តាមគោលការណ៍ហុងស៊ុយ គេជឿថាការទុកដាក់វត្ថុទាំង ៤ នេះនៅលើក្បាលគ្រែ អាចប៉ះពាល់ដល់ដំណេក សុខភាព និងសំណាងរបស់ម្ចាស់ផ្ទះ ហើយក៏ត្រូវបានគេជឿថាប៉ះពាល់ដល់សំណាងរបស់គ្រួសារទាំងមូលផងដែរ។ ដូច្នេះហើយកន្លែងសម្រាកមិនគួររៀបចំដោយធ្វេសប្រហែសផ្តេសផ្តាស់ឡើយ ព្រោះបើកាលណាអ្នកទុកដាក់របស់របរទាំងនេះនៅលើក្បាលដំណេក ច្បាស់ណាស់វានឹងអាចធ្វើឱ្យអ្នកមានបញ្ហាមិនល្អក្នុងជីវិត។

១.រូបព្រះពុទ្ធ៖ ការដាក់រូបព្រះពុទ្ធនៅលើក្បាលដំណេកគឺមិនល្អឡើយ បើមើលតាមទស្សនៈសាសនា គេចាត់ទុកថាមិនគោរពចំពោះវត្ថុពិសិដ្ឋ។ បើយោងទៅតាមគោលការណ៍ហុងស៊ុយវិញ ការតម្កល់ព្រះពុទ្ធរូបនៅក្បាលគ្រែ វាមានន័យថារារាំងសំណាង ដែលកត្តានេះនឹងធ្វើឱ្យម្ចាស់ផ្ទះជួបឧបសគ្គក្នុងការងារ។https://wonderlandgarden.in/cdn/shop/products/7230_700x700.jpg?v=1654855578

២.កាំបិត ឬវត្ថុមុតស្រួច៖ វត្ថុដែលមុតស្រួច ដូចជាកាំបិត និងដាវ មិនគួរដាក់នៅក្បាលដំណេកទេ។ យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុទាំងនេះមានថាមពលខ្លាំង មិនស័ក្តិសមសម្រាប់បន្ទប់គេងដែលទាមទារភាពស្ងប់ស្ងាត់សម្រាប់ការសម្រាក ដោយវត្ថុទាំងនេះនឹងដាក់សម្ពាធលើជីវិត ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយបើអ្នកបុកវាដោយចៃដន្យ អ្នកអាចនឹងមានរបួសជាដើម។https://qph.cf2.quoracdn.net/main-qimg-cc162d0ab889a856df20624c96279e2f.webp

៣.កញ្ចក់៖ កញ្ចក់គឺជារបស់ដែលម្ចាស់ផ្ទះមិនគួរដាក់នៅលើក្បាលដំណេកទេ ឬទល់មុខគ្រែ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ និងមិនមានសុវត្ថិភាព។ ការដាក់កញ្ចក់ទល់មុខគ្រែ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច ហើយវាមានអារម្មណ៍ដូចជាយើងកំពុងស្ថិតនៅក្នុងសុបិនអាក្រក់មួយ។ ជាពិសេសនៅពេលដែលអ្នកទើបតែភ្ញាក់ពីគេងនៅកណ្តាលយប់ ហើយនៅពេលអ្នកងាកមើលកញ្ចក់ ឃើញរូបភាពមិនច្បាស់នៅក្នុងកញ្ចក់ អ្វីៗទាំងអស់នេះនឹងប៉ះពាល់ដល់ស្មារតី សុខភាពរបស់យើងបាន។https://lovehomedesigns.com/wp-content/uploads/2022/09/brown-white-bedroom-close-mirror-carpet-091522.jpg

៤.រូបថតរបស់អ្នកស្លាប់៖ ពិតណាស់ នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សភាគច្រើនប្រាកដជាតម្កល់រូបថតទាំងនោះនៅលើក្បាលដំណេក ប៉ុន្តែការដាក់រូបថតរបស់អ្នកស្លាប់បែបនេះគឺមិនល្អទេ ទោះស្រលាញ់ និងនឹកអ្នកស្លាប់ប៉ុណ្ណាក៏ដោយ ក៏អ្នកគួរចៀសវាងដាក់រូបភាពគាត់នៅក្បាលគ្រែ ដោយរូបភាពគួររក្សាទុកក្នុងកន្លែងពិសិដ្ឋ និងស្អាត ជាការប្រសើរក្នុងការចងចាំ និងបង្ហាញការគោរពចំពោះអ្នកស្លាប់៕