Home Blog Page 1243

តើហោប៉ៅតូចនៅលើខោខៅប៊ូវបង្កើតឡើងមកសម្រាប់ដាក់អ្វី?

0

គេចាត់ទុកថា ខោខៅប៊ូវ គឺជាខោសាមញ្ញមួយប្រភេទអាចស្លៀកប្រចាំថ្ងៃបាន ។ មនុស្សភាគច្រើនតែងមានខោខៅប៊ូវនៅក្នុងទូរសម្លៀកបំពាក់របស់ខ្លួន ដោយសារវាងាយស្រួលស្លៀក មិនងាយរហែក និងអាចស្លៀកបានក្នុងឱកាសជាច្រើន ។ ចំណុចមួយដែលគេបានសង្កេតនោះ គឺហោប៉ៅតូចនៅលើខោខៅប៊ូវ ដែលស្ថិតនៅបរិវេណហោប៉ៅខោ តើគេបង្កើតឡើងមកសម្រាប់ដាក់អ្វីដែរ?Why Do Jeans Have That Tiny Pocket? | Britannica

យើងបានប្រមូលទិន្នន័យយកមកចុះផ្សាយដើម្បីឱ្យគ្រប់គ្នាអស់ចម្ងល់ថា តើហោប៉ៅតូចនៅលើខោខៅប៊ូវសម្រាប់ដាក់អ្វី? ហេតុអ្វីចាំបាច់មានហោប៉ៅតូចបែបនេះ? ហើយគោលបំណងដែលគេបង្កើតហោប៉ៅតូចឡើងមក គឺដើម្បីអ្វី?Reason to set a tiny pocket in front of Jeans Pant - Goldnfiber | Apparel  Merchandising Blog

គេបានផលិតខោខៅប៊ូវឡើងមកតាំងពីឆ្នាំ១៨៧២ ហើយវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជន ពីព្រោះខោខៅប៊ូវអាចប្រើប្រាស់បានយូរ, មិនងាយរហែក និងងាយស្រួលស្លៀក ។ រីឯការបង្កើតហោប៉ៅតូចនៅលើខោខៅប៊ូវក្នុងអំឡុងពេលនោះ គឺសម្រាប់ដាក់នាឡិកាចល័តតាមខ្លួន ឬ Pocket Watch ពីព្រោះនៅសម័យនោះ នាឡិកាដៃពុំទាន់មានការពេញនិយមពាក់ច្រើនប៉ុន្មានទេ ។ ដូច្នេះ មនុស្សម្នាតែងតែដាក់នាឡិកាចល័តនេះ ដែលគេបានចងវាជាប់នឹងចង្កេះខោ ។How to use the little pocket of your jeans - Watchisthis

ហេតុនេះ ទើបធ្វើឱ្យក្រុមហ៊ុនផលិតខោខៅប៊ូវមានគំនិតបង្កើតហោប៉ៅតូចនេះឡើងមក ទុកសម្រាប់ដាក់នាឡិកាចល័ត (Pocket Watch) ។ ហោប៉ៅតូចនេះ នឹងជួយឱ្យអ្នកស្លៀកខោខៅប៊ូយងាយស្រួលដាក់នាឡិកាចល័តមានខ្សែចងជាប់នឹងខោ និងងាយស្រួលមើលម៉ោង ហើយវាអាចការពារចោរឆក់ផងដែរ ។

ក្រោយពីរយៈពេលកន្លងផុតទៅ មនុស្សភាគច្រើនបានងាកមកប្រើប្រាស់នាឡិកាដៃកាន់តែច្រើន ទើបធ្វើឱ្យនាឡិកាចល័តមានខ្សែនេះអស់តួនាទីបន្តិចម្តងៗ ។ ប៉ុន្តែគេនៅតែបង្កើតហោប៉ៅតូចនៅលើខោខៅប៊ូវបន្តទៀត សម្រាប់ដាក់របស់របរតូចៗ ដូចជា ៖ កូនសោរ, ដែកកេស ឬស្រោមអនាម័យ ទៅតាមស្ទាយរបស់បុគ្គលម្នាក់ៗ ៕

តើជំនឿ «ពេលទិញរថយន្តថ្មី ហើយត្រូវបើករថយន្តនោះកិនផ្លែក្រូចឆ្មារ» មានអត្ថន័យដូចម្តេច?

0

តើដឹងឬទេថា នៅពេលយើងទិញរថយន្តថ្មី ហេតុអ្វីត្រូវបើករថយន្តនោះកិនក្រូចឆ្មារជាមុនសិន? ពិធីមួយក្នុងចំណោមពិធីផ្សេងៗដែលមនុស្សភាគច្រើនបានធ្វើនៅពេលទិញរថយន្តថ្មី ដែលធ្វើឱ្យកើតការងឿងឆ្ងល់យ៉ាងខ្លាំង គឺក្រោយពីការទិញរថយន្តថ្មី ត្រូវតែកិនក្រូចឆ្មារមុនគេ ។

បើតាមការតំណាលបន្តគ្នាមកថា ដើម្បីឱ្យការធ្វើដំណើរមានសុវត្ថិភាព និងបង្កើនសិរីមង្គល ចាំបាច់ត្រូវបើករថយន្តកិនក្រូចឆ្មារ ។ ហេតុអ្វីត្រូវធ្វើបែបនោះ? ហើយធ្វើដើម្បីអ្វី? បើតាមជំនឿរបស់ជនជាតិថៃ គឺនៅថ្ងៃដែលយើងទិញរថយន្តចេញពីហាងលក់រថយន្ត យើងត្រូវតែបើកកិនក្រូចឆ្មារសិន ព្រោះជឿថា វានឹងជួយឱ្យកង់រថយន្តជាប់ជាមួយផ្លូវថ្នល់បានល្អ, មិនរអិល និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។พิธีออกรถใหม่ ทำไมต้องเหยียบมะนาว?

ជនជាតិថៃជឿថា ជាពិសេសបំផុត ករណីយើងទិញរថយន្តជជុះមកប្រើប្រាស់ ការបើករថយន្តកិនផ្លែក្រូចឆ្មារ វានឹងជួយទាក់ទាញយកទ្រព្យសម្បត្តិ និងលាងសម្អាតភាពកខ្វក់ ឬរឿងរ៉ាវមិនល្អចេញពីរថយន្តបាន ។

គួរអនុវត្តវិធីខាងក្រោមនេះ នៅពេលយើងទិញរថយន្តថ្មីមកប្រើប្រាស់ ៖
១-តម្រៀបក្រូចឆ្មារនៅបរិវេណជុំវិញកង់រថយន្តទាំង៤ បន្ទាប់មក ចូរបើករថយន្តកិនក្រូចឆ្មារឱ្យបែក
២-ពុះក្រូចឆ្មារជា២កំណាត់ ហើយកុំឱ្យដាច់ពីគ្នា បន្ទាប់មក ចូរយកវាមកដាក់នៅក្រោមកង់រថយន្ត និងបើករថយន្តកិនក្រូចឆ្មារ
៣-ពុះក្រូចឆ្មារ និងច្របាច់វាដាក់លើសម្បកកង់រថយន្ត ។ออกรถใหม่ทําไมต้องเหยียบมะนาว หนึ่งในวิธีแก้เคล็ดออกรถใหม่

គេមានជំនឿថា ក្រូចឆ្មារអាចជួយឱ្យយើងជួបនឹងរឿងរ៉ាវល្អៗ និងបណ្តេញអ្វីមិនល្អចេញពីជីវិតបាន ។ បើតាមតម្រាប្រទេសថៃសរសេរថា ដើមក្រូចឆ្មារ គឺជាដើមមង្គលមួយប្រភេទ ដែលគួរដាំវានៅទិសពាយ័ព្យនៃផ្ទះរបស់យើង ដើម្បីឱ្យអ្នករស់នៅក្នុងផ្ទះមានសេចក្តីសុខ និងមានលាភចូល ។

រីឯតម្រាថៃខ្លះទៀតសរសេរថា វាជាជំនឿរបស់អ្នករស់នៅតំបន់ព្រៃភ្នំកាលពីសម័យមុន គឺមុនពេលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ពួកគេបានដាក់ផ្លែក្រូចឆ្មារ ឬផ្លែក្រូចសើចតាមខ្លួន ដើម្បីទុកលាបច្រមុះគោ-ក្របី សម្រាប់បំបាត់ក្លិនសត្វខ្លា ពីព្រោះសត្វគោ-ក្របី ពេលវាធុំក្លិនខ្លាហើយ វានឹងមិនព្រមដើរទៅមុខទេ ។ออกรถใหม่ ทำไมต้องเหยียบมะนาว แก้เคล็ดอะไร

ចំណែកអ្នកស្រុករស់នៅភាគខាងកើតខ្លះមានជំនឿថា ក្រូចឆ្មារអាចកម្ចាត់ថាមពលងងឹត និងនាំមកនូវសំណាងល្អឱ្យយើង ។ ហេតុនេះ ពួកគេបានយកផ្លែ ឬមែកក្រូចឆ្មារ មកប្រើប្រាស់ដើម្បីលាងសម្អាតអាថ័នផ្សេងៗ ដូចជា ៖ ការពារពស់វែក, លាងអាថ័នផ្ទះ ឬការពារអាថ៌កំបាំងផ្សេងៗក្នុងពិធីបុណ្យសព កុំឱ្យចូលមកយាយី ។

នេះជាជំនឿរបស់បុគ្គលម្នាក់ៗ ហើយបើធ្វើអ្វីមួយដើម្បីឱ្យសប្បាយចិត្ត និងមិនប៉ះពាល់ដល់អ្នកដទៃ គឺយើងអាចអនុវត្តបាន ។ ទោះយ៉ាងណា យើងគួរតែបើកបររថយន្តប្រកបដោយភាពទទួលខុសត្រូវគ្រប់ពេលវេលា ដើម្បីមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់យើង ក៏ដូចជារបស់អ្នកដទៃ ៕

វៀតណាមពង្រឹងកិច្ចសហការនៅសមុទ្រចិនខាងត្បូង និងពាណិជ្ជកម្មអង្ករជាមួយហ្វីលីពីន

0

ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរនឹងពង្រឹងកិច្ចសហការពាក់ព័ន្ធនឹងឆ្មាំឆ្មេរសមុទ្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ។Vietnam, Philippines seal deals on South China Sea security | The Straits  Times

ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះ បានអះអាងពីកម្មសិទ្ធនៅសមុទ្រចិនខាងត្បូងរៀងៗខ្លួន ដែលវាជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្ម ខណៈប្រទេសចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធស្ទើរទាំងអស់នៅដែនទឹកនេះ ។ ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចសហការរវាងកងកម្លាំងឆ្មាំសមុទ្ររបស់ពួកគេ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឆ្មាំសមុទ្រហ្វីលីពីន ។Vietnam, Philippines seal deals on South China Sea security

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា ការចុះកិច្ចព្រមព្រៀងរួមគ្នានៅទីក្រុងហាណូយ រវាងលោក Vo Van Thuong ប្រធានាធិបតីវៀតណាម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. គឺជាការជំរុញកិច្ចសហការរួមគ្នារវាងឆ្មាំសមុទ្រប្រទេសទាំងពីរ ព្រមទាំងការពារហេតុការណ៍ធ្ងន់ធ្ងរដែលនឹកស្មានមិនដល់នៅសមុទ្រចិនខាងត្បូង ។Vietnam, Philippines seal deals on South China Sea security, rice

បើទោះជាខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងមិនទាន់បង្ហាញជាសាធារណៈក្តី ប៉ុន្តែវាអាចមានលទ្ធភាពខ្ពស់ជាងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរក្នុងរឿងនេះ ហើយវាកាន់តែធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនពេញចិត្ត ព្រោះប្រទេសចិនបានអះអាងពីកម្មសិទ្ធស្ទើរតែទាំងអស់នៅលើសមុទ្រនេះ ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលក្រុងម៉ានីលត្រៀមនាំចូលអង្ករពីវៀតណាម ក្នុងរយៈពេល៥ឆ្នាំផងដែរ ។ រីឯមន្ត្រីហ្វីលីពីននិយាយថា គេសង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញកិច្ចសហការស្វែងរកអង្ករ ខណៈហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ។Bangkok Post - Vietnam, Philippines seal deals on South China Sea security

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ថ្លែងថា ប្រទេសហ្វីលីពីនបានទំនាក់ទំនងជាមួយវៀតណាម និងប្រទេសផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីការអនុវត្តវិធានការផ្សេងៗនៅសមុទ្រចិនខាងត្បូង ៕

យានអវកាសជប៉ុនដំណើរការល្អឡើងវិញហើយ បន្ទាប់ពីមានបញ្ហារអាក់រអួលថ្មបន្តិចខណៈពេលមុន

0

តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន បាននិយាយកាលពីថ្ងៃទី២៩ ខែមករានេះថា យានអវកាស SLIM របស់ខ្លួនបានទទួលថាមពលឡើងវិញហើយ ដោយកាលពីថ្ងៃទី១៩ ខែមករា វាបានចុះចតដ៏ជោគជ័យក្នុងគន្លងជាក់លាក់មួយ ប៉ុន្តែវាក៏ត្រូវបានដាច់ចរន្តអគ្គិសនី ដោយសារតែបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាស្ថិតនៅខុសមុំ។

ទីភ្នាក់ងារអវកាស JAXA បាននិយាយ យានខ្លួនអាចបង្កើតថាមពលថ្មឡើងវិញបានហើយដោយសារបានផ្លាស់ប្តូរទិសដៅ បែរមុខទៅរកពន្លឺព្រះអាទិត្យ។ ដូច្នេះហើយពន្លឺពីព្រះអាទិត្យបានបង្កើតថ្មបំពេញតម្រូវការយានខ្លួន ដើម្បីបន្តបេសកម្មរបស់ពួកគេ។Japan may have fluffed spacecraft moon landing - but mission was far from a failure | Science & Tech News | Sky News

ឥឡូវនេះ ភ្នាក់ងារអវកាសជប៉ុនអាចបន្តប្រតិបត្តិការរបស់ខ្លួននៅលើឋានព្រះចន្ទឡើងវិញបានហើយ។ ប្រតិបត្តិការរុករកនេះគឺនូវក្នុងគោលបំណងដើម្បីវិភាគសមាសភាពនៃថ្មអូលីវីននៅលើផ្ទៃព្រះច័ន្ទ ជាមួយនឹងកាមេរ៉ាពហុក្រុម ដើម្បីស្វែងរកតម្រុយអំពីប្រភពដើមនៃព្រះច័ន្ទ។ ជាពិសេសគឺផ្តោតទៅលើការរកប្រភពនៃឥន្ធនៈ ទឹក និងអុកស៊ីសែន ថាអាចនឹងមាននៅទីនោះ ដើម្បីអាចនឹងយកមនុស្សទៅរស់នៅលើភពព្រះចន្ទជំនួសឲ្យភពផែនដីនាខាងមុខ។Japanese land on the moon while the US Peregrine lander fails - NotebookCheck.net News

ទោះជាយ៉ាងណា ភ្នាក់ងារអវកាសជប៉ុនមិនទាន់ដឹងនៅឡើយនោះទេថា បេសកម្មខ្លួននៅលើឋានព្រះចន្ទលើកនេះនឹងបញ្ចប់នៅពេលណាទេ ដោយយានរបស់ខ្លួនបានទៅដល់ឋានព្រះច័ន្ទកាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅ ក្នុងរយៈចម្ងាយ ៥៥ ម៉ែត្រប៉ុណ្ណោះពីគោលដៅដែលខ្លួនបានកំណត់លើផ្ទៃព្រះចន្ទ និងជាក់លាក់ជាងយានអវកាសមុនៗ។
គួរបញ្ជាក់ផងដែរថា ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានអវកាសខ្លួននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌា៕

ក្រុមហ៊ុនរបស់ Elon Musk បានបញ្ចូលបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូង

0

សហរដ្ឋអាមេរិក៖ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ទទួលបានជោគជ័យក្នុងការបញ្ចូលបន្ទះឈីបឥតខ្សែក្នុងខួរក្បាលមនុស្ស។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថាបនិក Elon Musk បានបង្ហោះនៅលើគេហទំព័រ X ថា ក្រុមហ៊ុន Neuralink របស់គាត់បានដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សម្នាក់ជាលើកដំបូង ដោយបញ្ជាក់ថា ស្ថានភាពរបស់អ្នកជំងឺគឺមានការជាសះស្បើយវិញហើយ បន្ទាប់ពីផ្សាំបន្ទះឈីប Neuralink ចូលទៅក្នុងខួរក្បាលកាលពីថ្ងៃអាទិត្យ។Elon Musk Says a Human Patient Has Received Neuralink's Brain Implant |  WIRED

ការដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សជាលើកដំបូងដោយជោគជ័យនេះ បានធ្វើឱ្យក្រុមហ៊ុនមានសង្ឃឹមក្នុងការស្រាវជ្រាវ និងការសិក្សាឱ្យស៊ីជម្រៅទៅលើបច្ចេកវិទ្យា និងខួរក្បាលមនុស្ស ដោយថ្មីៗនេះ ក្រុមហ៊ុនក៏កំពុងស្វែងរកអ្នកស្ម័គ្រចិត្តបន្ថែមទៀតផងដែរ។

ក្រុមហ៊ុនរបស់ Musk ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីបញ្ចូលបន្ទះសៀគ្វីទៅក្នុងខួរក្បាលមនុស្សកាលពីខែឧសភាឆ្នាំ ២០២៣ ។ Neuralink បានសរសេរនៅលើ X ថា”នេះគឺជាការចាប់ផ្តើមដ៏សំខាន់សម្រាប់អនាគត នៅពេលដែលបច្ចេកវិទ្យារបស់យើងត្រូវបានអនុវត្តដើម្បីជួយមនុស្សកាន់តែច្រើន”។ Neuralink បានបន្ថែមថា គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីភ្ជាប់ខួរក្បាលរបស់មនុស្សទៅនឹងកុំព្យូទ័រ ក៏ដូចជាជួយដោះស្រាយស្ថានភាពសរសៃប្រសាទដ៏ស្មុគស្មាញ និងជួយស្តារកាយសម្បទារបស់អ្នកពិការភ្នែកទៀតផង។A Neuralink Chip Has Been Implanted In a Human for the First Time - Decrypt

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងដោយស្ថាបនិក Elon Musk ក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិក ៧ នាក់ផ្សេងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រដោយជោគជ័យ ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយឥឡូវនេះក្រុមហ៊ុនកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំពីការចាប់ផ្តើមអាជីវកម្មដូចជា Synchron និង Onward ខណៈដែលក្រុមហ៊ុនគូប្រជែងមួយចំនួនបានបញ្ចូលឧបករណ៍ស្រដៀងគ្នាចូលទៅក្នុងខួរក្បាលមនុស្សរួចហើយកាលពីកន្លងទៅ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនបន្ទះឈីបរបស់ Musk នៅតែបង្កើនល្បឿនលឿនជាងគេដោយសារបច្ចេកវិទ្យាទំនើប និងគុណភាពខ្ពស់៕Elon Musk shows Neuralink brain implant working in a pig - CNET

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ប្រកាសជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនគឺ “ទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack)”

0

ថ្ងៃនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលបានផលិតចេញនូវផលថ្មីមួយទៀត ដែលជួយថែរក្សា​ការពារដល់ទាំងអ្នកប្រើប្រាស់ និងបន្ថែមលើសពីនោះ គឺជួយការពារបរិស្ថានក្រោយពីបានប្រើប្រាស់រួចផងដែរ។

កម្មវិធីដ៏វិសេសនេះត្រូវបានរៀបចំឡើងក្នុងបរិវេនផ្សាទំនើប អ៊ីអនសែនសុខ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនជាអាជីវករ ម្ចាស់អាជីវកម្ម ហាងកាហ្វេ និងមានការចូលរួមពីបណ្តាអ្នកសារព័ត៌មានល្បីៗមកពីគ្រប់ស្ថាប័ន មានទាំងកាសែត និង​ទូរទស្សន៍ និងសារព័ត៌មានអនឡាញល្បីជាច្រើនទៀតផងដែរ។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានមានប្រសាសន៍ថា ក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ទាំងមូលសូមសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលជាតំណាងចែកចាយ និងប្រជាជនខ្មែរទាំងអស់ដែលបានបន្តការគាំទ្ររាល់ផលិតផលរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក តាំងពីបើកការផលិតលើកដំបូង និងបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។

សូមរំលឹកផងដែរថា៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន រាជរដ្ឋាភិបាល​ផ្តល់អាជ្ញាប័ណ្ណ អោយដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី​៣ ហិចតា​ ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ ហិចតា ​គឺស្មើនឹងពីរដង​ ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល”​​ ហើយបាននិងកំពុង ​ផ្តល់ការងារជូនកម្មករនិយោជិត ​សរុប ៦១៣ នាក់  និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ​។

រោងចក្រផលិត​ទឹកដោះគោ “អង្គរមីល” មានទីតាំង​ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

គោលបំណងរបស់ក្រុមហ៊ុនគឺផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។​ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “​ទឹកដោះគោម៉ាកអង្គរមីល ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត គឺចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ ​

រោងចក្រក៏បានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ​ ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង “មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ“។

រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។​​ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត​ ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត

  1. ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ
  2. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ​
  3. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
  4. ​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
  5. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ​ ៕

 

ចំពោះទឹកដោះគោខាប់ សញ្ញាក្បាល​គោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ  ក៏ដូចគ្នា​ទៅនឹង ​ប្រអប់ក្រដាស  បរិស្ថាន ផលិតផល​​ម៉ាក Tetra Pak ពីប្រទេស​សីង្ហបុរី។ ខ្ញុំ​សូមបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack)​ ដែលមាន ៦​ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត​៖

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦ ជាស្រទាប់​​ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣ ​ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយ

ផ្ទៃប្រអប់រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ ក្នុងផលិតផលនោះទេ​។

ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យា  ស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុង ធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក” ។

តាងនាមអោយក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ខ្ញុំបាទសូមប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសបងៗម្ចាស់អាជីវកម្ម ហាងកាហ្វេទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលថ្មីទឹកដោះគោខាប់ បេស៍ខៅ វិចខ្ចប់ដោយប្រអប់ប្រដាសបរិស្ថាន ក្នុងថ្ងៃនេះ និងសូម ប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មានទាំងអស់៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់​ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភពអត្ថបទពីក្រុមហ៊ុន

 

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

 

សូមអរគុណ៕ ​

ឃើញក្នុងកម្មវិធីទេសចរណ៍សប្បាយរីករាយតែធាតុពិត មាន សូនីតា និង ម៉ានិត ទាស់សម្តីគ្នាខ្លាំង

0

ថ្លែងក្នុងកម្មវីធីមួយតារាសម្តែងល្បីឈ្មោះ មាន សូនីតា និងតារាចម្រៀង ម៉ុង ម៉ានិត បានប្រាប់មហាជនថាឃើញក្នុងកម្មវិធីដែលអ្នកទាំងពីរថតសើចសប្បាយរីករាយ បង្ហាញពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ការពិតនៅពីខាងក្រោយរូបភាពទាំងនេះអ្នកទាំងពីរឈ្លោះទាស់ពាក្យសម្តីគ្នាខ្លាំងដល់ថ្នាក់ មាន សូនីតា រៀបរាប់ទាំងទឹកភ្នែកប្រាប់ទស្សនិកជន។May be an image of 4 people and people smiling

ទស្សនិកជនមួយចំនួនជ្រាបមកហើយថាតារាសម្តែងជួរមុខ កញ្ញា មាន សូនីតា និងតារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្កើតកម្មវិធីមួយឈ្មោះថា «កម្ពុជាឋានសួគ៌លើដី» ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជាព្រមទាំងហ៊ានចំណាយលុយខ្លួនឯងខ្ទង់ម៉ឺនដុល្លារបន្ថែមទៀតគោលបំណងតែមួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុក។No photo description available.

ទន្ទឹមនឹងកម្មវិធីចេញផ្សាយពីរូបភាពស្អាតៗពីតំបន់ទេសចរណ៍នានា រួមជាសំណើចក្អកក្អាយ នៅពីក្រោយឆាកនៃកម្មវិធី មាន សូនីតា និង ម៉ុង ម៉ានិត ទាស់សម្តីគ្នាខ្លាំងទៅលើមួយចំនួន ខណៈអ្នកទាំងពីរប្រឹងអស់ទាំងកម្លាំងកាយកម្លាំងចិត្ត និងទាស់សម្តីគ្នាបែបនេះដើម្បីចង់ឱ្យលទ្ធផលចេញមកមិនឱ្យជាតិបាក់មុខឡើយ។ នៅក្នុងកិច្ចសម្ភាសក្នុងកម្មវិធី 3fun មាន សូនីតា និង ម៉ានិត បាននិយាយថាកម្មវិធីដែលអ្នកទាំងពីរបង្កើតមានការលំបាកខ្លាំងថតយូរៗទៅកាន់តែចូលលុយខ្លួនឯងច្រើន មានភាពនឿយហត់ ថតដល់កណ្តាលអធ្រាត្រ និងងើបទៀបភ្លឺឡើងទៅថតក៏មានដើម្បីបានរូបភាព និងវីដេអូស្អាតៗពីតំបន់ទេសចរណ៍ទាំងនោះ។
លោក ម៉ានិត ថាខ្លួនមិនដែលឈ្លោះគ្នាជាមួយអ្នកណាដូចជាមួយកញ្ញា មាន សូនីតា ឡើយ ដោយសារតែបញ្ហាទំនួលខុសត្រូវខ្ពស់ក្នុងកម្មវិធី តប់ប្រមល់គ្រប់រឿងទាំងរឿងផ្ទាល់ខ្លួនផង និងកម្មវិធីផង ទើបពេល មាន សូនីតា ថតស្ពតឆើបញ្ច្រាស់ មេនសិនស្ពនស័រខុស ទើបមានការទាស់សម្តីគ្នាខ្លាំង នេះក៏ព្រោះខ្លាចម្ចាស់ឧបត្ថម្ភមិនពេញចិត្ត រកម្ចាស់ឧបត្ថម្ភមិនបាន គេលែងឧបត្ថម្ភ។ លោក ម៉ានិត ថាការឈ្លោះទាស់សម្តីរបស់អ្នកទាំងពីរនេះគឺគ្រាន់តែចង់ឱ្យកម្មវិធីចេញមកល្អដើម្បីប្រទេសជាតិ បើសិនចេញទៅមិនស្អាតនាំឱ្យអាប់កិត្តិយសជាតិដូចគ្នា។

ចំណែកឯកញ្ញា មាន សូនីតា វិញក៏បានរៀបរាប់ទាំងអារម្មណ៍ខ្សឹកខ្សួរថាកម្មវិធីនេះត្រូវគិតច្រើនរាល់ដងថតបានលុយស្រួលៗហើយមិនចាំបាច់ត្រូវចំណាយពេលវេលាច្រើន និងការគិតផ្សេងៗគ្រាន់តែតែងខ្លួនស្អាតៗទៅដល់ថត តែកម្មវិធីនេះ ដាក់ទាំងចិត្តទាំងកាយ ដាក់ទាំងលុយ ពេលវេលា ហើយ ម៉ានិត មកស្រែកដាក់នាងអន់ចិត្តដែលនិយាយដាក់នាងបែបនេះ ហើយនាងធ្វើការមិនមែនអង្គុយធ្វើ Queen នោះទេ៕May be an image of 2 people and text

 

 

 

ត្រីបាឡែនពូជកម្រប្រវែង៧ម៉ែត្របានស្លា.ប់នៅឆ្នេរសមុទ្រនូវែលសេឡង់ ! តើអាចមានបាតុភូតអ្វីដែររឺទេ?

0

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤នេះ ត្រីបាឡែនមួយក្បាល (ពូជ Fin Whale) ដែលជាប្រភេទត្រីបាឡែនដ៏កម្រនិងពូជត្រីបាឡែនធំបំផុតទី២លើពិភពលោក បានដេកស្លាប់ ដោយសារតែការជាប់គាំងដ៏កម្រមួយ ហើយក៏ត្រូវបានគេទាញទៅច្រាំង ខណៈបានបង្កនូវភាពភ្ញាក់ផ្អើលដល់មនុស្សរាប់សិបនាក់នៅឆ្នេរសមុទ្រប្រទេស New Zealand។83AA0497D2824D55AD4079A964AB891E

ត្រីបាឡែនប្រវែង ៧ ម៉ែត្រ បានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែមករានេះ នៅឯឆ្នេរខ្សាច់ Moncks Bay នៅជិតជាយក្រុង Christchurch ប្រទេស New Zealand។ បន្ទាប់ពីបានឃើញថាត្រីបាឡែននេះបានស្លាប់អណ្តែតនៅក្នុងទឹកសមុទ្រ ទើបក្រុមឆ្មាំសមុទ្របានប្រើម៉ាស៊ីនអូសយកសាកសពត្រីបាឡែននោះចេញពីទឹកភ្លាមៗ។

មនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះ ព្រោះថាត្រីបាឡែននេះអាចឡើងមកដល់ខាងលើ ស្ទើរតែលើគោកទៅហើយ ហើយនៅជិតទីក្រុងទៀត ដែលអាចនឹងបង្កនូវគ្រោះថ្នាក់ដល់មនុស្សជុំវិញ ប្រសិនបើមានករណីបែបនេះលេចចេញមកម្តងទៀត។6C3463E463E5439D943CA277CCAD5BAA

ក្រុមអ្នកអភិរក្សក៏បាននិយាយថា វាមិនធម្មតានោះទេ ដែលត្រីបាឡែនឡើងដល់ខាងលើបែបនេះ ហើយយើងក៏ពុំទាន់ដឹងច្បាស់អំពីមូលហេតុនេះនៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា គេបានកត់សម្គាល់ឃើញថា ត្រីបាឡែនច្រើនជាង ៥ ០០០ ក្បាលបាននឹងកំពុងមានវត្តមានក្នុងប្រទេសនូវែលសេឡង់ចាប់តាំងពីឆ្នាំ ១៨៤០ មកម្លេះ ហើយក៏កម្រឃើញពួកវាហែលនៅជិតទីក្រុង Christchurch ណាស់៕FAD9706CB1B9419F903FD6B854CA5BAD

លោកខាំ ភូរិ ថាក្រសួងសុខាភិបាលគួរឈរខាងពលរដ្ឋ លិខិតមួយសន្លឹកការពារខ្លួនឯងដូចដុតកំហឹងគ្រួសារស.ព

0

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សី បានច្រានចោលថាមិនពិតបន្ទាប់ពីមានស្រ្តីម្នាក់បង្ហោះនៅលើបណ្តាញសង្គមដែលខាងមន្ទីរពេទ្យធ្វើឱ្យឪពុកស្រ្តីនោះបាត់បង់ជីវិត និងបានបំភ្លឺថាខាងមន្ទីរពេទ្យប្រឹងជួយអ្នកជំងឺអស់ពីសមត្ថភាពហើយ។ ការបកស្រាយពីខាងមន្ទីរពេទ្យ រួមជាមួយក្រសួងសុខាភិបាលគ្រួសារនៃស.ពអ្នកជំងឺមិនអាចទទួលយកការបកស្រាយនេះបានឡើយ។ ខណៈលោក ខាំ ភូរិ បានលើកឡើងថាក្រសួងសុខាភិបាលគួរឈរនៅខាងពលរដ្ឋ និងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ និងលើកឡើងទៀតថាលិខិតមួយសន្លឹកការពារខ្លួនឯងគឺដូចដុតកំហឹងគ្រួសារស.ព។ចេញពីហង្សមាសច្រើនឆ្នាំ,ខាំ ភូរិ-សុខ ជំនោរ ៖ដឹកដៃ​គ្នាទៅGalaxy | សារព័ត៌មាននគរធំ

នៅព្រឹកថ្ងៃទី៣០ មករា លោក ខាំ ភូរិ ផលិតករនិងជាអ្នកនិពន្ធបានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល គួរឈរខាងពលរដ្ឋ ហើយស៊ើបអង្កេតឱ្យបានច្បាស់លាស់លើករណីនានាដែលពលរដ្ឋបានស្នើសុំឱ្យជួយ។ ការផ្តល់នូវយុត្តិធម៌ដល់គ្រួសារជនរងគ្រោះ ការកែលម្អស្ថាប័នសុខភាពខ្មែរឡើងវិញ អាចស្តាប់សំឡេងពេលរដ្ឋខ្លះបាន។ អ្នកជួបទើបយល់ពីអារម្មណ៍ឈឺចាប់ ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបដែរ»។លោក​ ខាំ ភូរិ ព្យាយាម​បំផុស​ស្មារតី​ជាតិ​និយម​  ប៉ុន្តែ​កុំ​មាន​ទស្សនៈ​ជ្រុល​និយម​! - Troryorng Media

លោក ខាំ ភូរិ បន្តទៀតថា «លិខិតបកស្រាយមួយសន្លឹក ដែលបានការពារខ្លួនឯង គឺជាការដុតកំហឹងដល់គ្រួសារជនរងគ្រោះទៅវិញទេ ការទទួលស្គាល់ហេតុការណ៍ពិត ដាក់វិន័យដល់មន្ត្រីខ្លួនដែលធ្វើខុស ការបកស្រាយដោយទទួលយកទាំងខុស និងត្រូវ ទើបជាការជួសជុលផ្លូវចិត្តដល់គ្រួសាររងគ្រោះពិតប្រាកដ»។

នៅយប់ថ្ងៃទី២៩ មករា នៅលើផេករបស់មន្ទីរពេទ្យរុស្សី បានចេញលិខិតមួយសន្លឹក ស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) ដែលជាកូនស្រីរបស់បុរសដែលស្លាប់ ដោយខាងមន្ទីរពេទ្យអះអាងថា អ្នកជំងឺមានសភាព ធ្ងន់ធ្ងរខ្លាំងខាងក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគលទ្ធផលបាន បង្ហាញថាអ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។May be an image of 2 people, hospital and text

លិខិតដដែលបានបញ្ជាក់ទៀតថា «ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ វេជ្ជសាស្រ្តផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយក អ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេស វៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតអោយចេញទៅព្យាបាលបន្តនៅប្រទេស វៀតណាម»។May be an image of text

យ៉ាងណាមិញជុំវិញការស្រាយបំភ្លឺនេះប្រជាពលរដ្ឋ រួចទាំងគ្រួសារនៃសពមិនអាចទទួលយកបាននូវការស្រាយបំភ្លឺពីខាងមន្ទីរពេទ្យនោះទេ។ គណនី SreyPich Thou បានលើកឡើងចំពោះលិខិតបំភ្លឺថាបើស្ថាប័ននៅតែគាំទ្រ បុគ្គលិកនិងកិត្តិយសស្ថាប័នខ្លួនជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ ព្រោះតែការមានៈនេះហើយទើបបងប្អូនអស់ជំនឿចិត្ត និងមានជនរងគ្រោះច្រើនបែបនេះ៕

 

កំណើននៃការធ្វើចំណាកស្រុករបស់ពលរដ្ឋកូរ៉េខាងជើងមកកូរ៉េខាងត្បូង ទោះបីជាមានច្បាប់តឹងរឹងក៏ដោយ

0

បរទេស៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពលរដ្ឋជាច្រើននៃប្រទេសកូរ៉េខាងជើងបានចាកចេញពីទឹកដីខ្លួន ចូលមកក្នុងទឹកដីរបស់កូរ៉េខាងត្បូង កើនឡើងជិតបីដងក្នុងឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលពីរឆ្នាំមុន ដែលរួមមានទាំងយុវជន និងសមាជិកនៃឥស្សរជនកូរ៉េខាងជើងជាដើម។Number of North Korean defectors to South Korea triples in 2023, says Seoul  – ThePrint – ANIFeed

នេះបើយោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានកត់ត្រាអ្នកធ្វើចំណាកស្រុកចំនួន ១៩៦ នាក់ដែលបានចូលប្រទេសកាលពីឆ្នាំមុន ដោយភាគច្រើនគឺមានអាយុ ២០ និង ៣០ ឆ្នាំ ហើយប្រហែល ៨៤% គឺជាស្ត្រី ឬក្មេងស្រី។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០២១ ពលរដ្ឋរបស់កូរ៉េខាងជើងដែលធ្វើចំណាកស្រុកមានចំនួន ៦៣នាក់ ខណៈដែលនៅឆ្នាំ ២០២២ មានចំនួន ៦៧នាក់។ ដូច្នេះចំនួន ពលរដ្ឋរបស់កូរ៉េខាងជើងដែលធ្វើចំណាកស្រុកចូលមកក្នុងប្រទេសកូរ៉េខាងត្បូងគឺកើនឡើងជិតបីដងក្នុងឆ្នាំ ២០២៣។

ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១៩ មានអ្នកធ្វើចំណាកស្រុកចំនួន ១,០៤៧ នាក់ឯណោះ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺ Covid-19 ទើបតួរលេខនេះធ្លាក់ចុះវិញ។ មូលហេតុដែលប្រជាជនរបស់កូរ៉េខាងជើងធ្វើចំណាកស្រុក គឺដោយសារនៅទីនោះគឺមានច្បាប់វិន័យតឹងតែងពេក ហើយប្រជាជនមួយចំនួនតែងប្រឈមនឹងបញ្ហាផ្លូវចិត្ត ការគៀបសង្កត់គ្រប់បែបយ៉ាង និងគ្មានសិទ្ធសេរីភាពនោះទេ ទើបពួកគេសម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួន។North Korea to allow its citizens abroad to return home, a sign of further  easing of pandemic curbs | AP News

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការរត់គេចខ្លួនត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់បាន នោះពួកគេនឹងត្រូវប្រហាជីវិតទាំងគ្រួសារ ឬជាប់គុកអស់មួយជីវិតទៀតផង។ កូរ៉េខាងជើងបានថ្កោលទោសការបិទព្រំដែនដ៏តឹងរ៉ឹងរបស់ខ្លួនក្នុងឆ្នាំ ២០២០ ប៉ុន្តែប្រទេសនេះបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅឆ្នាំ ២០២៣ ដោយអនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅក្រៅប្រទេសត្រឡប់មកវិញ និងបន្តជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសមួយចំនួនរួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។

យោងតាមក្រសួងបង្រួបបង្រួមជាតិបាននិយាយថា ជនជាតិកូរ៉េខាងជើងខ្លះដែលរស់នៅក្រៅប្រទេសបានជ្រើសរើសមិនវិលត្រឡប់មកវិញទេ ហើយបែរជាភៀសខ្លួនទៅកូរ៉េខាងត្បូងជារៀងរហូត។ យោងតាមក្រសួងបានឱ្យដឹងទៀតថា ប្រហែល ១០ នៃអ្វីដែលខ្លួនពិពណ៌នាថាជាឥស្សរជនកូរ៉េខាងជើងស្ថិតក្នុងចំណោមអ្នកដែលបានធ្វើចំណាកស្រុកកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតនៃក្រុមនេះចាប់តាំងពីឆ្នាំ ២០១៧ មក៕South Korea says number of North Korean defectors nearly triples in 2023,  including 'elite' diplomats | CNN