Home ព័ត៌មានជាតិ ក្រុមហ៊ុនអ៊ីស្រាអែលចាប់ផ្តើមប្រមូលទិញស្វាយចន្ទីខ្មែរ១០០តោន តម្លៃលើសទីផ្សាររហូតដល់២០% ដើម្បីផលិតកែច្នៃដាក់ឈ្មោះក្រោមស្នាកយីហោខ្មែរលើទីផ្សារអន្តជាតិ

ក្រុមហ៊ុនអ៊ីស្រាអែលចាប់ផ្តើមប្រមូលទិញស្វាយចន្ទីខ្មែរ១០០តោន តម្លៃលើសទីផ្សាររហូតដល់២០% ដើម្បីផលិតកែច្នៃដាក់ឈ្មោះក្រោមស្នាកយីហោខ្មែរលើទីផ្សារអន្តជាតិ

73
0

ចាប់ពីដើមខែកុម្ភៈមុននេះតទៅ ក្រុមហ៊ុនមេ Floresta របស់អ៊ីស្រាអែល បានចាប់ផ្តើមធ្វើការប្រមូលទិញចន្ទីឆៅចំនួន ១០០តោន ក្នុងតម្លៃលើសទីផ្សារបច្ចុប្បន្នរហូតដល់ទៅ២០% ពោលគឺ៦០០០រៀលក្នុងមួយគីឡូក្រាម។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432689484_963216688503528_3560177282247484936_n.jpg?_nc_cat=106&ccb=1-7&_nc_sid=5f2048&_nc_ohc=pgLLxqtQ9OsAX9EWVkI&_nc_ht=scontent.fpnh1-1.fna&oh=00_AfBeCZ8SnUfQBwmn5x_M4jUTBbQAoYEGUBJH6ulHPrh2LQ&oe=6603A749

ដោយសំឡឹងឃើញថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជានាពេលកន្លងមកនេះនៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ខណៈដែលកម្ពុជាមានផ្ទៃដីដាំដុះដំណាំមួយនេះបានយ៉ាងអំណោយផលបំផុត។ ទោះជាយ៉ាងណា ប្រជាកសិករខ្មែរដែលដាំដុះដំណាំចន្ទីនៅតែត្អូញត្អែរនិងរៀបរាប់អំពីទុក្ខលំបាក ដោយសារតែតម្លៃដំណាំមួយប្រភេទនេះនៅតែបន្តធ្លាក់ចុះខ្លាំង ដោយលើកឡើងអំពីការក្រឡុកទីផ្សាររបស់ឈ្មួញកណ្តាល។

កាលពីឆ្នាំ២០២៣ កម្ពុជាគឺបាននាំចេញចន្ទីប្រមាណ ៦៦ ម៉ឺនតោន ទៅកាន់តែបរទេស ដែលជាមួយគ្នានោះ ៩៥% សុទ្ធតែជាការនាំចេញចន្ទីឆៅ ខណៈមានត្រឹមតែ៥%ប៉ុណ្ណោះ ជាទិន្នផលចន្ទីដែលត្រូវបាននាំចេញហើយបានកែច្នៃរួចរាល់។ ការដែលខ្វះដើមទុនផលិតកម្ម គឺជាកត្តាមួយបណ្តាលឲ្យកម្ពុជា ក៏ដូចជាប្រជាកសិករខាតបង់ឱកាសក្នុងការទទួលបាននូវប្រាក់ចំណេញដ៏មហាសាលលើវិស័យនេះ។ ស្របពេលជាមួយគ្នានោះ វៀតណាមបានទិញយកស្វាយចន្ទីឆៅពីកម្ពុជាស្ទើរ៩៥% ទៅផលិតកែច្នៃនាំចេញទៅលក់លើទីផ្សារបានតម្លៃយ៉ាងកាក់កប។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/433282476_963216668503530_2765430024545934642_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=hfCdXJaru80AX_dpUcI&_nc_ht=scontent.fpnh1-1.fna&oh=00_AfAKb7JZrKz9WitEk2t4rZLFZ7qOg27UAdrlMZxgEZhhAQ&oe=6603EE38

ដោយមើលឃើញពីទុក្ខលំបាកទាំងនេះនិងដើម្បីលើកកម្ពស់ចន្ទីកម្ពុជា ក្រុមហ៊ុនអ៊ីស្រាអែល Floresta បានផ្តួចផ្តើមគំនិតបង្កើតគម្រោង CashewNotes សហការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងដៃគូរអន្តរជាតិសំខាន់ៗជាច្រើនទៀត ធ្វើយុទ្ធនាការណ៍អភិវឌ្ឍន៍វិស័យចន្ទីកម្ពុជា ជាពិសេសគឺកែច្នៃគ្រាប់ស្វាយចន្ទីឲ្យទៅជាផលិតផលសម្រេចគុណភាពព្រីមៀមរបស់ខ្មែរ ដែលមានឈ្មោះថា «Casehewness» ដាក់លក់នៅទីផ្សារអន្តរជាតិ។

ជាមួយគ្នានោះ លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានលើកឡើងថា «សហគមន៍កសិកម្មទំនើប គឺជាការផ្សារភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន»៖ ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ ពោលគឺ៦០០០រៀលក្នុង១គីឡូក្រាម សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432654178_963216681836862_7403147173989503379_n.jpg?stp=cp6_dst-jpg&_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=oZJCosDfB2MAX8TmJfi&_nc_ht=scontent.fpnh1-2.fna&oh=00_AfAs72W6d_P_EbXKqPtsKF-IkfOHAJO5-9K4sAd_TdaKvQ&oe=6602705A

លោកបន្តថា កិច្ចសន្យាទិញមួយនេះគឺជាជំហានសាកល្បងដំបូងនៃគម្រោងCashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន ពីការចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ក្រៅពី«ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
– ការគាំទ្របច្ចេកទេស និងការគ្រប់គ្រង
– ការកាត់បន្ថយថ្លៃដើមផលិត
– ដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ
– ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432686140_963216801836850_4387833279329859285_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=kUH7nv_USW0AX-Crzpv&_nc_ht=scontent.fpnh1-1.fna&oh=00_AfDplTLjZgKWvKsEoxQ6uLHxzTPFmqBvpSRrBvh9gHXhag&oe=66027BDD