Home Blog Page 1143

មិនធម្មតា! ត្រឹមតែ ២៧ នាទីសោះរថយន្តអគ្គិសនីចិន បានទទួលការបញ្ជាទិញរហូតដល់ ៥ ម៉ឺនគ្រឿង

0

ប្រទេសចិន៖ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ Xiaomi ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ពិភពលោក បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនគឺម៉ូដែល Xiaomi SU7 ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ Tesla Model 3 ក្នុងតម្លៃ ៣៤,០០០ ដុល្លារ។ ដូច្នេះសម្រាប់តម្លៃរបស់រថយន្តអគ្គិសនីចិនគឺទាបខ្លាំងណាស់ ដែលធ្វើឱ្យវាទទួលបានការបញ្ជាទិញរហូតដល់ ៥០,០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ២៧ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcgGksDSXiELk_vsgbaNMBTMYmJcAvrMje1BZbzvyTlugXJu5ch2LJIO-nUMwykSaT4nUKYSTDGDHD-GuKjgfjxwDd_jT4kSfZXQ6KGUEm7dXGjpNyIgiDNesBKnMMoEWa-LRRkudHF2jJwZObUCd2lRx8bTbZkBQQBq68RZV4RpgLXrnFhXs72swZrYQ/s828/arenaev_001.jpg

លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា គាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់តាំងបង្ហាញរថយន្តអគ្គិសនី SU7 នៅក្នុងទីក្រុងចំនួន ៣៩ ទូទាំងទីផ្សារប្រទេសចិនជាមួយនឹងការដាក់លក់នៅក្នុងហាងចំនួន ២១១ របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបាននិយាយពីគម្រោងលក់រថយន្តអគ្គិសនីនៅបរទេសទេ។ SU7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនស្មាតហ្វូន Xiaomi ដែលវាមាន ៣ ម៉ូដែលគឺ SU7, SU7 Pro និង SU7 Max។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2PbYJiybuH52EfQhEUXpV8UhjptOkoHOUYxVSAyAlt13RsNkFJr92ZyyHEtaauNu8nouagA1nVqZwdaJUcaq9uYm39JPPaopNiinAzMm6nX6QPVZ7lo1rI6zcF-dApmttS8or1PkHs8WaATjw5gdAriHmjkiBzHBz2BJumo_CnE3aIqmnDxBxu1OFb94/s1277/SU3-1.jpg

រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានបំពាក់ដោយថ្ម Blade របស់ BYD ដែលមានសមត្ថភាព ៧៣.៦ kWh អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ៥.២ វិនាទី និងឈានដល់ល្បឿនអតិបរមា ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯ Xiaomi SU7 Pro វិញប្រើប្រាស់ថាមពលថ្ម ៩៤.៣ kWh ដែលមានចម្ងាយ ៨៣០ គីឡូម៉ែត្រ និងប្រើស្ថាបត្យកម្មសាក ៨០០V ។ កំណែនេះមានតម្លៃប្រហែល ៣៤,០២៦ ដុល្លារអាមេរិក ដែលស្មើនឹង Tesla Model 3 នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19kHJJnVox7NlZmcLGt9rihtGIQOEVuSJ9B74bi2NqZjyvStvZvbFSLZ9kGbq33qBw-vKehh8fMffQQRmxiEkvcYtSBhPUlz4W4g-9DBecPdlKBZZQOq_SHZaJMg9oYyxBZHkCunRvzB0881lPHlrzkjbtUz-jE44MTYomGNcL_Gl6ByAGBEzPlri13I/s1280/xiaomi-su7-colors.jpg

ចំណែកឯ Xiaomi SU7 Max ដែលជារថយន្តអគ្គិសនីស៊េរីទំនើបបំផុតមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ២.៨ វិនាទីជាមួយនឹងល្បឿនអតិបរមា ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានថាមពលថ្ម ១០១ kWh Qilin ផ្តល់ចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងពេលសាកម្តង។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺវាអាចដំណើរការបានចម្ងាយដល់ទៅ ៥១០ គីឡូម៉ែត្របន្ទាប់ពីសាកថ្មត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ រថយន្តនេះប្រើប្រព័ន្ធបើកបរ ៤ កង់ កម្លាំងម៉ាស៊ីនភ្លោះគឺ ៤៩៥ kW រួមទាំងកម្លាំងបង្វិល ៨៣៨ Nm និងមានតម្លៃរហូតដល់ ៦៩,០០០ ដុល្លារអាមេរិក៕

រថយន្តអគ្គិសនីវៀតណាមត្រៀមវាយលុកទីផ្សារថៃនាពេលឆាប់ៗ

0

ទេសថៃ ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសថា ក្រុមហ៊ុនមានគម្រោងពង្រីកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ នាពេលឆាប់ៗនេះ ។ ជំហានដំបូង ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតំណាងចែកចាយរថយន្តចំនួន១៥កន្លែង ដើម្បីបើកមជ្ឈមណ្ឌលលក់រថយន្ត VinFast នៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw6WO6h0oYTi72-3BlSvhLZ5z56rHME6-HFF6nVD1Y_QxXxXfjGu_2SDbhB9SbZ32QS-0QC__j2Hzl6qFSJYKe4_77R4uxWZFnuq2iJfaxla2djhcgJU2bJht90RYypNZ2K5b7znei9eEO1WWWyra1Wnmg5rMM0BPFu3tRnPkhK1hzFW7WPyB5aHGXZw/s1260/DpcJOIb0.jpg

ក្រុមហ៊ុន VinFast និង Dealer នឹងសហការគ្នាយ៉ាងពេញទំហឹង ដើម្បីបើកទីតាំង Showroom ឱ្យបានចំនួន២២កន្លែង ដោយផ្តោតទៅលើទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំៗក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ។ បន្ទាប់មក ក្រុមហ៊ុនទាំងពីរនឹងពង្រីកទីតាំង Showroom ទៅកាន់បណ្តាខេត្ត-ក្រុងធំៗផ្សេងទៀត ដូចជា ៖ ខេត្តឈៀងម៉ៃ, ខនកែន, អ៊ូប៊ុនរ៉ាជថានី, អយុធ្យា និងឈុនបុរី ។

Wu Dang Yen Hang គឺជា CEO របស់ក្រុមហ៊ុន VinFast ប្រចាំប្រទេសថៃ លើកឡើងថា ក្រុមហ៊ុនបានកំណត់គោលដៅថា នឹងចាប់ផ្តើមពង្រីកទីផ្សាររថយន្តអគ្គិសនីម៉ាក VF e34, VF 5, VF 6 និង VF 7 ព្រមទាំងកង់អាគុយផងដែរ ក្នុងរយៈពេល២ខែខាងមុខទៀត ឬនៅត្រីមាសទី៣ នៃឆ្នាំ២០២៤ ។ ក្រុមហ៊ុននឹងផ្សព្វផ្សាយឱ្យបានលម្អិតពាក់ព័ន្ធនឹងតម្លៃរថយន្តទាំងនេះ នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomh-FTfQ4UsTLc3dCRIh5H_XIgmxw8rLYcJLBjLucOqsgOzZBXciyOt-1DARHYhP7zVCYUDsyQOjCmyA0sh_GuVxYd2l9FhKEUr7KTOdk8ZtYTdNpyJ0H5nNtWFKs5mDAE4S0mdHQ93648d6debPlYWGelDNGj0Q1EzsBO3wk7nwUQMaLF9JkSH_wmic/s929/107287275-1692176691141-gettyimages-1256040606-Nathalie_Jamois__2023-05-18-43.jpeg

ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ បើទោះជាមានទំហំតូចក្តី ប៉ុន្តែវាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាលថៃ ។ ហេតុនេះ ក្រុមហ៊ុនមានគម្រោងថា នឹងផលិតរថយន្តអគ្គិសនីឱ្យបានរហូតដល់៣០% របស់បរិមាណការផលិតរថយន្តសរុប ចំនួន២លាន៥សែនគ្រឿងក្នុង១ឆ្នាំ ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន VinFast បានកំណត់គោលដៅថា នឹងពង្រីកទីផ្សារយ៉ាងហោចណាស់៥០ប្រទេស ដែលបន្ថែមពីលើទីផ្សារនបង្កើតរួចហើយ ដូចជា ៖ សហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន VinFast បានផ្តោតគោលដៅទៅលើទីផ្សារប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន ព្រមទាំងក្រុមប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJiu0lPePejoI09cE2zHmVcaCmTkOwQql2RMPVVD9fuqptdz7nPyoCKjNIp8NvIpYddBufuoBq74CzZ33Ov3fumTr7MkWjoM-8Vl82iidDOIM4Y6iY6dfBVRaTBIkMR7lWOYflWMqD4Ng6ue1qATQ9tt5Q2r2KfhSRV3smt1IRSCHOgpC54BxkeQEgTrg/s1000/246070.jpg

ការឆ្លងជំងឺពីសត្វទៅមនុស្សរាលដាលខ្លាំងនៅប្រទេសវៀតណាម

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានប្រឈមនឹងហានិភ័យខ្ពស់ ខណៈការឆ្លងជំងឺពីសត្វទៅមនុស្សកើនឡើងជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ មានពលរដ្ឋវៀតណាមបាន ស្លា.ប់ ដោយសារជំងឺឆ្កែ ឆ្កួ.ត យ៉ាងហោចចំនួន២៧នាក់ និង ស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី ចំនួនម្នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl6JxL0hszmMQmu2opjGfw0hPX2JfHw07Iu9kFrwcb9fx0CVX1Crv_gbMN8Bv28NH0LAfTImhekY1Tfl9q6MfJq3z_PQKfk8hEPfnGP2syZkfG2EmdBco6wrB7x2Sd03gfVM2m2Xe33VwHnNJXk5i-bdOJMmIX9V1mdByF_R-Y6q8jqAz_rOWkRnUIdVs/s1000/Rabies_vaccination.jpg

សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លោក Phung Duc Tien ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងក្នុងកិច្ចប្រជុំ ស្តីពី «ការពង្រឹងការការពារ និងទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស» ថា ស្ថានការណ៍នេះបានបង្ហាញពីការវិវឌ្ឍដ៏ស្មុគស្មាញរបស់ជំងឺ ដែលកំពុងតែកើតឡើងនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ។ លោកបន្តថា ការឆ្លងជំងឺនៅតាមព្រំដែន និងអាកាសធាតុក្តៅខ្លាំង គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការឆ្លងជំងឺពីសត្វមកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-7IuqrtQWp0-aD8i1cfZ1jdO8H0rqcZfl8l1nH7Bvy4Cb-cOkspZaagCrgDUf7bcM67ud0NFI3FUEsa6jcGWFdhd7AjhVnUOVjqcwXFMBJE7cuiAy2IvO1s2RbAl7tQ4QXRT2f4v6caAOeBs4exfOBTstMcZQ6x4Ct6ohKpR2b_qQ7u6o6nl_4kq8UA/s1200/drooling-dog.jpg

បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមបានរកឃើញមេរោគផ្តាសាយបក្សីលើមនុស្ស យ៉ាងហោចណាស់២នាក់ បើគិតចាប់ពីឆ្នាំ២០២២ មក និងមានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់ នៅខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvBgq085Med3gbHPW0r1PoZrKv7BpBHO51YEIxhKfas4pqrICU3Xk_xlL_lhny9sSaSuxv9YboZjEZqjgnIdQMgTu5RpugZPV581kDLgIk2N5kl7efcAEoMO-7BHy2yDU6BR9WSwIQvpThUPWmjC3oBh1A2QCgZsi3rseMkG3weMf826f_Bb_1xcXVbk/s680/rabies-1706161707-1706161719-1785-1706161762.jpg

ជាមួយគ្នានេះ អ្នកកើតជំងឺឆ្កែឆ្កួត ភាគច្រើនអាចប្រឈមនឹងការស្លាប់ ហើយកាលពីឆ្នាំ២០២៣ នៅប្រទេសវៀតណាមមានពលរដ្ឋស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន៨២នាក់ ។ រីឯរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) មានពលរដ្ឋវៀតណាមស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន២៧នាក់ និងមានអ្នកឆ្លងជំងឺនេះកាន់តែច្រើន ជាពិសេស នៅតំបន់ខ្ពង់រាបកណ្តាល ៕

៤ វិធីជួយសន្សំសំចៃថវិការ ពេលប្រើម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ

0

នៅពេលដែលអាកាសធាតុក្ដៅហួតហែងខ្លាំងពេក មានតែម៉ាស៊ីនត្រជាក់ប៉ុណ្ណោះដែលអាចជួយបាន ប៉ុន្តែការប្រើម៉ាស៊ីនត្រជាក់ច្រើនច្បាស់ជាធ្វើឱ្យថ្លៃភ្លើងប្រចាំខែអស់ច្រើនលើសពីធម្មតាដោយសារវាប្រើប្រាស់ថាមពលភ្លើងច្រើន។ ទោះជាយ៉ាងណា វិធី ៤ យ៉ាងខាងក្រោមនេះនឹងជួយសន្សំសំចៃថវិកាបានមួយកម្រិតពេលប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ៖

១.កុំកំណត់សីតុណ្ហភាពទាបពេក៖ បើយោងតាមវិទ្យាស្ថានស្រាវជា្រវ The Energy and Resources Institute របស់ឥណ្ឌាបានបង្ហាញថាបើសិនជាប្ដូរពីការកំណត់សីតុណ្ហភាព ១៨-២១ អង្សាសេ មកដល់ ២៤ អង្សាសេ អាចជួយសន្សំសំចៃថវិកាបានជិត ៥៣ដុល្លារក្នុងមួយឆ្នាំ ហើយការប្ដូរពី ១៨-២១ អង្សាសេ មកដល់ ២៧ អង្សាសេ អាចសន្សំសំចៃបាន ៨៦ដុល្លារ។ នេះបង្ហាញថាការកំណត់កម្រិតសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់គឺអាចឱ្យអ្នកសន្សំសំចៃថវិកាបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiElMzlStHFhnt0GBHGENQVG2KHd2NxcPjEndhktoWmfhixq1HqPWI7wYUfdMEFw9OBzslfrcjVrE8dytNlHexJJrRBHkpp4tJ_Y9CN9XPFF1PXnkxpsC_mEOY2le8Fna1gCtMJeUrAHl_oZKUNZiAUVz8twKteGT0odPHpFq4BDeMsGzRk9IVav2BlEn8/s1920/How-To-Choose-The-Best-Air-Conditioner-For-Your-Home.jpg

២.កំណត់ឱ្យបិទស្វ័យប្រវត្តិ៖ តាមរយៈតេឡេម៉ាស៊ីនត្រជាក់ អ្នកអាចកំណត់ឱ្យម៉ាស៊ីនត្រជាក់បិទស្វ័យប្រវត្តិនៅពេលទៀបភ្លឺ ដែលជាពេលសីតុណ្ហភាពខាងក្រៅចាប់ផ្ដើមចុះត្រជាក់ ហើយអ្នកអាចពឹងផ្អែកលើកង្ហារតែឯងបាន។https://imgeng.jagran.com/images/2024/feb/split%20ac%20ci1707395600262.jpg

៣.ប្រើកង្ហារបន្ថែម៖ ម៉ាស៊ីនត្រជាក់ និងកង្ហារអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់បំផុតពេលដំណើរការជាមួយគ្នា។ កង្ហារអាចបាញ់ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ចំទីតាំងដែលអ្នកចង់បាន ហើយវាអាចជួយឱ្យញើសលើខ្លួនឆាប់ស្ងួត បង្កើតជាភាពត្រជាក់លើស្បែកបានយ៉ាងមានប្រសិទ្ធភាព និងលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9loRCPOvAeVjPc2_RaDit39jLPzQBFQlq7EsE6WXnCi2T7XN22eZAfdGuA-rGZalCBT9BqSoEsDiZSCrr1g54o2cRHgA3t3NQRBhSSAqlawdAm6hbUZKE3uSSpHsVptF8GKU1EhEoj-TK11_efIrAphD2EfAM9WoqCbDL5N8QXrDsCJ0xNZAUzqJNmcI/s936/big-ass-fans-lead.jpg

៤.សម្អាតតម្រងម៉ាស៊ីនត្រជាក់៖ ប្រសិនបើចង់សន្សំសំចៃឱ្យបានច្រើនមែននោះ ការលាងសម្អាតតម្រងម៉ាស៊ីនត្រជាក់ជាប្រចាំនឹងអាចជួយបាន។ តម្រងម៉ាស៊ីនត្រជាក់ដែលមានកកស្ទះដោយកម្ទេចធូលីច្រើន នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ខំធ្វើការរឹតតែខ្លាំងដើម្បីបញ្ចេញខ្យល់ត្រជាក់ ដែលចំណាយថាមពលច្រើន។ ការសម្អាតតម្រងខ្យល់នេះដែរគឺងាយស្រួលបំផុត ដែលអ្នកអាចធ្វើបានដោយខ្លួនឯង និងមិនពឹងពាក់អ្នកសម្អាតនោះទេ៕

មកដឹងពីអត្ថន័យបង្កប់នៃល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលកម្រមានអ្នកដឹង!

0

ល្បែងប្រជាប្រិយខ្មែរ ដែលភាគច្រើនគេតែងនិយមលេងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការកម្សាន្ត ក៏ដូចជាអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ដែលក្នុងនោះ គេសង្កេតឃើញថា មានទាំងក្មេង ចាស់ ប្រុស ស្រី កំឡោះ ក្រមុំ ចូលរួមលេងសប្បាយយ៉ាងច្រើនកុះករ ក្នុងឱកាសដ៏មហាឡារិកនេះ។

១ ល្បែងទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ដែលឆ្លាក់នៅតាមប្រាង្គប្រាសាទបុរាណនានានៃប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតរវាងយក្សនិងទេវតា។ ល្បែងទាញព្រ័ត្រគឺត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងនេះ ត្រូវបានគេយកមកលេងដើម្បីសបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបាននូវការងាររួម ជាពិសេសគឺត្រូវចេះស្រឡាញ់ យកអាសារគ្នាទៅវិញទៅមកក្នុងចំណោមអ្នកភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4VwPfqeODltiahmxGpl_OmCVkDuAo6hlzBpuMevaq43VbVWY-8GsW-bOy-bnY299a7tTfOA_kj4Qa3svNj4m5_cH2KKrgYTY27yxgnx-BTqwawRUoCZcVC9myw3OyBX_9MObY3yg_ywv_v8Ray36tKMhaBLYL9jaetyIlDSVykrOW525so_lnf_E0ay0/s1080/57379449_2054207161550183_1519259885420675072_n.jpg

២ ល្បែងស្តេចចង់៖ ល្បែងប្រពៃណីខ្មែរមួយបែបទៀត គឺស្តេចចង់ ដែលរបៀបនៃការលេងមិនកំណត់ចំនួនមនុស្សទេដោយដាក់ឲ្យឈរតោងគ្នាមួយជួរ បន្ទាប់មកគេរើសម្នាក់ទៀតសម្រាប់អង្គុយតំណាងធ្វើជាស្តេច។ ល្បែងនេះ គឺមានតំណាលថា នៅក្នុងឱកាសព្រះរាជពិធីមួយនោះ ព្រះបាទឥទ្រ្ទបត្តបុរី បានប្រឌិតល្បែងនេះឡើង ដើម្បីលេងកម្សាន្តជាមួយនឹងមហាមន្រ្តី បន្ទាប់ពីនោះមក ប្រជារាស្រ្តក៏បាននាំគ្នាលេងតាម និងបន្តរហូតមកដល់បច្ចុប្បន្ន។ ខណៈ គោលបំណងនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ ទើបនាំឲ្យមានសុខចម្រើនដល់ប្រទេសជាតិ។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/92757897_2833293523444163_5861329318956761088_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=EyOJ51c3EZAAX9USUoU&_nc_ht=scontent.fpnh1-2.fna&oh=00_AfDxT_O4FaDRU-rGgBPKORw2SQ4u9-CyZ02JTI47xcWh5g&oe=662DDD4D

៣ ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់៖ ល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេមាន់ ហើយអ្នកផ្សេងគឺធ្វើជាកូន ខណៈក៏ត្រូវជ្រើសម្នាក់ទៀតធ្វើជាខ្លែង ចាំចាប់កូនមាន់ផងដែរ។ អត្ថន័យនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាចាំការពារមនុស្សក្នុងក្រុមគ្រួសារខ្លួនឲ្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hvhqO70isJDQX9T6wPFs2tU8riK7D4QajNEl9_uZM-l48GCGAbaSZXShUb_bBPQHn9IWnA3j77N3i7DmL2HH84ydWh6PX0bO3BZUOOhkZWoh8xw2zy_PY2_h1kGgVh0sQ5GL-tFcqqNAlpWGVNQoDLlcjThWZmc19cXXVPb647mZqSTh1mVNxjM9ZWI/s900/515dcd6decef45828cf3c8e84b13a500.png

៤ ល្បែងលាក់កន្សែង៖ ជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទទៀត ដែលតម្រូវឲ្យមានគ្នាចាប់ពី៦នាក់ឡើងទៅ ឲ្យអង្គុយជារង្វង់ ហើយក៏មានម្នាក់ដើរជុំវិញនោះ ព្រមជាមួយនឹងកន្សែងឬក្រម៉ារុំឲ្យណែន ដើម្បីយកទៅលាក់ពីក្រោយខ្នង បញ្ឆោតអ្នកអង្គុយនោះ។ អត្ថន័យនៃល្បែងនេះ គឺដាស់តឿនឲ្យយើងមានស្មារតីរឹងមាំ រហ័សរហួន និងតែងត្រៀមខ្លួនជាមួយនឹងបញ្ហាជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECg8nTaz1j349EnLsqJjVbo9GH8qyBCQT5jAru_7YA2fsGCnXccmDvdPphRqB2J6OtOPrElguixB0sADkDEChj_eGmQAzv7tO6kZfJBgzpn_bvDP79dgn6TAwP4fhTs34Qg6QZ0fJLiXB9vZk-iJnjVTSLLKlalchNTVZJ8N57t_p8drDfMmotFKBVgI/s1024/c773308e-404a-466d-89ed-d105cf5fa9f3_Untitled-5-1024x682.jpg

៥ ល្បែងចោលឈូង ៖ ល្បែងដែលគេនិយមលេងជាងគេក្នុងរដូវកាលចូលឆ្នាំខ្មែរ គឺល្បែងចោលឈូង ដែលល្បែងនេះត្រូវតម្រូវឲ្យឈរជា២ជួរទល់មុខគ្នា ប្រវែងចម្ងាយ១០ម៉ែត្រពីគ្នា ភាគច្រើនគឺ ស្រីមួយជួរ ប្រុសមួយជួរ។ បន្ទាប់មកគេយកកន្សែងឬក្រម៉ាឲ្យមូលតឹង ដើម្បីធ្វើជា«ឈូង» បោះទៅបោះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7P-fqRvBuV6REUJJSDWxNaaIY_0kBwE-KMT64-zoeiUUVgDOUp9s2RY3T2UHgK3WquzEo6bMjv4OTRtgxYwHYVzm_-WFG5JP5YLxoYO15h0dHDU5f_iEyJzk0jY-yI4tt43OAohM0aLdmx9x2ZvaR8316nDvo4u2ZzDyamR4LYLKIMVqe9Dnziwc0Bk/s931/j.PNG

៦ ល្បែងបោះអង្គញ់៖ សម្រាប់ល្បែងនេះ គេត្រូវចែកមនុស្សជា២ក្រុម មួយក្រុមចាប់ពី២នាក់ឡើងទៅ ហើយយកផ្លែអង្គញ់មក មកដាំកោយ ៣ -៥ និងចែកវេនគ្នា បោះម្ខាងៗទាល់តែអង្គញ់ទាំងនោះដួលអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCz_mEZpACbYjoTjGpM5Hl6BJjx_jOKTHU8yPOc_FHiGLFEyQchm4MKi5b_onHVbFj4WT4qZWVfEj39fHjo0_SWJPiUa2CJJg71Nk0-98gBKtaoZfa0hlju_twnMWqIGXcUcwBUDxF3i3ECoXHrxk5IyMy9e_L4eLnkSUKqhbIOq6_eKokPKMShGt3Avc/s1600/10660585_319639071552733_1726579710_n.jpg

ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រៅពីល្បែងដែលបានរៀបរាប់ខាងលើនេះហើយ ក៏មានល្បែងមួយចំនួនទៀតដូចជា រុញអង្រែ វាយក្អម ឡើងសសរខ្លាញ់ លោតបាវ ដណ្តើមស្លឹកឈើ បោកចំបាប់ គុនដំបង លាក់មាន់ ល្បែងឱបត្រឡាច និងពាំពងទាដើម៕

ប្រទេសកាណាដានឹងបង្កើតច្បាប់ថ្មីដោយយកពន្ធទៅលើទឹកភ្លៀង

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម National Post ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថាប្រទេសកាណាដាបានបង្កើតច្បាប់ថ្មីដោយយកពន្ធទៅលើទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹ.ងយ៉ាងខ្លាំង។

រដ្ឋាភិបាលទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា បានកំពុងពិចារណាលើច្បាប់ថ្មីដែលតម្រូវឱ្យប្រជាជនត្រូវតែបង់លុយដល់រដ្ឋាភិបាលនៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ដោយលើកមូលហេតុថា ពេលភ្លៀងធ្លាក់ដំណក់ទឹកភ្លៀងនឹងហូរចុះពីដំបូងផ្ទះ បណ្តាលឱ្យហូរកាត់ផ្លូវថ្នល់ជាតិ ស៊ីម៉ង់ បេតុងជាដើម បន្ទាប់មកទឹកភ្លៀងក៏បានហូរចូលទន្លេ និងបឹង ធ្វើឱ្យទឹកទាំងអស់មិនស្អាត ក៏ដូចជាកខ្វក់ ដែលអាចបំផ្លាញបរិស្ថាន។https://media.blogto.com/articles/20210921-rain.jpg?w=2048&cmd=resize_then_crop&height=1365&quality=70

ដូច្នេះហើយប្រជាជនណាដែលមានផ្ទះត្រូវតែទទួលខុសត្រូវលើរឿងទាំងអស់នេះ។ សម្រាប់តម្លៃវិញ រដ្ឋាភិបានបាននិយាយថា នឹងគិតជាការ៉េរបស់តំបូលផ្ទះ ផ្ទៃក្រឡាកន្លែងចតរថយន្ត និងកន្លែងក្រាលបេតុង ដោយមួយម៉ែត្រការ៉េមានតម្លៃ ១.៦៨ សេន រីឯអ្នករស់នៅក្នុងខុនដូរវិញគឺគេយក ១៤-៤៤ សេនក្នុងមួយម៉ែត្រការ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwUA1kWAmbPI_R0yIaUDzNQflnwqaK9GWuWyotsUfy1WvM1p9ntzYoEp4SL4XSWWwKiVH0GJ1cGBIDsQy41XpAHMIKB3UFIX9yv_9M_UlMVOwcXzcDwXI-S4L8cP1UlBDgRL3sFuRZnHVTAty65sFG34u7sRy-GoDloo3q7BmOjwXf3-it5eLTgopxIA/s700/20213010_vancouver-rain.jpg

ប្រសិនបើរបាយការណ៍ត្រូវបានដំណើរការ ការផ្លាស់ប្តូរនេះនឹងដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងទឹកភ្លៀងនៅក្នុងទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា។
បើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលទីក្រុងតូរ៉ុនតូ បច្ចុប្បន្នអាជ្ញាធរក្រុងកំពុងសញ្ជឹងគិតអំពីការដាក់ឱ្យប្រើប្រាស់ ‘ពន្ធទឹកភ្លៀង’ នេះជាមួយនឹងការអនុវត្តផែនការនៅក្នុងខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjthh9a15nv2CUusy0AsqkWn2b7LmHPtB_YFbIafiC6CKnvrP8HbFLh_8gg4aElRIwmrDu3_otvt03R4TwsWpDcmqwAY6TpBYBafXmuax8f0ujx-Hr3wmu0jqDzBgUuN-RJk-rUiT2XmBYdCVmfEhAb5Y8uLK-5QIgIB8kGvZT0W919DfSocNNEul56fo/s2048/EoQeMbaUYAAvOA5.jpg

គេហទំព័រផ្លូវការរបស់ទីក្រុងតូរ៉ុនតូចែងថា រដ្ឋាភិបាលបានសហការជាមួយអ្នកប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធ កំពុងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី ‘ការគិតថ្លៃទឹកភ្លៀង និងការប្រឹក្សាថ្លៃសេវាទឹក’ ។
អាជ្ញាធរគ៏កំពុងប្រមូលមតិកែលម្អយ៉ាងសកម្មពីអ្នកប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធទាក់ទងនឹងការអនុវត្តសក្តានុពលនៃថ្លៃទឹកភ្លៀង និងថ្លៃសេវាទឹក ដោយអញ្ជើញឱ្យចូលរួមក្នុងការស្ទង់មតិមុនថ្ងៃទី៣០ ខែមេសា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnjM_JeOqGaCrS6k6FA1WeEkRCFP_5b_2fGZiluysAdg_IOtDgMhrkR0sVIFI7wJvnVvdEGKArXU7fSYUKsk4-3Ta-JzQcWOU4kfPaRza0XiIsdydZK15Ke6dHzdLIBgjEn7TJcwqXVQz6bAIhun5ycFgwKtPtN7GQR1Cp7PVUJP-0iE8HqSpX_yr-PM/s1020/rainy-weather-1-6460077-1687980107012.jpg

ក្តៅៗ! មានករណីរថភ្លើង បុករថយន្តក្រុងយ៉ាងពេញទំហឹង (មានវីដេអូ)

0

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ វេលាថ្ងៃត្រង់ មានករណីរថភ្លើង បុករថយន្តក្រុង យ៉ាងពេញទំហឹង នៅម្តុំវត្តបំណក់ ផ្លូវទៅច្រកល្អៀង នេះបើយោងតាមការបញ្ចេញមតិរបស់គណនីមួយចំនួននៅក្នុងខ្លឺបវីដេអូរថភ្លើងបុកគ្នានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7LpzAbdOW67EB5qwK7j7SL4EaIcJ9BjHdagRjaK4tEjptV1r7wHf3ujjJ9QdlPfGOtDAe4riEORFJVkNWTdxeFem6QahRXVNeY_gFGUMqvf8s8ztCFM6fG1UcTlJ2EGuP13GhhBpeh6qXtpoup5S1qAt2B4kzmjaV4iPF142DGjkTe3bomj4D6lOsRCw/s911/Screenshot%202024-03-29%20132612.png
បើមើលតាមវីដេអូខ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញមានអ្នករងរបួសជាច្រើននាក់ និងមានមនុស្សជាច្រើនចូលជួយទាញមនុស្សចេញពីក្រោមរថយន្តក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO00Q779iAhII2_ZXrnN673rzxR1-mmZYZfLbySuud3XcYV2YNFutMWWf7uZsG_awG6OcyAG5yWYnv4quqKBNmijGZQcn12Weeh6TBjQde4OzO1sEP2bZKdnEtTpdP2KZYH8n0K_jYnYeWM0M4JjrJZlIL3VN8oFXPyPTlPaR8wFfVx2_NF2TqZLAFGa8/s909/Screenshot%202024-03-29%20132553.png

តែយ៉ាងណាមិញ ជុំវិញករណីនេះ មិនទាន់មានអាជ្ញាធរស្រុក មកបញ្ជាក់ដើមហេតុនៃការបុកគ្នានៅឡើយទេ ខណៈចំនួនអ្នករបួស ឬក៏អ្នកស្លាប់ក៏មិនទាន់មានប្រភពច្បាស់លាស់ណាមួយចេញមុខមកបញ្ជាក់នៅឡើយ ហេតុដូច្នេះយើងមិនតែរងចាំការបកស្រាយបំភ្លឺរបស់អាជ្ញាធរស្រុកនៅពេលក្រោយ៕

 

ធ្លាប់តែលេងបោះអង្គញ់ តិចអត់ដឹងថាផ្លែអង្គញ់មានពិត ថែមទាំងជាឱសថបុរាណដ៏កម្រ!

0

អង្គញ់ ជារុក្ខជាតិម៉្យាងដែលត្រូវបានគេបានគេប្រទះឃើញថាមានដុះនៅ តំបន់ត្រូពិច និងត្រូពិចនៅអាស៊ីបូព៌ា ក៏ដូចជាភាគខាងត្បូងប្រទេសចិន កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងកោះប៉ាស៊ីហ្វិក។

អង្គញ់ គឺជាឈ្មោះរបស់រុក្ខជាតិវល្លិ៍មួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ដែលក្នុងផ្លែនីមួយៗមានគ្រាប់ច្រើន ហើយគ្រាប់ទាំងនោះគឺធំៗរាងមូលសំប៉ែត។ កាលណាដែលគ្រាប់វាទុំមានសាច់រឹង គ្រាប់វាក៏របើកជ្រុះចេញពីផ្លែ បានជាគ្រាប់អង្គញ់ដូចយើងឃើញសព្វថ្ងៃនេះ ដែលប្រជាជនខ្មែរជំនាន់ដើមបានបង្កើតល្បែងប្រជាប្រិយមួយ ហៅថា «ល្បែងបោះអង្គញ់» សម្រាប់លេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZQcgWfg45khAE9GuTjr7YsjXQnMiLO5cXMHMG7g52R0epppK93RxOwW_xBYRx1HcM5WhS44lgPgwUGkuwlUBQFSm7bP-ghgSMVR4N77JUX4jO7repqbcgQojyArYQRI9yYGYKISSzL0cvrROtOOJPZWSyXNbwvSg6rRy5DqFeJzIUUdj-hhO8Aosoekg/s1280/photo_2024-03-29_10-40-24.jpg

ក្រៅពីល្បែងប្រជាប្រិយហើយ ផ្លែអង្គញ់ត្រូវបានគេយកមកប្រើប្រាស់មានប្រយោជន៍ជាច្រើន ជាពិសេសគឺក្នុងការថែសម្រស់និងសុខភាព។ បើតាមការសិក្សាស្រាវជ្រាវ ចាស់ៗបុរាណជំនាន់ដើម គឺតែងនិយមយករុក្ខជាតិអង្គញ់ ជាពិសេសគឺគ្រាប់របស់វា ទៅផ្សំជាមួយនឹងឱសថបុរាណ ដើម្បីធ្វើជាថ្នាំលាបស្បែកព្យាបាលការឈឺសន្លាក់ ដំបៅក្រពះ ប្រមេះទឹកបាយ ឈឺក្បាល ចុកពោះ ហើមពោះ និងជំងឺម្រេញជាដើម។ ក្រៅពីនេះ គ្រាប់អង្គុញក៏ត្រូវាបានគេយកទៅដុតជាមួយស្រាស សម្រាប់រិតពេលថ្លោះ គ្រិច បន្ថយការឈឺចុកចាប់សាច់ដុំ និងពិសារដើម្បីកម្តៅសាច់ដុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRtwyy_GigaWl06JXdHGKt8BsUk4rLRAyvp5YDorztfoaI4J73WkxkzlWskwPjHwbOqBAql5BU2jvL6Gp_L0DihZKIAqKhlDFYJKvaorPyHEvyP9vAXzlWhSN1-Wv3XV7OQJExSjqcIsXB2r2y5ZAnsi75hK1Cs_GPyGP3IjUtvCXTLlNbAdTIONUpBas/s1280/photo_2024-03-29_10-40-26.jpg

កាន់តែពិសេស គេក៏អាចយកគ្រាប់វាទៅលីងសម្រាប់ប្រើជំនួសកាហ្វេ។ គ្រាប់ពូជក៏ផ្តល់ទិន្នផលប្រេងដែលអាចបរិភោគបាន អាចប្រើជាឥន្ធនៈ និងសម្រាប់បំភ្លឺក្នុងចង្កៀង។ លើសពីនេះ ចំពោះសំបកវាវិញ តាមការសិក្សាគឺវាសម្បូរដោយជាតិ Saponins ដែលចាស់ពីដើមបានយកវាទៅច្នៃធ្វើជាសាប៊ូកក់សក់ ដោយរបៀបនៃការធ្វើវិញ គឺគេត្រូវដំវាឲ្យទក់ រួចយកទៅត្រាំទឹក ដើម្បីឲ្យចេញជាពពុះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDU-4-mfvEPQap8HyCgwqAHqMbBT_L_DgvFXu9G_456fwicKDpI7AGZiiu6-KOZSCVM4xpIOCo8RVx9UFEYq7vbFI7SphzmFElDUmMJhvqy1HNxh-RsGBN3Y0ai6BayEnti1U2k-d9UxdKJJTEm7PdTqWveijKyBi1-x9FU5HPYu2wvAmcEh9NWW3QAQ/s1280/photo_2024-03-29_10-40-29.jpg

ទោះជាយ៉ាងណា រុក្ខជាតិអង្គញ់ក៏មានផ្ទុកនូវសារធាតុពុលខ្លះដែរ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG94HeabUHikbh6YhZlORdPDE8rljVBqKYSEPxMeCd-Q3HwffrNQIny90gHa5cA3vlD0vKZ2ioIYtLiLN8nBairEnhm1qXJTHX3MYNj60quRfeSvNh3cya7GIyYfZyatOB77nB70YtuAdDe86_wU7I9NYmHK8FPnEEUO-v32fiQp1MTp8Qrrv-muSgsp4/s510/photo_2024-03-29_10-40-30.jpg

ថៃបញ្ជាក់ថាមិនពាក់ព័ន្ធនឹង សង្គ្រា.ម ទេ ក្រោយមានរូបភាពទាហានអ៊ីស្រាអែលកាន់ទង់ជាតិថៃ

0

ក្រោយពីអ្នកកាសែតប៉ាឡេស្ទីនឈ្មោះ Younis Tirawi បានបង្ហោះរូបភាពទាហានអ៊ីស្រាអែលឈរកាន់ទង់ជាតិថៃ នៅក្រោយរថក្រោះមួយគ្រឿងក្នុងតំបន់កាហ្សា ក្រសួងការបរទេសថៃបញ្ជាក់ថា ប្រទេសថៃមិនពាក់ព័ន្ធនឹង សង្គ្រា.ម ទេ ហើយការលើកទង់ជាតិរបស់ទាហានអ៊ីស្រាអែលនេះ មិនប៉ះពាល់ដល់ ចំណា.ប់ខ្មាំ.ង ដែលក្រុមហាម៉ាស់ចាប់ខ្លួនទេ ។

អ្នកកាសែតប៉ាឡេស្ទីនដ៏ល្បីឈ្មោះបានបង្ហោះរូបភាពទាហានអ៊ីស្រាអែលម្នាក់ឈរកាន់ទង់ជាតិថៃយ៉ាងធំនៅពីក្រោយរថក្រោះនៅតំបន់កាហ្សា ក្នុងអំឡុងពេលទាហានរូបនេះចុះប្រតិបត្តិការ ។ ក្រោយពីការបង្ហោះរូបភាពនេះ វាបានធ្វើឱ្យមហាជនចោទសួរថា តើប្រទេសថៃពាក់ព័ន្ធអ្វីនឹងសង្គ្រាមនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIP00V_45_B7ku90uEwHctXvngY26NZCC8bRLeYKnueJBTeqJ0d-Q7XwJbshWsGeT92R2o0FCnEHDLpaqHP19dOcCbuodEQO2MLpUPfDNvOaNeTNk3Y4zRH5WZ0G4cGb9plUyhLYaht3reDKdZL5jY16SmZ8E_bL44-tKjhh1eTQpn9vmCnYiCOjASQU/s768/photo_2024-03-29_10-28-49.jpg

ក្រសួងការបរទេសថៃបញ្ជាក់ថា ក្រសួងបានបញ្ជាទៅស្ថានទូតថៃប្រចាំនៅប្រទេសអ៊ីស្រាអែល ឱ្យត្រួតពិនិត្យបញ្ហានេះ ហើយក្រសួងការបរទេសថៃនិយាយថា វាមិនប៉ះពាល់ដល់ចំណាប់ខ្មាំងជនជាតិថៃ ដែលក្រុមប្រដាប់អាវុធហាម៉ាស់ចាប់ខ្លួនទេ ។

បើតាមសេចក្តីរាយការណ៍បង្ហាញថា ទាហានអ៊ីស្រាអែលឈរកាន់ទង់ជាតិថៃ រូបនេះឈ្មោះ Segi Netzerr ហើយរូបភាពនេះមានការចូលមើលរហូតដល់១លាន៦សែនលើក គិតចាប់ពីរូបភាពបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijcsyVbCM3y3SJ42msGP3Yh0WZuPtzmhyphenhypheni9vMOwbrjnUhy64O2-W2f7i-Of-53jBA9USbWS7_FF7uOU7Ww8yYMmp_6lswEtB3XTwh3sMdPYwE8MxnQku6K9EMW1TjgW3LnpiaRZm6x_TmnvfcuY74YiJJQy-MlU9G8fyEME8fqrCfwsbSx4aDPN-_avnI/s739/GJrl2sAWgAA9LM6.jpg

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសថៃបានបញ្ជាឱ្យស្ថានទូតថៃប្រចាំនៅប្រទេសអ៊ីស្រាអែល ស៊ើបអង្កេតករណីទាហានអ៊ីស្រាអែលកាន់ទង់ជាតិថៃ នៅតំបន់កាហ្សារួចហើយ ។

ចំណែកក្រសួងការបរទេសអ៊ីស្រាអែលលើកឡើងថា មិនអាចពិសោធន៍រកការពិតថា រូបភាពនេះ គឺជារូបភាពដែលគេបង្កើតឡើងដើម្បីការឃោសនា ឬជារូបភាពពិតប្រាកដ ។ បើទាហានអ៊ីស្រាអែលកាន់ទង់ជាតិថៃប្រាកដមែន គឺវាជាទង្វើរបស់ទាហានអ៊ីស្រាអែល ដែលពុំបានគិតឱ្យស៊ីជម្រៅ ។ ហេតុនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនគាំទ្រដាច់ខាត ប៉ុន្តែរដ្ឋាភិបាលទទួលស្គាល់ថា មិនអាចគ្រប់គ្រងទង្វើផ្ទាល់ខ្លួនរបស់ទាហានគ្រប់រូបបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vZRIRFVjlHPMpa8ObA_5FRVIM1CDRQbm_riHrgU29cs7qyVhakUMUAidNAhBrxqPmcL1qUpPkJkVWOXonAlDsg-29dk2ez2PkPFNrtUb5GXw04Gca1fkO6tF4W3NW9sGidNBGnnCcQm3vwcvBqTjWqQVpS933CXzyOptUiLYBWJi76GKihauMObA9cM/s739/photo_2024-03-29_10-28-46.jpg

ស្ថានទូតថៃបានស្នើឱ្យប្រទេសអ៊ីស្រាអែលស៊ើបអង្កេតករណីនេះជាបន្ទាន់ ហើយក្រសួងការបរទេសអ៊ីស្រាអែលយល់ព្រមថា នឹងទំនាក់ទំនងជាមួយទាហានអ៊ីស្រាអែល (IDF) ដើម្បីស៊ើបអង្កេតករណីនេះ ។ ប្រសិនបើមានភាពច្បាស់លាស់បន្ថែម ក្រសួងការបរទេសអ៊ីស្រាអែលនឹងផ្តល់ដំណឹងឱ្យជ្រាបបន្តទៀត ។

លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ថា លោកជឿជាក់ថា រូបភាពនេះមិនប៉ះពាល់ដល់ចំណាប់ខ្មាំងជនជាតិថៃចំនួន៨នាក់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ទេ ពីព្រោះប្រទេសថៃមិនបានចូលរួមក្នុងជម្លោះ ៕

ចិនវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេសដែលផលិត AI ច្រើនបំផុតលើលោក

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថាបច្ចុប្បន្នប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសដែលផលិតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ច្រើនបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHC2MO253cT4Gs7SsWbkejmJFmsR1kFUhB4z5qRPKvQEl8i2EZze4t8dV5Hl-QjqFBHWjmL0GKJlFSOD_9uxp3_zH3pW1gjsNDxodG3hciI2xLIRLhociUGUTIpV0wfb4fUg1poLa3NN1M3W9Wh5PEWx_5-V5chSTnx04bK9vcwgIM-i7yjIkGUqWKneg/s5000/2PCISJFJH5KDLD6PQ6S7OLXD3Q.jpg

នេះបើតាមរបាយការណ៍ដែលធ្វើឡើងដោយអង្គការប្រឹក្សា MacroPolo ក៏បានឱ្យដឹងទៀតថា ប្រទេសចិនផលិតបច្ចេកវិទ្យា AI បានរហូតដល់ជិត ៥០% នៅទូទាំងពិភពលោក ខណៈសហរដ្ឋអាមេរិកបង្កើត AI បានត្រឹមតែ ១៨% ប៉ុណ្ណោះ។ នេះតំណាងឱ្យការលោតផ្លោះដ៏ធំមួយសម្រាប់ប្រទេសចិន ខណៈដែលកាលពី ៣ ឆ្នាំមុនប្រទេសនេះបានផលិតប្រហែលមួយភាគបីនៃបច្ចេកវិទ្យា AI កំពូលរបស់ពិភពលោក ខណៈដែលសមាមាត្រសហរដ្ឋអាមេរិកនៅតែដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSRlp4ekNErE0JQsz4bQ6e2LUOf8dsku3qRl12enFY8izklzrNm8WmwRvMwgXw6EAkDUmH6xDQ5JWN8f6j89wFzCNsxAQbX5HAFddgLGBe-JG9Mj2YDvQmv7LZ_CjffmjNWPIu5qledYlNlbaVtzXFlHcBlJyw98QZ5OjDdY5UR_J9vd_iGV_nDJ-Mss/s1400/2018-12-07T120000Z_471320649_MT1IMGCNPBU90429343_RTRMADP_3_CHINA-ARTIFICIAL-INTELLIGENCE-AI-1400x1050.jpg

ដូច្នេះហើយបើនិយាយពីវិស័យ AI គឺសហរដ្ឋអាមេរិកជាអ្នកនាំមុខ ប៉ុន្តែបើនិយាយពីអ្នកវិទ្យាសាស្ត្រដែលបង្កើត AI វិញគឺចិនជាអ្នកនាំមុខ។ កាលពីឆ្នាំ ២០១០ ចិនបានទទួលផលប្រយោជន៍ពីគំនិតកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនធំដែលបណ្តាលឱ្យពួកគេសម្រេចផ្លាស់ទៅសាកលវិទ្យាល័យអាមេរិកដើម្បីទទួលបានសញ្ញាបត្របណ្ឌិតរបស់ពួកគេ។ ពួកគេភាគច្រើនជ្រើសរើសស្នាក់នៅសហរដ្ឋអាមេរិក ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថានិន្នាការនេះក៏បានចាប់ផ្តើមផ្លាស់ប្តូរផងដែរ ដោយអ្នកស្រាវជ្រាវជនជាតិចិនស្នាក់នៅក្នុងប្រទេសអាមេរិកកើនឡើងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Dvl1AFUxKwuoOuVtCXx2-VwlcJ_ouZzyfIaRVfXU1dA-65bmQcHSf9DG7R8_T7vok9ZsMoriMogHuyQMOUlZHOOhfvLM_zP36jeaViHkS1HcCEGlJ_eSpW23v4tYNDntCpOQbOdmdNJpPn9wWSXZiTCx1Zrd6f7gkBmq430HHdv2-St_eLVqwVy7q7Q/s1280/34832982_web1_20231211121220-d1577494cbbcee0a70c3d351738ff059980f99e388117e435c9e74e8f530c6e3.jpg

បច្ចុប្បន្នប្រទេសចិនបានបណ្ដុះបណ្ដាលទេពកោសល្យ AI ជាច្រើនដោយសារតែប្រទេសនេះបានវិនិយោគយ៉ាងច្រើនក្នុងការអប់រំ AI ។ លោក Damien Ma នាយកប្រតិបត្តិនៃ MacroPolo បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៨ មក ប្រទេសនេះបានបន្ថែមកម្មវិធី AI របស់សាកលវិទ្យាល័យច្រើនជាង ២,០០០ រួមទាំងច្រើនជាង ៣០០ នៅសាកលវិទ្យាល័យដែលមានឥស្សរជនច្រើនបំផុត។ ខណៈពេលដែលសហរដ្ឋអាមេរិកបានត្រួសត្រាយផ្លូវ AI ដែលជា chatbots ថ្មីៗនេះ ផ្នែកសំខាន់នៃការងារនេះត្រូវបានធ្វើដោយអ្នកស្រាវជ្រាវដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinv0hjyQO2xYQldc36CIhQ6yzZtAc_Yr_IZ0bPCNb8BSXUJi3UoWniP4AP_tOg5bDOB0R39TS9_Zh9FXBRWNgl6CSG0L7V1t-kAlmbsgjUt0HiD_XvCR1pnpvsHrnybMGMzQ0F9AXQbpV9HVJ7N6NBfqaMYbHqvOROab5OltQ_4pV3sRBpTCOzQalrMkA/s1200/humanoid%20robots.jpg

យោងតាមការសិក្សា អ្នកស្រាវជ្រាវដែលមានដើមកំណើតជាជនជាតិចិនឥឡូវនេះមានចំនួន ៣៨% នៃអ្នកស្រាវជ្រាវ AI កំពូលដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកមានចំនួន ៣៧% ប៉ុណ្ណោះ។ កាលពីបីឆ្នាំមុន ប្រជាជនមកពីប្រទេសចិនមានចំនួន ២៧% នៃអ្នកមានទេពកោសល្យកំពូលធ្វើការនៅអាមេរិក ធៀបនឹង ៣១% មកពីសហរដ្ឋអាមេរិក។ Matt Sheehan អ្នកស្រាវជ្រាវនៅ Carnegie Endowment for International Peace ដែលមានជំនាញក្នុងការស្រាវជ្រាវ AI របស់ចិនបាននិយាយថា “ទិន្នន័យបង្ហាញថាតើអ្នកស្រាវជ្រាវដើមកំណើតចិនមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកទាក់ទងនឹងសមត្ថភាពបង្កើត AI៕