ប្រទេសចិន៖ យោងតាម Yicai global ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានសម្រេចបិទសាលាមត្តេយ្យប្រហែល ២០,៤០០ សាលា មូលហេតុចម្បងគឺដោយសារអត្រាកំណើតមានការថយចុះយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ដូច្នេះសាលាមត្តេយ្យក្នុងប្រទេសនេះមិនមានសិស្សចុះឈ្មោះគ្រប់គ្រាន់ទេ។ ទន្ទឹមនឹងនេះ សាលាបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ រួមទាំងសាកលវិទ្យាល័យក៏នឹងរងផលប៉ះពាល់ដូចគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-cwByMzYpAhzTOqDkOGaJKLMzJxDXA3XTapCkx93xOS8arklkYp-dcNkC_jclLldTHz5jm6APhruAF74EBKim1IgH_uzg7Nbf0dDH-ybh63n7sAzPQ0ZDNxsFP9lcsz16LjuFOktvJMa11wsqByJlbcNKzc2x0ikzv6N-kBvuPvYHo6EkGge_0caXJA/s956/441378_148965_956_500_jpg.jpg

បើយោងតាមទិន្នន័យពីក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់ចិន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេសចិនមានសាលាមត្តេយ្យត្រឹមតែ ២៧៤,៤០០ ប៉ុណ្ណោះ ដែលជាការថយចុះគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុន ២៨៩,២០០ និង ២៩៤,៨០០ នៅឆ្នាំ ២០២១។ ដោយគេដឹងថានៅឆ្នាំ ២០២៣ ប្រទេសចិននឹងមានទារកត្រឹមតែ ៩ លាននាក់ប៉ុណ្ណោះ ខណៈដែលនៅឆ្នាំ២០២២ អត្រាកើតមាន ៩,៦ លាននាក់ និង ១០,៦ លាននាក់នៅឆ្នាំ ២០២១ ក៏ដូចជា ១២ លាននាក់នៅឆ្នាំ ២០២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9ui9YVd7hQlOCUuFSnc2XWA45dJZwgCTCNqE2E8nrCl-ZQFRdsN_PE8y6mZ64wmBaDKfP43jGOn0t-D0PhoZ15834bSQr_aoeRb7N6KlCDK9zb2VSDo_-OiViMvj4Rca3kPw4IX8gE25g4BHU7eqw2dE5-fg9WiGR6tsjpHuAGs5mh3bZanButspVKY/s705/1631522964603626.jpg

លោក Ding Changfa សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Xiamen បាននិយាយថា បច្ចុប្បន្នសាលាមត្តេយ្យនៅតំបន់ជនបទគឺស្ថិតក្នុងចំណោមរងផលប៉ះពាល់ខ្លាំងបំផុត។ ការកើនឡើងនៃការបិទសាលាមត្តេយ្យក៏បានធ្វើឱ្យគ្រូបង្រៀនជាច្រើនចាកចេញពីការងារផងដែរ។ យោងតាមអ្នកជំនាញមួយចំនួន ក៏បានឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រទេសចិននឹងមានអតិរេកគ្រូបង្រៀនបឋមសិក្សា និងមធ្យមសិក្សាត្រឹមតែ ១,៩ លាននាក់ប៉ុណ្ណោះ ជាមួយនឹងការថយចុះចំនួនប្រជាជននាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhqYbRGPxOd_y5Zw5aobFo5-hNvMfYkCVP1LTBPwAki3mGnDcAyEoTyQB-pmm4UPL7MVjYjGZXuQ7WczTClDQ0hCcFFJ0IU57MXa5ibLfrA4wbFTt6Q6MtX1HUMCIWJ6CGq8CyqF1lD0Q1KTjHVb42dLENvJORrl9uD5N1JOk01V5zP1LJhDLe8-WMOe4/s1920/ca27b4dcfcfdbe19071f6e102e18c682bc13accdw.jpg

ទោះជាយ៉ាងណា ថ្មីៗនេះប្រទេសចិនក៏បានបង្កើនការសាងសង់សាលាមត្តេយ្យសាធារណៈ និងមិនស្វែងរកប្រាក់ចំណេញ ដើម្បីលើកទឹកចិត្តយុវជនឱ្យមានកូន។ បញ្ហានៃថ្លៃសិក្សា និងការស្វែងរកសាលាមត្តេយ្យសម្រាប់កូនរបស់ពលរដ្ឋ កាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុងធំៗភាគច្រើន ដូច្នេះនៅក្នុងបរិបទនេះរដ្ឋាភិបាលចិនក៏នឹងជួយឧបត្ថម្ភផ្នែកខ្លះនៃមូលនិធិសម្រាប់សាលាមត្តេយ្យសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_l6LnMXzuJqKIfsBdCQLRvUF7wsf2qEf2bm6nJAFYIOL-VFicbu0uiLFgLehOQmjyUKyDZ2YxBC6vS0CVxR5kPicwj55rnCJggQBAq09XDQ6omRAM3a2x4ctB_sprTh29Bk7B3q3QChHybzzsbBg2O7kqzVcrXKBnB6HnxmOysiPl5T1QLLKC2JJ7It4/s750/Chinese-kindergarten-kids.jpg

លើសពីនេះ លោក Qiao Jinzhong សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Beijing Normal University បានព្យាករណ៍ថា ប្រទេសចិននឹងមានសាលាបឋមសិក្សាប្រហែល ៩២,៨០០ នៅឆ្នាំ ២០៣៥ ធ្លាក់ចុះពី ១៤៤,២០០ ក្នុងឆ្នាំ ២០២០ ដោយតម្រូវការសម្រាប់សាលាមធ្យមសិក្សាក៏នឹងថយចុះផងដែរ៕