រៀបការរួច ហេង វិសាល និង ជា ស្រីនា បរិច្ចាគ១ម៉ឺនដុល្លារដល់មន្ទីរពេទ្យជួយអាយុជីវិតកុមារចំនួន២
ពិតជាមានសន្តានចិត្តល្អប្រសើរពិតមែនចំពោះគូស្វាមីភរិយាថ្មីថ្មោង ហេង វិសាល និង ជា ស្រីនា ដែលជា Influencer ដ៏ល្បីប្រចាំប្រទេសកម្ពុជា។បន្ទាប់ពីរៀបការរួច អ្នកទាំងពីរបានបរិច្ចាគនូវទឹកប្រាក់សរុបចំនួន១ម៉ឺនដុល្លារដល់មន្ទីរពេទ្យចំនួន២គឺ មន្ទីរពេទ្យគន្ធបុផ្ផាចំនួន៥០០០ដុល្លារ និងមន្ទីរពេទ្យកុមារអង្គរចំនួន៥០០០ដុល្លារ។ នេះពិតជាស័ក្តិសមជាអាយដលគំរូពិតៗរបស់អ្នកគាំទ្រមានអត្តចរិតល្អទាំងប្តីទាំងប្រពន្ធ។
ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ហេង វិសាល បានបង្ហោះរូបភាព៣សន្លឹកភ្ជាប់មកជាមួយខ្លឹមសារថា «បន្ទាប់ពីកម្មវិធីរបស់ពួកយើងត្រូវបានបញ្ចប់ ពួកយើងពិតជាទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពីបងប្អូនទាំងអស់គ្នា ហើយក៏ដូចរាល់ដងក្តីស្រឡាញ់នេះមិនគួរបញ្ចប់ត្រឹមតែពួកយើងទេ។ ថ្ងៃនេះខ្ញុំនិងភរិយានឹងចែកចាយភាពកក់ក្តៅទាំងអស់នេះបន្តទៅកាន់កុមារកម្ពុជារបស់ពួកយើងដែរ។ ជូនបុណ្យផងណា»។
នៅក្នុងរូបភាពដែល ហេង វិសាល បានបង្ហាញគឺបានបរិច្ចាគទឹកប្រាក់៥០០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទឹកប្រាក់ចំនួន៥០០០ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ។ ទឹកចិត្តដ៏សប្បុរសនេះទស្សនិកជនពោលសរសើរមិនដាច់ពីមាត់ចំពោះគូស្វាមីភរិយាថ្មីថ្មោងនេះពិតជាបុគ្គលគំរូពិតៗនៅក្នុងសង្គមបង្ហាញរឿងល្អជាគំរូដល់បណ្តាអ្នកគាំទ្រ។
គេចាំបានថាកាលពីកន្លងទៅនេះ ហេង វិសាល ក៏បានបរិច្ចាគទឹកប្រាក់ចំនួន៤០០០ដុល្លារទៅដល់មន្ទីរពេទ្យពីរខាងលើនេះដូចគ្នាដោយមួយមន្ទីរពេទ្យចំនួន២០០០ដុល្លារ ដោយលោករកលុយបានចំនួន៣២០០ដុល្លារពីហ្វេកប៊ុករយៈពេល៧ថ្ងៃនិងបានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា ហេង វិសាល និង ជា ស្រីនា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមកាលពីថ្ងៃទី២៧ ,២៨ ខែមីនា ឆ្នាំ២០២៤ នេះក្រោយការចូលរួមអមអរសាទរយ៉ាងច្រើនពីទស្សនិកជន។ មង្គលការអ្នកទាំងពីរប្រមូលស្ទើរតែទាំងអស់តារាល្បីៗប្រចាំស្រុកខ្មែរចូលរួមក្នុងនោះក៏មាន ព្រះនាងតូច ជេនណា , ឧកញ៉ា ព្រាប សុវត្ថិ ជី ដេវីត វណ្ណដា រួមទាំងភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៀត៕



ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។
តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)៕















:max_bytes(150000):strip_icc()/ScreenShot2020-06-24at1.40.18PM-1b8c86ba075049e8bf153f60b47327bd.png)















ជាមួយការចែករំលែកក្តីស្រលាញ់ DJ ដ៏ស្រស់ស្អាតរូបនេះបានរំជួលចិត្តយ៉ាងខ្លាំងដល់ថ្នាក់ទឹកភ្នែករលីញរលោងបន្ទាប់ពីដឹងពីដំណើរដើមទងក្មេងៗដែលរងគ្រោះត្រូវរំលោភបំពានរាងកាយ។ លើសពីនេះទៅទៀត DJ Soda ក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន៦០០០ដុល្លារដល់អង្គការអាហ្វេស៊ីបកម្ពុជាទៀតផង ជាហេតុធ្វើឱ្យអ្នកគាំទ្រកម្ពុជាបានកោតសរសើររូបនាងយ៉ាងច្រើនមិនត្រឹមតែស្រស់ស្អាតរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែស្អាតទាំងចិត្តទៀតផង។










