Kim Ji Won គឺតារាសម្តែងដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង ដែលថ្មីៗនេះនាងគឺជាតួឯកនៅក្នុងរឿង “Queen of Tears” ដោយគេសង្កេតឃើញថា សម្រស់របស់នាងមិនប្រែប្រួលសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ Kim Ji Won បានបង្ហើបអាថ៌កំបាំងចំនួន ៤ ដែលធ្វើឱ្យនាងមានសម្រស់ក្មេងជាងវ័យ និងស្បែកសភ្លឺថ្លា ជាមួយនឹងវិធីសាស្ត្រដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2mBHFzdhAypPqoCJtuKtQp23sNOhwcv0TvK03j5CNrhLbj5Iz09GaOmBmmTrrwul_HDTSWnaRi2X51NhT8q4TwZwQBk-WntGylt-YWKJn6-TrjiQu4btAmQ32BYHmhD6LZMQJHH34qaUnSFSY9F4EqDSlyHnNCxch0-rq9lOeol-YBWSei1GHOs4BSeA/s500/1578639310_copy-of-cms-lead-image-7_202404.jpg

១.ចិញ្ចឹមស្បែកជាមួយនឹងទឹកស្ពៃក្តោប៖ Kim Ji Won ជាធម្មតានាងតែងតែលាងស្ពៃក្តោប បន្ទាប់មកស្ងោរវាប្រហែល ៣០ នាទី រួចស្រង់ទឹកផឹក។ ទឹកស្ពៃក្តោបមិនត្រឹមតែសម្បូរទៅដោយវីតាមីន B1 និងវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ក្នុងការទប់ស្កាត់ភាពចាស់នៃស្បែក និងកាត់បន្ថយការកើតមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyCYzARBaoVwP4ALNMdzv28iN8XneZY9hNvQSc4A9J5Z2eaUsF3fBwbjXNZmYXz3tHi0sqPrrha1567ioJW5BNOF945cTNQNQpWfpnCxuSthsywLpyF97mE1n5HR7_vtcBdarPlnf-HpbAvl_pMJdD10n0OpzzhppUmHL4OGDnIGEk3m5LAy0U8Z3bo_Y/s1000/1711663195-header-photo.jpg

២.ម៉ាស្សាមុខឱ្យបានទៀងទាត់៖ តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះទោះបីជារវល់ប៉ុណ្ណា ក៏មិនភ្លេចក្នុងការម៉ាស្សាមុខដែរ នាងតែងតែម៉ាស្សាមុខជាប្រចាំ។ ការស្សាមុខឱ្យបានទៀងទាត់មិនត្រឹមតែធ្វើឱ្យទម្រង់មុខកាន់តែរឹងមាំប៉ុណ្ណោះទេ វាក៏បង្កើតជាទម្រង់មុខរាងអក្សរ V ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUW9b9N3EqeEl20Jspvu6qmpwB_KishhCmJQhteKsS14VoU5SIQWOP4z4O5KuvWx-75GB7nyFxvOeqEx5WlEKjqPKd1dqFT0hBUIHHEKMku3m9J05czQKfg0S68pWgLh8Sb8mTxDZwnWQmscD_BdDOsfGqxDMU-eLg-nK2XCk1xL-A9w_NuMDECsWCu6A/s800/Queen-Of-Tears-Fashion-Kim-Ji-Won-Episodes-7-8.jpg

៣.យកចិត្តទុកដាក់លើការការពារពីពន្លឺព្រះអាទិត្យ៖ Kim Ji Won បានបង្ហើបថា នាងតែងតែលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ មិនថាត្រូវពន្លឺព្រះអាទិត្យ ឬភ្លៀង ធ្វើការនៅខាងក្រៅ ឬគ្រាន់តែនៅក្នុងផ្ទះនោះទេ។ នាងផ្តល់អាទិភាពដល់ក្រែមដែលមានវាយនភាពស្រាល SPF មិនលើសពី ៥០ ហើយលាបម្តងទៀតរៀងរាល់ ២-៣ ម៉ោង នាងក៏យកចិត្តទុកដាក់លើការលាបស្រទាប់បន្ថែមនៅតំបន់ដូចជាច្រមុះ ថ្ពាល់ ថ្ងាស និងចង្កាផងដែរ។ https://www.allkpop.com/upload/2024/04/content/191535/1713555316-header-photo.jpg

៤.ថែរក្សាស្បែកតាមក្បួនសាមញ្ញ៖ Kim Ji Won មានទម្លាប់ថែរក្សាស្បែកសាមញ្ញបំផុត ដោយគ្រាន់តែលាបឡេផ្តល់សំណើមដល់ស្បែកជាប្រចាំ បន្ទាប់ពីលាងសម្អាតមុខ និងស្បែករួច នាងតែងតែលាបឡេ សេរ៉ូមជំនាន់ថ្មី ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សំណើម ជួយឱ្យស្បែកភ្លឺថ្លា និងសាច់តឹងណែន៕