Home តារាជាតិ បែកធ្លា.យ ពេជ្រ សោភា សន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យមុនឡើងច្រៀង

បែកធ្លា.យ ពេជ្រ សោភា សន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យមុនឡើងច្រៀង

90
0

ទស្សនិកជនបានឃើញតារាចម្រៀង ពេជ្រ សោភា ឈរនៅលើឆាកឡើងបកស្រាយបទចម្រៀងពីរោះៗជាមួយនឹងការតុបតែងខ្លួនបែបស្អាតៗ និងញញឹមពព្រាយដាក់ទស្សនិកជនប៉ុន្តែកម្រនឹងបានឃើញទិដ្ឋភាពនៅខាងក្រោយឆាកខ្លាំងណាស់ដែលតារាចម្រៀងរូបនេះសន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែនៅតែទៅបំពេញការងាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUraLFK9iKc0L9pLa85erCr7s9UOb6Jpjmm3CyAB4F4_45DpHdhRfOMt8fonU6MX83o0Edla_SyKYYpF5b6a2nukkOtj46A0OUTmohm7smhrCK6F0npdh0n5lWJQYa5n6Ru12gAI8XYQcerk-EUpSKY2mrPNLXFX6R6lhLigHeJ0f4ApsEZAp0HCFSzPg/s2048/image_2026-04-27_15-53-28.png

ទំនួលខុសត្រូវនិងវិជ្ជាជីវៈក្នុងនាមជាអ្នកចម្រៀងអាជីពនិងកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំអ្នកគាំទ្រកំពុងតែកោតសរសើរពីទំនួលខុសត្រូវលើកការងាររបស់តារាចម្រៀង ពេជ្រ សោភា។ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីតារាចម្រៀង រូបនេះសន្លប់ស្តូកស្តឹងហើយត្រូវបានគេបីចេញឡានទៅកាន់មន្ទីរពេទ្យទាំងវេលាម៉ោង១១យប់។ បន្ទាប់ពីទទួលបានការព្យាបាលសម្រាកនៅមន្ទីរពេទ្យមួយយប់នៅវេលាម៉ោង២រសៀលនាថ្ងៃបន្ទាប់ទាំងដៃនៅបណ្តោងសេរ៉ូមនៅឡើយតារាចម្រៀង ពេជ្រ សោភា បានចាប់ផ្តើមរៀបចំខ្លួនចេញពីមន្ទីរពេទ្យដើម្បីតុបតែងខ្លួនទៅបំពេញការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnpEw1mP86uV1DMOIWjmC22s7XZWo7qI0UmxKZVPK5BC2EBpfOA97PbPT-Kq4xwumfrATYv2fWPpeNcy7GUt5ayOBdKtcCpTg7l2_KYz15mdw_fS18UC0XcX0ht9uiTMV-bYH7qz0L0lR5j_VSP3nVv6jLOJ1SV7C3yozMSvLDFRfE1kP60uIY9wfv6d0/s1346/image_2026-04-27_15-53-27%20(2).png

បន្ទាប់មក វីដេអូបានបង្ហាញថានៅវេលាម៉ោង១០យប់ ពេជ្រ សោភា មានការសម្តែងជាមួយលោក ឆន សុវណ្ណារាជ នៅឯតាមផាប់មួយកន្លែង។ នៅលើឆាកប្រគំតន្រ្តី ពេជ្រ សោភា នៅតែបំពេញការងាររបស់ខ្លួនបានយ៉ាងល្អមានការសម្តែងទៅវិញទៅមកជាមួយនឹងលោក ឆន សុវណ្ណារាជ ហើយប្រហែលជាមនុស្សភាគច្រើនពុំបានដឹងពីបញ្ហាសុខភាពរបស់តារាចម្រៀងរូបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPHHZviI73jjR4N_eshWpzVCGtuQ943vIcE0eqv99O8MNZO8AuMoHNy2d1nntwapCVGYLWZAMOQg9lblAffCD0xh-KH-wK9AJopHK8Vs-UMp_dHl-7DKWx8U16_6XIrJ42Yi8HHJ4tU1jv21c6DcYD8h47NzhvT5HrH-IMTj6rJ6PXGCMxvBnMISmRxUc/s1440/image_2026-04-27_15-53-27.png

ក្រោយពីមានការចែករំលែកឈុតឆាកពីក្រោយនៃការឡើងសម្តែងរបស់ ពេជ្រ សោភា បើទោះបីជាប្រឈមនឹងបញ្ហាសុខភាពក្តីនៅតែបន្តការងារ បានធ្វើឱ្យមនុស្សជាច្រើនបានខម្មិនជូនពរឱ្យ ពេជ្រ សោភា ឆាប់ជាសះស្បើយខណៈអ្នកមួយចំនួនក៏កោតសរសើរពីភាពរឹងមាំរបស់តារាចម្រៀងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVw4loQk-znD8PrJrKvzLpCHidJZLR3JX8hXvyEjp_VKgjY9pNmtgReuuydBeEk5uvuaDBeShHzAmB-NwDSbv88PBK081Z4dNYlwMk6cNPgdsC2mnx0rhgJjHz9_iagk6mGxkBYWvtmcrFcKpWANGSAsn7XMLfPAe1invClyNsP7veFhbkf4J2McXX-2w/s1440/image_2026-04-27_15-53-28%20(2).png

ជារឿយៗអ្នកនាង ពេជ្រ សោភា តែងតែធ្វើឱ្យទស្សនិកជនកោតសរសើរពីរូបរាងស្លីមនិងភាពស្រស់ស្អាតរបស់តារាចម្រៀងរូបនេះបើទោះបីជាមានវ័យជ្រេបន្តិចក្តីប៉ុន្តែនៅតែរក្សារាងបានស្អាត ដែលមានមនុស្សស្រីជាច្រើនប៉ងប្រាថ្នា៕