ក្រោយពីអ្នកកាសែតប៉ាឡេស្ទីនឈ្មោះ Younis Tirawi បានបង្ហោះរូបភាពទាហានអ៊ីស្រាអែលឈរកាន់ទង់ជាតិថៃ នៅក្រោយរថក្រោះមួយគ្រឿងក្នុងតំបន់កាហ្សា ក្រសួងការបរទេសថៃបញ្ជាក់ថា ប្រទេសថៃមិនពាក់ព័ន្ធនឹង សង្គ្រា.ម ទេ ហើយការលើកទង់ជាតិរបស់ទាហានអ៊ីស្រាអែលនេះ មិនប៉ះពាល់ដល់ ចំណា.ប់ខ្មាំ.ង ដែលក្រុមហាម៉ាស់ចាប់ខ្លួនទេ ។

អ្នកកាសែតប៉ាឡេស្ទីនដ៏ល្បីឈ្មោះបានបង្ហោះរូបភាពទាហានអ៊ីស្រាអែលម្នាក់ឈរកាន់ទង់ជាតិថៃយ៉ាងធំនៅពីក្រោយរថក្រោះនៅតំបន់កាហ្សា ក្នុងអំឡុងពេលទាហានរូបនេះចុះប្រតិបត្តិការ ។ ក្រោយពីការបង្ហោះរូបភាពនេះ វាបានធ្វើឱ្យមហាជនចោទសួរថា តើប្រទេសថៃពាក់ព័ន្ធអ្វីនឹងសង្គ្រាមនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIP00V_45_B7ku90uEwHctXvngY26NZCC8bRLeYKnueJBTeqJ0d-Q7XwJbshWsGeT92R2o0FCnEHDLpaqHP19dOcCbuodEQO2MLpUPfDNvOaNeTNk3Y4zRH5WZ0G4cGb9plUyhLYaht3reDKdZL5jY16SmZ8E_bL44-tKjhh1eTQpn9vmCnYiCOjASQU/s768/photo_2024-03-29_10-28-49.jpg

ក្រសួងការបរទេសថៃបញ្ជាក់ថា ក្រសួងបានបញ្ជាទៅស្ថានទូតថៃប្រចាំនៅប្រទេសអ៊ីស្រាអែល ឱ្យត្រួតពិនិត្យបញ្ហានេះ ហើយក្រសួងការបរទេសថៃនិយាយថា វាមិនប៉ះពាល់ដល់ចំណាប់ខ្មាំងជនជាតិថៃ ដែលក្រុមប្រដាប់អាវុធហាម៉ាស់ចាប់ខ្លួនទេ ។

បើតាមសេចក្តីរាយការណ៍បង្ហាញថា ទាហានអ៊ីស្រាអែលឈរកាន់ទង់ជាតិថៃ រូបនេះឈ្មោះ Segi Netzerr ហើយរូបភាពនេះមានការចូលមើលរហូតដល់១លាន៦សែនលើក គិតចាប់ពីរូបភាពបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijcsyVbCM3y3SJ42msGP3Yh0WZuPtzmhyphenhypheni9vMOwbrjnUhy64O2-W2f7i-Of-53jBA9USbWS7_FF7uOU7Ww8yYMmp_6lswEtB3XTwh3sMdPYwE8MxnQku6K9EMW1TjgW3LnpiaRZm6x_TmnvfcuY74YiJJQy-MlU9G8fyEME8fqrCfwsbSx4aDPN-_avnI/s739/GJrl2sAWgAA9LM6.jpg

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសថៃបានបញ្ជាឱ្យស្ថានទូតថៃប្រចាំនៅប្រទេសអ៊ីស្រាអែល ស៊ើបអង្កេតករណីទាហានអ៊ីស្រាអែលកាន់ទង់ជាតិថៃ នៅតំបន់កាហ្សារួចហើយ ។

ចំណែកក្រសួងការបរទេសអ៊ីស្រាអែលលើកឡើងថា មិនអាចពិសោធន៍រកការពិតថា រូបភាពនេះ គឺជារូបភាពដែលគេបង្កើតឡើងដើម្បីការឃោសនា ឬជារូបភាពពិតប្រាកដ ។ បើទាហានអ៊ីស្រាអែលកាន់ទង់ជាតិថៃប្រាកដមែន គឺវាជាទង្វើរបស់ទាហានអ៊ីស្រាអែល ដែលពុំបានគិតឱ្យស៊ីជម្រៅ ។ ហេតុនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនគាំទ្រដាច់ខាត ប៉ុន្តែរដ្ឋាភិបាលទទួលស្គាល់ថា មិនអាចគ្រប់គ្រងទង្វើផ្ទាល់ខ្លួនរបស់ទាហានគ្រប់រូបបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vZRIRFVjlHPMpa8ObA_5FRVIM1CDRQbm_riHrgU29cs7qyVhakUMUAidNAhBrxqPmcL1qUpPkJkVWOXonAlDsg-29dk2ez2PkPFNrtUb5GXw04Gca1fkO6tF4W3NW9sGidNBGnnCcQm3vwcvBqTjWqQVpS933CXzyOptUiLYBWJi76GKihauMObA9cM/s739/photo_2024-03-29_10-28-46.jpg

ស្ថានទូតថៃបានស្នើឱ្យប្រទេសអ៊ីស្រាអែលស៊ើបអង្កេតករណីនេះជាបន្ទាន់ ហើយក្រសួងការបរទេសអ៊ីស្រាអែលយល់ព្រមថា នឹងទំនាក់ទំនងជាមួយទាហានអ៊ីស្រាអែល (IDF) ដើម្បីស៊ើបអង្កេតករណីនេះ ។ ប្រសិនបើមានភាពច្បាស់លាស់បន្ថែម ក្រសួងការបរទេសអ៊ីស្រាអែលនឹងផ្តល់ដំណឹងឱ្យជ្រាបបន្តទៀត ។

លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ថា លោកជឿជាក់ថា រូបភាពនេះមិនប៉ះពាល់ដល់ចំណាប់ខ្មាំងជនជាតិថៃចំនួន៨នាក់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ទេ ពីព្រោះប្រទេសថៃមិនបានចូលរួមក្នុងជម្លោះ ៕