Home Blog Page 1176

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

0

(ភ្នំពេញ) ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤៖ ភាពអស្ចារ្យ! មិនមែនមួយ! មិនមែនពីរ! គឺអស្ចារ្យគ្រប់មុខងារជាមួយ Samsung Galaxy A55 5G ជំនាន់ថ្មីដែលជាខ្សែស្រឡាយនៃត្រកូលស្មាតហ្វូន Galaxy A Series ជាមួយការរចនារូបរាងកាន់តែស៊ីវិល័យ ដោយតួខ្លួនមុខ និងក្រោយបំពាក់ដោយកញ្ចក់ការពារ Corning Gorilla Glass Victus + ជំនាន់ចុងក្រោយបំផុត និងមានស៊ុមលោហៈការពារព័ទ្ធជុំវិញយ៉ាងរឹងមាំ កាន់តែ Premium សមត្ថភាពកាន់តែខ្លាំង និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGy8M6MlSAPSzJPf9h_cCyquTn1JsLPWnKIZhrwq0KxHvEGA0QQua2lnHlzwG4ufiR1HQ8ZJ1a8qvPsKbxwwy1h0Tlis5wsZ4hfTP9GFRu_CuTnU_LcPsAcaqdCfJEG-bYLCwjOucQdsQVwTYQV7dvknBzntY6IiOAKYUaoodAQoZ9xHZ3QHNJRTxnJbU/s3000/SM-A556_Galaxy%20A55_Awesome%20Iceblue_Back%20L30.png

ឥឡូវនេះ! ក្រុមហ៊ុន សាមសុង បានដាក់ឱ្យ Pre-Order ហើយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 21 មីនា ឆ្នាំ 2024 អតិថិជនទាំងអស់នឹងទទួលបានការផ្ដល់ជូនម៉ាពេញបេះដូងតែម្ដង៖

– នាឡិកាដៃ Galaxy Fit3 ដ៏ស្រស់ស្អាត
– កញ្ចក់ការពារអេក្រង់ដ៏រឹងមាំ
– ស្រោមទូរស័ព្ទថ្លាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimOq5gDS-T9Vfh_qVsZoEVcVAOM5VMce5dNus3xjUGwVp-wTdNdLjpDg4XOsEaQCZJ5HvQLr-pFa1a7ZnOJR-O9HsFXUckCBQIbekKA5-5cTW6tI2FLXLvNGsy-eau_Z1ZhnNsynTD7g8CnFs1d5CRAMUB5BV_57VjhjfQNYX_ax1UZrDGJM9QvzXgUxE/s3000/SM-A556_Galaxy%20A55_Awesome%20Iceblue_Front.png

តស់! យើងមកដឹងពីចំណុចដ៏រសើបបំផុតរបស់ស្មាតហ្វូន Samsung Galaxy A55 5G ជំនាន់ថ្មីម្ដងមើល ថាតើវាមានលក្ខណសម្បត្តិពិសេសទាក់ទាញកម្រិតណា?

*Galaxy A55 5G៖
1. អេក្រង់ធំច្បាស់ល្អត្រជាក់ភ្នែក (Display)
– បំពាក់ដោយកញ្ចក់ Super AMOLED Infinity-O, 120Hz Refresh Rate
– ផ្ទៃអេក្រង់ធំរហូតដល់ 6.6 អ៊ីញ និងមានកម្រិតភាពច្បាស់ FHD+
– ពន្លឺជះបានខ្ពស់រហូតដល់ 1000 Nits ភ្លឺ…ច្បាស់ម៉ដ្ឋស្អាតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_-i3trv7_NzRhU48IBdIHvCqCFcT5m8WhOOJ4TGLeV-x2tSyd9C1F7mjJpOXiXY6o9TRugRl44OmqNUgyxd20Zy0x2isxrN6zIiXZ3NuoMret4Gy42pGNKOlMRSSaRerh3rLAs68P_7AUlvLO8lE9OXQN3x-Ew7dgbyTHzFpvEbnZg4mnzNt7eJd_u4s/s3000/SM-A556_Galaxy%20A55_Awesome%20Lilac_Back%20L30.png

2. កាមេរ៉ាច្បាស់ឥតខ្ចោះ (Camera)
– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32MP
– កាមេរ៉ាក្រោយ 3 គ្រាប់ HDR-50MP + 12MP + 5MP ជាមួយមុខងារទប់លំនឹង, OIS for pictures and VDIS for videos.
– កាមេរ៉ាគុណភាពម៉ាអេម ថតរូបច្បាស់ លម្អិតឥតខ្ចោះ ទោះបីស្ថិតក្នុងស្ថានភាពពន្លឺតិចក៏ដោយ ធានាថាគ្រប់រូបភាព ឬ វីដេអូ ដឹងតែច្បាស់ស្អាតតែម្តង
– ជាមួយមុខងារ Nightography ថតរូបពេលយប់កាន់តែភ្លឺច្បាស់ និងរស់រវើកជាងមុន
– ទំហំផ្ទុក RAM 12GB / ROM 256GB និងមាន microSD រហូតដល់ 1TBhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJr6W2kZo_U6dz8_7VyCAWEF3-nFhZvUnlNJkKjvKPjYexV_jdUQILLuKjPDXSYICwVLHD_1UoQUMNqFdoJFzsFIYakCS8q1_a-6D8y1AQ4j7NervM3KIJ-oIRQX7uRHSgIB88fFbCa6_efq-u6l0wq8ecXP-NXmA3ANxZ7NJiKEeXO4sWnF-sq5A4q-Y/s3000/SM-A556_Galaxy%20A55_Awesome%20Lilac_Front.png

3. ប្រព័ន្ធដំណើរការរលូនរអិលគ្មានទាក់ (Performance)
– កម្លាំងម៉ាស៊ីនលឿនដោយបន្ទះឈីប Exynos 1480 (Octacore 4nm)
– ថាមពលថ្មធំ 5,000mAh កាន់ថ្មបានយូរសាហាវ អាចប្រើប្រាស់បានម៉ាអស់ដៃ
– សាកថ្មល្បឿនលឿនរហូតដល់ 25W លេងកម្សាន្តបានម៉ាឆ្ងាញ់តែម្ដង
– ប្រព័ន្ធការពារជ្រាបទឹក និងធូលី កម្រិត IP67 (1meter Deep, 30mn)
– បំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Samsung Knox Vaulthttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE5oYKm4zx7jXa4m3wdCM35IqiLMObar1AS0Lk_Ft2I2hs-ieKATEu__ez8bV0vH6_-11C2jApQ7p1h5MDFHpTBulL01l0DjtCWmZVW88_v2bzLQVcGWCe9UTxCadE7g58swaO2-soRLwBi5CJKnHaMP5y9Mx3AxcI8D7hgRsrrydds40pdJIyZt-yvU4/s3000/SM-A556_Galaxy%20A55_Awesome%20Navy_Front.png

អ្វីកាន់តែពិសេស ម៉ូឌែល Samsung Galaxy A55 5G មាន 3 ជម្រើសពណ៌ដែលសុទ្ធតែជាពណ៌កំពុងនិយមរួមមានពណ៌ Awesome Icy blue ពណ៌ Awesome Lilac និងពណ៌ Awesome Navy។

តស់! ហ្វែនៗ Samsung ទាំងអស់ជាទីស្រលាញ់! ដើម្បីកុំឱ្យឱកាសដ៏ល្អនេះកន្លងហួស សូមរួសរាន់ដាក់ការកុម៉្មង់ Samsung Galaxy A55 5G ចាប់ពីឥឡូវនេះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgezK9pXPVdS5yoOzD8sbv_yJg8U6qOl-P_LiXeoLjmdG7kCFweGxTstso5WqOEbcj3Tmm7WvqqvdhcTM2OuBQPgstSIR7E_UqUVPW8_b11oLZiuCH1KfW-VdvC-bWytAJefhFX3_qMMLuPIkYGFMqCMc30packJ6yzxdU1bw5-5MgxvMNo8IDEej19puk/s6250/Galaxy-A55_KV_FB-Launch.jpg

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

0

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP38GOAr_EVrMuZXPKKwbxdycYEKk4I6Vm09sLNC7hU8a5qaWVWe6A_kar7wR5Su2O89nyRmPKmSlD1dXaJfOlW8fCPcna9Qruz43UbZRL2qv-O49Sxk2az2u0PbjV31DyIgeDrKk6WKtwSVdp1IvTi3pLfOivyYOaTDhXHqCHGiqKcdgse7KKMDdfu2A/s2048/432345095_833265042173811_2476630589639070573_n.jpg

លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។ កិច្ចសហប្រតិបត្តិការនេះអាចកើតមានឡើង ដោយសារភាពរឹងមាំរបស់ក្រុមហ៊ុន អ​ អិម អេ  ដែលចាក់ឬសគល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ។ ជាពិសេសនោះ គឺភាពជឿជាក់របស់ក្រុមហ៊ុន ឡារីតា និងទំនុកចិត្ត មកលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងសេវាកម្មរបស់ ហ្វដ ដែលជាកត្តាជំរុញដល់ក្រុមហ៊ុន ឡារីតា សម្រេចចិត្តជ្រើសរើសយករថយន្ត ហ្វដ មកប្រើប្រាស់ជាធ្យោបាយដឹកជញ្ជូនអតិថិជនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0fq5TLEprhp6_p8aAe_TXEJeXHweUU4Lc5F4Oco04KZWYPyIi3b5vO30svk_05UEvYECxHis7WazoDmDNe0weDI8kMJJFG4IdHqaiFHtiXEW5ecmuaDMjiQUNjltL_-pyP-Wocaz06JiaVwsTDLtXfHNV43Rh_inX8Kf0yB1HtwLDAZBfaJYoKGWOmA/s2048/432365308_833265545507094_160449477217473730_n.jpg

លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit ដើម្បីធ្វើជាមធ្យោបាយដឹកអ្នកដំណើរ ដោយសាររថយន្តនេះ មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ជាពិសេស ក្រុមហ៊ុន ហ្វដ មានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា សម្រេចជ្រើសរើសយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb0cr6ejAvUU8ozCe9tkaAdOuJYaa_VaOBnbJYkJJl0rqwaD4VZAU9kE_gYQMFN59-JguZDgldLZTZRut7iyWu_XXBp52UVnZnerAsrc4RZO-0LLB2gDxN6nRIgL6-gTJjdQfSKSgAS3j9PLt2tO4Qgco-ugVM1HqR1bjAIMdhiUKr6jaYEVFkZB-xtps/s2048/432345099_833264165507232_2154949795210380567_n.jpg

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺឆ្លុះបញ្ជាំងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលបានទំនាក់ទំនងជាយូរឆ្នាំណាស់មកហើយ រួមទាំងបានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៅខាងដៃគូសហការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏ចង់បន្តលើស្ទួយនូវវិស័យដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស អោយកាន់តែល្អប្រសើរ និងបន្តជាមិត្តដៃគូស្អិតល្មួតរវាងគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXnzaCNvDCzhVt1YCyWB_F-OlXA6M0qdq3LObVrYQJ1MMtu__oWTpXqxpysk4oZLdpKSUbL5DvfK3lf8C-nHNuVAbTHGejoO1OEl5dowu3umue431-FTncMMmEsipsyCK_EIpUJhjxeoubgK5yCXIIcT_gu50hmkXK-owJpTLodXNFPZC0OQ_6gFXpAho/s2048/432385577_833265662173749_718150411074196412_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUPaY6zjQLEDC8bsqTRvQaIyGuMmtDWzfV3muywvOPjnHoO4Xy2vIfMCqee1UXXstGsLj85g-RDbF31YsYliTbNFc_aIaV6Rl_2l8IOHYcJdGq9Nu_Wi9bXL_PaB4I-upZZwDy-0cABrKw1CIr6cVna25rRn-_a8zb2GfStHzV9r6iKBY6_RJWfjsulLo/s2048/432305458_833264035507245_4560376037095151781_n.jpg

គួរបរិភោគអាហារ៧មុខនេះដើម្បីជួយកាត់បន្ថយកំដៅក្នុងរាងកាយ

0

មនុស្សភាគច្រើនតែងស្ងួតក, ខ្វះជាតិទឹក និងខ្វះថាមពលនៅក្នុងខ្លួននារដូវក្តៅ ដែលវាជាសញ្ញាប្រាប់ថា ពួកគេកំពុងតែទទួលផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ យើងចាំបាច់ត្រូវថែទាំសុខភាពឱ្យបានល្អនៅរដូវក្តៅ តាមរយៈការបរិភោគអាហារឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន ទើបយើងអាចយកឈ្នះ និងការពារខ្លួនពីផលប៉ះពាល់ ឬគ្រោះថ្នាក់ដោយសារអាកាសធាតុក្តៅខ្លាំង ។

យើងគួរបរិភោគអាហារ៧មុខនេះ ដើម្បីជួយកាត់បន្ថយកំដៅក្នុងរាងកាយ ៖
១-ទឹកដូង ៖ ភេសជ្ជៈល្អបំផុតសម្រាប់រដូវក្តៅ គឺទឹកដូង ដោយសារវាមានគុណសម្បត្តិជួយបញ្ចេញកំដៅតាមធម្មជាតិ និងអាចទប់ទល់នឹងអាកាសធាតុក្តៅខ្លាំងបាន ។ ទឹកដូងអាចជួយផ្តល់សំណើមដល់រាងកាយ និងជួយឱ្យមានតុល្យភាពអេឡិចត្រូលីត ដែលអាចគ្រប់គ្រងសីតុណ្ហភាពធម្មជាតិក្នុងខ្លួន ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRIuBvkt4QsyhoFF896K-Y1ZjHHUL_1hNGowA&usqp=CAU

២-ឪឡឹក ៖ ផ្លែឈើដែលគេនិយមទទួលទាននៅរដូវក្តៅ ក្រៅពីផ្លែស្វាយ និងម្នាស់ គឺឪឡឹក ។ វាជាផ្លែឈើមួយទៀតដែលគេនិយមទទួលទាននៅរដូវក្តៅ ដូចជា ៖ ការហាន់ឪឡឹកដាក់ក្លាស្សេឱ្យត្រជាក់ ឬភេសជ្ជៈផលិតពីឪឡឹក ។ ជាទូទៅ បរិមាណជាតិទឹកក្នុងឪឡឹក ស្មើរហូតដល់៩២% ឯណោះ ទើបវាអាចជួយការពារការខ្វះជាតិទឹក និងធ្វើឱ្យរាងកាយត្រជាក់ ។ បើយើងទទួលទានឪឡឹកជាប្រចាំនោះ វានឹងជួយគ្រប់គ្រងកំដៅក្នុងខ្លួនបាន ។https://snaped.fns.usda.gov/sites/default/files/styles/crop_ratio_7_5/public/seasonal-produce/2018-05/watermelon.jpg?itok=6EdNOdUo

៣-តាសក់ ៖ ផ្លែតាសក់ ក៏មានបរិមាណជាតិទឹកច្រើនដូចគ្នាដែរ ហើយវាសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបំបាត់ការទល់លាមកបាន ខណៈការទល់លាមក ជាបញ្ហាមួយកើតឡើងជាញឹកញាប់នៅរដូវក្តៅ ឬពេលកំដៅក្នុងរាងកាយកើនឡើង ។
https://www.simplyrecipes.com/thmb/29GFeBZVaGjvvYFYGd-fM9IG77o=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/Simply-Recipes-Waxy-Cucumbers-LEAD-f46dbda3d589434ab63a3b50b7cbd94c.jpg
តាសក់ មិនត្រឹមតែសម្រាប់ទទួលទានជាអាហារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាសម្រាប់ព្យាបាលស្បែកមុខ ឬបិតនៅបរិវេណភ្នែក ដើម្បីផ្តល់សំណើមដល់ស្បែក ។ ក្រៅពីតាសក់បានផ្ទុកជាតិទឹករហូតដល់៩៥% វាក៏បានជួយកាត់បន្ថយកាឡូរីក្នុងខ្លួន ហើយក៏ជាអាហារគួរតែទទួលទាននៅរដូវក្តៅ មិនអាចខ្វះបាន ។

៤-ម្ទេស ៖ បើទោះជាម្ទេសមានរសជាតិហឹរក្តី ប៉ុន្តែម្ទេសអាចជួយកាត់បន្ថយសីតុណ្ហភាពរាងកាយបាន ពីព្រោះសារធាតុ Capsaicin ជាសារធាតុសកម្មនៅក្នុងផ្លែម្ទេស ។ ពេលទទួលទានម្ទេសរួចហើយ វានឹងទំនាក់ទំនងទៅកាន់ខួរក្បាលដើម្បីឱ្យដឹងថា រាងកាយក្តៅខ្លាំងពេក ហើយរាងកាយនឹងបែកញើសច្រើនជាងពេលធម្មតា ។ ហេតុនេះ ពេលយើងបែកញើសចេញមកក្រៅ វានឹងធ្វើឱ្យរាងកាយត្រជាក់ ឬកាត់បន្ថយកំដៅក្នុងរាងកាយ ។https://drtrouble.com/wp-content/uploads/2021/01/chili-peppers.jpg

៥-ទឹកក្រូចឆ្មារ ៖ ផ្លែក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C ដែលអាចជួយកាត់បន្ថយកំដៅក្នុងរាងកាយ និងផ្តល់នូវសំណើមដល់រាងកាយផងដែរ ដោយវាជួយបង្កើនថាមពល និងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លានៅរដូវក្តៅ ។ លើសពីនេះ ក្រូចឆ្មារ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ថែមអេឡិចត្រូលីតដល់រាងកាយទៀតផង ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcS8UPe_94CZuSq1duEBUDkdFKlH0IpPpMlUSPgY7Wq6E6cfDbkrqdZVc4R9HJA2Vt9e0os&usqp=CAU

៦-ខ្ទឹមបារាំង ៖ គេចាត់ទុកថា ខ្ទឹមបារាំង គឺជាអាហារត្រជាក់ និងសម្បូរទៅដោយសារធាតុ Quercetin ដែលសារធាតុនេះមានតួនាទីប្រឆាំងនឹងអាឡែស៊ី ។ ក្រៅពីនេះ ការបរិភោគខ្ទឹមបារាំង នឹងអាចការពារយើងពីជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ។https://images.immediate.co.uk/production/volatile/sites/30/2019/08/Onion-72ea178.jpg?resize=768,574

៧-ឃឺនឆាយ ៖ ឃឺនឆាយ បានផ្ទុកនូវជាតិទឹករហូតដល់៩០% និងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ហើយពេលបរិភោគឃឺនឆាយ នឹងធ្វើឱ្យរាងកាយយើងត្រជាក់នៅរដូវក្តៅ ។ ក្រៅពីនេះ ឃឺនឆាយ ផ្ទុកទៅដោយជាតិសូដ្យូម, ប៉ូតាស្យូម, ជាតិដែក, ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលសុទ្ធតែជាសារធាតុរ៉ែសំខាន់ក្នុងរាងកាយ ៕

ទៅដល់អាម៉េរិកភ្លាម Rick kh ធ្វើរឿងនេះដាក់ក្រុមគ្រួសារតែម្តង

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាអ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានសម្រេចចិត្តឃ្លាតពីស្រុកខ្មែរវិលត្រលប់ទៅរស់នៅអាម៉េរិកវិញ ខណៈពេលនេះលោកបានទៅដល់ទឹកដីមហាអំណាចនេះហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រុកខ្មែររំភើបចិត្តនោះគឺគ្រាន់តែទៅដាក់ភ្លាមលោកបាន Surprise ក្រុមគ្រួសារតែម្តងដោយមិនឱ្យដំណឹងជាមុនជិះតាក់ស៊ីទៅជួបគ្រួសារនៅវត្តឥណ្ឌាតែម្តង ខណៈគ្រួសារ Rick Kh បានឱបថើបបង្ហាញការនឹករលឹកលោកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxB7Q6c4sAd6fhZ7WJQ6oLZ9OcLAYGLrU7Vzu15WEfd5KNhsFxEczG5YGovE9HYT0M_qYCaukwbhuI6TZtBcKK7zieCw1P0CdnlKYyCgcvI62li7dQIq6iFT7OU1__N1MKoGphbBCPh2WU_ZcMtUEDn2MGvicKbQ2TQ9Y3XOdLJ2Mhw-AsvttnLUjA43E/s2048/image_2024-03-13_10-37-13.png

ព្រឹកថ្ងៃទី១៣ ខែមីនា Rick Kh គោប្រាក់បានបង្ហោះជាង១២នាទី ដោយដាក់ចំណងជើងថា «មកស៊ុបប្រាយនៅផ្ទះ Fail មកស៊ុបប្រាយនៅវត្តវិញ Welcome back California Cambo Fam»។ ក្នុងវីដេអូនោះ Rick Kh បានបង្ហាញទីតាំងស្អាតៗជូនអ្នកគាំទ្រ និងតំបន់ណាដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន និងអាចសម្គាល់បានថាផ្ទះមួយណាមានប្រជាពលរដ្ឋខ្មែររស់នៅគឺមានការដាំស្លឹកគ្រៃ ដាំដើមចេកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibLkbObsMKVg0udlpyId4VGazUWNSgqMiVpowUaR2YznJ4VOkL3A1lwOI_yY8k_LPxUyTh-nHyfeLHGImd6G_thwDOohNME6-bk40vP5T-W8NrGsgiobWGWae_-gCVc7rpg20vX7QrFa-tZcQ_jjEp_HxzAUaOVj9dpC0mVlrEVXK86MGaZNDXs-zJUHE/s1457/image_2024-03-13_10-35-14.png

Rick Kh ក៏បានជិះតាក់ស៊ីដោយចំណាយជាង៦០ដុល្លារដើម្បីទៅ Surprise គ្រួសារដែលកំពុងតែទៅធ្វើបុណ្យនៅវត្ត ដោយបានជួបជីដូនមុនគេ ខណៈលោកយាយ Rick Kh បានបង្ហាញការនឹករលឹកចៅយ៉ាងខ្លាំងដោយបានឱបថើប។ ជាបន្តទៀត Rick Kh ក៏បានទៅ Surprise ម្តាយលោកនិងសាច់ញាតិលោកផ្សេងទៀតផងដែរធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្រួសារលោកមិនដឹងថាលោកបានទៅដល់នោះទេ។ បន្ទាប់មកលោក និងគ្រួសារ បានជិះឡានវិលត្រលប់មកផ្ទះវិញដើម្បីអបអរ Rick kh វិលត្រលប់មកផ្ទះវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsjRb9f708GvDUqEFP02dC-uykm244avHXKx15djFEDBMF4AnuvxfVPduuqyvxei5Ec6J-h6roIe9vwfakZuZuuea_ec_GDip5tBIbxu5URopM2qJI2iMRWNUZnmztXB2jfUk0ihz54aLzaUzcZSd-Pupba0oStWrNNxx_9KuXg0gIDsMu5-iNkcBzmE/s1455/image_2024-03-13_10-35-13.png

ការបង្ហាញសកម្មភាពនេះដែរធ្វើឱ្យអ្នកគាំទ្ររបស់ Rick Kh បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះភាពកក់ក្តៅ ផ្អែមល្អែមរបស់ក្រុមគ្រួសាររបស់អ្នកបង្កើតមាតិការូបនេះ។

គួរបញ្ជាក់ថា Rick Kh វិលត្រលប់ទៅរស់នៅអាម៉េរិកវិញក្នុងគោលបំណងដើម្បីធ្វើការនៅស្រុកគេសន្សំលុយយកមកផ្គត់ផ្គង់សហគមន៍របស់លោកដែលជួយទៅដល់និស្សិតជាង២០នាក់។ លោកត្រូវការចំណាយក្នុង១ខែជាង៣ពាន់ដុល្លារដោយជួយចេញថ្លៃផ្ទះ ទឹក ភ្លើង អង្ករ រួមទាំងការបង់សាលាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9H1xmH2u0EDWHmJspQ7xEvR9CKR0rR8-okTdBi-GUKo6JMwXsuOIJb9hOxN40BICdCsU8EIHAKl4vBFanfMyBAXrgjrXzkbcFG8LJ-d5ktdY9zQd1zBAhFwxOzowxGDSZclx7IusT3S244Xt68_sQ-JQNm2DlRo2btfWw_8GJuESGyM5w9f37yjHnkng/s1473/image_2024-03-13_10-35-13%20(2).png

 

សង្គ្រាន្តឆ្នាំ២០២៤ នៅប្រទេសថៃ បញ្ចុះតម្លៃ ២០% សម្រាប់តម្លៃសំបុត្រយន្តហោះក្នុងស្រុក

0

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃ បានរៀបចំផែនការកាត់បន្ថយតម្លៃសំបុត្រយន្តហោះក្នុងស្រុកនិងបង្កើនចំនួនជើងហោះហើរបន្ថែមទៀត ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃ(សង្ក្រាន្គ)ក្នុងខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1f8nFeeOgM7tZrBi_0t-BoyQhWN7xO94vijAE50GcLuScSRZZ3ZdDnMR0Jv7_BQve8vtQ-eMcDk4JWVuFU23Oe_4LADC7jc7rQPa1szhO_ywtXYvuquMokSsNyCkUQjm9tyYoP31jBUQvKvHZH-akWVdTPReEhqT1g2sDc493bNMZNi5125nQCNffsvI/s3111/Songkran1.jpg

យោងតាមអនុប្រធានការិយាល័យអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) លោក សារុន បេនចានីរ៉ាត់ បានលើកឡើងថា ប្រទេសថៃបានត្រៀមជើងហោះហើរចំនួន ១០៤ ជើងបន្ថែមទៀត សម្រាប់ជើងហោះហើរក្នុងស្រុក ដោយបន្ថែមកៅអីចំនួន ១៧,៨៧៤ ដើម្បីបង្ករនូវភាពងាយស្រួល និងកាត់បន្ថយការកកស្ទះក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងពិធីបុណ្យប្រពៃណីជាតិថៃដ៏សំខាន់ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiu0m872ebOJNxsXSwdFYmxzfcGki9hp3y_v1hiUAJX4oihDCS6shocUwktstcSUM7Gzr3HV9QBDbtnIOi_g-6gsIy502zuQD0oQlh8gQOzjEJjieUmNPZhKmKdrgvpCBzJ8QPOLCjSIhI_tiz7pW8qcV4nuM_f3z4IR2sikJr1FRl8MHfYJ5z4fn1q9k/s880/Ayutthaya-Songkran-Festival.jpg

ការបន្ថែមជើងហោះហើរក្នុងស្រុកនេះ គ្រោងនឹងដំណើរការនៅតាមបណ្តាអាកាសយានដ្ឋានសំខាន់ៗនៅទូទាំងប្រទេសថៃ រួមមានខេត្តភូកេត ឈៀងម៉ៃ សាមុយ អ៊ូប៊ុន រ៉ាត់ឆាថានី អ៊ូដនថានី និងខនខេន។ ការបញ្ចុះតម្លៃ ២០% សម្រាប់ជើងហោះហើរក្នុងស្រុកនេះ នឹងធ្វើឡើងនៅពេលព្រឹកព្រលឹមនិងពាក់កណ្តាលអាធ្រាតថ្ងៃទី ១១-១២ ខែមេសា និងថ្ងៃទី ១៥-១៦ ខែមេសាប៉ុណ្ណោះ។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីថៃក៏បានប្រកាសសម្រេច ពន្យារថ្ងៃឈប់សម្រាកទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំប្រពៃណីថៃរហូតដល់ ៥ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ ១៦ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiCerYFFwn0oCO9iPAh6WggAFSVaHgTOyVaeKnJHlRPdRPQtVTdtx9awzyzSR1cXYocjsxnlFyf5t7dO1OtgCQKrGcuSvF-OfOlsfsyZtvQdm1YCpStiYix0NLcVIIvIgcD3NRpXCoXiB5DcxzCqIk3K2p9yLF2hiSMopVDd8a0HL37kO9uSPWoyQjBQc/s1652/4-1.jpg

គួរបញ្ជាក់ថា ប្រទេសថៃនាពេលកន្លងមកនេះ ដើម្បីជំរុញវិស័យទេសចរនៅក្នុងប្រទេសខ្លួនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជាផ្តល់នូវទិដ្ឋការ (Visa) សេរីជាមួយនឹងប្រទេសចិនរយៈពេលវែង, ការរៀបចំពិធីបុណ្យសង្ក្រាន្តរយៈពេលជាច្រើនថ្ងៃ ព្រមជាមួយនឹងការបញ្ចុះតម្លៃនិងកម្មវិធីជាច្រើនទៀត។ យ៉ាងណាមិញសម្រាប់សង្រ្កាន្តឆ្នាំ២០២៤នេះ ប្រទេសថៃបានជឿជាក់យ៉ាងមុតមាំថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិបានច្រើនបំផុត ព្រោះថាប្រទេសថៃទើបតែបានដាក់បុណ្យ«សង្រ្កាន្ត»ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូដោយជោគជ័យ កាលពីចុងឆ្នាំ២០២៣ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRTvywNKVHONMKXM85z_xR4GyUWYboso9XwSzrJ7dNlEKVoHKp2zQSgdoy5u78k-aQDf7dJ1WIuff94X-vlAleAEPM09urlSpV6Sfx3_6bgAfroIaFBKPulIRf2u-n2lmbKEk74JeW-LJ0oNj54QbGZkpE9Uu7dbjPLjJ2nLehfmOhh_Mi2X1EqxZJ3Aw/s960/t-07-Thai-AirAsia-projects-90-load-factor-during-Songkran-festival-in-April-1.jpg

ការស្វែងរកអាហារក្នុងធុងសំរាមកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសអាហ្សង់ទីន

0

បរទេស៖ បច្ចុប្បន្នអត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយ ដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ ២០២៣ មូលហេតុគឺដោយសារការកើនឡើងអតិផរណាបានធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តរើសអាហារពីធុងសំរាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxq9_cMGKpJeAVwAUZeZe9JxPuU_LtxXyA83GDPEQIT_ISyRTHOHFk3h5SI-dW1vTtvMrF8PMG_XeoQZrPl7_wHetb9YTh1gbsbWO5hOdSiXy4mLIDtNwIkPe6xzmO-4nxFnEUCiRQAa-rIQ-ObuHV5CZTMozSv_w_I4oKz2eMk8KrewbxzCG2i9dg5eI/s1020/photo_2024-03-13_15-32-40.jpg

យោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថាអ្នកលក់ផ្លែឈើ និងបន្លែនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សជាច្រើនកំពុងស្វែងរកអាហារនៅក្នុងធុងសំរាម។ Sandra Boluch ដែលជាអ្នកលក់បន្លែនៅ Buenos Aires បាននិយាយថា ការលក់ថ្មីៗនេះបានធ្លាក់ចុះខ្លាំង ដោយសារមនុស្សមិនទិញបន្លែល្អៗនោះទេ ពោលគឺពួកគេចាំយកតែបន្លែខូចៗ ឬរបស់ដែលបោះចោលប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXcJd3vDuSbXXm-06x1c8NBeejuQ3Ihqukt1JwXDjBXSwB3rwBkeKDvNar4c3hJL_tpXdnfV23QM18JifHec-xuYLNoYOIIMFEV8YiwxI3QgM-rlC52agt9UnJQmM3ojw68mVNaCDDN5EVs6hTSu7XyltXvxUoxMH2pZTYmF2oq-2F6vuYX-jcj8NsBc/s1280/photo_2024-03-13_15-32-56.jpg

Boluch បានបន្តទៀតថា “យើងមានធុងសំរាមនៅខាងក្រោយដើម្បីបោះចោលអាហារដែលខូច ដោយគ្រាន់តែយកថង់សំរាមទៅទីនោះភ្លាម មនុស្សប្រហែល ២០ នាក់ស្រាប់តែរត់ដណ្តើមយករបស់ដែលបោះចោលនោះទេម្តង”។ រឿងនេះធ្លាប់កើតឡើងកាលប៉ុន្មានឆ្នាំមុន ប៉ុន្តែថ្មីៗនេះករណីនេះក៏បានកើតឡើងម្តងទៀត ហើយជាពិសេសក្នុងចំណោមមនុស្សចាស់ដែលគ្មានប្រាក់ចំណូល ដោយសារអតិផរណាបានកើនឡើង។

បើយោងតាមរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ២០២៣ ដោយដាក់សម្ពាធលើផែនការកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី Javier Milei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVOVCaIFJqgcmWo2qfoXbL-nTpkwpQpIsyfwxK5nAjvlayBNUHrSCY9m1quLFyYThVPqww_X28VKlJftuWM6D-JhOeqWJjlFJ08vV2wHZOeRvJtw0b61NGhZ-Lt2b4bix7gpWftpMtdQG3zH9HZqfg092H7tQ2tI4XpsI_b_UQ1bQ2YaH9KsrKrJgA4Pk/s1280/photo_2024-03-13_15-33-26.jpg

គោលនយោបាយរឹតបន្តឹងដូចជា កាត់បន្ថយការចំណាយរបស់រដ្ឋ ការកំណត់គោលដៅឧបត្ថម្ភធនសម្រាប់អ្វីៗដូចជាឧបករណ៍ប្រើប្រាស់ ការដឹកជញ្ជូន និងការស្វែងរកការសម្រួលកម្មវិធីសុខុមាលភាពបានធ្វើឱ្យមានសម្ពាធដល់ជីវិតរបស់ប្រជាជន។ ជាពិសេស រដ្ឋាភិបាលក៏បានទម្លាក់តម្លៃប្រាក់ប៉េសូលើសពី ៥០% កាលពីចុងឆ្នាំមុន ដែលជំរុញឱ្យមានអតិផរណា ធ្វើឱ្យប្រជាជនគ្រប់វណ្ណៈពិបាក។

គួរបញ្ជាក់ដែរថា អាហ្សង់ទីនកំពុងរៀបចំបញ្ចេញទិន្នន័យអតិផរណាខែកុម្ភៈជាមួយនឹងការកើនឡើងប្រចាំខែប្រហែល ១៥.៣% ធ្លាក់ចុះពី ២០% ក្នុងខែមករា និង ២៥% កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងប្រទេសនេះក៏បាននិយាយផងដែរថា ស្ថានភាពក្នុងខែមីនាអាចកាន់តែ “ស្មុគស្មាញ” នៅពេលដែលសេដ្ឋកិច្ចនៅតែអាប់អួរ ដោយសារការលក់ និងសកម្មភាពផលិតកម្មធ្លាក់ចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgh4Wit2aVhTUgry0WHguDJYaQiC8vha4jZgS4cGSHIeJCuKMPCMgWglljvNC04WIUL5iPqh7hcVkKsDWMJX4OtC8DGGTMZV1bb4eqWDoteBmllKziapUznzwKn9qNedH3unV9kaM1nnFhIIg72Ha_6t52nSvyusn2hQhMoNrYXIgfNw7lq3dKtAMOZI/s1280/photo_2024-03-13_15-33-57.jpg

មិនធម្មតា! ឥណ្ឌា បា.ញ់ សាកល្បង មី.ស៊ី.ល ឆ្លងទ្វីបដោយជោគជ័យ

0

ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសនៅក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសឥណ្ឌាទទួលបានជោគជ័យក្នុងការ បា.ញ់ សាកល្បង មី.ស៊ី.ល ឆ្លងទ្វីបផលិតដោយខ្លួនឯងទៅលើបរិយាកាស ដែលវាប្រើប្រាស់បច្ចេកវិទ្យាទំនើបអាចបាញ់ទៅលើបរិយាកាសបានច្រើនគោលដៅ (Multiple Independently Targetable Re-entry Vehicle – MIRV) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkE2iKkhuloHK3FF-Mfdi1kTLXBY1USrx8KHiJHHiGsWDNmU416FTu31XDLgGHkgHUp23of-HRFwJhJhNNxzA-3ENrGidTNorKExBjKqKCxPihasSg0jgYE2iRu44o4wnsuINkMu-KeJY43_Ak2NzMGtR8fY2D29D7yjHYmwQXQnWPVZKWAfS8pkA7wY/s3456/4ZPINN7XJBCO5JHQUR4FZI2EFM.jpg

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ឥណ្ឌាបានបំពាក់បច្ចេកវិទ្យាទៅក្នុងមីស៊ីល Agni-5 ដើម្បីជួយឱ្យការបាញ់មីស៊ីល១គ្រាប់ ប៉ុន្តែអាចបញ្ជូនក្បាលគ្រាប់ ដើម្បីបាញ់ទៅលើបរិយាកាសបានច្រើនគោលដៅផ្សេងគ្នា ។ គេចាត់ទុកថា នេះជាការបោះជំហានចុងក្រោយសម្រាប់មីស៊ីលប្រភេទ Agni ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។https://www.livemint.com/lm-img/img/2023/09/17/1600x900/Narendra_Modi_1694946736780_1694946737023.jpg

ប្រទេសឥណ្ឌាអាចបាញ់មីស៊ីល Agni-5 ក្នុងរយៈចម្ងាយឆ្ងាយរហូតដល់៥.០០០គីឡូម៉ែត្រឯណោះ ។ វាជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឬជាមីស៊ីលបាញ់ឆ្លងទ្វីប និងជាមីស៊ីលតែមួយគត់ដែលមានវត្តមាននៅឥណ្ឌា នាពេលបច្ចុប្បន្ននេះ ។

សហរដ្ឋអាមេរិក, អង់គ្លេស, បារាំង, ចិន និងរុស្ស៊ី គឺជាប្រទេសមហាអំណាចលើពិភពលោក ដែលមានមីស៊ីលប្រភេទ (MIRV) ។ រីឯប្រទេសប៉ាគីស្ថាន ក៏បានចាប់ផ្តើមយកមីស៊ីលប្រភេទនេះមកសាកល្បងបាញ់ផងដែរ កាលពីឆ្នាំ២០១៧ ។ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងមិនចែកចាយអាវុធ (Center for Arms Control and Non-Proliferation) ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា មីស៊ីលប្រភេទ MIRV របស់ប្រទេសឥណ្ឌា ត្រូវបានអភិវឌ្ឍន៍ឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកការពារជាតិ (Defence Research and Development Organisation) ដែលជាភ្នាក់ងារស្រាវជ្រាវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពឥណ្ឌា ៕https://www.stripes.com/incoming/lxaszx-ap08050701884.jpg/alternates/LANDSCAPE_910/AP08050701884.jpg

ផ្ទុះការរិះ.គ.ន់ពេញបណ្តាញសង្គម! ក្រោយគ្រូបង្រៀនជនជាតិចិនម្នាក់វា.យ.ដំ.សិស្សយ៉ាងឃោ.ឃៅ

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ បើយោងតាម South China Morning Post បានរាយការណ៍ថា គ្រូបង្រៀនម្នាក់នៅខេត្ត Hunan ប្រទេសចិន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពេញបណ្តាយសង្គម ក្រោយលេចធ្លាយវីដេអូនាងវាយ.សិស្ស.ស្រីជាច្រើនដងយ៉ាងឃោរ.ឃៅនៅលើតុ និងដាល់.សិស្សប្រុសម្នាក់ចំមុខព្រោះតែពួកគេអត់ធ្វើកិច្ចការផ្ទះ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនបានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញឱ្យឃើញ គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ៦ នៅសាលាបឋមសិក្សា Jinquan ខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានស្រែកនិងធ្វើបា.បសិស្សយ៉ាងសា.ហាវនៅក្នុងថ្នាក់រៀន ដែលវីដេអូនេះត្រូវបានថតដោយគ្រូម្នាក់ទៀតនៅជាប់ថ្នាក់រៀននេះ។ ហើយនាងក៏ត្រូវបានគេចាប់ដោយកាមេរ៉ាសុវត្ថិភាពវា.យក្បាលសិស្សស្រីម្នាក់នៅលើតុជាច្រើនដង និងដា.ល់មុខសិស្សប្រុសម្នាក់យ៉ាងព្រៃ.ផ្សៃទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0B-Ii3Wf9t9x483PwAjTopZ_d-Tp5kQz4-xtC5pKdb2X0ShtQeTL28ndKS6I0aactu30XsvqbOYWucnvkOa4apkIy420ypAIdcH5g2CrShg6UYU5LrGO5XW3_H2DjexE3KIcgdiFis83-JttD4i1J0ynexbBMWt9O5ALEXXpTq1idXux9xtSoAhEgt4E/s1280/photo_2024-03-13_14-07-04.jpg

បន្ទាប់ពីបែកធ្លាយនូវវីដេអូនេះ មិនយូរប៉ុន្មានគ្រូបង្រៀនស្រីម្នាក់នោះក៏ត្រូវបានព្យួរការងារ ហើយប៉ូលីសកំពុងស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះ។ វីដេអូនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចិន Douyin ភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នក Comment ច្រើនជាង ២០០,០០០ គិតត្រឹមថ្ងៃទី១២ ខែមីនា។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាគ្មានអ្នកណានៅសាលាព្យាយាមបញ្ឈប់គ្រូម្នាក់នេះអញ្ចឹង? អ្នកខ្លះទៀតក៏ខំមិនថា «ឱព្រះអើយ វាគួរឱ្យរន្ធ.ត់ណាស់»។

ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះមិនមែនជាលើកទីមួយទេ កាលពីចុងឆ្នាំ ២០២៣ គ្រូបង្រៀនសាលាបឋមសិក្សាជនជាតិចិនម្នាក់ក៏ត្រូវបានផ្អាកផងដែរសម្រាប់ការឱ្យសិស្សស្រីម្នាក់ទះកំផ្លៀងខ្លួនឯងនៅពេលនាងញ៉ាំអាហារសម្រន់នៅក្នុងថ្នាក់ ហើយគ្រូនោះក៏បានបង្គាប់ឱ្យសិស្សប្រុសក្នុងថ្នាក់វាយសិស្សស្រីដោយការទះកំផ្លៀងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqO9tN_X1C04Alg7zUh3BvLlY3rnrRjR7p1MsfzW4yYlanOf5J3i9uoNt9yeTseQB7QkUC3KJWufMcM1AVpQJIJnl2_X-tiiiCY3hsvEOc1Qj9RQblcBL3uXPfiikWrkxA5RwY2Q35vGTow9g_TazxdnuXtMY05Wbd8_NFlPITxTjCrU1hXy9jWSyx7k/s1280/photo_2024-03-13_14-07-14.jpg

បន្ទាប់មកកាលពីខែកក្កដាកន្លងទៅ គ្រូបង្រៀនសាលាឯកជនម្នាក់ក៏ត្រូវបានគេរកឃើញថាបានធ្វើបាបសិស្សជាច្រើនឆ្នាំ ដោយបង្ខំឱ្យពួកគេទះកំផ្លៀង និងជេរប្រមាថគ្នាទៅវិញទៅមក។ ក្នុងខែដដែលនោះ វីដេអូពីកាមេរ៉ាឃ្លាំមើលបានបង្ហាញពីគ្រូបង្រៀននៅសាលាមួយភាគខាងជើងប្រទេសចិន ដោយប្រើអំពើហិង្សាដាក់ទណ្ឌកម្មសិស្ស។ ហេតុនេះ ឧប្បត្តិហេតុគ្រូវាយដំសិស្សកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន៕

 

 

“អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” អាចនឹងត្រូវដាក់ជាបេតិកភណ្ឌវប្បធម៌អរូបី

0

កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដើម្បីប្រមូលឯកសារសំខាន់ៗ នៅក្នុងការស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។May be an image of 1 person, dais and textរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានលើកឡើងថាសិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង សំខាន់ៗចំនួន៤គឺ៖

១. រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRqFLPuflVLGKrVWX6-_gMpznH1m3WOBwBrkab0wYu4_Vo7hzyNmaleP-zCqufCW-TJ8WZfkD-Z7khpVZuNZ7EzLv25fOQc1N0rpU_MgeLMv0jzIpoUcxIsOQ_kJ2FRFpPWXkopgKhoBs1_2hzKUyWh9wxLm35Tnb4y3cZ_YnUkL7viQsIe6VVINSMSs/s1536/wedding.jpg

២.ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

៣.រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោលគឺ “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឱ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៤. ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣ នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦៕https://cambodiatravel.com/images/2020/10/Khmer-wedding22.jpg.webp

 

ញាក់សាច់! មកុដឆ្នាំនេះរបស់ Miss Grand Cambodia មានតម្លៃដល់ទៅខ្ទង់លានដុល្លារច្រើនជាងឆ្នាំមុនដាច់

0

ឆ្នាំ២០២៤នេះគឺជាឆ្នាំទី២របស់លោកស្រី អ៊ឹម សុគន្ធា ក្នុងការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia ដែលត្រៀមនឹងចាប់ផ្តើមប្រកួតនាខែមិថុនា ខាងមុខ។ ទន្ទឹមនឹងកម្មវិធីរៀបចំកាន់តែធំជាងឆ្នាំមុនអ្នកគ្រប់គ្រងរូបនេះបានទម្លាយថាតម្លៃមកុដឆ្នាំនេះតួលេខដល់ខ្ទង់លានដុល្លារអាម៉េរិក។ នេះមានន័យថាម្ចាស់មកុដឆ្នាំនេះពិតជាសំណាងខ្លាំងដែលអាចនឹងគ្រងមកុដថ្លៃជាងមកុដឆ្នាំមុនរបស់ ភឹម ស្រីនោ ដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51zFEITXz35dr7ayBuRI-FslWdFo54j_kUoeeWNQj8Et6GT98EPBkJ0wVFZW9-FJgEqRIwS3Cg-iJFj2GHgNFW_NFrmWKx0-PRX_B9yWIioWkHvE4bwJGu4T_IjUtNvJRBRoRRCYm3ZMr-xHC-hCObsKEvMh-nE96ij1TxsS-_UfQuiT0a_ddYTO4MHU/s2048/image_2024-03-13_09-40-43%20(2).png

លោកស្រី អ៊ឹម សុគន្ធា បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១២ ខែមីនា ថា «មកុដ Miss Grand Cambodia 2024 មិនសូវថ្លៃប៉ុន្មានទេត្រឹមតែ 1M$ »។ ដំណឹងដែលមកុដឆ្នាំថ្មីនេះមានតម្លៃរហូតដល់១លានដុល្លារនេះដែរបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងការរៀបចំរបស់អ្នកគ្រប់គ្រងរូបនេះកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxqjbbcWToG4QwAOL9uTAXq5PspAEfjYBA5EL9S8o6kM2SuQin_Gj9CoFMdoI9nUP8EytXPxRE_6ybNmHHMp965hf25wyROUGRUvfpeZHysSzeSnF-lxwUB3H2bw6DAbQk1gYet4iR5FNrQluKDSWS9c4i2y7GBtp41EPmKQPCvAlfNfroTOnzNrN2QKQ/s1440/image_2024-03-13_09-40-45.png

បើតាមការបញ្ជាក់របស់ លោកស្រី អ៊ឹម សុគន្ធា នាពេលកន្លងមកក៏បានឱ្យដឹងដែរថា ឆ្នាំនេះមានមកុដរហូតទៅដល់១០ឯណោះសម្រាប់អ្នកដែលជាប់លំដាប់រង។ លើសពីនេះ ND Miss Grand Cambodia រូបនេះបានអួតពេញៗមាត់ថា អ្នកជាប់៥នាក់កាលពីឆ្នាំមុនមានដូចជា ភឹម ស្រីនោ កុយ អេនណា អ៊ិន លក្ខិណា ស៊ូ ស្រីនីត និង ណង នីត សុទ្ធតែមានប្រជាប្រិយភាពមានអ្នកស្គាល់ច្រើនទាំង៥នាក់។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍មិនត្រឹមតែជ័យលាភីឯកប៉ុណ្ណោះទេដែលមានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិឆ្នាំនេះសម្រាប់អ្នកជាប់លំដាប់រងក៏មានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិដូចគ្នាក្នុងការប្រកួតបវរកញ្ញាផ្សេង ខណៈបច្ចុប្បន្នលោកស្រី អ៊ឹម សុគន្ធា ទទួលបានសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាមួយទៀតនោះគឺ Miss Cosmo Cambodia 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXDEnlqv0H2oB0DZHUQVNKOQ0R6c3YUTNV9UjEa6qOdHTtZIad2AoNiaa6rxMmNYtp6jNDiWrNKc4MI_JjjeBlimzaKrems9d0A-5HbbuQQteZDfEL8F8jgHLo2nsd1dWnWFK7ZuDKXOCokbQkLz2wcogFn3fVFXW5JtS-0DLkKPAOhsRdqi3DH7epm8/s2048/image_2024-03-13_09-40-46.png

គួរបញ្ជាក់ថា តម្លៃមកុដឆ្នាំចាស់២០២៣ គឺមានតួលេខ២៧ម៉ឺនដុល្លារ ខណៈឆ្នាំនេះច្រើនជាងឆ្នាំចាស់ដល់ទៅ ៧៣០ ០០០ដុល្លារ។ បេក្ខភាពឆ្នាំនេះដែលលេចធ្លោមុនការប្រកួតថ្នាក់ជាតិនាពេលនេះមានដូចជា ម៉ាច ដាវី តំណាងខេត្តរតនៈគីរី, ប៊ី សុធារី តំណាងខេត្តកំពង់ឆ្នាំង, ឌី បញ្ញាវិមាលា តំណាងខេត្តសៀមរាប , លឹម ចាន់សេរីរ័ត្ន តំណាងភ្នំពេញ
និង ផន ស្រីពី តំណាងខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdvqHLEb-Y1k9279ER96kAYGPnRXSqQI8rB4lrU02NJUWELEUsuSYdc8tkKyxlX45bpYBbD0YH_5VslTbvRKKBCZMlzTAT0nRsYZgpPu3nj3d4SKyH79HxkQHH-3ubYPl_VcnRY5bxzGd_b3GCXNSY9a_0LynimmbFZsa2hkzKv3OOoBbPMxandxU2m38/s1440/image_2024-03-13_09-40-47.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMNVVlAzgP1eeKrQCZ8kLK46nzMpvWnJ-MPDT4jZTMjIhYaz9VxEL_6LbGcm7MvRYc58T_zz-2BieX4GlCfwjS2m1vGVRVyykHonO7Ap6e3h-EmGaTxno3DxEpZQt5SPlj6_c5NRhfQZCUimEwAVEYiGLgShyBAE2DRP4Yhhqy7UnV0S12z-qjnWVdO8c/s2048/image_2024-03-13_09-40-49.png