យោងតាមរបាយការណ៍មួយឈ្មោះ «Agricultural Outlook 2021-2030» របស់ Organisation for Economic Cooperation and Development (OECD) និង United Nations Food and Agriculture Organization (FAO) បានបញ្ជាក់ថា ផ្លែប័រ (Avocado) នឹងក្លាយជាផ្លែឈើលក់ដាច់បំផុតលើទីផ្សារពិភពលោក នៅឆ្នាំ២០៣០ ។

របាយការណ៍នេះរំពឹងថា នៅឆ្នាំ២០៣០ ទិន្នផលផ្លែប័រនៅទូទាំងពិភពលោក នឹងកើនឡើងរហូតដល់១២លានតោន ឬកើនឡើង៣ដង ក្នុងរយៈពេល២០ឆ្នាំ ។ ក្រៅពីនេះ នឹងមានការនាំចេញផ្លែប័រនៅទូទាំងពិភពលោក ស្មើនឹង៤លានតោន ដែលជាចំនួនខ្ពស់ជាងការលក់ដូរផ្លែម្នាស់ និងផ្លែស្វាយ ដោយសារតែមានតម្រូវការខ្ពស់លើសកលលោក, ប្រាក់ចំណេញពីការនាំចេញ និងការវិនិយោគក្នុងការពង្រីកផ្ទៃដីកសិកម្ម ដូចជា ៖ ផ្ទៃដីកសិកម្មទំហំធំ និងផ្ទៃដីកសិកម្មថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0XOizF15jrz-CuiUWpKy1m4NdQVxErrzvIus70Tr9fsk0IXLTKyoZcW8B4oTnOyGLDfjcWfrBB0QrLNyfcxawpvS12XjGW26oitZ3Pu97a7FtH9E_E_IkubJJ-4RFKsRtmSvxYSj8B88BUfCQmsv0b4Vf7CIXw5KEmqkHaz8AYlK_yAfOwHrN1-gsdl0/s300/download%20(1).jpg

ម៉ិកស៊ិក គឺជាប្រទេសដាំដុះ និងនាំចេញផ្លែប័រដ៏ច្រើនបំផុតនៅលើពិភពលោក ហើយគេរំពឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ការដាំដុះដំណាំប័ររបស់ប្រទេសម៉ិកស៊ិក នឹងកើនឡើង៥,២% ក្នុង១ឆ្នាំ ដោយសារតម្រូវការផ្លែប័របានកើនឡើងជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ។ ប្រទេសម៉ិកស៊ិកនឹងបង្កើនចំណែកការនាំចេញរបស់ពិភពលោក រហូតដល់៦៣% នៅឆ្នាំ២០៣០ បើទោះជាមានការប្រកួតប្រជែងកើនឡើងពីប្រទេសនាំចេញផ្លែប័រថ្មីៗ ដូចជា ៖ ប្រទេសប៉េរូ, កូឡុំប៊ី និងកេនយ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu16FboUkLeH7xPeW_HiJHgR6SFPMzw3NMchferY1mLw6dKPdJ-LfXOyrclnYUnTLrO7Hf9c9VJN-v8jl7u5pf0kcfVPJFjz_hyphenhyphengiIwzp3b9RS3Miu73RJm2kqjYG61hed4z3FbugdTgAbQ5te1f9iAsf1UKae0JY98NyH_5b1RE4UWHubcQ9JwLn9C8Y/s556/Cutting-an-avocado-9f5e428.jpg

របាយការណ៍នេះរំពឹងថា នៅឆ្នាំ២០៣០ ការដាំដុះដំណាំប័រប្រមាណ៧៤% នៅលើពិភពលោក គឺដាំនៅអាមេរិកឡាទីន និងតំបន់ការាបៀន (ស្ថិតនៅខាងលិចប្រទេសឥណ្ឌា) ដោយសារមានបរិស្ថាន និងអាកាសធាតុអំណោយផលដល់ការលូតលាស់របស់ដំណាំប័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjec7e3bmiLgUAn5fuAOr6qoPZqAum5dcIprvw0Dfapue5K5k9-_M29mXX2QnwkkxeYXyrCg50-YAuaqBFnvg637JBFvx63VmTJyNjxRJGi5GXwwJyHlGAM-8LflrTPyfhaBFiOCLOujWBNyumyRrQ9a08wpY-4hhz8Cc4m5JH29R-v-7YKvoU729Lu_aU/s940/FB-How-To-Buy-Ripen-and-Store-Avocados.jpg

មនុស្សភាគច្រើនបានជ្រាបហើយថា ផ្លែប័រមានដើមកំណើតមកពីប្រទេសម៉ិកស៊ិក និងជាផ្លែឈើផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់រាងកាយ ដូចជា ៖ ខ្លាញ់ និងមានជាតិសរសៃខ្ពស់ ។ ខាងក្រោមនេះ គឺជាសារៈប្រយោជន៍សម្រាប់សុខភាពរបស់ផ្លែប័រ ៖

-ជួយបំប៉នបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
-ជួយកាត់បន្ថយសម្ពាធឈាម និងសាកសមសម្រាប់អ្នកមានបញ្ហាលើសឈាម
-ជួយកាត់បន្ថយការរលាកនៅក្នុងខ្លួន
-ជួយបំប៉នស្បែក, ពន្យារភាពចាស់ ព្រោះវាមានវីតាមីន E
-សម្បូរដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ
-មានវីតាមីន A ជួយចិញ្ចឹម និងថែរក្សាភ្នែក ព្រមទាំងពន្យារពេលការចុះខ្សោយភ្នែក
-ជួយកាត់បន្ថយការឡើងទម្ងន់ និងជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងសរសៃឈាម
-មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការកើតជំងឺមហារីក
-មានជាតិសរសៃខ្ពស់ជួយដល់ការបន្ទោរបង់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
-សម្បូរដោយវីតាមីន និងសារធាតុរ៉ែ ដែលជួយការពារកោសិកាផ្សេងៗក្នុងរាងកាយ
-ផ្ទុកវីតាមីន K ដែលជួយពង្រឹងឆ្អឹង និងធ្មេញ
-មានប្រូតេអ៊ីនខ្ពស់ជួយឱ្យរាងកាយរឹងមាំ
-សម្បូរដោយ DHA ដែលជួយពង្រឹងមុខងារខួរក្បាលរបស់កុមារ, បង្កើនការចងចាំ និងជំរុញការអភិវឌ្ឍកុមារ
-ជួយការពារការកើតជំងឺផ្តាសាយ និង
-កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOd83rVLXycnVK_hrq3RRgWVHCw5jmmXUePAMOXVxPrQ4Cu9u5BnHDhCWyFgK0phI6holB99XlA5sx8HfpELB12Vg_Az1p6ohh3MRsU57NQwFvluucJed42nC1gupZXA8UCFDNtXVhosL3e43AlSJ16h36OErSBFkB8iQNHTXS0DirrskN5KCmV9JVUrw/s1500/Health-GettyImages-1317518621-a9d4e5e88ad04b609832917fea7af231.jpg