ចូរចាំទុកថា ជីវិតនឹងល្អប្រសើរឡើងលើសមុន៣០០ដង ពេលគ្មានអ្នកណាម្នាក់បានដឹងពីរឿងរ៉ាវរបស់យើង ហើយជីវិតនឹងល្អប្រសើរឡើងរហូតដល់៧០០ដង ពេលយើងមិនចង់ដឹងពីរឿងរ៉ាវរបស់អ្នកណាម្នាក់ ឬមិនចាំបាច់រវល់ជាមួយជីវិតអ្នកណាម្នាក់ នាំតែនឿយហត់ចិត្ត ។

យើងអាចចំណាយពេលទាំងអស់ទៅធ្វើការស្វែងរកប្រាក់ចិញ្ចឹមគ្រួសារល្អជាង ហើយយើងសម្រាកនៅពេលហត់នឿយ ។ បើមានពេលទំនេរ យើងអាចទៅរកសេចក្តីសុខឱ្យខ្លួនឯង ព្រោះបើយើងអាយុកាន់តែច្រើន ពេលវេលាក៏ចេះតែកន្លងផុតទៅជានិច្ច ហើយទម្រាំយល់ពីជីវិត យើងក៏បានចំណាយពេលវេលាអស់ពាក់កណ្តាលជីវិតទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvc1yelEOqcGI1VS4uiSy88SEtNNdwxSl5n86Gk2XvjLysEVTU6-SYvTvrvufsM2q79CnvG3fkSGm9cPwx68w_lOekBRiysZA-STQjOadnuCkXfYhg2NsMDrCBgw41qYwnc-J3khgyIMWcr5cNVjsG_KT8jDX_RHk1AjzB2HLHbNlfoRgUlg2CWd16oIg/s1000/1710087.jpg

ចូរដាស់តឿនខ្លួនឯងបែបនេះល្អជាង ទើបជីវិតរបស់យើងជួបតែសេចក្តីសុខពិតប្រាកដ ដូចជា ៖

១-ចូរស្ងៀមស្ងាត់ច្រើនជាងការនិយាយស្តី ៖ យើងកាន់តែមានអាយុច្រើន ហើយបានឆ្លងកាត់អ្វីៗច្រើន ចូរមានទម្លាប់នៅស្ងៀមស្ងាត់ច្រើនជាងការនិយាយស្តី ទើបជីវិតរបស់យើងកាន់តែមានសេចក្តីសុខ ។ យើងអាចជ្រើសរើសថា តើគួរស្ងៀមស្ងាត់នៅពេលណា ហើយគួរនិយាយស្តីនៅពេលណា ព្រោះពេលខ្លះ ភាពស្ងប់ស្ងាត់សំខាន់ជាងជ័យជម្នះ ។

ចូរគិតឱ្យបានច្រើនជាងនិយាយស្តី ហើយពេលមុននឹងនិយាយអ្វីមួយ ត្រូវគិតមុនជានិច្ច ព្រោះការនិយាយស្តីអាចបង្ហាញពីទម្លាប់របស់យើង ។ យើងបានរស់នៅលើពិភពលោកនេះអស់ពាក់កណ្តាលជីវិតហើយ ដូច្នេះ ត្រូវតែរៀនស្ងប់ស្ងាត់ ទើបជីវិតមានក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_CSbBg3WCgurOr8LbwwpDhNauiQ3Rwi7vVtc5tKPSnTleAJR3h2l1odwOoaypUYII6kHNl4HbMlL2_zp0sX5fOXadIgRrdSuIYVxxtvVwYRyYBZZFTEFIgCpi5SIFYs1wAU5Z7otSqGH4dvSK5UP9792tfjez_3NgtilpCgpRphGSxdZGuexELaxkt4/s750/cover_photo_article_8.jpg

២-ធ្វើចិត្តឱ្យត្រជាក់ ៖ បើយើងកាន់តែមានអាយុច្រើន យើងនឹងកាន់តែក្លាយជាមនុស្សចាស់ខ្លាំងឡើង ។ ហេតុនេះ ត្រូវធ្វើចិត្តឱ្យត្រជាក់, រក្សាភាពស្ងប់ស្ងាត់ បើទោះជាមានហេតុការណ៍អ្វីកើតឡើងក្នុងជីវិតយើងក៏ដោយ ។ ចូរកុំឡូឡា និងខឹងសម្បារអ្នកដទៃ ហើយយើងត្រូវចេះអភ័យទោសឱ្យគ្នា បើទោះជាគេមិនដឹងកំហុសក្តី ។

ការអភ័យទោសនេះ មិនមែនសម្រាប់អ្នកប្រព្រឹត្តខុសនោះទេ ប៉ុន្តែវាសម្រាប់ខ្លួនយើង ព្រោះបើកាន់តែខឹង និងស្អប់ប៉ុនណា វានឹងធ្វើឱ្យយើងក្លាយជាមនុស្សកើតទុក្ខច្រើនដែរ ។ ដូច្នេះ បើចង់មានសេចក្តីសុខ ត្រូវរៀនធ្វើចិត្តឱ្យត្រជាក់ជាមុនសិន ។

៣-អ្វីមួយធ្វើឱ្យនឿយហត់ ត្រូវលុបវាចេញពីជីវិត ៖ កុំទទួលបន្ទុកអ្វីក្នុងជីវិតច្រើនពេក ព្រោះយើងមានអាយុច្រើនហើយ ប្រយ័ត្នពិបាកចិត្តខ្លាំង រហូតដល់គ្មានក្តីសុខ ។ កុំចង់ដឹងរឿងរ៉ាវរបស់អ្នកដទៃច្រើនពេក ជាពិសេស រឿងរបស់កូនៗ ។ បើរឿងនេះធ្វើឱ្យយើងបារម្ភ យើងអាចទុកវាបាន ព្រោះជីវិតកូន គឺជាជីវិតរបស់កូន ហើយយើងកុំធ្វើអ្វីច្រើនពេក ។ កូនៗធំអស់ហើយ ហើយពួកគេនឹងអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។

ប៉ុន្តែបើយើងកាន់តែគិតពីបញ្ហាផ្សេងៗច្រើន វានឹងធ្វើឱ្យជីវិតយើងកាន់តែរញ៉េរញ៉ៃខ្លាំងឡើង រហូតដល់យើងមិនអាចស្វែងរកក្តីសុខបាន ។ ចូរឱ្យកូនរបស់យើងដោះស្រាយបញ្ហាដោយខ្លួនឯង ទើបជីវិតរបស់យើងស្ងប់ និងមានក្តីសុខច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTpzBuQiYG1V88zVw8hcGUE2sRq3gby_9X_4knCU3M4L1gkqaHbC4TBwsEfwMqV0z2_rvfHGocgd9WZTWXr6zoS8zCJ45dHKbLJQFW7-RWO6RGivclKCOsEvgITDmhAbDsfhp-nw_1k0U-e_EpBlbCurqYegbebTqjQ6P9z9PIZocV3cmC_qSFPpYeek/s1200/iStock-1205057589.jpg

៤-រស់នៅជាមួយខ្លួនឯងឱ្យមានក្តីសុខជាងរស់នៅជាមួយអ្នកដទៃ ៖ កុំសង្ឃឹមថា អ្នកដទៃនឹងអាចផ្តល់ក្តីសុខឱ្យយើងនោះ ដូចជា ស្វាមី ឬកូនៗ ឬសូម្បីតែមិត្តភក្តិ ។ ចូរពឹងពាក់លើខ្លួនឯងឱ្យបានសិន ឬរស់នៅឱ្យមានក្តីសុខសិន ព្រោះបើយើងអាចរស់នៅដោយខ្លួនឯងបាន យើងនឹងអាចរកឃើញក្តីសុខក្នុងចិត្តបាន និងមានពេលវេលាគិតអ្វីជាច្រើនដោយខ្លួនឯងថា ការពិត តើជីវិតយើងត្រូវការអ្វីឱ្យពិតប្រាកដ ។

៥-បណ្តោយគ្រប់យ៉ាងឱ្យដំណើរការទៅដោយខ្លួនឯង ៖ ធ្វើចិត្តឱ្យត្រជាក់ និងរស់នៅធម្មតា ហើយកុំប្រញាប់ប្រញាល់ចង់ឱ្យគ្រប់យ៉ាងដំណើរការទៅឆាប់រហ័សតាមចិត្តខ្លួនឯង ព្រោះជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ហើយកុំប្រៀបធៀបកូនៗយើងជាមួយកូនអ្នកដទៃ ព្រោះជីវិតមនុស្សម្នាក់ៗកើតមកមិនដូចគ្នាទេ ហើយជោគវាសនាជីវិត ក៏មិនដូចគ្នាដែរ ។ ការប្រៀបធៀបជីវិតយើងជាមួយអ្នកដទៃ ធ្វើឱ្យយើងនឿយហត់ និងដាក់សម្ពាធខ្លួនឯង ប៉ុន្តែយើងអាចរស់នៅតាមទម្លាប់របស់ខ្លួនយ៉ាងមានក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHFLM4SCqknuZyGB_PoqO8TFXXwz0lJxlaC3Bfim9EFbwCfXGaT3_PfvXzKPUJbKkMeUgW2Z6T2Y92KrnKQH9X8bE8OT06iR9dFdAjH4fS-V3M9ajnMAghhXD6SRea0Stoek9sFA1FdBZEG44BsmqKglfBbScvpQNIHmdx31RCL2YZ2cf3Ap2_-hUVHE/s1200/older-people-chatting.jpg

៦-មិនឃាត់អ្នកណាម្នាក់ឱ្យបន្តទំនាក់ទំនង ៖ ចូរបណ្តោយឱ្យការទំនាក់ទំនងដំណើរការទៅតាមធម្មជាតិរបស់វា ។ យើងរីករាយ បើអ្នកណាម្នាក់ចង់រស់នៅជាមួយយើង ហើយបើគេចង់ចាកចេញពីជីវិតយើង ចូរកុំរារាំងគេឱ្យសោះ បើទោះជាអ្នកដទៃនិយាយអ្វីក៏ដោយ ព្រោះបើយើងចាប់អារម្មណ៍ វាក៏គ្មានប្រយោជន៍ជាមួយជីវិតយើងដែរ ។

សរុបមក យើងមានអាយុច្រើនហើយ ចូរស្វែងរកសេចក្តីសុខឱ្យខ្លួនឯងជាចម្បង ។ លើសពីនេះ យើងត្រូវរស់នៅក្នុងជីវិតបែបសាមញ្ញតាមទម្លាប់របស់ខ្លួន ហើយបើធ្វើបានតាមចំណុចនេះ ជីវិតយើងនឹងមានសេចក្តីសុខច្រើន ៕