ទេសថៃ ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសថា ក្រុមហ៊ុនមានគម្រោងពង្រីកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ នាពេលឆាប់ៗនេះ ។ ជំហានដំបូង ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតំណាងចែកចាយរថយន្តចំនួន១៥កន្លែង ដើម្បីបើកមជ្ឈមណ្ឌលលក់រថយន្ត VinFast នៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw6WO6h0oYTi72-3BlSvhLZ5z56rHME6-HFF6nVD1Y_QxXxXfjGu_2SDbhB9SbZ32QS-0QC__j2Hzl6qFSJYKe4_77R4uxWZFnuq2iJfaxla2djhcgJU2bJht90RYypNZ2K5b7znei9eEO1WWWyra1Wnmg5rMM0BPFu3tRnPkhK1hzFW7WPyB5aHGXZw/s1260/DpcJOIb0.jpg

ក្រុមហ៊ុន VinFast និង Dealer នឹងសហការគ្នាយ៉ាងពេញទំហឹង ដើម្បីបើកទីតាំង Showroom ឱ្យបានចំនួន២២កន្លែង ដោយផ្តោតទៅលើទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំៗក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ។ បន្ទាប់មក ក្រុមហ៊ុនទាំងពីរនឹងពង្រីកទីតាំង Showroom ទៅកាន់បណ្តាខេត្ត-ក្រុងធំៗផ្សេងទៀត ដូចជា ៖ ខេត្តឈៀងម៉ៃ, ខនកែន, អ៊ូប៊ុនរ៉ាជថានី, អយុធ្យា និងឈុនបុរី ។

Wu Dang Yen Hang គឺជា CEO របស់ក្រុមហ៊ុន VinFast ប្រចាំប្រទេសថៃ លើកឡើងថា ក្រុមហ៊ុនបានកំណត់គោលដៅថា នឹងចាប់ផ្តើមពង្រីកទីផ្សាររថយន្តអគ្គិសនីម៉ាក VF e34, VF 5, VF 6 និង VF 7 ព្រមទាំងកង់អាគុយផងដែរ ក្នុងរយៈពេល២ខែខាងមុខទៀត ឬនៅត្រីមាសទី៣ នៃឆ្នាំ២០២៤ ។ ក្រុមហ៊ុននឹងផ្សព្វផ្សាយឱ្យបានលម្អិតពាក់ព័ន្ធនឹងតម្លៃរថយន្តទាំងនេះ នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomh-FTfQ4UsTLc3dCRIh5H_XIgmxw8rLYcJLBjLucOqsgOzZBXciyOt-1DARHYhP7zVCYUDsyQOjCmyA0sh_GuVxYd2l9FhKEUr7KTOdk8ZtYTdNpyJ0H5nNtWFKs5mDAE4S0mdHQ93648d6debPlYWGelDNGj0Q1EzsBO3wk7nwUQMaLF9JkSH_wmic/s929/107287275-1692176691141-gettyimages-1256040606-Nathalie_Jamois__2023-05-18-43.jpeg

ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ បើទោះជាមានទំហំតូចក្តី ប៉ុន្តែវាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាលថៃ ។ ហេតុនេះ ក្រុមហ៊ុនមានគម្រោងថា នឹងផលិតរថយន្តអគ្គិសនីឱ្យបានរហូតដល់៣០% របស់បរិមាណការផលិតរថយន្តសរុប ចំនួន២លាន៥សែនគ្រឿងក្នុង១ឆ្នាំ ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន VinFast បានកំណត់គោលដៅថា នឹងពង្រីកទីផ្សារយ៉ាងហោចណាស់៥០ប្រទេស ដែលបន្ថែមពីលើទីផ្សារនបង្កើតរួចហើយ ដូចជា ៖ សហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន VinFast បានផ្តោតគោលដៅទៅលើទីផ្សារប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន ព្រមទាំងក្រុមប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJiu0lPePejoI09cE2zHmVcaCmTkOwQql2RMPVVD9fuqptdz7nPyoCKjNIp8NvIpYddBufuoBq74CzZ33Ov3fumTr7MkWjoM-8Vl82iidDOIM4Y6iY6dfBVRaTBIkMR7lWOYflWMqD4Ng6ue1qATQ9tt5Q2r2KfhSRV3smt1IRSCHOgpC54BxkeQEgTrg/s1000/246070.jpg