ថ្មីៗនេះស្រីស្អាត ឡូរីន និង វណ្ណដា បានប្រារព្ធពិធីអបអរខួបកំណើតជាមួយគ្នាយ៉ាងមានក្តីសុខធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះទំនាក់ទំនងអ្នកទាំងពីរជាខ្លាំងចង់ឃើញដំណឹងល្អឆាប់ៗ។ ក្នុងឱកាសចម្រើនវ័យ ២១ឆ្នាំ ឡូរីន សង្សារ វណ្ណដា ក៏បានលើកឡើង៣ចំណុចដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយក្នុងជីវិតផងដែរ។

សង្សារតារារ៉េប វណ្ណដា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែរូបនាក៏ចេះគិតគូរបានវែងឆ្ងាយមានគំនិតចាស់ទុំគួរឱ្យសរសើរ។ ដ្បិតតែជាកូនស្រីរស់នៅក្នុងជីវភាពធូរធារក្តីប៉ុន្តែក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ឡូរីន បានធ្វើឱ្យមនុស្សមិនតិចនាក់នោះទេដែលប៉ងប្រាថ្នាចង់បានជីវិតដូចជានាង មានជីវិតដ៏ស្រស់បំព្រងមានទាំងមានភាពស្រស់ស្អាត ថែមទាំងមានសង្សារលំដាប់ប្រទេសទៀត។
ក្នុងឱកាសខួបកំណើតរបស់ ឡូរីន ក្នុងវ័យ២១ឆ្នាំ នាងនិង វណ្ណដា ក៏បានទៅអបអរជាមួយគ្នាយ៉ាងមានក្តីសុខ។ លើសពីនេះខួបកំណើតឆ្នាំនេះរបស់ខ្លួន ឡូរីន ក៏បានលើក ៣ចំណុចជាគន្លឹះនាំឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយ។ ឡូរីន លើកឡើងថា «ឆ្នាំនេះ២១ហើយ… ពី១ឆ្នាំទៅ១ឆ្នាំខ្ញុំផ្លាស់ប្តូរច្រើនណាស់ ធំ១ឆ្នាំមានអារម្មណ៍ដូចចាស់ណាស់ចឹង អ្វីៗអាចប្រែប្រួលទៅតាមពេលវេលា តែអ្វីដែលមិនអាចប្រែប្រួលបាន គឺជាការបង្កើតក្តីស្រលាញ់ ការគិតវិជ្ជមាន គិតល្អៗអត់ប្រែប្រួលហើយខ្ញុំហ្នឹងបន្ថែមវាតាមដែលអាចធ្វើទៅបាន»។
ស្រីស្អាតរូបនេះបន្តទៀតថា «ទីមួយវាធ្វើឱ្យខ្ញុំមានផ្លូវចិត្តស្ងប់ កាលណាមានភាពស្រស់ស្អាតពីខាងក្នុងវាធ្វើឱ្យយើងកាន់តែស្អាត។ ទីពីរ គឺរំលងរឿងអវិជ្ជមាន គឺមិនអុជខ្លួនឯងឱ្យឆេះដោយសារតែគេគិតផ្សេងពីយើង មិនបាច់ខឹងព្រោះគេមិនស្គាល់យើងច្បាស់ហើយមានទស្សនៈខុសពីយើង។ ទីបី គឺការពិត និងស្មោះត្រង់ មនុស្សខ្ញុំគឺទទួលការពិតគ្រប់បែបយ៉ាងឱ្យតែជាការពិត ធ្វើអ្វីដែលមិនបោកបញ្ឆោតខ្លួនឯង រឺដើម្បីតែល្អមើលខាងក្រៅ… ហើយមិនថាទំនាក់ទំនងអីក៏ដោយទោះខ្ញុំដឹងថាខ្ញុំមិនល្អឥតខ្ចោះតែខ្ញុំដឹងថាខ្ញុំស្មោះត្រង់»។
សង្សារ វណ្ណដា ថា ប៉ុន្មានឆ្នាំនេះនាងមានអ្វីល្អៗជុំវិញខ្លួនក៏ដោយសារតែនាងធ្វើល្អដូចគ្នា ហើយការចែករំលែកមួយនេះគឺគោលបំណងចង់ឱ្យអ្នកអានចង់បានជីវិតដែលខ្លួនឯងប៉ងប្រាថ្នាមកដូចគ្នា ការនិយាយស្តី ការសប្បាយអបអរជូនអ្នកដទៃឬសន្ទនាណាមួយសុទ្ធតែជាការប៉ងប្រាថ្នាទាំងអស់ ព្រោះសកម្មភាពទាំងអស់គឺយើងហ្នឹងបានមកវិញក្នុងថ្ងៃណាមួយប៉ុន្តែមិនមែនធ្វើល្អចង់បានការតបស្នង នេះជារបៀបរស់នៅប្រចាំថ្ងៃដែលយើងត្រូវធ្វើ៕.png)










