ប្រទេសចិន ៖ រីសតលំដាប់ផ្កាយ៥ មួយកន្លែងនៅខេត្ត Heilongjiang ប្រទេសចិន បានកែច្នៃអាងទឹកដ៏ធំមួយធ្វើជាឆ្នាំងភ្លើងទឹកស៊ុបក្តៅៗ ដោយការដាក់គ្រឿងផ្សំជាច្រើនមុខចូលក្នុងអាងទឹកនេះ ដូចជា ៖ ម្ទេសប្លោក, ក្រូចឆ្មា, ដំឡូងបារាំង និងក្តាមសមុទ្រ ដើម្បីឱ្យអ្នកមកងូតទឹកក្នុងអាងមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅក្នុងឆ្នាំងភ្លើងពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7kClJPDYtgaEYkdGdUkjQA2l99VM8xgmd2YJkNYE8ehlF1uxU-d5PIyWwLSvxDtCxKeYMmS-NCqXIGwGYjwMXPQ63XR-TKt_UP8baQ429pEL49ZwoigxYF5Tgt-wlScJdIoZW0jc2AnFnreQkFYFtnepUwjv8jMnh4lZVUdAap1PCd8aCvWorQg8eCWg/s1280/photo_2024-04-27_11-14-35%20(3).jpg

អាងទឹករៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរចិន និងបរទេសជាច្រើននាក់ឱ្យមកកម្សាន្តនៅរីសតមួយកន្លែងនេះ ដែលគេដាក់ឈ្មោះថា «អាងទឹកក្តៅ» ។ បុគ្គលិកធ្វើការក្នុងរីសតលំដាប់ផ្កាយ៥ និយាយថា រីសតនេះឈ្មោះ «Maple Leaf Village Hot Spring Resort» ហើយដោយសារការច្នៃប្រឌិតអាងលទឹកឱ្យក្លាយជាឆ្នាំងភ្លើង បានធ្វើឱ្យរីសតទទួលបានភ្ញៀវមកកម្សាន្តយ៉ាងច្រើនក្នុង១ថ្ងៃៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTG0_FaY9ROS5bFLyo8J0HS4dmTtj3Ofuh9MRwTXCCUDZQkSo3hOOKaVfTUw3PhPv8uYuCeGW67F36XzUAjxjERqpoDKBu8301oKqXcj_7m95JjLXzyu-8ONlbTWC4pmCIO-dKpKfQUfZSXdmTIzQ4ju8_3kGBJEwOVI-MZ3WhTaVUGQrdCGzi7OHM2s/s1280/photo_2024-04-27_11-14-35%20(2).jpg

Maple Leaf Village Hot Spring Resort គឺជារីសតអាងទឹកក្តៅ ដែលមានទីតាំងស្ថិតនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ។ រីសតនេះបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ដោយសារតែការកែច្នៃអាងទឹកឱ្យក្លាយជាឆ្នាំងភ្លើងធំមួយ ដែលពោរពេញទៅដោយបន្លែបង្ការជាច្រើនមុខ រួមទាំងគ្រឿងសមុទ្រផងដែរ ។ វាបានធ្វើឱ្យអ្នកមកងូតទឹកក្នុងអាងនេះមានអារម្មណ៍ថា ពួកគេកំពុងស្ថិតក្នុងទឹកស៊ុបក្តៅៗ និងធ្វើឱ្យរាងកាយស្រស់ស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx8OEghqiseUorVGVOTI6cuLiP104G9hyphenhypheniDbgjzWTCrnM94m9b1fE9MnoJhoO_goEzANu5NLJFwgYcU0I3dKhNdUXi8bnbnfL2YgL2gsIwqEX_oVi7428Vzf1J2jLxZYNCR3xdVFrNgAviLRkTyByggirfrShmtbXREE3Mv6YXYhQvtmVJFkLyL0CCegc/s1280/photo_2024-04-27_11-14-34.jpg

អាងងូតទឹកក្តៅក្នុងរីសតនេះបានរៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងចំនួន២ផ្នែក គឺនៅផ្នែកម្ខាងនៃអាង គេបានរៀបចំជាឆ្នាំងស៊ុបមានរសជាតិហឹរ និងក្តៅ ខណៈផ្នែកម្ខាងទៀតបានរៀបចំឡើងជាឆ្នាំងស៊ុបទឹកដោះគោ ។ លើសពីនេះ បុគ្គលិករីសតក៏បានយកគ្រឿងផ្សំ និងបន្លែផ្សេងៗមកដាក់ក្នុងឆ្នាំងស៊ុបដ៏ធំនេះផងដែរ ដូចជា ៖ ម្ទេសប្លោក, ដំឡូងបារាំង, ក្រូចឆ្មារ, ពុទ្រាចិន និងដាក់ក្តាមសមុទ្រទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW86PE5qI1fORshyoIS6NyNRrtVy-sv-YefiAn0DYXbZyqDYVsK29adgjIus3kyaqY240ajbHdk8Oo7B0MACZYhYRavuVRX0HdjWffkBOAzVAA4rx_0l6y34_Te_V-9g8IE_N_b3xMJ-XnGZ1MThyphenhyphenvRvkUrc2DV15BQnCGWgY3vynPjkqv8xkHIcbfKAQ/s1280/photo_2024-04-27_11-14-34%20(2).jpg

វីដេអូអាងលទឹករៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងនេះ បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ហើយមានពលរដ្ឋចិនជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋចិនម្នាក់និយាយថា ៖ «គ្រាន់តែឃើញទឹកស៊ុបមាន២រសជាតិ ខ្ញុំមានអារម្មណ៍ឆ្ងាញ់ណាស់» ។ ពលរដ្ឋចិនម្នាក់ទៀតនិយាយថា ៖ «អាងលទឹកនេះបានក្លាយជាឆ្នាំងភ្លើងដាក់ម្ទេសហឹរៗ» ។ រីឯពលរដ្ឋចិនម្នាក់ទៀតសួរថា ៖ «តើមានអ្នកសាកល្បងបរិភោគបន្លែ និងគ្រឿងសមុទ្រក្នុងឆ្នាំងភ្លើងនេះដែរឬទេ?» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_xDiw5W_f-GYJRIUGBzEmeYc6g8tY-Jk0ADtZo4ueciT41dYJAouRkhdp_G0SUkMGW1yYDoGAkDJSUJf3aqxAHRKxcsdDtth-NZsRDBUrxUPzkXclSdkJlfeeToKSUaP5lym1t-I0Xg9OBwemoVqk9IX3v4wbnqFtfYKpNYpXWcq6PwvpvnRdCOHTG4/s1280/photo_2024-04-27_11-14-35.jpg