ប្រទេសចិន៖ ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់ចិន EHang Holidings (EH.O) បានចាប់ផ្តើមលក់តាក់ស៊ីហោះម៉ូដែល EH216-S របស់ខ្លួននៅលើទីផ្សារ Taobao ជាលើកដំបូងក្នុងតម្លៃ ២.៣៩ លានយ័ន (ប្រមាណ ៣៣២,០៦០ ដុល្លារអាមេរិក) នេះបើយោងតាម Reuters ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
តាក់ស៊ីហោះម៉ូដែល EH216-S មានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរពីរនាក់តាមអាកាសឆ្លងកាត់ចម្ងាយរហូតដល់ ៣០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួននៅលើហាងលក់ទំនិញអនឡាញ Taobao ចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃ ២.៣៩ លានយ័ន (ប្រមាណ ៣៣២,០៦០ ដុល្លារអាមេរិក) ដែលបច្ចុប្បន្នរថយន្តចុះចតបញ្ឈរនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញ។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/03/19/8157826a-8f47-47ff-8dc3-2db056b102f5_f09fc2c2.jpg

គួរកត់សម្គាល់ដែរថា ក្រុមហ៊ុនផលិតបានសន្យាថានឹងប្រគល់ឧបករណ៍នេះទៅឱ្យអតិថិជនក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់មានន័យថា នៅពេលដែលអ្នកធ្វើការកម្មង់ឧបករណ៍នេះនឹងបានទៅដល់ដៃអ្នកក្នុងរយៈពេល ៣០ ថ្ងៃក្រោយ។ យោងតាមអ្នកកាសែតចិនបានសង្កេតឃើញថា កញ្ចប់ដំបូងនៃ “តាក់ស៊ីតាមអាកាស” ត្រូវបានលក់អស់ទាំងស្រុងក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីការចុះបញ្ជីសម្រាប់លក់។ ក្រុមហ៊ុន EHang អះអាងថា EH216-S បានដំណើរការដោយស្វ័យភាពទាំងស្រុងចាប់តាំងពីការចាប់ផ្តើមនៃការផលិតសៀរៀល។ លោក Hu Huazhi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនក៏បានប្រកាសពីផែនការប្រកបដោយមហិច្ឆតាក្នុងការបណ្តាក់ទុនចូលទៅក្នុងទីផ្សារបរទេសនៅចុងឆ្នាំនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fn5BlHyZJvwK19sBF8zKSXvlvQJS18Yfpd-Nf7Bl0k51DjnEzca-M7ruP_i4h5-MawcPYrtR4an0pRz0ham0XLdkX20o2vi1BbVeUlcDWrqx6oZUb_h8ncH_ZEEZJtQaAC5GHu0ybW-C315FqYymK730bYIC5LP0bPVrYatPREYRmw365l4ZkU5nmE4/s1200/ATCGcCDs-ehang-drone-1200x675.jpg

គួរបញ្ជាក់ដែរថា ទីផ្សារតាក់ស៊ីហោះរបស់ចិនកំពុងរីកដុះដាលខ្លាំងនៅទូទាំងសកលលោក ហើយកំពុងនាំមុខគូប្រជែងរួចទៅហើយ ដោយសារតែរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) “គាំទ្រ” យ៉ាងខ្លាំងចំពោះឧស្សាហកម្មថ្មីនេះ។ EH216-S ត្រូវបានគេព្យាករណ៍ថាជាអាជីវកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចេកវិជ្ជាចល័តតាមអាកាសបានផ្តល់អត្ថប្រយោជន៍សម្រាប់វិស័យជាច្រើន ពីការធ្វើដំណើរលឿនជាងមុននៅក្នុងទីក្រុង និងការកែលម្អការដឹកជញ្ជូនដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម និងប្រតិបត្តិការសន្តិសុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSkeqrRCTcmr9jL7iY61bnZ7lRhZQu8ZPPE-4J79WXUAWczJzxbKH-PVN0puRm4BZlkbVeE9NundJZawzQAc2C8UXjE1zGUDccjfJPmLMHirBXpJFBV9XQxU4k2UR6nstHobmG5Tio8DWeM86UYv3V7HPdfkE8oOAZpWUx1KHzPXQ98On7gyX-fh_EAZk/s1920/shiyanwancheng2.jpg