បរទេស៖ ទីក្រុងមួយក្នុងប្រទេសសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រជាជនអាចជ្រើសរើសរស់នៅគ្រប់ទីកន្លែងដែលពួកគេចូលចិត្តដោយសេរី និងមិនចាំបាច់ចំណាយប្រាក់ទិញដី ឬជួលផ្ទះឡើយ នេះបើយោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_VDEkZ6Brh4IOpEqhdw9la5NQ7jntjrXLLVix4BuclqucSMt7oPhJ0-Pe7XRYEMZm0E4c2tS8huHypHGtBMYIacC5Gqro8AzF9R8ms9v49LaJP3UPMOQCoW4O1Cj54V34IwQj8CDdYh8pYmTcEJWbNFh5XL881ezMl7t2EGDehvOL2WYS1fK3EzoNF8/s1200/DSC07896.jpg

ទីក្រុង Slab City ដែលមានទីតាំងនៅកណ្តាលវាលខ្សាច់កាលីហ្វ័រញ៉ា ជាមួយចម្ងាយ ១៦០ គីឡូម៉ែត្រពីទីក្រុង San Diego បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបោះជំរុំ និងសង់ផ្ទះបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ចំណាយប្រាក់ទិញដី ឬជួលផ្ទះនោះទេ។ អ្នកដែលបើកបរមកទីនេះពីចម្ងាយក៏អាចជ្រើសរើសកន្លែងបើកចំហ ហើយចាប់ផ្ដើមរៀបចំតង់ ក៏ដូចជាបោះតង់សម្រាប់រដូវរងា ឬតាមដែលពួកគេចង់បានដោយមិនគិតថ្លៃ អ្វីដែលពិសេសនោះគឺពួកគេអាចរស់នៅទីនោះរហូតក៏បានដែរ។https://static1.thetravelimages.com/wordpress/wp-content/uploads/2023/01/salvation-mountain-in-slab-city.jpg

Slab City មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដើម្បីបម្រើតម្រូវការអប្បបរមារបស់មនុស្សដូចជា បណ្ណាល័យ ហាងប៊ឺហ្គឺ ហាងអ៊ីនធឺណិត វិចិត្រសាលសិល្បៈ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ ជីវិតសេរីនៅលើវាលខ្សាច់ជាមួយនឹងពន្លឺព្រះអាទិត្យរដូវក្តៅ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរជាច្រើន។ មនុស្សជាច្រើនបានទៅលេងកន្លែងនេះ ដើម្បីយល់កាន់តែច្បាស់ពីពិភពខាងក្នុងនៃទីក្រុង Slab។ លោក Ryan Twomey ដែលផលិតករភាពយន្ត បាននិយាយថា ទីក្រុងវាលខ្សាច់នេះគឺពិតជាស័ក្តិសមណាស់ចំពោះមនុស្សដែលមិនសូវមានថវិការគ្រប់គ្រាន់ក្នុងការទិញផ្ទះ និងមនុស្សដែលចូលចិត្តសេរីភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWVyTacPouhAnfyeRZ9kTOpwR_zpqXtLiqZdlYpf7kmNKiAWVIKrIM1cwIkpU62YWpBWQwqwgARDlVDiExhnrTvZcZN6kA0ZfBJC3hgefkZLuzCFq63-ADT7rPTaHNR1t7zH7ti6_pM28C-ZghJFA0gf34NpNdseoIrJqOeMHrWdKbf3XIWB4LMpngYYA/s2000/download%20(2).jpg

Slab City គឺជាទីក្រុងដែលមានសេរីភាពបំផុត និងមិនមានច្បាប់ហាមឃាត់អ្វីឡើយ ដូច្នេះមនុស្សដែលរស់នៅទីនេះពួកគេមិនចាំបាច់បង់វិក្កយបត្រដីផ្ទះជាប្រចាំខែឡើយ លើកលែងតែថ្លៃអគ្គិសនី និងទឹកទើបពួកគេត្រូវបង់ជារៀងរាល់ខែ។ Ryan Twomey បានបន្តទៀតថា ជាធម្មតាអ្នករស់នៅទីក្រុងនេះតែងតែកែច្នៃសំរាមដើម្បីសង់ផ្ទះ និងស្នាដៃសិល្បៈផ្សេងៗ ជំនួសឱ្យការប្រើប្រាស់វត្ថុមានតម្លៃថ្លៃ ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺមនុស្សដែលរស់នៅសហគមន៍នោះ សុទ្ធតែជាមនុស្សល្អ និងស្មោះត្រង់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW-x769yU0Uk0UuezPOVVP5g96cT0FtjF-my9Zx9EKkG5_ou0JrRao6SvxP-dilBsVNiWO9cztd28T14zAQu3KLRvn9benxSpWvAVw-geWPyfCNyIWiG8tIzbP9rkd2tBK3Y3jsmy7mVC2BJNFSmyj2YpeljbeetNdlzAyeZQnWa0Dhd9ZFO2RBKBhOlM/s1200/Salvation-Mountain-%E2%80%94-photo-by-Matt-Craig.jpg

គួរបញ្ជាក់ដែរថា កាលពីមុនទីក្រុង Slab គឺជាជំរំរបស់ពួកឧក្រិដ្ឋជន ទោះជាយ៉ាងណា សព្វថ្ងៃនេះ កន្លែងនេះបានក្លាយជាកន្លែងសុវត្ថិភាពសម្រាប់អ្នកស្នាក់នៅបណ្តោះអាសន្ន ជនចំណាកស្រុក និងនិវត្តជនរាប់ពាន់នាក់ ដែលចង់ស្វែងរកកន្លែងស្ងប់ស្ងាត់។ ទីក្រុងនេះមានទីតាំងនៅលើដីសាធារណៈប្រហែល ៦៤០ ហិចតា ហើយចំនួនប្រជាជននៅទីនេះគឺមានចាប់ពី ១០០ ទៅ ៤,០០០ នាក់ដោយអាស្រ័យលើរដូវកាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWo8yq71QYUC5y0wOUOnlCY9QTXl6nP5SygW0z4jx8Vm-96fJJwfNozRcBskTniVdGWSjZMuVWGMb5E6JbJKES1fOWmu_HapbkrOWmCbXeXzxIh62HaP5wJNzf3aOwVBZ6nY8Ub3-kCee-H25-pbRdA8I79AKtZkY218wkwXl1bUmdsp7mIIexXVq1hD4/s580/dlkrahk5nruf598d21d5666a52d82_IMG_4764.jpg