Home ព័ត៌មានអន្តរជាតិ មកដឹងពីមូលហេតុដែលកម្ពុជាជាប់ជាប្រទេសមានសុភមង្គលទាប និងមានវិបត្តិផ្លូវចិត្តខ្ពស់ បើធៀបនឹងប្រទេសអាស៊ានផ្សេងទៀត

មកដឹងពីមូលហេតុដែលកម្ពុជាជាប់ជាប្រទេសមានសុភមង្គលទាប និងមានវិបត្តិផ្លូវចិត្តខ្ពស់ បើធៀបនឹងប្រទេសអាស៊ានផ្សេងទៀត

81
0

ថ្មីៗនេះ យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ Seasia គឺបានបង្ហាញឲ្យឃើញថា សម្រាប់ឆ្នាំ២០២៤ នេះ កម្ពុជាគឺឈរលើលេខរៀងទី១១៩លើពិភពលោក និងជាប់លេខ៩លើ១១ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាពលរដ្ឋទទួលបានកម្រិតសុភមង្គលទាប។

ជាមួយគ្នានោះ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ ដែលប្រជាពលរដ្ឋមានសុភមង្គលបំផុតក្នុងតំបន់។ តាមពីក្រោយដោយហ្វីលីពីន បន្ទាប់មកគឺ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ ទោះជាយ៉ាងណា ព្រុយណេនិងទីម័រឡេសតេ គឺមិនត្រូវបានគេចាត់ថ្នាក់នោះទេ។

យោងតាមការស្រាវជ្រាវ ប្រទេសដែលមានសុភមង្គល គឺត្រូវផ្តោតលើកត្តាមួយចំនួនដូចជា៖ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ GDP per Capita , ការទទួលបានការគាំពារពីសង្គម, ការរស់នៅប្រកបដោយស្តង់ដា រួមទាំងអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋ(មិនសូវមានជំងឺច្រើន) និងអត្រាមានការងារធ្វើខ្ពស់, សេរីភាពនៃការជ្រើសរើសរបស់បុគ្គលម្នាក់ៗ, ភាពសប្បុរស (ប្រជាជនទូទៅដែលមានចិត្តសណ្តោសប្រណីខ្ពស់)និងកម្រិតអំពើពុករលួយនៅទូទាំងផ្ទៃប្រទេស។

ជាមួយគ្នានេះ យោងតាមស្ថិតិមួយទៀតក៏បានចេញផ្សាយថា កម្ពុជាមានភាគរយដែលប្រជាជនកំពុងជួបនឹងវិបត្តិផ្លូវចិត្តខ្ពស់ជាងប្រទេសអាស៊ានផ្សេងទៀត រហូតដល់ ១២% ប្រមាណជាង ២លាននាក់។ ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរទៅ បណ្តាលឲ្យមានការសម្លាប់ខ្លួន ក្រោមរូបភាពផ្សេងៗស្ទើរតែជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជាកត្តាសង្គម បំណុល ការរំលោភសិទ្ធមនុស្សជាដើម ដែលនេះបើយោងតាមការសិក្សាស្រាវជ្រាវ៕