Home Blog Page 1188

ពលរដ្ឋឥណ្ឌូណេស៊ីឈរតម្រង់ជួរទិញអង្ករ ក្រោយតម្លៃអង្ករកើនឡើងខ្ពស់

0

ប្រទេសឥណ្ឌូណេស៊ី ៖ វានឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់យើង ប្រសិនបើតម្លៃអង្ករនៅតែកើនឡើងខ្ពស់បែបនេះ ខណៈយើងត្រូវចំណាយលើផ្នែកផ្សេងទៀត ដូចជា ៖ បង់ថ្លៃសាលាឱ្យកូនៗ ។ នេះជាការលើកឡើងរបស់អ្នកស្រី លិលិស សឺយ៉ានិ ជនជាតិឥណ្ឌូណេស៊ី អាយុ៥៤ឆ្នាំ ។

នៅឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌូណេស៊ីបានប្រឈមមុខជាមួយតម្លៃអង្ករកើនឡើងខ្ពស់ ដែលបានប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ នៅពេលតម្លៃអង្ករលើពិភពលោកកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំ ។ តម្លៃអង្ករកើនឡើងនេះ ក្រោយពីឥណ្ឌាជាប្រទេសនាំចេញអង្ករច្រើនបំផុតលើពិភពលោក បាននាំចេញអង្ករមានកម្រិតកាលពីឆ្នាំ២០២៣ ព្រមទាំងគ្រោះរាំងស្ងួតផងដែរ ទើបធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករនៅឥណ្ឌូណេស៊ី ។Indonesia targets higher rice output to combat soaring prices - ANTARA News

គេសង្កេតឃើញអតិថិជនជាច្រើននាក់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនជាស្ត្រីបាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីរង់ចាំទិញអង្ករតម្លៃថោកក្នុងផ្សារមួយកន្លែង ដែលរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ ។ ពលរដ្ឋមកឈរប្រជ្រៀតគ្នានេះ ដោយសារមើលឃើញថា តម្លៃអង្ករនៅឥណ្ឌូណេស៊ីបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីឥណ្ឌូណេស៊ីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កាលពីឆ្នាំ២០២៣ ។

ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវ ហើយធ្វើឱ្យតម្លៃផលិតផលចាំបាច់កើនឡើងខ្ពស់នៅឥណ្ឌូណេស៊ី ។ រីឯការដាក់លក់អង្ករក្នុងផ្សារនេះ គឺរៀបចំឡើងដោយ «បួឡស់» ជាភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល ក្នុងទីក្រុងបេកាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLnYd1YRgtt98wMLBirhGtN5kAUo4VAhhrQ_7_POu80cjkmTKaEuq_ENOBDmhEnY7HtI_PVBQhFuCWDOPNFcCzeuW2-R2faC46OXJr6xKzEJy7b_o1NAyEE72mWHaNMUNEOkadzh3MZJ7C5042xbMpqQzHDZYqmgI_L9XDVP50taNpQy5J1OrihReqRMg/s1360/2023_09_19_142510_1695108950._large.jpg

អ្នកស្រី ឃឺ ម៉ាស៊ី ជាអាជីវករលក់ដូង អាយុ៥៥ឆ្នាំ បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា គាត់សុខចិត្តឈរតម្រង់ជួរប្រជ្រៀតជាមួយគេឯងដើម្បីទិញអង្ករតម្លៃថោក ។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំចង់បានអង្ករ ទើបសម្រេចចិត្តមកឈរតម្រង់ជួរជាមួយគេ បើទោះជាត្រូវប្រជ្រៀតគ្នាក្តី ព្រោះខ្ញុំត្រូវការអង្ករ ។ បើនៅផ្សារវិញ អង្ករមានតម្លៃថ្លៃណាស់ តែបើខ្ញុំមកទិញនៅទីនេះ វាមានតម្លៃថោកជាង» ។

ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋសរុបចំនួន២៧០លាននាក់ ហើយអង្ករ គឺជាអាហារចម្បងសម្រាប់ពលរដ្ឋភាគច្រើននៅឥណ្ឌូណេស៊ី ។ តម្លៃអង្ករបានកើនឡើង១៦% តាំងពីឆ្នាំ២០២៣ មកម៉្លេះ ដោយសារបាតុភូតអេលនីណូ ដែលធ្វើឱ្យភ្លៀងធ្លាក់តិចជាងមុននៅទីកន្លែងជាច្រើនក្នុងតំបន់អាស៊ី ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7i-AhgPG1_ifTOcIPEWW4RTKJbHwBJ0wRtAZCSDiRt_vnezM-Zd9ZfSIx_wWgR68Oj5CL7W-hKnLEW6aq57mNy1dldSlGQ4WTr_628IKPVmp5HvK-qWPFgoPQpB3Q19VZzUbf1FbMfn_S1Xxp060Z1Lu5UnvCC60XxxVKReEi47nFS5RA8Q-XKxsJ9CQ/s1500/c1_2678556.jpg

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលក់ផលិតផលអាហារក្នុងតម្លៃសមរម្យដល់ពលរដ្ឋ តាមរយៈការកំណត់គោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភនៅពេលតម្លៃផលិតផលកើនឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ។

ផ្សារមួយកន្លែងក្នុងទីក្រុងបេកាស៊ី បានលក់អង្ករតម្លៃថោកឱ្យពលរដ្ឋ ដោយសារទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ។ ផ្សារនេះបានដាក់លក់អង្ករច្រកថង់មានទម្ងន់៥គីឡូក្រាម ដែលមានតម្លៃ១ម៉ឺន៦រយរូពីក្នុង១គីឡូក្រាម (ស្មើប្រមាណ២ពាន់៥រយរៀល) ។ ភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល «បួឡស់» បានលក់អង្ករមានកម្រិតឱ្យពលរដ្ឋ គឺពលរដ្ឋម្នាក់មិនអាចទិញអង្ករលើសពី២ថង់ទេ ដើម្បីការពារកុំឱ្យពួកគេទិញអង្ករយកទៅស្តុកទុក ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករក្នុងបរិមាណច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។ ហេតុនេះ គេប៉ាន់ស្មានថា វានឹងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារពិភពលោក កើនឡើងថែមទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsDIzRkXPb_a8meANXsQoqqPEbWIX-tmi_elHT24hhVWFg9KcB5PJ2Yn-ZPx5r8yjLVqsZLIc6oPU9pcCMsYBQ5o4zXds8XKIOxNPohR153tVJwK1H42OCQeRNR5bAdhwiekAZpY-LEGr0jYoOtPPn3GzF6MBhhRR6NVBhqL2IG1ray8icB-DVB-qH-Gg/s1360/2023_01_17_134569_1673945995._large.jpg

ព្រលានយន្តហោះដ៏ធំបំផុតលើពិភពលោកនឹងលេចរូបរាងឆាប់ៗនៅលើវាលខ្សាច់ទីក្រុងឌូបៃ

0

បរទេស៖ អ្នកគ្រប់គ្រងនៃប្រទេសអារ៉ាប់រួម មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ឬ Dubai World Central ទៅជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរជាង ១២០ លាននាក់ រួមទាំងទំនិញ ១២ លានតោន ក៏ដូចជានឹងលេចវត្តមាននៅលើវាលខ្សាច់ភាគខាងត្បូងនៃទីក្រុងឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuPOpDT3HgcOrQdvKXZZ8NyjOsW8bqsLJfgp3TYZpeWqJzp83IfGjpAhJGwMVopyI76Cfd03nxBC64YH5rFGccYwDg2BdsFbndvnZFjaUhxDoiA8vk2_XaiEWlzL0sRDqo2pUH1YzdXT8vPcje5iZaEd-oPKxTNhSBN6gWvBT_7YX-SaiZf718xrzeBEs/s1600/al-maktoum-international-airport.jpg

យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ទីភ្នាក់ងាររដ្ឋាភិបាលមានគម្រោងប្រើប្រាស់ “កម្មវិធីនៃបច្ចេកវិទ្យាច្នៃប្រឌិត និងការកែលម្អដើម្បីគិតឡើងវិញអំពីការប្រើប្រាស់លំហនៅក្នុងការប៉ុនប៉ងដើម្បីបង្កើនសមត្ថភាពរបស់វា”។Dubai International Airport (DXB) | Dubai Airports | Visit Dubai

អាកាសយានដ្ឋាននេះត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ២០១៣ ដែលជាទូទៅវាផ្គត់ផ្គង់ដល់អ្នកដំណើរ ១០០ លាននាក់ជារៀងរាល់ឆ្នាំ ហើយផែនការថ្មីៗនេះគឺនឹងពង្រីកអាកាសយាដ្ឋានឱ្យធំជាងគេលើពិភពលោក ក៏ដូចជាបន្ថែមអ្នកដំណើរជាង ២០ លាននាក់បន្ថែមទៀតនាពេលអនាគត។ លោក Paul Griffiths នាយកប្រតិបត្តិអាកាសយានដ្ឋានឌូបៃបាននិយាយថា បច្ចុប្បន្នការអភិវឌ្ឍ និងការរចនាសម្រាប់ព្រលានយន្តហោះខ្នាតធំនាពេលអនាគតនេះកំពុងត្រូវបានធ្វើឡើងហើយ។Al Maktoum International Airport Expansion Project, Dubai | WeBuild Group

គម្រោងអាកាសយាដ្ឋានដ៏ធំបំផុតរបស់ពិភពលោក នឹងលេចវត្តមាននៅលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េ ភាគនិរតីនៃទីក្រុងឌូបៃនាពេលខាងមុខ។ អាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) និងអាកាសយានដ្ឋានថ្មីសន្យាថានៅពេលដែលគម្រោង Dubai World Central ត្រូវបានបញ្ចប់ កន្លែងនេះនឹងផ្ទុកអ្នកដំណើរបានច្រើនជាង ១២០ លាននាក់ក្នុងមួយឆ្នាំ និងទំនិញរហូតដល់ ១២ លានតោន ហើយវានឹងក្លាយជាអាកាសយាដ្ឋានដ៏មមារញឹកជាងគេលើពិភពលោក។Dubai's bold plan to build the world's biggest airport

ដូច្នោះគម្រោង Dubai World Central នឹងក្លាយជាមជ្ឈមណ្ឌលនៃផែនការដ៏ធំបំផុត ដោយជួយបង្កើតទីក្រុងថ្មីទាំងស្រុងដែលលាតសន្ធឹងលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េភាគខាងត្បូងនៃទីក្រុងឌូបៃ។ តំបន់ទីក្រុងថ្មីនេះកំពុងមានរូបរាងជាបណ្តើរៗ ដោយរំពឹងថានឹងរួមបញ្ចូលសង្កាត់ចំនួន ៨ ដែលបែងចែកដោយឧស្សាហកម្ម ឬសកម្មភាពជាក់លាក់ ដោយរួមបញ្ចូលគ្នានូវតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ជាមួយនឹងអាកាសយានដ្ឋាននៅចំកណ្តាល គម្រោងនេះនឹងបង្កើតបានជាអាកាសយានដ្ឋានដ៏ធំជាងគេលើពិភពលោកនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIJRulvGDIK1tqQa23kR2S-KMTMOkBI-NHZIej_hvAc6Eie-KYEIahQjeGG5FUHn-TuEs59McU6z5vV8TvvLP28oOsNoZM5dKYaDFs6i4eQtrUvtib4Rjcq43zLReNO0VUQWsI0cbaeJyez2xrk_aZ5UycfhJ-1wyr04Yk0NeOikdBcV86nb1gjti6G8/s4288/08.jpg

មជ្ឈមណ្ឌលសមាធិដ៏ធំមួយ នឹងលេចរូបរាងនៅស្ទឹងពពក

0

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

គម្រោងមជ្ឈមណ្ឌលសមាធិនេះ នឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVm2JfDIhlgI2QlOWlnQ9Ej0luiP6qXu6z3NGJyF1-OpFR0wHvC7mlRrdy02NeX7wyyOavs9BYKLTPwMydyFIj35XlKaLEk2KM3XJY23J7t54JmL_BQphxLZS5lj-6HbfRamJBNU0KvxJRBbQ6RI9dkGzHLNLkZsowfKLQyayVgQq8u727ZtbX6DU_tw/s990/14_2_2024_porpork.jpg

គម្រោងនេះ នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។

សូមបញ្ជាក់ថា ស្ទឹងពពក ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ស្ទឹងពពក មានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9S44zBQDg4UuFP1VlGjFaxW_bHEfXQkdneO1JBWpYn07wa900-Q7eyVsd96eljhEPyCFOLFoztltSnHhNYJJzUo7jQHeY0IBngGy_Y-95HILkLomDLhTFnyCiqV5D4R2rglr4hR_pBmcN33wkbtehr4nL6ImAKTxvbdhGJ3VTFyLuvWRgs2uwunLAX3A/s960/a__9_.jpg

 

ភ្ញៀវទេសចរបរទេសសម្រុកនាំគ្នាជិះរទេសគោ ក្នុងខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ ធ្វើអំពីដី។

នៅដើមឆ្នាំ ២០២៤នេះ ចំនួនភ្ញៀវទេសចរសម្រុកទៅទស្សនាខេត្តកំពង់ឆ្នាំង ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទេសចរបរទេស បានកើនឡើងជាង ៤៨ភារយ។

បើយោងតាមប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានលើកឡើងថា៖”ភ្ញៀវដែលជាទេសចរបរទេសភាគច្រើនធ្វើដំណើរតាមកប៉ាល់ ហើយបានមកឈប់សំចតនៅកំពង់ត្រឡាចក្រោម រួចបន្តដំណើរដោយជិះរទេះគោមកទស្សនាព្រះវិហារ និងផ្ទាំងគំនូរ នៅវត្តពោធិ៍រុក្ខារាម (វត្តកំពង់ត្រឡាចលើ) ដែលជាវត្តបុរាណមួយ ស្ថិតក្នុងឃុំកពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង”។

ក្រោយពីទស្សនាចប់ ភ្ញៀវទេសចរទាំងនោះ បានបន្តដំណើរតាមកប៉ាល់ មកឈប់សំចតនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីទស្សនាទេសភាព និងការរស់នៅរបស់ប្រពលរដ្ឋតាមដងទន្លេសាប និងបានធ្វើដំណើរតាមម៉ូតូកង់បី ទៅកាន់ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាភូមិទេសចរមួយរបស់ខេត្តកំពង់ឆ្នាំង។

អ្នករស់នៅក្នុងភូមិអណ្តូងឬស្សីនេះ ភាគច្រើនប្រកបមុខរបរស្មូនឆ្នាំង ធ្វើវត្ថុអនុស្សាវរីយ៍ និងផលិតផលអំពីដីដុត ហើយការដែលមានភ្ញៀវទេសចរបរទេសច្រើនដូច្នេះ ក៏បាននាំចំណែកមួយចំនួននៃប្រាក់ចំណូលទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ៕

 

មកដឹងពីរបៀបប្រើប្រាស់ក្រដាស់អនាម័យ ៤ ប្រភេទនេះឱ្យបានត្រឹមត្រូវ

0

ក្រដាស់អនាម័យ ឬគេហៅថាក្រដាសជូតមាត់គឺមានច្រើនប្រភេទណាស់ ហើយវាមានតួនាទីខុសៗគ្នា។ មនុស្សមួយចំនួនប្រាកដជាមិនសូវដឹងច្បាស់អំពីរបៀបនៃការប្រើប្រាស់ក្រដាស់អនាម័យឱ្យបានត្រឹមត្រូវនោះទេ ដោយអ្នកខ្លះយកក្រដាស់សម្រាប់ជូតដៃទៅជូតមាត់ និងខ្លះទៀតយកក្រដាស់ជូតមាត់ទៅជូនអវៈយវៈផ្សេងៗ។ ដូច្នេះខាងក្រោមនេះគឺជាក្រដាស់អនាម័យ ៤ ប្រភេទដែលអ្នកត្រូវតែដឹង និងគួរប្រើប្រាស់ឱ្យបានត្រឹមត្រូវ៖

១.ក្រដាសបង្គន់៖ ក្រដាសភាគច្រើនមានទំហំធំជារង្វង់មូលដែលយើងឃើញនៅក្នុងបន្ទប់ទឹកជាញឹកញាប់។ ក្រដាសប្រភេទនេះប្រើសម្រាប់លាងសម្អាតតំបន់សម្ងាត់របស់យើង ដូច្នេះហើយ អ្នកមិនគួរប្រើវាដើម្បីជូតមុខ ឬភ្នែករបស់អ្នកឡើយ។ លើសពីនេះ អ្នកក៏មិនគួរប្រើសម្រាប់កាន់ ឬដាក់អាហារទេ ព្រោះវាមានសារធាតុ sodium hydroxide ដែលជាសារធាតុបង្កមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1p4S1GxEVvBcyF8Qf2T32Skv4Cubhbzm5rqy1SonjIxNE824gSv7JSze6dylKL0hv63vgoUc97ZL1txSAZ3tXsLFaY77Ei6ADC3orBowSKVRzSwgqOw0v0mUCB6AazB-YWp0yDYdCC10LMAES6dLJA5SnEiOxmuInThEkpy5iITaGgfwVnaGS2g5LfZY/s728/226605-20221224065328-280ebd8.jpg

២.ក្រដាស់ជូតមុខ៖ ក្រដាស់ជូតមុខគឺមានសភាពទន់សើមនិងត្រជាក់ ប្រើសម្រាប់លាងមុខ ឬលុបគ្រឿងសម្អាង។ ក្រដាសនេះត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសរាងចតុកោណ ដែលអាចយកចេញបានយ៉ាងងាយស្រួល។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.ក្រដាសរឹង៖ ក្រដាសដែលមានសភាពរឹងគឺប្រើសម្រាប់ជូតដៃ ដោយយើងអាចឃើញវានៅតាមបន្ទប់ទឹកសាធារណៈ មន្ទីរពេទ្យ និងសណ្ឋាគារ ពួកវាជាប្រអប់ដែលជាប់នឹងជញ្ជាំង មានភាពរឹងមាំ និងមិនងាយរហែកនៅពេលដែលប៉ះនឹងទឹក ប៉ុន្តែមិនគួរយកវាទៅប៉ះនឹងអាហារ ឬប្រើដើម្បីស្រូបជាតិប្រេងពីអាហារឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjH346JtL-u6Lmc1dE1KypAdqxGMUH2P-CnngbNAkKHcMJgBTyBOuZSJyaKAfsDg1RamoD2EXcy64CCPDkwEAybxRB2TRkjUeg-8Fp0Cvw9pfOmjyorepdsLB9Wzn5utYYyiEKaz0OJ289dwbYerI5xTWqAgwHWEuFdzmCvPe-P-eSt1Tbvwu5pCTpEI/s728/226605-20221224065329-cc835ed.jpg

៤.ក្រដាសតារាង៖ ជាទូទៅក្រដាសដែលមានរាងជាតារាង ៤ ជ្រុងស្មើគ្នាភាគច្រើនយើងឃើញវានៅលើតុអាហារ ដែលប្រើសម្រាប់ជូតមាត់ លក្ខណៈសម្បត្តិរបស់ក្រដាសគឺទន់ និងស្រដៀងទៅនឹងក្រដាស់ជូតមុខដែរ ដូច្នេះកុំប្រើវាក្នុងបន្ទប់ទឹកអីគឺមិនល្អទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr714SgbmOB0K_l2UDu2ihm7mjNL64IldorUacX3_IzRC1AKC_ijED8_pfVVaNtfw1Os4OtZhAXlR_OvrC_MRpZV8P-NEOSZo1lCCzZQAQNU4DYPv2w7eV5sSR3vt3ICjKC9zMfm7ysKtBPEOnRCdWX8KgUECAUFxxWfDFUEG1PZGl6nzMOb4kyZ_LpLc/s1092/226605-20221224065329-9614da9.jpg

សិស្សគេចសាលា ទៅសំងំជក់បារីអេឡិចត្រូនិច អាចប្រឈមមុខនឹងផ្លូវច្បាប់

0

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នៅក្រុងសិរីសោភ័ណ អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ និងសិស្សមិនចូលសាលារៀនមកធ្វើការអប់

អភិបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល បានលើកឡើងថា៖”សិស្សដែលគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិច និងជក់បារីហើយធ្វើរឿងផ្សេងៗត្រូវបានធ្វើការណែនាំអប់ឱ្យបញ្ឈប់សកម្មភាពហើយចូលសាលារៀន បើរកឃើញពេលក្រោយ និងមានវិធានការតាមច្បាប់ ហើយឱ្យម្ចាសផ្ទះ ឬទីតាំងឱ្យសិស្សគេចសាលារៀនមកជួបជុំគ្នាត្រូវធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅបើនៅបន្តទៀតនិងចាត់ការតាមផ្លូវច្បាប់”។

ដោយឡែកល្បែងអនឡាញខុសច្បាប់នៅក្រុងសិរីសោភ័ណប្រមាណជាង ២០កន្លែងត្រូវធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពការលួចលាក់លេងល្បែងដោយខុសច្បាប់ ក្រោយណែនាំនិងធ្វើកិច្ចសន្យា ហើយនៅបន្តលួចលាក់លែង បើរកឃើញមានវិធានការតាមច្បាប់៕

លោក Mark Zuckerberg សហការជាមួយកូរ៉េខាងត្បូងផ្នែកបច្ចេកវិទ្យា AI

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Mark Zuckerberg ជា CEO របស់ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហការផ្នែកបច្ចេកវិទ្យា AI និង Extended Reality (XR) ។Meta's Zuckerberg Discusses Mixed Reality Devices, AI with LG Leaders in  South Korea

មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងថា លោកប្រធានាធិបតី Yoon Suk Yeol បានថ្លែងទៅកាន់លោក Mark Zuckerberg ថា ប្រទេសកូរ៉េខាងត្បូងមានឈ្មោះបោះសំឡេងផ្នែកផលិតសម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន, ឧបករណ៍អេឡិចត្រូនិក និងរថយន្ត ។ ហេតុនេះ វានឹងក្លាយជាលក្ខខណ្ឌដ៏ល្អសម្រាប់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ។

មេដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាដែរថា ប្រទេសកូរ៉េខាងត្បូងនឹងគាំទ្រកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាជីវកម្មផងដែរ ហើយមេដឹកនាំកូរ៉េខាងត្បូងសង្ឃឹមថា នឹងមានកិច្ចសហការគ្នាបន្ថែមទៀតក្នុងផ្នែកផ្សេងៗ ដូចជា ៖ Metaverse និង XR Headsets ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiti0RVphywi_QA0bcJkLCIX9vAGrWM2HiYqTGnXuaHVSaPvK85HtNFl6yesz1vgWQGBVOVWX9EcZbC8p3jB-oiVpxAMUuF7mzqaQkrXa3Nz0yuCPw-piFBOY8tM0oL_-mqSXAGEx1miClfauUoIorgkrvlx-9WAo-4FX87SpD2j-_e-TKn-cRyNeJFSes/s650/South-Korean-President-Yoon-Suk-Yeol-centre-R-talking-with-Mark-Zuckerberg-centre-L-head-of-US-tech-giant-Meta-2.jpg

ក្រៅពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុន Meta មានតួនាទីបន្ថែមទៀតក្នុងការតាមដាន និងប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ឬ Fake News ព្រមទាំងការប្រព្រឹត្តទង្វើមិនល្អផ្សេងៗនៅលើកម្មវិធីរបស់ក្រុមហ៊ុន Meta ខណៈប្រទេសជាច្រើននឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៤ ។

ក្នុងការធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ លោក Mark Zuckerberg បានជួបជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Samsung LG Electronics និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្សេងៗ ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកឧស្សាហកម្មទំនើប ។Meta's Zuckerberg in South Korea, expected to discuss AI – ThePrint – ReutersFeed

មុននេះ លោក Mark Zuckerberg ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អំពីប្រធានបទពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងបច្ចេកវិទ្យានាថ្ងៃអនាគត ។ រីឯរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនៅប្រទេសជប៉ុន បានសម្របខ្លួនស្របតាមការអភិវឌ្ឍរបស់បច្ចេកវិទ្យា AI ៕

ទឹកបន្លែទាំង ៥ ល្អបំផុតសម្រាប់ស្បែក និងប្រឆាំងភាពចាស់

0

ទុក្ខកង្វល់របស់មនុស្សស្រីគ្រប់រូប សុទ្ធតែមានដូចៗគ្នា ជាពិសេសនៅពេលដែលសម្រស់ធ្លាក់ចុះ ស្បែកស្រអាប់ជ្រៀវជ្រួញ ចាស់ជាងវ័យ បញ្ហាឡើងទម្ងន់ខ្លាំង និងពិបាកក្នុងការសម្រកទម្ងន់ជាដើម។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សម្រស់ និងភាពជឿជាក់របស់មនុស្សស្រីតែប៉ុណ្ណោះទេ តែវាក៏សបញ្ជាក់ពីស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ហេតុនេះ ប្រសិនបើចង់ផ្លាស់ប្តូរសម្រស់មកជាក្មេងជាងវ័យ មានស្បែកសស្រស់ថ្លា និងមានគីឡូសមស្របមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកទាំងអស់គ្នាអាចសាកល្បងមកទទួលទាននៅទឹកបន្លែស្រស់ៗដូចខាងក្រោម៖

១.ទឹកត្រសក់៖ ត្រសក់មានកាឡូរីទាប និងមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីន K, C និង Beta-carotene… ទាំងអស់នេះមានប្រយោជន៍ក្នុងការរក្សាសក់ឱ្យមានសុខភាពល្អ និងក្មេងជាងវ័យ។ បរិមាណទឹកនៅក្នុងត្រសក់ជួយផ្តល់សំណើមដល់ស្បែក ដោយអ្នកអាចច្របាច់ទឹកត្រសក់មួយឬពីផ្លែ ឬផ្សំវាជាមួយបន្លែផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBfX9B9HofeIAoYhUyxqQQY5uBqdvpzSiDvHIm-wd1BXhDSx_hVJeylRNukRBXZ6eBOv870rgkmFve36DKwCKb-2tn1kVwaoe2J2gj32NYtNuKwdL9Kj6MYct4_miN9pkl4zQ0yEubcXdR_FA0lQ4gXGWuxlJ3EPqr2NCOQIvYf1U-HshekOYIFXea-g/s1200/cucumber-juice2.jpg

២.ទឹកផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវគឺជាប្រភពនៃមីក្រូសារជាតិសំខាន់ៗដែលជួយថែរក្សាស្បែកឱ្យក្មេងជាងវ័យ និងការពារភាពចាស់។ ដើម្បីធ្វើទឹកផ្កាខាត់ណាខៀវបាន អ្នកគួរលាងវាជាមុនសិន រួចកាត់វាជាដុំតូចៗ ហើយអ្នកអាចផ្សំផ្កាខាត់ណាខៀវជាមួយគ្រឿងផ្សំផ្សេងទៀត ឬបន្ថែមអំបិលពណ៌ផ្កាឈូក ឬទឹកក្រូចឆ្មារដើម្បីធ្វើឱ្យភេសជ្ជៈកាន់តែឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgac7dkyUaX2nrYMHiQCT916dQdKEfzrIhYkCsMeRipgXyJNm5ZXTLhEMGtuh2qgfK91kSdCnWpbg-SJq-eQvLmCq3A3z0ZSnmewd4ocx06LZDDMq5W2zm06XIJS8PxbAzDD6x8hYWpyRSLjFTWX3lF3g_qLtXZnAyxxEp4zjmIfpxP3ovPnNBFq1NDWRg/s1024/Try-our-brain-boosting-broccoli-juice-recipe-Broccoli-Power-scaled-1024x585.jpg

៣.ទឹកស្ពៃខ្មៅ៖ ស្ពៃខ្មៅគឺជាបន្លែស្លឹកបៃតងដែលមានរសជាតិស្រាល ស្រស់ សមរម្យសម្រាប់លាយ ឬធ្វើទឹកបន្លែ។ ស្ពៃខ្មៅសម្បូរទៅដោយវីតាមីន B ដែលជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ។ លើសពីនេះ វីតាមីន A ធ្វើឱ្យប្រសើរឡើងនូវសម្លេងស្បែក ខណៈពេលដែលវីតាមីន C មានតួនាទីក្នុងការជម្រុះកោសិកាងាប់។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្ពៃខ្មៅ នឹងជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា ស និងរលោង។This Green Cabbage Juice is a Nutrient Powerhouse | Goodnature

៤.ទឹកការ៉ុត៖ ការ៉ុតមានកាឡូរីទាប ហើយសម្បូរទៅដោយវីតាមីន A ប៊ីយ៉ូទីន ប៉ូតាស្យូម និងមានផ្ទុកសារធាតុ carotenoids ជាច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ។ ទឹកការ៉ុត មិនត្រឹមតែមានសារៈប្រយោជន៍ដល់សម្រស់ និងប្រឆាំងភាពចាស់ប៉ុណ្ណោះទេ ទឹកការ៉ុតក៏អាចជួយការពារជំងឺទាក់ទងនឹងអាយុ ជំងឺភ្នែកចុះខ្សោយ ជំងឺបេះដូង និងមហារីកមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdtbYDDNDxx4Vvpof2M-5DfzDN25YHLHPM0cRB6bDXZji3KdlcnZrdv89vC3DhKjEa66irmkIFJS-bIKgnohyphenhyphenFs8jrjs82Tt642Epe35VPgPWRI9D2kEOJselWoOJXl-ghfhXvQwMe3WlaNyQLJ1MU8mmyzl1f4EeP_ZRsgj_LLoMkD9d6jZRhYAzMTI/s616/1389218999830.jpeg

៥.ទឹកប៉េងប៉ោះ៖ ប៉េងប៉ោះក៏ជាគ្រឿងផ្សំដ៏អស្ចារ្យក្នុងការបង្កើតទឹកបន្លែដែលមានជីវជាតិឆ្ងាញ់។ ប៉េងប៉ោះមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ថែមទាំងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន C ប៉ូតាស្យូម និងហ្វូឡាត។ ស្ត្រីអាចផ្សំប៉េងប៉ោះជាមួយ celery, ត្រសក់ និង parsley ដើម្បីឱ្យមានទឹកមួយពែងស្រស់ថ្លា និងមានសុខភាពល្អ៕7 Delicious Tomato Juice Recipes

តិចច្រឡំថា French Fries មានដើមកំណើតពីប្រទេសបារាំង

0

French Fries គឺជាអាហារដ៏ពេញនិយមសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក ជាពិសេស ក្មេងៗ គឺពួកគេចូលចិត្តញ៉ាំ French Fries យ៉ាងខ្លាំង ។ វាជាប្រភេទអាហារសម្រន់ ដែលគេតែងតែបរិភោគជាមួយទឹកជ្រលក់ប៉េងប៉ោះ ឬទឹកជ្រលក់ Mayonnaise ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBVEs5SwVGqqwnseAW2T0uYva5uvrN3AA9DZ4WXG_GdpVksbRhgk4Z6wWMzR3JcV2tpyMJf62BuCn4H_BLkJIqDRy0xI8dmr6eTtLe5jw1oo53TXNp_Q2HGwO-qfoSvuR8pmWkane3uBGLBbuZUQ7bULnNnMkv6X3ABNpVWt_WJdMVkqRVYUGQix5mNFA/s624/p06g438l.jpgប្រសិនបើឱ្យទាយថា តើ French Fries មានដើមកំណើតមកពីប្រទេសណា? មនុស្សភាគច្រើននឹងទាញថា វាមានដើមកំណើតមកពីប្រទេសបារាំង ពីព្រោះពួកគេបានមើលតាមឈ្មោះរបស់វា ប៉ុន្តែវាគឺជាចម្លើយខុស ។ ការពិត French Fries មានដើមកំណើតមកពីប្រទេសបែលហ្ស៊ិក វាមិនមែនមានដើមកំណើតមកពីប្រទេសបារាំង ដូចមនុស្សគ្រប់គ្នាគិតនោះទេ ។

បើយើងក្រឡេកមើលនៅចុងឆ្នាំ១៦០០ ឃើញថា ពលរដ្ឋមានជីវភាពក្រីក្ររស់នៅតំបន់ Meuse Valley ក្នុងប្រទេសបែលហ្ស៊ិក ពួកគេនិយមបរិភោគត្រីចៀនតូចៗ ដែលអាចរកបានក្នុងទឹកទន្លេ ។ ប៉ុន្តែនៅពេលរដូវរងាមកដល់ ទឹកទន្លេបានប្រែក្លាយទៅជាផ្ទាំងទឹកកក ហើយអ្នកភូមិមិនអាចចាប់ត្រីមកបរិភោគដូចមុនបានទៀតទេ ។Who really invented French fries – the French or the Belgians?

ហេតុនេះ អ្នកភូមិចាំបាច់ត្រូវស្វែងរកម្ហូបអាហារផ្សេងទៀតមកបរិភោគជំនួសវិញ ។ ពួកគេបាននាំគ្នាយកមើមដំឡូងបារាំងមកហាន់ជាដុំតូចៗ និងបំពងខ្លាញ់ឱ្យស្រួយ ហើយនាំគ្នាបរិភោគវាជំនួសត្រីចៀន ។

ក្រោយមក ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី១ ទាហានអាមេរិកបានចូលមកប្រទេសបែលហ្ស៊ិក ហើយទាហានទាំងនេះបានភ្លក់ដំឡូងបារាំងបំពងនេះ ស្រាប់តែពួកគេចូលចិត្តនូវរសជាតិរបស់វាគ្រប់ៗគ្នា ។ ប៉ុន្តែដោយសារនៅសម័យនោះ ប្រទេសបែលហ្ស៊ិកប្រើប្រាស់ភាសាបារាំងធ្វើជាភាសាផ្លូវការ ទើបទាហានអាមេរិកដាក់ឈ្មោះដំឡូងបារាំងបំពង ថា «French Fries» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAI_msBZ4kHQrDDZhXZjbkAZHqpCcyeL0377bvwaFszRBOQSS4LnFhJ7bR6V382rISFLnJsS1m2lR0rfWlo9G-zcXi87HyClCh7njPhOE9drZYgD5QArVoKMkomMe1SPbkj5wRGiA72qDacDRy7P6-jwPup3z0oDvUZBuTZsY8l7OTNXyq9Q1M5rCCYfk/s1500/278581-AirFryerFrenchFries-2X3-0516-2250fc35817c43baab4c565e955a1f8d.jpgHow did French Fries get their name? Here's all you need to know about the  world's most favourite potato snack - Hindustan Times

មកដឹងពីភាពអស្ចារ្យនៃចង្កោមអាគារដ៏ខ្ពស់បំផុតនៅក្នុងប្រទេសកាតា

0

បរទេស៖ ចង្កោមអគារ Lusail Tower កម្ពស់ជាង ៣០០ ម៉ែត្រ ប្រើកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម ដែលមានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% បើប្រៀបធៀបទៅនឹងអាគារផ្សេងៗដែលប្រើប្រាស់កញ្ចក់ធម្មតា។
យោងតាម CNN ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អគារ Lusail Tower ជិតបញ្ចប់ការសាងសង់ហើយជាមួយនឹងកម្ពស់ ៣០១ ម៉ែត្រ ដែលជាអាគារខ្ពស់បំផុតនៅក្នុងប្រទេសកាតា។ អគារអគារនេះបានចាប់ផ្តើមការសាងសង់នៅខែមករា ឆ្នាំ ២០២០ ដោយរំពឹងថានឹងបញ្ចប់ជាដំណាក់កាលក្នុងរយៈពេល ១២ ខែខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzw6kVdRBLW6uqAIsk6bs1JbZ9sVW2vza2eH-oGKpldsGEX__9lQfmMrbCcDIs3vpkAmBaMVWcC3CIwv-SyE7WfHI9FlliSOu-kMJU1s7AQfBJ6eCrzG6C3NJ70G9gM6Tg86H3TtNmYii5k32nm3n2EywjrrvWysXiahgWNdQMASLY99m9nRYiSm0BSf0/s2000/1.jpg

គម្រោងនេះមានទីតាំងនៅទីក្រុង Lusail ជាផ្នែកមួយនៃគម្រោងដែលមានផ្ទៃដីសរុប ១.១ លានម៉ែត្រការ៉េ ដោយចង្កោមប៉មមាន ៤ ប្លុកដាច់ដោយឡែក ដែលពីរប្លុកមានកម្ពស់ ៧០ ជាន់ និងប្លុកពីរទៀតមានកម្ពស់ ៥០ ជាន់។ ប៉មនីមួយៗត្រូវបានគេរំពឹងថានឹងដំណើរការជាមជ្ឈមណ្ឌលសម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកាតា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយអាកាសធាតុក្តៅនៅក្នុងប្រទេសនេះ ក្រុមការងាររបស់ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners បានលុបបំបាត់សម្ភារៈមួយចំនួនដែលប្រើជាទូទៅសម្រាប់អគារខ្ពស់ៗនៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzHDsHH10aIHdMAdH3UnQ0iTZUauMo-DjnJr4QQ0ZbaQbbN-OOGQk0W_08f8Z3t2gWADfdX6hQZQj6jjKYEgfct9X3LDHJrPgfMG9DibeRavmX3Ytl_1rz6y59MGb4GF4OU0nQr6ruNTpdQB13dAozORWyKH7TAC2R2TdTFSHegQSqkTluFXTIfS9vnE/s862/4-Lusail-Plaza-Towers.jpg

ក៏ដូចជាការរចនានៃចង្កោមអគារ Lusail រួមបញ្ចូលនូវប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប ខណៈពេលដែលផ្នែកខាងក្រៅនៃចង្កោមប៉មត្រូវបានហ៊ុព័ទ្ធដោយអាលុយមីញ៉ូម “ស្តង់ដារសមុទ្រ” ការពារកញ្ចក់ពីពន្លឺថ្ងៃដ៏អាក្រក់ ដែលនៅតែរក្សាទិដ្ឋភាពបែរមុខទៅខាងក្រៅ និងទទួលបានពន្លឺធម្មជាតិ។ ដូច្នេះ សម្រាប់ចំណុចពិសេស និងភាពអស្ចារ្យរបស់ចង្កោមអាគារនេះ គឺកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម មានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNy7xy2GTIQMpdryytmws8xt1YcbU6MKcKLHeCU_xLDWNUiNo9ayCfujJMbx2-lccsgDv_AJOKlXemi2mCZUzd-T7fUjHDHxiaedjDzsQ6StlO7-q6Y8m5yKJ5r_lZKSIb39bnGTsIGGmcIhNsli8uJ24s6ed4R9Bz598aDNhHVO7zXNLIu6ZvvkYrojE/s1080/562-2.jpg

Foster បាននិយាយថា “អ្វីដែលយើងធ្វើគឺបង្កើតការយល់ដឹងដោយផ្អែកលើតម្រូវការពិតប្រាកដ ដែលវាមិនមែនជាការដាក់ម៉ូដទេ ប៉ុន្តែបានមកពីការពិតនៃអាកាសធាតុ”។ លោក Luke Fox ប្រធានគម្រោង និងជាដៃគូប្រតិបត្តិជាន់ខ្ពស់នៅ Foster + Partners បាននិយាយថា ប្រព័ន្ធដាក់ស្រមោលបានរួមចំណែកដល់ការកាត់បន្ថយ ៣៥% នៃតម្រូវការត្រជាក់ និងការប្រើប្រាស់ថាមពលទាំងមូល ហើយប៉មត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីបង្កើតម្លប់ជាអតិបរមា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9V91HIidWSoBDu5RPOqUcvVFQvSqdvZ9xWP5tYAyhV4FZnWjPRL1eGOio5zr5qfkpyZaoOcq6MaHWnGJVEjbNcyQEOPysyLgw2dhRhynWuc-ioe9Axvuf9AecOhm31FATID-njx-1-gxx-4a9giwd6ThQHiGjkQKQs8LsCedj5OW0cqEb3vPAWmZzrPw/s1620/GSTD4902-HDR.jpg