Home Blog Page 1129

ពលរដ្ឋរុស្ស៊ីចុះឈ្មោះធ្វើយោធាកើនឡើង ក្រោយហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រី

0

ប្រទេសរុស្ស៊ី ៖ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ពលរដ្ឋរុស្ស៊ីបានមកចុះឈ្មោះធ្វើយោធា រហូតដល់ជាង១សែននាក់ បើគិតចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ។ រីឯរយៈពេល១០ថ្ងៃ ក្រោយកើតហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ មានពលរដ្ឋរុស្ស៊ីមកចុះឈ្មោះធ្វើយោធា ចំនួន១ម៉ឺន៦ពាន់នាក់ ។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថា ៖ «ក្នុងអំឡុងពេលសម្ភាសន៍រយៈពេល១សប្តាហ៍ នៅតាមទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ី គឺអ្នកមកចុះឈ្មោះធ្វើយោធាភាគច្រើនប្រាប់ថា ពួកគេចង់សងសឹកឱ្យអ្នកស្លាប់នៅកន្លែងប្រគំតន្ត្រី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤» ។https://static.euronews.com/articles/stories/08/15/13/22/1440x810_cmsv2_ef7dfa95-3d7a-5742-ae9d-c14e84902e8d-8151322.jpg

ហេតុការណ៍បាញ់ប្រហារនៅកន្លែងប្រគំតន្ត្រី Crocus City Hall នាពេលកន្លងមក បានធ្វើឱ្យមនុស្សស្លាប់មិនក្រោម១៤៤នាក់ ។ វាជាទង្វើរបស់ក្រុមប្រដាប់អាវុធរដ្ឋអីស្លាម (IS) ហើយពួកគេក៏បានប្រកាសថា នឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។

ទោះយ៉ាងណា ប្រទេសរុស្ស៊ីនៅតែជឿថា ក្រុមជនបង្កហេតុនេះ គឺជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែទីក្រុងកៀវរបស់អ៊ុយក្រែន បានបដិសេធយ៉ាងខ្លាំងថា មិនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះទេ ខណៈសហរដ្ឋអាមេរិកនិយាយថា វាជាគំនិតឥតប្រយោជន៍ ។https://bsmedia.business-standard.com/_media/bs/img/article/2024-03/23/full/1711159953-1937.jpg?im=FeatureCrop,size=(826,465)

ហេតុនេះ ប្រទេសរុស្ស៊ីត្រូវតែជ្រើសរើសកម្លាំងយោធាថ្មីជាបន្តបន្ទាប់ ដើម្បីបន្តគោលដៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ។ សង្គ្រាមនេះបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ តាំងពីរុស្ស៊ីបានបើកឆាកឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។
https://i.insider.com/6314b4d9ed92be0018c5d8ff?width=1136&format=jpeg
កាលពីឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានបញ្ជាឱ្យជ្រើសរើសបុរសរុស្ស៊ីចូលបម្រើយោធា ចំនួន៣សែននាក់ ។ ប៉ុន្តែលើកនេះ មេដឹកនាំរុស្ស៊ីនិយាយថា វាពុំចាំបាច់ទេ ដោយសារមានមនុស្សជាច្រើននាក់ស្ម័គ្រចិត្តចុះឈ្មោះធ្វើយោធា ។

ផ្ទាំងឃោសនាបានសរសើរយោធារុស្ស៊ី ដែលស្ម័គ្រចិត្តទៅប្រយុទ្ធនឹងអ៊ុយក្រែនថា «ជាអ្នកស្នេហាជាតិ» និង «ជាវីរបុរស» ត្រូវបានគេយកទៅបិទនៅតាមទីក្រុងផ្សេងៗទូទាំងប្រទេសរុស្ស៊ី ។ ក្រៅពីនេះ ប្រទេសរុស្ស៊ីបានលើកទឹកចិត្តដល់អ្នកមកចុះឈ្មោះធ្វើយោធា ដោយការផ្តល់ប្រាក់ខែឱ្យខ្ពស់ជាងប្រាក់ខែការងារធម្មតា ។

ចំណែកលោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងកាលពីខែមីនា ឆ្នាំ២០២៤ ថា ទីក្រុងមូស្គូ នឹងពង្រឹងកងកម្លាំងយោធាឱ្យកាន់តែរឹងមាំ នៅចុងឆ្នាំ២០២៤ នេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgBWQDC6BssbIOZTMGNh_PKAmyeXEG35YaTV_MCjtrE2AI10G3H2sNPc9wasoQ2WogYi5J8hPKI2iUStTMaE3yGzTbQnbWDCUFWbOuK0dc-665ccQgSzsWKyjJ8XHM3BvgZrrPykdix1PNUytmt_MvXcW6ASkbLzL2TFcJ1pMvje7MsaXzclbwCfH7F8Y/s1200/russia-military-desertion-problem-ukraine-war.jpg

មកស្គាល់ប្រទេសចំនួន ៤ ដែលមានគ្រាប់ពេជ្រច្រើនជាងគេបំផុតលើលោក

0

ជាធម្មតាបើនិយាយអំពីពេជ្រ គឺវាពិតជាល្បីខ្លាំងណាស់ក្នុងការប្រើប្រាស់ជាគ្រឿងអលង្ការមានតម្លៃដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃជាដើម ប៉ុន្តែតាមពិតទៅ ៨០ ភាគរយនៃគ្រាប់ពេជ្រទាំងអស់ ដែលគេជីកយកពីរ៉ែនៅជុំវិញពិភពលោក គឺត្រូវបានប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មទៅវិញទេ ដោយសារតែពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី។ ពេជ្រត្រូវគេនិយមប្រើប្រាស់សម្រាប់ការកាត់ សំលៀង ឬខួងត្ថុធាតុរឹងៗដទៃទៀត នៅក្នុងការងារឧស្សាហកម្ម និងស្រាវជ្រាវ ក្រៅពីការយកទៅច្នៃជាគ្រឿងអលង្ការ។ ដូច្នេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលសម្បូរពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក?

១.ប្រទេសរុស្ស៊ី៖ ប្រទេសដ៏ធំមួយនេះអាចនិយាយបានថាជាកន្លែងស្តុកធនធានពេជ្រធំជាងគេលើលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង ដោយប្រទេសនេះបានចាប់ផ្តើមការជីករករ៉ែពេជ្រនៅឆ្នាំ ១៩៤៧ ហើយឥលូវជាប្រទេសសម្បូរពេជ្រច្រើនបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេបំផុតលើលោកផងដែរ ដូច្នេះប្រទេសរុស្ស៊ីមានពេជ្រសរុបទាំងអស់ ៤១ លានការ៉ាត់។

https://www.e-mj.com/wp-content/uploads/2013/09/images_sept2013_russia_Diamond-mine-Udachni.jpg

២.ប្រទេសបុតស្វាណា៖ ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី ២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ ១៨៧០ មកគ្រាប់ពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនបានមកពីទ្វីបអាហ្រិ្វកនេះឯង រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។ ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ ១៩៥០ ហើយវាមានលក្ខណៈជាប្រតិបត្តិការផ្លូវការនៅឆ្នាំ១៩៧១ ដូច្នេះគិតមកដល់ឆ្នាំ ២០២៤ នេះប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រ្វិកនេះមានពេជ្រសរុបទាំងអស់ ២៤ លានការ៉ាត់។https://www.mining-outlook.com/media/Botswana-Diamonds-Main-jpg.webp

៣.ប្រទេសកាណាដា៖ ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩៨ ហើយអណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឱ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឱ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៣ នាពេលបច្ចុប្បន្ន។ ហេតុនេះហើយប្រទេសកាណាដា មានពេជ្រសរុបទាំងអស់ ១៦ លានការ៉ាត់។https://cabinradio.ca/wp-content/uploads/2018/05/A-view-of-the-Ekati-diamond-mine.jpg

៤.ប្រទេសកុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ ៤ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ មានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលជាការសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.‌១ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គិតមកដល់ឆ្នាំ ២០២៤ នេះបរិមាណពេជ្រនៅក្នុងប្រទេសនេះបានធ្លាក់ចុះសល់ត្រឹមតែ ៩ លានការ៉ាត់ប៉ុណ្ណោះ៕https://www.mining-technology.com/wp-content/uploads/sites/19/2022/06/diamond-mine-10thJune.jpg

តោះមកគយគន់ទេសភាព«ទឹកជ្រោះព្រះនិម្មិត»ដ៏ល្បីល្បាញរបស់កម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសឡាវ

0

ទឹកជ្រោះស្អាតជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺ «ទឹកជ្រោះព្រះនិម្មិត ឬទឹកធ្លាក់សុភ័ក្រមិត្ត» ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ជាប់នឹងព្រំប្រទល់ខេត្តចំប៉ាសាក់នៃប្រទេសឡាវ។

ទឹកជ្រោះព្រះនិម្មិត គឺស្ថិតនៅព្រំប្រទល់រវាងខេត្ត២នៃប្រទេសកម្ពុជា គឺខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ វាគឺមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រទេ តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEeaz8_3oas1yRvY7qLEv9Z7jr1Qj0E8a6Kcb0QdqO0yeKXJTA0XY1NMyHygAKKWfmX7V3rBwSc920M60vGRg2dq2u_-Wwo31TIvTypeoXmdJy7eo86jYPpbQ6c6FcUxi4VXj15e7PwkqPR7cbu21kTuZlRqgOhDTh7YtPT8mnJW1dUZlXygP-WBEdDNw/s650/3de8e9813ed829224f5fda3c13943931e551d10d.jpg

រមនីយដ្ឋានទឹកជ្រោះព្រះនិម្មិត ហាក់ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ព្រោះតែផ្ទាំងទស្សនីយភាពដ៏កម្ររបស់វា អមជាមួយនឹងខ្យល់ត្រជាក់បរិសុទ្ធស្រស់ស្រាយ ព្រៃប្រឹក្សាអមជុំវិញនោះផងដែរ។ ម្យ៉ាងវិញទៀត វាគឺជាកន្លែងដែលទឹកទន្លេមេគង្គបានហូរយ៉ាងកំហុកកាត់តាមថ្មដារ ដែលមានកម្ពស់រហូតដល់ ២៦ម៉ែត្រ។

ចំពោះរដូវវស្សាវិញ ទឹកទន្លេទីនេះនឹងកើនឡើងដល់កម្រិតអតិបរមា ល្បឿនទឹកហូរគឺមានកម្លាំងកាន់តែខ្លាំងក្លា បំភាយចេញជាផ្សែងអ័ព្ទត្រជាក់ពេញផ្ទៃទន្លេ។ ខណៈនៅរដូវប្រាំង កម្រិតនៃទឹកទន្លេក៏មានការថមថយ ដែលអាចឲ្យមើលឃើញនូវផ្ទាំងថ្មរដិបរដុប ថ្មខ្លះមានរាងជាដុំពក ខ្លះទាល ខ្លះស្រួច ទៅតាមរាងធម្មជាតិរបស់វា ស្របពេលដែលទឹកបន្តហូរបណ្តេញគ្នាចុះជាបន្តបន្ទាប់ ស្រស់ស្អាតគួរជាទីគយគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYCKzFIAQEpgfw1X1C0I0wcMfkCsCD6dwK72udO_fk3kcmHmLbeGBf7_3k47yCYWFZu1GSh68dD1_AyIFcDf4F8UXcFqFuSpwAaSTNmo5Dx3qZA60JyvMs-UlSjLoy7N1kKU7MyWXtDaM8xScMUJEMTrknpLPqUWVhqNXgjetE7ld3I9QFb0wCXOytq4/s1920/sequence-04-7SHK1NFvnlB4lk0IHBt1I.jpg

នៅទីនោះ ក៏មានកញ្ចុះនិងកន្លែងសម្រាកលំលែជាច្រើនសម្រាប់អង្គុយកម្សាន្តមើលទេសភាព អាចបោះតង់សម្រាក ព្រមជាមួយនឹងការបម្រើសេវាកម្មម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។ ហើយវាពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ព្រៃប្រឹក្សា ស្តាប់សំឡេងទឹកហូរតាមដងទន្លេ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ៕
តោះមកគយគន់ទេសភាព«ទឹកជ្រោះព្រះនិម្មិត»ដ៏ល្បីល្បាញរបស់កម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសឡាវ

ទឹកជ្រោះស្អាតជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺ «ទឹកជ្រោះព្រះនិម្មិត ឬទឹកធ្លាក់សុភ័ក្រមិត្ត» ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ជាប់នឹងព្រំប្រទល់ខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT95gSF7hMcWX0EroUM1On2v6t81ldv0VQ1Fmv0fkMzGGHK5BaMWSST-JGzWZqalQFIxPufXSH2JCX5-OHM-9uPTHkQL2WgXJjIlt6zjefdTJqYJcnk8Y0B9IiutA2Cu2cELcXt1BQiaN8tNym4J3_S0Ql5FozYLZ9TMSaCwGh3wZmQYO3YgOOwesih8k/s650/3de8e9813ed829224f5fda3c13943931e551d10d.jpg

ទឹកជ្រោះព្រះនិម្មិត គឺស្ថិតនៅព្រំប្រទល់រវាងខេត្ត២នៃប្រទេសកម្ពុជា គឺខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ វាគឺមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រទេ តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4QbC3dldy9-R_fKS19GuHN9GYeX1I3l2sH1Psrac9QruVX7ADz1LHrpmSGZMYS2pCqMF9JiwP0NzQpJBflxxo50mhWEImMrchtNV-infUOxk22Z3h7Q8ur6AXvQXEzIRDLTuPlQ1cpl-8QU18I0LdIs3p5peZMX3vqt7sUxsdole1-chnanJwLzLLKDQ/s1100/vuth_1567238827_92962_8198.jpg

រមនីយដ្ឋានទឹកជ្រោះព្រះនិម្មិត ហាក់ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ព្រោះតែផ្ទាំងទស្សនីយភាពដ៏កម្ររបស់វា អមជាមួយនឹងខ្យល់ត្រជាក់បរិសុទ្ធស្រស់ស្រាយ ព្រៃប្រឹក្សាអមជុំវិញនោះផងដែរ។ ម្យ៉ាងវិញទៀត វាគឺជាកន្លែងដែលទឹកទន្លេមេគង្គបានហូរយ៉ាងកំហុកកាត់តាមថ្មដារ ដែលមានកម្ពស់រហូតដល់ ២៦ម៉ែត្រ។

ចំពោះរដូវវស្សាវិញ ទឹកទន្លេទីនេះនឹងកើនឡើងដល់កម្រិតអតិបរមា ល្បឿនទឹកហូរគឺមានកម្លាំងកាន់តែខ្លាំងក្លា បំភាយចេញជាផ្សែងអ័ព្ទត្រជាក់ពេញផ្ទៃទន្លេ។ ខណៈនៅរដូវប្រាំង កម្រិតនៃទឹកទន្លេក៏មានការថមថយ ដែលអាចឲ្យមើលឃើញនូវផ្ទាំងថ្មរដិបរដុប ថ្មខ្លះមានរាងជាដុំពក ខ្លះទាល ខ្លះស្រួច ទៅតាមរាងធម្មជាតិរបស់វា ស្របពេលដែលទឹកបន្តហូរបណ្តេញគ្នាចុះជាបន្តបន្ទាប់ ស្រស់ស្អាតគួរជាទីគយគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBJOKRpFkIxvVJSZk12sfh449VPN1Jg6LhuQ1pUi1yPlRr2EvV3DYJHmRjbL9DABTHSisc54lWiAB-VSL2-EDt3StTFRUTQYC9jUqmQH-Ug8Er-ntQjlmuriXijn-47GthZ54qiLohA9w-F2iLdpsEb9-RcE2F9QJFQ8iwV6kwQ9fx08YxD2VzyrBUys/s1100/vuth_1567239087_40191_1380.jpg

នៅទីនោះ ក៏មានកញ្ចុះនិងកន្លែងសម្រាកលំលែជាច្រើនសម្រាប់អង្គុយកម្សាន្តមើលទេសភាព អាចបោះតង់សម្រាក ព្រមជាមួយនឹងការបម្រើសេវាកម្មម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។ ហើយវាពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ព្រៃប្រឹក្សា ស្តាប់សំឡេងទឹកហូរតាមដងទន្លេ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ៕

អាកាសយានដ្ឋានធំជាងគេនៅកម្ពុជា

0

លាតសន្ធឹងលើផ្ទៃដីជាង ២៦០០ ហិកតា គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅកម្ពុជា។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ — Cambonomistអាកាសយានដ្ឋាននេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។ព្រលានយន្តហោះតាខ្មៅតម្លៃ ២ពាន់លានដុល្លារ សាងសង់សម្រេចបាន ៦៣.១%ហើយផ្លូវចូលព្រលាន នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរចូលទៅកាន់ព្រលាន។

ប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕

 

ក្រុមហ៊ុន Apple គ្រោងបង្កើតមនុស្សយន្ត AI ដែលអាចជួយការងារផ្ទះជាលើកដំបូង

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងបង្កើតគំរូមនុស្សយន្ត AI ដើម្បីជួយកិច្ចការងារផ្ទះរបស់មនុស្ស បន្ទាប់ពីគម្រោងផលិតរថយន្តបើកបរដោយខ្លួនឯងរយៈ ១០ ឆ្នាំត្រូវបានបរាជ័យ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតមនុស្សយន្តប្រភេទថ្មី ដើម្បីបម្រើគ្រួសារ ដែលត្រូវបានគេចាត់ទុកថាជាគម្រោងទី ៣ របស់ក្រុមហ៊ុន បន្ទាប់ពីផលិតផលដែលបានបង្កើតឡើងដូចជា iPhone និង iPad ។ មនុស្សយន្តនេះត្រូវបានបំពាក់ដោយអេក្រង់ និងកាមេរ៉ា ហើយអាចតាមដានអ្នកប្រើប្រាស់នៅក្នុង និងជុំវិញផ្ទះ។https://external-preview.redd.it/well-this-doesnt-bode-well-for-us-amazon-robotics-vp-left-v0-ZqI1d-NaboySjQPFA3_cXvPAC6K7ozjqCJajpfe5qD4.jpg?auto=webp&s=941e56cd4a5e0cd66f84c9b3db1b452c6655e9ab

ប្រភពដដែលបាននិយាយទៀតថា មនុស្សយន្តនេះនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ផ្តល់ព័ត៌មាន ឬផ្តល់ការព្រមាន ប្រសិនបើរកឃើញថាសមាជិកគ្រួសារស្ថិតក្នុងគ្រោះថ្នាក់។ អេក្រង់នៅលើឧបករណ៍អាចជំនួស iPhone ឬ iPad ដើម្បីធ្វើការហៅតាម FaceTime ប៉ុន្តែនឹងមានមុខងារជាច្រើនទៀត ដូចជាការពង្រីកលើមនុស្សជាក់លាក់នៅក្នុងហ្វូងមនុស្សជាដើម។ ដូច្នេះការបង្កើតមនុស្សយន្តធ្វើឡើងនៅក្នុងវិស្វកម្មផ្នែករឹង និងក្រុម AI ដែលគ្រប់គ្រងដោយនាយក John Giannandrea។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_2s3-Qu-DKIox1tCmneW5IUG6Kw3sxyIXnWZTE1YQ0khGEv5JUTaTuL9hmKU7SRZrrghiY4GyAasid8SNlq_mF3t-isYkOcz-r7RGniFSK8DAV17BR1eOSoRrkyB6hUv08UGsvLAmgVHZYHGs2lvNjngt9uXaeAqwjJ_vmcl5AgPo4H97OOtFsEY1rW0/s1600/Amazon-Astro.jpg

ព័ត៌មានអំពីក្រុមហ៊ុន Apple បង្កើតមនុស្សយន្តលេចឡើងក្នុងបរិបទដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹងការលំបាកជាច្រើនចាប់តាំងពីដើមឆ្នាំមក នៅពេលដែលការលក់ iPhone ធ្លាក់ចុះនៅក្នុងប្រទេសចិន ក៏ដូចជាត្រូវបង់ប្រាក់ពិន័យជិតពីរពាន់លានដុល្លារនៅអឺរ៉ុប និងបណ្តឹងប្រឆាំងការទុកចិត្តពីនាយកដ្ឋានសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនក៏បានបោះបង់ចោលនូវមហិច្ឆតារថយន្តបើកបរដោយខ្លួនឯងរយៈពេល ១០ ឆ្នាំ ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើការកសាងផលិតផល AI វិញ។https://www.cnet.com/a/img/resize/2203edee0b7a01fa9ee2413830c6011bbe34ace1/hub/2021/09/28/80848c92-893e-459b-ba3a-4e17339b4dbc/amazon-event-092821-astro-robot-7.jpg?auto=webp&fit=crop&height=675&width=1200

យោងតាម Business Insider ការផលិតមនុស្សយន្តនៅផ្ទះត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងសម្រាប់ Apple ក្នុងការបង្កើនផលប័ត្រផលិតផលរបស់ខ្លួន។ ប្រភពខ្លះនិយាយថាក្រុមហ៊ុនបានចាប់ផ្តើមស្រាវជ្រាវមនុស្សយន្ត AI នេះតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថានឹងផ្តោតតែលើគំនិតមនុស្សយន្តមួយចំនួនដែលមានមុខងារកំណត់បន្ថែមទៀត ដូចជាការលាងចាន ឬការហៅជាវីដេអូជាដើម។https://www.cnet.com/a/img/resize/895a2be1a457b28e86e8b861b08f6601ac8bcc40/hub/2022/04/11/22153500-8a47-4e45-8751-758e1136a984/astro-pics-4.jpg?auto=webp&fit=crop&height=900&width=1200

គួរបញ្ជាក់ដែរថា មនុស្សយន្តគ្រួសារមិនមែនជាផលិតផលថ្មីទេ ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបាននិងកំពុងអភិវឌ្ឍវាជាយូរមកហើយ។ ក្នុងឆ្នាំ ២០២១ Amazon ធ្លាប់បានណែនាំមនុស្សយន្តដែលមានឈ្មោះថា Astro ក្នុងតម្លៃ ១,៦០០ ដុល្លារ ប៉ុន្តែដំណើរការផលិតកម្មមានកម្រិត ហើយវាមិនទាន់ចេញលក់នៅលើទីផ្សារនៅឡើយទេ។ មនុស្សយន្តដែលពេញនិយមបំផុតសម្រាប់គេហដ្ឋានគឺ Roomba ដែលបានបង្ហាញខ្លួនកាលពី ២ ទសវត្សរ៍មុន៕

ត្រូវប្រុងប្រយ័ត្ន! កុំបរិភោគអាហារ ៥ មុខនេះក្នុងរដូវក្តៅឱ្យសោះ ព្រោះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព

0

ក្នុងរដូវក្តៅបែបនេះ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ឃ្លាន នឹងញ៉ាំអាហារញឹកញាប់ ជាពិសេសរបស់ស្រស់ ឬមានរសជាតិដែលមិនត្រូវបានរក្សាទុកត្រឹមត្រូវ ងាយនឹងខូចគុណភាព ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់ជ្រើសរើសអាហារដោយប្រុងប្រយ័ត្ន។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជ្រើសរើសអាហារដែលរៀបចំថ្មីៗ ស្អាត និងប្រើប្រាស់គ្រឿងផ្សំថ្មីៗ ព្រោះបើអ្នកបរិភោគអាហារមិនស្រស់ ឬចម្អិនមិនស្អាត អាចបណ្តាលឱ្យរាគ។ ថ្ងៃនេះយើងបានប្រមូលផ្តុំនូវអាហារ ៥ ប្រភេទដែលអ្នកគួរប្រយ័ត្ន បើទទួលទានក្នុងរដូវក្ដៅ ទំនងជាងាយបង្កបញ្ហាដល់សុខភាព។

១.អាហារបំពងជាមួយទឹកដោះគោ៖ អាហារដែលលាយជាមួយទឹកដោះគោប្រសិនបើអ្នកញ៉ាំនៅរដូវក្តៅ វាទំនងជាងាយនឹងធ្វើឱ្យរាគ ព្រោះអាហារបំពងមានជាតិខ្លាញ់ច្រើនហើយយើងញ៉ាំរួច ផឹកទឹកដោះគោវាហាក់ដូចជាមិនទំនងនោះទេដែលវាងាយនឹងធ្វើឱ្យរាគរូសជាដើម។https://tiffycooks.com/wp-content/uploads/2021/08/Screen-Shot-2021-08-12-at-5.28.59-PM.png

២.អាហារសាឡាត់ជាមួយម្ទេស៖ ជាការពិតណាស់អាហារដូចជា សាឡាត់និងម្ទេស មិនត្រូវដាក់រួមបញ្ជូលគ្នាឡើយ ព្រោះវាត្រូវបានចាត់ទុកថាជាអាហារដែលមិនគួរទទួលទានក្នុងរដូវក្តៅ ដោយសារអាហារប្រភេទនេះ អាចបង្កជាជំងឺរាគរូស ហើយភាគច្រើនជាអាហារបរិភោគឆៅមិនមានការចម្អិនងាយឆ្លងមេរោគ លើសពីនេះវាក៏មានហានិភ័យនៃការពុលអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG5Ww23ZiGJEMtcCk6D6CGX_RtnJGbICseFJzYIsGatYZG0TX1hPSXtS7rm-8NwJQcTRIAYP2Sz590GJ7A5U_l4CSW62g_v9WLqsAYMnP1T7UKVFx5UvN9gT54pmeOBY2nr85ERs7VcrR7Oj5U9fCgxT8l6cVqC1KA4OhaYCtWLVzgqGsgcwwY2hSfEhE/s1417/spicy-salad-roasted-veggies-african-suya-ALza2KZ_4pXBT6Kbs7-l__-742ae2fbcb1943fd97d2c6bea5fb9841.jpg

៣.ស៊ូស៊ី៖ អាហារស៊ូស៊ីជាច្រើនមុខដែលមានលក់នៅលើទីផ្សារគឺជាអាហារមួយដែលត្រូវបានគេណែនាំឱ្យចៀសវាងក្នុងរដូវក្តៅ ដោយសារភាគច្រើនមនុស្សតែងតែធ្វេសប្រហែសនឹងអនាម័យ ដែលអាចបណ្តាលឱ្យមានការចម្លងរោគបាក់តេរីនៅក្នុងខ្យល់ ដូច្នេះជាលទ្ធផលការទទួលទានស៊ូស៊ីក្នុងរដូវក្តៅអាចបង្កឱ្យមានជំងឺរាគរូស។https://www.pbs.org/food/files/2012/09/Sushi-1-1.jpg

៤.គ្រឿងសមុទ្រ៖ អាហារសមុទ្រក៏ងាយនឹងបង្កការពុលអាហារដែរ ប្រសិនបើបរិភោគក្នុងរដូវក្តៅ។ ជាពិសេសបើទៅលេងឆ្នេរ វាពិបាកនឹងចៀសវាងអាហារសមុទ្រណាស់ ដូច្នេះហើយ អ្នកត្រូវប្រយ័ត្នក្នុងការចម្អិនវាឱ្យបានល្អ។ មិនគួរញ៉ាំឆៅទេ ព្រោះវាអាចបណ្តាលឱ្យពុលអាហារ ជាការពិតណាស់រោគសញ្ញារបស់វាបណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំងដល់រាងកាយ។https://media.post.rvohealth.io/wp-content/uploads/2021/06/seafood-shrimp-oysters-732x549-thumbnail-732x549.jpg

៥.ទឹកកកព្រិល៖ ថ្វីត្បិតតែទឹកកកព្រិល គឺជាវិធីដ៏ល្អមួយក្នុងការធ្វើឱ្យត្រជាក់នៅរដូវក្តៅ ទោះជាយ៉ាងណាយើងក៏មិនគួរញ៉ាំដែរ ព្រោះទឹកកកព្រិលអាចបង្កឱ្យរាគ ឬពុល លើសពីនេះបង្អែមត្រជាក់ ឬការ៉េមក៏ត្រូវបានចាត់ទុកថាជាអាហារមិនគួរញ៉ាំក្នុងរដូវក្តៅផងដែរ៕

បទថ្មីរបស់តារាចម្រៀង នេន ទុំ និងលោក ព្រហ្ម ម៉ាញ ផ្ទុះការចាប់អារម្មណ៍ខ្លាំងប៉ុន្តែមានការសំណូមពរលើរឿងនេះ

0

តារាចម្រៀង នេន ទុំ បានសហការជាមួយលោក ព្រហ្ម ម៉ាញ ម្តងទៀតមុនសិល្បករអាយ៉ៃជើងចាស់រូបនេះចូលនិវត្តន៍។ បទចម្រៀងថ្មីនេះបានយកសិល្បៈអាយ៉ៃ និង ភ្លេងសម័យ លាយបញ្ជូនគ្នាយ៉ាងល្អឯក រួមជាមួយ Melody ជួនគ្នាយ៉ាងគួរឱ្យសរសើរ។ ទស្សនិកជនក៏សម្លឹងមើលឃើញថាខ្សែកដែលលោកព្រហ្ម ម៉ាញ ពាក់ជារូបបណ្តោងផែនទីរបស់ប្រទេសកម្ពុជា។ ជាមួយការសរសើរយ៉ាងច្រើនលើសលប់អ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថាប្រសិនជាយកពាក្យ «ឪពុក» ជំនួស ពាក្យ «ប៉ា» ទៀតកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijF7yDqRyt4GAZbRLbIMn3zSbHNyEWZxft6lBPRQo9SlT7Y5O8MbMGAjTFhCja-I8iqpk69YLr2KQZmLcm3PrztW1LcyhYZDdJeM2nf6IugZs13lXBo4WVd_FRubL7Lf65E8vZQWNSsVpjOCNGX6enyEXGA9eBJ2ulBiXHmgX6XUhtCSP5UEXd7M9pu_s/s2048/image_2024-04-03_16-33-51.png

គេចាំបានថាលោក នេន ទុំ និងលោក ព្រហ្ម ម៉ាញ សិល្បករជើងចាស់ដ៏ល្បីល្បាញបានសហការចេញបទចម្រៀងលើទីផ្សាររួចមកហើយទៅលើបទចម្រៀងមានចំណងជើងថា «ពូក្មួយចង់បានប្រពន្ធ»ក្នុងឆ្នាំ២០២១ មានការចូលស្តាប់ជាង៦លានដងលើឆាណែលយូធូប Boty Pen និងបទ « តុងទីនវ័ណ្ឌក»ក្នុងឆ្នាំ២០២២ ជាចម្រៀងក្នុងរឿង «លោកគ្រូប្រពន្ធល្អ» ដែលមានលោកព្រហ្ម ម៉ាញ បានដើរជាតួឯក។ បទចម្រៀងទាំងពីរបទនេះរបស់លោក នេនទុំ សហការជាមួយសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ សុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjulHOwozk9Em9b1K-SoT3zOJueR8R1FQtqA4pvybc4ZWKwB_8VcYSvdXXwl69UNDQV6SilvEDhTpIOBfw4SapHh8xaCUs4MdHqIzAViTUfbJjp3ySrGoGMjCiJu-0zyuyPek7zUmT1GUsEuGnrkpijjx1CUvXNa8jCi1abKHYAprTV_YLg1cjdwyVTnU/s827/image_2024-04-03_16-33-56.png

ក្នុងឆ្នាំ២០២៤ នេះដែរពោលគឺថ្មីៗនេះតែម្តងលោក នេន ទុំ បានអន្រួនចិត្តលោក ព្រហ្ម ម៉ាញ ចេញបទចម្រៀងមួយបទទៀតមុនលោកចូលនិវត្តន៍។ បទថ្មីរបស់សិល្បករទាំងពីរមានចំណងជើងថា «នែ៎! កូន» និងបានទម្លាក់ជាផ្លូវការនៅលើឆាណែលរបស់ នេន ទុំ ផ្ទាល់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ បទចម្រៀងថ្មីនេះបានយកសិល្បៈអាយ៉ៃ និង ភ្លេងសម័យ លាយបញ្ជូនគ្នាយ៉ាងល្អឯក រួមជាមួយ Melody ជួនគ្នាយ៉ាងគួរឱ្យសរសើរ។ ចំណែកឯលោកព្រហ្ម ម៉ាញ បានពាក់ខ្សែកបណ្តោងរូបផែនទីរបស់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttzkhiOJluQVulYJI9uz39QCG0k_3Gi6mURuauMhAmMTO2dM_K_VwC3AzYnPlPUhpI-Mxay19YZfUGxZ-HS2vDOgRq04tYnUDiV8suZGFP9193wfuuk1lTmoZ-ePTc5_OYTdMopPgTZMRqluXp_37CXhb8bTVqBB8oztaVmsiD-8ryrqe1iK8ww33IEM/s2048/image_2024-04-03_16-33-57.png

មុននឹងទម្លាក់បទចម្រៀងផ្លូវការ ឃើញថាសន្ទុះនៃការគាំទ្រពីមហាជនទៅកាន់លោក ព្រហ្ម ម៉ាញ និង លោក នេន ទុំ មានការចូលរួមលើកទឹកចិត្តនូវស្នាដៃមួយនេះយ៉ាងខ្លាំងដែលមានការលាយបញ្ជូនសិល្បៈបុរាណ និងសិល្បៈសម័យ។

ជាមួយនឹងការគាំទ្រយ៉ាងច្រើនលើសលប់ ក៏មានមតិមួយចំនួនបានចូលទៅខម្មិនក្នុងន័យកែលម្អដែរថាប្រសិនជា បទ «នែ៎! កូន» ប្តូរពីពាក្យ «ប៉ា» ទៅ «ឪពុក» រិតតែប្រសើរព្រោះពាក្យនេះស្តាប់ទៅពីរោះជាងនិងសមសួនថែមទៀត៕

មិនដឹងមានវិបត្តិអ្វី ឆឹម សក្កដា គូដណ្តឹង ពេជ្រ សោភា ពោលចង់ឱ្យខ្លួនឯងស្លា.ប់

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនដឹងថាតារាសម្តែង ឆឹម សក្កដា គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា មានវិបត្តិអ្វីនោះទេស្រាប់តែបានបង្ហោះសារចង់ឱ្យខ្លួនឯងស្លា.ប់ទៅវិញ។ ក្រោយពេលមានការជីកសួរស្រាប់តែលោកពោលយ៉ាងខ្លីថា ព្រោះតែជីវិតរាល់ថ្ងៃគ្មានន័យ ខណៈជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករបានលួងលោម ឆឹម សក្កដា ឱ្យរំសាយអារម្មណ៍ទំលាក់រឿងមិនល្អចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGfA8nXgkTXc5F2IQzYqg8LIerO4f_jy9O5WdEIZ5QE0GK3w1kcr2uA2BnptBgX2-Ago8lsRRe3hfbo-i17X45QC1aI0AXF2wACKGWPJCnD_Ac55lf-5YSJ5OP3b-ThZaaspCS0M2J9d1my3zKvPC_4oW9Hl2xwg_bJuQed4xivXJp5lc9HYsqO5KgA8k/s1796/242003964_3072062636403749_7797818804926340722_n-1.jpg

វេលាម៉ោងជិត១រំលងអធា្រត្រឈានចូលថ្ងៃទី៤ ខែមេសា នៅលើគណនីហ្វេកប៊ុកផ្ទាល់លោក ឆឹម សក្កដា បានបង្ហោះសារយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា «មានអារម្មណ៍ថាចង់ឱ្យខ្លួនឯងស្លាប់»។ ក្រោយមានការបង្ហោះចង់ឱ្យខ្លួនឯងស្លាប់របស់តារាសម្តែងរូបនេះមានការជីកសួរទៅកាន់លោកពីមូលហេតុនៃការគិតបែបនេះដោយ ឆឹម សក្កដា បានតបវិញថា «ជីវិតគ្មានន័យ» ដោយលោកបន្ថែមថា «រាល់ថ្ងៃគឺបែបនឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXXSRUx9BVz46CDPoAv9Bl9L1gVTc9o7gbOjoTYfBtfj5b8pjQ03iddhJriPIFx3krqmwNX1S6EVMq98OJP1NYOPnAMGwjr93C8q2b09Uin6KBwaAAsL99NAeZ3Iad3qN46bSjiwFYFl6gcJqD19NrEgD7GVM0XPmKYFBozaZvnieMe4Ip-JmE_YHVqr8/s1800/image_2024-04-04_09-10-43.png

ជាមួយសំណេរចង់ឱ្យខ្លួនឯងស្លាប់ គូដណ្តឹង ពេជ្រ សោភា បានបង្ហោះសំណេរមួយទៀតថា «អារម្មណ៍ខ្ញុំពេលនេះមិនដឹងនិយាយប្រាប់នរណាឱ្យយល់ ព្រោះគ្រប់គ្នាមើលឃើញតែស្នាមញញឹមរបស់ខ្ញុំតែប៉ុណ្ណោះ!»។

ការបង្ហោះសារប្លែកៗរបស់ ឆឹម សក្កដា មិនត្រឹមតែមានហ្វេនៗអ្នកស្គាល់លោកបានចូលទៅលើកទឹកចិត្តកុំឱ្យលោកគិតអ្វីមិនល្អ ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករ ក៏ដូចជារៀមច្បងរបស់លោកផ្ទាល់បានព្យាយាមទាក់ទងទៅលោកដែរប៉ុន្តែទាក់ទងមិនចូល ព្រមទាំងបានផ្ញើសារលើកទឹកចិត្តដល់ ឆឹម សក្កដា ថា «ប្អូនប្រុសដ៏សែនល្អរបស់បង រំសាយអារម្មណ៍ ទំលាក់រឿងមិនល្អចោល ok»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmbqsvKITPo1fIScCuAwSK4dRDsLi6qPU8ZNLJHqr9fUumAp_wawLlwEy-yBuCcawqY1DH5aqrNGq4keFJu3PdLZANeDS7NzYNQuT7RZqRpIiWFXuF7yuFXz58j5XGU8N-Ew6viEoKcFR3PblIbjKyZT_xx12kyA_BB-goe1BuvQrp26RLL0nulwrnYU/s2048/image_2024-04-04_09-10-46.png

គេមិនទាន់ដឹងថា តារាសម្តែង ឆឹម សក្កដា មានវិបត្តិអ្វីនោះទេរហូតដល់ថ្នាក់ពោលចង់ឱ្យខ្លួនឯងស្លាប់បែបនេះ ស្របពេលដែលអាជីពសិល្បៈរបស់លោកក៏រវល់ជាប់ថតចុះខេត្តរហូតមិនសូវបានជួបគូដណ្តឹងរបស់ខ្លួនជាតារាចម្រៀង ពេជ្រ សោភា នោះទេ។ ចំណែកឯហ្វេនៗបានត្រឹមតែជួយលើកទឹកចិត្តពីចម្ងាយកុំឱ្យលោកគិតអ្វីផ្តេសផ្តាស៕

បុរសអាយុវែងបំផុតលើពិភពលោក បាន ស្លា.ប់ ត្រឹមអាយុ១១៤ឆ្នាំ

0

ប្រទេសវ៉េណេស៊ុយអេឡា ៖ បុរសជនជាតិវ៉េណេស៊ុយអេឡា ដែលត្រូវបាន Guinness World Records កត់ត្រាក្នុងស្ថិតិថា គឺជាបុគ្គលមានអាយុវែងបំផុតនៅលើពិភពលោកនោះ បាន ស្លា.ប់ ហើយ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅពេលលោកមានអាយុ១១៤ឆ្នាំ ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក Juan Vicente Perez Mora ត្រូវបានគេទទួលស្គាល់ថា គឺជាបុគ្គលម្នាក់ដែលមានអាយុវែងបំផុតនៅលើពិភពលោក ។ នៅពេលនោះ លោកមានអាយុ១១២ឆ្នាំ និង២៥៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn08CunkZ_u9f34pQ0ysRGHBm_L1UALg02qqxNqHYGOcBk7gDcXY4SYyx3ZD5qfPVXTTpwXYwOgDOGx2tLgwLklJBy5ylwMnL1SyM7FppdJkYvCdeVct_FeUwMf7JVinVht43hVxk8JqQMDync-AtsFrXJ0kXPjeUJUltSf2iXnsud0YtXVAzgP2m1U8Y/s1200/juan-vicente-perez-mora.jpg

ក្រោយពីលោក Juan Vicente Perez Mora ស្លាប់ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolás Maduro បានបង្ហោះសារកាន់ទុក្ខនៅក្នុងបណ្តាញសង្គម X ថា ៖ «លោកតាបានទៅកាន់សុគតិភពហើយ ត្រឹមអាយុ១១៤ឆ្នាំ» ។

លោកតាមានអាយុវែងបំផុតនេះ មានឈ្មោះដើមថា Teo Vicente បានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩០៩ ក្នុងក្រុមគ្រួសារកសិកររស់នៅទីក្រុង El Cobre រដ្ឋ Tachira ប្រទេសវ៉េណេស៊ុយអេឡា ។ លោកតា គឺជាបុគ្គលទី៩ ដែលមានអាយុវែងបំផុតនៅលើពិភពលោក ក្នុងចំណោមបុគ្គលមានអាយុវែង ចំនួន១០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicy2YUWAnJgD8Gv5m5z-Mp-fXd7D6oGolbi365fRaZl0Q_9NwOA08z3EXlgS4Rby2QslT4UiqY6Cpb3jmKXMxZ46OBDgXocrz-DT4aBgnlvKoX6EAz327Y9uOEvodxOyBtfWLDM0GXp4kl4B96kilJYM5_H0cTavUtLkBNQmujrHUSajrYRLJbq5GdBM4/s667/Juan-Vicente-Perez-Mora_1890421014_208578364_667x375.jpg

បើតាមទិន្នន័យរបស់ Guinness World Records បញ្ជាក់ថា នៅពេលលោក Teo Vicente អាយុបាន៥ឆ្នាំ លោកបានចាប់ផ្តើមជួយធ្វើការងារឪពុក-ម្តាយ និងបងប្អូនប្រមូលដំណាំអំពៅ និងគ្រាប់កាហ្វេ ។https://th-i.thgim.com/public/incoming/vjp2p/article68022845.ece/alternates/FREE_1200/oldest%20man.png

ក្រោយមក បើទោះជាលោក Teo Vicente មានតួនាទីជាអភិបាលស្រុក ដែលធ្វើការងារផ្នែកសម្រុះសម្រួលវិវាទពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងគ្រួសារក្តី ប៉ុន្តែលោកពុំបោះបង់មុខរបរជាកសិករទេ ។ បើតាមទិន្នន័យកាលពីឆ្នាំ២០២២ ឱ្យដឹងថា លោក Teo Vicente មានកូនសរុប ១១នាក់, មានចៅ ៤១នាក់ និងចៅទួត ១៨នាក់ ៕

ប្រទះឃើញ Lisa និងកូនមហាសេដ្ឋីពិភពលោកបណ្តើរគ្នាជាថ្មីនៅប្រទេសជប៉ុន

0

Lisa សមាជិក BLACKPINK ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនជាមួយ Frédéric Arnault ដែលជាកូនរបស់មហាសេដ្ឋីពិភពលោកនៅក្នុងបន្ទប់ទទួលភ្ញៀវសណ្ឋាគារតូក្យូ។ Pann រាយការណ៍ថា Lisa បានធ្វើដំណើរចេញពីសណ្ឋាគារតាម Frédéric ទោះបីជាឆ្លងកាត់ច្រកចេញដាច់ដោយឡែកក៏ដោយ។ ការប្រទះឃើញ Lisa នេះត្រូវបានគេទទួលស្គាល់សម្រាប់ម៉ូតសក់សេះរបស់នាង ហត្ថលេខានិងសម្លៀកបំពាក់និងស្បែកជើងដែលនាងធ្លាប់បានពាក់ជាច្រើនលើកកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuIPGm01pibibXFi1xBzXhacstC0EWJKGTl-6qfs8ofxkywHVUefHNGh4iRjxnVuz5I6jyMrT8WKf8_qN1xZZwDf4b2wQ1vsM_KZ0Uq3l-rHJyVsw3RYkL-ZvIROAr0GP9O99Q_4WXfVZPrpO8H3ZLMYRWxNyzZM3MVSZxhpx7yLL-vHY8PlKuMGeWtaQ/s1350/image_2024-04-04_11-46-23.png

បន្ទាប់ពីធ្វើខួបកំណើតជាមួយសាច់ញាតិនៅប្រទេសថៃកាលពីចុងខែមីនា Lisa បច្ចុប្បន្នកំពុងនៅប្រទេសជប៉ុនខណៈកាលវិភាគបច្ចុប្បន្នរបស់នាងនៅតែមិនត្រូវបានគេបង្ហាញ។ ការរំពឹងទុកអំពីទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោកបានទទួលបានការចាប់អារម្មណ៍នៅពេលដែល Frédéric ជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានLisa នៅលើ Instagram ក្នុងឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកបានចុច Liked នឹងការបង្ហោះរបស់ Lisa ញឹកញាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivteayIk5Mn5V0-N3DzGggA57-ueC143CYf2HSLxoMCWl9N8-VAm5t3c0pEbljBvIE3kefPyskNw3l2oA77o4w6TDYDY0b2UAGOt9b9Cy3gqhBr0HMUOxTjUi5qJattXh2gUV958Q12ttUurNTgp7P3_uwE5XXvHGiYSJV6QRJQyc4JZpV1tQyMP9OXHM/s1080/GKLziiyWoAATIe6.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍ចំពោះទំនាក់ទំនងអ្នកទាំងពីរពេញមួយឆ្នាំ២០២៣ ពួកគេទាំងពីរនាក់ត្រូវបានគេសង្កេតឃើញជាញឹកញាប់នៅកៀកកិតជិតគ្នា។ ទោះយ៉ាងណា ការបណ្តើរគ្នាយ៉ាងត្រសង តែមិននៅជិតគ្នាក្តីដោយរក្សាគម្លាតគ្នាបន្តិចក្តី ទស្សនិកជនភាគច្រើនគិតថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាដែលធ្វើឱ្យពាក្យចចាមអារ៉ាមស្នេហាតារាល្បីនិងកូនមហាសេដ្ឋីលេចឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ទោះជារឿងរ៉ាវស្នេហាចចាមអារ៉ាមពួកគេល្បីខ្ទរខ្ទារយ៉ាងណាមិនមានភាគីណាមួយចេញមកបញ្ជាក់នឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ពួកគេរហូតមកដល់ពេលនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttrjNEGLDjGlQ1-0jBcktP_hZCeISfdE_UVqqZf84ghJpA2slTvVajQIVWr37qir9jEslWYXMYgoyqju1MYjM84cp6wbGmfrJgE7p72N6hbFYPISGEWhzPTvFQ-UxGlhwnHAIlIsTD0Hc69pl9I5cCKbGaNfxnJwZWCuC0hTf6u3esHEw_VTBAAg3PYs/s1170/image_2024-04-04_11-24-35%20(2).png

Lisa បច្ចុប្បន្នមានអាយុ២៧ឆ្នាំបានបង្កើតកំណត់ត្រាជាតារា K-pop ដំបូងដែលបទចម្រៀងរបស់នាងទទួលបានស្តាប់ជាង ១ ពាន់លានដងនៅលើ Spotify ជាមួយនឹងបទ «Money»។
ក្រៅពីការជោគជ័យលើផ្នែកតន្ត្រី តារាចម្រៀងរូបនេះក៏ល្បីមិនធម្មតាក្នុងវិស័យម៉ូត ដោយបានក្លាយជាទូតសុឆន្ទៈពិភពលោកសម្រាប់ស្លាកយីហោប្រណីតល្បីៗ។ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងគឺមានអ្នកតាមដានលើសពី ១០០ លាននាក់នៅលើ Instagram និងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn41RbX1MwYYRgvDRC5QmwY_5q9iPSme6aoKynlDqw14q5CdXios1yk0UDhYGGVOzjHFvdmznlkniMueNpI76JoZaC8wHnVNCTaVKfSEM4JECKPzppOKM2jebdFrvFnxf0nEpq22-A3Ya2f7gRqmVUcnZRZkj3EaLkZV1QwTpNKPRzCjZzmYEyNUi11pE/s1500/image_2024-04-04_11-46-22.png

លោក Frédéric មានអាយុ២៩ឆ្នាំ បច្ចុប្បន្នជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៃអាណាចក្រម៉ូតដ៏ប្រណីតរបស់ឪពុកលោកដែលជាមហាសេដ្ឋីលំដាប់ពិភពលោក។ យោងតាមទស្សនាវដ្ដី Forbes កាលពីថ្ងៃទី៣ ខែមេសា ក្រុមគ្រួសារមហាសេដ្ឋីនេះត្រូវបានចុះបញ្ជីជាមហាសេដ្ឋីលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ ២២២.៤ ពាន់លានដុល្លារអាម៉េរិក៕