Home ព័ត៌មានជាតិ មិនអន់ឯណា! ស្វាយកែវរមៀតខ្មែររបស់អ្នកខេត្តបាត់ដំបង នាំចេញទៅថៃ ១ថ្ងៃៗជិត២០០តោន

មិនអន់ឯណា! ស្វាយកែវរមៀតខ្មែររបស់អ្នកខេត្តបាត់ដំបង នាំចេញទៅថៃ ១ថ្ងៃៗជិត២០០តោន

70
0

ស្វាយកែវរមៀតខ្មែរ កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងនៅថៃ ខណៈប្រជាកសិករខ្មែរមួយចំនួននៅតែអះអាងថា ស្វាយគ្មានទីផ្សារ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ស្វាយកែវរមៀតលើទឹកដីខេត្តខ្លួនបាននាំចេញទៅកាន់ប្រទេសថៃរាប់រយតោនក្នុងមួយថ្ងៃៗ ជាមួយគ្នានោះ គាត់ក៏បានលើកឡើងពីហេតុផលមួយចំនួនដែលស្វាយរបស់កសិករខ្លះនៅតែបន្តគ្មានទីផ្សារ។

យោងតាមប្រភពក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិន្នផលផ្លែស្វាយកែវរមៀតខ្មែររបស់កសិករអ្នកខេត្តបាត់ដំបង គឺបាននាំចេញទៅប្រទេសថៃក្នុង១ថ្ងៃៗ ចន្លោះពី ១៥០-២០០តោន ដែលនេះជាការបញ្ជាក់ពីលោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOZnyjxP1kq7GP_kn5XGD_aW4H_vIDuhES2jCO1VDRvgsNN5Py1vswOLAMse8bhmGOURnBQzj4w1PGA1PQ0DYIbMG68bpWh0cP3A3XIiyLDGWYNaS3MgqkwmF3BQ6OT2fWB6n_98TP-YzpaLFPH3cFx3M8B1JSBdC9uH9AQ-u0Al67sUF_WoeoKH9wlIc/s900/photo_2024-03-19_15-22-58.jpg

លោក ហេង សិទ្ទ បានលើកឡើងថា ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដំណាំស្វាយកែវរមៀត សរុបចំនួន ១៦ ០៧៩ហិកតា និងប្រមូលផលលើផ្ទៃដី ១៤ ៣៤០ហិកតា ដោយក្នុងមួយហិកតាទទួលបានទិន្នផលជាមធ្យម ២១តោន ៧០០គីឡូក្រាម ។

ចំពោះទិន្នផលផ្លែស្វាយកែវរមៀតដែលនាំចេញនេះ គឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ទុកជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តន៍ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ពោល គឺត្រូវតែប្រមូលផលស្វាយតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ផ្លែស្វាយស្អាតល្អ ហើយក្រុមហ៊ុនក៏បានប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវ ទៅតាមបច្ចេកទេស ។ ផ្ទុយទៅវិញ បើស្វាយមិនល្អនិងមិនស្របតាមស្តង់ដារ មានប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ ហើយបើគេទទួលទិញក៏បានតម្លៃថោកដែរ។ ទាំងនេះហើយហេតុផលដែលកសិករមួយចំនួន ប្រឈមមុខនឹងការបាត់ទីផ្សារបច្ចុប្បន្ន ដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wjgoJmjFj4wWrr81BUzS2AYxc3qXM3flfu8QmEuuF1BNaOgBNVRyvKdRayLu4NssQbFAZNhYjsBXv1WeR9CM580O6wbmhVStwfr8WUE4ZFxVCOeh26xHO6aROT1qjGmhL43O8OZCp7VQtxwUzdKgdkbWCOIOaYVWL66uWdDpf6wc4FeUkYtG_E4RVbw/s960/photo_2024-03-19_15-22-59.jpg

ក្រសួងបញ្ជាក់ថា ដោយមើលឃើញថាកសិករខ្មែរមួយចំនួនដែលជាម្ចាស់ចម្ការគិតថាស្វាយគ្មានទីផ្សារ ហើយក៏បានបំផ្លាញដើមស្វាយខ្លួនចោល នោះមិនមែនជាជម្រើសត្រឹមត្រូវឡើយ នឹងស្តាយក្រោយ ខណ:ដែលខេត្តបាត់ដំបង នឹងមានរោងចក្រកែច្នៃផ្លែស្វាយដ៏ធំមួយវិនិយោគដោយក្រុមហ៊ុនចិន ស្ថិតនៅក្នុងស្រុករតន:មណ្ឌល ដែលនឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ។

ទាក់ទងទីផ្សារស្វាយនេះដែរ មន្រ្តីកសិកម្មរូបនេះបានណែនាំថា បើកសិករជួបបញ្ហាលើទីផ្សារ ក៏មិនគួរបំផ្លាញដោយមិនបានក្តាប់ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ព្រោះដំណាំប្រភេទនេះមិនមែនធ្វើការដាំដុះរយ:ពេលខ្លី ដូចដំណាំផ្សេងៗនោះទេ ហើយក៏មិនមែនចេះតែអត់អ្នកទិញរហូតដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwW5vaL6oysMOvDCvCZnT3qIrlEFPUu_gbA7H4giyGRkLZYfc0evXg1aFck0rBDcW2y0i7A_2BMBiJdqLzKaTsBojOzhyphenhyphenhL2d7tNV1kRHxgwidfVBJXfB4bmH3BL45N7b6jVT76unABDUOAfig0hoBqjUqMzIaagLC0DkvW7MUdAvHxuit6S03krePrk/s1280/photo_2024-03-19_15-21-21.jpg