Home ព័ត៌មានអន្តរជាតិ បើពិតជាចឹងមែននោះ ចប់ហើយត្រីធម្មជាតិនៅស្រុកខ្មែរយើង គឺពិតជាប្រឈមនឹងហានិភ័យខ្លាំងណាស់ រឿងត្រីទីឡាព្យ៉ាខ្មៅនៅប្រទេសថៃ

បើពិតជាចឹងមែននោះ ចប់ហើយត្រីធម្មជាតិនៅស្រុកខ្មែរយើង គឺពិតជាប្រឈមនឹងហានិភ័យខ្លាំងណាស់ រឿងត្រីទីឡាព្យ៉ាខ្មៅនៅប្រទេសថៃ

1105
0

រឿងរ៉ាវថ្មីមួយដែលប្រជាជនខ្មែរយើងគួរជួយតាមដានព័ត៌មានប្រទេសជិតខាង គឺរឿងជលផល ហើយកសិករចិញ្ចឹមត្រី ត្រូវប្រុងប្រយ័ត្នខ្ពស់មែនទែន បើហ៊ានតែប្រហែសបន្តិច ជលផលធម្មជាតិយើងច្បាស់ជាហិនហោច ដោយសារតែពូជត្រីថ្មីមួយប្រភេទនេះ ដែលយើងធ្លាប់យកមកចិញ្ចឹមតាមស្រះត្រីនានា ។

កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរខេត្តសមុទ្រសុងក្រាម បានចាត់វិធានការបំផ្លាញត្រីទីឡាព្យ៉ាខ្មៅមួយប្រភេទ ដែលកន្លងមក ឈ្មួញបានចិញ្ចឹមវាធម្មតា ដោយមិនបានចាប់អារម្មណ៍ថា ត្រីប្រភេទនេះមានផលអវិជ្ជមានខ្លាំងដល់មច្ឆជាតិដែលរស់នៅតាមបែបធម្មជាតិ ។ ម្យ៉ាងទៀត វាជាប្រភេទត្រីពូជថ្មី មិនដឹងសាវតាច្បាស់លាស់ ទើបតែពេលនេះ ក្រុមជំនាញផ្នែកជលផលបានរកឃើញពីផលលំបាកដ៏ច្រើនរបស់ត្រីទីឡាព្យ៉ាខ្មៅមួយប្រភេទនេះ ទើបអ្នកជំនាញបានប្រកាសយុទ្ធនាការទប់ទល់ប្រឆាំងនឹងការចិញ្ចឹមត្រី និងហាមដាច់ខាតមិនឱ្យចិញ្ចឹមត្រីប្រភេទទីឡាព្យ៉ាខ្មៅថែមទៀតផង គឺកម្ចាត់ផ្តាច់ពូជត្រីប្រភេទនេះឱ្យខាងតែបាន ។https://resource.nationtv.tv/uploads/images/contents/w1024/2023/08/O44M8HsUAZ6KOTDrj54s.webp?x-image-process=style/lg-webp

សារព័ត៌មានថៃរាយការណ៍ថា នៅដើមឆ្នាំ២០២៤ នេះ អាជ្ញាធរនៅខេត្តសមុទ្រសុងក្រាម ប្រទេសថៃ បានចាត់វិធានការបំផ្លាញត្រីទីឡាព្យ៉ាខ្មៅនៅតាមបណ្តាខេត្តមួយចំនួន ដោយសារតែត្រីទាំងនេះបានរំខានដល់កន្លែងចិញ្ចឹមត្រីរបស់កសិករ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីយ៉ាងខ្លាំងក្លា ។https://thecitizen.plus/wp-content/uploads/2023/08/IMG_3671-Large-1024x768.jpeg

យោងតាមការលើកឡើងរបស់កសិករចិញ្ចឹមបង្គា, ក្តាម និងត្រីនៅខេត្តសមុទ្រសុងក្រាម បាននិយាយថា ពួកគេបារម្ភពីផលប៉ះពាល់បរិស្ថាន ដោយសារតែវត្តមានត្រីទីឡាព្យ៉ាខ្មៅប្រភេទមួយនេះ។ ពីព្រោះត្រីទីឡាបព្យ៉ាខ្មៅមួយនេះ មិនមែនជាពូជត្រីរស់នៅប្រទេសថៃតាំងពីដើមមកទេ ហើយបើវាចូលមករស់នៅក្នុងតំបន់ទឹកធម្មជាតិ ឬអាងចិញ្ចឹមត្រី វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខរបរចិញ្ចឹមត្រីរបស់ពួកគេ ។ លើសពីនេះមានការលើកឡើងពីកសិករចិញ្ចឹមត្រីមួយចំនួនក៏បានខាតបង់ដើមទុនទៀតផង ដោយសារត្រីទីឡាព្យ៉ាខ្មៅបានចូលមកស៊ីត្រី ដែលពួកគេចិញ្ចឹមក្នុងអាងអស់គ្មានសល់ ។https://mpics.mgronline.com/pics/Images/566000005711204.JPEG

កសិករចិញ្ចឹមត្រីម្នាក់បាននិយាយថា នៅក្នុងរយៈពេល៦ឆ្នាំ កន្លងមកនេះ គេបានឃើញត្រីទីឡាព្យ៉ាខ្មៅរស់នៅក្នុងទឹកធម្មជាតិ និងរស់នៅតាមប្រឡាយផ្សេងៗនៅខេត្តសមុទ្រសាខន, ខេត្តសមុទ្រសុងក្រាម, ខេត្តពេជ្របុរី និងខេត្តសមុទ្រប្រាកាន ហើយវាបន្តពូជលឿនខ្លាំងណាស់ ។ ជាទូទៅ ត្រីទីឡាព្យ៉ាខ្មៅ ចូលចិត្តស៊ីបង្គា, ត្រី និងស៊ីចំណីគ្រប់មុខ ។

បើទោះជាត្រីប្រភេទនេះ ស៊ីចំណីមិនរើសមុខ ដែលបង្កអោយមានផលប៉ះពាល់ខ្លាំងដល់ប្រភេទត្រីដ៏ទៃយ៉ាងណាក៏ដោយ វិធីកំចាត់ត្រីនេះមានវិធីសាស្ត្រងាយៗ ដោយកសិករខាងលើក៏បានប្រាប់ពីវិធីកំចាត់ត្រី ទីឡាព្យ៉ាខ្មៅផងដែរ ។ កសិកររូបនេះបានបន្តថា គេអាចកម្ចាត់ត្រីទីឡាព្យ៉ាខ្មៅឱ្យផុតពូជ តាមរយៈការប្រើប្រាស់កំទេចស្លឹកតែយកមកកិនឱ្យហ្មត់ បន្ទាប់មក ត្រូវយកកំទេចស្លឹកតែនេះទៅបាចក្នុងទឹកព្រែក ឬទឹកធម្មជាតិ ទុករយៈពេលចាប់ពី៥នាទី ទៅ១០នាទី ។ វិធីនេះនឹងអាចជួយកម្ចាត់ពូជត្រីនេះអស់គ្មានសល់ ។https://static.thairath.co.th/media/00_A5B2760215C6E1280.jpg

ចំណែកមន្ត្រីការិយាល័យជលផលខេត្តសមុទ្រសុងក្រាម លោក Bundit Kullawanich លើកឡើងថា អាជ្ញាធរនឹងកម្ចាត់ត្រីប្រភេទនេះតាមវិធានការរបស់ក្រសួងកសិកម្ម នៅតាមបណ្តាព្រែក និងអាងស្តុកទឹកភ្ជាប់នឹងទន្លេ Mae Klong ដើម្បីឱ្យវាផុតពូជពីប្រទេសថៃ ។ លើសពីនេះ ការិយាល័យជលផលនឹងអប់រំកសិករក្នុងតំបន់ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ដោយសារវត្តមានត្រីទីឡាព្យ៉ាខ្មៅ ។

ក្រៅពីនេះ នាយកដ្ឋានជលផលបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាការរាតត្បាតរបស់ត្រីទីឡាព្យ៉ាខ្មៅ តាមយៈការបង្កើនប្រសិទ្ធភាពគ្រប់គ្រង, ការពារ និងកម្ចាត់ពូជត្រីនេះក្នុងរយៈពេលខ្លី និងរយៈពេលវែង ។ ក្រៅពីការគ្រប់គ្រងការរាតត្បាតរបស់ត្រីនេះហើយ អាជ្ញាធរនឹងតាមដានថា តើនៅតំបន់ផ្សេងទៀតមានការរាតត្បាតរបស់ត្រីនេះដែរឬទេ ។https://thecitizen.plus/wp-content/uploads/2023/08/IMG_3692-Large.jpeg

លោក Bancha Sukkaew មន្ត្រីនាយកដ្ឋានជលផលនិយាយថា ការរាតត្បាតរបស់ត្រីទីឡាព្យ៉ាខ្មៅ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលផលិត និងការចិញ្ចឹមសត្វក្នុងទឹកគ្រប់ប្រភេទរបស់កសិករ ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី ដោយសារវាអាចសម្របខ្លួននឹងបរិស្ថាន និងធន់នឹងបម្រែបម្រួលអាកាសធាតុបានយ៉ាងល្អ ។ ហេតុនេះ វាអាចបង្កើតកូនចៅបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ៕