Home Blog Page 1175

ការហាលសម្លៀកបំពាក់ពាសពេញទីក្រុង នៅប្រទេសចិន ចោទឡើងជាសំណួរដល់ភ្ញៀវទេសចរយ៉ាងខ្លាំង

0

ប្រទេសចិន៖ ភ្ញៀវទេសចរដែលទើបតែមកទស្សនាទីក្រុងសៀងហៃថ្មីៗ មានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងរបៀបហាលសម្លៀកបំពាក់ពាសពេញទីក្រុងក្នុងប្រទេសចិន ដែលលេចចេញពីអគារផ្ទះល្វែងខ្ពស់ៗ ជាពិសេសអគារផ្ទះល្វែងចាស់ៗ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងក្រសែភ្នែកប្រជាជននៅទីនេះ ការហាលសម្លៀកបំពាក់បែបនេះគឺប្រៀបបាននឹងទង់ជាតិចម្រុះពណ៌ដែលបក់បោកតាមខ្យល់។

ស្នួលហាលខោអាវនៅទីក្រុងសៀងហៃ ជាធម្មតាមានស៊ុមរាងចតុកោណកែងជាប់នឹងជញ្ជាំង ដែលមានទំហំប្រហែល ៣x២ ម៉ែត្រ លាតសន្ធឹងពីយ៉រ ឬបង្អួច។ បន្ទាប់ពីបោកគក់សម្លៀកបំពាក់រួច ត្រូវបានរៀបចំនៅលើបង្គោលវែងហើយព្យួរដោយប្រុងប្រយ័ត្ននៅលើស្នួល ដោយបង្គោលនីមួយៗមានប្រវែងវែងល្មមអាចសម្ងួតបាន ៣-៤ សម្លៀកបំពាក់ក្នុងពេលតែមួយ។ ស្នួលហាលខោអាវទាំងនេះមានប្រជាប្រិយភាពខ្លាំង ពីព្រោះមនុស្សគិតថាវាមានប្រសិទ្ធភាពជាងម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ និងសន្សំសំចៃអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJkMpAIVYqmnpJ1U1YjWH5_RWFKl7zviyohq139m26TR2p9eXYaHdD8lmKHrBVSuHv6WVQ5bY8062g5QDhtLaRuWpnRl8iJ8e1QMOMhcjrmfwMqOgY6yvXt_x6_bNTIODZh_CTTKJDcnOcZz0MFk4m1GDFSCfaZw8XXOW4Ifzm97AlCIa0SWLj-fhuKM/s765/clothes-hanging.jpg

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងសៀងហៃជឿថា ការហាលសម្លៀកបំពាក់បែបនេះគឺមិនល្អ ដោយសារវាមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាជះឥទ្ធិពលអវិជ្ជមានដល់រូបភាពនៃទីក្រុងដែលត្រូវបានណែនាំថាជាទីក្រុងទំនើប។ ក្នុងឆ្នាំ ២០១០ មន្ត្រីបានប្រកាសហាមប្រជាជនសម្ងួតសម្លៀកបំពាក់តាមបង្អួចនៅតាមដងផ្លូវសំខាន់ៗ។ ប៉ុន្តែសម្រាប់ប្រជាជនក្នុងតំបន់ ទម្លាប់សម្ងួតសម្លៀកបំពាក់នេះគួរតែត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌អរូបីដែលមិនអាចលុបបាន។

អ្នកនិពន្ធ Ma Shanglong បាននិយាយថា ស្នួលហាលខោអាវនេះអាចលេចឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយដែលត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដើម្បីបំពេញតម្រូវការចាំបាច់។ លោកជឿថាកម្មករគឺជាមនុស្សដំបូងគេដែលប្រើវិធីនេះ មូលហេតុដែលប្រជាជនមានទម្លាប់ហាលខោអាវបែបនេះ គឺដោយសារសំណើមនៅទីក្រុងសៀងហៃមានកម្រិតខ្ពស់ ពេលដែលផ្លាស់ពីផ្ទះទៅអាផាតមិន ពួកគេនៅតែរក្សាទម្លាប់សម្ងួតខោអាវនៅខាងក្រៅ ហើយម្យ៉ាងទៀតកន្លែងរស់នៅតូចចង្អៀត ធ្វើឱ្យអ្នករស់នៅខ្វះកន្លែងសម្ងួតសម្លៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPtl2JZxdakLvwlLnzp8BUl8o1yt5e7KaR-8CrXABW0k6TdK92OzTYGDCtADw94MGgg75IaZhkYMgBta-g9VA4bTkQQpDC6OhdfKz9DApqKfNrzOgIWHHj_vop6cTacPnte1SoJrMNg7p0-AoyRgwwKe4bcAHHsLMMD0nc9WPX3eZ8FzsfRSba4YadPFA/s830/Anh-man-hinh-2024-03-13-luc-12-7690-2075-1710309870.png

បើយោងតាមស្ថិតិក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ ផ្ទះល្វែងជាមធ្យមនៅទីក្រុងសៀងហៃមានទំហំត្រឹមតែ ១៣-១៥ ម៉ែត្រការ៉េ ហើយគ្រឿងសង្ហារិមត្រូវបានដាក់ជាមូលដ្ឋានស្ទើរតែពេញបន្ទប់។ ដូច្នេះ គ្រួសារជាច្រើនបានចេញគំនិតពង្រីកយ៉រ និងសង់ធ្នើរនៅក្រៅបង្អួចដើម្បីបង្កើនកន្លែងរស់នៅ។

គួរបញ្ជាក់ដែរថា ទំនៀមទំលាប់ហាលខោអាវពាសពេញទីក្រុងសៀងហៃរបស់ប្រជាជនចិន ពិតជាផ្តល់ភាពងាយស្រួលមែន ប៉ុន្តែទោះជាយ៉ាងណាវាក៏មានគ្រោះថ្នាក់មួយចំនួនផងដែរ។ កាលពីមុន នៅឯអគារផ្ទះល្វែងមួយកន្លែងនៅផ្លូវ Tham Xuan ស្រុក Man Hang ស្នួលសម្ងួតនៅជាន់ទី៤ ត្រូវបានខ្យល់បក់បោក និងបំផ្លាញកញ្ចក់នៃផ្ទះល្វែងជាន់ផ្ទាល់ដី កត្តានេះបានធ្វើឱ្យអគារមួយចំនួនក្នុងទីក្រុងសៀងហៃហាមមិនឱ្យប្រើស្នួលចាស់ៗនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mauQLgWPGGZojHLQIwIvRWZMKQMr61_5ZsAvSutOC78gVrY7iU3_Zn5aIy_teKxYGS66mM8E2zCkrOfF2gMaPiKw3FrTn2ZvMb2y7vbBJNYKTYw8iTQx3Pb7cN80nPwvfGgmZyRV9GRm-88JIe7K_V798lNaxriUOqgJZceIxasmSZnPtogMjKFqNTk/s680/Anh-man-hinh-2024-03-13-luc-12-2845-7689-1710309870.png

ត្រៀមហើយនៅបងប្អូន! តោះទៅចូលរួមបុណ្យទន្លេ នៅសៀមរាបនាថ្ងៃស្អែកនេះហើយ

0

យោងការបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានបង្ហាញរូបភាពនៃទិដ្ឋភាពកម្មវិធីបុណ្យទន្លេលើកទី៨ នៅលើទឹកដីនៃខេត្តសៀមរាបនេះ បានរៀបចំរួចរាល់ជាស្រេចហើយ ត្រៀមក្នុងការទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរយៈពេល ៣ ថ្ងៃពេញ គឺថ្ងៃទី១៥, ១៦ ១៧ ខែមីនា។May be an image of 1 person and text

ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលជាការរួមសហការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ព្រមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។May be an image of 2 people

នៅក្នុងព្រឹត្តិការណ៍នេះនឹងមានសកម្មភាពនិងកម្មវិធីសប្បាយៗជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។May be an image of 4 people and boat

រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។May be an image of street and road

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕

ពិតជាប្លែកមែន! ទឹកកកស្ងួតបំបាត់ក្លិនមាត់ ផឹកហើយបែរជាជួបរឿងនេះវិញ

0

ប្រទេសឥណ្ឌា ៖ អតិថិជន៥នាក់បានក្អួត ឈា.ម ភ្លាមៗក្រោយពីពួកគេបរិភោគអាហារនៅភោជនីយដ្ឋានមួយឈ្មោះ «La Forestta Cafe» ក្នុងទីក្រុង Gurugram រដ្ឋ Haryana ប្រទេសឥណ្ឌា ហើយខាងភោជនីយដ្ឋានលើកទឹកកកស្ងួតមកឱ្យភ្ញៀវផឹកដើម្បីបំបាត់ក្លិនមាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។https://mustsharenews.com/wp-content/uploads/2024/03/MSN-Featured-2024-03-07T144637.932.jpg

ហេតុការណ៍នេះបានកើតឡើងក្រោយពីខាងភោជនីយដ្ឋានលើកម្ហូបចុងក្រោយមកជូនភ្ញៀវ ហើយម្ហូបនេះផ្សំពីស្ករលាយជាមួយគ្រឿងទេស ហើយពេលភ្ញៀវបរិភោគម្ហូបនេះរួច ពួកគេមានក្លិនមាត់មិនល្អ ឃើញបែបនេះ ខាងភោជនីយដ្ឋានក៏បានយកថ្នាំបំបាត់ក្លិនមាត់ផ្សំជាមួយទឹកកកស្ងួតច្រកថង់មកឱ្យភ្ញៀវផឹក ។ ប៉ុន្តែពេលភ្ញៀវយកថ្នាំនេះដាក់ចូលមាត់មិនយូរប៉ុន្មាន ស្រាប់តែមាត់របស់ពួកគេក៏ចាប់ផ្តើមឈឺក្រហល់ក្រហាយដូចភ្លើងឆេះ បន្ទាប់មក ក៏ក្អួតចេញឈាមតែម្តង ។https://images.ladbible.com/resize?type=jpeg&quality=70&width=720&fit=contain&gravity=null&url=https://images.ladbiblegroup.com/v3/assets/blt949ea8e16e463049/bltdba6c09664b7b0c2/65e9843577a129040a83bca7/Screenshot_2024-03-07_at_09.08.24.png

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមឥណ្ឌាបង្ហាញថា ភ្ញៀវម្នាក់ៗឈឺអណ្តាតយ៉ាងខ្លាំង និងស្តោះទឹកមាត់ ខណៈភ្ញៀវខ្លះទៀតចេញឈាមតាមមាត់ ។ នៅទីបំផុត ភ្នាក់ងារសង្គ្រោះក៏បានបញ្ជូនភ្ញៀវទាំងអស់ទៅកាន់មន្ទីរពេទ្យ ហើយក្នុងចំណោមនោះ ភ្ញៀវ២នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ នៅពេលគ្រូពេទ្យបានឃើញថង់ដាក់ទឹកកកស្ងួតនេះ គ្រូពេទ្យប្រាប់ថា វាមានជាតិអាស៊ីត និងអាចបណ្តាលឱ្យអ្នកផឹកមានគ្រោះថ្នាក់រហូតដល់ស្លាប់ ។https://cargo.finnair.com/resource/blob/2220888/6325ad87f662b8f1071670d533d5d814/dryice-data.jpg

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងភោជនីយដ្ឋាន «La Forestta Cafe» និងចោទប្រកាន់ពីបទដាក់ថ្នាំពុល ក្នុងគោលបំណងឱ្យអ្នកដទៃមានគ្រោះថ្នាក់ ឬរងរបួស ដោយសារទឹកកកស្ងួតបានផលិតចេញពីកាបូនឌីអុកស៊ីត ដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើផ្សែង និងផ្តល់ជាតិត្រជាក់ ។ ចំណែកម្ចាស់ភោជនីយដ្ឋាននេះ សមត្ថកិច្ចនឹងតាមចាប់ខ្លួនមកដាក់ទោសតាមច្បាប់ ៕

ដឹងតែកក្រើនទៀតហើយ! សង្រ្កាន្តបាត់ដំបងឆ្នាំនេះនឹងធ្វើឡើងនៅចុងខែមីនា លេចវត្តមានសុទ្ធតែតារាខ្មែរល្បីៗ

0

សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំនេះនឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃសៅរ៍ ទី៣០ និងថ្ងៃអាទិត្យ ទី៣១ ខែមីនា ដែលមានទីតាំងស្ថិតនៅសាលាវិទ្យាល័យនេតយ៉ង់ ក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឬជាប់ជាមួយនឹងរង្វង់មូលលោកតាដំបងក្រញ៉ូង។ កម្មវិធីទាំង២ថ្ងៃនេះនឹងធ្វើឡើងចាប់ពីវេលាម៉ោង ៧ព្រឹក ដល់ម៉ោង៩យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KH2W4EJRlczKQS8TolgD-xF5Npohy0UiT7s9XT5eF-hKfddnPji1lC2OwUZOuY1YHb9YIlvZ9lBZz7avaDyXHKzdhlFJluiIZVbP87jK90d4y5UZtxtnWS3IBA9nEHN8pTfOwJZg4u5hA8cBhHlumGab-GZskK3gWwDn88ZIHe4T0yLPK9BTgeQF58E/s600/850_317a7581f9f19b5a8645384351644037.jpg

តាមការបញ្ជាក់ពីផេក Battambong City បានឲ្យដឹងថា សង្រ្កាន្តកូនខ្មែរនៅឯវិទ្យាល័យនេតយ៉ង់ខាងមុខនេះ នឹងមានការសម្តែងជូននូវសិល្បៈចម្រុះជាច្រើនទម្រង់ ដូចជា របាំប្រពៃណីខ្មែរ ការពិពណ៌ស្នាដៃសិស្សវិទ្យាសាស្រ្តនិងសង្គម ពិពណ៌អាហារប្រចាំខេត្តបាត់ដំបង ការបញ្ចេញសមត្ថភាពពិសេសផ្សេងៗ ក៏ដូចជាកម្សាន្តជាមួយនឹងល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមជាមួយឡានបាញ់ទឹក និងប៉ាតម្សៅ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiexqd-h-10WGi4GAnE40xm0ZrM169sP7kkgxeBP-4fi6aBLjYOouYI1_5FeYWc3cQGXW4GsjLIDE6z3eKZr5FyAcSn9VkBQJRVkS3AFHNrMNrwossECWmxhu3nUOCjosOCYGTpDRhjY4JivxQl0BYaLOcbJQ6Gjj92kYNHUnH4gY-ArpnlLNH4NubXkc/s2560/fn-2023-04-17-17-08-39-17.jpg

កាន់តែពិសេសជាងនេះទៅទៀត កម្មវិធីសង្ក្រាន្តនៅលើទឹកដីនៃខេត្តបាត់ដំបងលើកនេះនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះនាងតូចនរោត្តមចេនាផងដែរ។ ជាមួយគ្នានេះ ក៏លេចវត្តមានតារាល្បីៗខ្មែរជាច្រើនដួងទៀត រួមទាំង Miss Grand Cambodia , លោកប៉ីប៉ីឌី, កញ្ញាហ្វី យ៉ាតា, និងតារាចម្រៀងទេពពិសិដ្ឋជាដើម។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញទៅចូលរួមកម្សាន្តឲ្យបានច្រើនកុះករដោយសេរី ដើម្បីអបអរដល់ពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាបានលើកកម្ពស់ពិធីបុណ្យ«សង្ក្រាន្ត»របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_GlWg0N13JYejucgX3EP2oHFClN52IXI9jDnQZ9hqnhWDBW-N8JnG7YxcovA5t00OqhA50WnuXhEK7kjC2nrJ81sZeWc_onH_2ZdXvKEuL-1IZuMjctYGsXjgtmFsdPDzl_Pt0dsffOHWHE9Qsjt-UVG2_WkxwVhJ-nDQm4A8WJ9QmY9s-3MnoBdkJzg/s1280/photo_2024-03-14_10-50-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg353rOr7xKfPU3qqeenilvLnzC7_jzfTivL1HX1XLN77fJNHHsXFQ5mc4wnzfdhlAJru1i4kvH8CPawuRufDKeQNzvijnomcmlz-WRT2co0jOezj1QG5bQr4z09u6zjjEr3YNyAYSIjQwsWfRtwPfdy6Vhp_xstpQLAtrVAYaN0k2pzRBnYzy1Foj-0bQ/s1280/photo_2024-03-14_10-50-21.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4UhSUtzsuUj1GTcu0LLnciHdrrPFigGJEBp-JuTNZjPj0XiAMCzoblc3IYdIZqhMzxE7lVXeVciAdEbPiCNphzTY5sxE_GE_D1IuaUZi5kZLZmA6iR_QyXOB5Allheai3fzzM6U7KWVIIDFBLJpG4zkjCxxbQJFzxH5clW15mJmRU_O-ejWvlaEKHR3E/s1280/photo_2024-03-14_10-50-21%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Tn_1As4fQBCFOzYDrI26aK7zkTzx5CrzHnp6m72HL17p64pzfdjBXkQW5LMB3yHmNC752LbSdFK3_Cr2uAMEZtGQY6ZXgZ3Y9o5RRSbJVjROuOt1ICvnqFSpu8wndTWoGo-dqNkxLlupMhK2RaqeQfOjyrrnnu2JAH7kNdAqp6_Z9lpQJPYAIq2A3Dk/s1280/photo_2024-03-14_10-50-20.jpg

អស្ចារ្យណាស់! ខ្សែករពេជ្រតម្លៃជាង ៦០ លានដុល្លារ តាមពិតជារបស់ភរិយាកំពូលមហាសេដ្ឋីឥណ្ឌាម្នាក់នេះសោះ

0

ភរិយាកំពូលមហាសេដ្ឋីឥណ្ឌាម្នាក់ ហ៊ានចំណាយលុយទិញគ្រឿងអលង្ការពេជ្រតម្លៃខ្ទង់លានៗដុល្លារអាមេរិក ត្រឹមតែក្នុងពិធី Pre Wedding កូនប្រុសខ្លួនសោះ ចុះទម្រាំថ្ងៃការ?

កាលពីដើមខែមីនា កម្មវិធីដ៏កក្រើកប្រចាំឆ្នាំ២០២៤នៅទ្វីបអាស៊ី ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចំណាយទឹកប្រាក់អស់ ១៥២លានដុល្លារនោះ គឺជាពិធី Pre Wedding របស់ Anant Ambani វ័យ ២៨ឆ្នាំ ដែលត្រូវជាកូនប្រុសពៅមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត គឺលោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីឥណ្ឌាខាងលើ និងត្រូវជាម្តាយបង្កើតរបស់កូនកំឡោះនៅយប់ថ្ងៃបញ្ចប់កម្មវិធី បានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំងតាមរយៈគ្រឿងអលង្ការពេជ្រតម្លៃថ្លៃកប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj96BGgAjTMJr9DGmWYCSFJ4AAGQ0AJSyIplAthlxLNOGVMvHvI9eoxzO8_88PmNZo0CBXWbMakwvusaAn4ZlcZXLG4zGN3vnnHlNgwb-lRa1ZVlTf3BkNCbPvb3L27yzGH8fkO2xkpVFchDYzzMPuta1oW1kYOqoZkVk_qY8APi9wpqbYcj86mhyoV464/s1280/photo_2024-03-14_10-47-25.jpg

លោកស្រីបានពាក់នូវសម្លៀកបំពាក់បែបនារីឥណ្ឌា ជាសាច់ក្រណាច់ពិសេសមានគុណភាពពណ៌មាសស្រាលភ្លឺចែងចាំង ជាមួយនឹងឈុតគ្រឿងអលង្ការយ៉ាងប្រណិត ដែលខ្សែកររបស់គាត់មួយខ្សែមានតម្លៃរហូតដល់ជាង ៦០.៤ លានដុល្លារអាមេរិក ដែលរចនារំលេចដោយត្បូងពេជ្រ ត្បូងមរកតចម្រុះ និងមានត្បូងធំៗចំនួន២ស្ថិតនៅកណ្តាល។ ជាមួយគ្នានោះគាត់ក៏បានពាក់ចិញ្ចៀនពេជ្រមួយវង់ ៥២.៥៨ការ៉ាត់ តម្លៃ ៦.៥លានដុល្លារ។ បើយោងតាម Vogue India បានឲ្យដឹងទៀតថា ចិញ្ចៀនពេជ្រមួយវង់នេះគឺបានដាក់លក់នៅឯការដេញថ្លៃរបស់ Christie ក្នុងខែមិថុនា ឆ្នាំ ២០១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwcaKBcrHv8ijNlEt_-B8At-Ckq7Vj308FDrTh4Bj5rV8SpE25pQJPRk9AM9YpTWoz6NzbBzE8OReMCu81G1ARr4W8PYFyYg4SiYPJiYdjFych7snI4prgAKKilSNU4F0ObGEZztw9yoTp80IQswVKC746x1jQHx2_qH94JSl53e2-gfBlboTPsd_4g8/s1024/photo_2024-03-14_10-47-23.jpg

លោកស្រី Nita អាយុ ៦១ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅមហាវិទ្យាល័យ Narsee Monjee College of Commerce & Economics ក្នុងទីក្រុងបុមបៃ។ គាត់ក៏ត្រូវបានបណ្តុះបណ្តាលក្នុងសាលារបាំ Bharatnatyam ផងដែរ។ បច្ចុប្បន្ន លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាស្ថាបនិក និងជាប្រធានមូលនិធិ Reliance ដែលជាផ្នែកសប្បុរសធម៌នៃក្រុមហ៊ុនយក្ស Reliance Industries របស់ស្វាមីខ្លួន។ ថ្មីៗនេះ លោកស្រីក៏បានឡើងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលទើបបង្កើតថ្មី ជាការរួមហ៊ុនគ្នារវាងក្រុមហ៊ុន Disney និង Reliance Industries ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLzE35DfWJPLXJC6cL0O_6GdCUqS8CneIlCINqwNpNEMyp2iV3MCIP6TLLFzt9DQJsjrVtpvucoA-Fgyi1cZd7Bzeb65Sqf_WuRq0MqhOUAPtyfxVNVILNh0DlAtVy1sfv5A7S8bE9-oQRZa6WSJwpwvljTBdFmHPgwb_hkc_iDdqZCi30bkM7jk_rkoA/s1200/photo_2024-03-14_10-47-23%20(2).jpg

គួរបញ្ជាក់ថា លោកស្រីនីតាបានរៀបការជាមួយស្វាមីខ្លួន Mukesh Ambani កាលពីឆ្នាំ១៩៨៥មានកូនបីនាក់ គឺកូនស្រី Isha និងកូនប្រុសពីរនាក់ Anant និង Akash។ យោងតាមទស្សវដ្តី Forbes គិតត្រឹមខែមីនានេះ បានប៉ាន់ស្មានទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mukesh Ambani មានរហូតដល់ទៅ ១១៧.៧ ពាន់លានដុល្លារ ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី៩ លើពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BtwTWDGjNIEYZGiEj_S2wLEk3wnIDCAwUlZvrlStbyNOr3l7uO8iiEID2_Tgtip9LCjKsUpUo22eeetzx0ze6nZRdexVsXSTMxGhWzOPUz-Q9_HX4fCCpDlNEMMmSirok8fy9tBCuA-eKkklYtdBcrcg9ALaO_V-2XZPNCyNZQvo1nhZbZn3xTrtiIw/s1000/photo_2024-03-14_10-47-27.jpg

ទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei រំពឹងថានឹងដណ្តើមតំណែងលេខ១ នៅឆ្នាំ២០២៤

0

បរទេស៖ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងកាន់តំណែងលេខមួយនៅលើទីផ្សារស្មាតហ្វូនដែលអាចបត់បានក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ ដោយសារតែការលក់ Mate X5 និង Pocket 2 ខ្ពស់ជាងការរំពឹងទុក នេះបើយោងតាម Korea Joongang Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

បើតាមការព្យាករណ៍ស្ថិតិរបស់ក្រុមហ៊ុនប្រឹក្សាខ្សែសង្វាក់ផ្គត់ផ្គង់ DSCC ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Huawei នឹងដណ្តើមយកចំណែកទីផ្សារដែលអាចបត់បានច្រើនជាង ៤០ ភាគរយនៅក្នុងត្រីមាសទី១ នៃស្មាតហ្វូនចេញថ្មីរបស់ខ្លួនគឺ Mate X5 និង Pocket 2 ខណៈ Samsung មិនបានបញ្ចេញទូរស័ព្ទដែលអាចបត់បានថ្មីទេរហូតដល់ឆមាសទីពីរនៃឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1572R1nX5CF_mF4sJTZvfoUUVDDDCscg0Zz-py62FSMqJihgKOXEz-jwjP3ZRiEqI3_IvsdVv7w6bEWXAWKzA5UgogKKStajUrLHOQ08mOgsEWnKXtjStHYjgk4XrgIHwavlqxytsvWwE4qkpqHu_Cz692PgNrb-CLSl-Ky59_CdAaoBhdtzLEqaEkA/s1406/camera-skincare.jpg

របាយការណ៍ DSCC បាននិយាយថា នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ ទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ Huawei បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងការនាំចេញឧបករណ៍ចំនួន ៤.២ លានគ្រឿង កើនឡើង ៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះការអនុវត្តដ៏រឹងមាំពីក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងជំរុញទីផ្សារទូរស័ព្ទដែលអាចបត់បានក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឱ្យកើនឡើង ១០៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdCzw3JuMfljMZSXacAT5f3wXLEFNdLZ3OntiGdpZBEnN5BjJ5sTARtqaVXOKhH3YrNnpxbdSKgmDRGsQ-dS0SFBjqaAf9EJv876h4enIuCSy8ZHljgsYRt9jqaO9gVnH8qyzE8S5k9bk3C8UMY8ydO95HBD4sSpHjAUvoGIbWS_EZAhgJhCYckZlVwQ/s560/huawei-mate-x5-light-gold.jpg

ទោះជាយ៉ាងណាក៏ដោយ Samsung នៅតែនាំមុខទីផ្សារ បើទោះបីជាការលក់ Galaxy Z Flip5 និង Z Fold5 ទាបជាងការរំពឹងទុកក៏ដោយ។ គួរបញ្ជាក់ដែថា ទូរស័ព្ទបត់ដែលពេញនិយមបំផុតទាំងប្រាំមាន Galaxy Z Flip5, Huawei Mate X3, Honor Magic Vs2, Galaxy Z Fold5 និង Oppo Find N3 Flip។ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ មានផលិតផលចំនួន ៤ របស់ Samsung, និងស្មាតហ្វូនដែលអាចបត់បានរបស់ Honor មានពីរ, Oppo ពីរ, Huawei មួយ, និង Xiaomi មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4sTUZD9emRgs1OvOTZDNnXiuA3bS67BR1VpxqQFYSGuRxAzm2TJyRHjTQtUU5hlfWbYH19Rzbc5T622r5_fZ7WKQ27ZaCvhJO_VuCpr8yIesNhWfopgpm8SSjAV7QFYHkUxfeM0zeQKTzv21rBtnEi-yKTGkEn0CM92QNsVgafW5B6gWC7aCfUP4dtwk/s560/huawei-mate-x5-violet.jpg

ហេតុនេះហើយ បើយោងទៅតាមអ្នកវិភាគ DSCC ទីផ្សារនឹងឃើញការផ្លាស់ប្តូរទីតាំងនាពេលខាងមុខ។ ការលក់ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែអ្នកប្រើប្រាស់នឹងរង់ចាំពីរម៉ូដែល Z Flip6 និង Z Fold6 ដែលរំពឹងថានឹងចេញលក់ក្នុងខែកក្កដា ដើម្បីពិចារណាជ្រើសរើសឧបករណ៍ជំនាន់ថ្មី ឬទូរស័ព្ទចាស់ក្នុងតម្លៃថោកជាង។

ដូច្នេះក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Huawei ទំនងជានឹងឡើងដល់កំពូល ហើយម៉ូដែលដែលអាចបត់បានទាំងពីរគឺ Mate X5 និង Pocket 2 អាចឈរលើកំពូលនៃតារាងលក់។ ទោះជាយ៉ាងណាក៏ដោយ DSCC ជឿជាក់ថាការកើនឡើងនេះគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះព្រោះថា Samsung នឹងដណ្តើមបានតំណែងកំពូលវិញបន្ទាប់ពីការចេញលក់ Galaxy Z Flip6 និង Z Fold6 duo នៅដើមត្រីមាសទី ៣ នៃឆ្នាំ ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMe4KU4HHZQFBIcF-ANGzWlX3Mb3otc1-EysmBIxOChulHBt3aKh_LILWb658WQzCANXnLAOhsOPu4V9oEM4_eeB8hZNmpQcwuBVJay_4GQaUVtf4ov6XdajyzaTM1kdx5TOnIvBN6As110znNV1EUe0EdtwpQeniXsdK8S1FrxKZf0XTld9KagxLeEs/s1164/kv.jpg

ចក្រភពអង់គ្លេសគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេដើម្បីទាញយកថាមពលពីទឹករលក

0

បរទេស៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលទីក្រុង Liverpool ប្រទេសអង់គ្លេស បានកំពុងពិចារណាលើគម្រោងសាងសង់ថ្មីដែលជាផ្លូវឆ្លងកាត់ទន្លេ និងរោងចក្រថាមពលទឹករលក ដែលនឹងកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយ។ ដូច្នេះ ប្រសិនបើវាបន្តទៅមុខ គម្រោងដ៏មានមហិច្ឆតានេះ នឹងក្លាយទៅជាផ្លូវឆ្លងកាត់ទន្លេ និងរោងចក្រថាមពលទឹករលកដ៏ធំបំផុតនៅលើពិភពលោក ជាមួយសមត្ថភាពសរុប ៧០០ មេហ្គាវ៉ាត់ ដោយផ្តល់ឱ្យអ្នកថ្មើរជើង និងអ្នកជិះកង់ឆ្លងកាត់ទន្លេប្រកបដោយសុវត្ថិភាពបំផុត។https://assets.newatlas.com/dims4/default/c767356/2147483647/strip/true/crop/1458x820+0+0/resize/1458x820!/quality/90/?url=http%3A%2F%2Fnewatlas-brightspot.s3.amazonaws.com%2Fa7%2F77%2F1d70ac6e40d1bf6a2ca15e67e166%2Fmersey-tidal-barrage-image-2.png

បើយោងតាមសារព័ត៌មាន New Atlas បានឱ្យដឹងទៀតថា អាជ្ញាធរនៅក្នុងទីក្រុង Liverpool បានលើកឡើងថាគម្រោងនេះដំបូងមានតាំងពីឆ្នាំ ១៩២៤ មកម្លេះ បន្ទាប់មករបាយការណ៍ និងការសិក្សាលទ្ធភាពជោគជ័យក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ អ្នកនយោបាយ John McDonnell ថ្មីៗនេះក៏បានបញ្ជាក់ដែរថា ពួកគេបានជ្រើសរើសសំណើសាងសង់ផ្លូវរនាំងរវាង Liverpool និង Wirral conurbation ក្នុងដំណាក់កាលរៀបចំផែនការ ដោយពួកគេបានស្វែងរកការបញ្ជាក់នៃគម្រោងមួយចំនួននៅលើទន្លេ Mersey ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។https://assets.newatlas.com/dims4/default/d4d36ab/2147483647/strip/true/crop/1458x820+0+0/resize/1458x820!/quality/90/?url=http%3A%2F%2Fnewatlas-brightspot.s3.amazonaws.com%2F99%2F99%2Feb6c40064bfb88e8112d0c864599%2Fmersey-tidal-barrage-image-1.png

មិនត្រឹមតែជាផ្លូវថ្មើរជើង និងជិះកង់ដំបូងដែលតភ្ជាប់តំបន់មាត់ទន្លេទាំងពីរនេះទេ រចនាសម្ព័ន្ធថ្មីនេះនឹងមានទួរប៊ីនចំនួន ២៨ ដែលដំណើរការដោយលំហូរទឹកនៃទន្លេ Mersey ផលិតអគ្គិសនីដោយប្រើថាមពលដែលមានពីភាពខុសគ្នាកម្ពស់នៃជំនោរ ដែលអាច ឡើងដល់ ១០ ម៉ែត្រនៅ Liverpool ។ ថាមពលសរុបត្រូវបានគេរំពឹងថានឹងមានចំនួន ៧០០ មេហ្កាវ៉ាត់ ដែលធ្វើឱ្យគម្រោងនេះក្លាយជាគម្រោងទឹករលកដ៏ធំបំផុតនៅលើពិភពលោក។ ការរចនានេះក៏រួមបញ្ចូលផងដែរនូវច្រកទ្វារទឹកដែលអនុញ្ញាតឱ្យទឹកហូរកាត់នៅពេលចាំបាច់ ដែលជួយកាត់បន្ថយការកើនឡើងហានិភ័យនៃទឹកជំនន់ដោយសារការប្រែប្រួលអាកាសធាតុ ក៏ដូចជាការចាក់សោរនាវាចរណ៍សមុទ្រ ដើម្បីជួយរក្សាចរាចរណ៍ទន្លេដ៏មមាញឹកផងដែរ។https://assets.newatlas.com/dims4/default/6e22024/2147483647/strip/true/crop/1230x820+114+0/resize/1200x800!/quality/90/?url=http%3A%2F%2Fnewatlas-brightspot.s3.amazonaws.com%2Fe4%2F28%2F64d3179d421c8011514af40bcfdc%2Fmersey-tidal-barrage-image-3.png

ទោះជាយ៉ាងណា អាជ្ញាធរក្រុងមិនទាន់សម្រេចកំណត់ទីតាំងពិតប្រាកដនៅឡើយទេ ព្រោះជម្រើសពីមុនអាចនឹងមិនដំណើរការបានទៀតទេ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងពិនិត្យមើលទីតាំងជិតមាត់។ ប្រសិនបើត្រូវបានអនុម័តក្នុងសប្តាហ៍នេះ គម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារនឹងត្រូវបញ្ជូនទៅអធិការរដ្ឋាភិបាលនៅចុងឆ្នាំនេះសម្រាប់មតិកែលម្អលើប្រភេទនៃការស្ទង់មតិដែលត្រូវការដើម្បីបំពេញឯកសារទាក់ទងនឹងផលប៉ះពាល់បរិស្ថានរបស់គម្រោង៕

អ្នករ៉េបជើងថ្មី មេសា ចាយពេលជាង២សប្តាហ៍បទ «ដូចមេ»មានអ្នកស្តាប់ដល់ទៅជាង២លានដង

0

ដ្បិតទើបបង្ហាញខ្លួនជាអ្នកចម្រៀងរ៉េបថ្មីប៉ុន្តែ មេសា ហាក់ទទួលបានការគាំទ្រស្ទើរមិនគួរឱ្យជឿព្រោះពេលនេះបទចម្រៀង «ដូចមេ» ដែលសហការជាមួយ វណ្ណដា មានការស្តាប់រហូតដល់ទៅជាង២លានដងនៅលើឆាណែលយូធូបរបស់ មេសា ផ្ទាល់។ នេះមានន័យថា «ដូចមេ» ប្រើពេលជាង២សប្តាហ៍ប៉ុណ្ណោះមានការចូលស្តាប់ដល់ទៅរាប់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxN4wfFMSiqQAlaXIbcyUA-fHbQeQQbSWGfJABDx3ZiUN5ogCb_YqWVfGwv3zulJ1JKnEH8JXU6cr9PuhZYcaO7mJ6ZuAXtY-r7WAfRv-Cg_eb-r68UTNiQBYP1i5FUCuh_Eq0PbZ3iEQv9mD2Mwh5JdzFnKj05LEVu4PHJMj7k5MiP2Ys5oJVgbYkaUM/s1241/image_2024-02-23_09-24-26.png

ជឿជាក់ថាអ្នកនិយមស្តាប់ចម្រៀងរ៉េបអាចនឹងស្គាល់ មេសា ហើយមិនត្រឹមតែជាជំនួយការល្អប៉ុណ្ណោះទេប៉ុន្តែរូបគេក៏អាចចម្រៀងរ៉េបបានយ៉ាងល្អស្រូបចំណេះវិជ្ជានេះពី វណ្ណដា ផ្ទាល់។ កាលពីថ្ងៃទី២២ ខែកុម្ភៈ មេសា ក៏បានទម្លាក់បទដំបូងរបស់ខ្លួនផងដែរមានចំណងជើងថា «ដូចមេ» ដែលមានការ Feat ជាមួយតារារ៉េបដ៏ល្បី ម៉ាន់ វណ្ណដា ខណៈទិដ្ឋភាពក្នុងបទចម្រៀងនេះគឺស្ថិតនៅប្រទេសជប៉ុន អំឡុងពេលដែល វណ្ណដា មានការសម្តែងលើកដំបូងរបស់ខ្លួននៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHRDEngr-LWcADMaD9pzmdtp2kM4msv2cJ2GbK_ga3GmYx-Kr5DftPhWyzgPe50E2ntBePNX9o_8LPc2F6l6QP2WhrJpwkUP3ue4yksQYPtp2zLELVgtwQy8pzcT66L7cvHsDo5rTK8hu0AzG3BWS7eG1bbk37q6PQWC2GEUOBvr5bviXrP2ms0H6w60I/s2048/image_2024-02-23_09-24-24.png

មកទល់នឹងថ្ងៃទី១៣ ខែមីនា នេះបទ «ដូចមេ» មានការស្តាប់ដល់ទៅជាង២លានដងហើយ (២.២M) នៅលើឆាណែលយូធូប មេសា ផ្ទាល់ដោយបានប្រើពេលត្រឹមតែជាង២សប្តាហ៍ប៉ុណ្ណោះ។ ក្នុងនាមជាអ្នកចម្រៀងរ៉េបជើងថ្មីសមិទ្ធផលនេះ មេសា ជោគជ័យស្ទើរតែមិនគួរឱ្យជឿទៅហើយមិនខុសពីអត្ថន័យក្នុងបទចម្រៀងទេ មេខ្លាំងកូនចៅក៏ខ្លាំងដូចគ្នា។
មួយបទខាងលើនេះ វណ្ណដា ក៏ធ្លាប់ទម្លាយប្រាប់ទស្សនិកជនដែរថា មុននឹងចេញជាផ្លូវការ មេសា បានតាក់តែងបទនេះតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបតែបញ្ចេញនៅក្នុងឆ្នាំ ក្នុងនោះ វណ្ណដា ក៏បានសរសើរ មេសា ដូចគ្នាថាជាក្មេងមានសមត្ថភាពគួរឱ្យសរសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEKP_wDHv_mnufm5VeO6Db1ylsZvNX3mEBTkVbJ7YCM1JxetStEqdWtdcgcEwfHy9hU51ZW2wvSQbojGpu_byDopTySocOAuHtIz6kaBeOSFkhdnY514enq9IM-15ZboAIy5RcSPC0Mh7QHXviYU9aKRXxMQ50sWJhR8fEQgyPUjC2tQEPrpbB-tYCYY/s2048/image_2024-02-23_09-24-28.png

 

 

ចាន់ សុបញ្ញា ប្តូររសជាតិថ្មីចេញបទចម្រៀងរ៉េបឡើងញាក់សាច់

0

ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia ដែលធ្លាប់តែមានបទចម្រៀងបែបមនោសញ្ចេតនា ពេលនេះរូបគេបានផ្លាស់ប្តូររសជាតិថ្មីដោយបានចេញបទចម្រៀងរ៉េបវិញម្តង។ ការប្រឡូកលើវិស័យរ៉េបនេះ ចាន់ សុបញ្ញា ត្រូវបានអ្នកគាំទ្រស្ងើចសរសើរទឹកដមសំឡេងរបស់តារាចម្រៀងវ័យក្មេងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-qjyT54zN1v6tW1wVLPdo2w0eoevb_pHr-zNOmbZuWd10_pC1dPxtX33M4xQXpkO-hJs3kDpuCDK0EZjf2uPIVZfh2utBkEmyJNDdIaVlpvxc1b2mGTtuywgye21yu-Y_d-pqs1fD2JDScb2e2cpZXDk0wfgg4Ujl5uAnXuo9rppqBzyYn5gWkl7xBUE/s2048/image_2024-03-13_14-09-07.png

នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ ចាន់ សុបញ្ញា មានចំណងជើងថា « I am Comeback» និពន្ធទំនុកច្រៀងដោយ OG Golden។ នេះ ជាមួយរសជាតិថ្មីរបស់ ចាន់ សុបញ្ញា ដែលច្រៀងរ៉េបឡើងឈ្ងុយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះធ្លាប់តែឃើញគេច្រៀងបែបស្លូតៗ និងចង្វាក់បែបប្រពៃណី។ អ្នកគាំទ្រ លើកឡើងស្រដៀងៗគ្នាថាមួយបទនេះ បញ្ញា រ៉េបបានល្អ ឡូយតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQuBVZ_vHkyJNdB3QNa8oYp66z3wVvcBJ2M_QEXmaJOqI1GsJ78JMD5IYzDGuk2xRKZO_n4XFbVT36PftoUgVgnoBiRlgWNOIB021nBbM9x0vLpm8pUvsZb2hLTgZ-yLjcN12T_Br6JJ0z-jHB12ucl1-PUBtzg84NslxL6bhxkv9c8LZ4ivZ_ivPzBQ/s1280/image_2024-03-13_14-09-04%20(2).png

ចាប់តាំងពីក្លាយជាម្ចាស់ពានទាំងវ័យក្មេង និងបានក្លាយជាតារាចម្រៀងកុងត្រា បទមនោសញ្ចេតនារបស់ ចាន់ សុបញ្ញា ដែលទទួលបានការគាំទ្រច្រើនជាងគេគឺបទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ »មានការចូលស្តាប់ដល់ទៅ៤៦លានដងនៅលើឆាណែលយូធូប»។ ជាមួយគ្នានេះគេក៏នឹកឃើញដែរថា ទេព ពិសិដ្ឋ ក៏ជាម្ចាស់ពានវ័យក្មេងមួយរូបដែលប្តូររសជាតិនៃការច្រៀងដូចគ្នាពីការច្រៀងបទមនោសញ្ចេតនា មកជាច្រៀងរ៉េបវិញ ខណៈទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ckRkfyxLB8to0dCBvPyKyrQ6U6UEvWQxynvC6YexJHnOP7XH_U9c4TeDVWalqBaPD45dCRDtvQaWzjDw-X5mY_l13rjdtG6QL260LjF6K3k7aGhyphenhyphenmUQ60LHGn_TK0M9oGs416E8kvFhsppBPxzpT1R7USD7NGFdQ1kun-ajBrwS0JWU6miu-j58-YFA/s1412/image_2024-03-13_14-09-03.png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះមានការបង្ហើបថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយដូច្នេះរបបអាហារហូបចុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ តារាចម្រៀងវ័យក្មេងដែលជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រូបនេះបាននិយាយថាឆ្នាំដំបូងដែលកើតជំងឺនេះមានភាពលំបាកខ្លាំង ពេលមិនតបប្រៃមានសភាពហើមដៃហើមជើង និងមុខផងដែរ។ ប៉ុន្តែនៅពេលហូបអាហារសាបមិនមានបញ្ហាហើមនោះទេហើយពេលនេះក៏ស្រួលខ្លួនមិនពិបាកដូចពេលដំបូងៗឡើយ៕

អ្នកគាំទ្រខកចិត្តក្នុងកម្មវិធី Oscar ដែលមិនបានផ្តល់កិត្តិយសដល់អតីតតារាចម្រៀង Coco Lee

0

ផ្នែក «In Memoriam» គឺជាពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃកម្មវិធីអូស្ការ ដោយជារៀងរាល់ឆ្នាំពានរង្វាន់ Oscars ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកផលិតរឿង និងផលិតករភាពយន្តដែលបានទទួលមរណភាពកាលពីឆ្នាំមុនហើយឆ្នាំនេះក៏មិនខុសគ្នាដែរ។ ការសរសើរនេះត្រូវបានដឹកនាំដោយ Andrea Bocelli និងកូនប្រុសរបស់លោក Matteo Bocelli ដែលបានសម្តែងរឿង «Time to Say Goodbye»។

ក្នុងចំណោមអ្នកដែលត្រូវបានគេចងចាំនោះមានតារាមិត្តភ័ក្ដិ Matthew Perry តារាចម្រៀង Tina Turner ព្រមទាំងអ្នកនិពន្ធជនជាតិជប៉ុន Ryuichi Sakamoto និងតារាសម្ដែងកូរ៉េខាងត្បូង Lee Sun Kyun ល្បីខ្លាំងក្នុងរឿង Parasite ។https://onecms-res.cloudinary.com/image/upload/s--hztbp7T---/f_auto,q_auto/v1/mediacorp/8days/image/2024/03/13/coco_lee_oscar_ryuichi_sakamoto.jpg?itok=1-2mIbLG

គួរឱ្យកត់សម្គាល់គឺតារាចម្រៀងប៉ុបហុងកុង Coco Lee ដែលបានស្លាប់ក្នុងវ័យ ៤៨ ឆ្នាំនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ មិនត្រូវបានគេរម្លឹកឈ្មោះនោះទេ ហើយអ្នកគាំទ្របង្ហាញការមិនសប្បាយចិត្តខ្លាំងបន្ទាប់ពីវគ្គនេះបានចាក់ផ្សាយ។ អ្នកនិយមលេងអ៊ីនធឺណិតបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេដែលតារាចម្រៀង Coco Lee ធ្លាប់បានសម្តែងក្នុងកម្មវិធី Oscars ឆ្នាំ២០០០មិនត្រូវបានគេផ្តល់កិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqLFXUuhAwxl-kjkfgKp0QQHfkqtBA6Wn0dqpGSMTaeJLqGWiVRmc2ZlKj40gXDDBJ-w5MXNkDtJ-oFTNebrLkBzk3E0l_YFsGhIBf1uJPIk8Kd7Xx11OFATZc1uNE_ARkabGC6Uaa8b0F8eiA89P9AZQPYCqn3mbRGHqGl23YyYCNs04GK6fLFBbk_w/s1200/2015-beijing-international-film-festival---closing-ceremony---award-ceremony.jpg

គេចាំបានថាបទចម្រៀង៣បទរបស់ Ang Lee ត្រូវបានតែងតាំងសម្រាប់បទចម្រៀង Original Song ល្អបំផុត ហើយ Coco Lee ត្រូវបានអញ្ជើញឱ្យសម្តែងបទចម្រៀងជាភាសាអង់គ្លេសនៅឯកម្មវិធី Oscars នាពេលនោះ។ អ្នកខ្លះបានលើកហេតុផលថា Coco Lee ជាអ្នកចម្រៀងដូច្នេះវាជាការយល់បានថានាងមិនត្រូវបានគេបង្ហាញក្នុងការសរសើរនោះទេ ប៉ុន្តែអ្នកខ្លះទៀតបានប្រកែកថា Ryuichi ក៏ដូច្នោះដែរ។ ទោះជាយ៉ាងណាក៏ដោយ Ryuichi ដែលត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ពិន្ទុភាពយន្តរបស់លោកសម្រាប់ខ្សែភាពយន្តហូលីវូដបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការងាររបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSZk8zJ1KMb7bJLK62C0Iyy_StC6RAMTcn_hIPiGP2k7QPL1nqN7_AA5UMEMa7OTETBhYNbUqOPGouwVGfcS8xj21sgsWdr91dFX21O1YwzfGmpx_7Ewd4FTQTQaS09FsV5u7txdglroAGLBc1p9h7mpNXSmJ_RH3pyuwNSkvM6M7E8Wj4ft8zekm0jXM/s4627/ap231865555987951_custom-02b172a5b71be0c1cefe15ec922fd760a1a811f3.jpg

នៅឆ្នាំ ១៩៨៨ អ្នកនិពន្ធ Ryuichi បានឈ្នះពានរង្វាន់ Original Score សម្រាប់ការងាររបស់លោកនៅលើ The Last Emperor ដែលធ្វើឱ្យលោកក្លាយជាជនជាតិជប៉ុនដំបូងគេដែលឈ្នះពានរង្វាន់នេះ។លោកបានទទួលមរណភាពនៅអាយុ ៧១ ឆ្នាំ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfn3NleAlaKiXXr77gOPc1DmfH-ZHsxgNxjpCB1jBZOBZiuvZmZC7xRxgRXn7CPFRmrlY-eMUk9JoT9239cCFFZ1uWCDeTjyFEWfyg8PCRchNZYUsVAXvH26tF3gs9vZ2JwEMKYDGkq-KXaCv5daxhEdywWSwHY-sGiwcUYkWrU3fiOs8cbhMGFQTZ2M/s1480/GettyImages-72641881_hr723d.jpg