Home ព័ត៌មានអន្តរជាតិ ការឆ្លងជំងឺពីសត្វទៅមនុស្សរាលដាលខ្លាំងនៅប្រទេសវៀតណាម

ការឆ្លងជំងឺពីសត្វទៅមនុស្សរាលដាលខ្លាំងនៅប្រទេសវៀតណាម

60
0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានប្រឈមនឹងហានិភ័យខ្ពស់ ខណៈការឆ្លងជំងឺពីសត្វទៅមនុស្សកើនឡើងជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ មានពលរដ្ឋវៀតណាមបាន ស្លា.ប់ ដោយសារជំងឺឆ្កែ ឆ្កួ.ត យ៉ាងហោចចំនួន២៧នាក់ និង ស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី ចំនួនម្នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl6JxL0hszmMQmu2opjGfw0hPX2JfHw07Iu9kFrwcb9fx0CVX1Crv_gbMN8Bv28NH0LAfTImhekY1Tfl9q6MfJq3z_PQKfk8hEPfnGP2syZkfG2EmdBco6wrB7x2Sd03gfVM2m2Xe33VwHnNJXk5i-bdOJMmIX9V1mdByF_R-Y6q8jqAz_rOWkRnUIdVs/s1000/Rabies_vaccination.jpg

សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លោក Phung Duc Tien ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងក្នុងកិច្ចប្រជុំ ស្តីពី «ការពង្រឹងការការពារ និងទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស» ថា ស្ថានការណ៍នេះបានបង្ហាញពីការវិវឌ្ឍដ៏ស្មុគស្មាញរបស់ជំងឺ ដែលកំពុងតែកើតឡើងនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ។ លោកបន្តថា ការឆ្លងជំងឺនៅតាមព្រំដែន និងអាកាសធាតុក្តៅខ្លាំង គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការឆ្លងជំងឺពីសត្វមកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-7IuqrtQWp0-aD8i1cfZ1jdO8H0rqcZfl8l1nH7Bvy4Cb-cOkspZaagCrgDUf7bcM67ud0NFI3FUEsa6jcGWFdhd7AjhVnUOVjqcwXFMBJE7cuiAy2IvO1s2RbAl7tQ4QXRT2f4v6caAOeBs4exfOBTstMcZQ6x4Ct6ohKpR2b_qQ7u6o6nl_4kq8UA/s1200/drooling-dog.jpg

បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមបានរកឃើញមេរោគផ្តាសាយបក្សីលើមនុស្ស យ៉ាងហោចណាស់២នាក់ បើគិតចាប់ពីឆ្នាំ២០២២ មក និងមានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់ នៅខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvBgq085Med3gbHPW0r1PoZrKv7BpBHO51YEIxhKfas4pqrICU3Xk_xlL_lhny9sSaSuxv9YboZjEZqjgnIdQMgTu5RpugZPV581kDLgIk2N5kl7efcAEoMO-7BHy2yDU6BR9WSwIQvpThUPWmjC3oBh1A2QCgZsi3rseMkG3weMf826f_Bb_1xcXVbk/s680/rabies-1706161707-1706161719-1785-1706161762.jpg

ជាមួយគ្នានេះ អ្នកកើតជំងឺឆ្កែឆ្កួត ភាគច្រើនអាចប្រឈមនឹងការស្លាប់ ហើយកាលពីឆ្នាំ២០២៣ នៅប្រទេសវៀតណាមមានពលរដ្ឋស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន៨២នាក់ ។ រីឯរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) មានពលរដ្ឋវៀតណាមស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន២៧នាក់ និងមានអ្នកឆ្លងជំងឺនេះកាន់តែច្រើន ជាពិសេស នៅតំបន់ខ្ពង់រាបកណ្តាល ៕