Home Blog Page 1144

ក្រសួងព័ត៌មាន ចេញលិខិតព្រមានចុងក្រោយទៅលើសារព័ត៌មាន៣អង្គភាព

0

ថ្មីៗនេះ ក្រសួងព័ត៌មាន បានធ្វើការព្រមានជាលើចុងក្រោយ លើសារព័ត៌មាន៣អង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

សារព័ត៌មាន៣អង្គភាពនោះរួមមាន៖ kangmeasnews,intriplus និង fbrtvhotnews។

ជុំវិញករណីនេះ ក្រសួងបានសង្កត់ធ្ងន់ទៅលើ អង្គភាពសារព័ត៌មានទាំង៣នេះ ដោយត្រូវតែបញ្ឈប់រាល់សកម្មភាព ដែលផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ បើមិនដូចច្នេះទេនឹងត្រូវប្រឈមមុខច្បាប់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFnIxKovPGPZR0TTBixS6qT9281_hbYOGt5B1r9JkLP8VqYSjanr0UDn8Mh-B3KT9CzWNe-g5NiBDyGC5BZjH3ac00tvtgtS96ICw-5dKATDqnPYwqlMUV5R3-woY5t9_V88VybuDABm_XpxRD5WMG2YBszkqxhg_VLbZhuATmRhVWtQckFd2cKLseUbg/s1024/2024-03-28-15.43.42-722x1024.jpg

ផ្ទះរបស់ Lisa មានតម្លៃកប់ក្តោងខណៈម្ចាស់ផ្ទះមុនគឺជាគ្រួសារមហាសេដ្ឋីកូរ៉េ

0

នៅក្នុងឱកាសខួបកំណើតរបស់ខ្លួន Lisa សមាជិក BLACKPINK នាងបានបង្ហោះវីដេអូ Vlog នៅលើឆាណែលយូធូបក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងដោយបង្ហាញពីទិដ្ឋភាពផ្ទះរួមជាមួយឡានទំនើប។ អ្វីដែលកាន់តែចាប់អារម្មណ៍ផ្ទះផ្ទាល់ខ្លួនរបស់ Lisa នៅប្រទេសកូរ៉េនេះមានតម្លៃរាប់លានដុល្លារ ខណៈម្ចាស់ផ្ទះមុនជាគ្រួសារមហាសេដ្ឋីកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihtukliC7seV2gBnqVGyoWMbuK-D95G_1WgC8cjVkeRJ6BKJslAPztHOaGT50ZqRKuv5wlhkFb44968voxXJNsef3mpdxy40XYHrskW-fCr0TykiCqFI9Vzatx6n0KsmqTF4v1-SLbJomtye5VXUNdV0LVpSJWjuiaHQGP03UAk8un_0FnSR3mAgzAz9s/s1440/image_2024-03-28_11-28-58.png

យោងតាម Chosun បានឱ្យដឹងថា Lisa បានទិញផ្ទះវីឡានៅសង្កាត់ Seongbuk-gu ទីក្រុងសេអ៊ូល នៅដើមឆ្នាំ២០២៣ ហើយម្ចាស់ផ្ទះមុនគឺជាគ្រួសារមហាសេដ្ឋីកូរ៉េ។ វីឡានេះមានបន្ទប់ក្រោមដី និងជាវីឡាពីរជាន់ ដែលលាបពណ៌ជាចម្បងដោយពណ៌ស និងពណ៌ប្រផេះ។ ក្រោយពីទិញរួច Lisa ក៏បានកែលម្អ និងរៀបចំផ្ទះវីឡាតាមការពេញចិត្តរបស់នាង ដោយនាងបាននិយាយថា នាងបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតុបតែងផ្ទះនេះ។ ប្រភពដដែលបានបញ្ជាក់ថា ផ្ទះនេះមានតម្លៃ ៧.៥ពាន់លានវ៉ុន ប្រមាណជាង ៥.៥ លានដុល្លារអាម៉េរិក។ នៅចុងបញ្ចប់នៃវីដេអូ Lisa បានចុះទៅបន្ទប់ក្រោមដីដោយបង្ហាញពីឡានទំនើប Mercedes G63 Mansory ឯតម្លៃរថយន្តទំនើបនេះក៏មិនធម្មតាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7PwZYLvOobA2edzL9TZ8A749S3VAfiAO6WI_6zSwjsiN9YWK6PdedxeHs-X5sS-9MgIMUvwHkR4hftWb4kBPP_RCisJg0-EY30wldC8xA02aUS6-_J03-itG13lPiEN-OPhmAHh67nqdZ8mDyxKjU68RmYV2w-vy-VzjZxrpYk3TJW87EyT6G7k76RE/s1440/image_2024-03-28_11-53-59%20(2).png

យោងតាម Yahoo នៅថ្ងៃខួបកំណើតអាយុ២៧ឆ្នាំ របស់នាងកាលពីថ្ងៃទី២៧ ខែមីនា នេះ Lisa បានថតវីដេអូបង្ហាញទស្សនិកជនខណៈអ្នកគាំទ្រសង្ឃឹមថានាងនឹងបានបង្ហាញពីរបៀបដែលនាងតុបតែងផ្ទះរបស់នាងទៅកាន់អ្នកគាំទ្រ។ មិត្តភ័ក្តិ និងបុគ្គលិករបស់ Lisa បានតុបតែងបន្ទប់ទទួលភ្ញៀវជាមួយនឹងប៉េងប៉ោងដើម្បីអបអរខួបកំណើតរបស់តារាចម្រៀងរូបនេះផងដែរ។
ក្នុងវីដេអូនោះ Lisa ក៏បានបង្ហាញរូបថតកាលពីកុមារភាពរបស់នាងថា ធ្លាប់ស្រមៃចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ ប៉ុន្តែក្រោយមកបែរជាងប់ងល់នឹងការរាំ និងច្រៀង ហើយម្តាយរបស់នាងតែងតែនៅក្បែរនាងនិងលើកទឹកចិត្តជានិច្ច នឹងសង្ឃឹមថាខ្លួនជាស្ត្រីរឹងមាំដូចម្ដាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr8GyrlngrrlCM32ZWHnmdkEgMkGHV9NV39YncXd2lw95PnttWljQx2mr6nscnPp8hfFN_r7Zh9xFZ-KGkNhdbBx8ubucwWHFWz9fZz4s5UgZgmaaSd7ng6TMx7r3E2k9Wv-n_GA13woiJM57pUbwy8GqqYtXyloj-H-EaKaK-ha0jWVRtGEThyphenhyphenG2V9IY/s1480/231101091623-lisa-blackpink-file.jpg

Lisa បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ ឆ្នាំនេះ ក្រៅពីវិស័យតន្រ្តី Lisa បានចូលប្រឡូកក្នុងវិស័យភាពយន្តហូលីវូដផងដែរ។ Lalisa Manoban ជាតារាចម្រៀង Kpop ដ៏មានឥទ្ធិពល មានអ្នកគាំទ្រយ៉ាងច្រើននៅលើ Instagram មានអ្នកចុច Follow ដល់ទៅជាង ១០០ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMZc3wUqBNZxk4d73ilTRYVTiByXNe3OkDTupOJ1QbWKsvQ7s4RAvxqikHZOJak6mPFs4iWhN-ZdRoRm63ZNY-GQWilnwZHo5ru_6PkkMhc6UvIwfiXCCY70FfZMc8qRzcvBZSUxNzWey48L9JCVmb0mNQen24oHPqXTdEGcbehHZurI7t5oaads9FK8/s1000/lisa-vacaystyle-crochet.jpg

លោក រស់ រាជ្ជសាល ពោលទាំងក្រៀមក្រំសង្ឃឹមថាអាចបន្តដំណើរជាមួយលោកស្រី ទ្រី ដាណា និងសន្យាបែបនេះ

0

បញ្ហារង្វង់គ្រួសារលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ស្ថិតក្នុងដំណាក់កាលមួយដែលមិនទាន់អាចផ្សះផ្សាគ្នាបាននៅឡើយនៅពេលនេះទោះបីជាលោក រស់ រាជ្ជសាល ចេញមុខទទួលស្គាល់កំហុស ខិតខំ Live លក់ផលិតផលយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅបន្តរក្សាគម្លាតគ្នាដដែល។ តាមលួងលោមប្រពន្ធជាច្រើនថ្ងៃមិនទាន់បានសម្រេចពេលនេះលោក រស់ រាជ្ជសាល ចេញសារថ្មីមួយទៀតសន្យាទៅកាន់លោកស្រី ទ្រី ដាណា ថាមិនឱ្យរឿងនេះកើតឡើងជាលើកទី២នោះទេដោយសង្ឃឹមថាអាចបន្តដំណើរទៅជាមួយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZiNl5WR19cJFcDeqwSoptPqOvydpA4p8tbF7vB_xCx8JUuROcWI26H7jjDjSDUZqKFlvvuN4rMvrwYruxzI7Tjn4g5Fh_KR0othrRR3vaA_YwJXeVS1LLt_qgeAUGg2KJL1hOak2QFhjnfuTWNu-iYjV6IafU_Aoyh4kxBA_87noIM3pg6R2nPRfPEQ/s1860/image_2024-03-28_14-26-26.png

នៅលើបណ្តាញសង្គមស្វាមីថៅកែពេជ្រ ទ្រី ដាណា បានរៀបរាប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា «បងដឹងថាមួយរយៈនេះអូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។ មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgARaSkHtWWlTDiGMuzQlET8kIvTxXe3ywS4TYGHojizoksUxlCq0z22sH4j5vS4m_7LTQt1XQ5dtHoQB3-gZxuPwjcFAMLW5wZq3bbdlQnV2DPr1a9rG9ZV2MeDZ6aw8u2cfo4ZledtXDc3fwfyvn9WcNu-C1qYItfYMcMN_9ComATuvpan8ritHOVY70/s2048/image_2024-03-28_14-26-33.png

លោក រស់ រាជ្ជសាល បន្តទៀតថា «រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំឱ្យមានការយល់ច្រឡំលើគាត់ច្រើន រិះគន់គាត់។ តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណាស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។ បងសន្យាថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha3cCSMn7V0_8fT_WVX6mLam9MeWClmVWzEv7US59Dmdndp6hPR9Musmurp_hZDRn_qh_FiBawpFEEdLyXJZLP7YCSBqWkQMJom4N_5f3MOY2a92gTkxGKqHqqvImv8Bxza1faO6Np9_AR8EE6hBn23tWBk4pA84KnOkLUCvcE3dYCBzCN8oMSUu2l6oA/s2048/image_2024-03-28_14-26-34.png

ចាប់តាំងពីលោកស្រី ទ្រី ដាណា បង្ហាញភាពរង្គោះរង្គើជាមួយស្វាមីតាំងពីថ្ងៃទី២២ ខែមីនា មកទល់ពេលនេះ អ្នកទាំងពីរនៅមិនទាន់អាចផ្សះផ្សាគ្នាបាននោះទេ ខណៈអ្នកជំនួញទ្រី ដាណា ស្ថិតក្នុងការពិចារណាចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍មួយនេះ៕

Dilraba Dilmurat តារាសម្តែងចិនដ៏ល្បីមានទាំងសម្រស់ស្រស់ស្អាតនិងពោរពេញដោយទេពកោសល្យ

0

តារាស្រីដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិនគឺ Dilraba Dilmurat អាយុ៣១ឆ្នាំ ជាជនជាតិដើមភាគតិច Xinjiang ដែលមានអ្នកតាមដានរាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ។ ទេពកោសល្យរបស់នាងត្រូវបានគេយកចិត្តទុកដាក់ខ្ពស់រហូតដល់ទទួលបានការសរសើរចំពោះការរាំរបស់នាងពីក្រសួងការបរទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5boQKA22emgk77cTVCbLSfMIW7TSFcGLkwXgJ-fJmmM8631-jhpeSWGOcEe-tpjQPr4kCat2jKFZ5R1esSZ2o67NJQ4xNCWUVlrpaIemulEcwFytQsRbEYQVt2gwB6q2rCHJVtuOg-fJZOQ9c8y20ENGR2SKp5vF1z8eKlETB9NiwWp9pkb95tsDBXw/s3000/AinIjNNtsiirSgLPThVu2ytfgHL.jpg

Dilraba Dilmurat កើត និងធំធាត់នៅ Urumqi (អ៊ុយរូមឈី) រដ្ឋធានី Xinjiang (ស៊ីនជាំង) ។ ឈ្មោះ Dilraba មានន័យថាភាពស្រស់ស្អាតជាទីស្រឡាញ់នៅក្នុងភាសា Uygur ។ នាងបានរៀនរាំតាំងពីក្មេង ហើយបានបញ្ចប់ការសិក្សាពីសាលាមហោស្រពសៀងហៃ។ តារាសម្តែងរូបនេះបានល្បីល្បាញក្នុងឆ្នាំ២០១៥ ដើរតួជាតួឯកដែលមានបុគ្គលិកលក្ខណៈពីរនៅក្នុងរឿងភាគទូរទស្សន៍ Kela Lover ដែលធ្វើឱ្យនាងទទួលបានពានរង្វាន់ Golden Eagle របស់ទូរទស្សន៍ចិនដ៏ល្បីល្បាញសម្រាប់តារាសម្តែងល្អបំផុត។មានការកោតសរសើរផងដែរចំពោះមុខមាត់សម្រស់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzM7JE_0eZUdVV294F6-pYr5-cmV9IKeeu2FXDOjww3ivcKPH3UJb1G-OU0520vgXVRSglInMJJ-qSbYqtSjXS9Q4Gj7OAypZNcZoY7PB1EBBY8R-lf1Tg9QYyaHk_kpoSLlHu5DapJ6N9mjTO76gUBtDf_cK2UtURPmMU-cayxO8LN4PyQYJMZhHs2yM/s1094/18f60798c0e5d3faf6eb8f7151fea12e.jpg

ប្រាក់ចំណូលរបស់ Dilraba ពីការអនុម័តពាណិជ្ជកម្មគឺខ្ពស់បំផុតសម្រាប់ស្ត្រីនៅក្នុងប្រទេសចិន។ នាងធ្វើការជាមួយម៉ាកល្បី ៗ ដូចជា LV, Valentino, Dior, Mikimoto និង Hennessy ។ ក្នុងឆ្នាំ ២០១៩ កំពូលតារាសម្តែងរូបនេះបានក្តោមតំណែងលើម៉ាកយីហោក្នុងស្រុក និងអន្តរជាតិចំនួន ៣៥ដែលរកចំណូលបាន ៣.៧ ពាន់លានយន់ (ប្រមាណ ៥២១ លានដុល្លារអាម៉េរិក) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ sohu បានចុះផ្សាយ។
បន្ទាប់ពីបានថតវគ្គមួយនៃកម្មវិធីសិល្បៈ Flowers and the Youngsters នៅប្រទេសក្រូអាស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ Dilraba បានសម្តែងរបាំ Uygur ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ វីដេអូនៃការរាំរបស់នាងត្រូវបានបញ្ជូនបន្តដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅលើ Facebook ដោយមានចំណងជើងថា «Dilraba ស្លៀកពាក់ Xinjiang និងរាំ Xinjiang »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcv6mcj7Maou_pfQdnMYkhikyBn_N9Xjw9JSAWna7GjBp6VO7Pv4PM5cqEw-XZmFi5rrsvDEe1IF0LvZ8rklebxE5p8LxPuQuTK1a9hiSyX1tWH-YfW2V0Y3ZqKxgIfmvSkV0-QPKCz349PUXvWdtczw2v_LYPsNmOBlvphAAvgOPr2hj4QCRCZ0R7fGQ/s1350/image_2024-03-27_16-55-31.png

បន្ទាប់មកវីដេអូនោះត្រូវបានបញ្ជូនបន្តដោយស្ថានទូតចិនមួយចំនួនដើម្បី «ផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ចិន»។ នៅលើគណនី Weibo របស់តារារូបនេះ ការបង្ហោះជាច្រើនរបស់នាងទទួលបានយ៉ាងតិចណាស់ ១ លាន Like ។ hashtag ឈ្មោះ Dilraba ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងគឺស្ថិតក្នុងចំណោមកំពូលដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើគេហទំព័រចិន។ Dilraba មិនត្រឹមតែមានរូបរាងស្រស់ស្អាតតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានចរិតគួរឱ្យស្រឡាញ់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKuDJcEzs7ukCbkvrBDujHW5R4CYkoGS_eW0dT_AXM7IPg21rAG6T9wq6huTZV8GQj78RF4hM3oApyY4SAsci6t1txhp93XyrP5nRk3GAn0w0UjH9n2dYwvJzXkRDgtQsfMg8gT7Ed9CzINOqF7oom0kDsvDkya86h4rcIXmUSNFyBFiAx3FJKxj7XLwo/s1657/image_2024-03-27_16-55-34.png

Dilraba ទទួលបានភាពល្បីល្បាញដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់នាង ជំនាញសម្ដែងដ៏ល្អឥតខ្ចោះ និងបុគ្គលិកលក្ខណៈដ៏សប្បុរស។ នាងជាមនុស្សដាក់ខ្លួនណាស់ហើយតែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្ររបស់នាងយ៉ាងល្អ៕

ខេត្តមួយរបស់ថៃមានព្រិលធ្លាក់ធំៗប៉ុនពងមាន់លាយឡំជាមួយទឹកភ្លៀង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ព្យុះព្រិលបានបោកបក់មកលើខេត្តបឹងកាន និងបណ្តាលឱ្យមានព្រិលធ្លាក់ទំហំធំៗស្មើនឹងពងមាន់ ។ ហេតុការណ៍នេះធ្វើឱ្យផ្ទះសម្បែងរបស់ពលរដ្ឋរងការខូចខាត ជាពិសេស ដំបូលផ្ទះជាច្រើនបានធ្លុះដោយសារព្រិលមានទំហំធំៗពេក ខណៈអាជ្ញាធរបានប្រមូលកម្លាំងចុះជួយអន្តរាគមន៍ដល់អ្នកខូចខាតទ្រព្យសម្បត្តិ ។

លោកមេភូមិ ឈ្មោះ Banjong Chuamrat និយាយថា លោកបានត្រួតពិនិត្យមើលថា តើមានផ្ទះណាខ្លះបានខូចខាតដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ លោកគិតថា ក្រៅពីខូចខាតផ្ទះ ក៏មានទ្រព្យសម្បត្តិផ្សេងទៀតខូចខាតផងដែរ ដូចជា ៖ យានជំនិះ និងជ័រកៅស៊ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNr30euGgQZYHDQjSjtobg3wYnWjqWSE6A0BK3mwlhmx8xojQf121levua44_2U5eYkWK5UDkfE1TF1DDS2oan9NFmpVBKP6UmpBVmnDC65bQ_A4o5GT_Xd5iEI8kOYdqN6uWlqDmAQ2RwkmyL-uVT-Egn9g49cPk56vWUjiFAKgoq7_DjpHMjUPWLgto/s696/434495886_3569227126727012_3685609300397882286_n-1-696x522.jpg

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មានប្រចាំខេត្តបឹងកាន ប្រទេសថៃ រាយការណ៍ថា នៅថ្ងៃទី២៨ ខែមីនា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុកសេកា ខេត្តបឹងកាន ហើយក្រៅពីភ្លៀងធ្លាក់ខ្លាំងហើយ ក៏មានព្រិលធំៗធ្លាក់មកផងដែរ ហើយព្រិលមួយចំនួនមានទំហំធំស្មើពងមាន់ឯណោះ ។ រីឯមូលហេតុបណ្តាលឱ្យមានខ្យល់ព្យុះរដូវក្តៅលើកនេះ ដោយសារមានខ្យល់បក់លាយគ្នាជាមួយសំណើមមកពីស្រុកអាកាសអាំណួយ ខេត្តសាគុលណាខន ដែលមានទីតាំងជាប់គ្នាជាមួយស្រុកសេកា ។

ជារៀងរាល់ឆ្នាំ តែងតែមានព្យុះព្រិល និងភ្លៀងធ្លាក់ខ្លាំងមកលើតំបន់នេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋ ដូចជា ៖ ផ្ទះ, យានជំនិះ និងជ័រកៅស៊ូ ។ រីឯភ្លៀងធ្លាក់ខ្លាំងលើកនេះ ដោយសារអាកាសធាតុក្តៅខ្លាំងតាំងពីព្រឹកមកម៉្លេះ ហើយសីតុណ្ហភាពស្មើពី៣៦អង្សារសេ ទៅ៣៧អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXBiUFB2LD57GosAvIyhQ7mmle2cXvMwORkAtxB-mgwMsJu5JLHjfTPmd6-QoUybso-f0MSYxHq8Zi_NiaA8PQCmx1u46b1VoDGhEymrWLlbPFvdBEJDvABSdaF9rzpje95SfEueiRavWuqzDK_Pov2yZz9iEBeInYGwi3RLzZN5s_LTle7okt2ZiL4Y/s696/%E0%B8%A5%E0%B8%B9%E0%B8%81%E0%B9%80%E0%B8%AB%E0%B9%87%E0%B8%9A1-696x392.jpg

ហេតុនេះ វាបណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋរងការខូចខាត ក្នុងនោះដំបូលផ្ទះខ្លះបានធ្លុះទៀតផងដោយសារព្យុះព្រិល ។ ថ្នាក់ដឹកនាំសហគមន៍បានចុះពិនិត្យមើលការខូចខាត ដើម្បីស្នើសុំការជួយសង្គ្រោះពីស្ថាប័នរដ្ឋាភិបាលបន្តទៀត ។

នៅភូមិដនសៀត និងភូមិខាំបន ស្ថិតក្នុងស្រុកសេកា ខេត្តបឹងកាប បានទទួលផលប៉ះពាល់ខ្លាំងជាងគេក្រោយពីភ្លៀងធ្លាក់ខ្លាំង ដោយមានព្រិលធំៗធ្លាក់មកលើដំបូលផ្ទះ, ចំណតរថយន្ត ជាពិសេស ដំណាំរបស់កសិករបានខូចខាតអស់ជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil4dREty2PsiiGTBVzYEm0S2MAy7OHB_G1GIggx4heeK1xug7h9FwoYTxTEp1nuoRpVbPzr-ZHP1rnDZsHjqN5typtKa0L-b_4AApx2Xy6xowe0I4DhKwGLVHkA4fEqS6jgceyl-gEPt3e9oo7DlfXub-Vu0bPqrM52wbctKwh3mtByv4fWxSNfry_NOw/s696/%E0%B8%A5%E0%B8%B9%E0%B8%81%E0%B9%80%E0%B8%AB%E0%B9%87%E0%B8%9A2-696x392.jpg

ចំណែកមន្ត្រីការិយាល័យឧតុនិយមនិយាយថា នៅតំបន់មួយចំនួនរបស់ខេត្តភាគឦសានប្រទេសថៃ ដូចជា ៖ ខេត្តឡឺយ, ខេត្តជ័យភូមិ, ខេត្តខនកែន, ខេត្តមហាសារ៉ាខាម, ខេត្តនគរ៉ាជសីមា, ខេត្តបុរីរាំ និងខេត្តសុរិន្ទ មានអាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យកើតផ្គររន្ទះ និងខ្យល់ខ្លាំង ៕

ត្រៀមៗ! ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ “សង្ក្រាន្តវត្តភ្នំ” ៤ថ្ងៃពេញ

0

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP80LN-fuDpPlWHMwYlg9T2Yvdu0zU_XxKYktp0wvqTpkKF1vBuEEhWG2SvUluYDprFRqcGKwGygnOKf1hyphenhyphen2CcE_puSOjjGQ51c0wnZXC0vsn0ZZVtUS08gN7l34qXaW5JQD0mAETOL15cWUehyphenhyphentk1k676KxVP5ijN9bFE0bD_6TWCXXwmv70N0YHwGNw/s1241/photo_2024-03-28_18-01-27.jpg

នៅក្នុងសង្ក្រាន្តនេះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVryjbae80LLUHZtJwB-MvKLiOATuNr9uAHLn_98jog7uYQ8pc-8hhW47kQZhTcTrNYkhyphenhyphenphyfiCc2Ajleamsy8nG20HIDWXRjmdP7Mt25fumkEba4lQWk8BD5ELol1MmwjUJLvkOA8EOJ4q28mB1q9OBl7oaZP4oPeVmfjOOgZgBsjxeIFPurbMiLeGs/s1024/photo_2023-04-05_17-39-45-1024x682.jpg

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំឱ្យបានច្រើនកុះករផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjbiV_bIugq_T0Lm9l_pCrDe7fJIP4Z4_6qWPGaYPxxbvMzbzx36vt5diiTiFBDcDPG6_qGWgao1Zzw2NiBMpHV3sqel1yFhyphenhyphenfKLpWZki3xBEyfdP9vpUbOTeYtJY0TWqJUew8de9or3MDsNm0oNVBpl-Lx6pSUBpDXVwseP0kBLicyuOAY6WU93k5EL8/s1080/FB_IMG_1681472732841.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmX1LrYb2QFFonjln1jpd7zeAh5dnDHvr6uvNho7IOsKUl7cEP2YlxT0G95VenMVmvqrkpD47NEulpXQQv0EvHj5blWerscHWPlw9i7ds0qaKeMV5Gs-fgyES4-Ti4egj7tY2p-Hn6FQIuGOjMYdjtBry6S1vHn08oCDzBasEYhmq5nkB6BX1iSbXnV0/s1280/433026494_713863290910685_5308650383827813222_n.jpg

ជំងឺចម្លែក! សម្លឹងមើលមុខអ្នកដទៃឃើញខុសពីទ្រង់ទ្រាយដើម

0

សហរដ្ឋអាមេរិក ៖ វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកជំងឺម្នាក់ មានអាយុ៥៩ឆ្នាំ រស់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក ដែលបានមកពិភាក្សាជាមួយវេជ្ជបណ្ឌិត ដោយសារតែអ្នកជំងឺរូបនេះមានអាការៈចម្លែកខ្លាំង ។ នៅរៀងរាល់ពេលអ្នកជំងឺសម្លឹងមើលមុខអ្នកដទៃ ស្រាប់តែឃើញទម្រង់មុខអ្នកនោះខុសពីទ្រង់ទ្រាយដើម រហូតធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃទៀតផង ។

ក្រោយពីវេជ្ជបណ្ឌិតបានត្រួតពិនិត្យអាការៈរបស់អ្នកជំងឺយ៉ាងលម្អិតរួចហើយ វេជ្ជបណ្ឌិតនិយាយថា អ្នកជំងឺរូបនេះបានកើតជំងឺចម្លែកម្យ៉ាង ដែលមានឈ្មោះកាត់ថា «PMO» ។ វេជ្ជបណ្ឌិតបញ្ជាក់ថា ចាប់តាំងពីពេលកត់ត្រាមកនៅទូទាំងពិភពលោក មានអ្នកជំងឺប្រភេទនេះត្រឹមតែ៧៥នាក់ប៉ុណ្ណោះ ។

ជំងឺ PMO បានកើតឡើងយូរមកហើយ ហើយវាជាជំងឺមួយពាក់ព័ន្ធនឹងភាពខុសប្រក្រតីរបស់ផ្នែកសរសៃប្រាសាទ និងបណ្តាលឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកជំងឺ ។ ហេតុនេះ អ្នកជំងឺនឹងមើលឃើញទម្រង់មុខរបស់អ្នកណាម្នាក់ផ្លាស់ប្តូរខុសពីទ្រង់ទ្រាយដើមទាំងស្រុង ។

ទោះយ៉ាងណា ជំងឺនេះគ្មានភាពច្បាស់លាស់ទេ ពីព្រោះអ្នកជំងឺមួយចំនួនបានជះសះស្បើយដោយខ្លួនឯងក្នុងរយៈពេលខ្លី ខណៈអ្នកជំងឺខ្លះទៀតបានឈឺជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគ្មានវិធីព្យាបាល ។ គេសន្និដ្ឋានថា អ្នកជំងឺ PMO អាចទទួលផលប៉ះពាល់ខ្លាំងផ្នែកខួរក្បាល ឬធ្លាប់ពុលកាបូនឌីអុកស៊ីតពីមុនមក ។

ហេតុនេះ វេជ្ជបណ្ឌិតអាមេរិកបញ្ជាក់ថា អាការៈទាំងអស់នេះ មិនមានន័យថា អ្នកជំងឺមានរោគសញ្ញាផ្លូវចិត្តនោះទេ ប៉ុន្តែវាកើតឡើងដោយសារភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទតែប៉ុណ្ណោះ ៕https://www.desmoinesregister.com/gcdn/authoring/authoring-images/2024/03/28/USAT/73132254007-picture-1.jpg?width=660&height=392&fit=crop&format=pjpg&auto=webp

Will Smith ត្រលប់មកវិញក្រោយពីមានរឿងចម្រូ.ងចម្រា.សទះកំផ្លៀង Chris Rock នៅលើឆាកអូស្ការ

0

Will Smith ត្រលប់មវិញជាមួយនឹងភាពយន្ត «Bad Boys 4» បន្ទាប់ពីមានរឿងអាស្រូវទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar កាលពីឆ្នាំ២០២២។ ភាពយន្តនេះបន្តពីរដូវកាលមុន Bad Boys for Life (២០២០)។ នៅក្នុងឈុតខ្លីៗដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែមីនា បានបង្ហាញឈុតឆាកជក់ចិត្តដិតអារម្មណ៍យ៉ាងច្រើន និងដំណើរការនៃការស្វែងរកការពិតរបស់ Mike Lowrey ដែលសម្តែងដោយ Will Smith ជាមួយនឹងប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ជាច្រើនមានទាំងឈុតឆាកកំប្លែងនិងសោកសៅផងដែរ។ https://variety.com/wp-content/uploads/2024/03/Screen-Shot-2024-03-26-at-9.02.38-AM.png?w=1000&h=563&crop=1

Bad Boys ត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ ១៩៩៥ ដែលរកចំណូលបាន ១៤១លានដុល្លារទូទាំងពិភពលោក។ ២រដូវកាលក្រោយដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០៣ និង ២០២០ ដែលក្នុងនោះរឿង Bad Boys for Life (២០២០) រកចំណូលបានជិត ៤៣០ លានដុល្លារដែលខ្ពស់ជាងថវិកាផលិតកម្មជិត ៥ ដង។ យោងតាម Box Office Mojo ស៊េរីនេះរកចំណូលបាន ៨៤០ លានដុល្លារនៅទូទាំងពិភពលោក។https://deadline.com/wp-content/uploads/2024/03/DF-00322_r_2000x1333_thumbnail-e1711458522369.jpg?w=681&h=383&crop=1

កាលពីមុន ឧប្បត្តិហេតុដែល Will Smith ទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២ បានប៉ះពាល់ដល់អាជីពសម្តែងរបស់លោក ដែលបណ្តាលឱ្យការងារពីរដែលលោកបានចូលរួមគឺ Bad Boys 4 និង Fast and Loose ត្រូវបានពន្យារពេល។ នាយកប្រតិបត្តិស្ទូឌីយោភាពយន្តកំពុងស្ទាក់ស្ទើរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយតារាសម្តែងដោយរង់ចាំការផ្លាស់ប្តូររបស់ក្រុមហ៊ុនផ្សេងទៀត។ មួយខែមុនមានរឿងចម្រូងចម្រាស Netflix កំពុងរៀបចំថតរឿង Fast and Loose ប៉ុន្តែត្រូវផ្អាក។ យោងតាម People Will Smith ទទួលបាន ២៥លានដុល្លារសម្រាប់ការបង្ហាញខ្លួននៅក្នុងភាពយន្តរដូវកាលទី៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTeG87gDn4xw4lZSaOuczsQWHvvAjttS7L__I-NyfZil0zfvKl6nodFURFjoKD5Hyfv_bK7jhTym7fxb3amX9Z2bi5Ndp5_864XA4qfY5aiFN4aBxBeISkxxX_XiH7hQwb2yxOC2NSYVoCH5qA5iyaQfxzOQY8SVPheamGIAEc7tEzcRu4F9feTUPFv3U/s976/image_2024-03-28_16-24-50.png

Will Smith មានអាយុ ៥៦ ឆ្នាំគឺជាតារាសម្តែងជនជាតិអាម៉េរិកដ៏ល្បីល្បាញ។ យោងតាម ទស្សនាវដ្ដី Forbes លោកគឺជាតារាភាពយន្តដ៏ជោគជ័យបំផុតម្នាក់ដែលសម្តែងបានជាង២០ភាពយន្តទទួលបានថ្លៃខ្លួនរាប់រយលានដុល្លារ។ តារាសម្តែងរូបនេះក៏ត្រូវបានគេស្គាល់ថាជាតារារ៉េបម្នាក់ផងដែរដោយបានឈ្នះពានរង្វាន់ Grammy ចំនួន៤។
បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសនៅឯ Oscar ២០២២ ពេលនេះតារាសម្តែងរូបនេះកំពុង ដកខ្លួនចេញពី Academy។ អ្នករៀបចំកម្មវិធី Oscar បានហាមប្រាមតារាសម្តែងមិនឱ្យចូលរួមក្នុងពិធីប្រគល់រង្វាន់រយៈពេល ១០ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Will Smith នៅតែមានឱកាសទទួលបានការតែងតាំងនិងឈ្នះប្រសិនបើមានគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK7s-b8qwDijax0jt4YRC2wbVnn-FkproM8UW7tMgR10CQKMTnKH4WA093QpO2Es8WDn7RXfKSxbmEkHIiB8fyPr-sftbRZLo0lY0UU55fluySOYJiYR-eUlhKymXJZM8ptJKw1CeaVqdeF3cOMJHlILXzz5YkShWSiN4A_aCy17ij4ZDwT1ZEApDUtHM/s1500/will-smith-martin-lawrence-bay-boys-premiere-0e1ae8a37a53438fa713394234e275c4.jpg

ទាក់ទងនឹងទំនាក់ទំនងរបស់លោកជាមួយ Chris Rock លោក Will Smith បានព្យាយាមបង្កើតឡើង ប៉ុន្តែមិនបានជោគជ័យឡើយ។ Will Smith បានសូមទោសតារាកំប្លែង Chris Rock និងក្រុមគ្រួសារនៅលើបណ្ដាញសង្គម ប៉ុន្តែ Chris Rock បានបដិសេធ។ ក្រោយពេលកើតហេតុ អ្នកទាំងពីរបានទទួលការព្យាបាលផ្លូវចិត្ត៕

ស្ពានអាកាស “មរតកតេជោ” នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

0

ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ ខែមេសា នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYDyVRBLgV53oToNpVFhRXX6m8R_7HA9NGYqd7kcMzfRcatQ-HNo7sN_G50EX2yev9c6W71fyTaaPK-IpIq6yL0B19NzgrD6y6Hly2ERhQ7M4Dib1s5OjOjWwGvxvSe4eFzx4UuoeBNW0XxoudNsupwS6RSdKkZGJ4_wU-5U0iVI3uq0tz8aKIW6jgq_s/s1280/433497258_928191865975621_8308060856547458059_n.jpg

ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeFuYA52BDU_lWNs3O_0kJgGDG2c2dhKk-KV2wyETjcQGbZs7D1bLfyqlw57k5mU6rWubfwD0YumtJyXdFmYNNPQst7UwGo9O2ivx0S1Qrv8lhZr8sahuxFZm4rra5nr7AwHLASlzwqV-kjAHVBCpVua3DX93HNPVH17Q6tHLJBTpa9gcv91SS5CldsT8/s1280/434669664_928191989308942_7468517725790179199_n.jpg

គួរបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1RAMXp47aE3XIzos1zDWKBg1P6bkzJZ2d09gnIpfYhe3NWEcvkVQ6EZsYMVcCO73jOHqwa2Wo2nF2f_VGVOAhBPD6tRyliL2DyO2dPWht970nhCo1dFRjhzkyI3y2y6Xeplal85q4UNxYCz2_QfYwgoEs2r7ObuxhpT8WlZGg4kmWsW82HR2OWZ0ip_c/s1280/434673304_928191912642283_7125079747347314140_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn7gKILLXcQY2RfaCdYkKiMSXmoWbjHhv9PLihgpnylve1KEzwF6vz0D6Ol0W85ZDVrDfzMHFwQYwrNUrKIOIIo22-hmzmeh6JVSnpBJ_J8IJzGRFrQU6asFaL6Ccyb3WNDYJPSTMuItZOtVYoraaAnFO-U-hQ30NIGHQvYN-KbCkV-mhgFo_P6WtLyPY/s1280/photo_2024-03-28_15-16-20.jpg

 

ស្រណោះណាស់! សិល្បៈអាយ៉ៃបន្សល់ទុកតាំងពីដូនតាមក ខណៈបច្ចុប្បន្នកូនខ្មែរហាក់មិនសូវអើ.ពើ

0

អាយ៉ៃ គឺជាសិល្បៈប្រជាប្រិយខ្មែរមួយប្រភេទ ដែលទម្រង់អាយ៉ៃ កើតចេញពីតន្ត្រីប្របកៃ ដែលមានវត្តមានលើទឹកដីនៃប្រទេសកម្ពុជាតាំងពីយូរលង់ណាស់ហើយ។ បើយោងតាមឯកសារខ្លះបានកត់ត្រាថាអាយ៉ៃ គឺជាឈ្មោះអ្នកដែលច្រៀងចម្រៀងនេះ គឺមានឈ្មោះថា «តាយ៉ៃ» មានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាយ៉ៃកើតក្នុងឆ្នាំ ១៨៧៨ និងទទួលមរណៈភាពក្នុងឆ្នាំ ១៩៥៨ ដែលគាត់ត្រូវបានគេចងចាំថាជា មនុស្សពូកែខាងវោហាស័ព្ទបំផុត ប៉ិនប្រសប់ក្នុងការច្រៀងចម្រៀងកាព្យឃ្លោងមានចំណាប់ចុងជួនដោយឥតព្រាងទុក ព្រមទាំងចេះកំប្លែងសប្បាយទៀត ក៏បានទាញចំណាប់អារម្មណ៍ពីមហាជនគ្រប់ៗគ្នា។អាយ៉ៃឆ្លើយឆ្លង នាយ សាឡាត់ & នាង នូ សុភី - YouTubeសិល្បៈអាយ៉ៃ ត្រូវបានចែកចេញជា ២ ប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។ អាយ៉ៃឆ្លងឆ្លើយសម្តែងឡើងមាន១គូរ,២គូរ, ៣គូរ ច្រៀងឆ្លងឆ្លើយ លែបខាយដោយវោហារឥតព្រាងទុក លើប្រធានបទអ្វីមួយ។ ចំណែកអាយ៉ៃរឿងវិញ គឺដៃគូរច្រៀងទាំង២នាក់នោះ ត្រូវច្រៀងរៀបរាប់បកស្រាយអំពីសាច់រឿងណាមួយជាដើម។

ពីសម័យដើម ចម្រៀងអាយ៉ៃ មិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែកូនកម្លោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួន ត្រូវបានគេយកមកច្រៀង ដូចជាបទបំពេ បទច្រៀងកាត់សក់… ជាដើម។ ឯឧបករណ៍សម្រាប់ប្រគុំសិល្បៈអាយ៉ៃជំនាន់ដើម ចាស់ៗបានយកឧបករណ៍តន្រ្តីប្រភេទមហោរី ដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និង ក្រាប់មួយគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPtidvvIQ3pY2bHjYUjvQXPgk5FQEM8rcitEEaBqABz28u9UbIfgGOFHG5s6Vp-XWid8B5w_NJFZ2NGZytSDDyYfU7KOF7mWrSXQDt7uKPiLUPsGM0vrhqXE_eHF66ezMPVCpm_djQRXzOdrZQJJlHM6i_RZWUNUbNtfXgjG24oKNfuC5_Fq0z4Vzdfjs/s2592/0901201134041.jpg

ប៉ុន្តែរហូតមកដល់ក្នុងអំឡុងឆ្នាំ ១៩៥០ ដល់ ១៩៦០ ជំនាន់លោក តា សង្ហាផន និង តាម៉ុក ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវបាន គេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគុំ ជំនួសវិញដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និង ឆឹងមួយគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQS8Q6J_sVTbyNDe4WyAU0pz-4x2fcapsSNU8_Uw6xQBDsTu4Gfy3coLVxE6O1PwzPX_h_XXGsDFpdLY_NmEYgedJRq6LFb2aPi5-cUlA7B4-8RUk3mFd71RbCzDG20uszggKe0uZmvJtP0PY5LoTrDrTSGEVIPN7qcRj0sVzYuImfZe_gvuPCAPuV3I/s291/download%20(3).jpg

ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃល្បីៗកាលពីជំនាន់មុនមានដូចជា តាម៉ុក, លោកស្មៀនឈិន, ឯកឧត្តម ហ៊ុន ហេង, អ្នកស្រីសារាំ ប៉ាក, អ្នកស្រីកែវសង្វាពេជ្រ, នាយសង់ ស៊ីស, លោកព្រហ្ម ម៉ាញ ជាដើម។ ខណៈ អ្នកចម្រៀងអាយ៉ៃល្បីៗបច្ចុប្បន្ននេះ មានដូចជា អ្នកស្រីនួន សារី (ហៅយាយយ៉យ) , លោកដួង គា , និង អ្នកនាងខាត់ សុឃីម។ល។https://pbs.twimg.com/media/DvVDPc-UYAAjw84.jpg:large

យ៉ាងណាមិញ សព្វថ្ងៃនេះសិល្បៈអាយ៉ៃ ពុំសូវក្លាយជាទីពេញនិយមនោះទេ ព្រោះតែវត្តមានចម្រៀងសម័យ។ ជាចុងក្រោយ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់បន្តជួយគាំទ្រចម្រៀងអាយ៉ៃ ជាពិសេសក្នុងកម្មវិធីកាត់សក់នៃពិធីមង្គលការខ្មែរ ដើម្បីជាការអភិរក្សវប្បធម៌មួយនេះឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែងផងដែរ៕