Home ព័ត៌មានជាតិ ដឹងតែចំណេញកប់ក្តោងម្តងទៀតហើយ! ពេលបានដឹងព័ត៌មានពិត ផ្លូវក្រវ៉ាត់ក្រុងទី៤ កាត់ម្តុំណាខ្លះ នៃរាជធានីភ្នំពេញ!

ដឹងតែចំណេញកប់ក្តោងម្តងទៀតហើយ! ពេលបានដឹងព័ត៌មានពិត ផ្លូវក្រវ៉ាត់ក្រុងទី៤ កាត់ម្តុំណាខ្លះ នៃរាជធានីភ្នំពេញ!

293
0

ដឹងតែចំណេញកប់ពពកម្តងទៀតហើយ នៅពេលបើបានដឹងទីតាំងពិតប្រាកដ ផ្លូវក្រវ៉ាត់ក្រុងទី៤ តភ្ជាប់កម្ពុជាជាមួយអាស៊ាននឹងលេចរូបរាងឆាប់ៗ ដែលផ្តល់ប្រយោជន៍ជាច្រើនមកដល់កម្ពុជា សាងសង់ឆាប់ៗ កាត់ភូមិសាស្ត្រនានា នៅជុំវិញរាជធានីភ្នំពេញ។

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលមានប្រវែងជាង១៩៥ គីឡូម៉ែត្រ ជាផ្លូវតភ្ជាប់ដ៏សំខាន់ជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន រួមមានថៃ វៀតណាម និងកម្ពុជា។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ បានសិក្សាតាំងពីឆ្នាំ ២០១៨ និងបញ្ចប់ការសិក្សារួចរាល់ដោយក្រុមហ៊ុនចិន CRBC កាលពីឆ្នាំ ២០២៣ ដែលគម្រោងផ្លូវនេះនឹងលេចចេញជារូបរាងឆាប់ៗខាងមុខ។

វាជាផ្លូវយុទ្ឋសាស្រ្តដ៏សំខាន់១ផ្សេងទៀត ដែលតភ្ជាប់ពីភាគខាងលិចគឺ ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ ហើយមានចម្ងាយត្រឹមតែប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែរនេះនឹងឆ្លងកាត់ខេត្តចំនួន៤នៅភាគខាងលិច ខាងត្បូង និងខាងកើតរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា គឺ ខេត្តកំពង់ស្ពឺ ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាលចំនួន៨ស្រុក និងខេត្តព្រៃវែងចំនួន២ស្រុកផងដែរ។

សូមបញ្ជាក់ផងដែរថាការសាងសង់ផ្លូវមួយខ្សែរនេះគឺជាការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់ ៣៣៤០ លានដុល្លារអាមេរិក ដែលមានគោលបំណងជាចម្បងដើម្បីជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ៖
១ ជួយសម្រួលលំហូរនាំចេញនាំចូលទំនិញ និងកាត់បន្ថយការកកស្ទះចរាចរណ៍
២ ជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់
៣ ទាក់ទាញការវិនិយោគពីវិនិយោគិនទាំងជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ
៤ ជាការចំណេញដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ
៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ អ្នកជំនាញអចលនទ្រព្យមើលឃើញថា វាកំពុងផ្តល់នូវការលើកកម្ពស់ ការរីកចម្រើននៅតំបន់ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផងដែរ។

បន្ទាប់ពីបងប្អូនបានលឺបានដឹងដំណឹងនេះរួចហើយ កុំភ្លេចជួយចែករំលែកព័ត៌មានដល់សាច់ញាតិលោកអ្នក តាមដានព័ត៌មានលម្អិតពីការអភិវឌ្ឍន៍ផ្សេងៗបន្តទៀតជាច្រើន មានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេសនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៤ តំបន់កសិទេសចរណ៍ តំបន់ទេសចរណ៍បែបធម្មជាតិនានា តំបន់កំសាន្ត ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិជាច្រើនទៀត។ល។ តំបន់ទាំងនោះនឹងលេចរូបរាងជាបន្តបន្ទាប់ នៅក្រោមគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្រោមម្លប់សន្តិភាព៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC4c2fSv63BURGdjTJsyJpnmtyoEs_0s4trbc36C5esZNZgf53K4E1yqadQRguXjdV02rzKulANkhaculOhsmNobiSoySGvDGcZVyN1ID6CT0uuhlrnfLnew2ZIXBUhlJ4jAkqDtFqbKJNK7ViGDvv6j2TUGtlvFfAVtpZfNwlb2dHudtSnFDhSPjFmLo/s1200/photo_2024-03-02_13-55-20.jpg