ប្រទេសចិន ៖ ភេសជ្ជៈថ្មី និងប្លែក គឺ «តែទឹកដោះគោស្លឹកខ្ទឹម» កំពុងតែល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសចិននាពេលបច្ចុប្បន្ន ដោយសារការបង្កើតភេសជ្ជៈនេះឡើង គឺដើម្បីផ្គាប់ចិត្តអ្នកចូលចិត្តបរិភោគបន្លែច្រើនៗ ។ ប៉ុន្តែមនុស្សខ្លះទៀតបែរជានិយាយថា ហេតុអ្វីមានភេសជ្ជៈប្លែកៗបែបនេះ?

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាបានល្បីល្បាញភ្លាមៗនៅប្រទេសចិន ក្រោយពេលបញ្ជី Instagram មួយឈ្មោះ «jintianchinatan» ដែលជាបញ្ជីបង្ហោះពីម្ហូបអាហារ និងភេសជ្ជៈនៅប្រទេសចិន បានបង្ហោះភេសជ្ជៈទឹកដោះគោ ប៉ុន្តែដឹកស្លឹកខ្ទឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIEZBMo1rBrrClW5dgL3ky5rqKvS_3mOX1xVrE0YBcDoXvFhgJIdawID35SWwPnsKrQkyxTCQUMxqoQVxgMP9Klw2L7bbyMzlWGNCQednLcerzJT0kcecTCsFxjveZKvanHJ_qUl7S9q9y_BAzIzMBPTtvedBtC99y_rhVDNoeCN8biJvr88VhlVM1HcU/s800/photo_2024-04-27_14-38-59%20(2).jpg

ក្នុងវីដេអូនេះបានបង្ហាញឱ្យឃើញពីភេសជ្ជៈថ្មី «តែទឹកដោះគោស្លឹកខ្ទឹម» ព្រមទាំងវិធីធ្វើងាយៗ ដោយការហាន់ស្លឹមខ្ទឹមជាកង់តូចៗ និងយកវាមកដាក់ក្នុងកែវរហូតជិតពេញកែវ ។ បន្ទាប់មក ចាក់តែទឹកដោះគោចូលក្នុងកែវ និងពុំចាំបាច់ដាក់ទឹកកកទេ ហើយក្នុងវីដេអូនេះថែមទាំងបានបង្ហាញពីការផឹកតែទឹកដោះគោស្លឹកខ្ទឹមទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgENJhcnIXGWVuR-NzC6-3FOJQ-0p1Oq_NwdtC7DN8AHk3j8GzGcRMRCo4qSzF4HJ55psN1ICfVDsEnjUECVZv5fJ5dXRHpvwG7tNee_Y5s8MjnSWhfOPE-UkNcQodSjfDnx7lpxWZN5v3UG1e497deOomSigFaqV1f11NLvMruxtAJ21ElMZp8gRul98M/s800/photo_2024-04-27_14-38-59%20(3).jpg

ក្រោយពីវីដេអូនេះនបង្ហោះក្នុង Instagram នៅប្រទេសចិន បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនអ្នកចូលទស្សនារហូតដល់១១លានលើក ។ វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់បញ្ចេញមតិផ្សេងៗគ្នាថា ៖ កុំភ្លេចដាក់ខ្ទឹមសផង, តើអ្នកណារកនឹកបង្កើតភេសជ្ជៈថ្មីនេះ, ខ្ញុំចូលចិត្តស្លឹកខ្ទឹម តែបើយកវាមកដាក់ក្នុងតែទឹកដោះគោ គឺផឹកពុំកើតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_O-liMaELCnzbPZn-dbewUuAG1kz5iPCtdOibMibqK2LTcdVl81cAVxnpNk6DSlT_bA8g4XCYq3w2jionDjQWA7cScTApvdBwb49pxMd8cZVf8QxYlw_mrV_xs0H4KoM00L4IQMrG_tuPDbJgx6ohBG_D8CesVsn50pGljYnV0ZaDD5cm6zZiL0bF4VU/s800/photo_2024-04-27_14-38-59.jpg

ទោះយ៉ាងណា មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចង់សាកល្បងផឹកភេសជ្ជៈថ្មីនេះ ដើម្បីចង់ដឹងថា វាមានរសជាតិបែបណា និងឆ្ងាញ់ឬអត់ ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ពុំចាំបាច់ធ្វើដំណើរទៅឆ្ងាយដល់ប្រទេសចិនទេ គឺអាចធ្វើភេសជ្ជៈនេះផឹកដោយខ្លួនឯងនៅផ្ទះ ពីព្រោះវិធីធ្វើមិនពិបាក ៕