ថ្ងៃនេះ ជាបុណ្យវិសាខបូជា ដែលប្រជាពលរដ្ឋដែលជាពុទ្ធសាសនិក តែងតែនាំគ្នាទៅវត្ត យកចង្ហាន់ឬក៏យកជាទានផ្សេងៗទៀត ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត តែចម្លែកអីបែរជាមានមនុស្សមិនស្គាល់អត្តសញ្ញាណ បានជាយកកូនក្រពើទៅលែងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅវិញ។
បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលបាននាព្រឹកថ្ងៃទី២២ ខែឧសភា ចំថ្ងៃបុណ្យវិសាខបូជានេះ បានបង្ហោះថា៖”ជារឿងគ្រោះថ្នាក់និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកព្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិតនិងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខយើងដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមយើងទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ”៕










