អង្គញ់ ជារុក្ខជាតិម៉្យាងដែលត្រូវបានគេបានគេប្រទះឃើញថាមានដុះនៅ តំបន់ត្រូពិច និងត្រូពិចនៅអាស៊ីបូព៌ា ក៏ដូចជាភាគខាងត្បូងប្រទេសចិន កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងកោះប៉ាស៊ីហ្វិក។

អង្គញ់ គឺជាឈ្មោះរបស់រុក្ខជាតិវល្លិ៍មួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ដែលក្នុងផ្លែនីមួយៗមានគ្រាប់ច្រើន ហើយគ្រាប់ទាំងនោះគឺធំៗរាងមូលសំប៉ែត។ កាលណាដែលគ្រាប់វាទុំមានសាច់រឹង គ្រាប់វាក៏របើកជ្រុះចេញពីផ្លែ បានជាគ្រាប់អង្គញ់ដូចយើងឃើញសព្វថ្ងៃនេះ ដែលប្រជាជនខ្មែរជំនាន់ដើមបានបង្កើតល្បែងប្រជាប្រិយមួយ ហៅថា «ល្បែងបោះអង្គញ់» សម្រាប់លេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZQcgWfg45khAE9GuTjr7YsjXQnMiLO5cXMHMG7g52R0epppK93RxOwW_xBYRx1HcM5WhS44lgPgwUGkuwlUBQFSm7bP-ghgSMVR4N77JUX4jO7repqbcgQojyArYQRI9yYGYKISSzL0cvrROtOOJPZWSyXNbwvSg6rRy5DqFeJzIUUdj-hhO8Aosoekg/s1280/photo_2024-03-29_10-40-24.jpg

ក្រៅពីល្បែងប្រជាប្រិយហើយ ផ្លែអង្គញ់ត្រូវបានគេយកមកប្រើប្រាស់មានប្រយោជន៍ជាច្រើន ជាពិសេសគឺក្នុងការថែសម្រស់និងសុខភាព។ បើតាមការសិក្សាស្រាវជ្រាវ ចាស់ៗបុរាណជំនាន់ដើម គឺតែងនិយមយករុក្ខជាតិអង្គញ់ ជាពិសេសគឺគ្រាប់របស់វា ទៅផ្សំជាមួយនឹងឱសថបុរាណ ដើម្បីធ្វើជាថ្នាំលាបស្បែកព្យាបាលការឈឺសន្លាក់ ដំបៅក្រពះ ប្រមេះទឹកបាយ ឈឺក្បាល ចុកពោះ ហើមពោះ និងជំងឺម្រេញជាដើម។ ក្រៅពីនេះ គ្រាប់អង្គុញក៏ត្រូវាបានគេយកទៅដុតជាមួយស្រាស សម្រាប់រិតពេលថ្លោះ គ្រិច បន្ថយការឈឺចុកចាប់សាច់ដុំ និងពិសារដើម្បីកម្តៅសាច់ដុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRtwyy_GigaWl06JXdHGKt8BsUk4rLRAyvp5YDorztfoaI4J73WkxkzlWskwPjHwbOqBAql5BU2jvL6Gp_L0DihZKIAqKhlDFYJKvaorPyHEvyP9vAXzlWhSN1-Wv3XV7OQJExSjqcIsXB2r2y5ZAnsi75hK1Cs_GPyGP3IjUtvCXTLlNbAdTIONUpBas/s1280/photo_2024-03-29_10-40-26.jpg

កាន់តែពិសេស គេក៏អាចយកគ្រាប់វាទៅលីងសម្រាប់ប្រើជំនួសកាហ្វេ។ គ្រាប់ពូជក៏ផ្តល់ទិន្នផលប្រេងដែលអាចបរិភោគបាន អាចប្រើជាឥន្ធនៈ និងសម្រាប់បំភ្លឺក្នុងចង្កៀង។ លើសពីនេះ ចំពោះសំបកវាវិញ តាមការសិក្សាគឺវាសម្បូរដោយជាតិ Saponins ដែលចាស់ពីដើមបានយកវាទៅច្នៃធ្វើជាសាប៊ូកក់សក់ ដោយរបៀបនៃការធ្វើវិញ គឺគេត្រូវដំវាឲ្យទក់ រួចយកទៅត្រាំទឹក ដើម្បីឲ្យចេញជាពពុះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDU-4-mfvEPQap8HyCgwqAHqMbBT_L_DgvFXu9G_456fwicKDpI7AGZiiu6-KOZSCVM4xpIOCo8RVx9UFEYq7vbFI7SphzmFElDUmMJhvqy1HNxh-RsGBN3Y0ai6BayEnti1U2k-d9UxdKJJTEm7PdTqWveijKyBi1-x9FU5HPYu2wvAmcEh9NWW3QAQ/s1280/photo_2024-03-29_10-40-29.jpg

ទោះជាយ៉ាងណា រុក្ខជាតិអង្គញ់ក៏មានផ្ទុកនូវសារធាតុពុលខ្លះដែរ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG94HeabUHikbh6YhZlORdPDE8rljVBqKYSEPxMeCd-Q3HwffrNQIny90gHa5cA3vlD0vKZ2ioIYtLiLN8nBairEnhm1qXJTHX3MYNj60quRfeSvNh3cya7GIyYfZyatOB77nB70YtuAdDe86_wU7I9NYmHK8FPnEEUO-v32fiQp1MTp8Qrrv-muSgsp4/s510/photo_2024-03-29_10-40-30.jpg