បុណ្យវិសាខបូជា ដែលត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធឡើងជារៀងរាលឆ្នាំនិងជារៀងរាល់ថ្ងៃទី១៥កើត ខែពិសាខ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ទោះជាយ៉ាងណា មនុស្សភាគច្រើនប្រាកដជាមិនទាន់ជ្រាបនៅឡើយនោះទេថា ដំណើរសង្ខារទាំង៣របស់ព្រះសម្មាសម្ពុទ្ធខាងលើនេះ ត្រូវបានគេជឿជាក់យ៉ាងមុតមាំថា បានប្រព្រឹត្តិទៅនៅតាមទីតាំងនីមួយៗ ដែលគេបានចារទុកជាកន្លែងប្រវត្តិសាស្រ្ត និងតែងមានការប្រារព្ធប្រតិបត្តិជាហូរហែររហូតដល់សព្វថ្ងៃនេះ។

១ លុម្ពិនី(កន្លែងព្រះពុទ្ធប្រសូត)
កាលពីប្រមាណជាង២៦០០ឆ្នំាំមុន នៅថ្ងៃទី១៥ កើត ពេញបូណ៌មី ខែពិសាខ គឺជាថ្ងៃយោងយានកំណើតដំបូងរបស់ព្រះពុទ្ធអង្គ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតនៅឆ្នាំ ៦២៣ មុនគ្រឹស្តសករាជ នៅក្រោមដើមសាលព្រឹក្សមួយដើម នៃឧទ្យានលម្ពិនី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស៊ីប៉ាន់ដេហ៊ី ខេត្តលុម្ពិនី ប្រទេសនេប៉ាល់ នេះបើយោងតាមសិលាចារឹកAsoka ក្នុងឆ្នាំ ២៤៩ មុនគ.ស។ នៅឯឧទ្យាន Lumbini ក៏រួមមានទាំងប្រាសាទម៉ាយ៉ាទេវី ស្រះពិសិដ្ឋ សសរ Asoka និងប្រាសាទថ្មីៗសាងសង់ជាហូរហែរទៀត ។ បច្ចុប្បន្ន Lumbini បានក្លាយជាកន្លែងគោរពបូជាដ៏ធំបំផុតមួយសម្រាប់ពុទ្ធសាសនិកនៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqVNW5Ji3UEBrxHsDzqKIIoRHgFSYZvBxFgGcHWL8E5MXODIW5lToyvrhRuwBbWml6ks1ztgK2WJ8LQjMfWbSmeiSBEld6QtqWz5Plq4GYVco8mVQBTa5hyGLb6h_TXEEnHqqh3AC78etNG38umVznvZ1acVdKftwjY3mTo16xJFLKf1NlipmJXOiqbRU/s2000/f82069f4-b6fc-44aa-b522-cd1cd2fbc017-lumbini-inline-01.jpg

២ ពុទ្ធគយា (កន្លែងដែលព្រះពុទ្ធត្រាស់ដឹង)
លុះដល់ព្រះជន្ម២៩ព្រះវស្សា ព្រះពុទ្ធអង្គក៏សាងផ្នួស ដោយចំណាយរយៈពេល៦ឆ្នាំស្នាក់នៅក្នុងព្រៃ ទើបត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្រោមដើមពោធិព្រឹក្សមួយដើម នៅក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ហើយចំថ្ងៃ១៥កើត ខែពិសាខ ។ ដើមពោធិ៍ដែលគេត្រូវបានស្គាល់ថាមានអាយុកាលចំណាស់ជាងគេកំពុងតែលេចវត្តមាននៅឯប្រទេសស្រីលង្កា។ បើតាមអះអាង ដើមឈើមួយដើមនេះមានអាយុលើសពី ២០០០ឆ្នាំហើយ ព្រោះត្រូវបានគេដាំជាលើកដំបូងក្នុងឆ្នាំ ២៣៦ មុនគ.ស។ បច្ចុប្បន្ន ដើមពោធិព្រឹក្សនេះគឺជានិមិត្តរូបដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ព្រោះជាទីតាំងដែលព្រះពុទ្ធទ្រង់ត្រាស់ដឹង និងជាទីកន្លែងគោរពសក្ការៈដ៏សក្តិសិទ្ធបំផុតប្រចាំប្រទេសស្រីលង្ការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJusGjJuwpmjf18SKEUbvA2458D1V0Inkw48bnaezQMjITNKgAEZoLmK6B56wVDyp5rDW6Gvc6CccoyALtG-XIr-KhaEtuy2cMCOsBScYqig9RNuvEAD5fE-Qmpz-igUAqqdNhO4UimuVS0rLgRY3-bNMFCvIyQL_S4rPNwIIqsVPaKZ-sOkFZqkb9dHU/s602/main-qimg-590efff9d444f4c6c4523b0e428cb3b8.webp

៣ កុសិនារា (កន្លែងព្រះចូលនិព្វាន)
ចំណេរកាលក្រោយមកទៀត បន្ទាប់ពីព្រះពុទ្ធទ្រង់ត្រាស់ដឹងអស់រយៈពេល៤៥ឆ្នាំ ក្នុងកិច្ចផ្សព្វផ្សាយលិទ្ធពុទ្ធសាសនាទៅកាន់សាធារណៈជនទាំងអស់នៅទូទាំងពិភពលោក ព្រះអង្គក៏បានយាងចូលបរិនិព្វានក្នុងព្រះជន្ម ៨០ព្រះវស្សា ចំថ្ងៃទី១៥ កើត ខែពិសាខ ក្រោមដើមសាលព្រឹក្ស ក្នុងក្រុងកុសិនារា រដ្ឋអាល់ថាប្រាដេស ប្រទេសឥណ្ឌាសព្វថ្ងៃ។ ក្រុងកុសិនារាក៏ត្រូវបានគេចាត់ទុកថាជាព្រះវិហារនិងស្តូបបរិនិព្វានរបស់ព្រះអង្គ និងបានក្លាយជាទីកន្លែងគោរពបូជាដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌាផងដែរ។ ទោះជាយ៉ាងណា ស្តូបដែលយើងមើលឃើញនេះ គឺជាការសាងសង់ឡើងវិញថ្មី ព្រោះថាសំណង់ចាស់គឺបានសាងសង់ឡើងតាំងពី១០០ឆ្នាំបន្ទាប់ពេលដែលទ្រង់ចូលទិវង្គត់ឯណ្ណោះ ដែលធ្វើឲ្យសំណង់ទាំងនោះពុកផុយខ្ទេចទៅហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DLJUo_6dTlWUE5NAd46wTjTrOpLsBnnWUisKAC2h6eeFkXdCQ_iS157oyU5p0sNdpPrcJj_YQibmJA4TOpNHTBaFIUqLyc7XaYBAm_IMeNsM-equHAklO1PdtB0kkoGqOMXq-i9gWH9qkxGIU1-I6wm6WGbxyHGZwuXuSHjk5J5p3FFtVfbh1LhJCGE/s537/Maha%20Parinibanna.jpg