Home Blog Page 1145

កុំឲ្យច្រឡំជាមួយប្រទេសជិតខាង! កូនខ្មែរត្រូវតែដឹងថា «ចង្វាក់រាំវង់» មានតាំងពីសម័យករទឹកករដី បង្កើតឡើងដោយជនជាតិខ្មែរដើម

0

រាំរង់ (ពោលគេរាំបន្តគ្នាជារង្វង់មូល) គឺចង្វាក់ប្រពៃណីខ្មែរ ដែលគេតែងនិយមឃើញប្រជាពលរដ្ឋខ្មែរទំាងក្មេងចាស់ ប្រុសស្រី នាម៉ឺនមន្រ្តីគ្រប់ៗគ្នា តែងនិយមយកមករាំលេងកម្សាន្តជាទូទៅ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មង្គលការ ជប់លៀងជាដើម។

កាលពី ៣០៩ ឆ្នាំមុនគ.ស. ពោលតាំងពីមុនសតវត្សទី១ទៀត «ការរាំជារង្វង់» ត្រូវបានគេយកមកប្រើប្រាស់និងប្រារព្ធ នៅក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតារបស់ខ្មែរ ដែលជនជាតិខ្មែរដើម និយមសង់រោងតូចមួយដោយមានធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូប មេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលនៅជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលាងអារក្ខនេះ។

ចង្វាក់រាំវង់ ត្រូវបានគេចារទុកតាំងពីសម័យអាណាចក្រខ្មែរគឺសម័យអង្គរ ចន្លោះសតវត្សទី៨ ដល់ទី១៣។ ចង្វាក់រាំវង់ បានបង្កើតឡើងតាមរយៈជនជាតិខ្មែរដើម ភាគតិច ក្រឹង និងទំពួន ដែលសុទ្ធតែបានឆ្លាក់ជាប់នៅលើជញ្ជាំងប្រាសាទបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលពណ៌នាអំពីពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិព្នង គ្រឹង និង ទំពួង ដែលតែងមានទម្លាប់រាំជាវង់ជុំវិញភ្នក់ភ្លើង ឬរាំជារង្វង់មូលជុំវិញឧទិនស្រាបិទអង្ករ ដោយមានឈ្មោះពេញនិយមថា «ស្រាប៉ឺត» របស់អ្នកភូមិជនជាតិ ដែលស្ថិតក្នុងភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំ វ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរីបច្ចុប្បន្ន។

ជាមួយគ្នានេះ «របាំរាំវង់ភូមិថ្មី» ដែលគេមានទម្លាប់ធ្វើនៅពេលប្ដូរភូមិ ពីភូមិចាស់ទៅរស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពី ៣ ទៅ ៧ឆ្នាំ មុននឹងប្ដូរភូមិ ឬចាកចេញពី ភូមិចាស់ មេកន្រ្ទាញនិងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ខ្លួន ដើម្បីរកកន្លែងថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបាន។

លុះចំណេរកាលក្រោយមក ទើបបានក្លាយទៅជារបាំប្រជាប្រិយដែលមាន ការនិយមចូលចិត្តពី គ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល។ បើតាមឯកសារមួយចំនួនបានបញ្ជាក់ថា នៅប្រទេសកម្ពុជា របាំប្រជាប្រិយរាំវង់បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០ និង២១ ជាពិសេសបន្ទាប់ពីទទួលបានឯករាជ្យពីបារាំង។

ចំពោះអត្ថន័យនៃ«របាំរាំវង់នេះ»វិញ ដោយប្រើកាយវិការ និងក្បាច់ដៃ «ជីប» ពីក្រោម ហើយលើកឡើង «លា» នោះវិញ ត្រូវបានគេជឿថាតំណាងឲ្យសាមគ្គីភាព ការបង្ហាញសុភមង្គលក្នុងជីវិតខ្មែរ និងជានិមិត្តរូបរង្វង់នៃជីវិត ដែលត្រូវតែមានពលកម្មដាំដុះផល ដំណាំសារ ចុះសារឡើង បន្តជានិច្ចនិរន្តរ៍ មិនចេះចប់ ដើម្បីទ្រទ្រង់ជីវិត និងការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូលខ្មែរ។

តាមឯកសារស្រាវជ្រាវរបស់លោក ពេជ្រ ទុំក្រវិល. អត្ថន័យស៊ីជម្រៅនៃចំណុចស្នូលកណ្តាល វង់ ឬរង្វង់មូល ដែលមនុស្ស ខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ ពីព្រោះរាល់សកម្មភាព ឬថាមពលទាំងអស់ជុំវិញនៃពិភពលោក គឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯង ហើយបន្ទាប់មកក៏បានរីករាលដាលធំទៅៗ ដោយមាន សណ្ឋានជាក្បាច់គូថខ្យង ហើយនៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័សផងដែរ៕

ផ្ទុះការ រិះគ.ន់ ម្ចាស់ហាង ដា.ក់ទោ.ស វាយបុគ្គលិកមកធ្វើការយឺតយ៉ាវ

0

ប្រទេសថៃ ៖ ក្រោយពីមហាជន រិះគ.ន់ ថា ម្ចាស់ហាងសាច់ជ្រូកឡើងភ្នំមួយកន្លែងវាយបុគ្គលិកមកធ្វើការយឺតយ៉ាវខ្លាំងៗ អ្នកគ្រប់គ្រងហាងបានចេញមុខបកស្រាយជំនួសម្ចាស់ហាងថា ការវាយបុគ្គលិកនេះ គឺជាការ ដា.ក់ទោ.ស ជំនួសឱ្យការកាត់ប្រាក់ខែ ហើយបុគ្គលិកបានយល់ព្រមដោយខ្លួនឯងឱ្យម្ចាស់ហាងវាយពួកគេ ។

នៅចុងខែមីនា ឆ្នាំ២០២៤ អតិថិជនរបស់ហាងសាច់ជ្រូកឡើងភ្នំ បានបង្ហោះវីដេអូមួយចូលក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងក្រោយពីឃើញម្ចាស់ហាងសាច់ជ្រូកឡើងភ្នំ បាន ដា.ក់ទោ.ស បុគ្គលិកដោយការវាយខ្លាំងៗជាច្រើនលើក ។ វីដេអូនេះសរសេរថា «ពួកគេជាមនុស្ស» ត្រូវបានមហាជនចែកចាយយ៉ាងឆាប់រហ័សក្នុងបណ្តាញសង្គម ព្រមទាំងបង្ហាញពីទំព័រហ្វេសប៊ុករបស់ម្ចាស់ហាងទៀតផង ។https://static.thairath.co.th/media/4DQpjUtzLUwmJZZSDtvE85Ir4tMZW9vPd1hhGYPiA46D.jpg

ក្រោយមក ក្រុមការងារសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់ហាងសាច់ជ្រូកឡើងភ្នំនេះ ដែលស្ថិតនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ ហើយក្រុមសារព័ត៌មាន ក៏បានចូលទៅហាងនេះដើម្បីសាកសួររកមូលហេតុពិតប្រាកដពាក់ព័ន្ធនឹងវីដេអូ ដែលត្រូវគេបង្ហោះពេញបណ្តាញសង្គម ។

បើតាមការសាកសួរឱ្យដឹងថា វាជាវីដេអូដែលថតកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយម្ចាស់ហាងបានដាក់ទោសបុគ្គលិកដែលមកធ្វើការយឺតយ៉ាវជាច្រើននាទី និងយឺតយ៉ាវអស់ជាច្រើនថ្ងៃជាប់ៗគ្នា ។ រីឯបុគ្គលិកដែលម្ចាស់ហាងដាក់ទោសនេះមានចំនួន៥នាក់ ហើយពេលអតិថិជនឃើញម្ចាស់ហាងវាយបុគ្គលិក ក៏បានថតវីដេអូយកទៅបង្ហោះក្នុងបណ្តាញសង្គម ។https://cdn.jwplayer.com/v2/media/Zr278H7v/poster.jpg?width=720

អ្នកគ្រប់គ្រងហាងនេះបកស្រាយថា ហាងមានច្បាប់ដាក់ទោសដោយឱ្យបុគ្គលិកជ្រើសរើសដោយខ្លួនឯងថា តើពួកគេយល់ព្រមឱ្យហាងកាត់ប្រាក់ខែ ឬឱ្យហាងវាយជំនួសវិញ ករណីបុគ្គលិកមកធ្វើការយឺតយ៉ាវជាច្រើនលើក ។ ដូច្នេះ ការដាក់ទោសនេះក៏ជាការយល់ព្រមពីបុគ្គលិកផងដែរ ព្រោះពួកគេបានចុះហត្ថលេខាយល់ព្រមអនុវត្តតាមច្បាប់នេះអស់ហើយ ។

ម្យ៉ាងទៀត មិនមែនខាងហាងនឹងដាក់ទោសបុគ្គលិកមកធ្វើការយឺតយ៉ាវគ្រប់រូបទេ សូម្បីតែម្ចាស់ហាងក៏ត្រូវដាក់ទោសដោយការវាយបែបនេះដូចគ្នាដែរ បើម្ចាស់ហាងមកធ្វើការយឺត ។ បើមិនដូច្នោះទេ បុគ្គលិកត្រូវយល់ព្រមឱ្យម្ចាស់ហាងកាត់ប្រាក់ខែ ដើម្បីឱ្យមានភាពស្មើគ្នាសម្រាប់បុគ្គលិកគ្រប់រូបដែលមកធ្វើការគោរពតាមពេលវេលា ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7Brap1Hg7H7sGSj8.jpg

អ្នកស្រី Vayuwadee Bunsan អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងហាងនេះ បាននិយាយជំនួសម្ចាស់ហាងដែលជាអ្នកវាយបុគ្គលិក ថា ហាងមានច្បាប់ថា នឹងកាត់ប្រាក់ខែបុគ្គលិកមកធ្វើការយឺត ចំនួន៥បាតក្នុង១នាទី ហើយបុគ្គលិកភាគច្រើនមកធ្វើការមិនទាន់ពេលវេលាទេ ។ បើហាងកាត់ប្រាក់ខែបុគ្គលិកមកធ្វើការយឺតឃើញថា ពួកគេនឹងមិនសល់ប្រាក់ខែ ទើបហាងប្តូរពីការកាត់ប្រាក់ខែ មកឱ្យបុគ្គលិកសម្រាកពីការងារចំនួន២សប្តាហ៍វិញ ។

រីឯបុគ្គលិកមិនចង់ឱ្យហាងបញ្ឈប់ការងារពួកគេ២សប្តាហ៍ទេ ដោយសារគ្មានប្រាក់ចាយវាយ ព្រោះពួកគេបានលុយធីប ។ ទោះយ៉ាងណា បុគ្គលិកនៅតែមកធ្វើការយឺតដដែល ហើយហាងក៏ធ្លាប់បណ្តេញពួកគេចេញពីការងារដែរ ប៉ុន្តែនៅតែសុំមកធ្វើការបន្តទៀត ។ ពេលបានមកធ្វើការវិញ ពួកគេមកធ្វើការយឺតយ៉ាវដដែល ទើបហាងសួរបុគ្គលិកថា តើឱ្យហាងដាក់ទោសរបៀបណា? បុគ្គលិកមិនព្រមឱ្យកាត់ប្រាក់ខែ និងមិនព្រមឈប់ពីការងារ២សប្តាហ៍ ពួកគេសុខចិត្តឱ្យហាងដាក់ទោសដោយការវាយវិញ ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7BmJsfWVMNcgOsox.jpg

ហេតុនេះ ខាងហាងនិយាយថា បើដាក់ទោសដោយការវាយ តើបុគ្គលិកមិនខឹង មែនទេ? រីឯបុគ្គលិកឆ្លើយថា មិនខឹងទេ ។ បន្ទាប់មក បុគ្គលិកគ្រប់គ្នាក៏ចុះហត្ថលេខាលើលិខិតមួយយល់ព្រមថា បើមកធ្វើការយឺត១០នាទី នឹងឱ្យហាងវាយ១លើក ។ ដូច្នេះ ទើបគេឃើញបុគ្គលិកម្នាក់ត្រូវបានម្ចាស់ហាងវាយជាច្រើនលើក ដោយសារមកធ្វើការយឺតច្រើនថ្ងៃ ហើយសង្សាររបស់បុគ្គលិករូបនេះ ក៏ត្រូវម្ចាស់ហាងវាយដែរ ព្រោះមកយឺតដូចគ្នា ។

លោក Phacharaphon Sidaprom អាយុ១៨ឆ្នាំ ជាបុគ្គលិកម្នាក់ដែលត្រូវម្ចាស់ហាងវាយក្នុងវីដេអូ និយាយថា ម្ចាស់ហាងវាយបែបនេះដោយសារខ្លួនមកធ្វើការយឺត គឺម្ចាស់ហាងវាយពី៧លើក ទៅ៨លើក ប៉ុន្តែមិនឈឺចាប់ទេ ។ លោកមិនខឹងម្ចាស់ហាងទេ ព្រោះយើងបានព្រមព្រៀងគ្នាហើយដើម្បីកុំឱ្យហាងកាត់ប្រាក់ខែ ប៉ុន្តែលោកចង់ឱ្យមហាជនយល់ថា ម្ចាស់ហាងធ្វើតាមច្បាប់ប៉ុណ្ណោះ ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7BakOifooK2c00Gp.jpg

ចំណែកអ្នកស្រី Natthawadee Komonwanit អាយុ២២ឆ្នាំ ជាបុគ្គលិកម្នាក់ទៀតនិយាយថា ម្ចាស់ហាងជាមនុស្សល្អ ប៉ុន្តែបុគ្គលិកចាប់ផ្តើមមកធ្វើការយឺតជាញឹកញាប់ ទើបម្ចាស់ហាងហៅមកដាស់តឿន និងឱ្យជ្រើសរើសយកការកាត់ប្រាក់ខែ ឬឱ្យហាងវាយ ហើយបុគ្គលិកក៏ជ្រើសយកការវាយ ។ ម្ចាស់ហាងជាមនុស្សចិត្តល្អ និងស្រឡាញ់បុគ្គលិកដូចក្រុមគ្រួសាររបស់ខ្លួន ហើយសូមមហាជនកុំបង្ហោះវីដេអូរិះគន់ម្ចាស់ហាងអី ពីព្រោះបុគ្គលិកយល់ព្រមខ្លួនឯង ។

គួរបញ្ជាក់ថា ហាងសាច់ជ្រូកឡើងភ្នំនេះ មានបុគ្គលិកសរុបចំនួន៣០នាក់ ហើយបុគ្គលិកបានយល់ព្រមឱ្យហាងដាក់ទោសបុគ្គលិកមកធ្វើការយឺតគ្រប់រូប ។ រីឯការដាក់ទោសនៅថ្ងៃណានោះ គឺអាស្រ័យលើម្ចាស់ហាង ហើយពេលខ្លះ ហាងក៏មិនបានដាក់ទោសដែរ ដោយបុគ្គលិកធ្វើការនៅទីនេះជាលក្ខណៈគ្រួសារ ៕

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Huawei កើនឡើងទ្វេដងដោយវ៉ាដាច់ Apple នៅក្នុងទីផ្សារចិន

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានកត់ត្រាប្រាក់ចំណេញរបស់ខ្លួនក្នុងឆ្នាំ ២០២៣ កើនឡើងច្រើនទ្វេដងបើធៀបទៅនឹងឆ្នាំ២០២២ ខណៈក្រុមហ៊ុន Apple បានកត់ត្រាការថយចុះចំណែកទីផ្សាររហូតដល់ ១៥% ទៅ ២០%។https://www.eetimes.com/wp-content/uploads/apple-vs-huawei.jpg

បើយោងតាម CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies ទើបតែបានកត់ត្រាកំណើនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំកាលពីឆ្នាំមុន ជាមួយនឹងការងើបឡើងវិញនៃផ្នែកឧបករណ៍ និងកំណើនពីអាជីវកម្មថ្មីៗដូចជាគ្រឿងបន្លាស់រថយន្តឆ្លាតវៃ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០២៣ បានកើនឡើង ៩.៦៣% ដល់ ៧០៤.២ ពាន់លានយន់ (ស្មើនឹង ៩៧.៤៨ ពាន់លានដុល្លារអាមេរិក) ដោយផ្នែកឧបករណ៍ប្រើប្រាស់បានរួមចំណែកច្រើនបំផុតក្នុងតួលេខនេះ កើនឡើង ១៧.៣% ដល់ ២៥១.៤៩ ពាន់លានយន់។https://consumer.huawei.com/content/dam/huawei-cbg-site/south-pacific/my/mkt/retail/new/img/stores/the-exchange-trx.jpg

ដូច្នេះប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០២៣ របស់ក្រុមនេះបានកើនឡើង ១៤៤.៥% ដល់ ៨៧ ពាន់លានយន់ (ប្រមាណ ១,២ ពាន់លានដុល្លារអាមេរិក) ដែលប្រាក់ចំណេញសុទ្ធបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុនដល់ ១២.៣៥% ។ ហេតុនេះហើយ គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី ៥ ទាក់ទងនឹងចំណែកទីផ្សារនៅក្នុងប្រទេសចិន ដោយចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបានកើនឡើងពី ១០% នៅក្នុងត្រីមាសទីមួយ និង ១៤% នៅក្នុងត្រីមាសទីបី ផ្ទុយទៅវិញ Apple បានកត់ត្រាការថយចុះចំណែកទីផ្សារពី ២០% ទៅ ១៥%។https://i.insider.com/5cf2e5e8f2f4791dad449164?width=936&format=jpeg

គួរបញ្ជាក់ដែរថា Huawei ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែបានបាត់បង់តំណែងនេះនៅពេលដែលវាត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមន្ត្រីអាមេរិកនិយាយថា ក្រុមហ៊ុន Huawei គំរាមកំហែងដល់សន្តិសុខជាតិ ហើយចិនអាចប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនសម្រាប់ធ្វើចារកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយកំពុងព្យាយាមកែលម្អជំហររបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន។https://mir-s3-cdn-cf.behance.net/project_modules/max_3840/55ed7e85369321.5d7992434ffe1.jpg

ទោះបីជាបច្ចុប្បន្នក្រុមហ៊ុន Huawei មិនបានបំបែកប្រាក់ចំណូលតាមផ្នែកឧបករណ៍ប្រើប្រាស់ក៏ដោយ ក៏អាជីវកម្មស្មាតហ្វូននៅតែកត់ត្រាការត្រឡប់មកវិញនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។ នៅក្នុងខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុននេះស្រាប់តែបញ្ចេញស្មាតហ្វូនស៊េរី Mate60 ដោយប្រើបន្ទះឈីបដែលបង្កើតដោយខ្លួនឯង។ នេះជាការវិលត្រឡប់របស់ Huawei ទៅកាន់ផ្នែកស្មាតហ្វូនលំដាប់ខ្ពស់បន្ទាប់ពីមានការលំបាកជាច្រើនឆ្នាំ៕

អ្នកវិទ្យាសាស្ត្រ NASA គ្រោងនឹងនាំយករុក្ខជាតិទៅដាំដុះលើឋានព្រះច័ន្ទនៅឆ្នាំ២០២៦

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បើយោងតាម New Scientist បានឱ្យដឹងថា អវកាសយានិក Artemis 3 របស់ NASA គ្រោងនឹងនាំយករុក្ខជាតិទៅដាំដុះលើឋានព្រះច័ន្ទនៅឆ្នាំ២០២៦ រួមទាំងគ្រោងសាងសង់ផ្ទះកញ្ចក់ខ្នាតតូចនៅលើឋានព្រះច័ន្ទទៀតផង ប្រសិនបើអ្វីៗទាំងអស់ដំណើរការទៅតាមផែនការ។https://c02.purpledshub.com/uploads/sites/48/2024/03/nasa-crops-on-moon.jpg

ដូច្នេះដើម្បីសម្រេចបេសកកម្មនេះ អង្គការ NASA នាពេលថ្មីៗនេះ បានជ្រើសរើសការពិសោធន៍វិទ្យាសាស្ត្រចំនួនបីដំបូង ដែលនឹងត្រូវដាក់ពង្រាយដោយអវកាសយានិក នៅលើផ្ទៃព្រះច័ន្ទ ក្នុងកម្មវិធីបេសកកម្ម Artemis 3 ក្នុងឆ្នាំ ២០២៦ ដែលក្នុងនោះមាន LEAF (គឺជាការពិសោធន៍លើឥទ្ធិពលនៃព្រះច័ន្ទនៅលើរុក្ខជាតិកសិកម្ម) ដោយការពិសោធន៍នេះនឹងសិក្សាពីរបៀបដែលរុក្ខជាតិមានមុខងារនៅក្នុងបរិយាកាសឋានព្រះច័ន្ទ។

មន្ត្រី NASA បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីការបាញ់បង្ហោះនេះថា “LEAF នឹងក្លាយជាការពិសោធន៍ដំបូងដើម្បីសង្កេតមើលការសំយោគរស្មីសំយោគ ការលូតលាស់ និងការឆ្លើយតបស្ត្រេសជាប្រព័ន្ធរបស់រុក្ខជាតិក្នុងវិទ្យុសកម្មអវកាស និងទំនាញផែនដីទាប”។ ពួកគេបានបន្ថែមថា “ទិន្នន័យស្តីពីការលូតលាស់ និងការអភិវឌ្ឍន៍របស់រុក្ខជាតិ រួមជាមួយនឹងប៉ារ៉ាម៉ែត្របរិស្ថានដែលវាស់វែងដោយការពិសោធន៍ LEAF នឹងជួយអ្នកវិទ្យាសាស្ត្រឱ្យយល់ពីរបៀបដែលរុក្ខជាតិដុះលើផ្ទៃអាចត្រូវបានគេប្រើប្រាស់”។

តាមពិតទៅ ការពិសោធន៍ដូចជា LEAF មិនមែនជាលើកទីមួយទេដែលលេចឡើងនៅលើឋានព្រះច័ន្ទ។ កាលពីខែមករាឆ្នាំ ២០១៩ ប្រទេសចិនក៏ធ្លាប់បានបញ្ជូនរុក្ខជាតិកប្បាសទៅកាន់ទីឆ្ងាយបំផុតនៃផ្ទៃព្រះច័ន្ទក្នុងបេសកកម្មមនុស្សយន្ត Chang’e 4។ បន្ទាប់មកទៀត LEMS គឺជាការពិសោធន៍ឧបករណ៍វាស់ស្ទង់រញ្ជួយដោយស្វ័យប្រវត្តិដែលប្រើដើម្បីស្វែងរកការរញ្ជួយដីនៅលើឋានព្រះច័ន្ទ។ មន្ត្រី NASA បានបញ្ជាក់ថា៖ “ការពិសោធន៍នេះនឹងពិពណ៌នាអំពីរចនាសម្ព័ន្ធក្នុងតំបន់នៃសំបក និងអាវធំរបស់ព្រះច័ន្ទ ដោយសន្យាថានឹងបន្ថែមព័ត៌មានដ៏មានតម្លៃដល់គំរូនៃការបង្កើត និងការវិវត្តន៍របស់ព្រះច័ន្ទ”។

ទន្ទឹមនឹងនេះ ការពិសោធន៍ LDA នឹងវាស់ស្ទង់សមត្ថភាពនៃស្រទាប់ regolith របស់ព្រះច័ន្ទ ដែលជាស្រទាប់ធូលី និងក្រួសកំពូលរបស់ព្រះច័ន្ទ ដើម្បីសិក្សាពីការបញ្ជូនវាលអគ្គិសនី។ មន្ត្រី NASA បានសរសេរថា ” ការពិសោធន៍នេះនឹងប្រមូលព័ត៌មានចាំបាច់អំពីរចនាសម្ព័ន្ធនៃស្រទាប់ regolith របស់ព្រះច័ន្ទ ដោយតាមដានការផ្លាស់ប្តូរនៅក្នុងវាលអគ្គិសនីនៃស្រទាប់ភូមិសាស្ត្រនេះប្រសិនបើមាន”។

ការពិសោធន៍ទាំងនេះអាចត្រូវបានដាក់ពង្រាយនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាតំបន់ដែលគេគិតថាមានទឹកកកទឹកច្រើន ដែលអាចទ្រទ្រង់មូលដ្ឋាននាវិកមួយ ឬច្រើន។ ទោះជាយ៉ាងណាទីតាំងពិតប្រាកដមិនទាន់ដឹងនៅឡើយទេ អង្គការ NASA មិនទាន់បានប្រកាសអំពីទីតាំងចុះចតចុងក្រោយសម្រាប់បេសកកម្ម Artemis 3 នៅឡើយទេ ដោយនេះគ្រាន់តែជាផែនការដែលគ្រោងទុកជាមុនប៉ុណ្ណោះ៕

ក្រសួង ប្រកាសហាមឃាត់ការយករូបសត្វ និងរុក្ខជាតិតំណាងជាតិ ទៅធ្វើម៉ាកយីហោ

0

ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការប្រើប្រាស់ដោយយករូបសត្វ និងរុក្ខជាតិតំណាងជាតិ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។

លើសពីនេះទៅទៀត សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ ក៏មិនត្រូវបានអនុញាតឱ្យចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅក្នុងការធ្វើម៉ាកយីហោនោះទេ។

គួរបញ្ជាក់ថា សត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖

  • សត្វគោព្រៃ
  • សត្វត្រយ៉ង
  • អណ្ដើកសរសៃ (អណ្ដើកហ្លួង)
  • ត្រីគល់រាំង
  • ដើមត្នោត
  • ផ្ការំដួល
  • និងផ្លែចេកពងមាន់។

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្លាយជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី

0

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី។សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានតែងតាំងជា  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី |  PRESS OCM I ...

មុននឹងក្លាយជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា សម្តេចសាយ ឈុំ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាឯកច្ឆ័ន្ទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ដោយសមាជិកព្រឹទ្ធសភាចំនួន ៥១ រូប។

ខណៈកូនប្រុសរបស់លោក គឺឯកឧត្តម សាយ សំអាល់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧នេះ៕

 

 

ពិធីការិនី ខៀវ សានសាណា រួមចំណែកធ្វើឱ្យ ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាដោយស្នាមញញឹម

0

ព្រឹត្តិការណ៍ដ៏កម្ររវាង ជី ដេវីត និង វណ្ណដា បានជួបមុខគ្នាតទល់និងចាប់ដៃគ្នាដោយកម្រនេះបានធ្វើឱ្យកក្រើកបណ្តាញសង្គមអូសមិនផុតរឿងអ្នកទាំងពីរឡើយ។ ទិដ្ឋភាពនេះធ្វើឱ្យមានការលើកឡើងថាពិធីការិនី ខៀវ សានសាណា ជាអ្នករួមចំណែកធ្វើឱ្យ ជី ដេវីត និង វណ្ណដា ផ្សះផ្សាគ្នាបានទោះបីជាពួកគេមានបញ្ហាកាលពីអតីតកាលយ៉ាងណាក៏ដោយ។ អ្នកនាង សាណា ថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ខណៈ ហេង វិសាល ថា ជី ដេវីត និង វណ្ណដា សុទ្ធតែជាមនុស្សមានបេះដូងបរិសុទ្ធ ហើយមិនបានសម្តែងនោះទេ។

នៅលើបណ្តាញសង្គមរបស់ពិធីការិនី ខៀវ សានសាណា បន្ទាប់ពីធ្វើឱ្យ ជី ដេវីត និង វណ្ណដា ជួបគ្នាពោរពេញស្នាមញញឹមបាននៅថ្ងៃទី២៩ ខែមីនា អ្នកនាងបានលើកឡើងថា «បងសាណាស្រលាញ់ប្អូនទាំង២ណាស់។ សូមឱ្យគុណធម៌ស្ថិតក្នុងបេះដូងយើងទាំងអស់គ្នា។ ពេលយើងចាស់ចិត្ត ចាស់គំនិត បន្តិចទៀត ទើបយើងដឹងថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ព្រោះយើងដឹងថាការពិតប៉ាម៉ាក់បានបង្កើតយើងឱ្យមានបេះដូងល្អបំផុត»។

ងាកទៅកាន់ Story របស់ ហេង វិសាល វិញបានឆ្លើយតបចំពោះការជីកសួររបស់អ្នកគាំទ្រទៅលើរឿង ជី ដេវីត និង វណ្ណដា ថាអ្នកទាំងពីរសុទ្ធតែជាមនុស្សល្អៗមានចិត្តស្មោះត្រង់ហើយអ្នកទាំងពីរអត់ចេះសម្តែងនោះទេ។

ជាមួយនឹងសេចក្តីរំភើបដែល ជី ដេវីត និង វណ្ណដា បានជួបនិងជជែកគ្នាចាប់ដៃដោយ ស្និទ្ធស្នាលនេះទស្សនិកជនបានអរគុណទៅកាន់ពិធីមង្គលការ ហេង វិសាល និង ជា ស្រីនា ជាពិសេសនោះគឺ ពិធីការិនី ខៀវ សានសាណា ធ្វើឱ្យទំនាក់ទំនងពួកគេអាចផ្សះផ្សាគ្នាបានក្នុងនាមជាខ្មែរតែមួយ។

គួរបញ្ជាក់ថាអ្នកនាង ខៀវ សានសាណា ត្រូវបានគេចាត់ទុកថាជាពិធីការិនីលេខធ្លោមួយរូបក្នុងប្រទេសដែលបានកាន់កម្មវិធីថា្នក់ជាតិ អន្តរជាតិជាបន្តបន្ទាប់ទោះបីជាប្រឡូកអាជីពនេះ២៣ឆ្នាំហើយក្តី។ ហើយអ្នកនាងពិតជាស័ក្តិសមជាពិធីការនីឆ្នើមពិតមែនជារៀមច្បងគំរូក្នុងអាជីពសិល្បៈនិងអាចធ្វើឱ្យរឿងដ៏កម្រមួយបានកើតឡើងស្ទើរតែមិនគួរឱ្យជឿ៕

 

 

អុញយ៉ាងមិញអ៊ីចេះ! ទើបមានរឿងស្រស់បំព្រង បុរសម្នាក់ចេញមកទម្លាយរឿង វណ្ណដា យ៉ាងគួរឱ្យភ្ញាក់ផ្អើល

0

នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះអ្នកគាំទ្របើកភ្នែកឡើងគឺស្រស់បំព្រងតែម្តងបន្ទាប់ពីឃើញរូបភាព ជី ដេវីត និង វណ្ណដា បានជួបមុខតទល់ជជែកគ្នានិងបានចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលបន្ទាប់ពីមានបញ្ហាចម្រូងចម្រាស។ ទោះយ៉ាងណា ទិដ្ឋភាពដ៏កម្រនេះបានកើតឡើងស្រាប់តែមានបុរសម្នាក់ចេញមកទម្លាយរឿងដ៏ភ្ញាក់ផ្អើលពីហ្វេនផ្កាប់មុខម្នាក់របស់ វណ្ណដា បានក្លាយទៅជាអ្នកស្អប់ វណ្ណដា បំផុតព្រោះតែបានជួបហេតុការណ៍អាម៉ាស់មួយ។   

គណនីហ្វេកប៊ុកមួយឈ្មោះថា Nguon Liv បានបង្ហោះវីដេអូ ជី ដេវីត និង វណ្ណដា ចាប់ដៃគ្នាដោយភ្ជាប់មកជាមួយថា «អ្នកទាំងអស់គ្នាលឺពាក្យថា ហេ! កុំថតពួកគាត់! កុំថតពួកគាត់! …ខ្ញុំធ្លាប់ជួបរឿងអាម៉ាស់មុខម្តង កាលណោះខ្ញុំជាFan Vanndaផ្តាប់មុខ។ ថ្ងៃមួយខ្ញុំបានជួប Vanndaនៅ Coffee Starbucks មុខបុរីប៉េងហួត ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ក៏សុំគាត់ថតជាមួយកូនស្រីខ្ញុំបីនាក់ ដោយខ្ញុំសុំថា idol សុំថតមួយ! ស្រាប់តែ Vanda ធ្វើមុខស្លើ សម្លឹងមកខ្ញុំដូចមនុស្សចំលែក ហើយស្រាប់បុរសម្នាក់ទៀត លើកដៃចង្អុលមកខ្ញុំថា អត់ថតទេ អត់ថតទេ! ខ្ញុំស្បថថា មួយជីវិតនេះខ្ញុំ ឈប់សុំតារាណាថតទាំងអស់»។

គណនីដដែលនេះ បានលើកឡើងទៀតថា «ជួបហេតុការណ៍នោះមកខ្ញុំលុបចម្រៀងVanndaចេញពីទូរសព្ទខ្ញុំទាំងអស់ នៅOffice និង ឃ្លាំងខ្ញុំ បើនរណាចាក់បទចម្រៀង Vannda ខ្ញុំនឹងបញ្ជារឱ្យបិតភ្លាម!!! អានេះបើវាល្បីលំដាប់ពិភពលោកវិញ ឬកលើស CR7 ទៀតមើលទៅ»។

ខ្លឹមសាររបស់បុរសរូបនេះបានធ្វើឱ្យមានការជជែកវែកញែកខ្លាំង ហើយហ្វេនរបស់វណ្ណដា បានលើកឡើងថា «សម្លេងហាមថតនឹង របស់ ហេង វិសាល ម្ចាស់កម្មវិធីទេ ហើយរឿងគេហាមមិនឱ្យថត លុះត្រាតែគាត់កំពុងបំពេញបេសកកម្មថតបទចម្រៀង រឺមានការងារណាមួយចាំបាច់មិនទាន់ឱ្យបែកធ្លាយ បើបងនិយាយបែបបំភ្លើសខុសការពិត មានន័យថាបងជាមនុស្សមានសម្តីបែបចាក់រុក ចរិតលក្ខណៈបែបមនុស្សស្អប់គេខ្លួនឯង នាំគេស្អប់ដែរ ជាហ្វេនវណ្ណដា គេដឹងពីវណ្ណដា ច្បាស់ណាស់ មានតែមនុស្សភ្លើខ្លះដឹងហើយ តែបង្កាច់បង្ខូចគេ។ បងអ្នកផុសតែងតែទាមទារចំណាប់អារម្មណ៍គ្រប់រឿង មិនមែនគេមិនស្គាល់បងទេ សំខាន់សរសើរបងមុខក្រាស់ ហ៊ានដាក់ចំៗនៅឈ្មោះគេ ទាំងដែលគ្មានដឹងខ្យល់ថាសម្លេងក្នុងវីដេអូសម្លេងរបស់អ្នកណា គេពេញប្រទេសសប្បាយចិត្តមានរូបភាពល្អឱ្យមើល តែចម្លែកតែបងចេញមកខុសគេ។ ចំណែកឯហ្វេនខ្លះទៀតបានលើកឡើងឱ្យបុរសខាងលើនេះគោរពសិទ្ធិឯកជនរបស់ វណ្ណដា ខ្លះផង»៕

 

 

Han So Hee នៅចិញ្ចឹមចិត្តចង់បានការឆ្លើយតបពី Lee Hyeri ជុំវិញទំនាក់ទំនងស្នេហា

0

នៅព្រឹកថ្ងៃទី២៩ ខែមីនា តារាសម្ដែង Han So Hee បានបង្ហោះសារដ៏វែងអន្លាយនៅលើ Instagram របស់នាងជាថ្មីម្តងទៀត ដោយបដិសេធយ៉ាងដាច់អហង្ការថា ទំនាក់ទំនងរបស់នាងជាមួយតារាសម្តែង Ryu Joon Yeol គឺជាទំនាក់ទំនងមួយដែលបានចាប់ផ្តើមនៅពេលដែល Ryu Joon Yeol បានបញ្ចប់ទំនាក់ទំនងជាមួយ Hyeri រួចរាល់ហើយ មិនមែនស្ថិតក្នុងកាលៈទេសៈជាជនទី៣ជ្រែកស្នេហ៍គេនោះទេ។

នៅក្នុងការបង្ហោះរបស់នាង Han So Hee បានសង្កត់ធ្ងន់ថានាងបានជួប Ryu Jun Yeol ជាលើកដំបូងនៅឯការតាំងពិព័រណ៍រូបថតក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសរសេរថា «នោះជាលើកទីមួយដែលពួកគេបានជួបគ្នា។នាងនឹងមិនអើពើនឹងការអត្ថាធិប្បាយគួរឱ្យអស់សំណើចដែលអះអាងថាពួកគេជាមិត្តនឹងគ្នាពីមុនមក។ នាងមិនដែលបានជួប [Ryu Jun Yeol] ជាសាធារណៈ ឬឯកជនទេ ហើយក៏មិនដែលបានទាក់ទងគេ ឬស្គាល់នរណាម្នាក់ដូចគ្នាដែរ»។

Han So Hee ក៏បានសង្កត់ធ្ងន់នៅក្នុងការបង្ហោះរបស់នាងថា វាមិនមែនជា “ការផ្ទេរសេចក្ដីស្រឡាញ់” ដែលជាឃ្លាដែលសំដៅលើការផ្លាស់ប្តូរទៅកាន់ទំនាក់ទំនងថ្មី មុនពេលបញ្ចប់ទំនាក់ទំនងចុងក្រោយ ដោយនិយាយថា “វាជាការពិតដែល [Ryu Jun Yeol និង Hyeri] បានបែកបាក់គ្នាកាលពីឆ្នាំ២០២៣។ វាជាការពិតដែលពួកគេបានលាគ្នាទៅវិញទៅមកជូនពរឱ្យគ្នាទៅវិញទៅមកមានសុភមង្គលនិងសុខភាពល្អ»។

បន្ទាប់ពីបានចង្អុលបង្ហាញអំពីទំនាក់ទំនង Han so hee បានសូមទោស Hyeri នោះ Han So Hee បានបន្ថែមថា «អ្វីដែលខ្ញុំមិនយល់គឺខ្ញុំចង់សួរ [Hyeri] ពីអ្វីដែលគួរឱ្យអស់សំណើចចំពោះការពិតដែលអតីតនាងមានមិត្តស្រីថ្មី។ ហេតុអ្វីបានជានាងបំប្លែងខ្លឹមសារនៃសារដែលមិនមែនសម្រាប់គោលបំណងនៃការជួបជុំគ្នា ទៅជាសារដែលពោរពេញដោយភាពស្អិតរមួត ហើយផ្តល់ចំណងជើងថា ‘ផ្ទេរស្នេហា’ ទៅ [Ryu Jun Yeol’s] ទំនាក់ទំនងស្នេហាថ្មីដែលបានកើតឡើងបន្ទាប់ពី ៤ខែ [ចាប់តាំងពីការបែកបាក់របស់ពួកគេ] បន្ទាប់មកនៅស្ងៀម»។

ប៉ុន្មាននាទីបន្ទាប់ពីបង្ហោះសារនោះ Han So Hee បានលុបវាចោល ហើយសរសេរថា «ខ្ញុំសូមទោស។ ខ្ញុំមានបុគ្គលិកលក្ខណៈមិនចេះអត់ធ្មត់»។

ទោះបីជាខ្លឹមសារដែល Han So hee បង្ហោះត្រូវបានលុបចោលយ៉ាងឆាប់រហ័សក៏ដោយ ក៏ខ្លឹមសារនៃការបង្ហោះរបស់ Han So Hee បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ ដោយឡែក ភ្នាក់ងារគ្រប់គ្រងរបស់ Han So Hee បាននិយាយយ៉ាងខ្លីថា «យើងមិនមានសេចក្តីថ្លែងការណ៍ណាមួយដែលត្រូវផ្តល់ឱ្យនោះទេ។ យើងសូមទោស»។Hyeri and Ryu Jun-yeol end their 7-year relationship

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា Han So Hee និង Ryu Jun Yeol បានទទួលស្គាល់ទំនាក់ទំនងជាសាធារណៈរបស់ពួកគេបន្ទាប់ពីមានការឌឺដងគ្នារវាង Han So Hee និង Lee Hyeri អតីតសង្សាររបស់មិត្តប្រុសរបស់ខ្លួន។ រឿងនេះបង្កឱ្យមានចម្រូងចម្រាសយ៉ាងខ្លាំងខណៈ Han So Hee និង Lee Hyeri សុទ្ធតែចេញមកសូមទោសរៀងៗខ្លួនជុំវិញការបង្ហោះរបស់ពួកនាង។ ជុំវិញបញ្ហាចម្រូងចម្រាសនៃទំនាក់ទំនងស្នេហាកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ Han So Hee បានបញ្ចប់ជាបន្តបន្ទាប់៕

 

 

ហេង វិសាល តែងបំពេញក្តីស្រមៃរបស់ ជា ស្រីនា ទាំងរាំបទ K-Pop និងការសុំរៀបការ

0

លោក ហេង វិសាល ស្វាមីរបស់ ជា ស្រីនា មិនត្រឹមតែអាយដលគំរូប៉ុណ្ណោះទេតែលោកជាបុរសដ៏ល្អតែងតែបំពេញក្តីស្រមៃរបស់មនុស្សជាទីស្រលាញ់មិនថាលោកមានចំណូលចិត្តឬគ្មានចំណូលចិត្តយ៉ាងណាក៏ដោយ។ លោកពុំមែនជាអ្នកដែលចូលចិត្តរាំចង្វាក់ K-Pop នោះទេ ប៉ុន្តែអាចសម្រេចក្តីស្រមៃរបស់ ជា ស្រីនា ដោយបានរាំចង្វាក់នេះក្នុងពិធីមង្គលការរបស់ខ្លួន។ ចំណែកឯពិធីសុំ ជា ស្រីនា រៀបការនៅមាត់សមុទ្រក៏លោកបំពេញក្តីស្រមៃរបស់ ជា ស្រីនា ដូចគ្នា។May be an image of 2 people, wedding and text

សម្រាប់អ្នកដែលជាហ្វេនរបស់ ជា ស្រីនា ជ្រាបមកហើយថានាងគឺជាអ្នកគាំទ្រម្នាក់របស់ K-Pop ជាពិសេសនាងចូលចិត្តខ្លាំងទៅលើតារាចម្រៀង IU ។ នៅក្នុងពិធីមង្គលការរបស់ខ្លួនទៀតសោត ជា ស្រីនា បានដឹកដៃ ហេង វិសាល រាំចង្វាក់ Kpop ដ៏ភ្ញាក់ផ្អើលធ្វើឱ្យមានសំឡេងស្រែកហ៊ោយ៉ាងខ្លាំង។ ជា ស្រីនា និង ហេង វិសាល បានសម្តែងបទដ៏ល្បីល្បាញរបស់ Kpop មានចំណងជើងថា Trouble Maker និងបទ You And Me របស់ Jennie សមាជិក BLACKPINK ។May be an image of 2 people and wedding

បើតាមការរៀបរាប់របស់ ហេង វិសាល បានប្រាប់ភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីថា ពេលរាំបទ Kpop នេះលោកមានអារម្មណ៍ភ័យយ៉ាងខ្លាំងដោយសារតែមានមនុស្សច្រើនណាមួយលោកពុំមែនជាអ្នកពូកែរាំនោះទេប៉ុន្តែទោះជាយ៉ាងណាលោកអាចធ្វើបានដើម្បីបំពេញក្តីស្រមៃរបស់ ស្រីនា។May be an image of 2 people and wedding

គេចាំបានដែរថា កាលពីកន្លងមកនេះ ហេង វិសាល បានរៀបគម្រោងសុំ ជា ស្រីនា រៀបការនៅឯមាត់សមុទ្រ ព្រោះនេះក៏ជាក្តីស្រមៃរបស់ ជា ស្រីនា ដូចគ្នាទោះបីជាលោកមិនមែនជាមនុស្សរ៉ូមេនទិចក៏ដោយ ប៉ុន្តែដើម្បីមនុស្សជាទីស្រលាញ់ ហេង វិសាល អាចសម្រេចក្តីស្រមៃរបស់ ជា ស្រីនា បាន។

គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ជាគូស្នេហ៍ប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់ហ្វេនៗជាគូស្នេហ៍ដ៏គំរូ ល្បីក្នុងពិភពពិតមិនមែនជាការសម្តែង ហើយទទួលបានការគាំទ្រលើសលប់ពីទស្សនិកជន អ្នកក្នុងចង្កោមសិល្បៈ រួមទាំងអ្នកបង្កើតមាតិកា៕