ជិតដល់រដូវកាលចូលឆ្នាំហើយ សម្រាប់នារីណាដែលចង់ផ្លាស់ប្តូរពណ៌សក់ ប៉ុន្តែស្ទាក់ស្ទើមិនដឹងជ្រើសរើសពណ៌អ្វីឱ្យស័ក្តិសម ទាន់សម័យនោះ អ្នកអាចមកមើលពណ៌សក់រដូវក្តៅទាំង ៨ ដូចខាងក្រោម ដែលជាពណ៌កំពុងពេញនិយមខ្លាំងនាពេលសម័យថ្មីនេះ និងជាពណ៌ដែលទាក់ទាញបំផុតសម្រាប់ស្ត្រីក្នុងឆ្នាំ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាពណ៌សក់រដូវក្តៅទាំង ៨ ដែលស័ក្តិសមបំផុតសម្រាប់នារីទាន់សម័យ៖
១.ពណ៌ថ្ងៃលិច៖ ពណ៌ថ្ងៃលិចគឺជាពណ៌ក្រហមរួមបញ្ចូលជាមួយពណ៌ទឹកក្រូច នៅពេលដែលអ្នកឃើញពណ៌នេះហើយ អ្នកនឹងនឹកដល់ថ្ងៃលិចនារដូវក្តៅ ដែលជាពណ៌កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ។ 
២.ពណ៌ទង់ដែង៖ ពណ៌នេះមានអារម្មណ៍ដូចជាសក់របស់អ្នកកំពុងត្រូវពន្លឺថ្ងៃ ហើយមើលទៅស្រដៀងនឹងពណ៌មាសស្រាល ប្រែទៅជាពណ៌ទង់ដែងងងឹត ដែលមើលទៅគួរឱ្យទាក់ទាញខ្លាំងណាស់។
៣.ពណ៌សូកូឡា៖ ពណ៌សូកូឡា ឬពណ៌ត្នោតគឺជាពណ៌ដែលស័ក្តិសមបំផុតសម្រាប់នារីសុភាព ដែលមិនចូលចិត្តលេងពណ៌សក់ខ្លាំង ដោយពណ៌នេះមិនរើសសម្បុរនោះទេ មិនថាអ្នកមានសម្បុរបែបណា ពណ៌សូកូឡាលាបត្រូវទាំងអស់។:max_bytes(150000):strip_icc()/ScreenShot2020-06-24at1.40.18PM-1b8c86ba075049e8bf153f60b47327bd.png)
៤.ពណ៌ផ្កាឈូកស្រាល៖ ពណ៌ផ្កាឈូកស្រាល ឬគេហៅថាពណ៌ peach គឺជាពណ៌ដែលកំពុងពេញនិយមខ្លាំងនារដូវក្តៅនេះ វាបង្ហាញពីភាពទាន់សម័យ និងភាពស៊ិចស៊ី ដែលធ្វើឱ្យស្ត្រីកាន់តែទាក់ទាញជាងមុន។
៥.ពណ៌ខៀវលាយស្វាយ៖ សម្រាប់នារីដែលមិនចង់លាបពណ៌សក់ខ្លាំងពេកអាចទទួលបានពណ៌សក់ដ៏ស្រស់ស្អាតនេះជាមួយនឹងពណ៌ខៀវបែកស្វាយ ដែលបង្ហាញពីភាពស្រស់ស្អាតនិងទន់ភ្លន់។
៦.ពណ៌ប្រផេះលាយផ្កាឈូក៖ នៅពេលដែលអ្នករួមបញ្ចូលសក់ពីពណ៌នេះចូលគ្នា គឺមើលទៅពិតជាឡូយមិនធម្មតា និងទាន់សម័យកាលសម្រាប់រដូវក្តៅ។
៧.ពណ៌លឿងមាស៖ គឺជាពណ៌ដ៏ពេញនិយមខ្លាំងសម្រាប់ឆ្នាំ ២០២៤ នារដូវក្តៅនេះអ្នកអាចលាបពណ៌លឿងមាស ដែលធ្វើឱ្យអ្នកមើលទៅកាន់តែទាក់ទាញ និងទាន់សម័យ។
៨.ពណ៌ស្វាយផ្កាឈូក៖ ពណ៌ស្វាយលាយជាមួយពណ៌ផ្កាឈូកគឺជាពណ៌រួមគ្នាយ៉ាងល្អឥតខ្ចោះ។ នៅរដូវក្តៅនេះ អ្នកអាចសាកល្បងសក់ពណ៌ស្វាយផ្កាឈូកបាន ដោយបង្ហាញថាវាពិតជាស្រស់ស្អាតទន់ភ្លន់ លើសពីនេះវាកាន់តែទាក់ទាញភ្នែកអ្នកដទៃ៕










