ប្រទេសចិន៖ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ Xiaomi ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ពិភពលោក បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនគឺម៉ូដែល Xiaomi SU7 ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ Tesla Model 3 ក្នុងតម្លៃ ៣៤,០០០ ដុល្លារ។ ដូច្នេះសម្រាប់តម្លៃរបស់រថយន្តអគ្គិសនីចិនគឺទាបខ្លាំងណាស់ ដែលធ្វើឱ្យវាទទួលបានការបញ្ជាទិញរហូតដល់ ៥០,០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ២៧ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcgGksDSXiELk_vsgbaNMBTMYmJcAvrMje1BZbzvyTlugXJu5ch2LJIO-nUMwykSaT4nUKYSTDGDHD-GuKjgfjxwDd_jT4kSfZXQ6KGUEm7dXGjpNyIgiDNesBKnMMoEWa-LRRkudHF2jJwZObUCd2lRx8bTbZkBQQBq68RZV4RpgLXrnFhXs72swZrYQ/s828/arenaev_001.jpg

លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា គាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់តាំងបង្ហាញរថយន្តអគ្គិសនី SU7 នៅក្នុងទីក្រុងចំនួន ៣៩ ទូទាំងទីផ្សារប្រទេសចិនជាមួយនឹងការដាក់លក់នៅក្នុងហាងចំនួន ២១១ របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបាននិយាយពីគម្រោងលក់រថយន្តអគ្គិសនីនៅបរទេសទេ។ SU7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនស្មាតហ្វូន Xiaomi ដែលវាមាន ៣ ម៉ូដែលគឺ SU7, SU7 Pro និង SU7 Max។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2PbYJiybuH52EfQhEUXpV8UhjptOkoHOUYxVSAyAlt13RsNkFJr92ZyyHEtaauNu8nouagA1nVqZwdaJUcaq9uYm39JPPaopNiinAzMm6nX6QPVZ7lo1rI6zcF-dApmttS8or1PkHs8WaATjw5gdAriHmjkiBzHBz2BJumo_CnE3aIqmnDxBxu1OFb94/s1277/SU3-1.jpg

រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានបំពាក់ដោយថ្ម Blade របស់ BYD ដែលមានសមត្ថភាព ៧៣.៦ kWh អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ៥.២ វិនាទី និងឈានដល់ល្បឿនអតិបរមា ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯ Xiaomi SU7 Pro វិញប្រើប្រាស់ថាមពលថ្ម ៩៤.៣ kWh ដែលមានចម្ងាយ ៨៣០ គីឡូម៉ែត្រ និងប្រើស្ថាបត្យកម្មសាក ៨០០V ។ កំណែនេះមានតម្លៃប្រហែល ៣៤,០២៦ ដុល្លារអាមេរិក ដែលស្មើនឹង Tesla Model 3 នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19kHJJnVox7NlZmcLGt9rihtGIQOEVuSJ9B74bi2NqZjyvStvZvbFSLZ9kGbq33qBw-vKehh8fMffQQRmxiEkvcYtSBhPUlz4W4g-9DBecPdlKBZZQOq_SHZaJMg9oYyxBZHkCunRvzB0881lPHlrzkjbtUz-jE44MTYomGNcL_Gl6ByAGBEzPlri13I/s1280/xiaomi-su7-colors.jpg

ចំណែកឯ Xiaomi SU7 Max ដែលជារថយន្តអគ្គិសនីស៊េរីទំនើបបំផុតមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ២.៨ វិនាទីជាមួយនឹងល្បឿនអតិបរមា ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានថាមពលថ្ម ១០១ kWh Qilin ផ្តល់ចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងពេលសាកម្តង។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺវាអាចដំណើរការបានចម្ងាយដល់ទៅ ៥១០ គីឡូម៉ែត្របន្ទាប់ពីសាកថ្មត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ រថយន្តនេះប្រើប្រព័ន្ធបើកបរ ៤ កង់ កម្លាំងម៉ាស៊ីនភ្លោះគឺ ៤៩៥ kW រួមទាំងកម្លាំងបង្វិល ៨៣៨ Nm និងមានតម្លៃរហូតដល់ ៦៩,០០០ ដុល្លារអាមេរិក៕