Home Blog Page 1155

បើពិតជាចឹងមែននោះ ចប់ហើយត្រីធម្មជាតិនៅស្រុកខ្មែរយើង គឺពិតជាប្រឈមនឹងហានិភ័យខ្លាំងណាស់ រឿងត្រីទីឡាព្យ៉ាខ្មៅនៅប្រទេសថៃ

0

រឿងរ៉ាវថ្មីមួយដែលប្រជាជនខ្មែរយើងគួរជួយតាមដានព័ត៌មានប្រទេសជិតខាង គឺរឿងជលផល ហើយកសិករចិញ្ចឹមត្រី ត្រូវប្រុងប្រយ័ត្នខ្ពស់មែនទែន បើហ៊ានតែប្រហែសបន្តិច ជលផលធម្មជាតិយើងច្បាស់ជាហិនហោច ដោយសារតែពូជត្រីថ្មីមួយប្រភេទនេះ ដែលយើងធ្លាប់យកមកចិញ្ចឹមតាមស្រះត្រីនានា ។

កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរខេត្តសមុទ្រសុងក្រាម បានចាត់វិធានការបំផ្លាញត្រីទីឡាព្យ៉ាខ្មៅមួយប្រភេទ ដែលកន្លងមក ឈ្មួញបានចិញ្ចឹមវាធម្មតា ដោយមិនបានចាប់អារម្មណ៍ថា ត្រីប្រភេទនេះមានផលអវិជ្ជមានខ្លាំងដល់មច្ឆជាតិដែលរស់នៅតាមបែបធម្មជាតិ ។ ម្យ៉ាងទៀត វាជាប្រភេទត្រីពូជថ្មី មិនដឹងសាវតាច្បាស់លាស់ ទើបតែពេលនេះ ក្រុមជំនាញផ្នែកជលផលបានរកឃើញពីផលលំបាកដ៏ច្រើនរបស់ត្រីទីឡាព្យ៉ាខ្មៅមួយប្រភេទនេះ ទើបអ្នកជំនាញបានប្រកាសយុទ្ធនាការទប់ទល់ប្រឆាំងនឹងការចិញ្ចឹមត្រី និងហាមដាច់ខាតមិនឱ្យចិញ្ចឹមត្រីប្រភេទទីឡាព្យ៉ាខ្មៅថែមទៀតផង គឺកម្ចាត់ផ្តាច់ពូជត្រីប្រភេទនេះឱ្យខាងតែបាន ។https://resource.nationtv.tv/uploads/images/contents/w1024/2023/08/O44M8HsUAZ6KOTDrj54s.webp?x-image-process=style/lg-webp

សារព័ត៌មានថៃរាយការណ៍ថា នៅដើមឆ្នាំ២០២៤ នេះ អាជ្ញាធរនៅខេត្តសមុទ្រសុងក្រាម ប្រទេសថៃ បានចាត់វិធានការបំផ្លាញត្រីទីឡាព្យ៉ាខ្មៅនៅតាមបណ្តាខេត្តមួយចំនួន ដោយសារតែត្រីទាំងនេះបានរំខានដល់កន្លែងចិញ្ចឹមត្រីរបស់កសិករ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីយ៉ាងខ្លាំងក្លា ។https://thecitizen.plus/wp-content/uploads/2023/08/IMG_3671-Large-1024x768.jpeg

យោងតាមការលើកឡើងរបស់កសិករចិញ្ចឹមបង្គា, ក្តាម និងត្រីនៅខេត្តសមុទ្រសុងក្រាម បាននិយាយថា ពួកគេបារម្ភពីផលប៉ះពាល់បរិស្ថាន ដោយសារតែវត្តមានត្រីទីឡាព្យ៉ាខ្មៅប្រភេទមួយនេះ។ ពីព្រោះត្រីទីឡាបព្យ៉ាខ្មៅមួយនេះ មិនមែនជាពូជត្រីរស់នៅប្រទេសថៃតាំងពីដើមមកទេ ហើយបើវាចូលមករស់នៅក្នុងតំបន់ទឹកធម្មជាតិ ឬអាងចិញ្ចឹមត្រី វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខរបរចិញ្ចឹមត្រីរបស់ពួកគេ ។ លើសពីនេះមានការលើកឡើងពីកសិករចិញ្ចឹមត្រីមួយចំនួនក៏បានខាតបង់ដើមទុនទៀតផង ដោយសារត្រីទីឡាព្យ៉ាខ្មៅបានចូលមកស៊ីត្រី ដែលពួកគេចិញ្ចឹមក្នុងអាងអស់គ្មានសល់ ។https://mpics.mgronline.com/pics/Images/566000005711204.JPEG

កសិករចិញ្ចឹមត្រីម្នាក់បាននិយាយថា នៅក្នុងរយៈពេល៦ឆ្នាំ កន្លងមកនេះ គេបានឃើញត្រីទីឡាព្យ៉ាខ្មៅរស់នៅក្នុងទឹកធម្មជាតិ និងរស់នៅតាមប្រឡាយផ្សេងៗនៅខេត្តសមុទ្រសាខន, ខេត្តសមុទ្រសុងក្រាម, ខេត្តពេជ្របុរី និងខេត្តសមុទ្រប្រាកាន ហើយវាបន្តពូជលឿនខ្លាំងណាស់ ។ ជាទូទៅ ត្រីទីឡាព្យ៉ាខ្មៅ ចូលចិត្តស៊ីបង្គា, ត្រី និងស៊ីចំណីគ្រប់មុខ ។

បើទោះជាត្រីប្រភេទនេះ ស៊ីចំណីមិនរើសមុខ ដែលបង្កអោយមានផលប៉ះពាល់ខ្លាំងដល់ប្រភេទត្រីដ៏ទៃយ៉ាងណាក៏ដោយ វិធីកំចាត់ត្រីនេះមានវិធីសាស្ត្រងាយៗ ដោយកសិករខាងលើក៏បានប្រាប់ពីវិធីកំចាត់ត្រី ទីឡាព្យ៉ាខ្មៅផងដែរ ។ កសិកររូបនេះបានបន្តថា គេអាចកម្ចាត់ត្រីទីឡាព្យ៉ាខ្មៅឱ្យផុតពូជ តាមរយៈការប្រើប្រាស់កំទេចស្លឹកតែយកមកកិនឱ្យហ្មត់ បន្ទាប់មក ត្រូវយកកំទេចស្លឹកតែនេះទៅបាចក្នុងទឹកព្រែក ឬទឹកធម្មជាតិ ទុករយៈពេលចាប់ពី៥នាទី ទៅ១០នាទី ។ វិធីនេះនឹងអាចជួយកម្ចាត់ពូជត្រីនេះអស់គ្មានសល់ ។https://static.thairath.co.th/media/00_A5B2760215C6E1280.jpg

ចំណែកមន្ត្រីការិយាល័យជលផលខេត្តសមុទ្រសុងក្រាម លោក Bundit Kullawanich លើកឡើងថា អាជ្ញាធរនឹងកម្ចាត់ត្រីប្រភេទនេះតាមវិធានការរបស់ក្រសួងកសិកម្ម នៅតាមបណ្តាព្រែក និងអាងស្តុកទឹកភ្ជាប់នឹងទន្លេ Mae Klong ដើម្បីឱ្យវាផុតពូជពីប្រទេសថៃ ។ លើសពីនេះ ការិយាល័យជលផលនឹងអប់រំកសិករក្នុងតំបន់ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ដោយសារវត្តមានត្រីទីឡាព្យ៉ាខ្មៅ ។

ក្រៅពីនេះ នាយកដ្ឋានជលផលបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាការរាតត្បាតរបស់ត្រីទីឡាព្យ៉ាខ្មៅ តាមយៈការបង្កើនប្រសិទ្ធភាពគ្រប់គ្រង, ការពារ និងកម្ចាត់ពូជត្រីនេះក្នុងរយៈពេលខ្លី និងរយៈពេលវែង ។ ក្រៅពីការគ្រប់គ្រងការរាតត្បាតរបស់ត្រីនេះហើយ អាជ្ញាធរនឹងតាមដានថា តើនៅតំបន់ផ្សេងទៀតមានការរាតត្បាតរបស់ត្រីនេះដែរឬទេ ។https://thecitizen.plus/wp-content/uploads/2023/08/IMG_3692-Large.jpeg

លោក Bancha Sukkaew មន្ត្រីនាយកដ្ឋានជលផលនិយាយថា ការរាតត្បាតរបស់ត្រីទីឡាព្យ៉ាខ្មៅ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលផលិត និងការចិញ្ចឹមសត្វក្នុងទឹកគ្រប់ប្រភេទរបស់កសិករ ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី ដោយសារវាអាចសម្របខ្លួននឹងបរិស្ថាន និងធន់នឹងបម្រែបម្រួលអាកាសធាតុបានយ៉ាងល្អ ។ ហេតុនេះ វាអាចបង្កើតកូនចៅបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ៕

នំអន្សមនិងនំគមខ្មែរ តាមពិតគឺតំណាងឲ្យលិ.ង្គនិងយោ.នី ក្នុងព្រាហ្មណ៍សាសនា

0

នំអន្សមដែលជាគូរនិងនំគម គឺតែងតែលេចវត្តមាននៅក្នុងឱកាសបុណ្យសំខាន់ៗរបស់ខ្មែរ ជាពិសេសគឺក្នុងបុណ្យចូលឆ្នាំប្រពៃណី បុណ្យភ្ជុំបិណ្ឌ ឬពិធីមង្គលការជាដើម ដោយសង្កេតថា រយៈពេលពី១-២ថ្ងៃមុននឹងពិធី ប្រជាជនខ្មែរភាគច្រើនបាននឹងកំពុងឆ្ការដៃឆ្ការជើងគ្នា រៀបចំ វេចនំនេះឡើងមក ដើម្បីជាធ្វើដង្វាយ ឲ្យទាន់ក្នុងថ្ងៃពិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHY9-LEvan0Sk4lxs2NKWj0Mc50IpoodeIWMWgfafQs6q69cLgjeDbO4J-yui7ZgGtOlZALFfdZFn2hUuJb02aP1kFX2CYkJsdgNoeriHdN1zsoPG-MEz4mNXi_vw9bV0VQcFQ7QKaHfNBcwgG0ooH00JE5ZBVR3sbEIpjUNJQ7pxA-8X01cohp494CSA/s1024/fn-2017-09-18-10-06-48-0.jpg

ពាក្យ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ នំអន្សមគឺមានជាច្រើនប្រភេទដូចជា៖ នំអន្សមស្នូលចេកណាំវ៉ាទុំ ដែលគេហៅថាអន្សមចេក, អន្សមជ្រូក, អន្សមដូងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ldgHgx4poufs0kVbH0rtTdYr082ns3lMGGcG-QmDP-QB3oOKiRReG44T8vz1XIB3nX2mqsBcxnUx02Hgcvi7eIOHouq2k9muvT4Yifot1nVlHUV9yzNs-hNrjfGmAhuQEHAF2uJtK_DTYCMuancWPzBrCNZZHKik-yH5C28AlBs1YSkfE_SlOJNba1g/s1024/260775460_3057579504561507_804464098281797651_n-1-820x1024.png

ទោះជាយ៉ាងណា យោងតាមឯកសារមួយចំនួន ប្រវត្តិនៃការវេចនំអន្សម គឺត្រូវបានគេជឿជាក់ថា មាននៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ចន្លោះចុងសតវត្សទី១១និងដើមទី១២មកម្លេះ ដែលខណៈគ្រានោះ ប្រទេសកម្ពុជាយើងបានប្រកាន់យកសាសនាព្រាហ្មណ៍ ហើយនំអន្សមនេះទៀតសោត ត្រូវបានគេយកទៅប្រារព្ធយ៉ាងខ្ជាប់ខ្ជួននៅក្នុងពិធីសាសនានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxydn1MC3ot9xTiNT9pbxO6bzavOqsdLEORYGg88gjMy_lzKY0JTxBIo9tvS_Hn8Oep8xQdtmqR1eIS93ganqYAbkUMZnyuQjqnHDf9IUs89eEIPBm_wtXdxHgxbdnyY8TSHIZBkcgULBZiB0Qrq8eRKKNXsYb0TekLK_a6ivVLY2mgA7ta_hmviqJJ6U/s1920/2-3.png

ក្នុងសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឲ្យលិង្គរបស់ព្រះឥសូរ ចំណែកនំគមគឺតំណាងឲ្យយោនី នាងឧមា ត្រូវជាមហេសីរបស់ព្រះឥសូរ។ ដោយហេតុថា កម្ពុជាជាប្រទេសដែលធ្លាប់កាន់សាសនាព្រាហ្មណ៍ដ៏ធំមួយដែរក្នុងអតីតកាល ទើបនំអន្សមនិងនំគមបានជ្រាបចូលក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ បន្តយកនំប្រភេទនេះធ្វើជានំប្រពៃណីជាតិខ្មែរ ដែលបានក្លាយជាកេរ្តិ៍ដំណែលវប្បធម៌ដ៏រុងរឿង និងជាមោទនភាពសម្រាប់កូនខ្មែរគ្រប់រូបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSiBv6ObyD9z7pVyGxHNWX4TV4RnX4j7M8EQ9p9nWzDgNyEpfDhR3ox1I4xXYm0QMnxAqThWB_497CjQ3TQMGahyyQskx9Sq3-wBO9N8R5Gj9MEgZMS0CiW6IshaAMtTRMewxWUH5bJeQvw78FzjDvBrGCjjd0LJZV1GNdkebDELevxYBY4Q3Qin5oPFc/s306/220px-thumbnail.jpg

ឈប់ច្រឡំ! ចិនតៃបុិ និងតៃវ៉ាន់ តាមពិតជាប្រទេសតែមួយ

0

តៃវ៉ាន់ គឺជាប្រទេសដែនកោះមួយ ស្ថិតនៅតំបន់អាសុីបូព៍ា ដែលមានរាជធានីឈ្មោះ”តៃបុិ”។ តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១១ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ ក្រៅពីនេះចាត់ទុកតៃវ៉ាន់ ជាដែនអធិបតេយ្យភាពរបស់ចិន។https://c.files.bbci.co.uk/10BD2/production/_132226586_gettyimages-1243800580.jpg

ដោយឡែក សម្រាប់ឈ្មោះ ចិនតៃបុិ និងតៃវ៉ាន់ គឺជាឈ្មោះនៃប្រទេសតែមួយ គ្រាន់តែការប្រើប្រាស់ខុសគ្នាតែប៉ុណ្ណោះ៖

ចិនតៃប៉ិ ត្រូវបានប្រទេសចិន យកទៅប្រើប្រាស់ក្នុងវិស័យកីឡាអន្តរជាតិ ចាប់តាំងពីឆ្នាំ ១៩៨១ បន្ទាប់ពីគណបក្សជាតិនិយមចិន បដិសេធមិនឱ្យលេងក្រោមឈ្មោះ “តៃវ៉ាន់” ដោយពួកគេយល់ឃើញថា៖”តៃវ៉ាន់ គឺជាឈ្មោះខេត្តមួយរបស់ចិន”។https://media.cnn.com/api/v1/images/stellar/prod/181123111717-chinese-taipei-olympic-team.jpg?q=x_3,y_115,h_1247,w_2216,c_crop

បើនិយាយឱ្យងាយយល់ ចិនតៃបុិ គេសំដៅទៅលើការប្រើប្រាស់ក្នុងវិស័យកីឡា ហើយនិងវិស័យពាណិជ្ជកម្ម រីឯឈ្មោះតៃវ៉ាន់ សំដៅក្នុងន័យនយោយបាយ៕https://cdn.britannica.com/64/4564-050-EA4FD54D/Taiwan-map-features-locator.jpg

 

ក្រុមហ៊ុនអ៊ីស្រាអែលចាប់ផ្តើមប្រមូលទិញស្វាយចន្ទីខ្មែរ១០០តោន តម្លៃលើសទីផ្សាររហូតដល់២០% ដើម្បីផលិតកែច្នៃដាក់ឈ្មោះក្រោមស្នាកយីហោខ្មែរលើទីផ្សារអន្តជាតិ

0

ចាប់ពីដើមខែកុម្ភៈមុននេះតទៅ ក្រុមហ៊ុនមេ Floresta របស់អ៊ីស្រាអែល បានចាប់ផ្តើមធ្វើការប្រមូលទិញចន្ទីឆៅចំនួន ១០០តោន ក្នុងតម្លៃលើសទីផ្សារបច្ចុប្បន្នរហូតដល់ទៅ២០% ពោលគឺ៦០០០រៀលក្នុងមួយគីឡូក្រាម។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432689484_963216688503528_3560177282247484936_n.jpg?_nc_cat=106&ccb=1-7&_nc_sid=5f2048&_nc_ohc=pgLLxqtQ9OsAX9EWVkI&_nc_ht=scontent.fpnh1-1.fna&oh=00_AfBeCZ8SnUfQBwmn5x_M4jUTBbQAoYEGUBJH6ulHPrh2LQ&oe=6603A749

ដោយសំឡឹងឃើញថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជានាពេលកន្លងមកនេះនៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ខណៈដែលកម្ពុជាមានផ្ទៃដីដាំដុះដំណាំមួយនេះបានយ៉ាងអំណោយផលបំផុត។ ទោះជាយ៉ាងណា ប្រជាកសិករខ្មែរដែលដាំដុះដំណាំចន្ទីនៅតែត្អូញត្អែរនិងរៀបរាប់អំពីទុក្ខលំបាក ដោយសារតែតម្លៃដំណាំមួយប្រភេទនេះនៅតែបន្តធ្លាក់ចុះខ្លាំង ដោយលើកឡើងអំពីការក្រឡុកទីផ្សាររបស់ឈ្មួញកណ្តាល។

កាលពីឆ្នាំ២០២៣ កម្ពុជាគឺបាននាំចេញចន្ទីប្រមាណ ៦៦ ម៉ឺនតោន ទៅកាន់តែបរទេស ដែលជាមួយគ្នានោះ ៩៥% សុទ្ធតែជាការនាំចេញចន្ទីឆៅ ខណៈមានត្រឹមតែ៥%ប៉ុណ្ណោះ ជាទិន្នផលចន្ទីដែលត្រូវបាននាំចេញហើយបានកែច្នៃរួចរាល់។ ការដែលខ្វះដើមទុនផលិតកម្ម គឺជាកត្តាមួយបណ្តាលឲ្យកម្ពុជា ក៏ដូចជាប្រជាកសិករខាតបង់ឱកាសក្នុងការទទួលបាននូវប្រាក់ចំណេញដ៏មហាសាលលើវិស័យនេះ។ ស្របពេលជាមួយគ្នានោះ វៀតណាមបានទិញយកស្វាយចន្ទីឆៅពីកម្ពុជាស្ទើរ៩៥% ទៅផលិតកែច្នៃនាំចេញទៅលក់លើទីផ្សារបានតម្លៃយ៉ាងកាក់កប។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/433282476_963216668503530_2765430024545934642_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=hfCdXJaru80AX_dpUcI&_nc_ht=scontent.fpnh1-1.fna&oh=00_AfAKb7JZrKz9WitEk2t4rZLFZ7qOg27UAdrlMZxgEZhhAQ&oe=6603EE38

ដោយមើលឃើញពីទុក្ខលំបាកទាំងនេះនិងដើម្បីលើកកម្ពស់ចន្ទីកម្ពុជា ក្រុមហ៊ុនអ៊ីស្រាអែល Floresta បានផ្តួចផ្តើមគំនិតបង្កើតគម្រោង CashewNotes សហការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងដៃគូរអន្តរជាតិសំខាន់ៗជាច្រើនទៀត ធ្វើយុទ្ធនាការណ៍អភិវឌ្ឍន៍វិស័យចន្ទីកម្ពុជា ជាពិសេសគឺកែច្នៃគ្រាប់ស្វាយចន្ទីឲ្យទៅជាផលិតផលសម្រេចគុណភាពព្រីមៀមរបស់ខ្មែរ ដែលមានឈ្មោះថា «Casehewness» ដាក់លក់នៅទីផ្សារអន្តរជាតិ។

ជាមួយគ្នានោះ លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានលើកឡើងថា «សហគមន៍កសិកម្មទំនើប គឺជាការផ្សារភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន»៖ ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ ពោលគឺ៦០០០រៀលក្នុង១គីឡូក្រាម សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432654178_963216681836862_7403147173989503379_n.jpg?stp=cp6_dst-jpg&_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=oZJCosDfB2MAX8TmJfi&_nc_ht=scontent.fpnh1-2.fna&oh=00_AfAs72W6d_P_EbXKqPtsKF-IkfOHAJO5-9K4sAd_TdaKvQ&oe=6602705A

លោកបន្តថា កិច្ចសន្យាទិញមួយនេះគឺជាជំហានសាកល្បងដំបូងនៃគម្រោងCashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន ពីការចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ក្រៅពី«ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
– ការគាំទ្របច្ចេកទេស និងការគ្រប់គ្រង
– ការកាត់បន្ថយថ្លៃដើមផលិត
– ដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ
– ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432686140_963216801836850_4387833279329859285_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=kUH7nv_USW0AX-Crzpv&_nc_ht=scontent.fpnh1-1.fna&oh=00_AfDplTLjZgKWvKsEoxQ6uLHxzTPFmqBvpSRrBvh9gHXhag&oe=66027BDD

អ៊ីអន ម៉ល ចេញមុខបដិសេធ ជុំវិញដំណឹងលេចឮដែលថានឹងមានគម្រោងផ្សារអុីអន ទី៤

0

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការបដិសេធទៅនឹងព័ត៌មានចចាមអារ៉ាម ទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឱ្យផ្សារទំនើប អ៊ីអន។

ជុំវិញករណីនេះ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា៖” ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្មានការអនុញ្ញាតណាមួយ ដែលអះអាងថា តំណាងឱ្យក្រុមហ៊ុនឡើយ”។

ហេតុដូច្នេះ ដើម្បីរក្សាតម្លាភាពនិងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) បានស្នើឱ្យអតិថិជនគួរតែតាមដានផេកនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនតែមួយគត់ ដែលនឹងផ្តល់ព៏ត៌មានច្បាស់លាស់ ជុំវិញការអភិវឌ្ឍន៍លើគម្រោងផ្សេងៗបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHX2SPhUpV_J3Ax0Pz_2xjmlKXe8scFplY7AfpYtATijOW16jn1j9DSdJHEFiVZWp2Q9hXftr-YrQOYKLwTzgmkYgUwlQlDJMoXI7dS7_OApRtk2cFMcD1iqNTwALtCK5zmGWT0SMW7AVMeP1900lNDYGZ2Xm7qsupAQ4z8iq_xTIYigxRBnf3o7NJok/s2048/433435484_720988880150705_3172677880017632044_n.jpg

 

៥ វិធីប្រែក្លាយសក់ស្តើងទៅជាសក់ក្រាស់ក្នុងរយៈពេល ៧ ថ្ងៃ

0

បញ្ហាសក់ស្តើងតែងតែធ្វើឱ្យមនុស្សមួយចំនួនមិនសូវជឿជាក់លើខ្លួនឯង សក់ស្តើងកើតឡើងដោយសារកត្តាដូចជា បរិស្ថាន របបអាហារ និងការប្រើប្រាស់ផលិតផលថែរក្សាដែលអាចបណ្តាលឱ្យខូច និងបាត់បង់សក់។ ជាទូទៅមនុស្សដែលមានសក់ស្តើងកំពុងព្រួយបារម្ភថា តើគួរធ្វើយ៉ាងណាដើម្បីទទួលបានសក់ក្រាស់ រឹងមាំ និងមានសុខភាពល្អដូចគេ? ដូច្នេះសូមកុំបារម្ភអី ដើម្បីលើកកម្ពស់ការលូតលាស់ និងធ្វើឱ្យសក់រឹងមាំ ខាងក្រោមនេះជាចំណុចទាំង ៥ ដែលអ្នកមិនគួរព្រងើយកន្តើយ។

១.កាត់បន្ថយការចងសក់៖ ការលើកសក់ឡើងដោយការចងសក់ អ្នកគួរតែព្យាយាមកាត់បន្ថយ យល់ល្អគួរតែទម្លាក់សក់ឱ្យបានច្រើនដើម្បីឱ្យសក់ងាយលូតលាស់ល្អ ប្រសិនបើអ្នកឧស្សាហ៍ចងសក់ពេក វាអាចបណ្តាលឱ្យសក់អ្នកមិនងាយដុះ និងផុយស្រួយ ក៏ដូចជាដាក់សម្ពាធលើឫសសក់ និងនាំឱ្យសក់ខូច ឬជ្រុះជាដើម។https://www.phshairscience.com/wp-content/uploads/2021/10/shutterstock_1361066732-scaled.jpg

២.កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ ឬគៀបសក់៖ ការប្រើញឹកញាប់នៃឧបករណ៍សក់ដូចជាម៉ាស៊ីនសម្ងួតសក់ ឬម៉ាស៊ីនកៀបសក់ និងម៉ាស៊ីនមូលសក់ អាចបំផ្លាញសក់របស់អ្នកយ៉ាងឆាប់រហ័សបំផុត។ ដើម្បីការពារសក់របស់អ្នក អ្នកគួរតែព្យាយាមកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនេះ អនុញ្ញាតឱ្យសក់របស់អ្នកស្ងួតដោយធម្មជាតិ ឬប្រើម៉ាស៊ីនសម្ងួតនៅលើសីតុណ្ហភាពទាប។https://time.com/shopping/static/1cbfabf9d59318e17a3a2c349d064cb0/57e17/beautiful-funny-emotional-woman-after-bath.jpg

៣.កែលម្អគុណភាពទឹក៖ ទឹកម៉ាស៊ីនច្រើនតែមានសារធាតុរ៉ែ និងសារធាតុគីមី ដែលប្រហែលជាមិនល្អសម្រាប់សក់របស់អ្នក។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃទឹក ការវិនិយោគលើតម្រងទឹកដែលមានគុណភាពខ្ពស់គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ តម្រងនេះមានសមត្ថភាពបន្សុទ្ធទឹក កម្ចាត់ភ្នាក់ងារបង្កគ្រោះថ្នាក់ ដោយហេតុនេះធ្វើឱ្យគុណភាពទឹកប្រសើរឡើង ជាលទ្ធផលសក់អាចលូតលាស់កាន់តែរឹងមាំនិងរក្សាសំណើមចាំបាច់។

៤.ម៉ាស្សាស្បែកក្បាលរបស់អ្នកឱ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ៖ ការម៉ាស្សាស្បែកក្បាលជាទៀងទាត់ជារៀងរាល់ថ្ងៃអាចជំរុញចរាចរឈាមដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សារធាតុចិញ្ចឹមដល់ឫសសក់។ ដោយដំបូងអ្នកគួរប្រើចុងម្រាមដៃរបស់អ្នក ធ្វើចលនាម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥-១០ នាទី មុនពេលអ្នកចាប់ផ្តើមកក់សក់របស់អ្នក។ នីតិវិធីនេះមិនត្រឹមតែជួយសម្រាល និងបន្ធូរស្បែកក្បាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អការលូតលាស់សក់ និងជំរុញការលូតលាស់សក់ថ្មីផងដែរ។https://images.squarespace-cdn.com/content/v1/5f2864b6ee63644ee0b157d3/2a0a667f-4fe2-4357-9964-1c14e6b29287/professional-head-massage.jpg

៥.ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់ឱ្យបានត្រឹមត្រូវ៖ ការស្វែងរក និងប្រើប្រាស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ដែលសមស្របនឹងលក្ខណៈ តម្រូវការរបស់សក់អ្នក គឺមានសារៈសំខាន់ខ្លាំងណាស់។ សម្រាប់សក់ដែលមានជាតិប្រេង អ្នកគួរតែប្រើផលិតផលសាប៊ូកក់សក់ពិសេសដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងជាតិខ្លាញ់។ ទន្ទឹមនឹងនេះ ប្រសិនបើសក់របស់អ្នកស្ងួត និងខ្សោយ ចូរស្វែងរកសាប៊ូកក់សក់ និងក្រែមបន្ទន់ដែលសម្បូរទៅដោយជាតិសំណើម ដើម្បីស្តារ និងចិញ្ចឹមសក់របស់អ្នកពីខាងក្នុងយ៉ាងជ្រៅ៕https://images.healthshots.com/healthshots/en/uploads/2021/08/13125959/side-effects-of-washing-hair-daily-1600x900.jpg

ញូវដេលីជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក

0

ប្រទេសឥណ្ឌា ៖ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានទទួលការចាត់ចំណាត់ថ្នាក់ថា គឺជាទីក្រុងធំដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ។ វាជាការជាប់ចំណាត់ថ្នាក់រយៈពេល៤ឆ្នាំជាប់ៗគ្នារបស់ទីក្រុងញូវដេលី ខណៈឥណ្ឌាក៏ជាប្រទេសមានខ្យល់ពុលខ្លាំងបំផុត ក្នុងលំដាប់ទី៣ លើពិភពលោក ។https://www.brookings.edu/wp-content/uploads/2020/11/shutterstock_1558646858_small.jpg

IQAir គឺជាក្រុមហ៊ុនត្រួតពិនិត្យគុណភាពអាកាសធាតុនៅប្រទេសស្វីស បានបង្ហាញរបាយការណ៍ថ្មីថា បើតាមការស្ទង់មតិប្រទេសចំនួន១៣៤ បង្ហាញថា ទីក្រុងញូវដេលីរបស់ឥណ្ឌា គឺជាទីក្រុងធំដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ហើយទីក្រុងនេះបានជាប់ចំណាត់ថ្នាក់រយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ហេតុនេះ បរិមាណខ្យល់ពុលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ខណៈឥណ្ឌា ក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី៣ មានខ្យល់ពុលខ្ពស់បំផុតលើពិភពលោក ។https://img.etimg.com/thumb/height-450,width-600,imgsize-49156,msid-104977569/delhi-aqi-air-quality-index-updates-delhi-ncr-air-pollution-delhi-air-quality-continues-to-be-in-severe-category-grap-stage-iv-implemented.jpg

ការដុតព្រៃនៅតាមតំបន់កសិកម្ម និងផ្សែងពុលចេញពីរោងចក្រឧស្សាហកម្មនៅប្រទេសជិតខាង គឺបង់ក្លាដែស និងប៉ាគីស្ថាន គឺជាប្រភពខ្យល់ពុលដ៏ខ្លាំងនៅទីក្រុងជាច្រើនរបស់ឥណ្ឌា ។ បើតាមលទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុន IQAir បង្ហាញថា ប្រទេសចំនួន១៣៤ គឺមានប្រទេសតែ៧ ប៉ុណ្ណោះ ដែលមានគុណភាពអាកាសធាតុស្របតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គឺប្រទេសអូស្ត្រាលី, នូវែលសេឡង់, អេស្តូនី, ហ្វាំងឡង់, ហ្គ្រីណាដា, អ៊ីស្លង់ និងម៉ូរីស ។https://ichef.bbci.co.uk/news/976/cpsprodpb/4AD7/production/_125395191_gettyimages-1229463680.jpg

ចំណែកប្រទេសនៅសល់ផ្សេងទៀតមានកម្រិតធូលី PM 2.5 ខ្ពស់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ។ ខ្យល់ពុលភាគច្រើនមានប្រភពមកពីផ្សែងយានយន្ត, រោងចក្រឧស្សាហកម្ម និងការដុតព្រៃ ។ វាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ព្រមទាំងប៉ះពាល់ដល់ការងារផ្សេងៗរបស់មនុស្សផងដែរ ។https://images.hindustantimes.com/img/2022/10/31/1600x900/058076dc-594d-11ed-9a94-6cdab0551c2a_1667242373600.jpg

ក្រុមហ៊ុន IQAir បានកត់សម្គាល់ផងដែរថា បើទោះជាមានការអំពាវនាវឱ្យដោះស្រាយបញ្ហានេះក្តី ប៉ុន្តែគេពុំអាចកែតម្រូវ និងគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលាទេ ។ បច្ចុប្បន្ន បញ្ហាខ្យល់ពុលនៅលើបរិយាកាសបានបណ្តាលឱ្យមនុស្សស្លាប់នៅទូទាំងពិភពលោក រហូតដល់៧លាននាក់ក្នុង១ឆ្នាំ ៕

ជនបរទេសម្នាក់បាត់លិខិតឆ្លងដែននៅសៀមរាបពលរដ្ឋកម្ពុជានាំគ្នាស្វះស្វែងជួយរកតែផលទទួលបានវិញហួសចិត្ត

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជនបរទេសម្នាក់មកលេងកម្សាន្តនៅប្រទេសកម្ពុជាបានបាត់លិខិតឆ្លងដែន( Passport) នៅខេត្តសៀមរាប។ ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមកម្ពុជាស្វះស្វែងប្រកាសនៅលើបណ្តាញសង្គមដើម្បីឱ្យអ្នកដទៃទៀតបានដឹងដំណឹងនិងឆាប់រកឃើញ។ តាមការប្រកាសនៅលើបណ្តាញសង្គមឃើញថាប្រជាពលរដ្ឋបាននាំគ្នាជួយចែករំលែករាប់ពាន់នាក់ ទីបំផុតលិខិតឆ្លងដែនរបស់ជនបរទេសនោះក៏រកឃើញតែផលដែលទទួលបានគឺត្រូវជនបរទេសនេះប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនឈប់មកកម្ពុជាហើយទៅទីក្រុងបាងកកប្រទេសថៃវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2YDD8XgRgdZs7r_nKtlGdO14iyXjHrssU6xOeOCA_vA6j0G_dlUrNitrtGwfPgU2A0VQ8iJ9X49inybwKXBROmTTWyi3fL_E3Rll1CxQRVaGZjrtzYSYAUwb2fvYE4M6eAL2PeLY0RB2Cl5eaQOYlaFtM63nclHnAQ27qY45sKThJtV2pJyJ3IQqcXc/s1800/image_2024-03-22_09-20-01%20(4)333.png

កាលពីថ្ងៃទី២០ ខែមីនា គណនីហ្វេកប៊ុកមួយឈ្មោះថា Joo Ming បានបង្ហោះរូបពឹងបងប្អូននៅលើបណ្តាញសង្គមជួយចែករំលែកឱ្យកាន់តែទូលំទូលាយព្រោះតែជនបរទេសម្នាក់បាត់លិខិតឆ្លងដែននៅខេត្តសៀមរាប។ គណនី នេះបានសរសេរថា «សូមជួយស៊ែរផងអ្នកទាំងអស់គ្នា គាត់បានបាត់ passport នៅខេត្តសៀមរាបបើអ្នកណារើសបានអាចទាក់ទងមកខ្ញុំបានគាត់នឹងមានសាគុណជូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMOntjM6ZHit9_ZE6uMT_uTXrwrnDIRfa53zvMxIT_91vAn6Bggi1LguEsDcT1RjsQ5IdXJ-oJimwfkNLi6c4_gi2rXdx3t46Otq-visZj0kfgsLPCJUZTmxmaDvYVtOH8WjiZgwGtTYywofSsMHNzHmy9VXvKWifQZzNdnPbH5KMrZwQnhBNiFOtJmmw/s600/image_2024-03-22_09-20-01%20(3).png

តាមការបង្ហោះនេះអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចែករំលែករាប់ពាន់នាក់ ស្វះស្វែងជួយគ្នាដើម្បីឱ្យភ្ញៀវទេសឆាប់រកឃើញលិខិតឆ្លងដែនរបស់ខ្លួនបានវិញ ខណៈគណនីនេះក៏បានអាប់ដេត ព័ត៌មានបន្ថែមដែរថា ជនបរទេសនេះបានរកឃើញលិខិតឆ្លងដែនរបស់គាត់ហើយ។
តែអ្វីដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់ និងជនបរទេសនេះនៅពេលបានលិខិតឆ្លងដែនហើយបែរជាបង្ហោះនៅលើគណនី Instagram របស់ខ្លួន បង្ហាញអារម្មណ៍ដោយសារខឹងសម្បារនិងមិនមានបំណងត្រលប់មកកម្ពុជាវិញនោះទេ។ ជនបរទេសនេះបានបង្ហាញថារូបគេមិនស្អប់ប្រទេសកម្ពុជានោះទេប៉ុន្តែរូបគេស្អប់នឹងស្ថានការណ៍ដែលខ្លួនជួបប្រទះ។ ក្នុងខ្លឹមសារមួយទៀតដែលជនបរទេសរូបនេះបង្ហោះនោះគឺ ការបាត់លិខិតឆ្លងដែននេះបានធ្វើឱ្យលោកខកខានជើងហោះហើរ ជាលើកទី១សម្រាប់មកប្រទេសកម្ពុជាហើយក៏ជាលើកចុងក្រោយដូចគ្នា ព្រមទាំងបង្ហាញថាលោកនឹងទៅបាងកកប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRA2_sv47CnSOnRR_w0ZshQB7tmYPv7EK0cyzR0mXI_6tjq8p9hjPWdBMqlNsdSO6MbSqxEnyryLAgHx3ojEbAn_xyJcJQ1BuZL-PA_gyCcKUnpP0FMdKONxDyuylxf0rr4M6kMKYhe35Q7S7qo6LNBWWM0fbjNDn1X7aEk0u3Hq-r4QEcspwTSDpDA4/s2048/image_2024-03-22_09-12-50%20(2).png

ឃើញទង្វើរបស់ជនបរទេសធ្វើដូចនេះអ្នកលេងបណ្តាញសង្គមសម្តែងក្តីហួសចិត្តយ៉ាងខ្លាំង ផលដែលពលរដ្ឋកម្ពុជាជួយគ្នារកលិខិតឆ្លងដែនឱ្យជនបរទេសនោះបានមកវិញ បែរជាទទួលបានហួសស្មាន។

ទោះយ៉ាងណា គណនីដែលជួយបង្ហោះស្វែងរកលិខិតឆ្លងដែនឱ្យជនបរទេសនោះក៏មានការអន់ចិត្តដូចគ្នាដែលជនបរទេសរូបនេះធ្វើដូចនេះ ប៉ុន្តែក៏សំណូមពរទៅអ្នកលេងបណ្តាញសង្គមឈប់វាយប្រហារគាត់តទៅទៀតព្រោះប្រជាជនកម្ពុជាតែងតែផ្សព្វផ្សាយសេចក្ដីស្រឡាញ់លើសពីការស្អប់។ ចំណែកឯគេនឹងរក្សាការបង្ហោះជួយរកលិខិតឆ្លងដែននេះទុកជាភស្តុតាងថាប្រជាជនកម្ពុជារីករាយនឹងជួយ ដោយសង្ឃឹមថាជនបរទេសនេះនឹងរៀនពីកំហុសរបស់ខ្លួនលើកនេះ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Mk9p2z8LkLLzLxUSw8GGi_mmgv38dUNit4jIN3i_AWEe2tuunmg9TYAMToWqvuo2-ZYHn8MA47QRn4MlZYg2dute8hjPvRtQgTZeMgsM43gJP-IiOpKSPvRGpiseIA_asJWO3J5bOHJb3E-PPSx7E9i_wAbiLKeCluKZJcMHTqWJejcBkehwyVQyWgI/s2048/image_2024-03-22_09-12-49.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7DmlMgI-zEzeppiivIHxXXFQWRINFuTMQpSqdHMEerGsIz65bhCisnthQnt6tbHctFJpm8M8YvlaqtoOoatQHKhag6o5OilnkO_fb27S1SjnncT6eEBuctrsVunHabG7LTlUF9lvRU8_buForvlcJR2EFHPN5t3GJ3s3_F_lF_7Z4j77usQZUuYcOP_4/s2048/image_2024-03-22_09-12-49%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkklF2JXG2Ae6M-QRmVZ-ABaBMd6EbabZMcGbBVVzrSyuZuBzHdB4DN49pbL6RoTkVkQttLpUNWkLpgjXeLPX9gy2DJIqh3p2Gh6hQZEFLIb-wmDiY4tPVmczTJTUO17zbqjkOtDU8SjrUOp_B4lQnw0UzuWsLZF6-7Fw2PT8tpIYusTfhP9_XUkrw9fw/s960/image_2024-03-22_09-11-02.png

ឡូរីន សង្សារ វណ្ណដា លើកឡើង៣ចំណុចធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយ

0

ថ្មីៗនេះស្រីស្អាត ឡូរីន និង វណ្ណដា បានប្រារព្ធពិធីអបអរខួបកំណើតជាមួយគ្នាយ៉ាងមានក្តីសុខធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះទំនាក់ទំនងអ្នកទាំងពីរជាខ្លាំងចង់ឃើញដំណឹងល្អឆាប់ៗ។ ក្នុងឱកាសចម្រើនវ័យ ២១ឆ្នាំ ឡូរីន សង្សារ វណ្ណដា ក៏បានលើកឡើង៣ចំណុចដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយក្នុងជីវិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMOz-fQGLFlZQcG3EOne6xiiHAWd6_kSN8mUgf6C62UXqCzhqVr12ookaUL9TNKRJcYly24BH7tSsnEXaBNd-Vr2oiWrUsvGghq2k_tAMK8x9DdhgLCCehenX1OvenCQioYYut4x9Fobc3MYK2uaqxDYy6yOz9Noq6kA-DmhE8yo0dDz93QheHdjnOX7w/s1648/image_2024-03-22_10-18-34.png

សង្សារតារារ៉េប វណ្ណដា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែរូបនាក៏ចេះគិតគូរបានវែងឆ្ងាយមានគំនិតចាស់ទុំគួរឱ្យសរសើរ។ ដ្បិតតែជាកូនស្រីរស់នៅក្នុងជីវភាពធូរធារក្តីប៉ុន្តែក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ឡូរីន បានធ្វើឱ្យមនុស្សមិនតិចនាក់នោះទេដែលប៉ងប្រាថ្នាចង់បានជីវិតដូចជានាង មានជីវិតដ៏ស្រស់បំព្រងមានទាំងមានភាពស្រស់ស្អាត ថែមទាំងមានសង្សារលំដាប់ប្រទេសទៀត។

ក្នុងឱកាសខួបកំណើតរបស់ ឡូរីន ក្នុងវ័យ២១ឆ្នាំ នាងនិង វណ្ណដា ក៏បានទៅអបអរជាមួយគ្នាយ៉ាងមានក្តីសុខ។ លើសពីនេះខួបកំណើតឆ្នាំនេះរបស់ខ្លួន ឡូរីន ក៏បានលើក ៣ចំណុចជាគន្លឹះនាំឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយ។ ឡូរីន លើកឡើងថា «ឆ្នាំនេះ២១ហើយ… ពី១ឆ្នាំទៅ១ឆ្នាំខ្ញុំផ្លាស់ប្តូរច្រើនណាស់ ធំ១ឆ្នាំមានអារម្មណ៍ដូចចាស់ណាស់ចឹង អ្វីៗអាចប្រែប្រួលទៅតាមពេលវេលា តែអ្វីដែលមិនអាចប្រែប្រួលបាន គឺជាការបង្កើតក្តីស្រលាញ់ ការគិតវិជ្ជមាន គិតល្អៗអត់ប្រែប្រួលហើយខ្ញុំហ្នឹងបន្ថែមវាតាមដែលអាចធ្វើទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJhYIKVckWeYv4n0HXdouAzHwddLpIihWU8qjf1S6OX3XluDCquhukC9GKHyXaohtn-IHg1vFziPqVSG5TQFP4w_FIa9TQXCmw664JZGtdRX2yxdPY_icsiynMjVBc4cYB_Y9l4aq0H3AO-jM8eIgPYCwHpjUimbHbGnn_ZMYjW3W0Ng9iLx_KaRhEf2Q/s1290/image_2024-03-22_10-18-32.png

ស្រីស្អាតរូបនេះបន្តទៀតថា «ទីមួយវាធ្វើឱ្យខ្ញុំមានផ្លូវចិត្តស្ងប់ កាលណាមានភាពស្រស់ស្អាតពីខាងក្នុងវាធ្វើឱ្យយើងកាន់តែស្អាត។ ទីពីរ គឺរំលងរឿងអវិជ្ជមាន គឺមិនអុជខ្លួនឯងឱ្យឆេះដោយសារតែគេគិតផ្សេងពីយើង មិនបាច់ខឹងព្រោះគេមិនស្គាល់យើងច្បាស់ហើយមានទស្សនៈខុសពីយើង។ ទីបី គឺការពិត និងស្មោះត្រង់ មនុស្សខ្ញុំគឺទទួលការពិតគ្រប់បែបយ៉ាងឱ្យតែជាការពិត ធ្វើអ្វីដែលមិនបោកបញ្ឆោតខ្លួនឯង រឺដើម្បីតែល្អមើលខាងក្រៅ… ហើយមិនថាទំនាក់ទំនងអីក៏ដោយទោះខ្ញុំដឹងថាខ្ញុំមិនល្អឥតខ្ចោះតែខ្ញុំដឹងថាខ្ញុំស្មោះត្រង់»។

សង្សារ វណ្ណដា ថា ប៉ុន្មានឆ្នាំនេះនាងមានអ្វីល្អៗជុំវិញខ្លួនក៏ដោយសារតែនាងធ្វើល្អដូចគ្នា ហើយការចែករំលែកមួយនេះគឺគោលបំណងចង់ឱ្យអ្នកអានចង់បានជីវិតដែលខ្លួនឯងប៉ងប្រាថ្នាមកដូចគ្នា ការនិយាយស្តី ការសប្បាយអបអរជូនអ្នកដទៃឬសន្ទនាណាមួយសុទ្ធតែជាការប៉ងប្រាថ្នាទាំងអស់ ព្រោះសកម្មភាពទាំងអស់គឺយើងហ្នឹងបានមកវិញក្នុងថ្ងៃណាមួយប៉ុន្តែមិនមែនធ្វើល្អចង់បានការតបស្នង នេះជារបៀបរស់នៅប្រចាំថ្ងៃដែលយើងត្រូវធ្វើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNr03K4cqy2CuCOK3lF-Oa6D_ewJJ0uN1aG9HPk-AhqqBiOem-0uDtcbKB3ZZWDBe5r4WzVLB_iBD-ZenRt-M1QjC5YRULZJ-VErEOhFZiv_uUQo3JyLcFMmBBqYLCiK5xZpzjN8D6IeZcAqsBs46T4iEJDPrnw6om5i5Gnygz5YT9-cdk2uGFSPyYT4/s1005/image_2024-03-22_10-18-32%20(2).png

វត្ថុ ៤ យ៉ាងដែលអ្នកមិនគួរដាក់នៅលើក្បាលដំណេក ព្រោះអាចនឹងមានបញ្ហាមិនល្អក្នុងជីវិត

0

តាមគោលការណ៍ហុងស៊ុយ គេជឿថាការទុកដាក់វត្ថុទាំង ៤ នេះនៅលើក្បាលគ្រែ អាចប៉ះពាល់ដល់ដំណេក សុខភាព និងសំណាងរបស់ម្ចាស់ផ្ទះ ហើយក៏ត្រូវបានគេជឿថាប៉ះពាល់ដល់សំណាងរបស់គ្រួសារទាំងមូលផងដែរ។ ដូច្នេះហើយកន្លែងសម្រាកមិនគួររៀបចំដោយធ្វេសប្រហែសផ្តេសផ្តាស់ឡើយ ព្រោះបើកាលណាអ្នកទុកដាក់របស់របរទាំងនេះនៅលើក្បាលដំណេក ច្បាស់ណាស់វានឹងអាចធ្វើឱ្យអ្នកមានបញ្ហាមិនល្អក្នុងជីវិត។

១.រូបព្រះពុទ្ធ៖ ការដាក់រូបព្រះពុទ្ធនៅលើក្បាលដំណេកគឺមិនល្អឡើយ បើមើលតាមទស្សនៈសាសនា គេចាត់ទុកថាមិនគោរពចំពោះវត្ថុពិសិដ្ឋ។ បើយោងទៅតាមគោលការណ៍ហុងស៊ុយវិញ ការតម្កល់ព្រះពុទ្ធរូបនៅក្បាលគ្រែ វាមានន័យថារារាំងសំណាង ដែលកត្តានេះនឹងធ្វើឱ្យម្ចាស់ផ្ទះជួបឧបសគ្គក្នុងការងារ។https://wonderlandgarden.in/cdn/shop/products/7230_700x700.jpg?v=1654855578

២.កាំបិត ឬវត្ថុមុតស្រួច៖ វត្ថុដែលមុតស្រួច ដូចជាកាំបិត និងដាវ មិនគួរដាក់នៅក្បាលដំណេកទេ។ យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុទាំងនេះមានថាមពលខ្លាំង មិនស័ក្តិសមសម្រាប់បន្ទប់គេងដែលទាមទារភាពស្ងប់ស្ងាត់សម្រាប់ការសម្រាក ដោយវត្ថុទាំងនេះនឹងដាក់សម្ពាធលើជីវិត ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយបើអ្នកបុកវាដោយចៃដន្យ អ្នកអាចនឹងមានរបួសជាដើម។https://qph.cf2.quoracdn.net/main-qimg-cc162d0ab889a856df20624c96279e2f.webp

៣.កញ្ចក់៖ កញ្ចក់គឺជារបស់ដែលម្ចាស់ផ្ទះមិនគួរដាក់នៅលើក្បាលដំណេកទេ ឬទល់មុខគ្រែ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ និងមិនមានសុវត្ថិភាព។ ការដាក់កញ្ចក់ទល់មុខគ្រែ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច ហើយវាមានអារម្មណ៍ដូចជាយើងកំពុងស្ថិតនៅក្នុងសុបិនអាក្រក់មួយ។ ជាពិសេសនៅពេលដែលអ្នកទើបតែភ្ញាក់ពីគេងនៅកណ្តាលយប់ ហើយនៅពេលអ្នកងាកមើលកញ្ចក់ ឃើញរូបភាពមិនច្បាស់នៅក្នុងកញ្ចក់ អ្វីៗទាំងអស់នេះនឹងប៉ះពាល់ដល់ស្មារតី សុខភាពរបស់យើងបាន។https://lovehomedesigns.com/wp-content/uploads/2022/09/brown-white-bedroom-close-mirror-carpet-091522.jpg

៤.រូបថតរបស់អ្នកស្លាប់៖ ពិតណាស់ នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សភាគច្រើនប្រាកដជាតម្កល់រូបថតទាំងនោះនៅលើក្បាលដំណេក ប៉ុន្តែការដាក់រូបថតរបស់អ្នកស្លាប់បែបនេះគឺមិនល្អទេ ទោះស្រលាញ់ និងនឹកអ្នកស្លាប់ប៉ុណ្ណាក៏ដោយ ក៏អ្នកគួរចៀសវាងដាក់រូបភាពគាត់នៅក្បាលគ្រែ ដោយរូបភាពគួររក្សាទុកក្នុងកន្លែងពិសិដ្ឋ និងស្អាត ជាការប្រសើរក្នុងការចងចាំ និងបង្ហាញការគោរពចំពោះអ្នកស្លាប់៕