Home ព័ត៌មានជាតិ រៀបការរួច ហេង វិសាល និង ជា ស្រីនា បរិច្ចាគ១ម៉ឺនដុល្លារដល់មន្ទីរពេទ្យជួយអាយុជីវិតកុមារចំនួន២

រៀបការរួច ហេង វិសាល និង ជា ស្រីនា បរិច្ចាគ១ម៉ឺនដុល្លារដល់មន្ទីរពេទ្យជួយអាយុជីវិតកុមារចំនួន២

179
0

ពិតជាមានសន្តានចិត្តល្អប្រសើរពិតមែនចំពោះគូស្វាមីភរិយាថ្មីថ្មោង ហេង វិសាល និង ជា ស្រីនា ដែលជា Influencer ដ៏ល្បីប្រចាំប្រទេសកម្ពុជា។បន្ទាប់ពីរៀបការរួច អ្នកទាំងពីរបានបរិច្ចាគនូវទឹកប្រាក់សរុបចំនួន១ម៉ឺនដុល្លារដល់មន្ទីរពេទ្យចំនួន២គឺ មន្ទីរពេទ្យគន្ធបុផ្ផាចំនួន៥០០០ដុល្លារ និងមន្ទីរពេទ្យកុមារអង្គរចំនួន៥០០០ដុល្លារ។ នេះពិតជាស័ក្តិសមជាអាយដលគំរូពិតៗរបស់អ្នកគាំទ្រមានអត្តចរិតល្អទាំងប្តីទាំងប្រពន្ធ។May be an image of 2 people

ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ហេង វិសាល បានបង្ហោះរូបភាព៣សន្លឹកភ្ជាប់មកជាមួយខ្លឹមសារថា «បន្ទាប់ពីកម្មវិធីរបស់ពួកយើងត្រូវបានបញ្ចប់ ពួកយើងពិតជាទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពីបងប្អូនទាំងអស់គ្នា ហើយក៏ដូចរាល់ដងក្តីស្រឡាញ់នេះមិនគួរបញ្ចប់ត្រឹមតែពួកយើងទេ។ ថ្ងៃនេះខ្ញុំនិងភរិយានឹងចែកចាយភាពកក់ក្តៅទាំងអស់នេះបន្តទៅកាន់កុមារកម្ពុជារបស់ពួកយើងដែរ។ ជូនបុណ្យផងណា»។May be an image of 2 people, wedding and text នៅក្នុងរូបភាពដែល ហេង វិសាល បានបង្ហាញគឺបានបរិច្ចាគទឹកប្រាក់៥០០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទឹកប្រាក់ចំនួន៥០០០ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ។ ទឹកចិត្តដ៏សប្បុរសនេះទស្សនិកជនពោលសរសើរមិនដាច់ពីមាត់ចំពោះគូស្វាមីភរិយាថ្មីថ្មោងនេះពិតជាបុគ្គលគំរូពិតៗនៅក្នុងសង្គមបង្ហាញរឿងល្អជាគំរូដល់បណ្តាអ្នកគាំទ្រ។May be an image of 2 people, flower, wedding and text

គេចាំបានថាកាលពីកន្លងទៅនេះ ហេង វិសាល ក៏បានបរិច្ចាគទឹកប្រាក់ចំនួន៤០០០ដុល្លារទៅដល់មន្ទីរពេទ្យពីរខាងលើនេះដូចគ្នាដោយមួយមន្ទីរពេទ្យចំនួន២០០០ដុល្លារ ដោយលោករកលុយបានចំនួន៣២០០ដុល្លារពីហ្វេកប៊ុករយៈពេល៧ថ្ងៃនិងបានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារ។

គួរបញ្ជាក់ផងដែរថា ហេង វិសាល និង ជា ស្រីនា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមកាលពីថ្ងៃទី២៧ ,២៨ ខែមីនា ឆ្នាំ២០២៤ នេះក្រោយការចូលរួមអមអរសាទរយ៉ាងច្រើនពីទស្សនិកជន។ មង្គលការអ្នកទាំងពីរប្រមូលស្ទើរតែទាំងអស់តារាល្បីៗប្រចាំស្រុកខ្មែរចូលរួមក្នុងនោះក៏មាន ព្រះនាងតូច ជេនណា , ឧកញ៉ា ព្រាប សុវត្ថិ ជី ដេវីត វណ្ណដា រួមទាំងភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៀត៕May be an image of money and textMay be an image of money, hospital and text that says 'អិ្កន្កុ្បស -5,000.00 USD Angkor Hospital for Children-AHC Trx. ID: Consumer ID: External 22251595159 AngkorHospitalforChildren-AHC From account: 1413052533 Original amount: HENG SOKVISAL AND CHEA SREYNEA (005 588 156) Reference 5,000.00 USD Transaction date: 100FT32367028082 Mar 30, 2024 10:22 AM ABA' BANK NATIONAL OFCANADA'