បន្ទាប់ពីបង្ហាញអារម្មណ៍ទុក្ខសោកនៅលើបណ្តាញសង្គមសុំឱកាសពីប្រពន្ធនិងសន្យាមិនឱ្យមានជាលើកទី២ពេលនេះលោក រស់ រាជ្ជសាល ទទួលបានឱកាសពីលោកស្រី ទ្រី ដាណា ហើយ។ ជាមួយឱកាសនេះ លោកបានបន្ថែមថាមិនឱ្យលោកស្រី ទ្រី ដាណា ជាភរិយាពិបាកចិត្តគិតច្រើនទៀតទេ។May be an image of 1 person and wedding

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា ជុំវិញបញ្ហាគ្រួសារថៅកែពេជ្រ ទ្រី ដាណា និងស្វាមីក្មេង រស់ រាជ្ជសាល មានភាពរង្គោះរង្គើដោយសារតែមានរូបភាពម្តាយក្មេកថៅកែពេជ្ររូបនេះហូបបាយជាមួយទឹកត្រី ហើយបានក្លាយជាប្រធានបទជជែកវែកពីអ្នកលេងបណ្តាញសង្គម។ ក្រោយមកលោកស្រី ទ្រី ដាណា បង្ហាញអារម្មណ៍ចង់ប្រើជីវិតនៅលីវវិញ ខណៈ រស់ រាជ្ជសាល ចេញមកទទួលស្គាល់កំហុសថាមកពីគ្រួសារខាងលោកទើបធ្វើប្រពន្ធខ្លួនមានសម្ពាធច្រើនពីមហាជន។ យ៉ាងណាលោកនៅតែបញ្ជាក់ថាមានចិត្តស្មោះចំពោះលោកស្រី ទ្រី ដាណា ដដែលដោយតាំងចិត្តខំប្រឹងLive លក់ផលិតផលទោះបីជាប្រពន្ធរបស់ខ្លួនមិនចង់ជួបមុខរក្សាគម្លាតក្តី។May be an image of 2 people, prairie gentian, wedding and text

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ រស់ រាជ្ជសាល នៅបន្តបង្ហាញចិត្តស្មោះចំពោះលោកស្រី ទ្រី ដាណា ស្រលាញ់ដំបូងយ៉ាងណាពេលនេះក៏ដូចគ្នាដោយមិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង និងសន្យាថានឹងមិនឱ្យមានរឿងអស់នេះកើតឡើងទៀតទេដោយសង្ឃឹមថាអាចបន្តដំណើរជាមួយ លោកស្រី ទ្រី ដាណា សម្រេចក្តីស្រមៃជាមួយគ្នា។May be an image of 2 people

យ៉ាងណាមិញ ក្រោយពីព្យាយាមផ្សះផ្សាចាប់តាំងពីថ្ងៃកើតរឿងតាំងពីថ្ងៃទី២២ ខែមីនា នៅល្ងាចថ្ងៃទី២៩ ខែមីនា នេះលោកទទួលបានឱកាសពីលោកស្រី ទ្រី ដាណាហើយ។

នៅលើបណ្តាញសង្គមរបស់ រស់ រាជ្ជសាល បានបង្ហោះរូបជាមួយលោកស្រី ទ្រី ដាណា ដោយភ្ជាប់មកជាមួយចំណងជើងថា «អរគុណប្រពន្ធ ដែលផ្ដល់ឱកាស យើងនៅមានដំណើរវែងឆ្ងាយជាមួយគ្នាទៀត បងនឹងមិនឱ្យអូនពិបាកចិត្តគិតច្រើនទៀតទេ»។

ឃើញការជួបជុំរបស់អ្នកទាំងពីរហ្វេនៗក៏បានចូលទៅខម្មិនអបអរសាទរការវិលត្រលប់ជួបជុំគ្នាវិញរបស់អ្នកទាំងពីរផងដែរ៕