Home Blog Page 1156

ថៃជាប្រទេសផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស

0

ប្រទេសថៃ ៖ យើងបានជ្រាបហើយថា ពលរដ្ឋរស់នៅប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានជំរុញឱ្យកូនចៅរបស់ខ្លួនខិតខំរៀនភាសាបរទេសច្រើនជាងភាសាជាតិ ដើម្បីធ្វើជាដើមទុនងាយស្រួលស្វែងរកការងារល្អៗធ្វើនាថ្ងៃអនាគត ។ រីឯភាសាបរទេសដែលគេនិយមរៀននៅលើពិភពលោក មានដូចជា ៖ ភាសាអង់គ្លេស, ចិន, ជប៉ុន, កូរ៉េ ឬភាសាបារាំង ជាដើម ។

ជាលទ្ធផល ក្មេងៗជំនាន់ក្រោយដែលរស់នៅក្នុងប្រទេសទាំងនេះ ភាគច្រើនអាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ឬនិយាយស្ទាត់ជាងភាសាជាតិរបស់ខ្លួនទៅទៀត ។ រីឯអាណាព្យាបាលមួយចំនួនក៏មានមោទនភាពផងដែរ នៅពេលឃើញកូនៗអាចនិយាយភាសាបរទេសបានល្អ ហើយពួកគេពុំសូវយកចិត្តទុកដាក់លើការបង្រៀនភាសាជាតិដល់កូនប៉ុន្មានទេ ។https://thethaiger.com/wp-content/uploads/2023/09/young-asian-female-teacher-wearing-medical-face-students-rural-thai-village-school-are-learning.jpg

លើសពីនេះ ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានផ្តល់តម្លៃលើបេក្ខជនដែលមានសមត្ថភាពនិយាយភាសាអង់គ្លេសផងដែរ ។ គេសង្កេតឃើញថា ក្នុងចំណោមបេក្ខជនដែលមកដាក់ពាក្យរកការងារធ្វើ បើពួកគេចេះនិយាយ ឬចេះសរសេរភាសាបរទេស ជាពិសេស ភាសាអង់គ្លេស គឺពួកគេនឹងមានអាទិភាពជាងអ្នកមិនចេះភាសាបរទេស ។ ហេតុនេះ បេក្ខជនចេះភាសាអង់គ្លេសនឹងទទួលបានឱកាសការងារធ្វើច្រើន បើទោះជាពួកគេពុំសូវមានជំនាញការងារក្តី ។

ទោះយ៉ាងណា ប្រទេសខ្លះនៅតែបានផ្តល់តម្លៃលើភាសាជាតិរបស់ខ្លួនច្រើនជាងភាសាបរទេស ហើយពួកគេបានជំរុញឱ្យកូនចៅនិយាយភាសាជាតិឱ្យបានត្រឹមត្រូវ ចៀសវាងនិយាយភាសាបរទេសលាយភាសាជាតិ ឬស្ទាត់មាត់និយាយតែភាសាបរទេស រហូតដល់ភ្លេចភាសាកំណើត ។ ជាក់ស្តែង ថៃ គឺជាប្រទេសមួយដែលតែងតែផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស ។https://www.thaipbsworld.com/wp-content/uploads/2023/05/%E0%B9%80%E0%B8%94%E0%B9%87%E0%B8%81%E0%B8%99%E0%B8%B1%E0%B8%81%E0%B9%80%E0%B8%A3%E0%B8%B5%E0%B8%A2%E0%B8%99%E0%B9%80%E0%B8%82%E0%B8%B5%E0%B8%A2%E0%B8%99%E0%B8%81%E0%B8%A3%E0%B8%B0%E0%B8%94%E0%B8%B2%E0%B8%99..jpg

គ្រូបង្រៀននៅតាមសាលាផ្សេងៗនៅទូទាំងប្រទេសថៃបានអប់រំឱ្យកូនសិស្សស្រឡាញ់ភាសាជាតិរបស់ខ្លួន និងមានមោទននភាពដែលបាននិយាយភាសាជាតិជាមួយមិត្តភក្តិ ឬមនុស្សនៅជុំវិញ ។ លើសពីនេះ មិនថាយុវជនថៃជំនាន់ថ្មី ឬមនុស្សវ័យកណ្តាល ពួកគេបានព្យាយាមបង្រៀនភាសាថៃទៅកាន់ជនបរទេសនៅតាមបណ្តាញសង្គម ដើម្បីឱ្យពិភពលោកទទួលស្គាល់ទៀតផង ។

ហេតុនេះ ទើបគេឃើញជនបរទេសមួយចំនួនដែលបានមកលេងនៅប្រទេសថៃ ពួកគេអាចនិយាយភាសាថៃបានក្នុងការទំនាក់ទំនងជាមួយអាជីវករលក់ដូរទំនិញ ឬអាហារផ្សេងៗជាជនជាតិថៃ ហើយអាជីវករទាំងនេះពុំចាំបាច់និយាយភាសាអង់គ្លេសជាមួយភ្ញៀវទេសចរទេ ។https://eastasiaforum.org/wp-content/uploads/2019/01/2014-10-30T120000Z_1535682412_GM1EAAU0Y7201_RTRMADP_3_THAILAND-EDUCATION.jpg

ជាទូទៅ នៅតាមសាលារៀនភាគច្រើនក្នុងប្រទេសថៃបានផ្តោតសំខាន់លើការអប់រំមុខវិជ្ជាភាសាថៃ និងសង្គម ។ រីឯមុខវិជ្ជាភាសាអង់គ្លេស ឬភាសាចិន គឺជាមុខវិជ្ជាបន្ថែម ខណៈកូនសិស្សបានសិស្សភាសាថៃជាចម្បង ។ ខាងក្រោមនេះ គឺជាការដកស្រង់នូវកត្តាខ្លះៗដែលសាលារៀនថៃផ្តោតលើមុខវិជ្ជាភាសាថៃ និងសង្គម ។

១-ជនជាតិថៃមានមោទនភាពដែលមានភាសាជាតិជារបស់ខ្លួន ៖
ជនជាតិថៃមានមោទនភាពចំពោះភាសារបស់ខ្លួនណាស់ ហើយនៅពេលពួកគេបានជួបភ្ញៀវទេសចរ ឬជួបជាតិសាសន៍ដទៃ ពួកគេតែងតែនិយាយភាសាថៃទៅកាន់ជាតិសាសន៍ទាំងនោះ បើទោះជាពួកគេអាចនិយាយភាសាបរទេសបានក្តី ។ ម្យ៉ាងទៀត នៅតាមបណ្តាញសង្គមផ្សេងៗ គេឃើញថា ជនជាតិថៃភាគច្រើនមិននិយមសរសេរភាសាបរទេសទេ ដោយពួកគេនិយាយថា ការនិយាយភាសាជាតិដែលដូនតាបន្សល់ទុកមក គឺជារឿងល្អបំផុត ។

ការលំបាក និងការស្មុគស្មាញរបស់ភាសាថៃ ត្រូវបានគេចាត់ទុកថា គឺជាលក្ខណៈពិសេសមួយដែលខុសប្លែកពីភាសាផ្សេងៗ ។ ភាពលេចធ្លោរបស់ភាសាថៃ គឺមានសំឡេងខ្ពស់ និងសំឡេងទាប ដែលជាតិសាសន៍ផ្សេងៗពិបាកនឹងនិយាយដូចម្ចាស់ភាសា ។https://thethaiger.com/wp-content/uploads/2023/09/Picture-courtesy-of-Tony-Education.jpeg

២-ភាសាថៃជាកត្តាសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ៖
ជនជាតិថៃបានប្រើប្រាស់ភាសាថៃ ដើម្បីទំនាក់ទំនងគ្នាគ្រប់ពេលវេលា ដូចជា ៖ ការស្តាប់, ការនិយាយ, ការអាន និងការសរសេរ ។ ហេតុនេះ បើជនជាតិថៃមិនរៀនភាសាថៃទេ ពួកគេនឹងមិនដឹងពីរបៀបរបបនិយាយស្តីទេ ហើយមិនដឹងថា តើគួរប្រើប្រាស់ពាក្យណាដើម្បីឱ្យសមរម្យនៅពេលនិយាយជាមួយមនុស្សចាស់ ឬអ្នកមានអាយុតិចជាង ឬនិយាយជាមួយព្រះសង្ឃ ជាដើម ។

៣-ភាសាថៃជាវប្បធម៌ដ៏សំខាន់មួយរបស់ជាតិ ៖
ប្រទេសថៃចាត់ទុកថា ភាសា គឺជាឧបករណ៍សម្រាប់វាស់ស្ទង់វប្បធម៌របស់ជាតិ ហើយវប្បធម៌ជាតិ ក៏ត្រូវតែពឹងផ្អែកលើភាសាថៃជាចម្បង ។ លើសពីនេះ វាជាគុណតម្លៃរបស់ភាសាថៃផងដែរ ដែលពិភពលោកយល់ព្រមទទួលស្គាល់ ។ ជាក់ស្តែង អង្គការយូណេស្កូបានចាត់ទុកថា «កវី ស៊ុន ថនភូ» គឺជាកវីដ៏ល្បីល្បាញមួយរូបរបស់ពិភពលោក ផ្នែកអក្សរសាស្ត្រ ទើបជនជាតិថៃមានមោទនភាពដែលបានសិក្សាភាសារបស់ខ្លួន ។https://www.worldbank.org/content/dam/photos/780x439/2016/jan/07/TH_education_780_439_1.jpg

៤-បណ្តុះទម្លាប់ឱ្យចេះសង្កេត និងប្រុងប្រយ័ត្ន ៖
សាលារៀននានាបានបង្រៀនកូនសិស្សប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ, បញ្ចេញសំឡេងឱ្យច្បាស់លាស់ និងសរសេរត្រឹមត្រូវតាមវេយ្យករណ៍ ។ កូនសិស្សត្រូវចេះបែងចែកពាក្យនីមួយៗដែលមានអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា ។ ហេតុនេះហើយ ទើបជនជាតិថៃទាំងអស់ត្រូវតែយកចិត្តទុកដាក់នឹងការរៀនភាសារបស់ខ្លួន ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវបំផុត ។

៥-រៀនភាសាថៃកាន់តែរីករាយ បើដឹងពីប្រវត្តិសាស្ត្រ និងដើមកំណើត ៖
ទម្រាំប្រទេសថៃមានភាសាជារបស់ខ្លួនឯង វាមិនមែនជារឿងងាយស្រួលនោះទេ ។ បើតាមវែបសាយថៃមួយសរសេរថា ភាសាថៃបានលេចរូបរាងលើកដំបូងនៅឆ្នាំ១៨២៦ ហើយលោក ឃុនរ៉ាមខាំផែង បានបង្កើតអក្សរថៃកាលពីឆ្នាំ១៨២៦ និងកែសម្រួលអក្សរថៃមកពីភាសាបាលីសំស្ក្រឹត, ម៉ន និងភាសាខ្មែរ ។https://www.travelonline.com/thailand/history/dance-thailand-dance-thailand-culture-86525-banner.jpg

បច្ចុប្បន្ន មានយុវជនថៃមួយចំនួននិយមប្រើប្រាស់ពាក្យយុវវ័យ ឬប្រើភាសាជជែកគ្នា ដើម្បីទំនាក់ទំនងក្នុងបណ្តាញសង្គមជាច្រើន រហូតដល់យុវជនថៃប្រើប្រាស់ពាក្យខុស ព្រោះគិតថា វាជាពាក្យត្រឹមត្រូវ ។ ហេតុនេះ សាលារៀនបានអប់រំកូនសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីប្រើប្រាស់ភាសាថៃឱ្យបានត្រឹមត្រូវបំផុត នៅពេលពួកគេបានដឹងអំពីប្រយោជន៍នៃការរៀនភាសាជាតិ ៕

ប្រទះឃើញត្រីឆ្លាមមួយប្រភេទដែលមានរូបរាងចម្លែកបំផុត និងមិនធ្លាប់ឃើញពីមុនមក

0

ប្រទេសថៃ៖ ត្រីឆ្លាមមួយប្រភេទ ដែលមានរូបរាងដូចខ្មោច ក្បាលធំសម្បើម និងភ្នែកយក្ស ត្រូវបានគេរកឃើញនៅសមុទ្រ Andaman ក្នុងប្រទេសថៃ ដោយវាមានលក្ខណៈចម្លែកៗជាច្រើន ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ឃើញពីមុនមក។
យោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញត្រីឆ្លាមខ្មោចមួយប្រភេទ ដែលមិនធ្លាប់មានពីមុនមក រស់នៅក្នុងទឹកសមុទ្រជ្រៅ Andaman នៃឆ្នេរសមុទ្រប្រទេសថៃ។ ត្រីសមុទ្រទឹកជ្រៅដែលមានលក្ខណៈចម្លែកនេះ ត្រូវបានគេហៅថា chimaera គឺជាពូជត្រីចាស់ជាងគេបំផុតដែលមានជីវិតរស់នៅសព្វថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIe6_2oEAv_xuYSe72N0lzL7osHOZnkfY9j6jqR7veGJuSoIo4lR8-BeLswRrPTs4z2LW5bW0cgVhQ2rhx-GWlluunuHI3IdcvaF5wLSvFsvvfmUooRZ0pV4a0B4URX4wJm8OiPZYpFGqckris-ElU4nB3dBTtlCCJAjYKX5Td_0a1QWVkAx0ljrsBo1E/s800/Ghost-Shark_Chimaera_NOAA-OKEANOS-EXPLORER-2013.jpg

វាត្រូវបានគេរកឃើញនៅជម្រៅក្រោម ៥០០ ម៉ែត្រ ដោយពួកវាចូលចិត្តលាក់ខ្លួនក្នុងទឹកងងឹត ស៊ីចំណីដូចជា crustaceans mollusks និងដង្កូវជាដើម។ លោក David Ebert នាយកកម្មវិធីនៃមជ្ឈមណ្ឌលស្រាវជ្រាវត្រីឆ្លាមប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ San Jose រដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានក្រុមស្រាវជ្រាវ បាននិយាយថា ត្រីឆ្លាមខ្មោចគឺកម្រមានណាស់នៅក្នុងទឹកទាំងនេះ ដោយជាទូទៅត្រីឆ្លាមខ្មោចភាគច្រើនរស់នៅលើជម្រាលទ្វីប និងជួរភ្នំកណ្តាលមហាសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7Yh4uL3tFW6dxHHRlCuNnvIqsoKfXQqGvktVrvKwLwOHpbmNgm-ZPV6oCDRLRksEv_pq3Xko-KOYoK-UQPammTnl8l8mfgKBccgDzj2vEAWrwUhoC49Kp6iJI1QE82ds9H9dUIkqCvV5lzsCZKNc4e_4187a2PNhcHW67E8jDVgzUPH6ffm5_cw_v0Q/s1200/ghostshark1.jpg

ឈ្មោះរបស់ត្រីឆ្លាមប្រភេទនេះកើតចេញពីភ្នែកធំរបស់វា និងរាងតូចដូចកណ្តុរ ដែលប្រភេទសត្វខ្លះអាចមានប្រវែងរហូតដល់ពីរម៉ែត្រឯណោះ។ លោក David Ebert បានបន្តទៀតថា របកគំហើញថ្មីនេះនឹងជួយបង្កើនចំនួនសត្វឆ្លាមខ្មោចដែលគេស្គាល់នៅលើពិភពលោកដល់ទៅ ៥៤ ប្រភេទ។ ទោះជាយ៉ាងណា បរិយាកាសទឹកជ្រៅបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកស្វែងរកយ៉ាងខ្លាំង ជាពិសេសនៅសមុទ្រ Andaman ដែលជម្រៅនៅតំបន់ខ្លះអាចឈានដល់ជាង ៤៤០០ ម៉ែត្រ។ https://assets.aseannow.com/forum/uploads/monthly_2024_03/image.jpeg.e2f3ee447c81c9d5d901eb097be3280c.jpeg

បច្ចុប្បន្នត្រីឆ្លាម supapae ងាយនឹងរងគ្រោះខ្លាំងណាស់ ដោយសារការគំរាមកំហែងពីការរិចរិលនៃទីជម្រក ការនេសាទលើសទម្ងន់ និងការនេសាទនៅក្នុងជលផលសមុទ្រទឹកជ្រៅ។ គួរបញ្ជាក់ដែរថា supapae គឺជាត្រីឆ្លាមខ្មោច ច្រមុះខ្លី ភ្នែកធំ ក្បាលធំ ដែលមានប្រវែង ៥១ សង់ទីម៉ែត្រ និងមានព្រុយធំទូលាយត្រូវបានរកឃើញនាពេលថ្មីៗនេះ។ វាជាពូជត្រីដែលចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក ដែលមានអាយុកាលប្រហែល ៣០០-៤០០ លានឆ្នាំមុនមកហើយ។ ទោះជាយ៉ាងណា ការរកឃើញប្រភេទសត្វថ្មីនេះប្រាប់យើងឱ្យដឹងតិចតួចបំផុតអំពីបរិស្ថានសមុទ្រ និងចំនួនត្រីប៉ុន្មានដែលនឹងត្រូវរុករកបន្ថែមទៀត៕

ជាកូនខ្មែរគួរដឹង និងចាប់អារម្មណ៍នូវភាពលេចធ្លោ និងអស្ចារ្យរបស់កម្ពុជា ភ្ជាប់នឹងថ្ងៃរះចំកំពូលប្រាសាទ មិនមែនតែនៅអង្គរវត្តទេ នៅឯប្រាសាទព្រះវិហារវិញគឺកាន់តែពិសេសជាងនេះទៀត

0

ប្រាសាទព្រះវិហារ បានបង្ហាញនូវភាពលេចធ្លោរបស់ខ្លួន ស្ទើរតែមិនមានអ្នកដឹងទេថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រីក៏តែងមានទំនាក់ទំនងជាមួយប្រាសាទនេះដែរ។

ថ្ងៃទី ២០ ២១ ២២ ខែមីនានេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត នៅលើទឹកដីនៃខេត្តសៀមរាប ដែលព្រឹត្តការណ៍នេះគឺកម្រខ្លាំងបំផុត ព្រោះមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzunMvZRwBeFnOWau6Z8Pud_kk5BCNJsUAOB23JAGWN5wgjoYIR_KZbC8f1ADBnp7HZhxHTFOfDYls0ZhXybfYOcMHsfmnS9Th7K8SnmpJ8QzMBxiv7w7DitkoFbY1hwfm_QZgXGgSQROerOX9dmHhzqVlc_P7WC8gF1vqxJR7mi3v91_VRk1eOTK5bLs/s1280/photo_2024-03-22_10-13-17.jpg

ក្រឡេកមកមើល ប្រាសាទបុរាណខ្មែរដ៏ល្បីរន្ទឺរមួយទៀត គឺប្រាសាទព្រះវិហារ កាលពីថ្ងៃទី២២ ខែមីនានេះ យោងតាមការបង្ហោះដោយគណនីហ្វេសបុក Oeur Sopheap Preah Vihear បានបង្ហាញពីរូបភាពមហោសច្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តទេដែលកើតមានព្រឹត្តិការណ៍សមរាត្រី។ ជាមួយគ្នានេះ នៅឯប្រាសាទព្រះវិហារវិញក៏កើតមានព្រឹត្តិការណ៍នេះដូចគ្នាដែរ ដែលពន្លឺព្រះអាទិត្យរះចាំងជះចំកណ្តាលទ្វារប្រាង្គប្រាសាទស្រីសិខារីស្វរៈ (ប្រាសាទព្រះវិហារ) ដ៏វិសេសវិសាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw0ug3DmrpeJuvKCYUMgaMSY27o96j7HvA5S7k0nF9QHdSvxnpAHQ-VVs-dXB8B-nsKvSyg2oVUX62ultwLG7R5KLD9EbKiDRCrs0nVCvb3tYORSEjYL0NcoLJWPpQpVhcQsxc7lNix0O7h3mzLzENwxrEHb4G_bBEJj7ZG78S8oc-RSqOwOQPPXbSpsA/s1280/photo_2024-03-22_10-13-25.jpg

ព្រឹត្តិការណ៍ ដែលជាទូទៅគេស្គាល់ថា «សមរាត្រី ឬ Equinox» គឺកើតមានតែ២ដងទេក្នុង១ឆ្នាំ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-WBq_Eh-5CktN-vF5Ev_vNQgAZg9X2vTqXhZS6qfpw7gM6KD-FKlixcdFm9M7dYho7qCmpNgEKsbFUEKxvfkGUBmOt8xZx9tOn27f-zDwYYaOvZ2sJJdjDrEl6r3jbMOwV0qPotIkGwonauz2iZ9T3evhTLN5JmhsgNevZFS7_p9k0QAMkynGbEsET0/s687/photo_2024-03-22_10-13-27.jpg

កាលដែល ប្រាសាទខ្មែរមួយចំនួនបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សមរាត្រីនេះបាន ពោលគឺប្រាសាទអង្គរវត្តនិងព្រះវិហារ ព្រោះថា ស្ថាបត្យកម្មខ្មែរទាំងនោះសុទ្ធតែបានស្ថាបនាឡើង និងគិតគូរយ៉ាងល្អិតល្អន់អំពី រូបមន្តគណិតវិទ្យា និងតារាសាស្រ្ត ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងធម្មជាតិ ភពផែនដី និងព្រះអាទិត្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkN1NycuFqmHEG-ZKb4xIoo8N7k9EDLke6Wj1A7whdn2cxpM9s9WlNCQXi-QCDLalVy2mBjEzlQoymJfTv9Uj1vmn6rI5GA0SS70f0FSNOMaYpNgK-ede_bd97dUdoPnQCd4C1q5JY5LkJ8XroXgB4JRheq2FVt_M86rPKj-UxJ2R0ESSjgR7AG-X8yU/s720/photo_2024-03-22_10-13-28.jpg

គួរបញ្ជាក់ថា តាមសិលាចារឹកប្រាសាទព្រះវិហារឈ្មោះតាមលិង្គ ដែលតម្កល់ទុកនៅទីនោះមានឈ្មោះថា ប្រាសាទស្រីសិខារិស្វរៈ ដែលមានន័យថាម្ចាស់នៃកំពូលភ្នំ។ ប្រាសាទព្រះវិហារជាប្រាសាទរបស់សាសនាហិណ្ឌូ ដែលបានសាងសង់ឡើងជាបន្តបន្ទាប់ចាប់ពីសតវត្សទី៩-១២ ដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គ។ ក្នុងនោះព្រះមហាក្សត្រដែលមានភាពលេចធ្លោជាងគេនៃការស្ថាបនាប្រាសាទព្រះវិហារនេះគឺ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២៕

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់​ ក្រោយព្យាយាមរត់ពន្ធគ្រឿងញៀនឆ្លងដែន៧០០គីឡូក្រាម

0

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន នៅចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងចំណុចខុនដូរផ្លាទីនីនបេ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនល្មើសចំនួន ២នាក់ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcS3OmVncxs0WE0ZBeW5W4XCCvXUkqMs6FKRCKndhwts3Il8UzApe_vghKucS3s7Mq53z66gXb3t_6Q8CdVn7bnUYGQUmhVSF-i6IMqulPwNjLWt9LrVuqH8EfLBaGgtfMRsWBOuVbBP3_8w1Mk1h2RSkIEbYD5WbWjdlRoB5O_EabEaHDnAEgp4y3Weg/s1280/8712b497218b0cb389592cbdd62bc59d.jpeg

នៅក្នុងប្រតិបត្តការនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រកឃើញមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ក្រាម (ជិត៦០០គីឡូក្រាម), អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ឆា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhauY5z_nrdDVkhfvHY06ypEO9bGyDFbxd874rtU2giLQHAEHEqASP20aYzOma0gtLIt8pu1D1ajLCB9Lo7CvlSbpylg3LT2PXQOffd8P9Q3aEB3Wjg9lWFhq3epNiS1cJug5kqEFL9bq-dqMtzh0bifSJbJmDejs1Err4_t3iZcAy1GqRGEj1Zru_ttKw/s1280/2937c329f2fb024c56632582e87f0c05.jpeg

ក្រោយការចាប់ខ្លួន ជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZrQNkQcppNETG8qLZdQtFa3cd4MzhceizB9f_6P3lPuCU-qTKU_2mIvlH5QFcmp9afln-zwlPH6ufOUdFNu_A5YuztW8wHh8l_GvxLrozfbnFqQSy760Gg7xN7jsQ1WVHp6yQw0xyamWM8-wSvKoem1r2iuQA07W-fyXbvQzusQcJo_dUohGBoLfMpnE/s1280/1439ee96039aba63e26dd637cf51f844.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWn5SLx-8BLPhsVNhyphenhyphenwf-SsMvTEW0sRwrz3cVBShYdo4C2K9e7BYnDfUwIYLvhbeKRM142Nu2mjhZwb4bPDh0aXi8bE8PCcxZlVSeEmlCzMSRjcrFC7htvwfLiJ1Ef8h-c-pkweyjT5-qcyA1NZsCqFhMjuLN6ZOAZa4hA6W5lRhUjxNgV6V0DD43r_So/s1280/07dc9d37d66a099bcf11647130efe7f5.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLTJrvribiCxzspqmqpxTsI3-3GxqEGRB11RPL0d05G-TMJyodrqrX335LOm9US4Vh9zRNZpMdRUBh7EHsSWVg_TUsGKtr95LnoebaKPKaF_LuV3H5c7bPne3lf2U6gR1DX7hX-RiDu57H4jFRT0HXXkuwO2oGjrVXnUG07LSzcJCGzfhC28f5kjxAT8/s1280/3a2569385b78b595104f5a79260faaa5.jpeg

 

ភ្ញៀវទេសចររិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ថាពោរពេញទៅដោយសំរាម

0

វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានរិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba Island របស់វៀតណាម ថាពោរពេញទៅដោយសំរាមចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឱ្យអ្នកទេសចរសោកស្ដាយ និងផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហា។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរជនជាតិស្វីសម្នាក់ឈ្មោះ Alex Brauwalder បានសម្តែងការខកចិត្ត ដោយសារតែគាត់តែងតែឃើញសំរាមក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់នៅឈូងសមុទ្រ Ha Long – Lan Ha Bay និង Cat Ba កាលពីពាក់កណ្តាលខែកុម្ភៈ ដែលធ្វើឱ្យគាត់មិនហ៊ានចូលរួមនៅក្នុងបទពិសោធន៍ហែលទឹកនៅឈូងសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoISARn8pgfZ9ioZy5gabRKs9XnZ9JtatiXhdalR6ccNzmmrQWfVzxnbVBWQnAUJ7IQ6qAstrUIoX8iu6fmT1a484OSXBzPTTSGanNkc6zHmDdsp-BXkFvY0P0vSh_NvAYW7TLzlWdEsX1Xdqs4ZmUtjMAmVi7K_JsVpRB0iqdvGtx8iCbkFghoKBQ-R0/s640/276466_rac.jpg

Patricia Mayerhofer ភ្ញៀវទេសចរណ៍ជនជាតិអូស្ត្រាលីដែលមកទស្សនាឈូងសមុទ្រ Ha Long ក៏បានអធិប្បាយដែរថា តំបន់នេះទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាត ប៉ុន្តែពេលទៅលេងគឺប្រៀបដូចជាសមុទ្រសំរាម។ Patricia បានបន្តទៀតថា «ខ្ញុំឃើញថា វៀតណាមពិតជាមិនខ្វល់ពីបញ្ហាបរិស្ថានទេ។ រីឯ Ged Kelly អ្នកទេសចរជនជាតិអង់គ្លេសក៏បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះដែរ ដោយនាងបាននិយាយថា ពេលជិះទូកកាយ៉ាក់រយៈពេល ២០ នាទីនៅរសៀលថ្ងៃទី ៤ ខែមីនា គឺនាងបានឃើញ “ដបប្លាស្ទិករាប់មិនអស់ កំប៉ុង ស្រោមដៃ សូម្បីតែកៅអីការិយាល័យក៏អណ្តែតនៅលើទឹកផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLTeqf_2_jZ-ppcjGIxJbkQ9vmnAWNAwlJx050O2qm7vEsz6zAi3Lkf7Us4Q2Q7fnuL6ARkZ_MYF5eOS38lECsFSwjKyA7aJnEHbty4tVpMozwfTmeEhYfhkGXdKTevjNmfyb9azsIEUiw6PuQxRkydYcZQGAeisl4AYm99lOTLrypJFFXRM8Zy5Rkr5A/s1240/2095248.jpg

បើយោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឱ្យដឹងថា សំរាមនៅតំបន់ Ha Long – Lan Ha Bay នឹងលេចឡើងជារៀងរាល់ឆ្នាំនៅចន្លោះខែកញ្ញា ដល់ខែឧសភា ដែលជារដូវទេសចរណ៍អន្តរជាតិមកកម្សាន្ត។ នៅខែកញ្ញាឆ្នាំ ២០២៣ នៅពេលដែលការទទួលស្គាល់តំបន់ប្រជុំកោះ Ha Long – Cat Ba ជាតំបន់បេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្រោមការដឹកនាំរបស់ UNESCO ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាបំពុលនៅតំបន់បេតិកភណ្ឌនេះ ហើយក៏បានអំពាវនាវឱ្យវៀតណាមពង្រឹងវិធានការដើម្បីដោះស្រាយបញ្ហានេះផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKpydDDIgitTW74uAv6kuGoMNap3dtq38EIiJuSBSx9Nk_S8vDdYFn5HJsGOeP8vQeLLUPJJ35_zGv_NzHiya6rCaBkCg3hSZQub_B_TtM1ua6SeJlIIO1LfZR_WVVKxarOdafxOZGop_GZrYCJDrr36-oyHYuJdLnhaZjQ2-qlYw8tt8SloXvoD3OZw/s1000/20180627_142641.jpg

    បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានកំពុងដោះស្រាយបញ្ហានេះហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេសចរ ក៏ដូចជាជីវិតសត្វនៅក្នុងសមុទ្រ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងឈូងសមុទ្រ Ha Long បាននិយាយថា ពួកគេបានសម្អាតសំរាមចេញពីសមុទ្រជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងជាញឹកញាប់ ដោយសារសកម្មភាពរបស់មនុស្ស ក៏ដូចជាកត្តាអាកាសធាតុអ័ព្ទ សើម និងគ្មានខ្យល់ ដែលបណ្តាលឱ្យសំរាមអណ្តែតត្រូវបានប្រមូលផ្តុំច្រើនទៅៗ។ អ្នកគ្រប់គ្រងឈូងសមុទ្ររូបនេះបានបន្តទៀតថា ពួកគេបារម្ភថា តំបន់បេតិកភណ្ឌពិភពលោកនេះ អាចនឹងត្រូវបាត់បង់តំណែងដោយសារសំរាមនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgIy-aEXUDBkidTWRstMpru6TrXCGp3RSSWQzR1qFChtL_k561NnULuBpRHB5_DniG_NywJ58vIiAngCVGCyFcJMqOMZ5VPdE_HYub8etYbLogY69b-0hQ_yQaq4aT7U9fWLpB3uCnsfIOLhWRyE_Peo_sLYgoeNowJTqpUSNusUsqkTTxqZIkBO1uX0/s1060/waste-5-1681017503.jpg

មានជនឆ្លៀតឱកាសបែបនេះទើបធ្វើឱ្យហ្វេន ជី ដេវីត និងហ្វេន វណ្ណដា ចេះតែឈ្លោះប្រកែកគ្នាមិនចប់

0

ជឿជាក់ថាអ្នកមួយចំនួនធំជ្រាបមកហើយ ហ្វេនៗមួយចំនួនរបស់តារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីររូបគឺ ជី ដេវីត និង វណ្ណដា តែងតែបង្កសង្គ្រាមពាក្យសម្តីនៅលើបណ្តាញសង្គមមិនចេះចប់។ ការពិតទៅក៏មានអ្នកខ្លះដែលបញ្ចេញមតិយោបល់ដៀមដាលពីម្ខាងទៅម្ខាងនាំឱ្យកំហឹងឆេះឡើងមិនមែនកើតឡើងពីហ្វេនៗរបស់អ្នកទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែមានជនឆ្លៀតឱកាសចង់ឱ្យហ្វេនៗទាំងសងខាងឈ្លោះប្រកែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhik2ZDUZW_NzQ7DE4ItwuX2dGnsgfAwrS8eRSvkaUYrxRYft-nZvc9Vfnh2yl-frhtenPIsntNmQYdUoL9fUO-wl-NHiqFMsc1Xzc8aUwAteIRhyphenhyphenv77rNLFkc9cfcM_iHox9v_jstjZQaLl5GTegxdu0ydKru5CcBQEAYV8N-KzBtHlQX1c_lsMXWwTPo/s1280/photo_2024-03-21_16-57-39.jpg

ថ្មីៗនេះ ជី ដេវីត បានបង្ហើបចង្វាក់ភ្លេងបទសម្រាប់ចូលឆ្នាំទុកឱ្យហ្វេនៗរាំកម្សាន្តបន្ទាប់ពីខកខានធ្វើបទចូលឆ្នាំខ្មែរជាច្រើនឆ្នាំ។ ការបង្ហើបចង្វាក់ភ្លេងពីសំណាក ជី ដេវីត ធ្វើឱ្យហ្វេនៗត្រេកអរព្រាតចង់ឱ្យលោកទម្លាក់បទឆាប់ៗ។ តាមរយៈស្នាដៃរបស់តារាចម្រៀងរូបនេះផលិតក្នុងឱកាសចូលឆ្នាំខ្មែរដែលមានការរាំលេងកម្សាន្តមិនចេះជិនណាយគឺបទ «រាំញីកែងជើង» «រាំពាក់ម៉ាស់» និងបទជាច្រើនទៀតក្នុងពេលលោកនៅផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_pHqdZfVTjwvdlPloFKds-MIgieWqgMqCNzwKM0j2RmLVZ-HNpUtCk-L3OLrsxpmucAx9GLKr6Bu-RUUtMUmyXrxc6mwtQAO9ZL4SOVQewNEO6ENWS24TDthNt-QzdZ1j4cSoe-Aqqcq-F0ky7BmZ2R38t-RwcMjYj5jTCs8dbQ4Iv1g_YG5jPWFwpg/s1080/photo_2024-03-21_16-56-30.jpg

ទន្ទឹមនឹងឆ្នាំ២០២៤ ជី ដេវីត មានបទសម្រាប់ចូលឆ្នាំ ស្រាប់តែមានជនឆ្លៀតឱកាសអ្នកបង្កើតផេកថ្មីមួយចំនួនមិនគិតពីសីលធម៌ យកភ្លេងដែលលោកបង្ហើបក្នុងការ Live មកភ្ជាប់ជាមួយខម្មិនក្នុងន័យផ្លែផ្កាឱ្យហ្វេន វណ្ណដា ហាមមិនឱ្យរាំបទថ្មីរបស់ ជី ដេវីត។ ជនឆ្លៀតឱកាស បានសរសេរថា «កម្មស្និទ្ធផ្តាច់មុខរបស់ហ្វេន ជី ដេវីត ខាងនោះហាមរាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjtkzd-oHEw8aWKC6LfmlCWqfq0GPzXvNX-SfszutJU-CWn-0PNSJNDrnW6oXX2q3k39-SouQ5Vf3oDnvzq0_nVaYdC_uKdfBB8tGXFNvgBu0_673uUUpHR592NyHgg4sg6dePwiC4r4XMyYBUKOhszLceAR5mghTZk6gudXjMZsuon0RSK4aVwSGP3MI/s960/photo_2024-03-21_16-56-29.jpg

ការសរសេរភ្ជាប់មកបែបនេះបានឱ្យ ហ្វេន ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងថែមទាំងស្នើឱ្យម្ចាស់ផេកកែតម្រូវ ខ្លឹមសាររបស់ខ្លួនវិញ ព្រោះហ្វេនពិតប្រាកដគេមិនធ្វើឱ្យហ្វេនអ្នកដទៃមកជេរអាយដលខ្លួននោះទេ។ ការប្រើ Caption បែបនេះក៏ធ្វើឱ្យហ្វេនៗរបស់ វណ្ណដា បញ្ចេញមតិប្រតិកម្មដូចគ្នា។https://static.hiphopdx.com/2023/01/vannda-2023-advice-1200x675.jpg

នេះជាផ្នែកតូចមួយនាសម័យឌីជីថលដែលមានជនឆ្លៀតឱកាសខិលខូចបង្កើតផេកថ្មីហើយធ្វើទង្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមឱ្យស្គាល់ផេករបស់ខ្លួនបានច្រើនដោយមិនគិតពីសីលធម៌។ ការឈ្លោះទាស់ទែងពីហ្វេនៗមួយចំនួនរបស់ ជី ដេវីត និង វណ្ណដា ដែលកើតមានឡើងនៅលើបណ្តាញសង្គមមិនចេះចប់នេះក៏អាចដោយសារតែជនឆ្លៀតឱកាសនេះបង្កព្យុះភ្លៀងមិនមែនជាហ្វេនអ្នកណាទាំងអស់ តែចាក់ឱ្យហ្វេនៗសងខាងឈ្លោះគ្នា៕

ដំណឹងល្អសម្រាប់អ្នកផ្គត់ផ្គង់ជីកសិកម្ម! ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជីច្រើនប្រភេទ ក្នុងបរិមាណដ៏ច្រើន

0

យោងតាមសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមរយៈបណ្តាញសង្គម ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជី ក្នុងបរិមាណច្រើនជាប្រចាំ តាមរយៈរូបភាពការដេញថ្លៃជាសាធារណៈ នូវប្រភេទជី៖ ជីUrê (N:46%) ជីផូស្វាត (P2O5: 15%) ជីKali (K2O: 60%) ដូចច្នេះហើយ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ជី ដែលមានប្រភេទដូចបានរៀបរាប់ខាងលើ អាចដាក់ពាក្យដេញថ្លៃ នៅតាមទីតាំង និងកាលបរិច្ឆេទដូចសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅខាងក្រោមនេះ។

ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់ អោយ បាន ជ្រាប ថា៖ ក្រុមហ៊ុនយើងខ្ញុំមានតម្រូវការប្រើប្រាស់ជីសម្រាប់ផែនការផលិតអាជីវកម្មឆ្នាំ២០២៤ ដែលមានបរិមាណ៖ ជីUrê (N:46%): 448,00តោន ជីផូស្វាត (P2O5: 15%): 638,00តោន ជីKali (K2O: 60%): 344,00តោន។ រូបភាពទិញគឺដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់។ ពេលវេលាប្រគល់ទទួលទំនិញតាម ផែនការ គឺចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សាធារណជន និង ក្រុមហ៊ុន អាជីវកម្ម ផ្គត់ផ្គង់ជី ទាំង អស់មានបំណងដេញថ្លៃសូមដាក់ពាក្យ ដេញ ថ្លៃ ចាប់ ពី ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ ម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ រៀងរាល់ ម៉ោង ធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិមួយ ឃុំ ឡា មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង ពត៌មាន លំអិត សូមទំនាក់ទំនង តាម ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brjXRK4BHem18386M-fqEVPLQONATJPLv7nXfazMYo2gmMriXVumTJ1m3Gc129S4eRDWmPgYi09fTdcD5ABi9DBjW3wNpFSSWzQrt7cdq9S-O5e8d7z3IoGFpUST1ybzNxwf0I9inLKG9A8ktjvfv_iHqI02FbGhZqpCwZYv1iu5VNVJDF8SDCTel34/s529/Screenshot%202024-03-22%20114736.png

អេស្ប៉ាញគ្រោងពង្រាយឆ្កែយន្តជួយយាមល្បាតជាមួយប៉ូលិស

0

ប្រទេសអេស្ប៉ាញ ៖ មិនយូរទៀតទេ ការយាមល្បាតរបស់ប៉ូលិសអេស្ប៉ាញអាចមើលទៅប្លែកភ្នែកបន្តិច ពីព្រោះនឹងមានឆ្កែយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបមកជួយយាមល្បាតជាមួយប៉ូលិសនៅតំបន់ Costa del Sol ក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។https://www.pv-magazine.com/wp-content/uploads/2023/03/Captura-de-pantalla-2023-03-17-a-las-16.36.24-1200x1124.png

ឆ្កែយន្តទាំងនេះបានផលិតដោយក្រុមសាស្ត្រាចារ្យ និងវិស្វករ ចំនួនជាង៤០នាក់ មកពីសាកលវិទ្យាល័យ Malaga ក្នុងគោលបំណងប្រើប្រាស់សម្រាប់យាមល្បាតនៅតាមដងផ្លូវនានានៅកណ្តាលក្រុង, ជួយប៉ូលិសប្រចាំតំបន់ដើម្បីថែទាំសុវត្ថិភាពក្នុងតំបន់ និងស្វែងរកអំពើឧក្រិដ្ឋកម្មផងដែរ ។ រីឯបច្ចេកវិទ្យាទំនើបរបស់ឆ្កែយន្ត ក្រៅពីវាមានឧបករណ៍ចាប់សញ្ញាជាច្រើនហើយ គឺវាអាចបញ្ជាតាមរយៈបច្ចេកវិទ្យាបណ្តាញ 5G ផងដែរ ។https://i2-prod.dailystar.co.uk/incoming/article32395849.ece/ALTERNATES/s615b/0_SPAIN-POLICE-TECHNOLOGY.jpg

ក្រៅពីនេះ ឆ្កែយន្តទំនើបនេះនឹងអាចថតនូវសកម្មភាពផ្សេងៗជាវីដេអូទុក, វិភាគលើរូបភាព និងរាយការណ៍អំពីហេតុការណ៍ដែលបានកំណត់ជាមុនផងដែរ ដូចជា ៖ ការលួច-ឆក់កាបូបនៅតាមដងផ្លូវ ជាដើម ។

បច្ចុប្បន្ន ក្រុមអ្នកផលិតឆ្កែយន្ត ពុំទាន់បានដាក់ឈ្មោះវាជាផ្លូវការនៅឡើយទេ ហើយវាកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ ។ ក្រុមអ្នកផលិតបញ្ជាក់ថា ប៉ូលិសប្រចាំតំបន់អាចប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយសម្រាប់ការដើរយាមល្បាតរបស់ឆ្កែយន្ត ហើយនៅពេលខាងមុខ ក្រុមអ្នកផលិតនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យឆ្កែយន្តអាចដើរយាមល្បាតដោយខ្លួនវា និងពុំចាំបាច់មានការបញ្ជាពីចម្ងាយ ។https://www.theolivepress.es/wp-content/uploads/2024/03/GJB5SN9WsAAT9vM-490x368.jpg

ទោះយ៉ាងណា ក្រុមអ្នកផលិតឆ្កែយន្ត បញ្ជាក់ថា ជំហានដំបូង គេអាចប្រើប្រាស់ឆ្កែយន្តឱ្យដើរយាមល្បាតក្នុងតំបន់ផ្សេងៗ និងមានបញ្ជាពីចម្ងាយ ។ ប៉ុន្តែការប្រើប្រាស់ឱ្យឆ្កែយន្តឱ្យដើរយាមល្បាតដោយស្វ័យប្រវត្តិ និងគ្មានការបញ្ជាពីមនុស្សនោះ គេពុំទាន់បានកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់នៅឡើយទេ ៕

សហរដ្ឋអាមេរិកគ្រោងសាងសង់បណ្តាញផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ

0

បរទេស៖ សហរដ្ឋអាមេរិកគ្រោងសាងសង់បណ្តាញផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលអាចផ្ទុកមនុស្ស ការផ្គត់ផ្គង់ និងធនធានសម្រាប់ពាណិជ្ជកម្ម ក៏ដូចជារួមចំណែកដល់សេដ្ឋកិច្ចអវកាសផងដែរ នេះបើយោងតាមសារព័ត៌មានបរទេស independent ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixf44utepXQu6jFTV5GMcLoFcgnYIiKBSzmosOsSZ3th1sXAlYMFal4RUvLqWnYwCdU8DKkGu_YnnQ1w_nd7aXF3fBS_DzrEpRXYg_AJxR4kaocHUOPR6Gr-tO5ahNuU9iGujTIFwBC3d2fOEmOt3nxBUQ5pGtKZJpZTppBtrJoqFRgsYmNuU6mFg_ykE/s750/photo_2024-03-22_10-10-03.jpg
ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់នៃក្រសួងការពារជាតិអាមេរិក (DARPA) បានជ្រើសរើសសាជីវកម្មបច្ចេកវិទ្យាអវកាស និងការពារជាតិ Northrop Grumman ដើម្បីអភិវឌ្ឍគំនិតនៃការសាងសង់ផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ។ ដូច្នេះ Northrop Grumman គឺជាក្រុមហ៊ុនដំបូងគេដែលបង្ហាញពីតួនាទីរបស់ខ្លួននៅក្នុងគម្រោង ហើយនឹងអភិវឌ្ឍគំនិតផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFaTIGy0wNenlnKoVwwfeMEfMz_aEQejYgD8UOletona5ZClxqCX_265wv4pDhh-GkvWrQ6Bt5gK6YBCVVULUOAY8GB9vEQpbGjr4A0OjV-TsDQ2UmlkMLA6tOYsCcIl-zJQu7cGiUgz2p-aqleOy6Mho-RLYxbpP-ZKneSM6g0NfGO7-YMdcKXir-rMQ/s1280/photo_2024-03-22_10-12-51.jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ Northrop Grumman គឺគ្រាន់តែទទួលបន្ទុកផ្នែកដែលមានកំណត់នៃផែនការប៉ុណ្ណោះ ដូចជាការកំណត់អត្តសញ្ញាណធនធានដើម្បីសាងសង់បណ្តាញផ្លូវដែក។ នេះនឹងជួយកំណត់អត្តសញ្ញាណហានិភ័យបច្ចេកទេស និងភស្តុភារនៅក្នុងគម្រោង និងការប៉ាន់ប្រមាណការចំណាយ។ អ្នកម៉ៅការក៏នឹងបង្កើតគំរូដើម ការវិភាគការរចនា និងតម្រូវការស្ថាបត្យកម្ម ប្រសិនបើគម្រោងនេះដំណើរការពេញលេញនាពេលអនាគត។ នៅដំណាក់កាលបន្ទាប់ ក្រុមហ៊ុនក៏នឹងស្វែងយល់ពីគំនិតនៃការសាងសង់ ការដំឡើងផ្លូវដែក តម្រឹម និងដំណើរការប្រព័ន្ធ រួមទាំងការអនុវត្តមនុស្សយន្តក្នុងការថែទាំ និងជួសជុលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxlzD2KzAYykD6ZmhiKLkKfd5oADkC2DpX16-Na1Y2SKy-O5XV9w9owCZVxvVjb5xWh9GJs3DCG2ndBHF8HPFcXtfINqghkyYT-PppklSS6UR2uu_N6XZMfwTenYFfMoqG0slf_yNHUbp4qfOn5HO4LH9fK5A2sm19bqB7CbdS7D_-ndHiqUH_0Z57Slk/s800/photo_2024-03-22_10-13-08.jpg

គួរបញ្ជាក់ដែរថា ជាង ៥០ ឆ្នាំចាប់តាំងពីបេសកកម្ម Apollo ចុងក្រោយរបស់សហរដ្ឋអាមេរិកចង់បញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទវិញ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធី Artemis មានគោលបំណងមិនត្រឹមតែចុះចតនៅលើឋានព្រះច័ន្ទប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានមនុស្សរស់នៅ និងហោះហើរបន្ថែមទៀតទៅកាន់ភពព្រះអង្គារផងដែរ។ ដូច្នេះហើយបច្ចុប្បន្ន NASA បានកំពុងផ្តោតលើការរៀបចំសម្រាប់មនុស្សដើម្បីដើរលើឋានព្រះច័ន្ទ DARPA ក៏ដូចជាមើលអ្វីដែលអាចកើតឡើងបាននាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOomgzUoirZe0GZIVOJzpyfqz4EX66nxO3MAjXiKXLjsyIi9gnDvAUGj12LJbp3dRfjV4IzzqgC1aVPH-DHXK4RTDZtFGdYky-kCoZbClYYi2cpZSonVxuE1jaK0b_HqBjZr66kEg-beagsJtMK0jx_srJwt5zU0zJr5b7i0i6Gs66xzU9otTrshkHW4I/s1200/photo_2024-03-22_10-13-20.jpg

ជាមួយនឹងគម្រោង LunA-10 DARPA សង្ឃឹមថានឹងកំណត់ដំណោះស្រាយដើម្បីបង្កើតប្រព័ន្ធបេសកកម្មច្រើននៅលើឋានព្រះច័ន្ទ។ ជាឧទាហរណ៍ មិនដូចរោងចក្រថាមពលដែលធ្វើសកម្មភាពតែមួយនៅលើផែនដីទេ ស្ថានីយ៍ថាមពលតាមច័ន្ទគតិក៏បម្រើជាទីតាំង និងមជ្ឈមណ្ឌលទំនាក់ទំនងផងដែរ ខណៈពេលដែលបញ្ជូនអគ្គិសនីដោយឥតខ្សែ។ កាលពីខែធ្នូឆ្នាំមុន DARPA បានប្រកាសក្រុមហ៊ុនចំនួន ១៤ ដែលចូលរួមក្នុងគម្រោងនេះ រួមទាំងឈ្មោះធំៗដូចជា SpaceX និង Blue Origin ផងដែរ៕

បន្ទាប់ពីរងការ.រិះ.គន់តាមបណ្តាញសង្គម រូបសំណាកព្រះពុទ្ធរូបនៅខេត្តពោធិ៍សាត់បានប្រែរូបរាងថ្មីម្តងទៀត

0

បន្ទាប់ពីរងការ.រិះ.គន់ យ៉ាងគំហុកពីសំណាកប្រជាពលរដ្ឋខ្មែរកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថា រូបសំណាកព្រះពុទ្ធ ១ អង្គដែលស្ថិតក្នុងវត្តវាល ខេត្តពោធិ៍សាត់ មានព្រះភក្ត្រមិនសមរម្យ រូបរាងមិនស្អាត ពុំមានរចនាបថត្រឹមត្រូវតាមក្បួនខ្នាត ធ្វើរូបសំណាកនេះមានការខុសឆ្គងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Sy8JQvPHNOq_GsEXhWk05XJdmON18RGNoe6FGsZ_DFECXOdjPQfbh6jAHhcmyHPfRdcX-zux-81CUk2RQZE7HkMY-8DS78L8spfzWi2eZFnMlCinoPLkgnNOLgv6TPX3bqcM9bl4JhjbCu1FroffiP3iHf6WaLBO1Do1pnc55ZhkYUgzb15kGrDXIdQ/s1280/photo_2024-03-22_09-59-33.jpg

ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំ ដែលស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរកែប្រែឡើងវិញហើយ ដោយមានព្រះភក្ត្រស្អាតប្លែក និងមានរចនាបថតាមក្បួនខ្នាតត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPCHsw5YvdtIrpN8kORJldwHU2gH-kNmMgxKWu-RAJOETtgRgEkHF9QC5ulWs02OLpd2FCBFHBq2HlWMLhGelbXGRVWWxZoJbcLuba0JKigKUKYymhAPbReXuf51bVHE1lDYk1HBSQ0GyPduXzTuyBiTvVdC-dWyEWQq6bQzxoY2hYm4r-BRj7su33Ejo/s1280/photo_2024-03-22_09-59-35.jpg

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បើយោងតាមមគេហទំព័រមួយបានឱ្យដឹងថា ព្រះអង្គធំនៅវត្តវាលត្រូវបានកែប្រែឡើងវិញហើយ នៅពេលនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនក៏បានបញ្ចេញមតិថា ក្រោយកែប្រែរួចព្រះអង្គពិតជាស្អាតខ្លាំងណាស់។

ព្រះពុទ្ធរូបដ៏ធំ ១ ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០០៩ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលពោតិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtF4Z7Mz8upmNfEAPYgUo4_OZf8YDzpGQazsj5jqc33WZcaeP0keMLHdFjg6AibhD3FN512S982LMxpwaC10DOaAHKXfOa_BTimVDTklrEsa14SIBjZtJmADadZECWCX1VkiRUar5owiGa329JNpBvqFAmdj0OdAK28V7oK_wPAF5hyOhMuF7gYVzuDo/s1280/photo_2024-03-22_09-59-50.jpg

ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ និងព្រះភ្នែន ២១ ម៉ែត្រ។

កាលពីមុន តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងរូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះព្រះពុទ្ធរូបអង្គនេះត្រូវបានកែសម្រួលស្អាតឡើងវិញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9gPgZTraB_DHU0FajByDqkYii_7o_2TnX4cd49APh4-y6cUJObjWh5IRrypzyTo1exHl_iwPiBiVvSQpLi3nwjTkGl0V8djGow84thC506kETl1xJE7h-HIucqaf-Uwj_hlm6u2Ryu2ifYHn9Sjf9lczr8wg1Rrtcx4PIx3mZN7sDNCjfbZOoguzlcg/s1280/photo_2024-03-22_09-59-51.jpg