នៅព្រឹកថ្ងៃទី២៨ ខែមីនា នេះពិធីមង្គលការរបស់អ្នកបង្កើតមាតិកាល្បីល្បាញ ហេង វិសាល និង ជា ស្រីនា បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាកទស្សនិកជនព្រោះអ្នកទាំងពីរជាបុគ្គលគំរូនៅក្នុងសង្គម។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺការទទួលថ្លៃបណ្ណាការបស់ ជា ស្រីនា ដែលទទួលបានលុយទាំងដុំៗរាប់ម៉ឺនដុល្លារពី ហេង វិសាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDwEh11b0TkTtNKs0agh0VN8d0sYchwumKebNb6rOu_W9AeKpkSKLCoHB8_LsaAwn7ilLE2wZDgApJs_19M1Rb0hOZOcvsTp5nAQi7ZSFsMpbM6b2n9rxPf1atEhlvnlbQh4hVAk6elaxmqmIkDh4QOjeZzRJDtr3GHiXl4FWu6W6tDw_0945UNoyVIu4/s2048/image_2024-03-28_10-33-17.png

ថ្លៃបណ្ណាការរាប់ម៉ឺនដុល្លារនេះនៅក្នុងពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមដោយមានការលើកឡើងជាច្រើន។ អ្នកខ្លះថា ការទទួលបានថ្លៃបណ្ណាការដ៏ច្រើននេះគឺពិតជាស័ក្តិសមហើយចំពោះ ជា ស្រីនា ព្រោះនាងជាមនុស្សស្អាត ឆ្លាត ពូកែ ជាមនុស្សមានមុខមាត់ក្នុងសង្គមជាកូនស្រី ថៅកែម្ចាស់សំអាងការដ៏ល្បីមួយនៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ មិត្តៗនារីៗមួយចំនួនក៏ប្រាថ្នាចង់បានជីវិតដូចជាកូនក្រមុំ ជា ស្រីនា ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdDIuD57s_Ia0ox8qzh7AwUUMVtngtqkbmv5J47jrNMWcvoDkuaE3l9Cuu5tzelS6smXlQJzeiHJwS8MqWHbvRy8ga0TU048TPlOJ8euWKs8tcy0Ieu4M6pIjFIFTXGjwM1lT0CBgaKyt61DA5taiNER6Z0kLuU8WyguVAXelU1DJWL-SmNOd8StpqDU/s2048/image_2024-03-28_10-33-10.png

បើតាមលោក រិន សុក្រិត្យ ជាអ្នកបង្កើតមាតិកាមួយរូប និង ជាសហគ្រិនផងក៏បានលើកឡើងពីថ្លៃបណ្ណាការរបស់ ជា ស្រីនា និង ហេង វិសាល ផងដែរ។ លោកបានលើកឡើងនៅលើបណ្តាញសង្គមថា «រូបថតមួយសន្លឹកនេះ អាចនឹងធ្វើឱ្យបងប្អូនមួយចំនួនមានអារម្មណ៍រវើរវាយគិតថា ចង់បានជីវិតដូចគេដែរ ឬក៏ថាចង់បានដូចគេដែរ។
ជឿខ្ញុំទៅ ពេលឃើញអ្នកដទៃជាពិសេសតារាល្បីគេព្យាយាមបង្ហាញ ក្នុងនាមជាហ្វេនបងប្អូនគួរអបអរសាទរ គួរសប្បាយចិត្ត ប៉ុន្តែកុំភ្លេចអបអរសាទរខ្លួនឯងផង»។

លោក បន្តថា «មានមិនច្រើននោះទេ ជីវិតស្នេហាដែលអាចចេញដំណើរដោយរលូន មានអ្វីៗគ្រប់យ៉ាងប្រៀបដូចជារឿងនិទាន ខណៈបងប្អូនខ្លះរកតែលុយចូលដណ្តឹងប្រពន្ធមិនបានផង រកតែលុយជួលភ្នួងរៀបការសឹងមិនបានផង ខណៈគេជាកូនថៅកែភ្នួងដ៏ធំល្បីលំដាប់ប្រទេសមួយ។ អ្វីដែលគេឱ្យមើល បងប្អូនមើលចុះ តែកុំមើលដល់ថ្នាក់ស្លុងចិត្តហើយឈានដល់ការប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតអ្នកដទៃជាពិសេសគឺប្រៀបធៀបទៅនឹងជីវិតមួយដែលគេបង្ហាញនៅលើបណ្តាញសង្គម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqygoFxwEBb97_FHjdg4v6HNav4Ys6ml_cQtWeWeUfd6JkudFFnU-xAzFV6Bd2aQVIp2eI0FZE9NT8MCcdY3VCvuG6c5UMbdsuZM3hJ0RbKuD9dX-2rcToYfgFdcJMIat4UXMo8j9Bh_T11cyx1Azh30aoSNIvB3oAEUrjBJuWJ0KvUs1ZlHcMd8Wc5-I/s1913/image_2024-03-28_10-33-05.png

អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថា «បងប្អូនត្រូវរៀនហ្វឹកហាត់អារម្មណ៍ខ្លួនឯងកុំឱ្យរសាត់អណ្តែតតាមអ្វីដែលគេបង្ហាញនៅលើ Social Media ព្រោះថាវាពុំបានជះឥទ្ធិពលល្អលើសតិអារម្មណ៍ និងសតិបញ្ញារបស់បងប្អូននោះទេ។រៀនច្រោះយកនូវអ្វីដែលជាកត្តាជំរុញទឹកចិត្តឱ្យខ្លួនមានកម្លាំងចិត្តរស់នៅក្នុងសង្គម ហើយមើលអ្វីដែលផ្តល់ចំណេះដឹងដល់ការលូតលាស់ផ្នត់គំនិត ជាជាងការមើលអ្វីដែលជាការបណ្តុំនៃអារម្មណ៍រវើរវាយហើយខ្លួនមិនអាចធ្វើបានដូចគេ។ អបអរសាទរប្អូនទាំងពីរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVorvHlQlhHXffpRHPxGZgxRxA4W7irwrmj4xZKsJLlBUS9UUnLvxrYRPJuSvRZ-_DRIcMF-3YPoRbY5E0c_2Z8V8G_vTygQ1Z3TLAcFOVcc5QylnTASIolqV4PGYASpOF69e0zqkuGnQPqURak-oo4MZo-2_2KEhUUo3EwBJMpcxudTZHc80FPimW01s/s960/image_2024-03-28_10-33-06.png

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល ទទួលបានការសាទរយ៉ាងខ្លាំងពីទស្សនិកជនក្នុងនាមជាបុគ្គលសាធារណៈ និងជាបុគ្គលគំរូ ពិធីមង្គលរបស់អ្នកទាំងពីរបានរំលេចទំនៀមទម្លាប់ វប្បធម៌ប្រពៃណីបុរាណខ្មែរយ៉ាងច្រើនដើម្បីលើកស្ទួយប្រពៃណីបុរាណខ្មែរឱ្យកាន់តែទូលំទូលាយទៅដល់យុវវ័យជំនាន់ក្រោយ៕