Home Blog Page 1189

ដឹងតែកក្រើកទៀតហើយ! បុណ្យទន្លេដ៏ធំសម្បើមលើកទី៨ ឆ្នាំ២០២៤នេះនឹងប្រារព្ធឡើងនៅលើទឹកដីខេត្តសៀមរាប

0

បុណ្យទន្លេលើកទី៨ ឆ្នាំនេះនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃសៅរ៍និងអាទិត្យ ទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅលើទឹកដីនៃខេត្តសៀមរាប។

យោងតាមការបង្ហោះកាលពីពេលថ្មីៗនេះដោយរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រសួងទេសចរណ៍នឹងរួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg24cXQMov1H6osln0BdKHvGjEb5hZkptAqpMHQtu-cCfYeNS5EYHrqBH5Fo065LoIgpny6K8bCFngD7vo5s6INZDjiljzYneB12SGfoYmX8eEWXnt4-JHsM_-cEFRWyN6TBxIZWtTJA4yJs7m_FdZWqBgIZ1SmsdzZ4KBp50wXDjNyt-ZH-Ca4ha7zRYE/s960/image-484-1.png

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិអាចរីករាយ កម្សាន្តបានដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbevpB36Mqkvlj7C1Q-OD5JPHpzplQwa79cZG03hXUaIrcjqpNBXvpzlK1_GlypKHQixEqPPMxQXkcn9758sPzceKYXYMWSKmL7PCHS2CQoCD0XTfISkFM0vQAAyqrFGb9sGo7XiBQ4XCmmjIIll-MlZ4_-NnWvF15LMXb5imYvCDlirJf9MPSSD-5CKs/s900/image-487-1.png

រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoy1DLZrQXhTm-ak5d4qzP1taxpDya-9UNSl4Sa8rvJFgzzF3BdEcEr2WxZOqjyXVBlFRTqMClssrKjTKhHZo7J1WxJgjgeW6Svfrqs8KWfGO4J1j9yQ_IJ4hWVX-fNbvQGsSwpLRAHoI44X5TWKA7b9KSqMQx9Hpwy5cl0zhxqqLb6fJuJaaC-TzmPuM/s1280/fn-2024-02-29-10-10-53-3.jpg

៥ វិធីរក្សាទឹកកកឱ្យនៅបានយូរមិនងាយរលាយ ទោះបីអាកាសធាតុក្តៅប៉ុណ្ណាក៏ដោយ

0

នៅពេលដែលអាកាសធាតុក្តៅខ្លាំង ការផឹកទឹកត្រជាក់មួយកែវ នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បំបាត់ការស្រេកទឹកបានយ៉ាងល្អ។ ប៉ុន្តែបញ្ហាទូទៅអ្នកតែងតែទិញទឹកកកដាក់ក្នុងធុងទឹកកកទុកនៅផ្ទះ បន្ទាប់ពីទុកបានមួយសន្ទុះមកទឹកកកក៏ចាប់ផ្តើមរលាយ ហើយបើសិនជាអ្នកបើកគម្របធុងទឹកកករបស់អ្នកច្រើនដងពេក ដុំទឹកកកនឹងរលាយក្លាយជាទឹកមិនខាន។ ហេតុនេះហើយ តើមានវិធីណាដែលអាចរក្សាទឹកកកឱ្យនៅបានយូរនិងមិនងាយរលាយ? ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្ត្រដើម្បីរក្សាស្ថានភាពទឹកកកកុំឱ្យរលាយលឿនពេក៖

១.ជៀសវាងការត្រាំរបស់ដែលមិនត្រជាក់៖ តើអ្នកដឹងទេថាប្រសិនបើអ្នកយកអ្វីដែលមិនត្រជាក់មកត្រាំជាមួយរបស់ត្រជាក់នោះ សីតុណ្ហភាពធម្មតានៃផ្ទៃធុងទឹកកក នឹងធ្វើឱ្យភេសជ្ជៈត្រជាក់កាន់តែយឺត ហើយវាក៏ធ្វើឱ្យទឹកកករលាយលឿនជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdaBIpOBSX_3xd0MXQE0Ov-mrRFNIFJU_poDgZOpwOt7liTDmlAVJ8UvzUtDmt7oCTyZRsIZ9eRK0qT8Hs8qOoNGdUE3Klz2qAJonqeAC-CA9c7hGpOWfGtqL4AUsJhuDdUfiNBn3letFmZGhPVijz7birZohz1TawTtLp_HzMERuf2MiW-4J6hi09CsU/s1500/food-recipes-shopping-storing-food-keep-ice-from-melting-in-cooler-671-realsimple-fca745a4f4044a65a53bdfa026762e5b.jpg

២.ទុកទឹកកកនៅបាតធុង៖ ជាធម្មតានៅពេលដែលយើងដាក់ទឹកកកនៅក្នុងធុងបន្ទាប់មកទឹកកកចាប់ផ្តើមរលាយហើយប្រែទៅជាទឹក យើងនឹងចាក់ទឹកក្នុងធុងចេញឱ្យអស់ ហើយដាក់ទឹកកកថ្មីចូល ដែលជាការពិតទៅវាត្រូវបានណែនាំឱ្យទុកទឹកកកខ្លះនៅបាតធុង ដើម្បីរក្សាធុងឱ្យត្រជាក់ និងធ្វើឱ្យទឹកកករលាយកាន់តែយឺត។

៣.រក្សាជាមួយសន្លឹកអាលុយមីញ៉ូម៖ ក្រដាសអាលុយមីញ៉ូមគឺជាវត្ថុមានប្រយោជន៍បំផុត បញ្ហានៃការរលាយទឹកកកលឿនអាចត្រូវបានដោះស្រាយ ដោយការដាក់សន្លឹកអាលុយមីញ៉ូមនៅក្នុងធុង ឬក៏យកវាទៅរុំជាមួយទឹកកកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNdIx53e1akW48njaCu0havgOfzGXInkA2QBIFx_gyeI3Nm3KQHfKr61OI0Hb4G2Cz6oSTiPizugN3yMWCps7J9x8OuCM4O9TS1FuCOuUixdCZyF7sv9YnxzZl-rem5kk2BtVcWQtefT5p7I1Zacj-PtcHavU-zqb_MW3Rc4zFoJ4iyUaFf6TK_oVuJW4/s675/5f32f30ba35a9c308f333906_How%20to%20Keep%20Ice%20from%20Melting.jpg

៤.អំបិល៖ ដើម្បីកាត់បន្ថយការរលាយទឹកកក អ្នកគ្រាន់តែប្រោះអំបិលលើទឹកកកដែលអ្នកចង់ត្រាំ ជាមួយនឹងលក្ខណៈសម្បត្តិនៃអំបិល វានឹងជួយរក្សាសីតុណ្ហភាពនៃទឹកកកឱ្យបានយូរ។

៥.រក្សាក្នុងប្រអប់ Styrofoam៖ ប្រអប់ Styrofoam គឺជាឧបករណ៍ដែលប្រើសម្រាប់ដាក់អាហារ ភេសជ្ជៈ ព្រោះវាជួយរក្សាភាពត្រជាក់បានល្អ ប៉ុន្តែមានតែក្នុងកម្រិតជាក់លាក់មួយប្រសិនបើអ្នកចង់ឱ្យទឹកកករលាយយឺតជាងនេះអ្នកអាចសាកល្បងដាក់ស្នោខាងក្រោម៕

ភូមិចម្លែក! នារីៗអាចយកស្វាមីចំនួន៥នាក់ រហូតមិនដឹងថាអ្នកណាជាឪពុកក្មេង

0

សារព័ត៌មានបរទេសចុះផ្សាយនាពេលកន្លងមកថា មានភូមិចម្លែកមួយចំនួនបានអនុញ្ញាតឱ្យនារីៗអាចមានស្វាមីរហូតដល់៥នាក់ ហើយស្វាមីទាំងនេះបានឆ្លាស់វេនគ្នាចូលបន្ទប់ជាមួយប្រពន្ធ រហូតមិនដឹងថា តើអ្នកណាជាឪពុករបស់ក្មេងពិតប្រាកដ ។ គេមិនបានចាត់ទុកថា ទំនៀមទម្លាប់បែបនេះខុសច្បាប់ទេ ដោយសារពួកគេរស់នៅតំបន់ជនបទដាច់ស្រយាល ។

នារីម្នាក់ឈ្មោះ រ៉ាចូម័រម៉ា មានស្វាមីចំនួន៥នាក់ក្នុងពេលជាមួយគ្នា ហើយស្វាមីទាំង៥នាក់របស់នាង គឺជាបងប្អូនបង្កើតនឹងគ្នាទៀតផង ។ នាង និងស្វាមីទាំងអស់បានរស់នៅក្នុងភូមិតូចមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដោយស្វាមីទាំងអស់នាំគ្នាជួយមើលថែទាំកូនប្រុសម្នាក់ ដែលពួកគេពុំដឹងថា អ្នកណាម្នាក់ជាឪពុកពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlNfW3B7ZZzYoSPlD7EVMwTNbkh9Bye1MiDVOUwvCT28vT17MxvRNnM8zKDl_P_6ED_EahCJHiZf8thSOdweVm91qZNtgt9MUvnfrO1iKOR1brFimsEAKpQ51NX8xMg4CYQ8ATZRU6hORoZTPJECWezZxJxymQe0dg099dskQ6bFup6GC7MpG2F02pdYo/s634/article-2295380-18C102E1000005DC-737_634x464.jpg

ទំនៀមទម្លាប់នេះមិនបានកើតឡើងតែនៅសម័យមុននោះទេ ប៉ុន្តែវាកើតឡើងក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះផងដែរ ដូចជា ៖ ប្រទេសនេប៉ាល់, ចិន និងឥណ្ឌា ។ តំបន់មួយចំនួនក្នុងប្រទេសទាំងនេះ នារីៗមានសិទ្ធិជ្រើសរើសបុរសជាបងប្អូនបង្កើតនឹងគ្នាមកធ្វើជាស្វាមីរបស់នាង ឬបុរសជាបងមានសិទ្ធិជ្រើសរើសនារីណាម្នាក់មកធ្វើជាប្រពន្ធរបស់ខ្លួន និងប្អូនៗ ហើយបុរសជាបងមានតួនាទីដឹកនាំគ្រួសារ ។

លើសពីនេះ ក្រៅពីបុរសមានអាយុច្រើនជាងគេបានក្លាយជាមេដឹកនាំក្រុមគ្រួសារហើយ គឺបុរសមានអាយុច្រើនមានសិទ្ធិធ្វើជាឪពុករបស់ក្មេងគ្រប់រូបដែលបានកើតក្នុងគ្រួសារនេះ ។ ដូច្នេះ ក្មេងដែលកើតមកត្រូវហៅបុរសផ្សេងទៀតថា «ពូ» បើទោះជាបុរសទាំងនេះជាឪពុកបង្កើតរបស់ខ្លួនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgE-0VvfjvSiXeuz7oHE7aDQOcQIwb7LVnGEJO4oYuF8rODmCe6cLzreCK1FK169Wz8UT42wM4prohElBGL0XXzgVvor3TXFWaH3ZyqoZxjrh-7wUEH2w0kwMhu4oFan0YAXwGcuGH-MWOd5u6isbGOi9aQybHkuiC4PphHI7Zye6gpR2pp2V7r3VJnk/s1463/polyandry-family-of-kimathanka-nepal.jpg

ទោះយ៉ាងណា គ្មានអ្នកណាម្នាក់ដឹងថា តើទំនៀមទម្លាប់នារីម្នាក់អាចយកស្វាមីបាន៥នាក់ មានប្រភពមកពីណាទេ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿថា ទំនៀមទម្លាប់មានប្តីច្រើននាក់នេះ ដើម្បីការពារកុំឱ្យបងប្អូនបង្កើតដណ្តើមមរតកគ្នា ពីព្រោះដីធ្លី គឺវត្ថុស័ក្តិសិទ្ធយ៉ាងខ្លាំងសម្រាប់ពលរដ្ឋរស់នៅតំបន់ទីបេ និងភ្នំហិម៉ាល័យ ។

បើទោះជាទំនៀមទម្លាប់នេះខុសច្បាប់សម្រាប់ប្រទេសជាច្រើនទៀត ប៉ុន្តែក្រុមគ្រួសារមានប្តីច្រើនដែលរស់នៅតំបន់ទីបេ និងភ្នំហិម៉ាល័យ ពុំទទួលទោសទេ ដោយសារពួកគេរស់នៅឆ្ងាយដាច់ស្រយាល ។ ម្យ៉ាងទៀត ពួកគេបានបន្តទំនៀមទម្លាប់បែបនេះតាំងពីសម័យជីដូន-ជីតាមកម៉្លេះ គឺបើនារីមានអាយុ១៨ឆ្នាំឡើងទៅ នាងនឹងមានសិទ្ធិយកស្វាមី ចាប់ពី២នាក់ឡើងទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXj-g5ytIrG2dxjGUd21UaysUgagsWSbVP0e_IWMgd3gFTYBpINBC8F0dend8wzigPDjPEyASGEpUvHc6EJvNO-LsIvJMG-8IZMABFtBdGYxh8GPue4aJ_s4KSMQF07-8gAqmqWpqYa3obwTPXaIy9P-14X90mTPyw1GhaGt3YMR2aa_GDyz8375v0No/s690/Two-brothers-and-them-wife-and-children-photo-share-troopers.jpg

ចំណែកការរស់នៅវិញ គឺបុរសជាស្វាមីទាំងអស់បានរស់នៅជាមួយប្រពន្ធតែម្នាក់ក្នុងបន្ទប់ជាមួយគ្នា ។ ជាក់ស្តែង នៅភូមិជាច្រើននៅតំបន់ទីបេ គ្មានគ្រែសម្រាប់សម្រាកទេ ហើយពួកគេបានក្រាលកម្រាលសម្រាកនៅលើឥដ្ឋ ។ នារីមានប្តីច្រើន ពួកគេតែងតែរស់នៅប្រមូលផ្តុំគ្នាជាក្រុម និងគ្មានការឈ្លោះប្រកែកគ្នាទេ ប៉ុន្តែពួកគេបានជួយគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀត គ្រួសារនីមួយៗមានការរស់នៅខុសៗគ្នា ដោយគ្រួសារខ្លះ នារីមានតួនាទីស្វែងរកប្រាក់ចិញ្ចឹមគ្រួសារ រីឯបុរសៗធ្វើការងារក្នុងផ្ទះ ។

មតិភាគច្រើនលើកឡើងថា មនុស្សគួរតែមានប្តី ឬប្រពន្ធតែម្នាក់ប៉ុណ្ណោះ ដើម្បីកុំឱ្យកើតបញ្ហាផ្សេងៗ ។ ប៉ុន្តែសម្រាប់អ្នកទាំងនេះវិញគិតថា អ្នកមានប្តីច្រើន ហើយរស់នៅរួមគ្នាបែបនេះ វាគ្មានអ្វីខុសប្លែកទេ ផ្ទុយទៅវិញ ពួកគេអាចរស់នៅយ៉ាងមានសេចក្តីសុខទៀតផង ៕

តើពិតទេនៅឆ្នាំ២០៥០ ពិភពលោកអាចនឹងជន់លិចដោយសារសំរាមជិត៤០០០លានតោន?

0

បើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកដែលបានប្រកាសនាពេលថ្មីៗនេះ បានឱ្យដឹងថា នៅឆ្នាំ ២០៥០ ពិភពលោកនឹងបង្កើតកាកសំណល់ចំនួន ៣.៤ ពាន់លានតោនក្នុងមួយឆ្នាំ ស្មើនឹងការកើនឡើង ៧០% បើធៀបនឹងបរិមាណកាកសំណល់ក្នុងឆ្នាំ ២០១៦ ខណៈដែលបច្ចុប្បន្នការផលិតកាកសំណល់សកលត្រូវបានគេព្យាករណ៍ថានឹងកើនឡើងរហូតដល់ ២.៣ ពាន់លានតោន។ ដូច្នេះកំណើនសំណល់រឹងនៃទីក្រុងសកលនឹងជះឥទ្ធិពលជាចម្បងទៅលើប្រទេសក្រីក្របំផុត ដោយប្រទេសទាំងនោះមិនមានធនធានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងកាកសំណល់របស់ពួកគេឱ្យបានត្រឹមត្រូវទេ។By 2050, our oceans will hold more plastic than fish

មូលហេតុចម្បងនៃការកើនឡើងបែបនេះ រួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកំណើនប្រជាជន។ អ្នកស្រាវជ្រាវបានរកឃើញថា វាអាចមានទំនាក់ទំនងវិជ្ជមានរវាងការបង្កើតកាកសំណល់ និងកម្រិតប្រាក់ចំណូល។ ពួកគេក៏បានប៉ាន់ប្រមាណថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ មនុស្សម្នាក់នឹងបង្កើតកាកសំណល់ ១៩% ប្រចាំថ្ងៃ ខណៈប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ពួកគេនឹងបង្កើតកាកសំណល់រហូតដល់ ៤០% ឬច្រើនជាងនេះ។ ការរកឃើញនេះបានបង្ហាញឱ្យឃើញថា ការបង្កើតកាកសំណល់នឹងកើនឡើងលឿនក្នុងប្រទេសដែលមានចំណូលទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJCefx6sm9vrdXl66RTCttZiCvWfnTuOQn9nQsJe_N1QoqCdGmgdM-WlOTxT6TML8xbaBCrlNo5Oq1XGyaStXjyNwC8BOQXeVWq_IzZDuX-1UrMjZlNutpIKEzFwRgU3vhbWdNzItQ6w5PK1QTKdzUTsgQ3ixjOTEzwO8CCBOEylNIwPF8mR_VprxtGdM/s1199/45588872_605.jpg

ហេតុនេះហើយ ពិភពលោកនឹងបង្កើតកាកសំណល់ ០.៧៤ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ៗ។ នៅក្នុងប្រទេសដែលមានចំណូលទាប ការបង្កើតកាកសំណល់អាចកើនឡើងលើសពីបីដងនៅឆ្នាំ ២០៥០ ហើយវានឹងធ្ងន់ធ្ងរខ្លាំងជាពិសេសនៅតំបន់សាហារ៉ាអាហ្រ្វិក។ ដោយកាកសំណល់អាហារ និងកាកសំណល់បៃតងមានច្រើនជាង ៥០% នៃកាកសំណល់សរុបនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ រីឯនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់វិញ សមាមាត្រនៃកាកសំណល់វេចខ្ចប់មានកម្រិតទាបជាង ហើយសមាមាត្រនៃកាកសំណល់មិនមែនសរីរាង្គគឺខ្ពស់ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhGTqtsRJnvu3vIETYVtmqxYJfPAUs2zsWyrHXnHWiOP5m71zn4j6eo61c2yQkJ6ZjyHwqpTXeEgp9TmCdxB-_M2C3GLmzd3ZQKeyH8GTC5GAu25wsELUgevU2JuklnAORNh8NUVglZibv4c5SBygPTs-RK9T60J27aFcBGPWbLD_jle4ndH4fwA4sbnA/s450/220604382-men-and-women-sorting-through-trash-in-a-heavily-polluted-landfill.jpg

នៅទូទាំងពិភពលោក ៣៧% នៃកាកសំណល់ត្រូវបានបោះចោលក្នុងទម្រង់នៃការចាក់សំរាមមួយចំនួន មានតែ ៨% ប៉ុណ្ណោះដែលជាអនាម័យ និងប្រើប្រាស់ប្រព័ន្ធប្រមូលឧស្ម័ន។ កាកសំណល់ដែលបោះចោលដោយបើកចំហមានចំនួន ៣៣% ដែលបរិមាណសំណល់កែច្នៃ និងជីកំប៉ុសមានចំនួន ១៩% ហើយទីបំផុត ១១% ប្រើប្រាស់ប្រព័ន្ធដុតសំរាមទំនើប។ បើយោងតាមអង្គការសហប្រជាជាតិ ការបំពុលនឹងបន្តកើនឡើងជាមួយអត្រាកំណើនសំរាមលឿនបំផុត រួមជាមួយនឹងការព្រមានអំពីគ្រោះថ្នាក់សុខភាព សេដ្ឋកិច្ច និងបរិស្ថានដ៏គួរឱ្យរន្ធត់ ដែលបរិមាណសំរាមនេះអាចកើនឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0HPX7-H16qXZKfCXKn3Q9qVdkRdwQlJ-GGhTwC3Mm-HCrQitnf8e4EQbbXfjBN89llGGL2gNkpvDNRHZXW91X74hmsR2SPPsQbpmYG1unHToiaQdawLl0mOjS-wFS445i2_8hCtbJml8bXlUzUaolzLtiCOr_EEPHRbW_GOK2prS7v6m7-4t6vjC_ROg/s780/manila.jpg

បើគ្មានវិធានការបន្ទាន់ទេ នៅឆ្នាំ ២០៥០ បរិមាណកាកសំណល់សកលអាចឡើងជិត ៤ ពាន់លានតោន ដែលលើសពីការព្យាករណ៍ពីមុន។ គួរបញ្ជាក់ដែរថា ទាំងនេះគឺជាសកម្មភាពដែលបង្កើនការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនហានិភ័យនៃសារធាតុគីមីពុលចូលទៅក្នុងដី ទឹក និងខ្យល់។ លទ្ធផលខាងលើបង្ហាញថា ពិភពលោកត្រូវការផ្លាស់ប្តូរជាបន្ទាន់ទៅកាន់វិធីសាស្រ្ត “សូន្យកាកសំណល់” ខណៈពេលដែលការកែលម្អដំណើរការប្រព្រឹត្តិកម្មកាកសំណល់ ដើម្បីជៀសវាងការបំពុលធ្ងន់ធ្ងរ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស៕

សារដាស់តឿនទៅកាន់មនុស្សមានវ័យកាន់តែច្រើន

0

ចូរចាំទុកថា ជីវិតនឹងល្អប្រសើរឡើងលើសមុន៣០០ដង ពេលគ្មានអ្នកណាម្នាក់បានដឹងពីរឿងរ៉ាវរបស់យើង ហើយជីវិតនឹងល្អប្រសើរឡើងរហូតដល់៧០០ដង ពេលយើងមិនចង់ដឹងពីរឿងរ៉ាវរបស់អ្នកណាម្នាក់ ឬមិនចាំបាច់រវល់ជាមួយជីវិតអ្នកណាម្នាក់ នាំតែនឿយហត់ចិត្ត ។

យើងអាចចំណាយពេលទាំងអស់ទៅធ្វើការស្វែងរកប្រាក់ចិញ្ចឹមគ្រួសារល្អជាង ហើយយើងសម្រាកនៅពេលហត់នឿយ ។ បើមានពេលទំនេរ យើងអាចទៅរកសេចក្តីសុខឱ្យខ្លួនឯង ព្រោះបើយើងអាយុកាន់តែច្រើន ពេលវេលាក៏ចេះតែកន្លងផុតទៅជានិច្ច ហើយទម្រាំយល់ពីជីវិត យើងក៏បានចំណាយពេលវេលាអស់ពាក់កណ្តាលជីវិតទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvc1yelEOqcGI1VS4uiSy88SEtNNdwxSl5n86Gk2XvjLysEVTU6-SYvTvrvufsM2q79CnvG3fkSGm9cPwx68w_lOekBRiysZA-STQjOadnuCkXfYhg2NsMDrCBgw41qYwnc-J3khgyIMWcr5cNVjsG_KT8jDX_RHk1AjzB2HLHbNlfoRgUlg2CWd16oIg/s1000/1710087.jpg

ចូរដាស់តឿនខ្លួនឯងបែបនេះល្អជាង ទើបជីវិតរបស់យើងជួបតែសេចក្តីសុខពិតប្រាកដ ដូចជា ៖

១-ចូរស្ងៀមស្ងាត់ច្រើនជាងការនិយាយស្តី ៖ យើងកាន់តែមានអាយុច្រើន ហើយបានឆ្លងកាត់អ្វីៗច្រើន ចូរមានទម្លាប់នៅស្ងៀមស្ងាត់ច្រើនជាងការនិយាយស្តី ទើបជីវិតរបស់យើងកាន់តែមានសេចក្តីសុខ ។ យើងអាចជ្រើសរើសថា តើគួរស្ងៀមស្ងាត់នៅពេលណា ហើយគួរនិយាយស្តីនៅពេលណា ព្រោះពេលខ្លះ ភាពស្ងប់ស្ងាត់សំខាន់ជាងជ័យជម្នះ ។

ចូរគិតឱ្យបានច្រើនជាងនិយាយស្តី ហើយពេលមុននឹងនិយាយអ្វីមួយ ត្រូវគិតមុនជានិច្ច ព្រោះការនិយាយស្តីអាចបង្ហាញពីទម្លាប់របស់យើង ។ យើងបានរស់នៅលើពិភពលោកនេះអស់ពាក់កណ្តាលជីវិតហើយ ដូច្នេះ ត្រូវតែរៀនស្ងប់ស្ងាត់ ទើបជីវិតមានក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_CSbBg3WCgurOr8LbwwpDhNauiQ3Rwi7vVtc5tKPSnTleAJR3h2l1odwOoaypUYII6kHNl4HbMlL2_zp0sX5fOXadIgRrdSuIYVxxtvVwYRyYBZZFTEFIgCpi5SIFYs1wAU5Z7otSqGH4dvSK5UP9792tfjez_3NgtilpCgpRphGSxdZGuexELaxkt4/s750/cover_photo_article_8.jpg

២-ធ្វើចិត្តឱ្យត្រជាក់ ៖ បើយើងកាន់តែមានអាយុច្រើន យើងនឹងកាន់តែក្លាយជាមនុស្សចាស់ខ្លាំងឡើង ។ ហេតុនេះ ត្រូវធ្វើចិត្តឱ្យត្រជាក់, រក្សាភាពស្ងប់ស្ងាត់ បើទោះជាមានហេតុការណ៍អ្វីកើតឡើងក្នុងជីវិតយើងក៏ដោយ ។ ចូរកុំឡូឡា និងខឹងសម្បារអ្នកដទៃ ហើយយើងត្រូវចេះអភ័យទោសឱ្យគ្នា បើទោះជាគេមិនដឹងកំហុសក្តី ។

ការអភ័យទោសនេះ មិនមែនសម្រាប់អ្នកប្រព្រឹត្តខុសនោះទេ ប៉ុន្តែវាសម្រាប់ខ្លួនយើង ព្រោះបើកាន់តែខឹង និងស្អប់ប៉ុនណា វានឹងធ្វើឱ្យយើងក្លាយជាមនុស្សកើតទុក្ខច្រើនដែរ ។ ដូច្នេះ បើចង់មានសេចក្តីសុខ ត្រូវរៀនធ្វើចិត្តឱ្យត្រជាក់ជាមុនសិន ។

៣-អ្វីមួយធ្វើឱ្យនឿយហត់ ត្រូវលុបវាចេញពីជីវិត ៖ កុំទទួលបន្ទុកអ្វីក្នុងជីវិតច្រើនពេក ព្រោះយើងមានអាយុច្រើនហើយ ប្រយ័ត្នពិបាកចិត្តខ្លាំង រហូតដល់គ្មានក្តីសុខ ។ កុំចង់ដឹងរឿងរ៉ាវរបស់អ្នកដទៃច្រើនពេក ជាពិសេស រឿងរបស់កូនៗ ។ បើរឿងនេះធ្វើឱ្យយើងបារម្ភ យើងអាចទុកវាបាន ព្រោះជីវិតកូន គឺជាជីវិតរបស់កូន ហើយយើងកុំធ្វើអ្វីច្រើនពេក ។ កូនៗធំអស់ហើយ ហើយពួកគេនឹងអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។

ប៉ុន្តែបើយើងកាន់តែគិតពីបញ្ហាផ្សេងៗច្រើន វានឹងធ្វើឱ្យជីវិតយើងកាន់តែរញ៉េរញ៉ៃខ្លាំងឡើង រហូតដល់យើងមិនអាចស្វែងរកក្តីសុខបាន ។ ចូរឱ្យកូនរបស់យើងដោះស្រាយបញ្ហាដោយខ្លួនឯង ទើបជីវិតរបស់យើងស្ងប់ និងមានក្តីសុខច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTpzBuQiYG1V88zVw8hcGUE2sRq3gby_9X_4knCU3M4L1gkqaHbC4TBwsEfwMqV0z2_rvfHGocgd9WZTWXr6zoS8zCJ45dHKbLJQFW7-RWO6RGivclKCOsEvgITDmhAbDsfhp-nw_1k0U-e_EpBlbCurqYegbebTqjQ6P9z9PIZocV3cmC_qSFPpYeek/s1200/iStock-1205057589.jpg

៤-រស់នៅជាមួយខ្លួនឯងឱ្យមានក្តីសុខជាងរស់នៅជាមួយអ្នកដទៃ ៖ កុំសង្ឃឹមថា អ្នកដទៃនឹងអាចផ្តល់ក្តីសុខឱ្យយើងនោះ ដូចជា ស្វាមី ឬកូនៗ ឬសូម្បីតែមិត្តភក្តិ ។ ចូរពឹងពាក់លើខ្លួនឯងឱ្យបានសិន ឬរស់នៅឱ្យមានក្តីសុខសិន ព្រោះបើយើងអាចរស់នៅដោយខ្លួនឯងបាន យើងនឹងអាចរកឃើញក្តីសុខក្នុងចិត្តបាន និងមានពេលវេលាគិតអ្វីជាច្រើនដោយខ្លួនឯងថា ការពិត តើជីវិតយើងត្រូវការអ្វីឱ្យពិតប្រាកដ ។

៥-បណ្តោយគ្រប់យ៉ាងឱ្យដំណើរការទៅដោយខ្លួនឯង ៖ ធ្វើចិត្តឱ្យត្រជាក់ និងរស់នៅធម្មតា ហើយកុំប្រញាប់ប្រញាល់ចង់ឱ្យគ្រប់យ៉ាងដំណើរការទៅឆាប់រហ័សតាមចិត្តខ្លួនឯង ព្រោះជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ហើយកុំប្រៀបធៀបកូនៗយើងជាមួយកូនអ្នកដទៃ ព្រោះជីវិតមនុស្សម្នាក់ៗកើតមកមិនដូចគ្នាទេ ហើយជោគវាសនាជីវិត ក៏មិនដូចគ្នាដែរ ។ ការប្រៀបធៀបជីវិតយើងជាមួយអ្នកដទៃ ធ្វើឱ្យយើងនឿយហត់ និងដាក់សម្ពាធខ្លួនឯង ប៉ុន្តែយើងអាចរស់នៅតាមទម្លាប់របស់ខ្លួនយ៉ាងមានក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHFLM4SCqknuZyGB_PoqO8TFXXwz0lJxlaC3Bfim9EFbwCfXGaT3_PfvXzKPUJbKkMeUgW2Z6T2Y92KrnKQH9X8bE8OT06iR9dFdAjH4fS-V3M9ajnMAghhXD6SRea0Stoek9sFA1FdBZEG44BsmqKglfBbScvpQNIHmdx31RCL2YZ2cf3Ap2_-hUVHE/s1200/older-people-chatting.jpg

៦-មិនឃាត់អ្នកណាម្នាក់ឱ្យបន្តទំនាក់ទំនង ៖ ចូរបណ្តោយឱ្យការទំនាក់ទំនងដំណើរការទៅតាមធម្មជាតិរបស់វា ។ យើងរីករាយ បើអ្នកណាម្នាក់ចង់រស់នៅជាមួយយើង ហើយបើគេចង់ចាកចេញពីជីវិតយើង ចូរកុំរារាំងគេឱ្យសោះ បើទោះជាអ្នកដទៃនិយាយអ្វីក៏ដោយ ព្រោះបើយើងចាប់អារម្មណ៍ វាក៏គ្មានប្រយោជន៍ជាមួយជីវិតយើងដែរ ។

សរុបមក យើងមានអាយុច្រើនហើយ ចូរស្វែងរកសេចក្តីសុខឱ្យខ្លួនឯងជាចម្បង ។ លើសពីនេះ យើងត្រូវរស់នៅក្នុងជីវិតបែបសាមញ្ញតាមទម្លាប់របស់ខ្លួន ហើយបើធ្វើបានតាមចំណុចនេះ ជីវិតយើងនឹងមានសេចក្តីសុខច្រើន ៕

ដឹងតែចំណេញកប់ក្តោងម្តងទៀតហើយ! ពេលបានដឹងព័ត៌មានពិត ផ្លូវក្រវ៉ាត់ក្រុងទី៤ កាត់ម្តុំណាខ្លះ នៃរាជធានីភ្នំពេញ!

0

ដឹងតែចំណេញកប់ពពកម្តងទៀតហើយ នៅពេលបើបានដឹងទីតាំងពិតប្រាកដ ផ្លូវក្រវ៉ាត់ក្រុងទី៤ តភ្ជាប់កម្ពុជាជាមួយអាស៊ាននឹងលេចរូបរាងឆាប់ៗ ដែលផ្តល់ប្រយោជន៍ជាច្រើនមកដល់កម្ពុជា សាងសង់ឆាប់ៗ កាត់ភូមិសាស្ត្រនានា នៅជុំវិញរាជធានីភ្នំពេញ។

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលមានប្រវែងជាង១៩៥ គីឡូម៉ែត្រ ជាផ្លូវតភ្ជាប់ដ៏សំខាន់ជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន រួមមានថៃ វៀតណាម និងកម្ពុជា។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ បានសិក្សាតាំងពីឆ្នាំ ២០១៨ និងបញ្ចប់ការសិក្សារួចរាល់ដោយក្រុមហ៊ុនចិន CRBC កាលពីឆ្នាំ ២០២៣ ដែលគម្រោងផ្លូវនេះនឹងលេចចេញជារូបរាងឆាប់ៗខាងមុខ។

វាជាផ្លូវយុទ្ឋសាស្រ្តដ៏សំខាន់១ផ្សេងទៀត ដែលតភ្ជាប់ពីភាគខាងលិចគឺ ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ ហើយមានចម្ងាយត្រឹមតែប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែរនេះនឹងឆ្លងកាត់ខេត្តចំនួន៤នៅភាគខាងលិច ខាងត្បូង និងខាងកើតរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា គឺ ខេត្តកំពង់ស្ពឺ ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាលចំនួន៨ស្រុក និងខេត្តព្រៃវែងចំនួន២ស្រុកផងដែរ។

សូមបញ្ជាក់ផងដែរថាការសាងសង់ផ្លូវមួយខ្សែរនេះគឺជាការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់ ៣៣៤០ លានដុល្លារអាមេរិក ដែលមានគោលបំណងជាចម្បងដើម្បីជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ៖
១ ជួយសម្រួលលំហូរនាំចេញនាំចូលទំនិញ និងកាត់បន្ថយការកកស្ទះចរាចរណ៍
២ ជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់
៣ ទាក់ទាញការវិនិយោគពីវិនិយោគិនទាំងជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ
៤ ជាការចំណេញដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ
៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ អ្នកជំនាញអចលនទ្រព្យមើលឃើញថា វាកំពុងផ្តល់នូវការលើកកម្ពស់ ការរីកចម្រើននៅតំបន់ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផងដែរ។

បន្ទាប់ពីបងប្អូនបានលឺបានដឹងដំណឹងនេះរួចហើយ កុំភ្លេចជួយចែករំលែកព័ត៌មានដល់សាច់ញាតិលោកអ្នក តាមដានព័ត៌មានលម្អិតពីការអភិវឌ្ឍន៍ផ្សេងៗបន្តទៀតជាច្រើន មានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេសនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៤ តំបន់កសិទេសចរណ៍ តំបន់ទេសចរណ៍បែបធម្មជាតិនានា តំបន់កំសាន្ត ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិជាច្រើនទៀត។ល។ តំបន់ទាំងនោះនឹងលេចរូបរាងជាបន្តបន្ទាប់ នៅក្រោមគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្រោមម្លប់សន្តិភាព៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC4c2fSv63BURGdjTJsyJpnmtyoEs_0s4trbc36C5esZNZgf53K4E1yqadQRguXjdV02rzKulANkhaculOhsmNobiSoySGvDGcZVyN1ID6CT0uuhlrnfLnew2ZIXBUhlJ4jAkqDtFqbKJNK7ViGDvv6j2TUGtlvFfAVtpZfNwlb2dHudtSnFDhSPjFmLo/s1200/photo_2024-03-02_13-55-20.jpg

សំណេររបស់ ឌីជេ ណាណា កំពុងក្លាយជាប្រធានបទជជែកវែកញែកពីអ្នកលេងបណ្តាញសង្គម

0

អ្នកនាង នាង សុវ៉ាតនា ដែលសាធារណជនហៅថា ឌីជេ ណាណា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមដែលធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយទាំងហ្វេនរបស់អ្នកនាងផងចូលបញ្ចេញមតិបង្ហាញការមិនពេញចិត្ត។ សំណេរនោះ ឌីជេ ណាណា បានរងនូវផ្ទាំងស៊ិបយ៉ាងខ្លាំង ព្រមទាំងមានមតិលើកឡើងថាសរសើរខ្លួនឯងតែប្រៀបដូចជាទម្លាក់តម្លៃស្វាមីរបស់អ្នកនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJHmagSdBrBS3Dk0nHH93j9aK9LmJI2jqS6Wok3QbUMD0slC0uSEsxeIrH8oh4Shv_9E_gWFlSyw9Mr84M7T7ra8YQxdjQNXI4NPU7YU2v9jfuERhmA1NxmmdHFt41oHkSAsE4zNpUjrUO0IPOF1_6kGLFPR89xewvafGmumyKo9L2DL1RjkVwWYZBhg/s2048/image_2024-03-02_10-16-46.png

នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឌីជេ ណាណា ជាពិធីការិនី និងជាអ្នកបង្កើតមាតិកាអប់រំ លើកទឹកចិត្តមួយរូបបានបង្ហោះសំណេរថា « បំបៅកូនបណ្តើរ ទាញទូរសព្ទមកបង្ហោះសារបណ្តើរ នឹកសរសើរបុណ្យក្មេងៗយុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំម៉ោងជាង១០យប់ហើយ បន្ទាប់ពីកូនបៅដេកលក់ស្កប់បន្តិចទៀតនេះ ត្រូវបន្តបង្ហើយការងារ ដល់ស្អែកឡើងត្រូវងើបម៉ោង ៥:០០ ទៅធ្វើការរកលុយ។ ក្មេងៗមួយចំនួន ចុចទូរសព្ទរំលងអធ្រាត្រ ព្រឹកឡើងម៉ោង ៨:០០ នៅរកកាហ្វេផឹកមិនទាន់បាននៅឡើយ ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjht90lh9r2HHlYTwgMreWlzWgLqhPnmCHmcYmWsVqTi4DgmHumtVsH1CKpgX0_khaKnDUTcmFchPBY3F3a5GhI_b5Co1Q2h-ckItM8NmJC_WE2dz0wUwGa_Ig5dvci0IhXYN3fpzljXiCtPFEc0_g_vg7dbWpxcMAoqdK2DF7mUod-kJsoRh0dC5_2prM/s1920/image_2024-03-02_10-16-47%20(2).png

សំណេរនេះហើយបានធ្វើឱ្យអ្នកបង្កើតមាតិកាដ៏ល្បីមួយនេះត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គម ខណៈអ្នកមួយចំនួនបានបង្ហាញថាខ្លួនគេក៏ជាហ្វេនរបស់ ឌីជេ ណាណា ដូចគ្នាប៉ុន្តែមិនពេញចិត្តនូវការបង្ហោះរបស់អ្នកនាងខាងលើឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា «ជីវិតចែមានកម្មតែជាមួយរឿងអ្នកដទៃ ពួកម៉ាកខ្ញុំបែកគ្នាដោយសារសង្សារវាស្តាប់ទ្រឹស្តីចែពេក។ ស្តាប់ចុះឡើងបែកគំនិតថាពួកម៉ាកខ្ញុំក្បត់ ទាំងគ្នាការងារផ្នែក IT រកពេលជុះសឹងមិនបានផង។ ចុងក្រោយពួកម៉ាកខ្ញុំរកអ្នកផ្សេងការបានត្រឹមត្រូវ ដល់ខាងស្រីអ្នកស្តាប់ទ្រឹស្តីចែនៅឡេឡឺដល់លូវ»។ អ្នកផ្សេងទៀតបានលើកឡើងថា «បង ក្នុងនាមខ្ញុំជាហ្វេនបងរាល់ការផុសបងពិតជាមានអប់រំល្អ ប៉ុន្តែការផុសមួយនេះវាហាក់បីជាការលើកតម្កើងខ្លួនឯងថាជាមនុស្សខំធ្វើការខ្លាំងគ្មានពេលសម្រាកហើយដាក់បន្ទុកទៅអ្នកដទៃទៅវិញ អ្នកណាក៏ចង់មានពេលសម្រាកដែរបង ទោះបងនិយាយសំដៅទៅលើមួយចំនួនតែវាអាចរាលដាលទៅមនុស្សជាច្រើនដែលមិនខុសពីការប្រៀបធៀបឡើយ មនុស្សយើងទាល់តែឆ្លៀតទើបបានសម្រាក ចូរកុំលើកខ្លួនឯងហើយ ទម្លាក់អ្នកដទៃ។, ពីមុនខ្ញុំធ្លាប់ជាអ្នកគាំទ្របង សំណេរបងមួយរយៈចុងក្រោយនេះ ខ្ញុំរកមិនឃើញចំណុចសំខាន់សោះ។ អ្វីដែលបងរៀបរាប់ខាងលើគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់បង យកកូនប៉ុន្មាន ហត់ នឿយយ៉ាងណាជាជម្រើសបង។ មិនចាំបាច់សសេរដៀមដាលគេ ដើម្បីលើកខ្លួនឯងនោះទេ បងដូចជាមានមោទនភាពលើខ្លួនឯងជ្រុលពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AQanyHVucJtAHK4EOL1X0JERKGYnr15-fo2XZ1UCG7BfFUeWrI9IX7cAJMS719_P6R4zHvIgI7P2ayk7NL7fxozIZ_acqdlvQJSFDtofpnHsUtdVvmUtBpX5HPKQ1hLMNTthxBeAaHpobB0SJ4oiBDHYROI_ef6P42VYh2KTilm9I6DKJmlOlZ3LS0k/s1280/image_2024-03-02_10-16-49.png

គណនីផ្សេងទៀតបានលើកឡើងថា «ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ។ ខ្ញុំ Fan បងតែខ្ញុំអត់ពេញចិត្តសំណេរនេះទេ(ចេះតែរស់បានដែរ) ប្តីបងអន់ណាស់ បើបងមិនរកគឺដាច់បាយម៉ាផ្ទះ។, មនុស្សសម័យនេះ និយាយចុះឡើង អួតតែខ្លួនឯងល្អ ខ្លួនឯងប្រឹងណាស់។ ចូលនិយាយអំពីតែខ្លួនឯងចុះ កុំទាញគេមកប្រៀបនិងខ្លួនឯង ទាំងដែលគេហូបបាយផ្ទះគេនិង។ ប្តីបងជាបុរសមេផ្ទះ ហេតុអ្វីមិនពឹងប្តីបងខ្លះ សុខចិត្តរកសម្ពាធរកលុយតែម្នាក់ឯង វ័យណាក៏ដូចវ័យណាដែរ ត្រូវការពេលវេលារកលុយ សំរាក កំសាន្តអារម្មណ៍ your life ur choice ធ្វើជាស្តេចស្រីក្នុងផ្ទះគឺហត់បែបនេះហើយបងកុំបៀបធៀបជីវិតយើងនឹងជីវិតគេអាចថាគេសំណាងជាងបងក៏ថាបាន បែបផែនជីវិតខុសគ្នាខ្ញុំកូន៣ក៏មានពេលវេលាសំរាប់ខ្លួនឯងដែរ មានពេលផឹកកាហ្វេ រកលុយ ចុចទូរសព្ទ ព្រោះមានប្តីជួយមើលកូនបន្ទាបពីការងារគាត់ហើយកូនក៏មិនមែនបន្ទុករឺជាសម្ពាធរហូតដល់ដាច់បាយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-qQBEvK7w4kK55lw-OTS882o44DJ9ex18-Q6CjuXNaYOSH5RVRmTy-qOezAkOHhSHbR9PfP6sL2_Bj4jno7Q9AQ-UNceIuUm3ujCBOxCYxeSw_Dj_Me5uUE4cFR7Tn7TO5liDtP23FtbyFK_4oN0UstyPfhrtfnCc3KK1zGB7cQoa3ji_xLveVhCrsjI/s2048/image_2024-03-02_10-16-53.png

 

 

ស្នងការ ច្រានចោលព័ត៌មានដែលថា សមត្ថកិច្ចបានរុញជនបរទេសម្នាក់ឱ្យដួល ហើយទាញកយកដាក់ពន្ធនាគារ

0

ថ្មីៗនេះ មានករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Franco du Toit បានលើកឡើងថា៖”សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ទាញកខ្ញុំចង់យកដាក់ពន្ធនាគារ និងស្នើឱ្យខ្ញុំបង់លុយផាកពិន័យទៅគណនីធនាគារ ABA ផ្ទាល់ខ្លួន គ្រាន់តែខ្ញុំអត់មានមួកសុវត្ថិភាព”។May be an image of 1 person, phone and textជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា៖”នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ”។

បន្ទាប់មកសមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេបើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។May be an image of 1 person and textបន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។
ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។

ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវគឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឱ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំពីព្រោះការចុះអនុវត្តច្បាប់នេះសមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់។ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់៕May be an image of car, phone and text

 

 

 

ប្រយោគ «ពាក់កាតសិ.ស្សទៅជ.ក់បា.រី»ក្នុងបទចម្រៀងថ្មី របស់ ជី ដេវីត ចង់ឆ្លុះបញ្ចាំងពីតថភាពសង្គម?

0

តារាចម្រៀងរ៉េប ជី ដេវីត បានទម្លាក់បទថ្មីដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក។ បទថ្មីនេះត្រូវទស្សនិកជនភាគច្រើនគិតថាលោកចង់ឆ្លុះបញ្ចាំងពីសង្គមទៅលើផ្នែកមួយចំនួនដែលកើតឡើងជាក់ស្តែងនាពេលបច្ចុប្បន្នគឺត្រង់ឃ្លាថា «ពាក់កាតសិ.ស្សទៅជ.ក់បា.រី»។ នេះជាសារដាស់តឿនមួយទៅកាន់យុវវ័យមួយចំនួនដែលភ្លើតភ្លើនមិនគិតពីការសិក្សាបែរជានាំគ្នាពពាក់ពពូនជ.ក់បា.រីទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8XxG_6EzjcX_WVh_o436mRQ-Zl4UDWoiXl_eE9Ax6YAeA5-cMusJqErJ5ndFSp-5z05GE72ARSiZH_kQ6KwVxogM_86Pt3gk2joZ31VgazI6HuQCYQ3hK80cLOL1dRm8Nm0wcMU7zSWcQP5CK613DtLjWb1YPr6dEdDYCVqj5TiIPj_QIUotYsabqbzo/s2048/415977040_969545534534771_5200645599336197657_n.jpg

នាល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងដ៏ល្បី ជី ដេវីត បានទម្លាក់បទថ្មីមួយមានចំណងជើងថា «គិតម៉េចវិញ ?» ជូនហ្វេនៗស្តាប់កម្សាន្តមុននឹងមានអ្វីថ្មីជូនអ្នកគាំទ្របន្តទៀតដែលត្រៀមទៅកាន់ទឹកដីកូរ៉េខាងត្បូង។ បទថ្មីនេះធ្វើឱ្យហ្វេនៗមានការពេញចិត្តយ៉ាងខ្លាំងព្រោះអត្ថន័យនៅក្នុងបទថ្មីនេះជាសារអប់រំដ៏ល្អមួយទៅកាន់យុវវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5K7jTIulpKdM3EDtmcd4GpDb2xmq_-l5L8DuiJpemGrhDbXyTM1gqiz6xwtkatmsYp9O3NeBNzgnXKlfk-7XoIS6lxsadgSyPSysgSFCsE7bEbyxHgiILR36DksBqbk5tbjKv18Skiny5oq5lkSa3iFtoH8_YWdM7nYJEz-H62AsFC9xfle8ogM-Wq-c/s2048/428659657_998495668306424_4968170785202003714_n.jpg

«គិតម៉េចវិញ ?» បានបង្ហាញពីអារម្មណ៍របស់ ជី ដេវីត ទៅកាន់អ្នកដែលខឹងស្អប់លោកចង់ឱ្យលោកដើរផ្លូវខុស ប៉ុន្តែការដើររបស់លោកមិនខុសនោះទេតែដើរត្រូវដូចក្រឡាសាមកុក កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ បទនេះ ជី ដេវីត ក៏ផ្លែផ្កាទៅកាន់អ្នកស្អប់( hater) លោក រិះគន់លោកមួយចំនួនមិនបានប្រើខួរមុននឹងនិយាយឡើយ។ ឃ្លោងឃ្លា ដែលបង្ហាញពីតថភាពសង្គមនោះគឺ «រៀនអត់ចេះបន្ទោសគ្រូ? រស់យូរៗបន្ទោសផែនដី ប្រជុំក្បាលគ្នាវាធ្វើអី? ពាក់កាតសិស្សទៅជក់បារី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcy54tQZCpGhry6J4r6UCjI_Z1uAVTEqf5dFahfu3ClrFz9lOxgOz4Zi-XgocpF-jRZ5MHlTIrTVj0ZOtkfSmZALocT8RzRnNUU5LeVzl87vb1PECNn5T1Lt3ygBep_LeU7XGIWbDwRtMjL6bD4N3OUpks8PgeaHjV_Ac2M4DOxWqHoqyu2qmDvx1YdE/s2048/415269022_969545291201462_5239967314728441142_n.jpg

ប្រយោគនេះត្រូវបានទស្សនិកជនលើកឡើងថាពិតជាល្អ ប្រៀបដូចជាសារអប់រំមួយដែរព្រោះសិស្សមួយចំនួននាពេលបច្ចុប្បន្នមិនគិតខំរៀនសូត្រនោះទេ ហើយបែរជាទម្លាក់កំហុសទាំងស្រុងទៅលើគ្រូបង្រៀនទៅវិញ។ «ពាក់កាតសិស្សទៅជក់បារី» នេះទៀតសោតកាន់តែបញ្ជាក់ថាសិស្សមួយចំនួនធំបែកឆ្វេងភ្លើតភ្លើននឹងរបស់ប៉ះពាល់សុខភាពអាយុមិនទាន់ធំល្អផង គេចសាលានាំគា្នទៅជក់បារដើម រួមទាំងបារីអេឡិចត្រូនិចជាដើម ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាញឹកញយ ដែលរឿងនេះពិតជាបានកើតឡើងនៅក្នុងសង្គមពិតមែន។ ជារឿយៗសមត្ថកិច្ចក៏បានហៅសិស្សដែលជក់បារីយកទៅអប់រំណែនាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8XxG_6EzjcX_WVh_o436mRQ-Zl4UDWoiXl_eE9Ax6YAeA5-cMusJqErJ5ndFSp-5z05GE72ARSiZH_kQ6KwVxogM_86Pt3gk2joZ31VgazI6HuQCYQ3hK80cLOL1dRm8Nm0wcMU7zSWcQP5CK613DtLjWb1YPr6dEdDYCVqj5TiIPj_QIUotYsabqbzo/s2048/415977040_969545534534771_5200645599336197657_n.jpg

 

 

ត្រៀមអាវភ្លៀង! កម្ពុជា ទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលនឹងធ្វើឱ្យមានភ្លៀង

0

ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមាន ពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១៥% ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕