Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាថ្មីៗ ជប៉ុនផលិតស្លាបព្រាអំបិលអគ្គិសនីជួយបង្កើនរសជាតិប្រៃដោយស្វ័យប្រវត្តិ

បច្ចេកវិទ្យាថ្មីៗ ជប៉ុនផលិតស្លាបព្រាអំបិលអគ្គិសនីជួយបង្កើនរសជាតិប្រៃដោយស្វ័យប្រវត្តិ

44
0

ប្រទេសជប៉ុន ៖ ស្លាបព្រាអំបិលអគ្គិសនី (Electric Salt Spoon) គឺជាផលិតផលថ្មីបំផុតរបស់ក្រុមហ៊ុនជប៉ុន ដែលផលិតឡើងសម្រាប់ជំនួយដល់អ្នកចូលចិត្តបរិភោគអាហាររសជាតិប្រៃ ។ អ្នកប្រើប្រាស់ស្លាបព្រានេះបរិភោគអាហារនឹងទទួលបានរសជាតិប្រៃដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ដាក់អំបិលបន្ថែមក្នុងអាហារទេ ។ នៅខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនបានលក់ស្លាបព្រានេះតាមអនឡាញនៅប្រទេសជប៉ុន ប៉ុន្តែដឹងអត់ថា តើស្លាបព្រាមួយមានតម្លៃប៉ុន្មាន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRsw3pIysPrCmqrtuLdSRjjrBmpkW6FBFmZMkba7UHLShchezkEC24POo0V57iLFOvDGLAlAiXN318cAgK9oHZaFTKtwIZi5B6QBJHH2mcPJ_dFU7-ZZbLkvWHqGXwS8WZGR5H55gQ4TB_n-MbfFjxF8tYnPO1maSpGb5mPTvbBmDOLSxZytBO7VoALA/s700/photo_2024-05-22_14-14-53.jpg

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនជប៉ុនឈ្មោះ Kirin Holdings បានផលិតស្លាបព្រាអំបិលអគ្គិសនី ដែលមានលក្ខណៈពិសេសខុសពីស្លាបព្រាផ្សេងទៀត គឺអ្នកប្រើប្រាស់នឹងទទួលបាននូវរសជាតិប្រៃជាងមុន ហើយពុំចាំបាច់ដាក់អំបិលក្នុងអាហារទេ ។

ក្រុមហ៊ុន Kirin Holdings និយាយថា នឹងដាក់លក់ស្លាបព្រាអំបិលអគ្គិសនីនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបានលក់ផលិតផលថ្មីនេះតាមអនឡាញនៅប្រទេសជប៉ុន ចំនួនត្រឹមតែ២០០ស្លាបព្រាប៉ុណ្ណោះ គឺស្លាបព្រាមួយមានតម្លៃប្រមាណ១២៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoorAjwvemC0fAx6CmCrTRq4X9EyYkJ73JVhH2ElEiitlX16_3SI-cdF5IGk02fxqSU1RQrlE7ytCL2p0SYHkE6S82Lwp_lZmg_n3-qWrS3HMGWfNO1kIZcjzOyh5q76_tv9Z9ZsjTlUTh2niMn0UaPOkaYQz_f-njLty8CKdf3YAsYERTqEAOGe715qA/s799/electric-salt-spoon.webp

ចំណែកដំណើរការរបស់ស្លាបព្រាអំបិលអគ្គិសនី គឺវាផ្ទុកនូវអគ្គិសនីមានកម្រិតខ្សោយ ដែលអាចគ្រប់គ្រងដោយការចុចប៊ូតុងតែមួយប៉ុណ្ណោះ ។ នៅពេលអ្នកប្រើប្រាស់ចុចប៊ូតុងភ្លាម ស្លាបព្រានឹងបញ្ចេញពន្លឺដែលអាចទាញយក Sodium Ion បញ្ជូនទៅអណ្តាតរបស់អ្នកប្រើប្រាស់ ហើយពួកគេនឹងទទួលបានរសជាតិប្រៃលើសមុនជិតទ្វេដង ។ ហេតុនេះ ពួកគេពុំចាំបាច់ដាក់អំបិលបន្ថែមក្នុងអាហារដែលកំពុងបរិភោគទេ ហើយស្លាបព្រានេះអាចយកទៅសាកជាមួយថ្មប្រភេទ Lithium Ion ដែលស្រដៀងគ្នានឹងការសាកថ្មទូរស័ព្ទដៃ ។

វាជាដំណឹងល្អសម្រាប់អ្នកជំងឺលើសឈាម, ជំងឺបេះដូង និងជំងឺតម្រងនោម ដោយពួកគេពុំចាំបាច់បរិភោគអាហារមានរសជាតិប្រៃ ពីព្រោះគ្រាន់តែប្រើប្រាស់ស្លាបព្រានេះហើយ ពួកគេនឹងទទួលបានរសជាតិប្រៃដូចអំបិលធម្មជាតិដែរ ។ ជាទូទៅ មនុស្សចាស់ៗនៅប្រទេសជប៉ុនបានបរិភោគអំបិលចំនួន១០ក្រាមក្នុង១ថ្ងៃ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf8OqbyhgPnHZyHvgKI81MXTvTPCwATQC6LRolzvsMsitSRGiu8PkXRzoiX-8ISnemlmXXHoOjcQ9riUR4ZHkn6s4VG6EEDtOkk9kEZnNlYuzfpO9lf2XXn6xOWAb6W03SrSZiQz-rpE4vtjBu53xjiJmRoMsB4pkw5Zm0GFxNhbVytxda4zxt7aPMc64/s3840/2024-05-20T103808Z_1_LYNXMPEK4J0CP_RTROPTP_4_JAPAN-SPOON.jpg

ក្រុមហ៊ុន Kirin Holdings ចាប់ផ្តើមលក់ស្លាបព្រាអំបិលអគ្គិសនីតាមអនឡាញបណ្តើរៗហើយនៅប្រទេសជប៉ុន គឺលក់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រុមហ៊ុនលក់ត្រឹមតែ២០០ស្លាបព្រាប៉ុណ្ណោះ ដោយស្លាបព្រា១ មានតម្លៃប្រមាណ១២៥ដុល្លារអាមេរិក ហើយនឹងចាប់ផ្តើមលក់នៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ ៕