តៃវ៉ាន់ គឺជាប្រទេសដែនកោះមួយ ស្ថិតនៅតំបន់អាសុីបូព៍ា ដែលមានរាជធានីឈ្មោះ”តៃបុិ”។ តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១១ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ ក្រៅពីនេះចាត់ទុកតៃវ៉ាន់ ជាដែនអធិបតេយ្យភាពរបស់ចិន។
ដោយឡែក សម្រាប់ឈ្មោះ ចិនតៃបុិ និងតៃវ៉ាន់ គឺជាឈ្មោះនៃប្រទេសតែមួយ គ្រាន់តែការប្រើប្រាស់ខុសគ្នាតែប៉ុណ្ណោះ៖
ចិនតៃប៉ិ ត្រូវបានប្រទេសចិន យកទៅប្រើប្រាស់ក្នុងវិស័យកីឡាអន្តរជាតិ ចាប់តាំងពីឆ្នាំ ១៩៨១ បន្ទាប់ពីគណបក្សជាតិនិយមចិន បដិសេធមិនឱ្យលេងក្រោមឈ្មោះ “តៃវ៉ាន់” ដោយពួកគេយល់ឃើញថា៖”តៃវ៉ាន់ គឺជាឈ្មោះខេត្តមួយរបស់ចិន”។
បើនិយាយឱ្យងាយយល់ ចិនតៃបុិ គេសំដៅទៅលើការប្រើប្រាស់ក្នុងវិស័យកីឡា ហើយនិងវិស័យពាណិជ្ជកម្ម រីឯឈ្មោះតៃវ៉ាន់ សំដៅក្នុងន័យនយោយបាយ៕










