Home Blog Page 1188

ភ្នំទំព័រ តំបន់ទេសចរណ៍ព្រៃភ្នំដ៏ស្រស់ស្អាត មិនចាញ់ភ្នំ១៥០០

0

ភ្នំទំព័រ ក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏មានសក្កានុពល សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបដើរព្រៃ ឡើងភ្នំ និងបោះតង់ មិនចាញ់ភ្នំ១៥០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOg_Q5c7AZwKpCFk9ZNWzk4Xpg6cox52IpVIQz5SzMKT2-J0VbRk6BghBwNA32f6Kav08TprzdHCA9NnAF64Z1t6ZL__KRrUzqu5Tig-17CrXB8ilClVaGS19d2H4MjLpq5pmsTJ93lMrmZI2-dE5WGRYDrchcl0XDoJmC-PSv8izL5w0uwZmHqr0XkHU/s1600/2019-07-07-03.58.09-1.jpg

ភ្នំនេះ ត្រូវបានរៀបចំឱ្យមានជាសហគមន៍ តាំងពីឆ្នាំ២០១៩មកម៉្លេះ ដោយមានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ ហើយចែកចេញជា២ដំណាក់ កាលផ្សេងគ្នា ដែលជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការឡើងកម្សាន្តផ្សងព្រេង តាមដំណាក់នីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3ObZf_2zN3AUeO6vQu7GciprewPMkBmFl7-09rDDoqjCZ7agE8e_2tGMwCNryKenHpXwATiSGQjpTfHucSOv41DxPvlXs6F-xJTHkuYRIPgMaRyLaVhTmYCvq1uDEKb1jbRGXBn_TcDE4Id3kFoJlA482N3aipLY9NECHj4bbOToNy9Yee15lZH_2-w/s960/66310829_2159484447510697_191647114399318016_o.webpពេលភ្ញៀវទេសចរឡើងដល់កន្លែងបោះ ជំរំ ស្ថិតនៅពាក់កណ្តាលរវាងជើងភ្នំ និងកំពូលភ្នំ និងអាចមើលឃើញទេសភាពភូមិឋានប្រជាជននៅខាងក្រោម និងសម្រស់ធម្មជាតិនៅតាមបណ្តោយជម្រាលភ្នំយ៉ាងខៀវ ស្រងាត់ ហើយភ្ញៀវទេសចរអាចកម្សាន្តជាមួយការសម្រា កបែបបោះតង់ គេងលើអង្រឹង ហូបអាហារ ដែលចម្អិនដោយបងប្អូនប្រជាសហគមន៍ រួម មាន ដុតពោត ដុតដំឡូង ពិសេសភ្លក្សរសជាតិតែក្រវ៉ាញ អង្គុយជជែកគ្នាលេង នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះចន្ទ អមជាមួយអាកាសធាតុត្រជាក់ល្ហឹម នាពេលរាត្រី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlowl-YPhlle7Z5HOom8unP_QFSIu7emkqmxtjE9K5_LQCro561wAAcjAHTZssZnPkIGz1YKTMBNljNmq9s7XJ1s5IFgGWGcKRCsAOiWujfvcFF7z0MB85-yiuM9MRdnZ8ATAp_lhsIQ3IkCnCO1ibJMDUKas1ddU5K6pfBjeE9M-3_8cWwJp77YyGrTQ/s1280/70119439_2203628659742032_5103164460458049536_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3AiSNQNpGjYOT9dEXJrDR1U9wpqC_HuWKqiDFNykLOFeckmRg4GjZatbuggNq4zB8uq8ehq5YVPKmZmf4_K4uqMT4cYjOkFt0bwx4TQfcesKWx7EHfHQ3JZr7UlQ86q-H4ErIKqLgJws8QEpRlD5BJvzWY65RjYbZg20DGC4596bmb3ziB86MmUNKjI/s1280/70261937_2203628493075382_4380875145955246080_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD6rWHvc9zjWn-MfTms_yomOSvi8NK7LY6rnPpxuJpZXL0H0lQWim9ZgdqxKT7yFUuOjEqtF6fkmJJcv9LqWuJmqC0OP_nom3for-AnZVJvrbCTilKgx4RmEiZ1e1gNGp6dm6RVaFhwHxR56hcwv3uvlBpd0Zb-nsIO8uPd3p8CQ3zjNDuEo9FPuqLqbE/s1080/ee__3_.jpg

 

ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិនបានវ៉ាផ្តាច់ Apple និង Sumsung នៅក្នុងទីផ្សារអាហ្វ្រិក

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ Transsion ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន បានផ្តួល Apple និង Samsung នៅក្នុងទីផ្សារអាហ្វ្រិកដោយជោគជ័យ។ ដោយសារតែស្មាតហ្វូនចិនដូចជា Tecno, Infinix និង iTel លក់ដាច់បំផុតនៅទ្វីបអាហ្រ្វិក ត្រូវបានបង្ហាញនៅមុខហាងនានាក្នុងសង្កាត់ផ្សារទំនើបនៃប្រទេសកេនយ៉ា។ ក្រុមហ៊ុននេះ បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន បន្ទាប់ពីនាំចេញស្មានហ្វូនទៅទ្វីបអាហ្រ្វិកជាលើកដំបូង ហើយម៉ាកទូរស័ព្ទទាំងបីនេះ ក៏កំពុងពង្រីកទៅកាន់ទីផ្សារផ្សេងទៀតដូចជា អាមេរិកឡាទីន ឥណ្ឌា អឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍ផងដែរ។Transsion Ranks in Top 5 Worldwide Smartphone Shipments for the First Time - Tech | Business | Economy

នៅឆ្នាំ ២០២៣ យីហោ Tecno របស់ក្រុមហ៊ុននេះបានផ្តួល Apple និង Samsung នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតក្នុងតំបន់នេះ។ ដូច្នេះចាប់តាំងពីពេលនោះមក វាបានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាចិនកាន់តែច្រើនឡើងទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ លោក Yang Wang អ្នកវិភាគជាន់ខ្ពស់នៅ Counterpoint Research បាននិយាយថា ការលក់ស្មាតហ្វូន Tecno បានកើនឡើង ៧៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ៤ ឆ្នាំមុន វ៉ាដាច់ Samsung ដើម្បីនាំមុខគេជាលើកដំបូងនៅមជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក។TECNO Mobile : TECNO Official Website

ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារនៃការដឹកជញ្ជូនស្មាតហ្វូនរបស់ក្រុមហ៊ុន Tecno បានកើនឡើងដល់ ២០% ពី ១៥% ក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះពី ២៤% ក្នុងឆ្នាំ ២០២២ មកត្រឹម ១៨%។ យោងតាម Counterpoint កំណើនរបស់ Tecno ត្រូវបានជំរុញដោយទូរស័ព្ទចល័តក្នុងតម្លៃ ១៥០ ដុល្លារអាមេរិក ហើយម៉ូដែលដូចជា Tecno Pop 7 និង Camon 20 Pro គឺមានការពេញនិយមពីអ្នកប្រើប្រាស់ជាងគេ។ លោក Wang បានបន្តទៀតថា នេះមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការជំរុញទំនុកចិត្តអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាប ហើយផលិតផលនៅក្នុងផ្នែកដែលមានតម្លៃសមរម្យគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុនចិន។What are the specifications of the Tecno Pop 7 Pro? - Quora

ដោយក្រឡេកមើលតែការលក់នៅទ្វីបអាហ្រ្វិក Tecno បានវ៉ាដាច់ Samsung និង Apple តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នដោយសារតែការចេញលក់ម៉ូដែលទទួលបានជោគជ័យក្នុងផ្នែកតម្លៃទាប។ ទោះជាយ៉ាងណាក៏ដោយ មិនមែនក្រុមហ៊ុនស្មាតហ្វូនចិនទាំងអស់សុទ្ធតែមានរឿងជោគជ័យបែបនេះនៅក្នុងទ្វីបអាហ្រ្វិកនោះទេ។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei Technologies បានឃើញចំណែកទីផ្សាររបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិកធ្លាក់ចុះពី ១០% មកនៅប្រហែល ១% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុនពីការចូលទៅកាន់សេវាកម្ម Google Mobile Services និងបន្ទះឈីប ដែលធ្វើឱ្យក្រុមហ៊ុននេះបរាជ័យក្នុងការលក់ទូរស័ព្ទនូវទ្វីបអាហ្វ្រិក៕

ព្រោះមហិច្ឆតាមនុស្សម្នាក់ ទើបសៀមផ្លាស់ប្តូរឈ្មោះមកជាប្រទេសថៃ

0

ថៃ ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសចំនួន៥ នៅតំបន់អាសុី ដែលធ្លាប់បានផ្លាស់ប្តូរឈ្មោះ ដោយកាលនោះសៀម (Siam) បានប្តូរឈ្មោះមកជា ថៃ (Thailand)។

នៅក្នុងការផ្លាស់ប្តូរឈ្មោះនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៣៩ បន្ទាប់ពីប្រទេសនេះបានផ្លាស់ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។Plaek Phibunsongkhram - Wikipediaនាគ្រានោះក្រសួងការពារជាតិរបស់សៀម និងនាយករដ្ឋមន្ត្រីសៀម កិបូលសុងក្រាម បានជួបពិភាក្សាទាក់ទងនឹងបញ្ហាប្តូរឈ្មោះនេះដោយលើកឡើងថា៖” ឈ្មោះ “សៀម” មិនសក្តិសមនឹងសញ្ញាតិថៃទេ។ សៀមជាឈ្មោះខេត្តមួយរបស់ ខ្មែរ ដែលធ្លាប់គ្រប់គ្រងលើពួកសៀម។The Story of Thai Democracy: The Triumvirate – Ken Mathis Lohatepanontការផ្លាស់ប្តូរឈ្មោះរបស់ប្រទេសសៀម មកថៃនេះ គឺជាបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រីកាន់អំណាច លោក កិបូលសុងក្រាម ដែលចង់លុបបាត់របបរាជានិយម និងធ្វើសមាហរណកម្មក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាវិញនាជំនាន់នោះ៕

History of Thailand - Wikipedia

ប្រភព៖ 2RRAWADDY

ផលិតករភាពយន្តខ្មែរលើកឡើងពីភាពបរាជ័យនៃការចាក់បញ្ចាំងរឿង «ម៉ែក្រឡាភ្លើង» នៅថៃ

0

ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ថា ក្នុងរយៈពេលពី២ ទៅ៣ថ្ងៃ ដែលភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ចាក់បញ្ចាំងនៅប្រទេសថៃ គឺមិនទទួលបានលទ្ធផលល្អទេ ហើយវាជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ។ ប្រទេសថៃមិនបានផ្តល់ម៉ោងឱ្យបញ្ចាំងភាពយន្តខ្មែរទៅតាមអ្វីដែលលោកស្រីរំពឹងទុកទេ ។May be an image of 1 person and text

លោកស្រី ប៊ុន ចាន់និមល លើកឡើងថា ៖ «យើងក៏បានមើលឃើញថា វាមិនយុត្តិធម៌រវាងប្រទេសយើង ដែលជាប្រទេសសហប្រតិបត្តិការ ហើយជាប្រទេសភូមិផងរបងជាមួយគ្នា ។ នៅប្រទេសកម្ពុជាយើងមានទីផ្សារសេរី ហើយភាពយន្តបរទេសដែលចូលមកក្នុងប្រទេសយើង ទោះជាយ៉ាងណាក៏ដោយ យើងផ្តល់ការចាក់បញ្ចាំង និងផ្តល់ម៉ោងចាក់បញ្ចាំងគ្រប់ទីតាំង ។ ដោយឡែក ភាពយន្តមួយនេះមានភាពចម្រូងចម្រាស់ ហើយជាច្រើនឆ្នាំហើយដែលយើងខានបានចាក់បញ្ចាំងភាពយន្តខ្មែរនៅប្រទេសថៃ ។ នេះអាចហៅថា វាជាការបើកទំព័រឡើងវិញ ។ ភាពយន្តនេះផលិតឡើងដើម្បីបង្ហាញពីរបៀបការរស់នៅ និងបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរយើង អីចឹងគេគិតថា យើងចម្លងគេ» ។

លោកស្រីបន្តថា លោកស្រីបានឃើញពីអត្ថបទរបស់អ្នកសិក្សាមួយចំនួន ដែលមានចំណេះដឹងខ្ពង់ខ្ពស់នៅប្រទេសថៃ ក៏បានចេញមកគាំទ្ររឿងខ្មែរដែរ ។ ជាក់ស្តែង សារព័ត៌មានមួយឈ្មោះថា The People បានសរសេរពន្យល់អ្នកដែលមានមតិប្រឆាំងនៅលើបណ្តាញសង្គមថៃឱ្យយល់ថា ប្រទេសយើងមានប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលគួរតែសិក្សាឈ្វេងយល់ជាមួយគ្នាច្រើន ។ ហេតុនេះ យើងមិនអាចចោទថា ប្រទេសណាមួយយកវប្បធម៌គ្នាបានទេ ។ សារព័ត៌មាននេះបញ្ជាក់ថា ខ្មោចមិនមានការចុះកម្មសិទ្ធិបញ្ញាទេ ហើយខ្មោចក៏គ្មានសញ្ជាតិដែរ ។May be an image of 7 people and text

សារព័ត៌មាន The People បានសរសេរបែបនេះ ដើម្បីកុំឱ្យពលដ្ឋថៃប្រកាន់ថា ស្អីក៏ជារបស់ខ្លួនឯង សូម្បីតែខ្មោច ក៏ជារបស់ខ្លួន ។ ការលើកឡើងរបស់សារព័ត៌មាននេះ គឺក្នុងគោលបំណងវិជ្ជមាន ហើយចង់ឱ្យអ្នកបញ្ចេញមតិក្នុងបណ្តាញសង្គមថៃចេះឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងឈ្វេងយល់ពីទំនៀមទម្លាប់ប្រពៃណី ឬការរស់នៅរបស់ប្រទេសជិតខាង ។ លើសពីនេះ ត្រូវទទួលស្គាល់វប្បធម៌របស់ប្រទេសរៀងៗខ្លួន កុំឱ្យតែឃើញស្រដៀងគ្នា ក៏ដណ្តើមយក ហើយប្រាប់ថា អ្វីគ្រប់យ៉ាងជារបស់ខ្លួនទាំងអស់ ដោយសារពលរដ្ឋថៃមួយចំនួនព្យាយាមបញ្ចេញមតិនៅលើបណ្តាញសង្គមបែបហិង្សា, រើសអើង និងជេរប្រមាថ ។ ប៉ុន្តែពលរដ្ឋថៃទាំងនេះពុំព្រមឈ្វេងយល់ទេ ។

លោកស្រី ប៊ុន ចាន់និមល បញ្ជាក់ថា លោកស្រីមានអារម្មណ៍ថា វាមិនយុត្តិធម៌ទេ ព្រោះក្នុងនាមជាប្រទេសដែលគេហៅថា ទីផ្សារសេរី ជាប្រទេសភូមិផងរបង និងមានសហប្រតិបត្តិការជាមួយគ្នា ហើយអ្នកធ្វើអាជីវកម្មរោងភាពយន្តថៃមិនគួរបំបិទរឿងរបស់ខ្មែរ មុនពេលការចាក់បញ្ចាំងទេ ។ លោកស្រីសង្កត់ធ្ងន់ថា ការផ្តល់កន្លែងឱ្យចាក់បញ្ចាំងរឿងខ្មែរ គឺផ្តល់ឱ្យតិចមែនទែន ដោយសាររោងភាពយន្តនៅប្រទេសថៃ មានរហូតដល់ជាង២០០ទីតាំង ប៉ុន្តែគេឱ្យយើងចាក់បញ្ចាំងរឿងខ្មែរប្រហែល២០ទីតាំងប៉ុណ្ណោះ ហើយនៅតំបន់ដែលជាទីមិនពេញនិយមច្រើនសម្រាប់អ្នកមើលភាពយន្ត ។May be an image of 1 person

លោកស្រីបន្តថា មិនតែប៉ុណ្ណោះ មានអ្នកព្យាយាមបញ្ចេញមតិវាយប្រហារ និងបញ្ចេញមតិគំរាមមិនឱ្យទៅទស្សនាភាពយន្តខ្មែរផងដែរ ។ ហេតុនេះ វាមិនយុត្តិធម៌ក្នុងនាមជាប្រទេសសេរីក្នុងការធ្វើអាជីវកម្ម ។ ម្យ៉ាងទៀត មុនពេលការចាក់បញ្ចាំងរឿងនេះ គឺមានការគាំទ្រពីដៃគូចែកចាយ ដែលគាត់ជាក្រុមហ៊ុនថៃ និងជាជនជាតិថៃ ។

លោកស្រីសង្កត់ធ្ងន់ថា ទីតាំងដែលសម្ពោធខ្សែភាពយន្តរឿង «ម៉ែក្រឡាភ្លើង» មិនបានចាក់បញ្ចាំងរឿងនេះទេ ហើយទីតាំងផ្សារទំនើបធំៗ ក៏អត់បញ្ចាំងរឿងនេះដែរ ទើបធ្វើឱ្យលោកស្រីមានអារម្មណ៍ថា វាខុសប្រក្រតី ។ ហេតុនេះ យើងគួរធ្វើឱ្យភាពយន្តខ្មែរបើកចំហទីផ្សារ ក្នុងនាមទម្រង់ជាខ្មែរដើម្បីបន្តដំណើរទៅមុខទៀត ហើយលោកស្រីមិនបាក់ទឹកចិត្តទេ ព្រោះវាមិនមែនជាលើកទី១ ទេ ដែលលោកស្រីបរាជ័យ ។May be an image of 6 people and text

ចំណែកប្រទេសផ្សេងៗវិញ យើងគ្មានសម្ពាធទេ សូម្បីតែម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ឡាវ និងហ្វីលីពីន ដោយសារបច្ចុប្បន្ន រឿងខ្មែរមិនត្រឹមតែមានស្តង់ដារប៉ុណ្ណោះទេ ប៉ុន្តែគេបានគោរពលក្ខខណ្ឌរបស់យើងក្នុងការធ្វើទីផ្សារភាពយន្ត ដូចជា ៖ គេបានបង់ប្រាក់កម្រៃជើងសារឱ្យយើង មុនពេលគេយករឿងយើងទៅចាក់បញ្ចាំង ។ ហេតុនេះ រឿង «ម៉ែក្រឡាភ្លើង» មានការពេញចិត្តច្រើនពីបណ្តាប្រទេសផ្សេងៗ ។ ប៉ុន្តែហេតុអ្វីបានជារោងភាពយន្តនៅប្រទេសថៃធ្វើអាជីវកម្មបែប Unfair ។

ដោយឡែក ដៃគូចែកចាយរបស់លោកស្រី ប៊ុន ចាន់និមល ដែលជាក្រុមហ៊ុនចែកចាយរឿងនៅប្រទេសថៃ ដែលពេញចិត្តរឿង «ម៉ែក្រឡាភ្លើង» គឺពួកគេមានគំនិតវិជ្ជមាន ពីព្រោះយល់ឃើញថា រឿងវាមិនដូចគ្នាទេ ហើយប្រទេសនៅជិតខាងគ្នា គឺវប្បធម៌ និងការរស់នៅ តែងតែស្រដៀងគ្នា ។May be an image of 2 people and text

លោកស្រីលើកឡើងថា ៖ «រឿងគេគ្រប់ប្រទេសដែលយកមកបញ្ចាំងនៅស្រុកយើង គឺរោងកុនរបស់យើងស្វាគមន៍ ហើយអនុញ្ញាតឱ្យគេចាក់បញ្ចាំងគ្រប់ទីកន្លែងទាំងអស់ ដូចជា ៖ នៅទីប្រជុំជន និងផ្សារទំនើប ហើយហេតុអ្វីបានជារឿងយើងទៅស្រុកគេ គឺប្រទេសផ្សេង ខ្ញុំសូមអត់និយាយ ខ្ញុំសូមនិយាយតែករណីរឿង «ម៉ែក្រឡាភ្លើង» នៅប្រទេសថៃមួយ ហេតុអ្វីមិនផ្តល់ទីតាំងឱ្យយើងបញ្ចាំង? មានអ្នកមើល ឬអត់អ្នកមើល ចាំគិតតាមក្រោយ ។ ហេតុអ្វីមិនឱ្យយើងបញ្ចាំងរឿងម៉ែក្រឡាភ្លើងនៅកន្លែងមានមនុស្សមើល?

ចុងក្រោយ លោកស្រីចង់ឱ្យអ្នកធ្វើ Business ផ្នែកភាពយន្តនៅប្រទេសថៃពិចារណាឡើងវិញ ពីព្រោះវា Not fair ។ ហេតុអ្វីប្រទេសកម្ពុជាស្វាគមន៍ភាពយន្តរបស់ថៃរៀងរាល់សប្តាហ៍? គឺក្នុង១សប្តាហ៍ ភាពយន្តថៃចូលក្នុងប្រទេសកម្ពុជា យ៉ាងតិចណាស់ ក៏៣ចំណងជើងដែរ ។ យើងគាំទ្រគ្រប់បែបយ៉ាង ទាំងការផ្សព្វផ្សាយពីរោងកុន ហើយហេតុអ្វីភាពយន្តរបស់យើងក្នុងទម្រង់ជាខ្មែរ ដូចជា ៖ ការរស់នៅ និងផ្ទៃសាច់រឿង ដែលបង្ហាញអំពីជំនឿ និងវប្បធម៌ខ្មែរ ហេតុអ្វីមិនចាក់បញ្ចាំងភាពយន្តយើងឱ្យទូលំទូលាយ ដូចដែលយើងស្វាគមន៍ភាពយន្តរបស់ថៃ?

 

 

សួនកុមារ Sky Magic Net លើអាកាសរបស់ប្រទេសចិនកំពុងទាញយកអ្នកទស្សនារាប់ពាន់នាក់

0

ប្រទេសចិន៖ Sky Magic Net ដែលជាសួនកុមារលើអាកាសដ៏ធំបំផុតរបស់ពិភពលោក ស្ថិតនូវភាគខាងកើតប្រទេសចិន បានកំពុងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ទាំងក្នុង និងក្រៅប្រទេស។

Sky Magic Net មានទីតាំងនៅ Goose Brigade Adventure Park ក្នុងភូមិ Xiuyan សង្កាត់ Tangxian ក្រុង Yongkang ខេត្ត Zhejiang ប្រទេសចិន។ កន្លែងនេះបង្ហាញពីសំណាញ់ពណ៌បៃតងព្យួរនៅលើអាកាសក្នុងកម្ពស់ ១០០ ម៉ែត្រដែលតភ្ជាប់ដោយស្ពានរវាងច្រាំងថ្មចោទពីរ។ នៅលើសំណាញ់ដែលលាបពណ៌ដូចទីលានបាល់ទាត់ ក្មេងៗជាច្រើនអាចរត់លេងពីខាងលើ ហើយអាចមើលឃើញស្រះធំមួយនៅក្រោមដីតាមរយៈសំណាញ់។चीन ने आसमान में बनाया फुटबॉल ग्राउंड, खेलने के लिए चाहिए जिगरा – TV9  Bharatvarsh

កន្លែងកម្សាន្តនេះបានបើកដំណើរការជាសាធារណៈតាំងពីខែតុលា ឆ្នាំ២០២៣ ដែលមានកម្ពស់ ២០០ ម៉ែត្រពីលើដី គ្របដណ្តប់លើផ្ទៃដី ១៦០០ ម៉ែត្រការ៉េ។ នៅក្នុងខែមករាឆ្នាំ ២០២៤ ទីតាំងនេះត្រូវបានទទួលស្គាល់ដោយ “Carrying the Flag World Records” ថាជា “សួនកម្សាន្តលើអាកាសដ៏ធំជាងគេបំផុតលើពិភពលោក”។ រចនាសម្ព័ន្ធសំណាញ់របស់សួនកុមារត្រូវបានបែងចែកជាពីរជាន់ ដោយជាន់លើគឺសម្រាប់ភ្ញៀវចូលរួមកម្សាន្ត និងជាន់ក្រោមមានតួនាទីជារបាំងសុវត្ថិភាព។

ដើម្បីធានាសុវត្ថិភាព សួនកុមារអាចផ្ទុកមនុស្សបានតែ ៥០ នាក់ប៉ុណ្ណោះក្នុងមួយលើក ហើយទម្ងន់អ្នកលេងត្រូវបានកំណត់ត្រឹម ៩០ គីឡូក្រាមដោយឈរនៅលើសំណាញ់លើអាកាសអ្នកទស្សនាមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងអាចឃើញទេសភាពនៃផ្ទាំងថ្មដែលមានជម្រៅរាប់រយម៉ែត្រទៀតផង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ Sky Magic Net បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។चीन ने आसमान में बनाया फुटबॉल ग्राउंड, खेलने के लिए चाहिए जिगरा – TV9  Bharatvarsh

លោក Tiet Song Ve អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ Goose Brigade បាននិយាយថា សួនកុមារបច្ចុប្បន្នមានហ្គេមបាល់ យូហ្គា និងប៉េងប៉ោងតូចៗ។ ក្មេងៗមានអារម្មណ៍សប្បាយរីករាយក្នុងការលេងនៅទីនេះ ហើយមនុស្សពេញវ័យក៏អាចមានអារម្មណ៍ដូចជាពួកគេត្រលប់ទៅកុមារភាពផងដែរ ដោយគ្រាន់តែគេងក្រោមពន្លឺថ្ងៃនៅលើសំណាញ់មានអារម្មណ៍ថារីករាយណាស់។ បុគ្គលិកសួនកម្សាន្តក៏បាននិយាយដែរថា សំណាញ់នេះគឺមានសុវត្ថិភាព ហើយអ្នកទស្សនាអាចទទួលយកវាបានដោយសេរី។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមនាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារក្នុងស្រុកបាននិយាយថា Sky Magic Net នៅតែស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈ ក៏ដូចជាការផ្ទៀងផ្ទាត់បន្ថែមទៀតដោយផ្អែកលើស្តង់ដារពាក់ព័ន្ធមួយចំនួន ដើម្បីរក្សាសុវត្ថិភាពសម្រាប់កុមារនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស៕

 

កម្ពុជា កំពុងទាក់ទាញ BYD មកបង្កើតរោងចក្រនៅកម្ពុជា

0

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖”កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់ចិន BYD មកបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនជូនប្រជាពលរដ្ឋ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWapfbSlnIsyPR9tyQJEW_c4ztS-y1AOH0q-Sxultc6gZDYg45ZC4IjrZmevFvfrBAhP-f5q2cz794Ik9mUlGLrtN5zIsMAM2gf05t8WKOjAygjChCwI8qNvbUx5TzLJg-4a26h6vv1iAGUT8A_2IVGYjCV9mzE6XZqY39jDwOn87x-2TOAAzAtiql_EU/s1280/8a1884cd75503c0ac0e1a5ef07e80493.jpeg

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ប្រជាពលរដ្ឋយើងកាលពីមុនភាគច្រើនធ្វើការងារតែក្នុងវិស័យកាត់ដេរ ប៉ុន្តែឥឡូវនេះចាប់ផ្តើមធ្វើនៅក្នុងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងធ្វើការក្នុងរោងចក្រដំឡើងរថយន្ត ហើយនាពេលខាងមុខយើងនឹងធ្វើកាន់តែខ្ពស់ជាងនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5022_WRlAinmxeEwjRf7TH2WHhPfix8AZHi2tO-1mk0pHw-mWQUdzaSHf8w94yf9ONYZZxOrVmV-imUkiwLGOgCw2BTt_4hJwxj27ZmeisjPQMrM9_rzemjlSSPIrRgEKWu5HrDKrg4rguQ9bIPx6NPS9rqlaDtAqSesM3Bx3iJB5PJqcO52jfcp-gyU/s800/32f342d4-867a-4fc4-88e1-34b2510743a0.jpegសម្តេចធិបតី បានសង្កត់ធ្ងន់ថា៖”ការណ៍ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ ចាប់អារម្មណ៍បង្កើតរោងចក្រនៅកម្ពុជា ដោយសារគេមើលឃើញប្រទេសកម្ពុជា លើកត្តា ៣សំខាន់ៗ ក្នុងនោះរួមមាន៖

១. កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព,
២. ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់
៣. ធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkdonv7d573NO3MzLcgvjMxkMMlMEh18QR7CO_8gCvCs5gIvJXeE-GBFH-XJxbv4tWr_YnO5SsCnYz6UqvHBwFwcrBPEm0KGAWvvr-_DvXV3LxD0qG8iVpoD4OP_wiFh2wWJLehskp24ABDDjlSPVg9LUP-g-NpKmpYoedMBf8ExTKxKIHKvEV_m72ds/s3600/S7BEMHQRKVMWVB25GPBH6U2HVY.jpg

 

ម៉ូតូអគ្គិសនីរបស់អាល្លឺម៉ង់ BMW នឹងចេញលក់នៅទីផ្សារអាស៊ីអាគ្នេយ៍ជាលើកដំបូង

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង BMW នឹងចេញលក់ម៉ាកម៉ូតូអគ្គិសនីរបស់ខ្លួនគឺ BMW CE 02 នៅក្នុងប្រទេសថៃដែលជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដោយកំណត់គោលដៅអ្នកប្រើប្រាស់ជាចម្បងនៅក្នុងតំបន់ទីក្រុង។

ម៉ូតូអគ្គិសនី BMW CE 02 ត្រូវបានបំពាក់ដោយចង្កៀងមុខបែបតំបន់ ជាមួយនឹងអំពូល LED ដែលមានស្រទាប់ ចង្កោមនាឡិកាឌីជីថលទំហំ ៣.៥ អ៊ីញ ដែលបង្ហាញព័ត៌មានយានយន្តពេញលេញ និងគាំទ្រការភ្ជាប់ប៊្លូធូស, សាឡុងរាបស្មើ, រន្ធសាក USB-C, ប្រដាប់ទប់កំដៅរួមបញ្ចូលគ្នា ស៊ុមដែកបំពង់ពីរ, swingarm អាលុយមីញ៉ូមដេញតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9DGuk2JzmYXNmkhicys9BqP4p2vSdgO1yS8oBDIi_WN5F0BUoZtRlyYynzoSjxYBdJannoJZBB_5euZhwJjQ-_xhY60zJbcKlOzsDgXgMm-WGtUKzv8lGdFDyYYiaWiV508o4UawzYdEezEMvs23Kh1RHGV-pN95VvBplq946XAA59xIRce4wcVvGHA/s1200/p90512812-the-new-bmw-ce-02-64a81782e9557.jpg

ម៉ូតូនេះមានប្រវែង ១,៩៧០ mm ទទឹង ៨៧៦ mm កម្ពស់ ១,១៤០ mm និងមាន wheelbase ១,៣៥៣ mm ក៏ដូចជាកង់ទំហំ ១៤ អ៊ីញ មានសំបកកង់ខាងមុខ ១២០/៨០ និងសំបកកង់ក្រោយ ១៥០/៧០ រួមទាំងមានឧបករណ៍ស្រូបទាញខាងមុខធ្វើដំណើរបញ្ច្រាស, ស្រូបទាញម៉ូណូសុកខាងក្រោយដែលអាចលៃតម្រូវបាន។ លក្ខណៈពិសេសសុវត្ថិភាពនៅលើ CE 02 នេះរួមមានហ្វ្រាំង ABS ឆានែលតែមួយ ការគ្រប់គ្រងតុល្យភាពសកម្ម និងឧបករណ៍បញ្ច្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6i-6a6fRmMCxEadPDwmYLorzpX0tGVvFPvKZF0_Jqg4NEvI7cJf266v30T1dPoJefk6nPGYfcuJiwW6JJZQzDKcPswfaO3NLpeGoB0nah0x9lVD-Kk7jS-ikksGw0OzhklZEcy8IBMAKS_B_0UW8gtl_4pnR1PHAGdapWUgPs6zzNLkK-jJP7NpgOvYY/s3508/p90512794-the-new-bmw-ce-02-64a81885276ab.jpg

BMW Motorrad ផ្តល់ជម្រើសថាមពលម៉ូទ័រអេឡិចត្រិចចំនួនពីរ រួមទាំងកម្លាំង ១៤.៧៥ សេះ ដែលមានចម្ងាយ ៩៥ គីឡូម៉ែត្រ ឬកំណែ ៥.៣៦ សេះ ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រ។ ទាំងពីរនេះត្រូវបានបំពាក់ដោយថ្មចល័ត ៣.៩២ kWh ជាមួយនឹងឆ្នាំងសាកយានយន្ត ០.៩ kW និងពេលវេលាសាក ២០-៨០% នៃថ្មក្នុងរយៈពេល ១៧០ នាទី និងពេលវេលាសាក ០-១០០% ក្នុងរយៈពេលប្រហែល ៣៣០ នាទី។ ប្រសិនបើប្រើឆ្នាំងសាកលឿន ១.៥ kW រយៈពេលសាកពី ២០-៨០% ចំណាយពេលត្រឹមតែ ១៤០ នាទី ឬពី ០-១០០% ចំណាយពេល ២៩០ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBYeKCvnS_iCMtI2wpfvGUlqxLYDj-d-HpiuO0__kgSPfgBL1EHsyGHPS1tfAy1PbjQ03HyQi7rinqAxbPKAeLJ99ek92KFvTQxFZh0LOnfRZEMWknbX0DetXxk8ZsK3Q8TKHWEw-JOlGh-PDuydSwm-RsLLFTfdRS1jqfAXr99MLwJA7SBjIAg-RHWhs/s3508/P90512774_highRes.jpg

បើយោងតាមគម្រោង BMW Motorrad CE 02 នឹងត្រូវដាក់លក់ក្នុងប្រទេសថៃចាប់ពីដើមខែមីនានេះតទៅ ដែលមានតម្លៃចាប់ពី ១៣,៣០០ ដុល្លារអាមេរិក។ ក្រៅពី CE 02 ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ក៏បានចែកចាយ យានយន្ត CE 04 ក្នុងតម្លៃ ២៣,៩០០ ដុល្លារអាមេរិកផងដែរ៕

រឿង ៨ យ៉ាងដែលអ្នកមិនគួរធ្វើ ពេលទៅលេងប្រទេសជប៉ុន

0

ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើបៗ ទីកន្លែង វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដ៏សម្បូរបែប ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ទោះជាយ៉ាងណា សម្រាប់ភ្ញៀវទេសចរថ្មីថ្មោងដែលទើបមកទស្សនាប្រទេសជប៉ុនជាលើកដំបូង គួរតែដឹងពីចំណុចមួយចំនួនដែលអ្នកមិនគួរធ្វើនៅក្នុងប្រទេសជប៉ុន។

១.កុំនិយាយខ្លាំងៗនៅផ្លូវសាធារណៈ ដើម្បីកុំឱ្យគេវាយតម្លៃថាមិនសមរម្យ អ្នកមិនគួរនិយាយខ្លាំងៗ ឬកាយវិការហួសហេតុពេកទេ។Japan's Problem with Noise Pollution - GaijinPot

២.កុំឈរខាងស្តាំដៃផ្តេសផ្តាសនៅលើជណ្តើរយន្ត ដោយត្រូវឈរនៅខាងឆ្វេងដៃ ប្រសិនបើអ្នកមិនប្រញាប់ប្រញាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-yDH4kheBg1amnqyJ5ica3sxgVXdWj_6og1O7IRtPGPlslGAltGhrzCUb2Di3WRnSwLFvqL3IyKtQJ2Wo6DEaa204bgdkVcqhPJMtv3vXnqxOXZhu4BgAL3bTnt_Qwx-T39R-3Q-vanRFI7vpMlh0T4SgqssApFl_vu86VIV3vyhH_PLJLxnHCyEf28/s1500/9b37.jpg

៣.កុំបាញ់ទឹកអប់ខ្លាំងពេក ព្រោះប្រជាជនជប៉ុនមានភាពរសើបខ្លាំងចំពោះក្លិនក្រអូប អ្នកខ្លះថែមទាំងចាត់ទុកថាទឹកអប់គឺមិនល្អ និងមិនពេញចិត្ត។ សម្រាប់ពួកគេ ក្លិនដែលមានតម្លៃបំផុតគឺគ្មានក្លិនអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfcANYNOY4QPM1vDWHubmv1RT5oYw_QVmlJPcOPuQUlBKmrM5t4Md32sp4Q0EWXQC34oTXk4Mm_wX4saZZ3iDn6WvEk7dOPXTpMMRgausrnK0509mGosKyNNWOtstcU06H_QVkTcvC9s1WvVYdC0R_W7zV9ONgEejjWJtXurua0rv5m_M6Ay7GvNuDOI/s770/pexels-duanA%C2%A9-viljoen-10604607-770x513.jpg

៤.ហាមបរិភោគ ឬផឹកនៅកន្លែងសាធារណៈ ទោះបីជាមិនត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់ក៏ដោយ ក៏ការបរិភោគ ឬផឹកនៅទីសាធារណៈ គឺរឿងមួយមិនល្អ ព្រោះប្រទេសនេះគឺស្រឡាញ់អនាម័យ និងភាពស្អាតស្អំណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFG5MSqSmQUA4mNEt8OtwOo7MlKedj-DzfWQjKGIgXaBqml7TZXw05AKk4IZiyx3_GQ120I5dUZrFr2Zx3emgqAH_hhvA5HPTIx8wuFL0HaoOnZDA5SLMYSZkQGPA4KSqXLeaVI-lxlfRc-aZ2Jp8dF3FFYMANW3gK0ighgiCKNlQgvLMs2hoM2GHv5M/s1200/_w1700.jpg

៥.ហាមចង្អុល ការចង្អុលត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ ឬឈ្លើយ។ ផ្ទុយទៅវិញ អ្នកអាចប្រើដៃទាំងមូលរបស់អ្នកដើម្បីផ្តល់ការណែនាំ ឬល្អជាងនេះទៀតដោយពឹងផ្អែកលើការប្រាស្រ័យទាក់ទងដោយពាក្យសម្ដី។Japanese Customs and Manners | LIVE JAPAN travel guide

៦.ត្រូវលាក់ស្នាមសាក់ សម្រាប់អ្នកទេសចរ ការសាក់រូបអាចបង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសជប៉ុន ព្រោះអ្នកអាចនឹងត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់អាងហែលទឹក ស្ប៉ា កន្លែងហាត់ប្រាណ ឬបន្ទប់ទឹកបែបប្រពៃណីជប៉ុនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYExpylBTfE8-fndBLvzRWEGuWQ70W1VN3NhnpQw6ulKW4sFw9lXFvXWL7wA1a728x1TjQgyFJHfC-094tZTiXoN76YDHr-rpgs_F3mbejWaVb8NvCxgJXD-TJadI3ekoSXpye5tn8i-sng2siGvCA6tYPVYi8AqeBUrx2yhhEz2xuu2vCD4260gu0eXE/s997/japanese-tattoo-style-history.png

៧.កុំតថ្លៃ ព្រោះវាមិនដូចប្រទេសអាស៊ីដទៃទៀតទេ ដែលនៅប្រទេសជប៉ុនអ្វីៗភាគច្រើន តម្លៃសុទ្ធតែស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgQr_ekGsfxmTiLKp-ZJa2ckQ-aUf0GFg-bJwEzT0YM9j3rNe_6iWSHRTDhAeO2a_rRLydurDscACHYQ7VvX-IAsohyuEYa2HEDV0rTha6QBThtGCzPkDO0pUKBXzNupKrYcricM0v5S4yXK41FCqu0H_7dDUwGj8H3QwIHt1LHh20cDmx5rsKM0NQTlo/s750/souvenir-japanese-s1451427221_b.jpg

៨.កុំច្របាច់របស់របរនៅក្នុងហាងទំនិញ ព្រោះទំនិញដែលគេយកមកគឺសុទ្ធតែល្អបំផុតហើយ៕

មានរឿងអ្វី! សុខៗ ចំប៉ីខ្មៅ ពោលអាណិតដុកទ័រ សែម រតនា ក្លាយជាមនុស្សអាក្រក់ ដោយសារតែចរិតមនុស្ស fake ?

0

ចំប៉ីខ្មៅ ដែលសាធារណជនអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយនោះសុខៗស្រាប់តែលោកបានបង្ហោះប្រយោគមួយពោលអាណិតដុកទ័រ សែម រតនា បានក្លាយទៅជាមនុស្សអាក្រក់ដោយសារតែចរិតក្លែងក្លាយរបស់អ្នកខ្លះ។ មួយឃ្លានេះមិនដឹងថា ចំប៉ីខ្មៅ ចង់សម្តៅទៅកាន់នរណាទេ ហើយមានរឿងអ្វីនោះទេបានជា ចំប៉ីខ្មៅ ចេញមកបង្ហោះសារផ្លែផ្កាដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9vRgOrUZ-eXMMjwZ0cNwKu1zHnEKB2NdCCSZZdAP_Ja1uOMhKwooLn5NRmDqzrTfPohuyfprsc-UD7nmjqh-7qdU6EsCOKgJ6wsWVBMiQvRfqj6kXhHFzJPv3ze4NFti7VZe_3aHk99uRvQ6gjw6l9SAcWXoEKIGu7NqMzv5KW6w1oMBTqDUBtQhf2w/s1280/image_2024-02-27_09-24-58.png

នៅថ្ងៃទី២ ខែមីនា នៅលើបណ្តាញសង្គមរបស់លោក យិន ហេង ហៅចំប៉ីខ្មៅ បានបង្ហោះថា «មានអារម្មណ៍ថាអាណិត Doctor Sem Ratana ក្លាយជាមនុស្សអាក្រក់ ក្នុងក្រសែភ្នែក អ្នកដទៃ ព្រោះ ចរិត fake របស់ អ្នកខ្លះ»។ ការបង្ហោះរបស់ ចំប៉ីខ្មៅ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់តាមមិនទាន់រឿង ដោយមិនដឹងថា សំណេរនេះចំប៉ីខ្មៅ ចង់សម្តៅទៅលើអ្នកណា ព្រមទាំងចង់ដឹងថាជានរណាដែលមានចរិតក្លែងក្លាយធ្វើឱ្យ ដុកទ័រ សែម រតនា ក្លាយជាមនុស្សអាក្រក់ក្នុងខ្សែភ្នែកអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwGGGRmEGOa8dS0iWYl_AibBHkVsplnRujnNIuSu6UgmuLhNPT381Pbc6-sbhB5cNwlMnA1zNcOH_wK1xmt2Dy8S0LASZmCfFi8MlBAb-CheALAxdUe_6CCQvPW-xExoACq0FVjYJu0N72o5PwIrQq-Tapb4UA0xWtgtZ1kDKtbNu5wvZwtXwCgZdC1e0/s1280/photo_2024-02-07_09-46-00.jpg

មុនពេល ចំប៉ីខ្មៅ បង្ហោះប្រយោគអាណិតដុកទ័រ សែម រតនា គេបានឃើញលោកស៊ែរការបង្ហោះមួយដែលជាវីដេអូរបស់ Rick kh និយាយពីមិត្តភាពរបស់មិត្តភក្តិ ដោយ ចំប៉ីខ្មៅ បានសរសេរ Caption «អញនៅតែឆ្ងល់ បើដឹងថាគេអវិជ្ជមាន ម្ដេចក៏ដើរជាមួយគេ ? ហើយមកនិយាយដើមគេ ?នៅតែឆ្ងល់?»។ ទោះយ៉ាងណា បើតាមរយៈវីដេអូមួយនៅលើគណនីរបស់ Rick kh ដែលមានឈ្មោះថា «Richard Orn » បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០២០ Rick kh គឺជាមិត្តភក្តិរបស់ ចំប៉ីខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWD0f9xG_EiySRfRnlgK63u5vkm2WpPi1cAdi12ps1wG3jqfbq82qzszujMT8a3x675TDZSyp29PaDeHEmwNNntNcqyvfGbxcnE2TPhHcefnknlheKU2wGc4ivznnKcm6SV8MwLBwmTQZmfL-ILcpOdkf3TqJE2_h847qyyaAy-a0M40RCiSzgaIH1afs/s1920/image_2024-02-27_09-25-00.png

គួរបញ្ជាក់ថា កាលពីកន្លងមកនេះលោកដុកទ័រ សែម រតនា និង Rick Kh ធ្លាប់ប៉ះពាល់សម្តីជាមួយគ្នា ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលបញ្ចប់បញ្ហារួចមកហើយ ខណៈការបង្ហោះចំប៉ីខ្មៅ មិនដឹងថាចង់សម្តៅទៅកាន់អ្នកណានោះទេ ទោះបីជាមានអ្នកចូលទៅជីកសួរនាំក្តីក្រោយពីបង្ហោះសំណេរខាង ចំប៉ីខ្មៅ មិនបានបង្ហើបអ្វីទៀតដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AahZCiZ0GfZTwvYWJKIUfT_nNJhU3DxsyDg4D_hgwC02tJInaMm4kTU1KOuB1CF91KiGY5CFKSJahARhWwUBUSM38LBkdhwyzxP9OkL17wjX_bu2iSlCEdvsQUEwOYoJ13B6mqGsBk7O6or5oTrotDAs07TT5QHaPDqqmC3ZgbPuZBQz6bh8akPNMOs/s1280/photo_2024-02-07_09-46-01.jpg

 

យុវជន វ៉ាត វ៉ាន់ លើកឡើងបែបនេះក្រោយជនបរទេសម្នាក់និយាយថាអត់មួកសុវត្ថិភាពប៉ូលិសចរាចរណ៍ខ្មែរផាក២៥០ដុល្លារ

0

យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនស្គាល់តាមរយៈក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខពីសិល្បៈផ្សេងៗដូចជាប្រាសាទខ្មែរជាដើម។ ថ្មីៗនេះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននូវហេតុការណ៍ក្តៅគគុកមួយដែលមានជនបរទេសម្នាក់ចោទប៉ូលិសចរាចរណ៍ខ្មែរថាបានផាកលុយចំនួន២៥០ដុល្លារដោយសារអត់មួកសុវត្ថិភាព។ វ៉ាត វ៉ាន់ ថា ការចោទរបស់ជនបរទេសនេះហួសហេតុពេកដោយសង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsk7YAwzGiHk7UqLBQrRqRCDmH0jvlzDYLyaQicKUXiVPj5ce75MVfBj-oCMsNBgAGROc3qnoMxMoyu1IEcKC0r8F4-7-Uk6f-ACAxzwiEnvOaO-4fvrDKcvqjC4VZX-OlxfTEoWm6_oqZmQeKXNoErLdROnlv9Mhc8mWes4TC9-Jpb8ivJ7X5jqxNatA/s2048/image_2024-03-02_11-43-16.png

នៅយប់ថ្ងៃទី១ មីនា តាមរយៈគណនីហ្វេកប៊ុកជនបរទេសមួយឈ្មោះថា franco du toit (ហ្វ្រង់កូ ឌូតូ) បានចែកចាយព័ត៌មានបង្ហាញថាខ្លួនលោកត្រូវបានប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាព ព្រមទាំងបង្ហាញថាប៉ូលិសបានចាប់កលោក និងហាមឃាត់មិនឱ្យមានការថតរូប វីដេអូផ្សេងៗ។ ជនបរទេសនោះបញ្ជាក់ទៀតថាផ្លូវដែលប៉ូលិសស្ទាក់ចាប់នេះគឺលោកបើកបរស្ទើរតែរាល់យប់ពេលចេញពីធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ck1ZB5CyRLOPSNPcf1Mrldz_8qcyTlbzfwdNcsZpcJxRrV1yQrEvPK10y3aepw1_Fv5j3ZLfxHd89rkoeoAKvpfpyfct88K5MEjkVZMurOcRiPSLhI8GvROxjUuI60bQPRXNybRZDsM2YM9fr5ix031H-j32azRYNCXYIazYaYaLTQCn7-ndzgP7g0g/s960/image_2024-03-02_11-43-14.png

ទោះយ៉ាងណា ការបង្ហាញថាប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យជនបរទេសចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាពនេះបានធ្វើឱ្យមានមតិសាធារណជនរិះគន់យ៉ាងច្រើនទៅលើប៉ូលិសចរាចរណ៍នោះ។ ដ្បិតតែសាធារណជនមួយចំនួនបញ្ចេញមតិមិនសំចៃងាកទៅកាន់យុវជន វ៉ាត វ៉ាន់ បានបង្ហាញមតិយោបល់របស់ខ្លួនស្នើឱ្យមហាជនគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaMxBxVnicsPqO7xQyye9htMmucZMTz0MytPLPvL4UZ_C5CQGxhBqO8v4DPhTIPUMSdz9kkmUWGyGAMdcWQ0VSKqCOjCPTJZzCo178ZP1wql5el_BRV9EDWG1i0dVlWPPw3JnO8aPkeEjDn2iVW_yoY9jN-1w00l-y45kc3ZmhV7e922iASpyMyEeOdrE/s2048/image_2024-03-02_11-43-20.png

នៅថ្ងៃទី២ មីនា វ៉ាត វ៉ាន់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«ឃើញផុសនេះហើយ ចង់បង្ហាញបន្តិច។ បរទេសម្នាក់បង្ហោះសារ អាចចូលអានបាន។ ប៉ូលិសវាស់គាត់មានជាតិអាកុលចឹងអាចនឹងផាកថ្លៃចឹងហើយ។ មួយទៀត កុំជាន់ជាតិសាសន៍ខ្លួនឯងពេក មើលហេតុផលសិន។ គាត់ជនជាតិបរទេស តែដូចជាធ្វើការនៅក្លឹបខ្មែរដូចគ្នា ហើយការផុសរបស់គាត់ដែលអះអាងថាមិនបានផឹក គ្រាន់តែអត់មួកសុវត្ថិភាពផាកគាត់ 250$ នេះដូចជាចោទហួសពេក។ មួយទៀត ទទួលស្គាល់ថាជាសិទ្ធិប្រជាជនដែលមានសិទ្ធិថតទុកការពារខ្លួន ប៉ូលិសមិនអាចចេះតែលើកដៃប៉ះពាល់គេ រឺទាញទូរស័ព្ទឡើយ។ តែសរុបសេចក្ដីមក គឺសំណេរជនបរទេសនេះក៏អាចធ្វើឱ្យខូចឈ្មោះសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាផងដែរ(គាត់ដាក់ទង់ជាតិខ្មែរច្បាស់ៗចឹងម៉ង បើបរទេសផ្សេងៗមិនដឹងមូលហេតុគេអាចគិតអាក្រក់លើប្រទេសយើងទាំងមូលបាន)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVCJNdZpm-dHx8oYJhbxXQKuuoX_gKsqAZTa5QZPN7E4BIzmoG50042YKRwCWgw6_tRikUqSsgCm-PQ2mt7m0Mj-YoR86xuQ8wwSFSNBQdkGzzvH1ujXw_buXePNWqoUPIW_R7kB8IUnkUcdiPlxysXCgQMiewZ5oWaaXuzwDJa9wV6yqezNmolJ6d8c/s2048/image_2024-03-02_11-43-14%20(3).png

លោកបន្តថា «បើទោះបីយើងដឹងថាពេលខ្លះមានករណីចឹងមែន តែក៏សូមបង្ហាញព័ត៌មានដែលពិតដូចគ្នា។ តែគាត់ក៏ត្រូវទទួលស្គាល់ថាមិនមែនតែអត់មួកទេ តែគឺមានជាតិអាកុលទើបប៉ូលិសផាកបែបនេះ (ដូចគេផ្សេងៗចូលcommentបញ្ជាក់ គាត់មានជាតិអាកុល គាត់ហាក់ជាមិនទទួលស្គាល់ ហើយថាមិនបានផឹក)។ សង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃ។ កុំគិតថាខ្មែរយើង រឺជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។ ទទួលស្គាល់លុយពិបាករកណាស់ តែបើយើងអោយគ្រួសារដទៃបាត់បង់ជីវិតដោយសារយើងព្រោះតែស្រា តើលុយនឹងថ្លៃជាងអាយុជីវិតអ្នកដទៃដែរមែនទេ? ជួនកាលមានហេតុ ទើបមានផល។
ហើយក៏សង្ឃឹមថាការរិតបណ្ដឹងបន្តអនុវត្ត តែសូមអនុវត្តដោយស្មើរភាព ក្រមសីលធម៌ និងត្រឹមត្រូវ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwgi7KzkDj72Xw0lDRCyrt5g622JRvn47jfjIcW3hXNjuWawiHVKA_dVPtFB2OKMRKlz6kH9QsHEuvwhPJaBMz3wzs2UnbiKs4RZ2m40XBNRSBO-ce7Q68wEWZ_3XnPSLL9IsjfRHqQh221URT99DGVl0q7G-GVrcJWzsvIWLVuf0MlhRikQOAVp-soA/s960/image_2024-03-02_11-43-14%20(2).png