Home Blog Page 1130

ត្រឹមរយៈពេល ២ ខែប៉ុណ្ណោះ! ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសចិនបានកើនឡើងទ្វេដង

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះប្រទេសចិនបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន ២.៩៥ លាននាក់ដែលបានចូលមកទស្សនាប្រទេសនេះក្នុងខែមករា និងកុម្ភៈ ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃចំនួនកាលពី ២ ខែមុន និង ៤១.៥% ច្រើនជាងរយៈពេលដូចគ្នាបើប្រៀបធៀបកាលពីឆ្នាំមុន។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/01/18/40d2b349-0492-4b10-9459-b5f5adcd8923_90f5cd89.jpg

លោក Shi Zeyi អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរ បាននិយាយថា គិតត្រឹមថ្ងៃ ៣០ ខែមីនា ការកើនឡើងនៃអ្នកទេសចរភាគច្រើនមកពីប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញ ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាប្រទេសដែលរីករាយនឹងគោលនយោបាយបន្ធូរបន្ថយ និងគ្មានទិដ្ឋាការរបស់ប្រទេសចិន។ https://www.manilatimes.net/manilatimes/uploads/images/2024/03/30/322813.png

បើយោងតាមក្រសួងវប្បធម៌ និងទេសចរណ៍ ចាប់ពីខែកុម្ភៈដល់ខែមេសា ខ្សែនាវាទេសចរណ៍អាល្លឺម៉ង់នឹងនាំភ្ញៀវទេសចរជាង ១០,០០០ នាក់ទៅកាន់កំពង់ផែចិន។ កាលពីថ្ងៃទី ១០ ខែមីនា នាវាទេសចរណ៍អន្តរជាតិ Zuiderdam បាននាំភ្ញៀវជាង ២,០០០ នាក់មកពី ៤៧ ប្រទេសទៅកាន់កំពង់ផែ Dalian នៅភាគឦសាននៃប្រទេស។ លោក Shi បាននិយាយថា នេះជាលើកទីមួយហើយដែលកប៉ាល់ទេសចរណ៍ដ៏ធំបានមកទស្សនាភាគខាងជើងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩ មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvPevnH0OcU-QxDZ4FpUhyphenhyphen7i2JqbhsJbdFRL0sqM69tlt40i3Zvhj5pLY8F6B4DxILFwkHbZV-zYD89RVaoGzyjscDaVXaqSbqkfmxE2wpQOMKoMXnOaUVuJixpz1lTjv4QdahjKIeqYJw6RefMyK7zRflGtaSB0vpytkP8zWR7Thpr8TaDs7cg6nw6dc/s800/leshan-buddha-china-statue-GettyImages-52987333.jpg

ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។ នៅខែវិច្ឆិកា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានពង្រីកគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការជាមួយប្រទេសន័រវេស ដូច្នេះប្រជាពលរដ្ឋមកពីប្រទេសទាំងនេះមិនត្រូវការទិដ្ឋាការដើម្បីចូលប្រទេសចិនទេ។ បន្ទាប់មក នៅខែធ្នូ ឆ្នាំ ២០២៣ ចិនក៏ចាប់ផ្តើមអនុញ្ញាតឱ្យអ្នកទេសចរមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ សិង្ហបុរី និងម៉ាឡេស៊ី ចូលប្រទេសដោយគ្មានទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់អាជីវកម្ម ទេសចរណ៍ និងការសួរសុខទុក្ខសាច់ញាតិជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMbB9g9kTEqJub41iZ9QkKvdGj-ahdbOeOffVIICBVpGvlCR48rJOTe94Svzlz9X1ma6vdNkomZluHizjfLjHyhqVmsbzbb2p5yA13zIWnXvrpJXnbrZxTuzsPzcWBun2piedjCsowwcowSlTfbMcdgzb3CJy44siA7VFGVqmBG9sotSQVhOxetnoE644/s1200/photo_2024-04-04_10-44-18.jpg

យោងតាមលោក Shi ប្រទេសចិននឹងធ្វើការផ្លាស់ប្តូរបន្ថែមទៀតដើម្បីជួយភ្ញៀវទេសចរបរទេសធ្វើដំណើរបានយ៉ាងងាយស្រួល រួមទាំងការអនុវត្តដំណើរការទូទាត់ប្រាក់នៅកន្លែងទេសចរណ៍ កន្លែងសម្តែង និងសណ្ឋាគារ។ ប្រទេសចិនក៏នឹងផ្តល់សេវាកម្មទេសចរណ៍ជាច្រើន និងពង្រឹងការផ្សព្វផ្សាយនៅក្នុងទីផ្សារអន្តរជាតិផងដែរ។ ដូច្នេះហើយបច្ចុប្បន្ននេះ ប្រទេសចិនមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរួមគ្នាជាមួយប្រទេសចំនួន ២២ ទៀត។ ក្នុងនោះប្រទេស និងតំបន់ជាង ៦០ បានលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ឬចេញទិដ្ឋាការនៅពេលមកដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSmuYr4inoCen0XKl40o40nxHONKvog3ooMp5ymsnj5mQc5jFk4bMeP6wX79Kuz1XSAdHO5iWU2C62Vr6axv0nn-h0odbFrKBHlLwric_GS5_98dl-mgyLZ7kGDhr6HgujEdO6GNTdnyJ90yCOey5R9AH44iySugd2cFHRs4jWRTfNANGfDSWOKyPOP0/s1280/photo_2024-04-04_10-45-00.jpg

កាន់តែធ្ងន់ធ្ងរ! គ្រោះរញ្ជួយដីនៅតៃវ៉ាន់បង្កគ្រោះមហន្តរាយ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរហូតដល់ជាង ១០០០នាក់

0

សារព័ត៌មាន Reuters បានរាយការណ៍កាលពីព្រឹកថ្ងៃទី៤ ខែមេសានេះថា ចំនួនអ្នករងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រនៅភាគខាងកើតកោះតៃវ៉ាន់ ដែលបានបណ្តាលអ្នករងរបួសកើនឡើងដល់ជាង ១០០០នាក់គិតត្រឹមព្រឹកថ្ងៃនេះ។ ខណៈអ្នកស្លាប់មានចំនួន ៩ នាក់ ស្របពេលដែលមនុស្ស ៥២ នាក់ទៀតនៅតែបន្តបាត់ខ្លួន ដែលនេះគឺយោងតាមព័ត៌មានបឋម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdwjHPukR0eMzQtFhg2aYZ_BDxmy771zBxcCOM46dGLyUEMLLo3kga9nHqcYSECrkrYPpPgR0QRT63ztlBfvZiA6ozOr78wsYVXi2W9kGUx7gZThwIEAIcpjbfJCW04jKvYwmbYj7Byq_rgoklanS7RnJKRFUs9GcOSLUH8EWsUQnvsI2-wbjSYByZk6o/s1993/5XPVWPITHLTTR47RH7HYJUPHDM.jpg

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារនៅលើកោះតៃវ៉ាន់កាលពី៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសនេះស្ងប់សុខបានរយៈពេល ២៥ ឆ្នាំកន្លងមក។ ស្របពេលដែលមនុស្សម្នាកំពុងត្រៀមខ្លួនដើម្បីទៅបំពេញការងារ និងសាលារៀន ការរញ្ជួយដីគឺបានមានឥទ្ធពលខ្លាំងបំផុតនៅតំបន់ជនបទភាគខាងកើត និងតំបន់ Hualien ។ ខណៈដែលអគារនានាក៏ញ័រយ៉ាងខ្លាំងក្នុងទីក្រុងតៃប៉ិដែរ ប៉ុន្តែយ៉ាងណាមិញក៏មានការខូចខាតនិងការរំខានតិចតួចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtH6sYdf2NuLm4OEfI425jrmxyeYPPuS_98URSMfOTFFXoMiV6aFAr2rtiCl0Yr5W7Q0rMlZ0Tz4JBhOkmBr_Xe6mfB-zdWmDHLw_ZuH-Fu845aiPtfYjDIjI5Y7gRVwF77BNsoi5hHFGkckqS6b2f6vshczH3rAt0ul0t0-4bDzaK7bazVLKXryVDa9I/s664/09a893c_5088180-01-06.jpg

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បាននិយាយថា ចំនួនអ្នករងរបួសបានកើនឡើងដល់ ១,០៣៨នាក់ និង៥២នាក់ទៀតកំពុងបន្តបាត់ខ្លួន។ យោងតាមការបញ្ជាក់ ប្រតិបត្តិការជួយសង្គ្រោះលើកនេះគឺផ្តោតសំខាន់លើក្រុមមនុស្សដែលជាប់នៅលើផ្លូវហាយវេឆ្លងកោះ ដែលឆ្លងកាត់ជ្រលងភ្នំដែលតភ្ជាប់ Hualien ជាមួយឆ្នេរសមុទ្រភាគខាងលិចរបស់តៃវ៉ាន់ ដែលវាជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។https://www.aljazeera.com/wp-content/uploads/2024/04/2024-04-03T051141Z_1327594873_RC2TY6AM8ZNO_RTRMADP_3_QUAKE-TAIWAN-1712121367.jpg?w=770&resize=770%2C578

គួរបញ្ជាក់ថា ទីក្រុង Hualien ជាកន្លែងដែលមនុស្សជាច្រើនបានជាប់ក្នុងអគារទាំងអស់នៅទីនោះ ប៉ុន្តែពួកគេភាគច្រើនក៏ត្រូវបានជួយសង្គ្រោះចេញទាន់ពេលវេលា។ មនុស្សមួយចំនួនបានដេកនៅខាងក្រៅពេញមួយយប់។ ខណៈដែលការរញ្ជួយដីរាប់សិបលើកបានកក្រើកតំបន់នេះ ហើយក៏បានធ្វើឲ្យមនុស្សម្នាក្នុងប្រទេសតៃវ៉ាន់ទាំងមូល ព្រមទាំងប្រទេសជិតខាងខ្លាចរអាយ៉ាងខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKmJKuxjX3Uf_ok554MP8y9qMSnjKr_25tKUuMI0zPkA9-OsPNA35o-vlvmCuqT1fu8hD7S7cPJiDeHiYSIUQMAq8kp1lvM6jxOKchxs_jCz8vgTbjKWeuUO87aH_jxUhyphenhyphenKaoFGIDTWjfGbfb6lVYNBkLFMktdeom2LOjeVOE81PIenh2weoeP0zJs_Q8/s1100/gettyimages-2126601560_custom-d2c188d8ef50682c166168851574e11a2414c89a-s1100-c50.jpg

បញ្ចាំងកុននៅកណ្តាលទីបញ្ចុះ ស.ព ចិន មុនថ្ងៃសែនឆេងម៉េង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ចុះ ស.ព ចិនមួយកន្លែងស្ថិតក្នុងឃុំណៃមឿង ស្រុកមឿង ខេត្តពិស្នុលោក ប្រទេសថៃ មានគ្រួសារជនជាតិថៃកាត់ចិន បាននាំគ្នាមកបោសសម្អាតនៅទីបញ្ចុះ ស.ព ដើម្បីត្រៀមបញ្ចាំងកុនខ្នាតធំ និងរៀបចំពិធីសែនបុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងថ្ងៃឆេងម៉េង ។วังเวงได้ใจ! ฉายหนังให้ผีดู กลางสุสาน ลูกหลานหวังให้อากง-อาม่าดู - ข่าวสด

ក្នុងអំឡុងពេលនោះ ក្រុមការងារបញ្ចាំងកុនខ្នាតធំ ក៏បានរៀបចំដំឡើងផ្ទាំងក្រណាត់កុនដែលមានប្រវែងរហូតដល់១០ម៉ែត្រ ដើម្បីបញ្ចាំងភាពយន្តចិនឱ្យព្រលឹងវិញ្ញាណបុព្វបុរសនៅទីនេះបានទស្សនានៅយប់ថ្ងៃដដែល ។

បរិយាកាសនៅយប់នោះឃើញថា មានសភាពស្ងប់ស្ងាត់ និងមានតែសំឡេងចេញពីភាពយន្តប៉ុណ្ណោះ ។ អ្នកស្រុកដែលរស់នៅម្តុំនោះបានដឹងយ៉ាងច្បាស់ថា ការបញ្ចាំងកុននៅមុនថ្ងៃសែនឆេងម៉េង គឺសម្រាប់ឱ្យព្រលឹងវិញ្ញាណបុព្វបុរសបានទស្សនា មិនមែនសម្រាប់ឱ្យមនុស្សទូទៅទស្សនាកម្សាន្តនោះទេ ទើបពួកគេមិនបានមកចូលរួម ។วังเวงได้ใจ! ฉายหนังให้ผีดู กลางสุสาน ลูกหลานหวังให้อากง-อาม่าดู - ข่าวสด

មន្ត្រីសមាគមចិនប្រចាំខេត្តពិស្នុលោក លើកឡើងថា ការបញ្ចាំងកុនលើកនេះ គឺសម្រាប់ឱ្យបុព្វបុរសនៅទីបញ្ចុះសពចិនបានទស្សនា ដូចជា ៖ កុងម៉ា ដែលត្រូវបានកូនចៅយកមកបញ្ចុះនៅកន្លែងនេះ ។ រីឯនៅថ្ងៃឆេងម៉េងវិញ ក្រៅពីកូនចៅរៀបចំម្ហូបអាហារ និងនំចំណីផ្សេងៗសែនបុព្វបុរសហើយ ពួកគេនឹងរៀបចំសែនម្ហូបអាហារឱ្យព្រលឹងគ្មានសាច់ញាតិផងដែរ ។

មន្ត្រីសមាគមចិនរូបនេះនិយាយថា ៖ «ចំណែកភាពយន្តដែលយកមកបញ្ចាំងនៅទីបញ្ចុះសព គេនឹងជ្រើសរើសភាពយន្តក្បាច់គុន ឬភាពយន្តប្រភេទ Action ។ ការបញ្ចាំងកុនខ្នាតធំត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីមានកន្លែងបញ្ចុះសពនេះ ។ ចំណែកនៅព្រឹកថ្ងៃទី៥ ខែមេសា កូនចៅនឹងយកម្ហូបអាហារមកសែនបុព្វបុរស ។ ការរៀបចំសែនឆេងម៉េង គឺជាប្រពៃណីដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន ហើយគេចាត់ទុកថា គឺជាការដឹងគុណដល់បុព្វបុរសផងដែរ» ។สีสันวันเช็งเม้ง ลูกหลานจัดหนังกลางแปลง 3 คืน เปิดกลางสุสานให้บรรพบุรุษดู

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ជនជាតិថៃកាត់ចិននៅខេត្តពិស្នុលោក ក៏បានរៀបចំបញ្ចាំងកុនចិននៅទីបញ្ចុះសពដូចគ្នាដែរ ។ ពេលនោះ ពួកគេបានបញ្ចាំងកុនចំនួន៣យប់ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារពួកគេជឿថា ឪពុក-ម្តាយ និងសាច់ញាតិដែលបានចែកឋានទៅនឹងមកអង្គុយមើលកុននៅទីនេះ ៕

 

 

កីឡដ្ឋានផ្ទុកមនុស្សបានច្រើនជាងគេនៅលើលោក នឹងលេចរូបរាងនៅទ្វីបអាហ្រ្វិក

0

ប្រទេសម៉ារ៉ុក អេស៉្បាញ និងព័រទុយហ្គាល់ គ្រោងនឹងធ្វើសហម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ខណៈម៉ារ៉ុកត្រៀមនឹងសាងសង់កីឡដ្ឋានដ៏ធំជាងគេលើលោក ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVmQBROOStmHGmYRmBdiS1jbkrRDsV04ScRtCd3qRW0OsO23nilyf6EvL6cVSceTL_Dm_j_f4-6dJT0L7MGdLlu9oTsRIi2RCUPPLrqQJfG9HU9rptCfEJizogR4fSojL_SnBg2uIwPaH8nd9bINlm5N9wN7PrVBxTprwaUR7FayTEnAVrmURbKxGz1ho/s1200/morocco+1.jpg

កីឡដ្ឋានដែលម៉ារ៉ុក គ្រោងនឹងសាងសង់ អាចផ្ទុកទស្សនិកជន១១៥,០០០នាក់ ដោយគ្រោងចំណាយថវិការប្រមាណ៤៥៩លានអឺរ៉ូ និងរយៈពេល៥ឆ្នាំសម្រាប់ការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41W-de89uVCDYoN-cZq9EtdlXfxYS0sONwPoA6mYf8ST-cbTIJORVnuJLWGxQ84mgnbkEN2q6ULSSOhGKHMEFxEB0vVTL7liECy0pRxAFC4Zb3Vk7r8ptF_rblT407elDzAKmGH4cgpqpMrQvBl78UHTdQs4PE5yeSycxN9gE9YbMj5XA1oX71_zshDI/s1200/morocco+2.jpg

កីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដោយរុញច្រានកីឡដ្ឋាន Rungrado 1st of May របស់ប្រទេសកូរ៉េខាងជើង ទៅឈរនៅលើ២វិញ (ផ្ទុកទស្សនិកចំនួន ១១៤,០០០)។NORTH KOREA - Rungrado 1st of May Stadium (Pyongyang)                                      កីឡដ្ឋាន Rungrado 1st of May

បន្ថែមពីលើសមត្ថភាពដ៏ធំ ពហុកីឡដ្ឋានក៏នឹងមានទីលានកីឡា អាងហែលទឹក មជ្ឈមណ្ឌលលក់ទំនិញ និងសណ្ឋាគារផងដែរ ដោយបំពេញតាមតម្រូវការទាំងអស់របស់ FIFA៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaGGha06QofndeSWo4djn368-1ZkdX0QPLwO1FOoXPsT1I7cUu9cej3V7p5lKYPx8E3xdInAJlnjAF_CUkaaE0fTiV7Zvl-oZ-gfwYKVZ3z1VOloErpWuAcwmqPC5QR1ZFAdn-FBtqitXT6ikonXmuR4yRQdsu_JFIEmLLEJW2jsWR0Z-Hsl99NLJAGWM/s1200/morocco+3.jpg

 

មកស្គាល់កំពូលមហាសេដ្ឋី ១០ រូបដែលមានជាងគេលើភពផែនដីក្នុងឆ្នាំ ២០២៤

0

នៅលើភពផែនដីបច្ចុប្បន្នមានមហាសេដ្ឋីសរុបទាំងអស់ ២,៧៨១ នាក់គិតត្រឹមឆ្នាំ ២០២៤ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា ខណៈមហាសេដ្ឋីខ្លះ កំពុងសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃ ដែលបង្កើតថ្មីៗបង្ហាញពិភពលោក។ ទោះជាយ៉ាងណា បញ្ជីអ្នកមានបំផុតលើលោកអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយអាស្រ័យលើទ្រពសម្បត្តិសុទ្ធចុងក្រោយ និងលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយបើយោងតាមទស្សនាវដ្តី Forbes ដែលបានប្រកាសកាលពីពេលថ្មីៗនេះថា នៅលើភពផែនដីរបស់យើងមានមហាសេដ្ឋី ១០ រូបប៉ុណ្ណោះដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតលើលោកក្នុងឆ្នាំ ២០២៤ នេះ។

១. Bernard Arnault៖ មហាសេដ្ឋី Bernard Arnault បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីអ្នកមានបំផុតរបស់ពិភពលោកជាលើកទីពីរជាប់ៗគ្នា។ បច្ចុប្បន្នលោកជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនប្រណិតដ៏ធំបំផុតរបស់ពិភពលោក LVMH ដែលក្រុមហ៊ុននេះជាម្ចាស់នៃម៉ាកសម្លៀកបំពាក់ល្បីៗ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។ ដូច្នេះបើនិយាយពីទ្រពសម្បត្តិសុទ្ធរបស់គាត់គឺមានចំនួន ២៣៣ ពាន់លានដុល្លារអាមេរិកគិតក្នុងឆ្នាំ ២០២៤។Louis Vuitton boss Bernard Arnault remains richest man in the world as  number of billionaires hits its highest ever – Public Radio of Armenia

២. Elon Musk៖ អ្នកណាមិនស្គាល់មហាសេដ្ឋីនៃបច្ចេកវិទ្យា Elon Musk មានទ្រពសម្បត្តិសុទ្ធ ១៩៥ ពាន់លានដុល្លារអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ជាអ្នកមានជាងគេលើលោក។Who Is Elon Musk?

៣.Jeff Bezos៖ ស្ថាបនិក Amazon លោក Jeff Bezos គឺជាមហាសេដ្ឋីលំដាប់លេខ ៣ នៅលើពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធ ១៩៤ ពាន់លានដុល្លារអាមេរិក។Jeff Bezos purchases third mansion in Florida for $90 million | Property –  Gulf News

៤.Mark Zuckerberg៖ នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg មានទ្រពសម្បត្តិសុទ្ធ ១៧៧ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០២៤ នេះ ដែលលោកបានជាប់ជាមហាសេដ្ឋីលំដាប់ទី ៤ នៅលើភពផែនដី។Mark Zuckerberg | Biography & Facts | Britannica

៥.Larry Ellison៖ ជាមួយនឹងទ្រពសម្បត្តិសុទ្ធប្រមាណ ១៤១ ពាន់លានដុល្លារអាមេរិក លោក Larry Ellison ដែលជាប្រធានផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិក Oracle បានកាន់កាប់ភាគហ៊ុនប្រហែល ៣៥.៤% នៅក្នុងកម្មវិធីយក្សនេះ។ បើធៀបនឹងឆ្នាំមុន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិករូបនេះបានកើនឡើងរហូតដល់ ៣៤ ពាន់លានដុល្លារ។Larry Ellison | Biography, Oracle, & Facts | Britannica

៦.Warren Buffett៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett មានទ្រពសម្បត្តិសុទ្ធចំនួន ១៣៣ ពាន់លានដុល្លារអាមេរិក គឺជាមហាសេដ្ឋីលំដាប់ទី ៦ លើភពផែនដីក្នុងឆ្នាំ ២០២៤ នេះ។Warren Buffett: 'This $100 college course gave me the most important degree  I have'

៧. Bill Gates៖ ទ្រព្យសម្បត្តិរបស់លោក Bill Gates ភាគច្រើនបានមកពីភាគហ៊ុនរបស់ Microsoft។ ដោយឆ្នាំនេះគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ១២៨ ពាន់លានដុល្លារ កើនឡើង ២៤ ពាន់លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។Bill Gates Shares His Plans to No Longer Be One of the World's Richest  People | Vanity Fair

៨. Steve Ballmer៖ លោក Steve Ballmer គឺជាអតីតនាយកប្រតិបត្តិរបស់ Microsoft ដែលដឹកនាំក្រុមហ៊ុននេះពីឆ្នាំ ២០០០-២០០៤ ដោយគាត់បានចូលបម្រើការងារជាមួយក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៨០ ហើយជាបុគ្គលិកទី ៣០ របស់ក្រុមហ៊ុន។ ដូច្នេះទ្រព្យសម្បត្តិសុទ្ធរបស់គាត់នៅឆ្នាំនេះមានចំនួន ១២១ ពាន់លានដុល្លារអាមេរិក។Steve Ballmer is set to make $1 billion a year for doing nothing | CNN  Business

៩.Mukesh Ambani៖ មហាសេដ្ឋីជនជាតិឥណ្ឌា Ambani គឺជាប្រធានក្រុមហ៊ុនពហុឧស្សាហកម្ម Reliance Industries ដែលធ្វើអាជីវកម្មពីប្រេង និងឧស្ម័ន ទូរគមនាគមន៍ រហូតដល់ការលក់រាយនៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក Mukesh Ambani បានឡើងឋានៈក្លាយជាមហាសេដ្ឋីលំដាប់ទី ៩ របស់ពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធ ១១៦ ពាន់លានដុល្លារអាមេរិក។Forbes billionaires list: Ambani richest Asian with net worth of $116 bn |  India News - Business Standard

១០.Larry Page៖ លោក Larry Page គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Google រួម ប៉ុន្តែនៅឆ្នាំ ២០១៩ គាត់បានចាកចេញពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ទោះជាយ៉ាងណាគាត់នៅតែជាម្ចាស់ភាគហ៊ុនគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ។ ដូច្នេះលោក Larry Page មានទ្រពសម្បត្តិសុទ្ធចំនួន ១១៤ ពាន់លានដុល្លារអាមេរិក៕Larry Page Leaves Google And How A Tragic Death Inspired Two 25-Year-Old  Entrepreneurs | Today's Top 12 Stories

សម្លថៃមួយមុខជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអ..ន់បំផុតនៅលើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សម្លដែលពលរដ្ឋថៃចាត់ទុកថា គឺជាមុខម្ហូបដ៏ឆ្ងាញ់ប្រចាំខេត្តភាគខាងត្បូងឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមមុខម្ហូបចំនួន១០មុខ ដែលអន់បំផុតនៅលើពិភពលោក ។ រីឯអាហាររបស់ប្រទេសកម្ពុជា ឈ្មោះ «អាពីង» បានជាប់ចំណាត់ថ្នាក់ទី១៥ ។

វាបានក្លាយជាប្រធានបទមួយ ដែលអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងយ៉ាងច្រើន នាដើមខែមេសានេះ នៅពេលគេហទំព័រឈ្មោះ TasteAtlas បានផ្តល់ទិន្នន័យអំពីម្ហូបអាហារគ្រប់មុខនៅទូទាំងពិភពលោក, គ្រឿងផ្សំ និងភោជនីយដ្ឋាន រួមទាំងភេសជ្ជៈជាច្រើនប្រភេទ បានចាត់ចំណាត់ថ្នាក់អាហារចំនួន១០០មុខ គឺជាអាហារអន់បំផុតនៅលើពិភពលោក ។ គេហទំព័រនេះបង្ហាញថា សម្លថៃឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអន់បំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vcusappHTquiMjzUd9yp_7M5RsRtNZhKBUUDdfSMWLsVFDY4_pECuYwGhO2hi2VEsDkwCkclRtMdf2qIwPKt4JhhHa3EAaZ1am9_I7XTiMceKtcnFVMWBU1zqOJ30K2H0uodo68tZDa4daC_5FeVB-WGSMJ2WpwPoYSW3j8pIjchVeocm9QLC9HiVoo/s728/food.jpg

គេហទំព័រ TasteAtlas បានរៀបរាប់អំពីរសជាតិរបស់សម្លថៃឈ្មោះ «កែងតៃប្លា» ថា គឺជាសម្លដាក់សាច់ត្រី, ក្លិនឈ្ងុយ និងមានដើមកំណើតមកពីខេត្តភាគខាងត្បូងប្រទេសថៃ ។ សម្លនេះមានគ្រឿងផ្សំរសជាតិហឹរ ដូចជា ៖ ម្ទេស, រំដេង, ល្មៀត, កាពិ, ខ្ទឹមក្រហម និងស្លឹកគ្រៃ ។

ចំណែកគ្រឿងផ្សំផ្សេងទៀត រួមមាន ៖ ត្រីក្រៀម, ត្រប់វែង, ទំពាំង, សណ្តែកកួ និងបន្លែផ្សេងទៀត ។ ក្រៅពីសម្ល «កែងតៃប្លា» មានរសជាតិឈ្ងុយ និងខាប់ហើយនោះ គេអាចបរិភោគសម្លនេះជាមួយបាយស ។ កាលពីមុន សម្លមួយមុខនេះដាក់តែសាច់ត្រីប៉ុណ្ណោះ ហើយសម្លភាគច្រើនមិនដាក់ខ្ទះដូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkbwUFWZgwlEwRMBYi6SJjPzMshUjXzJsQutoe_5dNstc-P8kygbbkTxnc1paN8Eem5ZETRxYUNPvydS3gc5845gOmYqmUsejAOJ_oDUC7RN9yqYhi4Hy6roFQkizg2OUUIV5bO5s4sUFLOcxW_zZcyFV08W2l1G5f8P58ZdKHYe_V_f0NVSe1dWtHqg/s1140/RT1713_ImageBanner_1140x507.jpg

ខាងក្រោមនេះ គឺជាម្ហូបអាហារចំនួន២០មុខ មានរសជាតិអន់បំផុតនៅលើពិភពលោក ៖
១-កែងតៃប្លា ប្រទេសថៃ
២-Hákarl ប្រទេសអ៊ីស្លង់
៣-Fesikh ប្រទេសអេហ្ស៊ីប
៤-Yerushalmi Kugel ប្រទេសអ៊ីស្រាអែល
៥-Luther Burger សហរដ្ឋអាមេរិក
៦-Pani ca meusa ប្រទេសអ៊ីតាលី
៧-Jellied Eels ប្រទេសអង់គ្លេស
៨-Calskrove ប្រទេសស៊ុយអែត
៩-Peladillas ប្រទេសអេស្ប៉ាញ
១០-Smalahove ប្រទេសន័រវេស
១១-Beyin salatasi ប្រទេសតួកគី
១២-Chapalele មកពីកោះ Chiloe ប្រទេសឈីលី
១៣-Sneem Black Pudding ប្រទេសអៀរឡង់
១៤-Marmite and Chip Sandwich ប្រទេសនូវែលសេឡង់
១៥-Fried spider (អាពីង) ប្រទេសកម្ពុជា
១៦-Gazpacho de mango ប្រទេសអេស្ប៉ាញ
១៧-Bocadillo de carne de caballo ប្រទេសអេស្ប៉ាញ
១៨-Tinutuan ប្រទេសឥណ្ឌូណេស៊ី
១៩-Oil Down ប្រទេសហ្គ្រេនដា និង
២០-Lutefisk ប្រទេសន័រវេសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJyz3VSpas7hprDsv1TXRHz1dus3wAVEVeoc7F3kHDoeV0vVoFiTKOFAmQ6FC9ijv8l50ChFikl8ndIvW__S8rr5EF8zGptSfk7gdpusOsgYT6KTrfZgL1GkXSavt93P8ap4Z1wQMssQU_86YfyI_lBTgUcEiUJXhvC8pqKCTR6ynZw-BQmx0ET6FX6g/s680/%E0%B8%A3%E0%B8%9B-%E0%B8%AB%E0%B8%A5%E0%B8%81-%E0%B8%82%E0%B8%AD%E0%B8%87-%E0%B8%AA%E0%B8%95%E0%B8%A3-%E0%B9%81%E0%B8%81%E0%B8%87%E0%B9%84%E0%B8%95%E0%B8%9B%E0%B8%A5%E0%B8%B2.jpg

ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតនៅលើពិភពលោក បានប្រើប្រាស់ទិន្នន័យការផ្តល់ពិន្ទុពីអ្នកចូលមើលគេហទំព័រ TasteAtlas ដោយមានប្រព័ន្ធត្រួតពិនិត្យ និងកំណត់លើការផ្តល់ពិន្ទុ ។ ក្រៅពីនេះ ក្រុមអ្នកដាក់ពិន្ទុបានផ្អែកតាមគំនិតជាតិនិយមផងដែឬ ដើម្បីឱ្យការចាត់ចំណាត់ថ្នាក់បានត្រឹមត្រូវ និងមានសារៈប្រយោជន៍ ។ ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតចំនួន១០០មុខ នៅលើពិភពលោកលើកនេះ គឺជាការប្រមូលផ្តុំទិន្នន័យ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។

ក្រោយគេហទំព័រ TasteAtlas ចាត់ចំណាត់ថ្នាក់អាហារអន់បំផុតលើពិភពលោក ក៏មានមតិរិះគន់មួយចំនួនលើកឡើងថា មិនគួរសម្រេចចិត្តវិនិច្ឆ័យអាហារណាមួយតាមទស្សនៈសកលទេ ដោយសារវប្បធម៌ប្រទេសនីមួយៗខុសៗគ្នា ។ រីឯពលរដ្ឋថៃរស់នៅខេត្តភាគខាងត្បូងបញ្ជាក់ថា កែងតៃប្លា គឺជាមុខម្ហូបដ៏ឆ្ងាញ់ក្នុងចំណោមមុខម្ហូបផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណក្នុងតំបន់ ៕

ឪពុកម្តាយគ្រប់រូបមិនត្រូវព្រងើយកន្តើយ ចំពោះរោគសញ្ញាអូទីហ្សឹមលើកុមារ!

0

អូទីហ្សឹម គឺជាពិការភាពផ្នែកសរសៃរប្រសាទ ដែលជាកត្តាមួយធ្វើឲ្យមានបញ្ហានៅក្នុងការលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើន ដែលតែងកើតឡើងចំពោះកុមារអាយុចន្លោះពី ៣ខែ ដល់ ២ឆ្នាំ។ ជំងឺទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗលើកុមារ ជាពិសេស គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា ដែលបណ្តាលឲ្យពិបាកក្នុងការប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និងកុមារដទៃដោយបង្ហាញកាយវិការ ចរិតឫកពារ ខុសប្លែកពីមនុស្សធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzh6ABYyGFGbqXW8dIkGMRYJfc1f6icbdjnSfxFYF0yTqdMex2Spz8P6q9cIep5gGW17IkfFUXpiDj33kChda8-lO2zyE3AGUOiqdfBXVFAFkzFcMDD29kVpy3K0bQ_c4knFlMUEVikUdbxHO_DWqzNgKxRF4H_8Sywn4Si_JGj3Vl7BmL1vI1C7Vt9I/s2334/sen-autism.jpg

យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលអាចបង្កក្មេងកើតជំងឺអូទីហ្សឹម គឺបណ្តាលមកពីកត្តាហ្សែន និងបរិស្ថាន។ ជាពិសេស ក្មេងជំងឺអូទីហ្សឹមនេះ កើតមានតាំងពីអំឡុងពេលចាប់កំណើតក្នុងផ្ទៃម្តាយ ខណៈទារកដែលកើតមិនគ្រប់ខែ ឬកើតមកខ្វះទម្ងន់មានហានិភ័យខ្ពស់ក្នុងការមានអូទីហ្សឹមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0s23sv1nqoY-vDufWr_reT4dcb-DsFsbSq_MZFpPQm1uIxZPJGl63EDuYKqenrPm4gvFLq-aMUbNW2-zU2cQMxLQYiB0cpNmZNx2TJFHBIgfSQC7c-VxaxOaD6WSB4a-bz1OGKce-koLm7PpAjN0h60tS5DiDf7Rf9BZW3P5X76Zwf2iBxSIMHJ7jWVM/s850/tips-to-improve-behavior-at-home-in-children-with-autism.jpg

ចំពោះករណីកម្រខ្លះ ក្មេងកើតអូទីហ្សឹម គឺបណ្តាលមកពីម្ដាយបានប៉ះពាល់និងស្រូបក្លិន គីមី នៅពេលមានគភ៌។ វិធីល្អបំផុតដើម្បីជៀសវាងកុំឱ្យទារកកើតអូទីហ្សឹម ម្ដាយនៅពេលមានផ្ទៃពោះត្រូវតែយកចិត្តទុកដាក់ខ្លាំងអំពីសុខភាពរបស់ខ្លួនព្រមទាំងទារកនៅក្នុងផ្ទៃ និងពិនិត្យការលូតលាស់ក្នុងផ្ទៃឲ្យបានទៀងទាត់។ ស្ត្រីមានផ្ទៃពោះត្រូវលេបថ្នាំវីតាមីនទៅតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យ និងហាមមិនឲ្យប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងជាដើម។https://cdn-iifgp.nitrocdn.com/iqreXanXZIoVCNzsvjiygJIekRUcKASd/assets/images/optimized/rev-6d17d41/www.firstdiscoverers.co.uk/wp-content/uploads/2016/05/36444918_m.jpg

កុមារកើតអូទីហ្សឹម ភាគច្រើនបង្ហាញរោគសញ្ញាកាន់តែច្បាស់នៅអាយុ ចន្លោះពី ១ឆ្នាំទៅ ២ ឆ្នាំ ដូចជាកុមារទាំងនោះចូលចិត្តធ្វើកាយវិការក្ដាប់ដៃ ទះដៃ បក់ដៃ លោត ដើរ ដំណើររចុងជើង យកក្បាលទៅបោកទង្គិចនឹងវត្ថុអ្វីមួយ រឹងរូស ស្រែកយំខ្លាំងៗ ទាមទារអ្វីមួយ មាន អារម្មណ៍ឆាប់ប្រែប្រួល ខឹងឆេវឆាវច្រើនជាដើម ។ រីឯកុមារកើតអូទីហ្សឹមខ្លះទៀត គឺមិនអាច ឆ្លើយតបនៅពេលហៅចំឈ្មោះ មិនចូលចិត្តសម្លឹងមើលភ្នែកអ្នកណាឡើយ ច្រើនហូរទឹកមាត់ និងធ្វើអ្វីប្លែកៗ ក៏ដូចជាសើចខុសទំនងជាដើម ហើយស្ថានភាពរបស់ពួកគេអាចប្រែប្រួលទៅតាមកម្រិតពិការភាពនៃផ្នែកណាមួយ។https://hiddentalentsaba.com/wp-content/uploads/2023/04/angry-autistic-child-scaled-2.jpg

ទោះជាយ៉ាងណា ការដែលឪពុកម្តាយ អាណាព្យាបាល អនុញ្ញាតិឲ្យកុមារឱ្យមើលទូរស័ព្ទ ឬក៏ Tablet ច្រើនម៉ោងពេកចំពោះកុមារដែលកើតមានបញ្ហាអូទីស្សឹមស្រាប់ គឺកាន់តែធ្វើឱ្យកុមារមាន ការលំបាកក្នុងការប្រាស្រ័យទាក់ទង និងការពិបាកយល់បន្ថែមទៀតផងដែរ៕

ផ្ទុះការវែកញែក! ពាក្យ «ជះទឹក» និង «បាញ់ទឹក» មួយណាជារបស់ខ្មែរ មួយណាជារបស់អ្នកជិតខាងផ្ទះលេខ២?

0

ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់នាពេលខាងមុខ ខណៈដែលប្រទេសក្បែរមួយចំនួនទៀតក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ពួកគេដំណាលគ្នាដែរ។ ជាមួយគ្នានេះ ការលេងទឹកបាននឹងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមពលរដ្ឋទាំងប្រទេសកម្ពុជា ថៃ ឡាវជាដើម ជាពិសេសគឺក្រុមយុវជននិងយុវនារីសម័យថ្មី សម្រាប់ឱកាសដ៏ពិសេសនេះ។ ទោះជាយ៉ាងណា របៀបនៃការលេងទឹកនេះ មានទាំងការជះទឹក បាញ់ទឹក គប់ទឹក ជាដើម ដែលបានបង្កឲ្យមានការរិះ.គន់ជាហូរហែរក្នុងចំណោមមហាជនមួយចំនួន ថាបានលេងតាមប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3owrtj9oOkororFLnJgoGjqkN5641HN_OCwCl0_ZsID_OoGeI6EizyJokVFc1nYq8ThqPIKT62XPuGkRiY2O9dB5YrrTPS-j9jG4xeOwTemck4a3FIXwA9U8_3DZJLjWpsxOoSyKBPfH2eYvDDRQ362_PzNuRJiJUWQaCa3seXrQNdbUBCoNVL5Ml1Rk/s500/11042019vd06.png

វប្បធម៌នៃ«ការលេងជះទឹក»ក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ «ការលេងជះទឹក»ពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ ដែលពាក្យថា “ជះ” គឺជាការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពចង្រៃនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszhsgXcDTfgX43zKFHoW_H3MgV-_cUsovFf2wfwsTATy_LAWZFCcstwNlDaVSMacNB9imA-LSqzCNjcIb-CcGI4nbZpDDHKncTaezGugF_Q4cfm1ZcHkXLqkVvpjjJbffF5BITGUOoHg-hbCp9JzYIKv1urFi7hJVuHZ1cLMavC8tsbU1bn6gNvSmEIU/s750/photo_2023-04-05_11-35-14-1024x682.jpg

«ការលេងជះទឹក»តាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguuvAKty2Jmk1oFb3TAS8WG0kE-jS-RJhaSAHXQVu95e2ZHG4jg4wqSBJOh5_oOq8dZ-W_nKVFdyI122g5RtyrVdpRu3Ob5v-9rp9SFsqN9rd5g_klHcsLocErTW6QrtFVZZG_sDQXAer47oUlSYVsDyX6UDJbB9TdQ75d-0vxhS30i-Vi9aBQ8ljrHGI/s512/unnamed.jpg

ដោយឡែក «ការលេងបាញ់ទឹក» ដោយប្រើប្រាស់នូវកាំភ្លើងសម្រាប់បាញ់ទឹក មិនមែនជាប្រពៃណីខ្មែរពីដើមនោះទេ ដែលតាមការលើកឡើងវាទំនងជាមានប្រភពមកពីប្រទេសថៃ វៀតណាមជាដើមដែលនិយមលេងមុន ខណៈដែលការនិយមនៃលេងបាញ់ទឹកនេះក៏បានហូរចូលក្នុងប្រទេសកកម្ពុជាបច្ចុប្បន្នផងដែរ ដែលជាហេតុបណ្តាលឲ្យមហាជនមួយចំនួនយល់ច្រឡំថា «ការលេងទឹក» គឺជារបស់ប្រទេសជិតខាងអ្វីបែបនេះ។ ជាថ្នូរប្រឡប់មកវិញ «ការលេងជះទឹក» ជាប្រពៃណីខ្មែរបុរាណ ខណៈដែល «ការលេងបាញ់ទឹក» គឺជាលំហូរចូលពីបរទេស៕

ស្ពានតម្លៃ១១២លានដុល្លារ ឆ្លងកាត់ទន្លេមេគង្គ នឹងសាងសង់រួចរាល់លឿនជាការគ្រោងទុក

0

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះដែលមានប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ZUE6bFerQPTyt_WRiVBilL1i9dL6TO1mdINj2dh898wzGb3gs80wKCNQlyuh3Er4G5E4jNL2X9kAzzBkUjP12DsXpZP1hLav1KKlhrfrrMy8v8LQ2YqVvFHbvSVgxNj6KZHIV5rHHFuUqcisUwff7VqZ6WXC9FoxBqQm6Y18yXxJZpE8eRknQl5_NBw/s1280/434659176_737835288527468_9009911951188718084_n.jpg

គម្រោងសាងសង់ស្ពាននេះ ត្រូវចំណាយថវិការ ១១២លានដុល្លារអាមេរិក ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuprBezSadSBIE6-g17iTsModg-Vv0Zcq_XsyESr6BktVXBaEzXIO2SRwbjA4P6TzRsiSwSsJNmQoHgr-G2RLr4YV3DsmKU3nYeX6bY2omEP81uGPNO9lgb8J9AcvSElnI2ptoLw9aR1Dhib9oNQg1NUZIkZlzFkglHsA-UkCwIQIQt1lVt6KUD6Yrv-E/s1280/434664715_737835378527459_4536289873154647979_n.jpg

    គួរបញ្ជាក់ដែរថា គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែបើតាមការបញ្ជាក់របស់ក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ការសាងសង់នឹងបញ្ចប់មុនផែនការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja10BaF9F4h-NQEMTjUlE_YxSnitZtqhAA_XGaLIQV0JbrCbfEx-wT654NTKjRZnGRXwsFJ6STYN_evygAlS5lVDNCdYv7TgBuJXciZ0y-MkoQmvxjkT-7Df_XXFHXv9CuSAOBRQEW-pPHKdC278heTnOiGI4ui4KtuzZWXaIti6TnqBUybWgREPIVhZM/s1280/434710435_737835371860793_5215148047974249227_n.jpg

     

ហាមយករបស់ញ៉ាំ២មុខនេះឡើងលើរថយន្តក្រុងនៅជប៉ុនដាច់ខាត

0

ប្រទេសជប៉ុន ៖ បើយើងទៅកម្សាន្តនៅប្រទេសជប៉ុន ហាមយករបស់ញ៉ាំទាំងពីរយ៉ាងនេះឡើងលើរថយន្តក្រុងនៅជប៉ុនជាដាច់ខាត ។ មគ្គុទ្ទេសក៍ទេសចរណ៍ជប៉ុនបានបញ្ជាក់ហើយបញ្ជាក់ទៀតពីបម្រាមនេះ ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ជួយសហការជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilI3z0YeQbkjJOnMWDfNxe4X6QBq6S_KbXsW4qwfiETu_UgD3Rcd9pNoizVGtrWNgUCtnj9cSCUKpv-sM1rOAxHnits9Qj8-P5PZg1Y4vcxGDHW__F2i0aNmXmHFH-uxUx0LdVB6KXAfmxKmENIOUP886qjF_LYcNQHE51eMMNcUSbyAMuhtfWKx1mwk0/s640/Guide_ja_494_main.jpg

ក្នុង១ឆ្នាំៗ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរច្រើនបំផុត ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។ ភ្ញៀវទេសចរជាច្រើននាក់មានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែពួកគេពុំទាន់ជ្រាបថា រថយន្តក្រុងដែលផ្តល់សេវាកម្មដឹកភ្ញៀវនៅប្រទេសជប៉ុន បានចេញបម្រាមអ្វីខ្លះសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ។

ក្រៅពីការណាត់ជួបគ្នាគោរពតាមពេលវេលា ជនជាតិជប៉ុន ឬភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ នៅពេលឡើងជិះរថយន្តក្រុង ពួកគេមិនអាចយកការ៉េម (ប្រភេទ Soft Serve Ice Cream) និងកែវកាហ្វេដែលគ្មានគំរបបិទ ឡើងលើរថយន្តក្រុងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cpnM-COFTNa-xcoWPWMUYr9ewTpHvBEZ9qF-l3fntUM-DIKgAaB7Co_zc51gBYrJueJ_YvYjUmracyeMHNhwiRO7xBDh8QOKF5o6BQi1jeG5LjaNOtZdHJSYaxQpDvn06HzUUQl-J59rKdTxG96Ige2jQ8o-WWcCchVBvfhgh-F8Urca9UnJbKzdJfE/s1024/IMG_4388_11.jpg

នៅតំបន់ទេសចរណ៍របស់ជប៉ុន មានហាងលក់ការ៉េម និងនំចំណីផ្សេងៗ ដែលភ្ញៀវទេសចរភាគច្រើនចូលចិត្តបរិភោគ ។ បើភ្ញៀវទេសចរចង់ទិញការ៉េមនៅតាមតំបន់ទេសចរណ៍ទាំងនេះ គឺពួកគេត្រូវតែបរិភោគការ៉េមនោះឱ្យអស់ជាមុនសិន មុនពេលឡើងជិះរថយន្តក្រុង ។ រីឯកាហ្វេវិញ មិនថាទិញពីហាងណា ឬកាហ្វេម៉ាកអ្វីទេ បើភ្ញៀវទេសចរចង់យកកាហ្វេឡើងលើរថយន្តក្រុង គឺត្រូវតែមានគំរបបិទឱ្យជិត ។

ការហាមឃាត់បែបនេះ ដោយសារជនជាតិជប៉ុនផ្តោតខ្លាំង និងយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាចម្បង ។ បើកន្លែងណាមានភាពកខ្វក់ បុគ្គលិករបស់រថយន្តក្រុងអាចចំណាយពេលវេលាជូតសម្អាតរថយន្តក្រុងគ្រប់កន្លែងទាំងអស់ ។ ហេតុនេះហើយ ទើបពួកគេសុំការសហការពីអ្នកដំណើរជាមុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPNy9qWB2YfGb-MvGW4mDLbRrAR7Gqa5KGxexf2glBAfGlOYkaNxt9NCbYHda8Fttq0diEO2j1X7tVjCxsVXFpvyzTQ-OarCKUW6MOWFF-piJ8EutWcTPCiZL8Ilgniti1vYJrbrWyOsWN1_oS5igaT5Z-gt06Celd1RL24WfZ9xeBCMErCOjNBsli3so/s750/uprihqni14fqjgdr1usi.jpg