នៅពេលដែលអាកាសធាតុក្តៅខ្លាំង ការផឹកទឹកត្រជាក់មួយកែវ នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បំបាត់ការស្រេកទឹកបានយ៉ាងល្អ។ ប៉ុន្តែបញ្ហាទូទៅអ្នកតែងតែទិញទឹកកកដាក់ក្នុងធុងទឹកកកទុកនៅផ្ទះ បន្ទាប់ពីទុកបានមួយសន្ទុះមកទឹកកកក៏ចាប់ផ្តើមរលាយ ហើយបើសិនជាអ្នកបើកគម្របធុងទឹកកករបស់អ្នកច្រើនដងពេក ដុំទឹកកកនឹងរលាយក្លាយជាទឹកមិនខាន។ ហេតុនេះហើយ តើមានវិធីណាដែលអាចរក្សាទឹកកកឱ្យនៅបានយូរនិងមិនងាយរលាយ? ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្ត្រដើម្បីរក្សាស្ថានភាពទឹកកកកុំឱ្យរលាយលឿនពេក៖

១.ជៀសវាងការត្រាំរបស់ដែលមិនត្រជាក់៖ តើអ្នកដឹងទេថាប្រសិនបើអ្នកយកអ្វីដែលមិនត្រជាក់មកត្រាំជាមួយរបស់ត្រជាក់នោះ សីតុណ្ហភាពធម្មតានៃផ្ទៃធុងទឹកកក នឹងធ្វើឱ្យភេសជ្ជៈត្រជាក់កាន់តែយឺត ហើយវាក៏ធ្វើឱ្យទឹកកករលាយលឿនជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdaBIpOBSX_3xd0MXQE0Ov-mrRFNIFJU_poDgZOpwOt7liTDmlAVJ8UvzUtDmt7oCTyZRsIZ9eRK0qT8Hs8qOoNGdUE3Klz2qAJonqeAC-CA9c7hGpOWfGtqL4AUsJhuDdUfiNBn3letFmZGhPVijz7birZohz1TawTtLp_HzMERuf2MiW-4J6hi09CsU/s1500/food-recipes-shopping-storing-food-keep-ice-from-melting-in-cooler-671-realsimple-fca745a4f4044a65a53bdfa026762e5b.jpg

២.ទុកទឹកកកនៅបាតធុង៖ ជាធម្មតានៅពេលដែលយើងដាក់ទឹកកកនៅក្នុងធុងបន្ទាប់មកទឹកកកចាប់ផ្តើមរលាយហើយប្រែទៅជាទឹក យើងនឹងចាក់ទឹកក្នុងធុងចេញឱ្យអស់ ហើយដាក់ទឹកកកថ្មីចូល ដែលជាការពិតទៅវាត្រូវបានណែនាំឱ្យទុកទឹកកកខ្លះនៅបាតធុង ដើម្បីរក្សាធុងឱ្យត្រជាក់ និងធ្វើឱ្យទឹកកករលាយកាន់តែយឺត។

៣.រក្សាជាមួយសន្លឹកអាលុយមីញ៉ូម៖ ក្រដាសអាលុយមីញ៉ូមគឺជាវត្ថុមានប្រយោជន៍បំផុត បញ្ហានៃការរលាយទឹកកកលឿនអាចត្រូវបានដោះស្រាយ ដោយការដាក់សន្លឹកអាលុយមីញ៉ូមនៅក្នុងធុង ឬក៏យកវាទៅរុំជាមួយទឹកកកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNdIx53e1akW48njaCu0havgOfzGXInkA2QBIFx_gyeI3Nm3KQHfKr61OI0Hb4G2Cz6oSTiPizugN3yMWCps7J9x8OuCM4O9TS1FuCOuUixdCZyF7sv9YnxzZl-rem5kk2BtVcWQtefT5p7I1Zacj-PtcHavU-zqb_MW3Rc4zFoJ4iyUaFf6TK_oVuJW4/s675/5f32f30ba35a9c308f333906_How%20to%20Keep%20Ice%20from%20Melting.jpg

៤.អំបិល៖ ដើម្បីកាត់បន្ថយការរលាយទឹកកក អ្នកគ្រាន់តែប្រោះអំបិលលើទឹកកកដែលអ្នកចង់ត្រាំ ជាមួយនឹងលក្ខណៈសម្បត្តិនៃអំបិល វានឹងជួយរក្សាសីតុណ្ហភាពនៃទឹកកកឱ្យបានយូរ។

៥.រក្សាក្នុងប្រអប់ Styrofoam៖ ប្រអប់ Styrofoam គឺជាឧបករណ៍ដែលប្រើសម្រាប់ដាក់អាហារ ភេសជ្ជៈ ព្រោះវាជួយរក្សាភាពត្រជាក់បានល្អ ប៉ុន្តែមានតែក្នុងកម្រិតជាក់លាក់មួយប្រសិនបើអ្នកចង់ឱ្យទឹកកករលាយយឺតជាងនេះអ្នកអាចសាកល្បងដាក់ស្នោខាងក្រោម៕