អាយ៉ៃ គឺជាសិល្បៈប្រជាប្រិយខ្មែរមួយប្រភេទ ដែលទម្រង់អាយ៉ៃ កើតចេញពីតន្ត្រីប្របកៃ ដែលមានវត្តមានលើទឹកដីនៃប្រទេសកម្ពុជាតាំងពីយូរលង់ណាស់ហើយ។ បើយោងតាមឯកសារខ្លះបានកត់ត្រាថាអាយ៉ៃ គឺជាឈ្មោះអ្នកដែលច្រៀងចម្រៀងនេះ គឺមានឈ្មោះថា «តាយ៉ៃ» មានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាយ៉ៃកើតក្នុងឆ្នាំ ១៨៧៨ និងទទួលមរណៈភាពក្នុងឆ្នាំ ១៩៥៨ ដែលគាត់ត្រូវបានគេចងចាំថាជា មនុស្សពូកែខាងវោហាស័ព្ទបំផុត ប៉ិនប្រសប់ក្នុងការច្រៀងចម្រៀងកាព្យឃ្លោងមានចំណាប់ចុងជួនដោយឥតព្រាងទុក ព្រមទាំងចេះកំប្លែងសប្បាយទៀត ក៏បានទាញចំណាប់អារម្មណ៍ពីមហាជនគ្រប់ៗគ្នា។អាយ៉ៃឆ្លើយឆ្លង នាយ សាឡាត់ & នាង នូ សុភី - YouTubeសិល្បៈអាយ៉ៃ ត្រូវបានចែកចេញជា ២ ប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។ អាយ៉ៃឆ្លងឆ្លើយសម្តែងឡើងមាន១គូរ,២គូរ, ៣គូរ ច្រៀងឆ្លងឆ្លើយ លែបខាយដោយវោហារឥតព្រាងទុក លើប្រធានបទអ្វីមួយ។ ចំណែកអាយ៉ៃរឿងវិញ គឺដៃគូរច្រៀងទាំង២នាក់នោះ ត្រូវច្រៀងរៀបរាប់បកស្រាយអំពីសាច់រឿងណាមួយជាដើម។

ពីសម័យដើម ចម្រៀងអាយ៉ៃ មិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែកូនកម្លោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួន ត្រូវបានគេយកមកច្រៀង ដូចជាបទបំពេ បទច្រៀងកាត់សក់… ជាដើម។ ឯឧបករណ៍សម្រាប់ប្រគុំសិល្បៈអាយ៉ៃជំនាន់ដើម ចាស់ៗបានយកឧបករណ៍តន្រ្តីប្រភេទមហោរី ដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និង ក្រាប់មួយគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPtidvvIQ3pY2bHjYUjvQXPgk5FQEM8rcitEEaBqABz28u9UbIfgGOFHG5s6Vp-XWid8B5w_NJFZ2NGZytSDDyYfU7KOF7mWrSXQDt7uKPiLUPsGM0vrhqXE_eHF66ezMPVCpm_djQRXzOdrZQJJlHM6i_RZWUNUbNtfXgjG24oKNfuC5_Fq0z4Vzdfjs/s2592/0901201134041.jpg

ប៉ុន្តែរហូតមកដល់ក្នុងអំឡុងឆ្នាំ ១៩៥០ ដល់ ១៩៦០ ជំនាន់លោក តា សង្ហាផន និង តាម៉ុក ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវបាន គេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគុំ ជំនួសវិញដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និង ឆឹងមួយគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQS8Q6J_sVTbyNDe4WyAU0pz-4x2fcapsSNU8_Uw6xQBDsTu4Gfy3coLVxE6O1PwzPX_h_XXGsDFpdLY_NmEYgedJRq6LFb2aPi5-cUlA7B4-8RUk3mFd71RbCzDG20uszggKe0uZmvJtP0PY5LoTrDrTSGEVIPN7qcRj0sVzYuImfZe_gvuPCAPuV3I/s291/download%20(3).jpg

ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃល្បីៗកាលពីជំនាន់មុនមានដូចជា តាម៉ុក, លោកស្មៀនឈិន, ឯកឧត្តម ហ៊ុន ហេង, អ្នកស្រីសារាំ ប៉ាក, អ្នកស្រីកែវសង្វាពេជ្រ, នាយសង់ ស៊ីស, លោកព្រហ្ម ម៉ាញ ជាដើម។ ខណៈ អ្នកចម្រៀងអាយ៉ៃល្បីៗបច្ចុប្បន្ននេះ មានដូចជា អ្នកស្រីនួន សារី (ហៅយាយយ៉យ) , លោកដួង គា , និង អ្នកនាងខាត់ សុឃីម។ល។https://pbs.twimg.com/media/DvVDPc-UYAAjw84.jpg:large

យ៉ាងណាមិញ សព្វថ្ងៃនេះសិល្បៈអាយ៉ៃ ពុំសូវក្លាយជាទីពេញនិយមនោះទេ ព្រោះតែវត្តមានចម្រៀងសម័យ។ ជាចុងក្រោយ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់បន្តជួយគាំទ្រចម្រៀងអាយ៉ៃ ជាពិសេសក្នុងកម្មវិធីកាត់សក់នៃពិធីមង្គលការខ្មែរ ដើម្បីជាការអភិរក្សវប្បធម៌មួយនេះឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែងផងដែរ៕