ភេសជ្ជៈទាំង ៤ ប្រភេទនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលអ្នកផឹក ប៉ុន្តែពួកវាបំផ្លាញសុខភាពអ្នកដោយស្ងៀមស្ងាត់ ជាពិសេសគឺ បំផ្លាញថ្លើម និងតម្រងនោមយ៉ាងលឿនបំផុត។ លើសពីនេះភេសជ្ជៈក៏អាចប៉ះពាល់ដល់សម្ពាធឈាមដែរ ដូចច្នេះអ្នកគួរតែប្រយ័ត្នជាមួយភេសជ្ជៈខាងក្រោមនេះព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងរធ្ងរដល់សុខភាព៖
១.កាហ្វេ៖ ការផឹកកាហ្វេច្រើនពេកក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកលោក Vincenza Zurlo វិភាគថា “ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈដែលមានជាតិកាបូនមួយចំនួនអាចបង្កើនសម្ពាធឈាមខ្ពស់ និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
២.គ្រឿងស្រវឹង៖ អាល់កុលតែងតែត្រូវបានចាត់ទុកថាជាភេសជ្ជៈមិនល្អ។ ការផឹកស្រាច្រើនពេក ធ្វើឱ្យខូចតម្រងនោម បង្កើនសម្ពាធឈាម និងប៉ះពាល់ដល់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់យើង។ យោងតាមការស្រាវជ្រាវបង្ហាញថាអ្នកដែលផឹកស្រាមានហានិភ័យខ្ពស់នៃ microalbuminuria ដែលជាសញ្ញានៃជំងឺតម្រងនោម ជំងឺថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។
៣.ភេសជ្ជៈប៉ូវកម្លាំង៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចប៉ះពាល់ដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ។ លោក Lindsay Delk អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកបាននិយាយថា ភេសជ្ជៈប៉ូវកម្លាំងអាចបង្កើនសម្ពាធឈាមខ្ពស់ មូលហេតុគឺដោយសារវាមានផ្ទុកជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។

៤.ភេសជ្ជៈមានជាតិស្ករ៖ អ្នកឯកទេសខាងចំណីអាហារនិយាយថាការផឹកភេសជ្ជៈដូចជាសូដា ឬទឹកផ្លែឈើដែលមានជាតិស្ករច្រើន ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សម្ពាធឈាមផងដែរ។ អ្នកឯកទេសអាហារូបត្ថម្ភគឺលោក Venezuelan Edibel Quintero បានមានប្រសាសន៍ថា “ភេសជ្ជៈមានជាតិស្ករខ្ពស់បង្កើនសម្ពាធឈាម និងអាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់៕










