ថ្ងៃនេះ សារព៍ត៌មាន KBN NEWS សូមលើកបង្ហាញ ដោយសង្ខេប ពីប្រវត្តនិងសាវតា និងមកស្គាល់ឧកញ៉ាកំពូលៗនៅស្រុកខ្មែរ ដែលល្បីខាងឆ បោ.ក លុយប្រជាពលរដ្ឋសរុបបានរាប់រយលានដុល្លារ លុយសុទ្ធៗ។

បន្ទាប់ពីវិស័យអចលនទ្រព្យទូទាំងសកលលោកកំពុងតែរង្គោះរង្គើរ ស្របពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះខ្លាំងស្របពេលជាមួយគ្នានោះ វត្តមានឧកញ៉ារកស៊ីលើវិស័យអចលនទ្រព្យ ដែលបានបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងទម្រង់ស្រដៀងគ្នាៗ ក៏បានលេចឡើងជាបន្តបន្ទាប់ ក្រោមរូបភាពនៃការបណ្តាក់ទុនវិនិយោគទទួលបានប្រាក់ចំណេញ គម្រោងបុរី ដីឡូត៍ជាដើម។

កំពូលអ្នកឧកញ៉ាជា សារ៉ន បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដីឡូត៍ និងខុនដូតម្លៃធូរៗនៅខេត្តកំពត រួចក៏ដើរកៀរគរប្រជាពលរដ្ឋឲ្យមកដាក់លុយវិនិយោគជាមួយខ្លួន ដោយសន្យាថានឹងផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ប្រចាំខែ ត្រឡប់ទៅវិញ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ជឿស្លុង នាំគ្នាបញ្ចាំប្លង់ផ្ទះ ប្លង់ដីនៅធនាគារ យកលុយទាំងនោះមកដាក់ការប្រាក់នៅក្រុមហ៊ុន ដោយសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវចំណូលល្អៗត្រឡប់មកវិញ តែលទ្ធផលចុងក្រោយរយៈពេលប៉ុន្មានឆ្នាំមកនេះបានត្រឹមតែខកចិត្តគ្រប់ៗគ្នា និងមិនទាន់រកដំណោះស្រាយបាននៅឡើយនោះទេ។ បើតាមការប៉ាន់ស្មានផលប៉ះពាល់នៃការឆបោករបស់ក្រុមហ៊ុននេះបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៤០លានដុល្លារ។https://kpsnewstv.com/wp-content/uploads/2023/04/photo_2023-04-23_07-27-10.jpg

រឿងឧកញ៉ាជា សារ៉ន មិនទាន់បាត់ចំហាយផង ក៏លេចចេញករណីលោកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុន«ពិភពដីមាស» ល្បីទូទាំងប្រទេសវិញម្តង ដែលទម្រង់នៃការឆបោកគឺមិនខុសគ្នាប៉ុន្មាននោះទេ គឺលោកបានដើរប្រមូលកៀរគរប្រជាពលរដ្ឋខ្មែរឲ្យរកលុយពីមីក្រូហិរញ្ញវត្ថុ ដើម្បីយកមករកស៊ីវិនិយោគជាមួយនឹងក្រុមហ៊ុនខ្លួន ធានាផ្តល់ជូនការប្រាក់៣%ប្រចាំខែ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែបាត់ដំណឹង មិនព្រមផ្តល់ប្រាក់ជូនអតិថិជនខ្លួនតាមកិច្ចសន្យាខាងលើ។ ទើបសមត្ថកិច្ចបានចាប់ខ្លួនលោកឧកញ៉ាខាងលើនេះ ដាក់ពន្ធនាគារបានមួយរយៈពេលខ្លីដែរ ហើយក៏ដោះលែងវិញ។https://morningpostkh.com/storage/news/August2023/FB_IMG_1691414981738-1024x576.jpg

ថ្មីៗនេះល្បីជាមួយគ្នាខាងឆបោកដែរគឺ អ្នកឧកញ៉ាស្រី វ័យក្មេង ស្រស់ស្អាត ឡេង ចាន់ណា នៅក្នុងសំណុំរឿងបោកប្រាស់ប្រាក់ប្រជាពលរដ្ឋតាមការប៉ាន់ស្មានមានរហូតដល់ជាង ៣០០លានដុល្លារ ក្នុងការរកស៊ីវិនិយោគ ដូចទៅនឹងអ្នកឧកញ៉ាទាំងពីរនាក់ខាងលើដែរនោះ គឺកំពុងតែផ្ទុះក្តៅគគុក រកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលត្រូវជាអតិថិជនខ្លួនមិនទាន់បាននៅឡើយនោះទេ។ ជាមួយគ្នានោះ តាមការអះអាងពីអតិថិជនដែលបានបណ្តាក់ទុនវិនិយោគជាមួយអ្នកឧកញ៉ាស្រីរូបនេះ រហូតដល់ ១០០ ០០០ដុល្លារក្នុងម្នាក់ៗឯណ្ណោះ។https://www.rfa.org/khmer/news/economy/civil-society-asks-government-to-find-solution-to-people-protesting-with-leng-channa-after-govt-denies-hun-manet-not-behind-the-company-02222024074846.html/@@images/image/social_media

ចំណែកឯក្រុមហ៊ុនចុងក្រោយគេដែលល្បីល្បាញនិងខ្លាំងក្លាបំផុតក្នុងអំឡុងពេលនេះ គឺក្រុមហ៊ុន CIC ដែលម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុននេះគឺ លោកឃីម សុខហេង ដែលគ្រប់គ្នាក្នុងសង្គមចាត់ទុកថាជាបុគ្គលគំរូ ប៉ុន្តែបែរជាលេចរឿងអាស្រូវ ក្លែងបន្លំប្រាក់វិនិយោគ និងមិនផ្តល់តាមកិច្ចសន្យាជាមួយអតិថិជនរាប់ពាន់ម៉ឺននាក់។ បើតាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលបានឆបោកបានសរុបប្រមាណ ៩៦លានដុល្លារ។

ករណីនៃការបែកធ្លាយនេះ បន្ទាប់ពី មានជនរងគ្រោះជាបុគ្គលល្បីល្បាញ លើវិស័យអប់រំផងដែរ នោះគឺ អ្នកឧកញ៉ាគួច ម៉េងលី ក៏ជាម្នាក់នៅក្នុងចំណោមជនរងគ្រោះជាច្រើន ដែលបានចេញមុខមកអះអាងថា បានចូលរួមវិនិយោគជាមួយក្រុមហ៊ុនក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣០ម៉ឺនដុល្លារ និងបច្ចុប្បន្នកំពុងតែរងចាំដំណោះស្រាយ។ អ្វីដែលបារម្ភគឺការបោកប្រាស់នេះ មានលក្ខណៈធំធេង និងមានភាពបត់បែន មានលក្ខណៈកាន់តែស្មុកស្មាញឡើងៗ បើទោះជាបុគ្គលដែលឆ្លាតវ័យដូចលោកអ្នកឧកញ៉ាគួច ម៉េងលី ក៏នៅតែអាចក្លាយជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះជាច្រើននាក់ដែល មិនទាន់បង្ហាញ អត្តសញ្ញាណនៅឡើយ។https://s.rfi.fr/media/display/112f1fe8-0d4b-11ea-84a2-005056a9aa4d/w:1280/p:1x1/20526270_1531173223610841_3616644175070488740_n.jpg

ក្រៅពីឧកញ៉ាទាំង៤រូបខាងលើនេះ ក៏នៅមានក្រុមហ៊ុនជាច្រើនទៀត ដែលកំពុងតែត្រូវបានអតិថិជនដែលជាជនរងគ្រោះបានដាក់ពាក្យប្តឹងផ្តល់ ដើម្បីរកដំណោះស្រាយឲ្យបានសមស្រប ទាក់ទងនឹងសំណុំរឿងឆបោកវិនិយោគនេះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នហាក់នៅមិនទាន់មានក្រុមហ៊ុនណាមួយ ហ៊ានចេញមុខមកទទួលខុសត្រូវជាផ្លូវការនៅឡើយនោះទេ។

បើយោងតាមការអះអាងក្រៅផ្លូវការពីមហាជន ក្រុមហ៊ុនដែលមានឈ្មោះល្បីខាងធ្វើសកម្មភាពមិនជាសូវល្អក្នុងការវិនិយោគទាំងនោះរួមមានដូចជា៖ ក្រុមហ៊ុន JC ,ក្រុមហ៊ុនអ៊ីណារីតា , គម្រោងបុរីរបស់ឧកញ៉ាម៉ន ដានី , ក្រុមសេដ្ឋីឈើប្រណិតជាដើម៕