Will Smith ត្រលប់មកវិញក្រោយពីមានរឿងចម្រូ.ងចម្រា.សទះកំផ្លៀង Chris Rock នៅលើឆាកអូស្ការ
Will Smith ត្រលប់មវិញជាមួយនឹងភាពយន្ត «Bad Boys 4» បន្ទាប់ពីមានរឿងអាស្រូវទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar កាលពីឆ្នាំ២០២២។ ភាពយន្តនេះបន្តពីរដូវកាលមុន Bad Boys for Life (២០២០)។ នៅក្នុងឈុតខ្លីៗដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែមីនា បានបង្ហាញឈុតឆាកជក់ចិត្តដិតអារម្មណ៍យ៉ាងច្រើន និងដំណើរការនៃការស្វែងរកការពិតរបស់ Mike Lowrey ដែលសម្តែងដោយ Will Smith ជាមួយនឹងប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ជាច្រើនមានទាំងឈុតឆាកកំប្លែងនិងសោកសៅផងដែរ។ 
Bad Boys ត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ ១៩៩៥ ដែលរកចំណូលបាន ១៤១លានដុល្លារទូទាំងពិភពលោក។ ២រដូវកាលក្រោយដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០៣ និង ២០២០ ដែលក្នុងនោះរឿង Bad Boys for Life (២០២០) រកចំណូលបានជិត ៤៣០ លានដុល្លារដែលខ្ពស់ជាងថវិកាផលិតកម្មជិត ៥ ដង។ យោងតាម Box Office Mojo ស៊េរីនេះរកចំណូលបាន ៨៤០ លានដុល្លារនៅទូទាំងពិភពលោក។![]()
កាលពីមុន ឧប្បត្តិហេតុដែល Will Smith ទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២ បានប៉ះពាល់ដល់អាជីពសម្តែងរបស់លោក ដែលបណ្តាលឱ្យការងារពីរដែលលោកបានចូលរួមគឺ Bad Boys 4 និង Fast and Loose ត្រូវបានពន្យារពេល។ នាយកប្រតិបត្តិស្ទូឌីយោភាពយន្តកំពុងស្ទាក់ស្ទើរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយតារាសម្តែងដោយរង់ចាំការផ្លាស់ប្តូររបស់ក្រុមហ៊ុនផ្សេងទៀត។ មួយខែមុនមានរឿងចម្រូងចម្រាស Netflix កំពុងរៀបចំថតរឿង Fast and Loose ប៉ុន្តែត្រូវផ្អាក។ យោងតាម People Will Smith ទទួលបាន ២៥លានដុល្លារសម្រាប់ការបង្ហាញខ្លួននៅក្នុងភាពយន្តរដូវកាលទី៤នេះ។
Will Smith មានអាយុ ៥៦ ឆ្នាំគឺជាតារាសម្តែងជនជាតិអាម៉េរិកដ៏ល្បីល្បាញ។ យោងតាម ទស្សនាវដ្ដី Forbes លោកគឺជាតារាភាពយន្តដ៏ជោគជ័យបំផុតម្នាក់ដែលសម្តែងបានជាង២០ភាពយន្តទទួលបានថ្លៃខ្លួនរាប់រយលានដុល្លារ។ តារាសម្តែងរូបនេះក៏ត្រូវបានគេស្គាល់ថាជាតារារ៉េបម្នាក់ផងដែរដោយបានឈ្នះពានរង្វាន់ Grammy ចំនួន៤។
បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសនៅឯ Oscar ២០២២ ពេលនេះតារាសម្តែងរូបនេះកំពុង ដកខ្លួនចេញពី Academy។ អ្នករៀបចំកម្មវិធី Oscar បានហាមប្រាមតារាសម្តែងមិនឱ្យចូលរួមក្នុងពិធីប្រគល់រង្វាន់រយៈពេល ១០ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Will Smith នៅតែមានឱកាសទទួលបានការតែងតាំងនិងឈ្នះប្រសិនបើមានគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ 
ទាក់ទងនឹងទំនាក់ទំនងរបស់លោកជាមួយ Chris Rock លោក Will Smith បានព្យាយាមបង្កើតឡើង ប៉ុន្តែមិនបានជោគជ័យឡើយ។ Will Smith បានសូមទោសតារាកំប្លែង Chris Rock និងក្រុមគ្រួសារនៅលើបណ្ដាញសង្គម ប៉ុន្តែ Chris Rock បានបដិសេធ។ ក្រោយពេលកើតហេតុ អ្នកទាំងពីរបានទទួលការព្យាបាលផ្លូវចិត្ត៕







សិល្បៈអាយ៉ៃ ត្រូវបានចែកចេញជា ២ ប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។ អាយ៉ៃឆ្លងឆ្លើយសម្តែងឡើងមាន១គូរ,២គូរ, ៣គូរ ច្រៀងឆ្លងឆ្លើយ លែបខាយដោយវោហារឥតព្រាងទុក លើប្រធានបទអ្វីមួយ។ ចំណែកអាយ៉ៃរឿងវិញ គឺដៃគូរច្រៀងទាំង២នាក់នោះ ត្រូវច្រៀងរៀបរាប់បកស្រាយអំពីសាច់រឿងណាមួយជាដើម។
.jpg)






















.jpg)



.jpg)









