Home Blog Page 1131

សម្តេចតេជោ ជាប់ជាប្រធានព្រឹទ្ធសភា ក្រោមសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ៦២លើ៦២

0

ក្នុងវ័យ៧២ឆ្នាំ សម្ដេច ហ៊ុន សែន ត្រូវអង្គបោះឆ្នោតព្រឹទ្ធសភា គាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ។May be an image of 8 people, dais and textសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ សម្ដេចតេជោ ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន៦២សំឡេង លើ៦២សំឡេង។May be an image of 2 people, dais and textការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។May be an image of 5 people, dais, temple and text
តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ,នៅភូមិភាគទី៤ និងនៅភូមិភាគទី៦)។

គួរបញ្ជាក់ថា សម្ដេច សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា នីតិកាលទី៤ នឹងត្រូវទៅបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តីជំនួសវិញ៕

May be an image of 1 person and dais

ភេសជ្ជៈដ៏ល្អ ៥ មុខជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

0

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺសរសៃប្រសាទដ៏គ្រោះថ្នាក់ដែលកើតឡើងនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលត្រូវបានស្ទះ ឬដាច់។ នៅពេលនោះ កោសិកាខួរក្បាលនឹងស្លាប់ ដោយសារតែខ្វះការផ្គត់ផ្គង់ឈាមដែលមានសារធាតុចិញ្ចឹម និងអុកស៊ីហ្សែន។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល លោកវេជ្ជបណ្ឌិតនៃសហរដ្ឋអាមេរិក បានណែនាំភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការពារជំងឺដាច់សរសៃឈាមខួរក្បាល។

១.កាហ្វេ៖ ការផឹកកាហ្វេក្នុងបរិមាណគ្រប់គ្រាន់ មិនលើសពី ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃ គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល និងជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល។ សារធាតុផ្សំក្នុងកាហ្វេផ្លាស់ប្តូរលំហូរឈាម ជួយការពារការកកឈាម ហើយអាស៊ីត Chlorogenic ក្នុងកាហ្វេក៏កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលជាកត្តានាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONLlZd4dsz-BO49cjsvXX3OJ3dcF00jeXiBMBUwa86_YM9qF-EVagVnXPCqbMnOL1S4l7DH7JdD3WPQeOfo8Lzt9Z24vvVmsz8lr-n_X0mqza4LwpG9HFteyfL8JvEy2O54JiZ9tZF9tbdkp9o11lQ_HzW7tsHHqJ2XSG2gIhNmvPWNUwCjOZMGXyh-4/s1200/coffee-1-1-1664301131.jpg

២.ទឹកបន្លែ៖ បន្លែសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ ដូច្នេះទឹកបន្លែដូចជា ទឹកស្ពៃខ្មៅ ត្រសក់ ខាត់ណា ស្ពៃក្តោប ជួយឱ្យរាងកាយបង្កើនភាពធន់ គ្រប់គ្រងសម្ពាធឈាម កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងកម្រិតហានិភ័យនៃការកកឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfhgwuSy68WoCjAxLe7l7_7Km7FrNUomg5-GOetpvaLDyxVL96pnLvvmJJleW_qpCdUM_xj9y6PGArtHBHkN1TWwicvvpkZ3DI-d3KJgrYO8lx1jpVhIVC1BnYW_lBDRuMCEkJLm7HbKKNgNhiXoKfKxqvqSyc-ntflB9SsAP31-RsOpUnUhmZDBqpgg/s1400/green-juice-on-table-with-vegetables.jpg

៣.ទឹកផ្លែឈើគ្មានជាតិស្ករ៖ ផ្លែឈើមានបរិមាណវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ សារធាតុចិញ្ចឹមទាំងនេះជួយការពារខួរក្បាល និងសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ហើយវាក៏សម្បូរទៅដោយសារធាតុ quercetin ដែលអាចការពារការកកឈាម បន្ធូរសរសៃឈាម និងធ្វើឱ្យលំហូរឈាមប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcigzZvUMHJGn244leshwLRQUzrv7xlbC8L9P7VVDVgYFjfrIPAP6kdzwHc8Y7PtqGUsc-G4dyNvcLES2-4-c0On3m3QaHpHuGaKHTqWMdjYpmvwG7s2REdIXSo6AxCFg8LuI9FgzTbypKT9vRsbjx_lTeLiCVwJ-okRSobMSe4-vUjF2NwqPP6D0REE/s926/juice-many-2-e1641453528395.jpg

៤.ទឹកចម្រោះ៖ មនុស្សពេញវ័យគួរផឹកទឹកចម្រោះជាមធ្យម ១.៨-២.២ លីត្រក្នុងមួយថ្ងៃ ដើម្បីជៀសវាងការខ្វះជាតិទឹក។ ការខ្វះជាតិទឹកធ្វើឱ្យឈាមកាន់តែក្រាស់ និងធ្វើឱ្យឈាមរត់ទៅខួរក្បាលកាន់តែពិបាក ងាយនឹងកក និងបង្កើនហានិភ័យនៃការស្ទះសរសៃឈាម។ ដូច្នេះការផឹកទឹកចម្រោះឱ្យបានគ្រប់គ្រាន់ជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង។https://www.breville.co.uk/on/demandware.static/-/Sites-breville-uk-Library/default/dw031b9e93/images/iStock-622010710.jpg

៥.តែបៃតង៖ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំនៅក្នុងតែបៃតង រួមចំណែកការពារខួរក្បាលពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសារធាតុ Polyphenols រួមទាំង catechin និង epicatechin ប្រឆាំងនឹងការរលាក ក៏ដូចជាប្រឆាំងនឹងការកកឈាម និងការពារជំងឺសរសៃឈាម៕https://i0.wp.com/images-prod.healthline.com/hlcmsresource/images/AN_images/matcha-green-tea-1296x728-feature.jpg?w=1155&h=1528

ទស្សនាវដ្តី Forbes បានប្រកាសជាផ្លូវការថា Taylor Swift ជាមហាសេដ្ឋីជាមួយទ្រព្យសម្បត្តិដ៏ច្រើន

0

Taylor Swift ត្រូវបានគេដាក់ឈ្មោះជាផ្លូវការជាសមាជិកនៃក្លិបបីសញ្ញាក្បៀសនៅថ្ងៃទី២ មេសា ឆ្នាំ២០២៤ ខណៈដែលទស្សនាវដ្ដី Forbes បានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់តារាចម្រៀងរូបនេះលើសពីមួយពាន់លានដុល្លារ។https://assets.teenvogue.com/photos/641b2a23912ddccbabf80f80/16:9/w_2560%2Cc_limit/GettyImages-1474459622.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA តារាចម្រៀង Taylor Swift បានរៀបចំដំណើរទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លារជាលើកដំបូងដែលមិនធ្លាប់មាន The Eras Tour ដែលកំពុងដំណើរការបានជំរុញសេដ្ឋកិច្ច និងធ្វើឱ្យអ្នកគាំទ្ររីករាយជុំវិញពិភពលោក។ តារាស្រីវ័យ៣៤ឆ្នាំរូបនេះក៏មានអចលនទ្រព្យដ៏សំខាន់ផងដែរជាមួយនឹងផ្ទះនៅទីក្រុង New York, Beverly Hills, Nashville និងផ្ទះនៅមាត់សមុទ្រនៅកោះ Rhode ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxWFs6Tgx4kw_YIEi_Tew-9aCLQDFw4Gzd-ACzOS96wKSbP8R736t7QVcQd5AoQYqG6vrbx_TGL9aHELTV2_vL19X7J6-3yZWsh6GTILbChxaec6FZCJZ37M3Pyc7fg_6GK4FDu7YRRW-59H9_NLvAF1yw3gkZv19YNS6-n2ZBqnExEeVYyP1Q8b6YKHI/s3000/230506101004-taylor-swift-230428.jpg

ព្រឹត្តិការណ៍ទេសចរណ៍របស់នាងគឺជាកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាជាច្រើនដែល Taylor Swift បានបំបែកកាលពីឆ្នាំមុន រួមទាំងការឈ្នះពានរង្វាន់ Grammy ទីបួនសម្រាប់អាល់ប៊ុមប្រចាំឆ្នាំ ដែលជាតារាចម្រៀងស្រីឈ្នះច្រើនបំផុត។ នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងទស្សនាវដ្តី Time ផ្តល់កិត្តិយសដល់តារាចម្រៀងរូបនេះថាជាបុគ្គលឆ្នើមប្រចាំឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVFG3aZu6pFCA_GHzYO3Fk1wE-AHv_7ERtEsDsybG_-6ZLXBo3w18IFxRe7Lu9iU0T6RgJR-UndlvJvXPHo2UV3egSGtlNWqeZXxXLy7p1HSV1YDrwSNDebX56v3sFXJ74fn8_3TSXCtC4T5gFglGRrdXKoNcBPkITZQ5cIAeet-OfAniwyytyOwyuVII/s2048/skynews-taylor-swift-argentina_6364404.jpg

Taylor Swift បានក្លាយជាមហាសេដ្ឋីកាលពីចុងឆ្នាំ២០២៣ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំរបស់ Forbes ជាលើកដំបូងនៅថ្ងៃអង្គារ ទី២ ខែមេសា នេះ ដោយចូលរួមជាមួយតារាល្បីៗចំនួន ១៣ នាក់ផ្សេងទៀតដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣១ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXYepG8Z5MEZ5mOQKuODJRDV4VSoWJdvaNxtfZgI2KFv_lhnoBvtZGLZhAPZ_kOm6Ea-jn-PKzN5Y5y144x2zAYnVSjXBTyXHrI0DKP7KuDu0nur_EBg4_dSb1usLlbigzALD0W4qVaX0rpLismFVZBaAhs-jiS9llJVX6zQPG5xODuh1gOeJfRE1cmD8/s768/taylor-swift-mtv-video-music-awards-newark-new-jersey-september-2023.jpg

មកស្គាល់កន្លែងខួងឧស្ម័នធម្មជាតិស្ថិតនៅសមុទ្រជ្រៅ និងគ្រោះថ្នា.ក់ បំផុតលើពិភពលោក

0

ប្រទេសន័រវេស ៖ ប្រទេសន័រវេសបានរកឃើញកន្លែងឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈនៅកណ្តាលសមុទ្រខាងជើង (North Sea) ដែលគេចាត់ទុកថា គឺជាគុណសម្បត្តិដ៏សំខាន់ផ្នែកសេដ្ឋកិច្ច ។ ហេតុនេះ អាជ្ញាធរន័រវេស ក៏បានបង្កើតគម្រោងសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនៅកណ្តាលសមុទ្រខាងជើង ប៉ុន្តែវាជាបញ្ហាលំបាកយ៉ាងខ្លាំងសម្រាប់វិស្វករសាងសង់ ដោយសារទឹកសមុទ្រនេះមានជម្រៅជ្រៅខ្លាំង និងគ្រោះថ្នា.ក់ បំផុតលើពិភពលោក ។

ន័រវេស គឺជាប្រទេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង និងហ៊ុព័ទ្ធទៅដោយទឹកសមុទ្រ ដែលជាហេតុធ្វើឱ្យប្រទេសនេះសម្បូរទៅដោយឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈ ។ កន្លងមក ន័រវេសបានបញ្ជូនឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈទាំងនេះទៅលក់ឱ្យប្រទេសនៅតំបន់អឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ijofg_5HXi3m94mN4m_Ax-oW6lvLxYw2hBcxIkOlO2qYidUUk5_Y4xrBQRmGN4wem_MxAbSi0xWCIOQPJ5FQ3z4rXUxufhVONxgNMUalXwAe6TBsPW6tWinekiJIGuFmt3WfsZ1d8xNweTulZgzwFfT2B8MJzAB6Via7SSdXmxQQyQYKSz2Od_Q1hoc/s800/1l-image-Troll-Phase-Three.jpg

ក្រោយពីរកឃើញឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈ អាជ្ញាធរន័រវេសក៏បានបង្កើតគម្រោងដ៏ធំមួយ គឺការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនៅកណ្តាលសមុទ្រខាងជើង ។ រីឯក្រុមហ៊ុនឈ្មោះ Shell គឺជាក្រុមហ៊ុនសិក្សាពីគម្រោងសាងសង់កន្លែងខួងឧស្ម័នធម្មជាតិ ឈ្មោះថា «Troll» ។

ការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនេះ គេចាត់ទុកថា គឺជាការបោះជំហានទៅមុខមួយកម្រិត និងជាគម្រោងដ៏មួយធំក្នុងឧស្សាហកម្មសំខាន់ និងឧស្សាហកម្មប្រេង ដែលត្រូវប្រឈមមុខជាមួយឧបសគ្គយ៉ាងច្រើន ពីព្រោះគេបានស្គាល់ថា សមុទ្រខាងជើង (North Sea) មានជម្រៅទឹកជ្រៅបំផុត និងជាសមុទ្រមានគ្រោះថ្នាក់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyJB5NH5lVXhyphenhyphenJsGrlsexequTBPm9JGURKYrnL3vnlGnv8uBxJojqr3A92hcIIvTUc9Xyact4wLl4OXVbL-7JIhlbXiwsOBTASAr30OeVMG4qZ0gRVgxx2aoZ2QsHik_shEDBX54PwVRQ5A2SCiAL3xV-yIgZuNTvvtouPs4_tmRCFhdZoOIl1bebC9A/s400/Troll-A-Platform-Datis-Export-Group-Article-June-9-02.jpg

សមុទ្រខាងជើងបានជាប់ចំណាត់ថ្នាក់ជាសមុទ្រមានជម្រៅជ្រៅជាងគេ និងមានគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងចំណោមសមុទ្រមានគ្រោះថ្នាក់ផ្សេងទៀតនៅលើពិភពលោក ។ នៅសមុទ្រនេះមានទឹករលកធំៗវាយប្រហារកប៉ាល់ដឹកទំនិញផ្សេងៗ ព្រមទាំងទូកនេសាទអស់ជាច្រើន ។ ពេលខ្លះ ទឹករលកនៅសមុទ្រខាងជើង មានកម្ពស់ដល់ទៅ២១ម៉ែត្រឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBoPkbEkaCs6S8AEG7sUknAZW_wk6MGydf3HQime4H9VduYlDSSNju8bQxOnlK_cZj3AXcv7NCzZi5D_OAshFO304O0CuGZO6mbnvR3UyFFTdO794x7saCDAvZ98AKYHXvjef1pmI3OBLjYES7j-BOFRy13rAk3-daLwY8RZxiBt5Tsa6xLQUXaou8fQ/s2000/230927031258-01-north-sea-oil-rig-021323-file-restricted.jpg

ហេតុនេះ ដោយសារទឹកសមុទ្រខាងជើងមានជម្រៅជ្រៅ និងមានគ្រោះថ្នាក់ខ្លាំង ទើបធ្វើឱ្យវាក្លាយជាឧបសគ្គយ៉ាងខ្លាំងក្នុងការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិ ។ ទឹកសមុទ្រនេះមានជម្រៅជ្រៅខ្លាំង ទើបវិស្វករសម្រេចចិត្តរចនាម៉ូដការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិឈ្មោះថា «Troll» ឱ្យមានកម្ពស់ស្មើនឹងអគារ Petronas Twin Towers របស់ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ថា សមុទ្រខាងជើង (North Sea) ស្ថិតនៅទ្វីបអឺរ៉ុប និងនៅភាគខាងលិចប្រទេសន័រវេស និងដាណឺម៉ាក ។ សមុទ្រនេះស្ថិតនៅភាគខាងកើតកោះ British និងនៅខាងជើងប្រទេសអាល្លឺម៉ង់, ហូឡង់, បែលហ្ស៊ិក និងបារាំង ។ វាជាតំបន់មួយផ្នែករបស់មហាសមុទ្រអាត្លង់ទិក និងជាប់ជាមួយសមុទ្របាល់ទិកនៅផ្នែកខាងកើត ៕https://i2.wp.com/equinor.industriminne.no/wp-content/uploads/sites/8/2022/03/Credit-Jan-Ove-Moen-Copyright-Not-registered-Troll-A-slep-til-feltet-1255019-scaled.jpg?fit=2560%2C1796&ssl=1

សមត្ថកិច្ចប្រកាសស្វែងរកម្ចាស់ម៉ូតូ ដែលបង្ហូរសាំងចោល រួចដុតម៉ូតូខ្លួនឯង

0

កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០២ មេសា មានហេតុការណ៍មួយបានកើតឡើង ដោយមានមនុស្សម្នាក់ម៉ូតូ មកឈប់ក្បែរវិមានឯករាជ្យ ក្រុងបាត់ដំបង រួចបង្ហូរសាំងដុតចោល ហើយដើរធ្វើព្រងើយគេចខ្លួនបាត់ ទុកឱ្យមន្ត្រីចរាចរណ៍នាំគ្នាបាញ់ពន្លត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuvXICDRlaPV29TlwjF24v64xfv937TkLLoJLwsVhe7ADfh7L_EJzyhAEHvVgX2RqOmLZW50sHNBwLJCoLLfAFhyDB3AUSsqswKrlhReOYRuymiCWhxOfVJmTrtPC-wMBsHT9zdnj3GXPKWJq1oDYqlIZvTRlTfQIOI93HJDJSFUK3ToBiZdkIARgNUTw/s1080/385905f1d25a9b33919e261e7e06ceeb.jpg

បើតាមសក្សីនៅកន្លែងកើតហេតុ បានលើកឡើងថា៖”ដំបូងគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកZoomer ពណ៌ ស មកពីខាងជើងតាមផ្លូវលេខ១ ។ ពេលមកជិះមកដល់ក្បែរវិមានឯករាជ្យក៏ឈប់ចម្ងាយប្រហែល៣០ម៉ែត្រ ហើយបុរសក៏ចុះពីលើម៉ូតូ រួចបង្ហូរសាំងទាញដែកកេះដុតហុយទ្រលោមភ្លាមរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPbr3d16NnFeGHDm3WJWeTX_8v3CX8q8cozm6e4mT1EkwvS19meL1ay_uV6fho58z4Hax9hBMGVO-BG-I-mX135doi3I2UvsgaMSK2xquGvRcP8HYwJSGGYfH1h0x09MBSt8u7Xm1sbeLw6WdTRAx_76IhDnf639FaHa0Kk0z0oOB-hqhDjS07ocxw2c/s1280/3c59567b3d6b8dd788a2120df617809c.jpg

តាមប្រភពដដែលបានឱ្យដឹងថា បុរសខាងលើហាក់ជាមនុស្សមានសតិមិនប្រក្រតី។ តែយ៉ាងណាមិញ ជុំវិញករណីនេះ មានតែរងចាំចំណាត់ការ និងការស្វែងរកបុរសខាងលើឱ្យឃើញសិន ដើម្បីឈានទៅដល់ការសាកសួរលើហេតុការណ៍មួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRd_3AmwBt2-GrAXwHsJmm6e6BnfqsKxId-WN9KQXsWIr181E6MyJxP7eYVNuMdNmpGimXsEZnIdeIu72FpWjZR5mpywgvYkCuTCPT9m2lC9wFeWILt79ME4tOYshowd5Ug0kL-ZcWSbJSwexr0tUbWge7x4iR6kf1DkyCCbmFhqWYes5CMJA1YzPvSlg/s1003/948b38985e957ca493e2683ce79c1ab0.jpg

 

តើតារាចម្រៀងពិភពលោករូបណា ដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤?

0

ជាការពិតណាស់ ទម្រាំបានងារជាតន្ត្រីករដែលមានជាងគេបំផុតលើលោក គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយសារនៅក្នុងវិស័យសិល្បៈគឺពោរពេញទៅដោយការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទាំងនៅអាស៊ី និងអឺរ៉ុប ដោយតារានីមួយៗបានខិតខំប្រឹងប្រែងរៀងៗខ្លួន ក៏ដូចជាតស៊ូកសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងរក្សាភាពល្បីល្បាញរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាបានបង្កើនប្រាក់ចំណូលរបស់ខ្លួនចាប់តាំងពីចូលប្រឡូកក្នុងពិភពតន្ត្រីរហូតមកដល់បច្ចុប្បន្ន។ ដូច្នេះហើយអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់កំពូលតារាចម្រៀងរបស់ពិភពលោក ដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤។

១.Jay-Z៖ លោក Shawn Corey Carter ដែលត្រូវបានគេស្គាល់ថាជា Jay-Z គឺជាតារារ៉េបជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។ គាត់បានចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈក្នុងឆ្នាំ ១៩៨០ ហើយក៏បានបណ្តាក់ទុនទៅលើអាជីវកម្មផ្សេងៗជាច្រើន ដោយបច្ចុប្បន្នសិល្បករហ៊ីបហបដ៏មានឥទ្ធិពលរូបនេះមានទ្រព្យសម្បត្តិសុទ្ធ ២.៥ ពាន់លានដុល្លារអាមេរិក។https://www.hollywoodreporter.com/wp-content/uploads/2023/02/Jay-Z-Harder-They-Fall-Carpet-GettyImages-1346461777-H-2023.jpg?w=1024

២.Bono៖ តារាចម្រៀងជួរមុខរបស់អាមេរិក និងជាអ្នកនិពន្ធចម្រៀងជនជាតិអៀរឡង់ លោក Bono មានទ្រព្យសម្បត្តិសុទ្ធ ១,៨ ពាន់លានដុល្លារអាមេរិក គឺជាតន្ត្រីករដែលមានជាងទី ២ នៅលើពិភពលោក។ គាត់បានចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈក្នុងឆ្នាំ ១៩៧៦ ហើយក៏បានបណ្តាក់ទុនទៅលើអាជីវកម្មជាច្រើនដូចជា Elevation Partners ធ្វើឱ្យផលប័ត្រហិរញ្ញវត្ថុរបស់គាត់កើនឡើងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguXV-nbwJlYacZr9nCMkB-dHDoa767CLnPm43l51HTrU67l2LGHYlC9TuR5oc7BX-T1ivhEJWPm858cvpCEQfa7vvStZ7y2oIXJYRZlgvniqS-AkwL148gbXrn6ctoF46GPk0uxFp2CMAnp2j-_iCWkmgNUZhe_ilzdjpPAviBDS31dnFKjVjl7RiwM6M/s847/800px-Bono_singing_in_Indianapolis_on_Joshua_Tree_Tour_2017_9-10-17.jpg

៣.Rihanna៖ អ្នកណាមិនស្គាល់ Rihanna កំពូលតារាចម្រៀងរបស់ពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ ១,៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាសិល្បករដែលមានជាងគេលើលោក។ Rihanna បានឈានជើងចូលឆាកតន្ត្រីក្នុងឆ្នាំ ២០០៥ ដោយឥទ្ធិពលជាសកលរបស់នាងគឺមិនអាចប្រកែកបាន ជាមួយនឹងការលក់អាល់ប៊ុមជាង ៦០ លាន និងបទចម្រៀងឌីជីថល ២១៥ លានត្រូវបានលក់ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJJjdkhBou79pK-lKYxEbOgAheSUZ9hRDQaEv0ghTVgMPGaCJEwjMT-OkP7vwVlHepyymv2HAJG-iRYSmxz3ovZQ9oeRAb33NDKNogqMgb93ZXrQFlmpXu3jH3sLBPFOiX6bM6MMG2yg8FWBz4HpNklNUa65crjFDEUaH0WmNGwcDzWTvO5Txdc5KXO0A/s1500/RihannaMain-bc245e1e274549d5a1e08236f5751f15.jpg

៤. Paul McCartney៖ លោក Paul McCartney គឺជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង និងតន្ត្រីករជនជាតិអង់គ្លេស ដែលបានទទួលកិត្តិនាមទូទាំងពិភពលោកជាមួយក្រុម Beatles។ គាត់មានភាពល្បីល្បាញខ្លាំងក្នុងការលេងហ្គីតាបាសគឺមិនអាចប្រៀបផ្ទឹមបាន ដូច្នេះ Paul McCartney មានទ្រព្យសម្បត្តិសុទ្ធ ១,២ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJJB-1FSOemg7so9FglvvO4iUzxvlmSChezCxSCPq08O7LCqvJgn2qb-gtYYaaKMnQQVKp7dmqIW0aPVnwxQuGTP70Sih3ACZL1v8ZP4MRkaY_ixNd8TsauDzIW449g8TduxY0dc7WhF37YCnrZsOfXKpaLGXJmHrse8DfLRrkmkAUYXW2eNWUhIFxHY/s1801/13xp-beatles1-hkzj-mediumSquareAt3X.jpg

៥. Taylor Swift៖ ជាមួយនឹងភាពលេចធ្លោររបស់កំពូលតារាចម្រៀងប៉ុប Taylor Swift មានទ្រព្យសម្បត្តិសុទ្ធ ១,១ ពាន់លានដុល្លារអាមេរិក ក្លាយជាសិល្បៈករតន្ត្រីដែលមានជាងគេទី ៥ នៅលើពិភពលោក និងជាតារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-7jtprnnFdlfzpLod0aOk8dkmx78YVXkQxVxGF6IqcoRNOutUByKt8TPhDycm0EgPhlfjeqjAhWtN5IImSh4JIloz_3QvuHMWjG8-gFYBzdQFHvtJbkxgq0a9L0zkW8PIyTWq0Xfr08CNZxrNluNYmCa7EA_lJ3uNhUGz_39c9GJ4z1W0SQy609TAw4/s1480/231208085235-01-taylor-swift-eras-tour-nashville-0505.jpg

៦. Celine Dion៖ Celine Dion គឺជាអ្នកចម្រៀងជនជាតិកាណាដាដែលទទួលបានងារជា “Queen of Power Ballads” ដោយសារសំលេងដ៏មានឥទ្ធិពល និងជំនាញបច្ចេកទេសរបស់នាង បានជំរុញឱ្យនាងទទួលបានការកោតសរសើរជាអន្តរជាតិ។ ដូច្នេះ Celine Dion មានទ្រព្យសម្បត្តិសុទ្ធ ៨០០ លានដុល្លារអាមេរិក៕https://www.billboard.com/wp-content/uploads/2023/05/celine-dion-live-2019-billboard-f-1548.jpg

មិនមែនតែខ្មែរឯណា ! ពលរដ្ឋថៃក៏ចាញ់បោ.កជនខិ.លខូ.ច តាមទូរស័ព្ទច្រើនជាងគេនៅអាស៊ី

0

ប្រទេសថៃ ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ Whoscall គឺជាកម្មវិធីបង្ហាញពីអ្នកហៅទូរស័ព្ទចូលមិនស្គាល់អត្តសញ្ញាណ ឬលេខទូរស័ព្ទអនាមិក និងការពារការផ្ញើសារ (Spam) បង្ហាញថា ជនជាតិថៃបានចាញ់បោ.កជន ខិ.លខូ.ច តាមទូរស័ព្ទច្រើនបំផុតនៅតំបន់អាស៊ី និងមានការផ្ញើសារបោ.កបញ្ឆោ.ត រហូតដល់៧៩លានដង ។ ចំនួននេះបានកើនឡើង បើធៀបនឹងឆ្នាំ២០២២ ដែលស្មើត្រឹមតែជាង៦៦លានដងប៉ុណ្ណោះ ឬស្មើនឹង១៨% ។

ហេតុនេះ ប្រទេសថៃមានចំនួនការកុហកបោកប្រាស់តាមទូរស័ព្ទច្រើនបំផុត ស្ថិតក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ី ។ រីឯចំណាត់ថ្នាក់ទី២ បានទៅប្រទេសហ្វីលីពីន និងចំណាត់ថ្នាក់ទី៣ គឺទីក្រុងហុងកុង ។https://thethaiger.com/wp-content/uploads/2019/12/800_f40cc90fed61947.jpg

ព័ត៌មានអំពីជនបោកប្រាស់តាមទូរស័ព្ទនេះ គឺការិយាល័យមូលនិធិលើកកម្ពស់សុខភាព បានយកព័ត៌មាននេះមកបង្ហាញក្នុងសិក្ខាសាលាមួយ ស្តីពី «ការត្រួតពិនិត្យព័ត៌មានក្លែងក្លាយនៅលើពិភពលោក ប្រចាំឆ្នាំ២០២៤» ដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋ ដែលអាចងាយធ្លាក់ក្នុងអន្ទាក់របស់ជនខិលខូច ។ លើសពីនេះ ក៏មានការចូលរួមសហការជាមួយដៃគូ Cofact និងទីក្រុងបាងកក ដើម្បីបើកវគ្គបណ្តុះបណ្តាលផ្តល់ចំណេះដឹង និងជួយសង្គ្រោះពលរដ្ឋដែលក្លាយជាជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVysdl7js2gfn7682PRu-tlpa8BG3wagHx9fn6tNkCIcJpxnCh6GKPXAFtAMn4k6KsZT6SVHj8OhcpSKBYtcXNoK3QLvm1vtFnVsYBl972hBIrbl138PW4qxmFYLLRbjoRv-emGFUpbGeNOu1xKfzqOuLOkUpV1tX4fWkpSCsOjltq7KTFqfB8W6bnZAg/s480/_133056302_hacking.jpg

លោក Chadchart Sittipunt អភិបាលក្រុងបាងកកលើកឡើងថា លោកផ្តល់ភាពសំខាន់ទៅលើការគំរាមកំហែងតាមអនឡាញគ្រប់ប្រភេទ ហើយការចូលរួមក្នុងគម្រោងនេះ គឺដើម្បីជំរុញការផ្តល់ចំណេះដឹង និងវិធីការពារពលដ្ឋកុំឱ្យចាញ់បោកគេ ។ បណ្តាញ Cofact បានដំណើរការត្រួតពិនិត្យការពិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញ តាំងពីឆ្នាំ២០២០ មកម៉្លេះ ហើយបណ្តាញនេះបានជួយពលរដ្ឋចំនួនជាង៥.០០០នាក់ មិនឱ្យចាញ់បោកជនខិលខូច ។ បណ្តាញ Cofact បានផ្តល់ការណែនាំតាមរយៈគេហទំព័រឈ្មោះ Cofact.org ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3cueU_4eKPOIqOIx6hOwlAeTWoLdMJsR_zdCNuI5ahx3zQetJ9aTvMN1HFSEZlQJkpilTHlNvHVSXOinC-3XxU_KqyMV7LdxgdndggAUQM-c20TBkyg6kDohYvq_gCjr-AlZqCP8HJNVcwFP1AFvvdqoTFxjgYxpwWCutsFhdANo0ElqP1sTdI7Ly7YA/s620/c1_2572299_230517105118.jpg

ភ្នាក់ងារបណ្តាញ Cofact ឱ្យដឹងថា ការបោកប្រាស់តាមអនឡាញបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈកាលពីមុន មានការបោកប្រាស់តាមរយៈព័ត៌មានក្លែងក្លាយ ប៉ុន្តែវាបានផ្លាស់ប្តូរទៅជាការបោកប្រាស់តាមទូរស័ព្ទ និងផ្ញើសារឱ្យផ្ទេរប្រាក់បានកើនឡើងច្រើន ។ បើតាមទិន្នន័យរបស់ Royal Thai Police បង្ហាញថា ពលរដ្ឋថៃតែងត្រូវគេបោកប្រាស់ឱ្យទិញផលិតផល ឬសេវាកម្ម, កុហកឱ្យផ្ទេរប្រាក់ដើម្បីទទួលបានការងារធ្វើ និងបោកបញ្ឆោតឱ្យខ្ចីប្រាក់ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHj09xiXyk6H5qVF7bcQRN2PawVfif3cTxRUy3mmytDqYFpX-oWLvV3taKGqWEMyTAgtWWpVE72wzhe2lTNYWwPJqHC4YcLVPYD83zE5xTlofb6Jiemd0BQP6cHSX9lu8yQb9cChhEeK3sqthftPk04YDA2pxYOB6t8y1TJ2e-x33ZzTWG0fgZLO6JV70/s1500/c1_2697239_231203065042.jpg

នៅឆ្នាំ២០២៤ បណ្តាញ Cofact បានត្រៀមសហការជាមួយរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីបើកវគ្គបណ្តុះបណ្តាលអំពីជំនាញត្រួតពិនិត្យទិន្នន័យនៅសម័យបច្ចេកវិទ្យា AI នៅទូទាំងប្រទេសថៃ ។ ក្រៅពីនេះ បណ្តាញ Cofact ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យព័ត៌មានក្លែងក្លាយក្នុងតំបន់ ចំនួន៧កន្លែង និងទទួលយកដៃគូថ្មីមកធ្វើការត្រួតពិនិត្យព័ត៌មាន ដើម្បីធ្វើឱ្យពលរដ្ឋគ្រប់រូបក្លាយជាអ្នកត្រួតពិនិត្យព័ត៌មានពិត ឬក្លែងក្លាយ ៕

រដ្ឋ បញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖= ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGOQiqNqeLcQsxPpmSz90xVKcuoi0uj2pHQ7sK2l801Wag-nfvOvp22VboQStZnRWHSfMwIpdQeBDBFjwF6pzcO-_IIhjVLsWb37FGjQlBIn7wj3_Su1moRvMPrtH7TljRuA2odYod-Dym6yXB4sJxlbnpeVUFL0-ejGDtFIyXgkeYETpn4ILMq7xrNY/s1280/photo_2024-04-02_16-53-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietrNOQ9LivBlQnjYunxQDKmPaoO7B4KeXMBW4w5TAvK21QQ1-9QjvJIrqZNCTXT680ZVkiAPoMFRoQpenFZ8AL5NUKM2jmBgBbpOeJ6qZ8sn37ao2If5_yKy_oDsm30faq04YopBjMnLtGI3WZ60rh2ZPK7y4oAQsNPpRDQhJNDLF8dfkQq953GfWFNs/s1280/photo_2024-04-02_16-54-00.jpg

៣ វិធីងាយៗដើម្បីហាត់ប្រាណនៅរដូវក្តៅដោយសុវត្ថិភាព

0

នៅពេលចូលដល់រដូវក្តៅ លំហាត់ប្រាណគឺមានសារៈសំខាន់ណាស់ ក្នុងការថែរទាំសុខភាព ប៉ុន្តែជាមួយនឹងអាកាសធាតុក្តៅ និងសើម លំហាត់ប្រាណអាចជាមូលហេតុនៃការព្រួយបារម្ភជាពិសេសក្នុងអំឡុងពេលថ្ងៃត្រង់ក្តៅខ្លាំង។ ដូច្នេះដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ និងមិនងាយប្រឈមនឹងជំងឺ យើងចង់បង្ហាញពីវិធីធ្វើលំហាត់ប្រាណដោយសុវត្ថិភាពក្នុងរដូវក្តៅ ជាមួយនឹងគន្លឹះងាយៗចំនួន ៣ ដូចខាងក្រោម៖

១.ជ្រើសរើសសំលៀកបំពាក់ដែលមានខ្យល់ចេញចូលបានល្អ៖ វាជាកត្តាសំខាន់មួយដែលត្រូវពិចារណានៅពេលធ្វើលំហាត់ប្រាណក្នុងរដូវក្តៅ ការស្លៀកពាក់ខោអាវដែលមានទម្ងន់ស្រាល និងខ្យល់ចេញចូលបានល្អ គឺជួយឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រស់ស្រាយ ហើយកុំភ្លេចពាក់មួក និងវ៉ែនតាការពារថ្ងៃផង ដើម្បីការពារមុខ និងភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW1uYhsVThAxDdOfhGBBoyuH2Q42DaQ43bGa7wUfj9ryqGoIhdFqfvvvHeb_jC8AUkCUd-x1FS9NcY2GvPcLyzUzEnD-5AhDg7T3V5pWyLTmtqZOSC7ouL7FrZx8jmyJCZXvkh0XiBF2ngVDeeZXhT5FrgSbkvth5quKb3V6RT0NRlsGmUvDcjBdx0Wkg/s1200/ThinkstockPhotos-477873032.jpg

២.ជ្រើសរើសពេលវេលាដែលមិនក្តៅខ្លាំង៖ ការជ្រើសរើសពេលវេលាត្រឹមត្រូវ ក្នុងអាកាសធាតុក្តៅ វាជារឿងសំខាន់ក្នុងការហាត់ប្រាណ។ នៅក្នុងការគ្រប់គ្រងកំដៅ ផ្នែកក្តៅបំផុតនៃថ្ងៃជាទូទៅនៅចន្លោះម៉ោង ១០:០០ ព្រឹក ដល់ ៤:០០ ល្ងាច ដូច្នេះវាត្រូវបានណែនាំឱ្យជៀសវាងការហាត់ប្រាណក្នុងអំឡុងពេលនេះ។ ប្រសិនបើអាចធ្វើបាន ចូរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាចម៉ោង ៥ នៅពេលដែលអាកាសធាតុមិនក្តៅពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tVkFxqvoDsk-_F4caGNcooIzC7EQTakqNgliaJyUUedQpBIL18oqqrPESeTwAFOPcxkwl-wW-A-zpSJ2m0P4Qkx_hgAemfCNrRu9z60oHBBQLSSEj0yDT-_SeLU9MaP7PBhnyYuPNPCAnGe2Fj_HjjFIbvGKTBMjB4ZEZumi-OI-nwfzSyOGs3IL1dQ/s3658/78457836.jpg

៣. ជ្រើសរើសហាត់ប្រាណក្នុងផ្ទះ៖ ជ្រើសរើសហាត់ប្រាណក្នុងផ្ទះជាជាងនៅក្រៅផ្ទះ ហើយត្រូវកម្តៅថ្ងៃ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ នៅពេលអ្នកហាត់ប្រាណនៅក្រៅផ្ទះ រាងកាយរបស់អ្នកនឹងបាត់បង់ជាតិទឹក ហើយអាចក្លាយជាខ្សោះជាតិទឹក។ វាក៏អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា វិលមុខ ចង្អោរ និងសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ដើម្បីរក្សារាងកាយពីការខ្វះជាតិទឹក អ្នកគួរហាត់ប្រាណនៅក្នុងផ្ទះ ក៏ដូចជាផឹកទឹកក្នុងបរិមាណត្រឹមត្រូវ ទាំងមុន និងក្រោយពេលហាត់ប្រាណ អ្នកក៏អាចផឹកភេសជ្ជៈ ដែលមានជាតិអេឡិចត្រូលីតផងដែរ ដើម្បីជួយជំនួសសារធាតុរ៉ែដែលបាត់បង់ពីញើស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAABMThFg4lIs6FOxyEdCD3st61hSDpbGlPlNM-GML8JKhbHi8LK5b7ebgT9X0RAdKyq9zaaeYEvEv3xTVUXtWfD1X4GuvCVmH-Iq1KOKOkTHutRqJ3CVv_zFphPiG6yWm6u8BySKS_Ccoq9v_oU92UV6FiM_-K3avg-y253YaeWsGzlKKt9zTV7_-l9c/s1500/GettyImages-1264135982-fff92b3493274db4b4a220000287d39f.jpg

ស្នាដៃក្រុមសង្ហា និពន្ធបទចម្រៀងឱ្យឧកញ៉ា ព្រាប សុវត្ថិ រងនូវមតិរិះគន់ពីសាធារណជន

0

បទថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ មានចំណងជើងថា «កុលាបមានបន្លា» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ Songha Group សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីហាក់ទទួលបានមតិរិះគន់ពីសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គម។ ការរិះគន់នេះត្រូវបានទស្សនិកជនភាគច្រើនគិតថាលាយប៉ារ៉ូលបទមរតដើមគួរតែផ្តល់ស្នាដៃទៅកាន់អ្នកជំនាន់មុនមិនមែនដាក់តែអ្នកនិពន្ធថ្មីនោះទេ។ អ្នកខ្លះទៀតបានលើកឡើងថាបទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ក្នុងទ្រនំបច្ចុប្បន្នហាក់មិនសូវលេចធ្លោជាងផលិតកម្មចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4LwwvBxh7XE4v4mVBLnflH3LBrXClm45Gf5u3KqxWWXQgocPEX0SYPlZy4-D967Oyr9sgZOrzmC3lq2SgsZ7EOqACnQnbseZpi9jF_gvJp4WlmBaOHtT7UFYbLRIlxyLku2JzXLPBnJthBLQxDKi_UaTHDx7lxHjLBnWTwlfzXI6C77YRGj6b5Obac8/s960/1.jpg

កាលពីព្រឹកថ្ងៃទី២ មេសា ផលិតកម្មហ្គាឡាក់ស៊ីបានទម្លាក់បទថ្មីរបស់តារាចម្រៀងចាស់វស្សានិងមានងារជាឧកញ៉ា ដែលមានចំណងជើងថា «កុលាបមានបន្លា»។ បទថ្មីនេះនិពន្ធ Melody និងទំនុកច្រៀង ដោយ Songha Group និង និពន្ធបទភ្លេងដោយ Songha ផ្ទាល់។ បទ «កុលាបមានបន្លា» នេះបានយកប៉ារ៉ូលបទចម្រៀងមរតកដើម «ផ្កាល្ហុង» មកកែច្នៃនិងបន្ថែមប៉ារ៉ូលថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHaeb2gH4NLtsBU-16QF88ATXt99kF2ai8GVCAvZnbN63HcULdXUD0-LYpz869KtEJs6aozzumZnIX_zm16DmT_OJhyD6TFyLxwpC_UYs4wdO6rOxYnaQGtOIoWDZb_PWIB1WMkxn5nCvu2m7nyNmrF6rH2nVtUGtBVDy8O_HvzV0IP8V2uaRJVQAO20/s2048/315888130_5204691672969215_4760075180138130784_n.jpg

ទោះយ៉ាងណា មួយបទនេះរបស់ឧកញ៉ា ព្រាប សុវត្ថិ មានការបញ្ចេញមតិប្រតិកម្មច្រើនជាងការសរសើរ។ អ្នកលេងបណ្តាញសង្គមទិកតុក បានចូលទៅបញ្ចេញមតិថា «ស្នាដៃ សង្ហារ អតីត Producer របស់ វណ្ណដា តើសចុះបើបទនេះ វណ្ណដា អ្នកច្រៀង?, បងព្រាបសុវត្ថិ គាត់មិនគួរបន្តច្រៀងទៀតទេគាត់កាន់តែច្រៀងកាន់តែបាត់បង់ប្រជាប្រិយភាព, គាត់លើកបទពីមុនៗគាត់មកច្រៀងឡើងវិញល្បីយកទៅណាមិនអស់។, នៅតែគាំទ្រស្នាដៃចាស់ៗគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh01MBFkNEATYs-xsuN3Y1A-v6_sarig1dUHyYVL-2XiayDmUc6kBGoub6sUQkfdQU6zW3_sXvjBfiK_5EnkHWwnT7difcNMXCQkgzxA5exHkI3lXqhwltvTOUiRGQqISVhkwIm5ESVuTrVWjXX7zoOSFwdhLNvAvPc8wu2Ozc8Mz2OJB8USUFxJFyInUU/s954/FB_IMG_1620023629180.jpg

អ្នកផ្សេងទៀតលើកឡើងថា «និពន្ធទំនុកច្រៀង songha group ? ? ចុះ មរតកដើម ទុកនៅទីណា?, ពុទ្ធោដល់ថ្នាក់នេះ, ចាញ់នៅហង្សមាសដាច់, បទចាស់យកមកធ្វើភ្លេង គួរតែទុកឈ្មោះអ្នកចាស់ឬក៏ដាក់ថាទំនុកភ្លេងឬច្រៀងបែបសម័យបុរាណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Rik20DM-786IhAky4d5QUAJv6cykeEUYRKjNEzZNV_0_RTUbtLP1RikGWjqUk8XTAFAbWNfeLUb3GypM1_GWbWB6Ml4ZdHbcVmkz4FPml8nPlGvFpzg_OQk04qOzCId6GiPWdAljcTSEgprOwxFnOCu2m8YkEVATiZ4Gi35lcTnSzl39WiJnMmAsFn8/s960/image_2024-04-03_09-40-34.png

ទោះជាយ៉ាងណា ទន្ទឹមនឹងមតិរិះគន់ការយកបទមរតដើម មិនបានដាក់ស្នាដៃអ្នកជំនាន់មុន ក៏មានមតិសាធារណជនមួយចំនួនបានលើកឡើងដែរថា មួយបទនេះពីរោះប្លែក ស្តាប់យូរៗទៅកាន់តែពីរោះ៕