សារព័ត៌មានបរទេសចុះផ្សាយនាពេលកន្លងមកថា មានភូមិចម្លែកមួយចំនួនបានអនុញ្ញាតឱ្យនារីៗអាចមានស្វាមីរហូតដល់៥នាក់ ហើយស្វាមីទាំងនេះបានឆ្លាស់វេនគ្នាចូលបន្ទប់ជាមួយប្រពន្ធ រហូតមិនដឹងថា តើអ្នកណាជាឪពុករបស់ក្មេងពិតប្រាកដ ។ គេមិនបានចាត់ទុកថា ទំនៀមទម្លាប់បែបនេះខុសច្បាប់ទេ ដោយសារពួកគេរស់នៅតំបន់ជនបទដាច់ស្រយាល ។

នារីម្នាក់ឈ្មោះ រ៉ាចូម័រម៉ា មានស្វាមីចំនួន៥នាក់ក្នុងពេលជាមួយគ្នា ហើយស្វាមីទាំង៥នាក់របស់នាង គឺជាបងប្អូនបង្កើតនឹងគ្នាទៀតផង ។ នាង និងស្វាមីទាំងអស់បានរស់នៅក្នុងភូមិតូចមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដោយស្វាមីទាំងអស់នាំគ្នាជួយមើលថែទាំកូនប្រុសម្នាក់ ដែលពួកគេពុំដឹងថា អ្នកណាម្នាក់ជាឪពុកពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlNfW3B7ZZzYoSPlD7EVMwTNbkh9Bye1MiDVOUwvCT28vT17MxvRNnM8zKDl_P_6ED_EahCJHiZf8thSOdweVm91qZNtgt9MUvnfrO1iKOR1brFimsEAKpQ51NX8xMg4CYQ8ATZRU6hORoZTPJECWezZxJxymQe0dg099dskQ6bFup6GC7MpG2F02pdYo/s634/article-2295380-18C102E1000005DC-737_634x464.jpg

ទំនៀមទម្លាប់នេះមិនបានកើតឡើងតែនៅសម័យមុននោះទេ ប៉ុន្តែវាកើតឡើងក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះផងដែរ ដូចជា ៖ ប្រទេសនេប៉ាល់, ចិន និងឥណ្ឌា ។ តំបន់មួយចំនួនក្នុងប្រទេសទាំងនេះ នារីៗមានសិទ្ធិជ្រើសរើសបុរសជាបងប្អូនបង្កើតនឹងគ្នាមកធ្វើជាស្វាមីរបស់នាង ឬបុរសជាបងមានសិទ្ធិជ្រើសរើសនារីណាម្នាក់មកធ្វើជាប្រពន្ធរបស់ខ្លួន និងប្អូនៗ ហើយបុរសជាបងមានតួនាទីដឹកនាំគ្រួសារ ។

លើសពីនេះ ក្រៅពីបុរសមានអាយុច្រើនជាងគេបានក្លាយជាមេដឹកនាំក្រុមគ្រួសារហើយ គឺបុរសមានអាយុច្រើនមានសិទ្ធិធ្វើជាឪពុករបស់ក្មេងគ្រប់រូបដែលបានកើតក្នុងគ្រួសារនេះ ។ ដូច្នេះ ក្មេងដែលកើតមកត្រូវហៅបុរសផ្សេងទៀតថា «ពូ» បើទោះជាបុរសទាំងនេះជាឪពុកបង្កើតរបស់ខ្លួនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgE-0VvfjvSiXeuz7oHE7aDQOcQIwb7LVnGEJO4oYuF8rODmCe6cLzreCK1FK169Wz8UT42wM4prohElBGL0XXzgVvor3TXFWaH3ZyqoZxjrh-7wUEH2w0kwMhu4oFan0YAXwGcuGH-MWOd5u6isbGOi9aQybHkuiC4PphHI7Zye6gpR2pp2V7r3VJnk/s1463/polyandry-family-of-kimathanka-nepal.jpg

ទោះយ៉ាងណា គ្មានអ្នកណាម្នាក់ដឹងថា តើទំនៀមទម្លាប់នារីម្នាក់អាចយកស្វាមីបាន៥នាក់ មានប្រភពមកពីណាទេ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿថា ទំនៀមទម្លាប់មានប្តីច្រើននាក់នេះ ដើម្បីការពារកុំឱ្យបងប្អូនបង្កើតដណ្តើមមរតកគ្នា ពីព្រោះដីធ្លី គឺវត្ថុស័ក្តិសិទ្ធយ៉ាងខ្លាំងសម្រាប់ពលរដ្ឋរស់នៅតំបន់ទីបេ និងភ្នំហិម៉ាល័យ ។

បើទោះជាទំនៀមទម្លាប់នេះខុសច្បាប់សម្រាប់ប្រទេសជាច្រើនទៀត ប៉ុន្តែក្រុមគ្រួសារមានប្តីច្រើនដែលរស់នៅតំបន់ទីបេ និងភ្នំហិម៉ាល័យ ពុំទទួលទោសទេ ដោយសារពួកគេរស់នៅឆ្ងាយដាច់ស្រយាល ។ ម្យ៉ាងទៀត ពួកគេបានបន្តទំនៀមទម្លាប់បែបនេះតាំងពីសម័យជីដូន-ជីតាមកម៉្លេះ គឺបើនារីមានអាយុ១៨ឆ្នាំឡើងទៅ នាងនឹងមានសិទ្ធិយកស្វាមី ចាប់ពី២នាក់ឡើងទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXj-g5ytIrG2dxjGUd21UaysUgagsWSbVP0e_IWMgd3gFTYBpINBC8F0dend8wzigPDjPEyASGEpUvHc6EJvNO-LsIvJMG-8IZMABFtBdGYxh8GPue4aJ_s4KSMQF07-8gAqmqWpqYa3obwTPXaIy9P-14X90mTPyw1GhaGt3YMR2aa_GDyz8375v0No/s690/Two-brothers-and-them-wife-and-children-photo-share-troopers.jpg

ចំណែកការរស់នៅវិញ គឺបុរសជាស្វាមីទាំងអស់បានរស់នៅជាមួយប្រពន្ធតែម្នាក់ក្នុងបន្ទប់ជាមួយគ្នា ។ ជាក់ស្តែង នៅភូមិជាច្រើននៅតំបន់ទីបេ គ្មានគ្រែសម្រាប់សម្រាកទេ ហើយពួកគេបានក្រាលកម្រាលសម្រាកនៅលើឥដ្ឋ ។ នារីមានប្តីច្រើន ពួកគេតែងតែរស់នៅប្រមូលផ្តុំគ្នាជាក្រុម និងគ្មានការឈ្លោះប្រកែកគ្នាទេ ប៉ុន្តែពួកគេបានជួយគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀត គ្រួសារនីមួយៗមានការរស់នៅខុសៗគ្នា ដោយគ្រួសារខ្លះ នារីមានតួនាទីស្វែងរកប្រាក់ចិញ្ចឹមគ្រួសារ រីឯបុរសៗធ្វើការងារក្នុងផ្ទះ ។

មតិភាគច្រើនលើកឡើងថា មនុស្សគួរតែមានប្តី ឬប្រពន្ធតែម្នាក់ប៉ុណ្ណោះ ដើម្បីកុំឱ្យកើតបញ្ហាផ្សេងៗ ។ ប៉ុន្តែសម្រាប់អ្នកទាំងនេះវិញគិតថា អ្នកមានប្តីច្រើន ហើយរស់នៅរួមគ្នាបែបនេះ វាគ្មានអ្វីខុសប្លែកទេ ផ្ទុយទៅវិញ ពួកគេអាចរស់នៅយ៉ាងមានសេចក្តីសុខទៀតផង ៕